Home Blog Page 845

លោក លៀក លីដា ថាអាចមានអ្នកនៅពីក្រោយ Allan

0

រឿងកាន់តែធំទៅៗទៅលើវិស័យកុនខ្មែរខណៈលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានចេញវីដេអូចំនួន៣០នាទីទៅកាន់ Allan ដោយបានពន្យល់ហេតុផលផ្សេងៗទៅលើការលើកឡើងរបស់អ្នកបង្កើតមាតិការូបនេះជាមួយទឹកប្រាក់៨ម៉ឺនដុល្លារអាចផលិតកុនស្តង់ដាបានល្អមួយ។ ក្នុងនោះដែរលោក លៀក លីដា ការលើកឡើងរបស់ Allan គឺមានចេតនានិងតាំងចិត្តធ្វើ ហើយអាចមានអ្នកនៅពីក្រោយហើយប្រសិនជាគ្មានចេតនាលោក លៀក លីដា បានចោទសួរ Allan ថាហេតុអ្វីមិន Reviews ផលិតកម្មផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_fkFb_BWWtRraL55sJl_o9AyPGIrLgrpPuDetJCWQ0vCl3KDZFyxi9nBt-B-w1mm36-GlpZ8ZsFNHK_kFB3BAnlfHYrb1OmhCcnYO5MxDp_LGSU5h2kAUkBf7IK3707vfqi8cCXP7NXBiiVzpQjqjcW73ZGUyORFTJzjChnunhWjxJZYMFEOVPi0gBzSs/s2048/image_2024-09-25_15-33-51%20(2).png

នៅថ្ងៃទី២៥ កញ្ញា នេះលោក លៀក លីដា ចេញវីដេអូលើកឡើងពីបញ្ហាកុនខ្មែរដែលកំពុងមានអ្នកទាញផលប្រយោជន៍ពីវាទាំងត្រូវការការគាំពារ។ ការចេញមកនិយាយពីបញ្ហាចម្រូងចម្រាសនេះមិនមែនលោកឃើញ Allan រិះគន់កុនរបស់ខ្លួននោះទេបើលោកមានចេតនាប្រតិកម្មពិតមែនគឺតាំងពី Allan ចេញមកនិយាយពីកុនរបស់ខ្លួនតាំងពីវគ្គមួយមកម្ល៉េះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkMYd-bRMCvICnrxHzCdAEB0FzLYYY12-cBsPxoJr5cL5YXV4jYAwHhRhHuUh1U95PQByo2HC5P_RhvVaRezfRxYjIVQFQ-m2iumuCta8o42TGgEgM-WOWMIDLhpsaxTsgBmAzeABLfZhkYAH8zd1nnY1yedRzLbwL2I4ex35o5NOeCYzNwWiKbu2M9un/s2048/image_2024-09-25_15-33-50.png

លោក ថា Allan Review កាលពីវគ្គទី១បែបលក្ខណៈមហាជន ដល់ពេលវគ្គ២លោកមានអារម្មណ៍ថាមិនមែនជាអ្នក Review ឬក៏ជាអ្នកផ្តល់ Feedback នោះទេគឺមានចេតនានិងតាំងចិត្តធ្វើ បានជាលោកនិយាយបែបនេះ ស្តាយដែលវគ្គទី១ មិនល្អមើល មិនដឹងថាអ្នកណាប្រើគាត់ឱ្យធ្វើឬមិនដឹងថាមានចេតនាអ្វីនោះទេ ព្រោះរឿងមួយគំនររបស់ផលិតកម្មផ្សេងៗនៅស្រុកខ្មែរ មិន Review Review តែរឿងLD ហើយ review រឿង២ដែលមានគេចូលចិត្ត។ ម្ចាស់ផលិតកម្មរូបនេះថាអាចមានអ្នកនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXiHpQdg8YupVII1ywO4sbXumgtgMuMQwuA-sZrTr3dhrk8NZYRFg5KEMkplsKm0vaTDHJPuT1BNvdgGrf-1lFSr8u4H53XzEWLDk1tRVK35KALxt2eb2iJ9GJkU5RYszmobheaPH5Kcc8TM8eJ06fmibaYnogqdn0u8EeqiM7Wq3ow36niozwl2gvZuoy/s2048/image_2024-09-23_13-36-37.png

ជាមួយនឹងការលើកឡើងរបស់ Allan លោក លីដា ថាពាក្យបច្ចេកទេសមួយចំនួនក្នុងកុន Allan និយាយមិនទាំងត្រូវផងហើយប្រសិនបើជា Allan ត្រូវការទឹកប្រាក់តែ៨ម៉ឺនដុល្លារហើយអាចផលិតកុនបានដោយធ្វើអ្វីៗដោយខ្លួនឯងទាំងអស់លោកពិតជាមានការកោតសរសើរចំពោះ Allan ខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpAnbjBG3LENmJGs_z0a0khI9bpRtxrCWBx5LElj2NAmZX-gaMPEN0L9PTTW1O67RIeiZoke6OsxhyphenhyphenaWIO8I7sRnIoRx7v954I9wI4ds8TuOSrr1OK5JOWUD8N3_ylZfCb0Ajaf-pFZLrzyA1RD6fxFrwoOKwGnRDuOMSI_yH0msB4ULBWSyHgQYKJ85Vk/s2048/image_2024-09-23_13-36-38%20(3).png

ជាមួយនឹងបទពិសោធន៍របស់ខ្លួនទៅលើវិស័យកុនខ្មែរ លោក លៀក លីដា ថាប្រសិនជា Allan ចរចាមិនត្រូវជាមួយលោក អឿន សុខន ហៅ Ken ទេអាចមកយកទឹកប្រាក់វិនិយោគពីលោកវិញហើយមិនចាំមានអំណេះអំណាងអ្វីទាំងអស់គឺស្រួលតែម្តង។ ហើយសាច់រឿងការផលិតផ្សេងៗលោកក៏មិនមើលដូចគ្នាកុំឱ្យថាលោកទាញយកចំណុចនោះបានបង្អាក់សមត្ថភាពរបស់ Allan ប៉ុន្តែលោកសុំតែម្យ៉ាងគឺធានាលើការទុកចិត្តចំពោះអ្នកវិនិយោគទៅលើកុនដែលខ្លួនឯងផលិត។ លោក លីដា ថាបើសិនជា Allan ធ្វើមិនបានទេកុំនិយាយបែបនេះប្រៀបដូចជាមើលងាយពួកលោក៕

ទីបំផុត! តុលាការ ចេញសេចក្តីប្រកាសសាលក្រម ជុំវិញករណីបុរសម្នាក់ បើកបុកមនុស្សស្លា…ប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ

0

កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។http://image.freshnewsasia.com/2021/id-022/fn-2024-01-20-21-38-00-6.jpg
ជុំវិញករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនបង្កដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល បើទោះជាភាគីជនរងគ្រោះទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងក៏ដោយ។http://image.freshnewsasia.com/2021/id-022/fn-2024-01-20-21-38-09-0.jpg
លើសពីនេះទៅទៀត ជនជាប់ចោទ ក៏ត្រូវបានហាមឃាត់មិនឱ្យបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំ បន្ទាប់ពីអនុវត្តទោសពន្ធនាគាររួច។
គួរបញ្ជាក់ផងដែរ អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l លើសពីអ្វីដែលច្បាប់បានចែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWZ7gNlKXmrgOdigmWav4yHMWQOU7L74B2aNZIvk-hXaPAe6fN8fziTNkt97Y7oy8_bC1nih5zZ__45jPBMPuehW423O1-DUH3Pw5v9-7cu0iKLI4D343TbhmS9UVrJW5U5-2DLtMXA71eBKuXDGi-aLgA6KoO7Q_Jlhh0YVmTOYeONzVLDtD0HIH1sIIh/s1280/460924698_10161617003474477_1310347056776291273_n.jpg

