Home Blog Page 846

ទស្សនិកជនរង់ចាំមើលថាការចរចាគ្នាពីការថតកុនខ្មែររវាង Allan និង គ្រូជំនាញហាងឆេងមាសនឹងមានលទ្ធផលបែបណា?

0

បន្ទាប់ពីអ្នកបង្កើតមាតិកា Allan លើកឡើងពីកុនខ្មែរទៅលើខ្សែភាពយន្តនាងនាថវគ្គ២មក ធ្វើឱ្យមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ រឿងនេះកាន់តែរីករាលដាលបន្ថែមទៀតរវាង Allan និងលោក Sokhorn Oeun ជាគ្រូជំនាញហាងឆេងមាសបានឆ្លើយឆ្លងគ្នាយ៉ាងក្តៅគគុកទៅលើវិស័យកុនខ្មែរ ខណៈទស្សនិកជនរង់ចាំមើលការលើកឡើងអ្នកទាំងពីរពីការបណ្តក់ទុន៨ម៉ឺនដុល្លារនឹងចេញជាលទ្ធផលបែបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlGzbiNGeqo5mj564BCGCniMDfUJGRex4X2P-YnM73hQetdqMcfYbJu0WnQZnUDAQvcVbGEkrQmoo0P-pyqJklHl83r67AoZrXR7SOsBGtLvolL11_aLhS0mVuyzhXKNBatZ3uCV9x8mwcV6CkKUd7OtsFTxi-btAQ3Merr5lz6w6u_RKtSw_GXqJsGX6B/s2048/image_2024-09-23_13-36-37.png

កាលពីថ្ងៃទី២២ កញ្ញា Allan បានលើកឡើងនៅលើបណ្តាញសង្គមថា សាច់រឿងនាងនាថវគ្គ២គឺចាញ់រឿងវគ្គមួយទៅទៀត ហើយលោកក៏បញ្ជាក់ថានឹងចេញវីដេអូនាពេលខាងមុខលើកយក៤ចំណុចមកនិយាយ។ ការលើកឡើងរបស់លោកបានរងនូវការវែកញែកយ៉ាងខ្លាំង ខណៈរឿងនេះកាន់តែក្តៅគគុកថែមទៀតបន្ទាប់ពីគណនី ហ្វេកប៊ុកឈ្មោះថា « Sokhorn Oeun » បានចូលខម្មិនថា បើមានរឿងខ្មែរណាថតបានល្អជាងនេះជួយណែនាំលោកផង និងបានបោះពាក្យថាបើ Allan អាចធ្វើល្អជាងនេះជួយថតឱ្យលោកមួយរឿង លោកជាអ្នកចេញលុយឱ្យថត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV8HRw193EI3E99fpQxxm8a6P9N8XzpxjPdLfYcUPtn6V_AxqF9fgumveExhx_Nkl8IN6s8sbU9XNQP6MqPZKQJ4AY14cemhFt3TE_SV5b9HWTDZmMtFVs4GcjyvPhez3R8boOmmMtQmKEh2rXmO98XmFyBENWMOOG1l1q0bBjzvKMZMd5r9gfde1c0tkh/s2048/image_2024-09-23_13-36-38%20(3).png

ក្រោយពីលោក Sokhorn Oeun ដែលបានដាក់នៅលើប្រូហ្វាល់ថាជាគ្រូជំនាញហាងឆេងមាស លើកឡើងបែបនេះ Allan បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៤ ខែកញ្ញា ថាបើលោក Sokhorn Oeun ដោយ Allanហៅថាពូ ហ៊ាននិយាយបែបនេះហើយ ត្រូវតែហ៊ានធ្វើ(ក្នុងនាមជាកូនប្រុសម្នាក់) ដោយបានផ្តល់ចម្លើយ “Yes” ខ្ញុំនឹងទទួលយកការវិនិយោគទុនរបស់លោក Sokhorn មកដើម្បីថតរឿងខ្លួនដែលលោកចង់បង្កើតយូរណាស់មកហើយដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប និងប្រទេសជប៉ុន ដោយត្រូវការថវិកាគឺត្រឹមតែ ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ។ Allan បានបញ្ជាក់ថាសំណេរនេះមិនមែនជាសំណើដែលលោកសុំ លោក Sokhorn ទេតែជាការឆ្លើយតប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAHFDzw3WkbtPt-fAJNTuVM30te3JVUdUd77gd47OrZQh_FmpN4STVcVP_2R4j5t4ShoyGe4S3LjGlHLx_p1y_iRISiWuKJ1ZqOBGPOJC21gzbiYae_3eDmo3cpip5lAoEbRmah8iRJ1PexufcmhVOI7VS5Dalq-ezgsLM8PezaLdwqnlgLb0R7-qShIii/s2048/image_2024-09-25_10-32-56.png