 

សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ដោយនាំយកសម្ភារៈសិក្សា និង ទូរទស្សន៍ ប្រគល់ជូនដល់សាលាបឋមសិក្សា វត្តហារ ក្រោមកម្មវិធី “Samsung Love&Care”

0

(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដងនោះដែរ គឺក្រុមហ៊ុនសាមសុង នៅតែបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារៈសិក្សា ការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2c5p_bYggAtywbvJm6KdcPrFgbj0jjTQmKvMKFKdqjPIf8xzGK0B4SvzTPMSoEXE1jDtJ07V-v-k1ovnOEjV2eim6f_jFvP2DtA-Uru3j2P7llSdAcYhRDppE6Gd6SXxRKCM1TTz9s_hyZdmlDZfc38Dy210cf_v1nqYFNNXEGhvZ34Y7SrLBqDIl4NWp/s6000/DSC04838.jpg

ជាក់ស្ដែង នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់របស់ក្រុមហ៊ុនសាមសុង “Samsung Love & Care” បាននាំយកនូវសម្ភារៈសិក្សាប្រមាណ 267 ឈុត ប្រគល់ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា វត្តហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd8gj1gpNSMY8UWuokvRqyf8Fkee0vsBOEU_QsMaIIjRhuc6rVoYtgbBV8rzRjzNWtZuI2G-KVj74r7Ff9GSdxbETiDZIYjro6ZjVLkGHtt1zlnuQb4T2vIiSogMUNHfc-BwEriZ3R4ewGwEATblvR-Wy7tQRVrzG67wTWxfojLPrDADtxdXT2fX6eC9xY/s5653/DSC04949.jpg

ទន្ទឹមនឹងនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់នូវទូរទស្សន៍សាមសុង ចំនួន 11 គ្រឿង ជូនដល់ អង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សដើម្បីសិក្សារៀនសូត្រ។ ទូរទស្សន៍សាមសុង មិនត្រឹមតែផ្ដល់នូវការទស្សនាបែបកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សក៏អាចធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ ជាពិសេសសិស្សានុសិស្សអាចស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMlpRmSmMOG12DBRiG3CknBgie4zBefTt2o09DLYvQOIhyk1DTqlGURAbcOlYZgpRL7bnfvBocvDkdoe3rJbRUKnOz6ITzECxg8EQ4FW3ZE1VebzJXvDTTMht9J4_Z8HdcVbO72taPGuEmU4NeTu1Quqx-gEDNQFAADznnBc657C54GJL2Eu960lr_x4YA/s5828/DSC04982.jpg

សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះ គឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5ewcivtqDtSIsVGy7j5r_eAcPh6BFwtjKDbg1CTYCiIMaB3h-HpGDWLWsOE_wewuCLOPkvDaj3jom-Qod9ZrySnxQaYD96GxruvyGUz_ilJVwZckzESOiYNsbk-7QB34gapx05yW1X4AgbijYLy0JmYr_x2dOsak57WKSgtHszxlMuc7pVUCc7Ci5bNt/s5618/DSC05053.jpg

លោកនាយកសាលាបឋមសិក្សា វត្ដហារ បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុនសាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងជួយជំរុញលើកទឹកចិត្តដល់កុមារនៅកម្ពុជាយើង។ តាមរយៈការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត នេះគឺជាចំណែកមួយដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្របន្ត។ ហើយនេះជាក្តីរំភើបរីករាយខ្លាំងបំផុត ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា វត្តហារ សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-PJokSpv8lMN9OMKZaAvxf240tsMEBNldYw2l7GlEFUmNB1xiUbpMdCqoku1kahem1SlTTWcH6X-BwZ92yMQCPyCAC7bh_kFNTY8-_Wb59flpfVbktxrgEa8YTYpt7A_18u1qarpnF43ULv9F1AMNCkrp-PQtzeCRkXQkgILz-ryzc-BO2aTOS1BIAyy/s6000/DSC05074.jpg

តំណាងក្រុមហ៊ុនសាមសុង លោក លី គោវិទ្ធ ប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវ មានប្រសាសន៍បន្ថែមផងដែរថា “មិនថាឆ្នាំនេះ ឬ ឆ្នាំតទៅមុខទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់នេះទៅកាន់កុមារកម្ពុជា បន្តទៀត។ ក្រុមហ៊ុន សាមសុង ពិតជារីករាយដែលបានក្លាយជាចំណែកមួយក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់កុមារនៅកម្ពុជា ជាពិសេសការជួយពង្រឹងលើសម្ថភាព ដើម្បីភាពរីកចម្រើនរបស់កុមារនាពេលអនាគត។ ហើយសាមសុង សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzcsGHeO7iKj7HGgUPixS8vScYfO73JcSeExI8-tM30L0J7yYSK1gZBi5xPPYbVaYxmVOxXxfFiXe3olptiOPX4kXBuXDxJa9ANpFBpTEcR_bI31cZT2AQb8yh7OJxtZ1TJt75wiQ9k23kDkFx09IQM30H2EMOaORe_hAk3LEYk2y4wcMrLxaY7oYB7kB/s6000/DSC05086.jpg

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរិះរកអ្វីដែលថ្មីៗដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfebNAZjXUpKlzPewaIJp8DCpAcX2fOGsB2Nc9zZP2r5rfKbAhxw6Go6Hdhyphenhyphenu8Kv4gqMP9jA9wfV5uGlh-O9aV-J2h0qkrwLGpPIFjmEFbSi0YSzGCAb1zyYkPPQX6ANpArH-m2-CCydPcJZ4c7hDgk8ti-Hv1MS954ZejAn4OgUgL7rC3kyVrNZIrx4sd/s6000/DSC05088.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpDj94tIceoQEdIoV8kCckH_UdqNjdKg6kMXkxUvnKNpYOA-Whl6vV7GnBJxKn1u3N2wDTzkwxpkylksnXPHnbH5W3vL8XvTjiuQ8zU9BigV0uSoVHdbHq384AZ6568ZQq9oFzDRbjeZcv8tooL16wc3l8tGY8fAEXMXyKPlD-kVv7uJzN8sopEdBfgOU/s5861/DSC05152.jpg

ខួបលើកទី ៥៥ ឆ្នាំនៃការចូលទិវង្គ.ត! សម្តេចព្រះសង្ឃរាជ ជួនណាត នូវតែដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរ

0

ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់ហើយ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញបំផុតប្រចាំសតវត្សទី ២០ ដោយបានបន្សល់ទុកនូវស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរ និងទំនុកច្រៀង បទ នគរាជ ជាដើម។ យ៉ាងណាមិញ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះគឺជាគម្រប់ខួបលើកទី ៥៥ ឆ្នាំហើយនៃការចូលទិវង្គ.តរបស់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEHELOxfPHTl3pg25xos8eF_3W_uFwOYVchXUEjAJP2NCzgminvdM0QCnGW2ewEQIRpkBZxGYbFTYbzgTbGlffcVFwkRKS8Vyxy5BZdFfAn8QvNuF6Dn6fkvakHkSKGH_mS3HaRtkBatTq3Tiab-1MBgjPzni163WV7P1wU_It-wM9LD4iqwJoES1qZfwk/s667/IMG_5580.JPG

សម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣ ពីត្រកូលកសិករនៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះអង្គបានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbz0r7tti2BpSLtYHLE0nBk5vHRDC_ViDU4U0dOFT_ObMJ_fY1yT9nTnpuB_XY00-4_YO3u09VZnM8JuLgX0iqug5Eb3pq0OB-BA5NTrdgYkKvZ3UTDU-U60kEv1657UbsAVLd4-_naPPYSzcfqg4TXsP4uNUrQGGBMCfpJw31n4ow9P708Cr7FtyK4D1r/s946/IMG_5583.JPG

សម្តេចព្រះសង្ឃរាជ បានចាប់ផ្តើមសិក្សារៀនសូត្រអក្សរសាស្ត្រពីសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាំងពីពេលមានព្រះជន្ម១២ព្រះវស្សាមកម្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmb0a6JiPcCM_eIDNj0yV68TdmB-BxmA_K-PFqabKPKMxy5zVoWm5dFnfp-KPWGTvK47dEnNBC6pybrWIo0s1rmGA-KpNfF_QoVzjc_lxaG_omzqGi8Xs1-MAIOqFVr8R8AFwBDvnGO9NN74XxSmMeQK-J4-GX-Gd4BoC2ylxrqSSrfbDq_s8yDgmSDe0z/s877/IMG_5595.JPG

ព្រះអង្គ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ ដែលធ្វើឲ្យព្រះអង្គមានព្រះកិត្តិស័ព្ទល្បីល្បាញជាលំដាប់។ ម្យ៉ាងទៀតព្រះអង្គបានរៀនចេះភាសាផ្សេងៗ ទៀតជាច្រើន ដែលរួមមាន ភាសាថៃ ភាសាឡាវ ភាសាបារាំង អង់គ្លេស និងវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAnSuWDDgNMsP1TY8H6_pB8aA7EmjBpjdUeOmSS3X6gRd9QuLAp2EqtMp2WZRfeCIWYPNGZFP4IPtHmN6GrfCVW99m67U0o86HrdOhLapGxHwXsNKUrTAXfi_wi6_FYfNR4Uxizb6OV7zpozGQCs3rwka7s6GyeQQs0nPATTprZDDGbZG2AW_iFbMhoqfs/s640/IMG_5586.JPG

សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនសន្ធឹកសន្ធាប់ ដោយទ្រង់បានកសាងគម្ពីរដីកាជាច្រើនទាំងគម្ពីរស្លឹករឹត និងគម្ពីរជាសៀវភៅ ជាពិសេស គឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីសម្រាប់ឲ្យពុទ្ធបរិស័ទបានសិក្សារៀនសូត្រ។ សៀវភៅទាំងនោះរួមមាន៖ វចនានុក្រមខ្មែរ មានពីរភាគ ហើយត្រូវបានគេបោះពុម្ពផ្សាយជាច្រើនលើករួចមកហើយរហូតមកដល់សព្វថ្ងៃ។ សៀវភៅកច្ចាយនូបត្ថម្ភកៈ ឬវេយ្យាករណ៍បាលីមានចំនួនពីរភាគ, សៀវភៅ គិហិបដិបត្តិ សៀវភៅសាមណេរវិន័យ បាតិមោក្ខសំវារៈសង្ខេប កាព្យលោកធម៌។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhM3a7SdqUp8cdzsBaZLR1IFdvTQ-3JKS7wCTSZ3eX3zJ-BGi1HDvRih2QuliFyKzbetrtJ6xsVpVX83AO5GUpn0Lhmj3XvScNHW1RfKOOTV-fZZww4JjzJbPTYlQRa5uOOA1B066t9KrRly5y4fEL4HlyUYyplzgFd7l7K79dQeIMqGeqcVtz-8AxjgiV/s674/IMG_5588.JPG

បន្ថែមពីនេះទៀត ព្រះអង្គក៏បានតែងជាសុភមង្គលភាសាបាលីបឋ្យាវគ្គ ៧ គាថា ព្រមទាំងប្រែជាសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលព្រះមហាក្សត្រ។ ព្រះអង្គក៏បានតែងអត្ថបទផ្សេងៗ ជាច្រើនទៀត នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ ១៩២៦ ហើយនៅមានអត្ថបទធម៌ផ្សេងៗ ដែលចុះនៅក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។

ជាពិសេស ស្នាព្រះហស្តដែលរំលឹកឃើញរាល់ថ្ងៃ គឺព្រះរាជនិពន្ធបទ «នគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ព្រះរាជនិពន្ធពីថ្ងៃទី២០ កក្កដា ១៩៤១ និងបទសរភញ្ញ ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9EVaNeixneLj5dX3WHB-txQ_OophY0HqQ1dQ9DSx_FHy0FXvPgrNNc2F4kHHbsme1GQlZagBHnu0e6MD7-PRJ_bz-PMpUYGNmk7XDxkSbSBk98TZrydfA9LNjzO2cFmIV0H7A3gxpFraWIPAQ51QIwGTDxH3I9r-ZZQqnLK9QUS7zQPXgHLMmV76TCjA/s960/IMG_5589.JPG

គួបញ្ជាក់ថា បើទោះបីជាព្រះអង្គបានយាងទៅកាន់ឋានបរលោកជាយូរណាស់មកហើយក្តី ប៉ុន្តែរាល់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ នូវតែដក់ជាប់នូវក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ និងមានការគោរពស្ញប់ស្ញែងជានិច្ច ដោយហេតុថាស្នាព្រះហស្តទាំងនេះ សុទ្ធសឹងតែមានសារៈសំខាន់ និងមានប្រយោជន៍ទាំងផ្លូវលោក និងផ្លូវធម៌ដល់មនុស្សជំនាន់ក្រោយៗ៕

យកជ័យជម្នះជូនជាតិ លី មួយលាង ទទួលបានរង្វាន់ឡានមួយគ្រឿងនិងទឹកប្រាក់៥ម៉ឺនដុល្លារ

0

ទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងសេចក្តីរំភើបជាខ្លាំងបន្ទាប់ពីឃើញយុវតី លី មួយលាង ទទួលបានរង្វាន់ជាឡាន១គ្រឿងជាមួយនឹងទឹកប្រាក់បន្ថែម៥ម៉ឺនដុល្លារទៀតពីខាងស្ថាប័នអន្តរជាតិ។ អ្នកមួយចំនួនក៏បានលើកឡើងថាកាដូនេះពិតជាស័ក្តិសមសម្រាប់ មួយលាង ហើយក្រោយពីយកជ័យជម្នះជូនជាតិក្នុងការប្រកួត Miss Teen International 2024 នៅឥណ្ឌាកាលពីខែកក្កដា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nWGCh7NlWyR9p6AgfYtVBNLt_DoMDsCe4lzOPM5-tcg1jsitpFX9nBPavG0S2VmlXjjQK0iNM4ODajQww-rNHYTr4zdl5AxevUhkfysTwzIXLlypz8egYxPfPBJnGJ-KODbcJvngys02ccTeXoSANW4l2_TW1K2_pmGrOweddQLJ-C_ULPqXpVar2nGy/s1800/image_2024-09-25_11-53-52.png

នៅរាត្រីថ្ងៃទី២៤ ខែកញ្ញាតាមរយៈការផ្សាយផ្ទាល់នៅលើផេក Miss Preteen International Cambodia ដែលបង្ហាញពីការប្រកួតវគ្គបង្ហាញខ្លួនដំបូងពីការប្រកួតបវរកញ្ញាវ័យក្មេងចំនួន៣កម្មវិធីផ្សេងគ្នា បវរកញ្ញាវ័យក្មេង លី មួយលាង Miss Teen International Cambodia 2023 ទទួលបានការស៊ុបប្រាយយ៉ាងអស្ចារ្យពី CEO ធំរបស់ Miss Teen International ផ្ទាល់ជាមួយឡាន១គ្រឿង និងទឹកប្រាក់បន្ថែមទៀតចំនួន៥ម៉ឺនដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3gr77EFY6nnSuPU81E5jLQR_wTnewDLrAr6zEQWiThLjixT39Oz7ybndIfKtqANVEVo6J27Ic8OA_r__HK09GzTGUirE7KEsV_5j7QJAai7UvG-6AYoT8e5Jo-AOi6FtkIouzT9JbxIV2TK-3chZp4fBtBRLMNGkdsWw1vWOkrFq60IgQ4Vd8btPcFdr/s1796/image_2024-09-25_11-53-53.png