ការលើកឡើងរបស់ Allan ត្រូវការដើមទុន៨ម៉ឺនដុល្លារនេះលោក Sokhorn បានឆ្លើយតបទៅ Allan វិញថា ក្នុងឆ្នាំ ២០២៤ នេះលោកវិនិយោគកុនមិនក្រោម ១១ រឿងនោះទេ រឿងអីដែលថារឿងត្រឹម ៨ ម៉ឺនលោកហ៊ាន វិនិយោគនោះ?! ប៉ុន្តែ ត្រង់ថា រឿងដែល Allan ថតហើយយទទួលយកជាការបានទេ ឬថតហើយ ឱ្យលោកបោះលុយរបស់ខ្លួនចោលទទេៗ? ហើយមានអ្វីមកបញ្ជាក់ទេ បើសូម្បីតែ Allan review ផលិតផល ប្រឹង boost ផង បានមិនដល់ 10k-20k views ផងនោះ?! តើមានអ្វីជាអំណេះអំណាងអ្វីកក់ក្ដៅសម្រាប់លុយម្ចាស់ទុនទេ?។ លោក Sokhorn លើកឡើងទៀតថាបើ Allan
ចេះត្រឹមតែ review ផលិតផលទេ, កុំធ្វើអ្វីខុសជំនាញអី នាំគេជេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiEKfEUaNgroGDQoST0wKSxYN_1hMaUBdsIp5_fYWQ6x6IjBLF2L6hYkE4ShPEpBu5OhCBduz819Dc8ileyuzYhAMuVm8HlicN4bx3r0yNNbDBadmwCxgZcly8FZ_iwk2qMetzJy2omIQ2sGRRNFPITpUmvkQ8YvtZeOansT0Cz83gJGI3_BRzclEJNgr2/s2048/image_2024-09-23_13-36-42.png

ក្រោយពីទាមទារមានអ្វីជាសម្អាងក្នុងការបណ្តក់ទុកចំនួន៨ម៉ឺនដុល្លារ Allan ក៏បានបញ្ជាក់ថា បើសិនជាមានបញ្ហាអ្វីលោកនឹងប្រគល់ទឹកប្រាក់៨ម៉ឺនដុល្លារឱ្យលោក Sokhorn វិញភ្លាម។ បន្ទាប់ពីធានាអះអាងបែបនេះលោក Sokhorn បានលើកឡើងថា «ខ្ញុំទទួលបានការធានាហើយ គាត់នឹងសងលុយខ្ញុំវិញ ៨ ម៉ឺន បើគាត់ធ្វើមិនបាន! តស់អ៊ីចឹងក្មួយរៀបចំថ្ងៃធ្វើបទបង្ហាញ និងចុះកិច្ចសន្យា មកចុះ បញ្ជាក់៖ បងប្អូនសាធារណជន ក៏អាចចូលរួមជាសាក្សី ដឹងឮផងដែរ»៕

ធ្លាប់រួមការងារជាមួយគ្នា ថន លក្ខិណា បង្ហាញថាតារាសម្តែង Om Akkaphan ជាមនុស្សល្អ រួសរាយ

0

មរ.ណភាពរបស់តារាសម្តែងថៃដ៏ល្បីឈ្មោះ Om Akkaphan បានធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកបង្ហាញការសោកស្តាយចំពោះតារាសម្តែងរូបនេះយ៉ាងខ្លាំង។ ក្នុងនោះពិធីការិនី ថន លក្ខិណា តារាស្រីប្រចាំប្រទេសកម្ពុជាដែលធ្លាប់បានសម្តែងជាមួយតារាប្រុសរូបនេះកាលពី១០ឆ្នាំមុនបានបង្ហោះសារចូលរួមរំលែកទុក្ខ និងបានបង្ហាញថាតួឯកប្រុសប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧រូបនេះជាមនុស្សល្អ ពូកែ រួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixlXgeKhISloM7FtT40Tt9W6_va3sNUDReXTKh6xrBh8HpAsAZlzG0c5xc1RwjFQAKFp6mhehzBcrVvUNPcGFT7pbrxg71yGrfQ1-Xrb4BnR-rByFbgp8Flno4TV3S4j8nYHbe0y9qVF20domUFUITR9NRuUgujhhoPGPhijOf4o743RqnxcVI4wcz4iyp/s2048/image_2024-09-25_09-16-03.png