លី មួយលាង មានការរំភើបចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកជាមួយនឹងរង្វាន់នេះ នៅទីបំផុតការខិតខំប្រឹងប្រែងរបស់នាងទទួលបានផលក្រោយពីការប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិ។ លោក អ៊ិន វិចិត្រ បានបញ្ជាក់ជូនទស្សនិកជនថារង្វាន់ដែល លី មួយលាង ទទួលបានឡានមួយគ្រឿងនិងទឹកប្រាក់៥ម៉ឺនដុល្លារ មិនមែនជាការពីលោកនោះទេគឺផ្តល់ជូនពីខាងស្ថាប័ន Miss Teen International នៅឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiheSxYDuAjlonKkkVVcbK53mM6dcOUjRQ_xCpcHYTspo0RR12easNb912bjxpA624wblfo3fnqtjcdj_U5zLSnRaxixf_H67BuhZeV9fZa0tfDm6q8BYyZm5Wuv8y8Cdjhqd48otJGzOflhWScwqPmggVDJciSZEtge5EnDHsfjbs6wxmKBaUZvjj2NC0/s1800/image_2024-09-25_11-53-45.png

គូសបញ្ជាក់ថា លី មួយលាង បានចេញទៅប្រកួតនៅឥណ្ឌាកាលពីចុងខែមិថុនា ឆ្នាំ២០២៤ ក្នុងការប្រកួត Miss Teen International 2024 នៅប្រទេសឥណ្ឌាដែលមានការចូលរួម២៨ ប្រទេសមកពីជុំវិញពិភពលោក និងបានទទួលជ័យជម្នះកាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីគ្រងមកុដអន្តរជាតិនៅឥណ្ឌារួចមក លី មួយលាង បានថតខ្សែភាពយន្តខ្នាតធំជាមួយបវរកញ្ញាវ័យក្មេងផ្សេងទៀតជាមួយនឹង ល្អហួស និង បវរកញ្ញាវ័យក្មេងនៅឥណ្ឌូនេស៊ី៕

ចង់ស្អាតដូចនារីជប៉ុន! គ្រាន់តែអនុវត្តនូវវិធីសាស្ត្រទាំង ៣ នេះទៅបានហើយ

0

ភាពស្រស់ស្អាតសង្ហាបែបជប៉ុនត្រូវបានគេចាត់ទុកថាជានិន្នាការពេញនិយមខ្លាំងបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ដូច្នេះសម្រាប់យុវវ័យដែលចាប់អារម្មណ៍ចង់ផ្លាស់ប្តូររូបរាងរបស់ខ្លួន ដើម្បីឱ្យស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី អ្នកគ្រាន់តែអនុវត្តជាមួយវិធីសាស្ត្រទាំង ៣ នេះទៅបានហើយ។

១.ស្បែកល្អស្អាតចាប់ផ្ដើមពីការញ៉ាំអាហារឱ្យបានត្រឹមត្រូវ៖ ការប្រើប្រាស់អាហារបែបលោកខាងលិច វាអាចធ្វើឱ្យអ្នកមានជាតិខ្លាញ់ ឬស្ករច្រើនពេក ដែលបណ្តាលឱ្យបញ្ហាស្បែកច្រើនកើតឡើងជាងអ្នកដែលមិនញ៉ាំអាហារប្រភេទកែច្នៃ។ ដូច្នេះហើយ អ្នកគួរកែលម្អទម្លាប់នៃការញ៉ាំរបស់អ្នក ដោយគ្រប់គ្រងរបបអាហារដែលមានតុល្យភាព រួមទាំងអាហារពីក្រុមអាហារទាំង ៥ ក្នុងបរិមាណសមស្រប និងការផ្តោតលើអាហារដែលមានជាតិសរសៃខ្ពស់ដូចជាបន្លែផ្លែឈើ អាចជួយការពារការប្រមូលផ្តុំជាតិពុលក្នុងរាងកាយបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglEuTpPwD-uGqw5N0O5xNHJ0QdkMerylgIyTMBgp3DCBGHFL35M_3rmiTViOs-wwIbUfV1J-iGKJR5a1yjL1qNCX6YPdoTrOWFGNaU-l-oOlbyteI_3ubFVy_NxnA6LP09U1iWcJhYJ81Dq6IWYEOQsY_AjnArRTJPZaBxseJtKI4KejHgTskBhGhNqz6t/s5442/image_2024-09-25_14-43-01.png

២.ជៀសវាងការយកដៃទៅប៉ះមុខរបស់អ្នក៖ ការប្រើប្រាស់ដៃទៅប៉ះពាល់មុខ អាចបណ្តាលឱ្យកើតមុន ធ្វើឱ្យរន្ធញើសកាន់តែរលាក ហើយភាពស្អាតនៃស្បែកនឹងប្រែទៅជាបរិមាណប្រេងច្រើន បង្កឱ្យមានការរលាកកាន់តែខ្លាំង ដោយសារដៃក៏អាចផ្ទុកបាក់តេរីពីក្រោមក្រចកដែរ។ ដូច្នេះបាក់តេរីក្នុងក្រចកបានចូលទៅក្នុងស្បែក នេះអាចបណ្តាលឱ្យមានការឆ្លងកាន់តែធ្ងន់ធ្ងរ ហើយវាជាការសំខាន់ក្នុងការបដិសេធពីអាកប្បកិរិយានេះ ដើម្បីការពារបញ្ហាផ្ទៃផ្សេងទៀតមិនឱ្យកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaaMv07qiRINZlc9mLTpCTv7pisNLOc1_UEKhWlRqrRjnk2nDGRv5STBhkFBghyphenhyphenBKU-RN1XQsxiFBMJzrVNCpernqAow1GL87KLrm38SG98bKww1zjuVP6btcu8o6F5m4kNf60ptTrU6Tl0uB6kvX_Fhbb9aPr1IWNhlLUuLwm_3RsYG62iMD5__Ixhtj4/s720/image_2024-09-25_14-43-05.png
៣.បន្ទាប់ពីហាត់ប្រាណ ត្រូវតែសម្អាតមុខជានិច្ច៖ លំហាត់ប្រាណ ជួយបង្កើនការរំលាយអាហារ និងចរាចរឈាមក្នុងរាងកាយ។ ជាលទ្ធផលសុខភាពស្បែកទាំងមូលកាន់តែប្រសើរឡើង ក៏ដូចជាជួយក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយផងដែរ។ ជាពិសេសសម្រាប់បុរស ក្នុងកំឡុងពេលហាត់ប្រាណ អាចនឹងស្ទះរន្ធញើសដោយមានជាតិប្រេង និងធូលីលើស។ ដូច្នេះហើយត្រូវសម្អាតមុខមុនពេលហាត់ប្រាណ ហើយចាំបាច់ត្រូវលាបឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែក បន្ទាប់ពីហាត់ប្រាណរួចត្រូវសម្អាតផ្ទៃមុខម្តងទៀត និងផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានសំណើមត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKL2890FLylrPB_nuO4WXFhKURKRPegsQR4QKQENNyRj3CgzqqIrqbvsPpwkAGvvVjR9SQcqXZNbai539tI6kwUg_DBls5nROWlE4ubjF6baWf_3TLMG5FmLnK0NIGzS_rrW3tdG7LKzUXTV2zgS-YOYi1nTek-qggcv78I2usWVS32Th3V7OyXjlHu9xF/s1200/image_2024-09-25_14-43-05%20(2).png