នៅយប់ថ្ងៃទី២៤ ខែកញ្ញា កញ្ញា ថន លក្ខិណា បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនជាមួយតារាប្រុស Om Akkaphan ដោយបានដាក់ខ្លឹមសារថា « ពិតជាសោកស្តាយចំពោះការបាត់បង់គាត់…ធ្លាប់ថតរឿងជាមួយគាត់កាលឆ្នាំ ២០១៤ គិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ គាត់ជាមនុស្សល្អ រួសរាយ រាក់ទាក់ និង ពូកែ សូមដួងវិញ្ញាណក្ខន្ធបងប្រុសទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។ អ្នកទាំងពីរធ្លាប់សម្តែងនៅខ្សែភាពយន្ត «The Return » ដែលបានចាក់បញ្ចាំងក្នុងរោងកុនក្នុងឆ្នាំ២០១៥ មានចំណងជើងជាភាសាខ្មែរថា «គំនុំខ្មោចសងសឹក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcD4RWERYtjdDrvYBAspUjOYAC1qCWNCZl2E8KenBZrhnSkuZKSxj_KmPbLqoCdmTiJHLZHnLeL5GREaRBkdJYR9W1dO-3h0o9SXpcriUUzcLTKQm2DgY0DgDjcEer1KbfLDdZN-Ypvqu7o5WDGsxxASWQvF7NYRoBzmq4nlqC4A6FCA2evmtqCpGM3Oe0/s827/image_2024-09-25_09-16-08.png

លោក Om Akkaphan បានលាចាកលោកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវ័យ៣៩ឆ្នាំបន្ទាប់ពីតស៊ូជាមួយនឹងជំងឺមហារីកជិត២ឆ្នាំ។ លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់បេះដូងក្នុងខែតុលា ឆ្នាំ២០២២ ឆ្លងកាត់ការព្យាបាលដោយគីមីចំនួន ៥ ដង និងការវះកាត់ធំនៅដើមឆ្នាំ២០២៣ ។ បន្ទាប់មកគ្រូពេទ្យបានរកឃើញដុំសាច់តូចៗចំនួន ២ បន្ថែមទៀតនៅក្នុងសួតរបស់តារាសម្តែង។ ការព្យាយាលជំងឺមហារីកនៅបរិវេណសាច់ដុំបេះដូង និងរាលដាលដល់សួតរបស់តារាសម្តែង Om Akkaphan មានពេលមួយដែលជំងឺរបស់លោកធូរស្បើយ ហើយលោកថែមទាំងមានបំណងចង់ចូលប្រឡូកសិល្បៈជួបអ្នកគាំទ្រវិញប៉ុន្តែការតស៊ូរបស់លោកមច្ចុរាជនៅតែផ្តាច់ជីវិតលោក។ ពិធីបុណ្យសពរបស់តារាសម្ដែងរូបនេះរៀបចំនៅវត្តថាថុង ក្រុងបាងកក។ ពិធីស្រោចទឹក និងសូត្រមន្ត មានរយៈពេលជិតមួយសប្តាហ៍។ ពិធីបូជាសពនឹងធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdg7QQzzR7HRgdjDG9BI1UDX1f_0gVUREL9ZsGgB5EdtR8lj1ASzJ2q2kBIo6TzYHVrISiqtM40ACLZK8drd2XLHLIheySAfhV5FVQaDuMRNM3frwiHMVQcHCQo513N8NboDu_7XruWbmrjId7yHoQpgpD9VFc8wbpHqyUbuo3jhiE76nAw0rhyaxh63r/s2048/image_2024-09-25_09-15-59%20(3).png