តោះមកស្គាល់អគារឈើខ្ពស់ជាងគេបំផុតទាំង ៥ នៅលើពិភពលោក

0

នៅពេលនិយាយពីអគារខ្ពស់ៗ លោកអ្នកប្រាកដជាគិតថាជាអាគារ Burj Khalifa ក្នុងទីក្រុងឌូបៃហើយ ជាការពិតណាស់អាគារនេះគឺខ្ពស់មែន ប៉ុន្តែមិនមែនជាអាគារដែលសាងសង់ពីឈើទេ។ ក្នុងអត្ថបទនេះយើងនិយាយអំពីអគារឈើដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងលោក ដូច្នេះហើយតើអ្នកដឹងទេថា អគារឈើក្នុងប្រទេសណាដែលខ្ពស់ជាងគេបំផុត ហើយគេសាងសង់អាគារឈើដើម្បីអ្វី ខណៈមនុស្សភាគច្រើន ព្រួយបារម្ភអំពីភាពងាយឆេះនៃអគារខ្ពស់ៗធ្វើពីឈើ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfbT8JQAejxhmMIKe8Ea8o41cJ8ICUXvL1NAlxauY28mHDcZVAKOFSrQjeWF0oWLVYir2WgxtGlAJeZtLiuTawWFVkDUD9auFDO7GJuRncqVkKpKQEXD3H4X0n1OccQorqHuV84Vhc0BlHC9b7Pgbc5VVmvcznHBnB9UXgXGoVD0HRIPAGdgLlXCRXFdHu/s680/image_2024-09-25_14-38-35.png

ទោះជាយ៉ាងណា ក្នុងសម័យនេះគេមិនយកឈើធម្មតាៗទៅសាងសង់ជាអគារខ្ពស់ៗនោះទេ គឺគេយកឈើប្រណិតៗ និងទំនើបទៅសាងសង់ ដោយឈើទាំងនោះត្រូវបានផលិតនៅក្នុងរោងចក្រ ដែលមានស្រទាប់ឈើជាច្រើន ស្អិតជាប់គ្នា បង្កើតជាធ្នឹមដែលរឹងមាំខ្លាំងបំផុត ថែមទាំងល្អជាងដែកនៅពេលប៉ះនឹងទឹកទៅទៀត ជាហេតុធ្វើឱ្យឈើទាំងនោះមិនងាយឆេះនោះទេ។ ដូច្នេះការសាងសង់អគារឈើគឺវាពិតជាល្អខ្លាំងណាស់ដល់បរិស្ថាន ដែលវាជួយបង្កើតការបំភាយកាបូនតិចតាមរយៈការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ហើយកាត់បន្ថយបរិមាណកាកសំណល់យ៉ាងច្រើនដែលបញ្ចប់ដោយការចោលសំរាម បើប្រៀបធៀបនឹងសំណង់ធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLdjAiMzZYJDtdob1RkKeoo8q6mf1xwK7CuZp1sbIeLsvdjpSgFtiFkZm6AjcPvU_39XtVCsKHnL4F4AmyXAFd8Gm6pxS_fje9n_N7PFXkXzLYRMdY8F-vN6fdXSIJLdHcFz6xU_PD_BFgNB2LkfW0c58jZhFXrZXr9RloeY2Ai4nfmPrjvNodXgNVtBp/s1000/image_2024-09-25_14-38-35%20(2).png

មិនត្រឹមតែមានប្រសិទ្ធភាពអស្ចារ្យប៉ុណ្ណោះទេ ឈើក៏មានសមត្ថភាពរឹងមាំ និងខ្លាំងជាងដែកផងដែរ។ ហេតុនេះបើយោងតាមការចុះផ្សាយរបស់ Construction Review Online អគារឈើដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះគឺមានចំនួន ៥ រួមមាន៖

១.អគារឈើ Mjøstårne៖ Mjøstårne របស់ Voll Arkitekter ទីក្រុង Brumunddal ប្រទេសន័រវេស មានកម្ពស់ ៨៥ ម៉ែត្រ បានទទួលងារជាអគារឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសាងសង់រួចរាល់ក្នុងខែមីនា ឆ្នាំ ២០១៩។ អគារ ១៨ ជាន់នេះធ្វើឡើងពីឈើឆ្កាង (CLT) និងឈើក្រាលកៅស៊ូ (glulam) ដែលជាឈើរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់បន្ទុកធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbhoveW9jWjLKkAJkpyWD1kCIEiCVTnYqVOjmnaa87gVK4MVaLSje5Us2AfUeTU_9oXEmI8a9YZD1wk_ksVkx6rkjhvnfJIfeadWW89xrr36m_VVN6niizMA-L8PHhMob7rfOQQEViyNMPXaApgqwvLHtIvzrehYanFa1C4vflp8VMkF_EYkj13ib-Edj8/s750/image_2024-09-25_14-38-35%20(3).png

២.អគារឈើ Tall Wood Residence៖ Tall Wood Residence ទីក្រុង Vancouver ប្រទេសកាណាដា គឺជាអគារដែលមានកម្ពស់ ៥៣ ម៉ែត្រ និងបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៧។ ផ្នែកភាគច្រើននៃរចនាសម្ព័ន្ធត្រូវបានធ្វើពីឈើ មានតែធាតុដែក prefabricated មួយចំនួន និងស្នូលបេតុងប៉ុណ្ណោះដែលត្រូវបានប្រើដើម្បីជួយដល់ស៊ុមឈើដ៏ធំ។ គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Canadian Acton Ostry Architects Inc ហើយសព្វថ្ងៃកំពុងត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅរបស់និស្សិតនៅសាកលវិទ្យាល័យ British Columbia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyE2MdhjuIBIHEmyTD-7P2lL_0fvvzg8-9YQgnyxZkhkLz_LznsO2ialQZsbSSGVwEs9zcRPxbPdwi9G92vQOuStM-qgyGb8gay21Kpd_ucS0mB_DFtnR5f943_4-h1XH7IIB9LSWnBet8DCcHi4wE910VTHUGXjtZPWBTbwzT5mER9QrNtBtaWolxOBf/s1250/image_2024-09-25_14-38-36.png

៣.អគារឈើ The Tree, Bergen៖ The Tree or Treet មានកម្ពស់ ៤៩ ម៉ែត្រ ឬស្មើនឹង ១៤ ជាន់ស្ថិតក្នុងប្រទេសន័រវែស។ រចនាសម្ព័ននេះត្រូវបានសាងសង់ដោយ trusses glulam ជាមួយនឹងជាន់បេតុង ដោយគោលបំណងនៃជាន់បេតុងគឺដើម្បីផ្តល់ឱ្យរចនាសម្ព័ន្ធនូវទំងន់ដែលត្រូវការ។ យោងតាមអ្នកអភិវឌ្ឍន៍គម្រោង Bergen និង Omegn Building Society ការសាងសង់ឈើជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ជាង 21,000 driblets ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_selbuvxD_jz_PPCpVLk9BRy79oaX7tvbd4FmUABKPzGP_P57hSHdP8_ShssCB9VvpYa9cOd0QNGtiSJXLvhbhPgrcBDo8MuYaCnc7Ty4900LVAUYh_NV3HQ1lpqBgTpQs5j0z5YnIJLwEVgJ5Ha-9208Rzts8EjeStmwRiDbTknApTlzDrbIIXHMfXWR/s940/image_2024-09-25_14-38-36%20(2).png

៤.អគារឈើ Dalston Lane៖ Dalston Lane គឺជាអគារឈើមានកម្ពស់ ៣៣ ម៉ែត្រស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ អគារ ១០ ជាន់នេះគឺធ្វើពី CLT ពីជាន់ទីមួយដល់ជាន់ទីដប់ ដែលគម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអង់គ្លេសលោក Waugh Thistleton ដែលបានបង្ហាញថាឈើមានតម្លៃថោក និងអស្ចារ្យសម្រាប់បរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvQWnu4aSyn-QGFhUmOwKWdDM0hXOgCfppTI-iNii8u0EUat4CJ2mspSram_5apFQ4fuEr3Xja5PWzOzgJEy4KAAKGoyrVVwJhMVlbqnufe9aixtRBQzniHuwj3Xt0xSxlGV1ItGOWPhwVe7HF0NjdizJJEm_fM2zWPCHbwRPVARL4DtQll1EatVUsLFz8/s1600/image_2024-09-25_14-38-36%20(3).png

៥.អគារឈើ Forte, Melbourne៖ អគារនេះមានកម្ពស់ ៣២ ម៉ែត្រ មានសរុប ១០ ជាន់ ត្រូវបានរចនា និងសាងសង់ដោយអ្នកអភិវឌ្ឍន៍កម្ចីជួល ហើយត្រូវបានសាងសង់តែក្នុងរយៈពេល ១១ ខែប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០១២ វាជាអគារខ្ពស់ធ្វើពីឈើដំបូងគេនៅក្នុងប្រទេសអូស្ត្រាលីដែលបានសាងសង់ទាំងស្រុងពី CLT ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតជាង ១,៤០០ តោន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh43LBf-vpxGtaAm95hN_ey8sa7aVx_14v8nA4rm62MC2lenFAkqOJZEgtzU4EN_pcWJRfcEu4quOJlKJ6fEWFbnG6OYOgrwobzMUIdb3vQMXCaLkMTZ7bTsm0eDrdoLCi1Ci1DFgx4TgKIBZBMgrGkNzy6T6PmfkFUofHb6rgKD8ffy1o4-hVr5F6jcW3Z/s800/image_2024-09-25_14-38-37.png

តើទូកអាថ៌កំបាំងនៅលើកោះដ៏ឆ្ងាយដាច់ស្រយាលនេះជារបស់អ្នកណា?

0

នេះជាចម្ងល់យូរមកហើយថា តើទូកអាថ៌កំបាំងនៅលើកោះ Bouvet ដែលស្ថិតនៅឆ្ងាយដាច់ស្រយាលបំផុតនេះជារបស់អ្នកណា? តើទូកនេះធ្វើដំណើរមកពីណា? ពីព្រោះរហូតមកដល់បច្ចុប្បន្ន គ្មានអ្នកស្រាវជ្រាវណាម្នាក់អាចឆ្លើយតបជាមួយសំណួរទាំងនេះបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG6rDzUI2G84IkJJx59vEu57Fp1HNWPtK_0eqJtUXl6pRxX-Fgv2nrAlcy0aQ8g3GipteV8ivrKCDvfpXnlw4eqQgDCYrms0pPI3Vw5RwAEOjXZJK3gRx5q8gC4MvxChs_r2sbVulEWcOJ5CkxldjA_0ZMulNYReM1WRL0tMMdbV41fFKYclw8WlDVQ3eT/s1024/image_2024-09-25_14-30-56.png

រឿងរ៉ាវអាថ៌កំបាំងបំផុតបានកើតឡើងកាលពីខែមេសា ឆ្នាំ១៩៦៤ គឺពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបញ្ជូនភ្នាក់ងារមកកាន់កោះ Bouvet ដើម្បីពិនិត្យមើលទីតាំងសាងសង់កំពង់ផែ ស្រាប់តែប្រទះឃើញទូកអាថ៌កំបាំង១គ្រឿងចតលើកោះ និងមានច្រវ៉ា១គូ ស្ថិតនៅឆ្ងាយពីទូកបន្តិច ។ បើទោះជាមានភស្តុតាងបញ្ជាក់ថា មានមនុស្សជិះទូកនេះក្តី ប៉ុន្តែគ្មានសាកសពមនុស្សនៅលើកោះទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_hjuojEdVRTgaj3XPauoA58nexCx8HDLwQhfQHNwVRbo_36NurG8UDsYZOBQqGBUPdPa53KLOk0tHlaamu5PrvU57pQdgOf1mCNnEmR4AXeoqhj680LZ5jroyobTIfdIcwv5DY0xo0PZ41tdwuHd7aEARTRvflefR8hJWANT2cOOqoaFdW_i2SGBQsHq/s1240/image_2024-09-25_14-30-57%20(4).png

លើសពីនេះ នៅលើកោះគ្មានស្លាកស្នាមបញ្ជាក់ថា តើទូកនេះជារបស់អ្នកណា និងធ្វើដំណើរមកពីណា? ទើបមានសំណួរជាច្រើនពាក់ព័ន្ធនឹងការប្រទះឃើញទូកអាថ៌កំបាំងថា ហេតុអ្វីទូកតូចអាចធ្វើដំណើរមកដល់កោះដាច់ស្រយោលពីមនុស្សបែបនេះ? ពីព្រោះចម្ងាយផ្លូវខ្លីបំផុតពីកោះ Bouvet ទៅកាន់កោះដែលមានមនុស្សរស់នៅ គឺស្មើជាង២.០០០គីឡូម៉ែត្រឯណោះ ។

តើអ្នកណាខ្លះជិះទូកអាថ៌កំបាំងនេះ? ហើយពួកគេបាត់ទៅណាអស់ហើយ ឬមានហេតុការណ៍អាក្រក់កើតឡើងមកលើពួកគេ? ក្រៅពីច្រវ៉ា១គូ គឺគ្មានសម្ភារៈអ្វីផ្សេងនៅលើទូកទេ ។ ដូច្នេះ មនុស្សភាគច្រើនសន្និដ្ឋានថា គ្មានអ្នកណាម្នាក់អាចចែវទូកមកដល់កោះ Bouvet បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNw3fE9pemIxulldftb-qiOvI1OHrx5O0ulgiU4iq4oWkrXQn-8_iPyZVzUqo6HUktNQZQTZdP77ZTEwQhddpQaCxY8JomeTzFh5dEit85fpk6npqU59XBsla2NWIbWMTolbsOS4gmZCIgy55bC3E0zWqg-IG0F3IXu1lfuzI4lvxx-n7SR1guArONpQGA/s600/image_2024-09-25_14-30-57.png

លោក ម៉ៃ ឌេត ប្រវត្តិវិទូមកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្យាយាមស្វែងរកឯកសារដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ ប៉ុន្តែលោកពុំអាចស្វែងរកចម្លើយច្បាស់លាស់ទេ ។ អស់រយៈពេលជាងកន្លះសតវត្សហើយ ដែលគ្មានអ្នកណាម្នាក់អាចឆ្លើយតបថា តើទូកអាថ៌កំបាំងនេះធ្វើដំណើរមកចតលើកោះ Bouvet ដោយរបៀបណា? វានៅតែជារឿងអាថ៌កំបាំងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក រហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MvuGMk6kKJzPOFbquMYn2RIQcNoz61uFM3hC5IK0uhvrHUgqMXSnJoHmcwTzTCim2jeivQiPiv0c4k11uIwYC45J1sJ5KmB36yaN_b55CUwfRs-wMXopXwtd2wyF22e9pibiIizY8-9tuForhoS_F4Mg6BcSeLZWcA63g_-AALkDFVU_jTQsptUN4sAP/s800/image_2024-09-25_14-30-57%20(3).png