គួរឱ្យដឹងថា ក្នុងអាជីពសិល្បៈ១៦ឆ្នាំ Om Akkaphan ឈានជើងចូលក្នុងវិស័យសិល្បៈដំបូងតាមរយៈការថត Music Video ។ បន្ទាប់មក លោកបានសម្តែងជាតួរងក្នុងរឿងដំបូងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងសម្តែងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដោយក្រសោបតំណែងជាតួឯកជាច្រើនរឿងជាមួយតារាស្រីជួរមុខជាច្រើនរូប។ ក្រៅពីអាជីពសិល្បៈរូបលោកជាអ្នកមុជទឹកអាជីពដោយតែងតែចូលរួមសកម្មភាពនៅសមុទ្រ៕

អាថ៌កំបាំងនេះហើយ ដែលជួយឱ្យត្រីឆ្លាម Greenland អាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ

0

ត្រីឆ្លាមហ្គ្រីនលែន ( Somniosus microcephalus ) គឺជាសត្វឆ្អឹងកងមួយដែលមានអាយុកាលប៉ាន់ស្មានប្រហែល ៤០០ ឆ្នាំ ត្រូវបានគេរកឃើញជាញឹកញាប់នៅតំបន់ទឹកជ្រៅនៃមហាសមុទ្រអាត្លង់ទិកខាងជើង និងអាកទិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGjjp5CTE2rThJj5dDQ6RNP84_Uuntor0RB0pUzXvXYrah4BO65j2xxkMfL05fo6tFzDtFx9tjpm_hG0UlKdSvlXrco5NQNQXT-wWOLWtYippAE0Kttj-llH3UvKO9-rWOtluRQt10qeagAX65KX8alPfRXwtHB8Sc0sEJOikY1btb3lfqvwyd-yELGwf/s2560/image_2024-09-25_10-55-29.png
ត្រីឆ្លាមហ្គ្រីនលែននីមួយៗគឺមានអាយុច្រើនណាស់ ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាត្រីឆ្លាមមួយប្រភេទនេះមានអាយុវែងជាងគេ ខណៈត្រីឆ្លាមផ្សេងៗទៀតមានអាយុត្រឹមតែ ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYymrT9kviU6PsS1VZVF2qJmQkLHKyoijxEeJyn20FoJnQJ1DxaOzmV25v_SRuTspNlFlHx5ipjbZ6ehhAoOmLlAALmjWglOHAzeoUHnY8NiaOYH5Ui_FWf4ruewOvvy5cOYTogKtgK0Z8Fdv4DYwBxX0DrjqgMBkaFCQbywEnVQ70l2_Tf1Essiy_W-pf/s1600/image_2024-09-25_10-55-30.png

យោងតាមគេហទំព័របរទេស IFL Science បានឱ្យដឹងថា មូលហេតុដែលត្រីឆ្លាមហ្គ្រីនលែនអាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ គឺដោយសារពួកវាមានហ្សែនច្រើនជាងគេរហូតដល់ ៨១ រួមបញ្ចូលគ្នាដែលហ្សែននេះមានតួនាទីក្នុងការជួសជុល DNA របស់ពួកវាជាហេតុធ្វើឱ្យពួកវាមានអាយុវែងជាងគេ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Leibniz និងវិទ្យាស្ថាន Fritz Lipmann រួមទាំងស្ថាប័នជាច្រើនផ្សេងទៀត បានឱ្យដឹងថា ពួកគេបានធ្វើការពិសោធន៍ទៅលើត្រីឆ្លាម Greenland ដោយរកឃើញថា ត្រីនេះមានហ្សែនរហូតដល់ ៨១ ដែលហ្សែនរបស់ពួកវាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងអំពីយន្តការម៉ូលេគុលនៃភាពចាស់នៅក្នុងសត្វដែលមានអាយុវែងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzt5oMNwRJurl56XhZoIm8nSgV1dddIjEOBLDdElX_bfwx5rSai0ws5jjJ9_kfDCGJWUjgyka3TVfvfqk-hMIC_8s3ZlbyEEEOPfAc1SZfTLtqwlZCzty3U1CliNkamRTk-IgYQQCx2FkUYDTDtbyG3EnskSQDzkEO7CgE40m8ibOuTK7Br4YRfGK9ZHTO/s1620/image_2024-09-25_10-55-32.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីបញ្ជាក់អំពីមូលហេតុថា ហេតុអ្វីបានជាត្រីឆ្លាមហ្គ្រីនលែន មានហ្សែនច្រើនបែបនេះរហូតដល់ ៨១ បញ្ចូលគ្នា ក៏ដូចជាត្រូវសិក្សាស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូររបស់ហ្សែនពួកវានីមួយៗ ដែលរួមចំណែកដល់សមត្ថភាពរបស់ត្រីឆ្លាម Greenland ក្នុងការរស់នៅបានយូរ។ គួរបញ្ជាក់ដែរថា ត្រីឆ្លាម Greenland គឺជាសត្វដែលមានអាយុច្រើនជាងគេបំផុតក្នុងលោក ក្រៅពីត្រីមួយប្រភេទនេះចំណាត់ថ្នាក់ទីគឺបានទៅលើត្រី Koi ដែលមានអាយុ ២២០ ឆ្នាំ និងអណ្តើកសមុទ្រក្រហម (Red Sea Urchin) ជាមួយអាយុ ២០០ ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAVAelEu0Rq3KgCoLhOpZGQvzS5S4DuKmEewirMUGxU9kX-75Ww-SU1xQXTiYa2I-bqcOBPRlmAD4tLcnonADcqxoSFnXhaUXUOXuPBWuCj4iFwQYVUQSq8nGDJXIHC8EpTTUa8Yqu7GBpj43IzprtZrJVwgMlG6-H5TXPnciI7I3QphufK9ZExJsHU3E/s960/image_2024-09-25_10-55-34.png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នារបស់ថៃនឹងចូលជាធរមាននៅដើមឆ្នាំ២០២៥