គួរបញ្ជាក់ថា Bouvet គឺជាកោះមួយមានទំហំតូចស្ថិតនៅឆ្ងាយពីទ្វីបអង់តាកទិកប្រមាណ១.៦០០គីឡូម៉ែត្រ និងនៅឆ្ងាយពីកោះ Tristan da Cunha ដែលមានមនុស្សរស់នៅប្រមាណ២.២៥០គីឡូម៉ែត្រ ព្រមទាំងនៅឆ្ងាយពីប្រទេសអាហ្វ្រិកខាងត្បូង ២.៥៧០គីឡូម៉ែត្រ ។ ហេតុនេះ ទើបធ្វើឱ្យកោះ Bouvet ស្ថិតនៅឆ្ងាយពីមនុស្សបំផុតលើពិភពលោក ។

កាលពីឆ្នាំ១៧៣៩ អ្នកស្រាវជ្រាវជនជាតិន័រវេស ឈ្មោះ ឆុងបាទីស ឆាលប៊ូវ៉េ ឌឹរ៉ូសេន បានប្រទះឃើញកោះនេះមុនគេ ។ នៅលើកោះសម្បូរដុំថ្ម និងផ្ទាំងទឹកកក ហើយគ្មានរុក្ខជាតិដុះទេ ក្រៅពីស្លែ ។ រហូតមកដល់ឆ្នាំ១៩២៩ វាក៏បានក្លាយជាកោះរបស់ប្រទេសន័រវេសដោយស្របច្បាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_kzC9S9aoOrr1kMgtHr1buuoPz_QQS3DqF9sEJKyrhmB3UQjbhFtOEc2Ubz8X-fTojfFQaY8ak58OVkoNZ6Ly2EDC6rVIxq9AQGvZuueFVKs0jIwzePGCJmRTuDcWaktLWdFUuASGts6wotV1YhQ66TWpGZi4iT-X5lwDNOb3lfLvSPiMdciDZ5MH5Cr/s1004/image_2024-09-25_14-30-57%20(2).png

នៅឆ្នាំ១៩៥០ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានសុំការអនុញ្ញាតពីរដ្ឋាភិបាលន័រវេសមកត្រួតពិនិត្យកោះនេះ ដើម្បីស្វែងរកទីតាំងសាងសង់កំពង់ផែ ។ ប៉ុន្តែស្ថានភាពនៅលើកោះពុំអំណោយផលដល់ការសាងសង់កំពង់ផែទេ ទើបនៅខែមេសា ឆ្នាំ១៩៦៤ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ជូនភ្នាក់ងារមកកាន់កោះ Bouvet ម្តងទៀត ៕

មកដឹងពីភាពអស្ចារ្យនៃស្ពានអណ្តែតទឹក Shiziguan ត្រូវបានគេចាត់ទុកថាជាអច្ឆរិយៈបច្ចេកវិទ្យារបស់ចិន

0

ស្ពានអណ្តែតទឹក Shiziguan ត្រូវបានគេចាត់ទុកថាជាអច្ឆរិយៈបច្ចេកវិទ្យារបស់ប្រទេសចិន។ ដោយសារគម្រោងនេះត្រូវបានសាងសង់នៅលើដងទន្លេ Thanh Giang ដែលជាទន្លេមានខ្យល់បក់ខ្លាំង ហើយគ្មានសសរ ខ្សែ ឬបេតុងពង្រឹងនោះទេ ប៉ុន្តែស្ពានដ៏ពិសេសនេះនៅតែអាចឱ្យយានជំនិះដែលមានទម្ងន់រហូតដល់ ២.៨ តោនធ្វើដំណើរនៅលើទឹកបានយ៉ាងរលូន និងមានសុវត្ថិភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuINGC1JdKBQJnqCe4mT8Lj3KSe_F_l23QXOoUtIqmJzoGmp52PsBFaNY8ioiN6epVY4VvLt44blvx9myrVmMxSlc6oxe9m-B-CkjvADt9xYssR-HgfDNTMCTiC5LR3SwqwFimKWA99asO65Mv6nSgfG7FY8QAqbrmd6PKYNZ-jZofxSsdJUTFv67GaXVZ/s917/image_2024-09-25_14-20-31.png

ស្ពានដ៏អស្ចារ្យនេះត្រូវបានសាងសង់ឡើងនៅតំបន់ស្វយ័ត Tujia និង Miao Enshi ខេត្ត Hubei ប្រទេសចិន ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្តរីករាយជាមួយសម្រស់ធម្មជាតិ។ ស្ពានអណ្តែតទឹក Shiziguan ត្រូវបានសម្ពោធនៅឆ្នាំ ២០១៦ នៅពេលបើកដំណើរការភ្លាមៗប្រជាជនមកពីទូទាំងប្រទេសចិនបានសម្រុកមកទីនេះដើម្បីទទួលយកអារម្មណ៍នៃការបើកបរនៅលើទន្លេជាលើកដំបូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOQrzPMVNKOsRyLIRyLKu_HSGBpvaR6nvK6IR39Gi20nyAOe2JsERCzAmQCTVhKbJJEFNQpup7Lt8YbbYGzRXgoUZHl6d0GxNWFR0G6uVufM1VzYcA0eXZuziu24ZqxwteuIUCShWfFRoYHM90YQe9X-Ok98Xa4zpc0E7xAGFqXE3-xAPxfHpyqMPDKpW/s1200/image_2024-09-25_14-20-32%20(2).png

ការសាងសង់ស្ពានបណ្តែត Shiziguan ត្រូវបានគេប្រើបច្ចេកវិទ្យាទំនើបរបស់អាល្លឺម៉ង់ ដោយស្ពាននេះមិនរអិលទេ ហើយមានលំនឹងខ្ពស់ ព្រោះវាត្រូវបានសាងសង់ដោយបន្ទះជ័រដែលមានដង់ស៊ីតេខ្ពស់ពោរពេញទៅដោយទឹក។ ដូច្នេះស្ពានដ៏អសារ្យនេះអនុញ្ញាតឱ្យយានជំនិះធ្វើចលនាក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្នកជិះរថយន្តនឹងទទួលបានអារម្មណ៍ប្លែកមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN3XWPsvmrfyIULImCX-QPfuwr_zAjn730X9wrCA2bD4uJq55NB2QlX8SXI3pSw6SYv0fkRGYlrgQo2hbPoKZAwProysjW1XJHX6aGDSmfjshkQ6M4ejye83J3Enc-bV57wRVGnQNJcPL7TUB4EoFJFayjmp_1dnk_S_Z8p_l2LJeebF2dnHYsGYMRAnxe/s1200/image_2024-09-25_14-20-32.png

ទោះជាយ៉ាងណាស្ពាននេះអនុញ្ញាតឱ្យធ្វើចរាចរណ៍បានតែមួយផ្លូវសម្រាប់អ្នកថ្មើរជើងនិងយានជំនិះប៉ុណ្ណោះ។ ទោះបីជាមានភាពអស្ចារ្យខាងវិស្វកម្មក៏ដោយ ក៏ស្ពាននេះនៅតែមានហានិភ័យតិចតួចដែរ ដោយសារកាលពីឆ្នាំ ២០២៣ មានឧបទ្ទវហេតុដ៏សោកសៅមួយបានកើតឡើង ដោយរថយន្តដឹកអ្នកដំណើរ ៨ នាក់បានធ្លាក់ចូលទឹក បន្ទាប់ពីមានខ្យល់បកខ្លាំងពេក បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួសស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uzihzi2wLHIae5c_PRLWUx0ugBG9jutLEoVzzkKBIc4ObWDbbFY5othcXevfUxlrQOUIJsPl6W62C0RcBaE4w_VZh0SzxWAUFiDnE4S2sghpnkF1P1bIVS_W1EieBzodXgN0uXyE204bR2y_FTq4nsev7_BdsP6B4ByW7kITS3SNh5_vdGmltAbx9Fob/s900/image_2024-09-25_14-20-33%20(2).png

ឧបទ្ទវហេតុនេះបានបង្ហាញពីហានិភ័យដែលទាក់ទងនឹងការលើសទម្ងន់ និងល្បឿនកំណត់ ជាពិសេសនៅពេលដែលវាអនុវត្តចំពោះរចនាសម្ព័ន្ធផុយស្រួយបែបនេះ។ បន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង ស្ពានអណ្តែតទឹក Shiziguan ត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់ការវាយតម្លៃសុវត្ថិភាព ប៉ុន្តែឥឡូវនេះស្ពានបានបើកដំណើរការជាសាធារណៈឡើងវិញហើយ។ បច្ចុប្បន្នស្ពាននៅតែជាកន្លែងដ៏ល្បីមួយដែលទាក់ទាញមនុស្សជាច្រើនឱ្យមកសាកល្បងអារម្មណ៍ប្លែកៗនៃការបើកបរលើទឹក និងគយគន់ទេសភាពភ្នំដ៏អស្ចារ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNFZ781cmtV5W0okMcVgSDCG_ULh4RvzLF5GKFOV4ZWGid8jbRWU1m-LewNtiH17F88SC3saIo3F-OGtf0fBAqBEpb-AkzcZUep5GUXdo0gTWlixdML9AMJEFRfPLqA0PAZElSYbhiG1JlDwRKyHum3jI9q5rqEmB4JNe03iodpXibLfQShRdO5_bDvOi/s1024/image_2024-09-25_14-20-33.png

ម្ចាស់ខួបកំណើតដេកលើពស់ថ្លាន់យក្សព្រោះចង់បង្កើតបរិយាកាសរីករាយ

0

សហរដ្ឋអាមេរិក ៖ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមានការចែកចាយរូបភាពម្ចាស់ខួបកំណើតម្នាក់នៅអាមេរិកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល ដើម្បីឱ្យពិធីខួបកំណើតរបស់ខ្លួនកាន់តែមានបរិយាកាសសប្បាយរីករាយ ។ ប៉ុន្តែអ្នកមកចូលរួមខួបកំណើត ក៏ដូចជាអ្នកលេងបណ្តាញសង្គមឃើញហើយនិយាយថា វាជាឋានសួគ៌របស់អ្នក ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYGZbddPVoOROLX5zorAhDGz2Y6LR07Yn9PP_uGC2CM9qmEqt-MUAzOxmuqqWnJ7GZ8UYOeyShyphenhyphenHmDzer9ZRUQzGHMsvbYAxBB-K666ynGvp0PTSgkBZqUWtMQDcHkk-izXpvcMxpgBFS9M86jzyUrsYaZ7bjzCXaTAnygHl0dWp1DLL7-vcc5JHtfFLu/s1024/image_2024-09-25_14-15-24.png

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Jay Brewer រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបចំពិធីខួបកំណើតរបស់ខ្លួននាពេលថ្មីៗនេះ ។ ពិធីខួបកំណើតរបស់លោកល្បីល្បាញពេញបណ្តាញសង្គម ដោយសារលោកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល និងថតរូបភាពបង្ហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVe0KmJlQbI79_QIKU_HIiGZQjbZkRe6oavWlne-Ld4GjuwrXyolep8lWmv5nGiiYT8dwG-TsUBn5iLJxxIxHHo6ekmOcC3wzgvMmn0gufh7pVb9EZOYAB4ovoEd354AI9AYFXcf1350nJkdwSucsEfspNk9sunMqqqsEHjslWA-AjrlK-iwmTx_QgFsb-/s1280/image_2024-09-25_14-15-25%20(2).png

លោក Jay Brewer គឺជានាយកសួនសត្វ «California Reptile Park» ហើយលោកចូលចិត្តសត្វល្មូនណាស់ និងតែងតែបង្ហោះរូបភាពសត្វពស់ជាបន្តបន្ទាប់ក្នុងអ៊ីនធើរណេត ។ ចុងក្រោយនេះ លោកក៏បានបង្ហោះរូបភាពដេកលើពស់ថ្លាន់យក្សជាច្រើនក្បាលក្នុងពិធីខួបកំណើត និងសរសេរថា ៖ «នៅថ្ងៃកំណើត ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថា សូមអរគុណយ៉ាងខ្លាំងសម្រាប់ការស្រឡាញ់រាប់អានខ្ញុំ ។ ខ្ញុំចង់បង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ពិធីខួបកំណើតនេះពិសេសខ្លាំងប៉ុនណា ដោយសារខ្ញុំបានជប់លៀងឱ្យពស់ថ្លាន់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4gZJDgzxAQGZWzQ9p4enpF0ZpNkTxqLi4VbT4gCoFydRlllAJw-rIKfG58c7pQhuqNdLYXU_vrhQI8zn3Q0T4UHGYmFvdskFyNrUf5Sc3T8GG5MlgQ7hUs0Cno_VlQ-M_makJB1kENbph2LZwHEBntPBR1D2EnqUrG-7uo-NeJsS1kMZLiAxBAvvX9iD/s1080/image_2024-09-25_14-15-25.png

លោកបន្តទៀតថា ៖ «មិត្តភក្តិជាច្រើននាក់បានមកចូលរួមពិធីខួបកំណើតរបស់ខ្ញុំ ហើយពួកយើងសប្បាយខ្លាំងណាស់ ។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានតាមដានការបង្ហោះរបស់ខ្ញុំក្នុងបណ្តាញសង្គមរហូតមក ។ ខ្ញុំពុំអាចធ្វើវាបានទេ បើគ្មានអ្នកគ្រប់គ្នាជួយគាំទ្រ ។ វាពិតជាអស្ចារ្យខ្លាំងណាស់ និងល្អជាងអ្វីដែលខ្ញុំបានគិតទៅទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwyy7w3kPDwAe9biXAGN9_XQA8XFuDMKMh3w1OD6Bg9w6X3JSN_Rfp-Ep0dXEaEEAO26ITFB7XKEiqjaMLc3OndBdelGkndsmhwi_XS-A2iS-31RbTcdmklE3nLmz7jSFjnK5sDVd3IRNrpQVVD8hkDxheDo-3CvnwCWvH5wQ6RMYazM8lE9pkTO4IwkoG/s4032/image_2024-09-25_14-15-26.png

តាំងពីលោកបង្ហោះរូបភាពដេកលើពស់ថ្លាន់ក្នុងបណ្តាញសង្គមឃើញថា មានចំនួនចុច Like រហូតដល់ជាង២ម៉ឺនលើក, ការបញ្ចេញមតិជាង៩០០មតិ និងការចែកចាយរូបភាព (Share) យ៉ាងច្រើន ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិខុសៗគ្នា ក្នុងនោះអ្នកខ្លះបានចូលរួមរីករាយជាមួយលោក ខណៈអ្នកខ្លះទៀតខ្លាចពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDh0nmLiUZYjMNp_oa_zJ-Iex9k-v9RSWHuMk7XLg6a8QYqv44J5OflMfKXIl2v_Xcuk2P9EennhCPRzwmJqLsA12a2r-jv_lBegZzZ4e4rSXbCyLEHg6BT_Gwot4SsfJJcDhth8vrsrqn2SY4SsObHYVmYqvt68h9ie0btZLXMQyEKw_9lPZOxcwpU0dX/s1280/image_2024-09-25_14-15-34.png

អ្នកលេងបណ្តាញសង្គមភាគច្រើននិយាយថា ពួកគេមិនចង់ជឿថា មានពស់ច្រើនបែបនេះ វាជាពិធីជប់លៀងមួយពិសេសបំផុត ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតថា ពួកគេខ្លាចពស់ណាស់ ហើយនេះជាឋានសួគ៌របស់ម្ចាស់ខួបកំណើត ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ៕