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទ ដូចគ្នារបស់ប្រទេសថៃ នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ឬរយៈពេល ១២០ថ្ងៃទៀត) ។ នេះបើយោងតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-9RrW43dCOyd1IR02_PrNQ1VWkIbP8TThK0njvskFl6emBXm8J5XShOueUvYSLIKHv1XCncT3Dc2ry2K-QKxZ3n-l-5rJ2oiEHN6XFIcod43Ov9yFS9VE8OvEZqx02PwTsq8pTQLi9xqY8YemaGRpvA0Ryj0CLAptPkGkhv6iKi_DvVXfrsbwgNtbGvK/s2000/image_2024-09-25_10-51-43.png

វាជាដំណឹងគួរឱ្យរីករាយមួយសម្រាប់ពលរដ្ឋថៃ ក្រោយពីព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា ឆ្នាំ២០២៤ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ ក្នុងរយៈពេល ១២០ថ្ងៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdn5Hhp7UZakyCvZSdfzSHPLXO7S-LVoZ0UxS5DFufSBBxO4WicRfgtfXFHTk_5u6Uq4djb05yGY6Etxdelwh8sUW_AZFK4SCKM7wuBVsnkWPytuR5VLA1ESk-hHh4gr-_Akk42L3ZkzeJU8EmNFGHfXMLWnGCjBiXyWNkMjX4XT3f6VR0FkjiGa2bAeMb/s4095/image_2024-09-25_10-51-45.png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា មានចំនួន ៦៩មាត្រា បញ្ជាក់ថា ពលរដ្ឋថៃដែលស្រឡាញ់ភេទដូចគ្នា នឹងអាចរស់នៅជាមួយគ្នាក្នុងឋានៈជាគូស្វាមី-ភរិយាស្របច្បាប់ និងពុំខុសគ្នាពីគូស្វាមី-ភរិយាជាបុរស និងស្ត្រីឡើយ ។ ក្រៅពីនេះ ពួកគេនឹងមានសិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារដូចគ្នាជាមួយគូស្វាមី-ភរិយាទូទៅដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG3Xc1TAXV_zc2WTqFWMgLDXWGL7FjTxs2DowUZfL_wZLjfyCXG_lSc5vZDisFAqdIOjprmN-htAsQS06-j55hLjl494kAUrHLPzArZzLodf1gjulfHWxKnWHUWNEvyGssgovmhsuylF7UC7DeyM8wUymfOp-zsL02yH5svRNX1PCVCtvDxoy23G9jSvMA/s1200/image_2024-09-25_10-51-42.png

ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ត្រូវតែចូលរួមវាយតម្លៃលើកត្តាផ្សេងៗតាមច្បាប់កំណត់ ដូចជា ៖ សិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារ ដែលពាក់ព័ន្ធជាមួយគូស្វាមី-ភរិយាស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យពួកគេទទួលបានសិទ្ធិទាំងនេះដោយស្របច្បាប់ ។

បើបុគ្គលណាមានបំណងចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ថ្មី ពួកគេនឹងពុំអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានភ្លាមៗទេ ក្នុងអំឡុងពេលច្បាប់ទើបតែប្រកាស ។ ដូច្នេះ ពួកគេត្រូវតែរង់ចាំឱ្យផុតរយៈពេល១២០ថ្ងៃសិន ឬអាចចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg48Mqbh1xeZmA9AqYDv7sHcxbRhPB3sn1-V2lozG7RoSMObXnyLyKfbPDwZjjGiQUqalEhgA5Vwamj8Mi5lj42j5VvTOPL8yqKGE5Arh8rMfYsE3nAGFFCDsNQk03yniePJKdK_9Rn0mckueIFdUUpoid4C0sebP5Yy5jc2xD3Gu9vbs9OeV90n6ficiaI/s1280/image_2024-09-25_10-51-52.png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា គឺពលរដ្ឋថៃមានសិទ្ធិរៀបពាពាហ៍ពិពាហ៍ជាមួយភេទដូចគ្នាជាគូស្វាមី-ភរិយាស្របច្បាប់ ព្រមទាំងគ្មានលក្ខខណ្ឌកំណត់ថា ពលរដ្ឋថៃត្រូវតែរៀបអាពាហ៍ពិពាហ៍ជាមួយភេទផ្ទុយគ្នាទេ ។ ក្រៅពីនេះ អ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបចំពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយជនជាតិថៃអាចចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដោយអនុវត្តតាមច្បាប់របស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2va75Kx9QCx-yfnULX6hMGHw7R0cGgvpcsphcX2sFP5FBmdaFCrsNMpKlBb4xfrBHkOdShEp0OrQNjKibmHlwq4wr6DwjfQmxl61sF3z9Z5EcZWlOtx1kAKGxAyykqd29lw3_eXnUVf8yePmytMsqg_GLh5DtuRaUoGPof2UQ-LOb__F1ni5kxEz2rfL9/s1401/image_2024-09-25_10-51-53%20(2).png
អតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «វាជាការបោះជំហានដ៏សំខាន់របស់សង្គមថៃ ពីព្រោះច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា បានចូលជាធរមានហើយ ដើម្បីឱ្យពលរដ្ឋថៃមានសិទ្ធិស្មើភាព ហើយភាពចម្រុះផ្លូវភេទនឹងមានការទទួលស្គាល់យ៉ាងពេញលេញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTsaNpdWlOCLNiH1r3kjr1xT6QEYqV4cH-V8I7iFPc7R3n3kfX4gwmEP5Okvs80n5o9sUlJ5kXLqTr21qQcw8FW3Hdv1gp5m0jvrdXW4e6fbJSum1d3x1yUXdr6lr8fZHChvNwp_mzN_XAxJBc2q6gOAoIwGOoO_kyYScZzaZge65fkvvkBkYpDitw38ay/s1401/image_2024-09-25_10-51-53.png

រីឯលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ខ្ញុំសូមចូលរួមត្រេកអរចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ហើយក៏សូមអរគុណសម្រាប់ការជំរុញពីគ្រប់ផ្នែកផងដែរ ។ វាជាការតស៊ូរួមរបស់អ្នកគ្រប់គ្នា ដើម្បីឱ្យមានច្បាប់នេះនៅប្រទេសថៃ» ៕

អ្នកចូលចិត្តចិញ្ចឹមឆ្កែគួរស្គាល់ពីពូជសត្វឆ្កែទាំង១០នេះដ៏កាចសា.ហាវ និងគ្រោះថ្នា.ក់បំផុត និងមិនគួរយកទៅចិញ្ចឹម

0

សត្វឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ព្រោះពួកវាច្រើនតែមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន វាងវៃ ស្តាប់បង្គាប់ និងគួរឱ្យស្រឡាញ់ ប៉ុន្តែមិនមែនសត្វចិញ្ចឹមទាំងអស់នេះសុទ្ធតែស្លូតបូតនោះទេ ដោយសារសត្វខ្លះក៏មានចរិតកាចសាហាវខ្លាំងផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីសត្វឆ្កែដ៏កាចសា.ហាវ និងគ្រោះថ្នា.ក់បំផុតទាំង ១០ ដែលមនុស្សមិនគួរយកទៅចិញ្ចឹម៖

១. Akita៖ Akita គឺជាពូជឆ្កែជប៉ុនដែលមានទំហំធំ ត្រូវបានបង្កាត់ពូជដើម្បីធ្វើជាអ្នកការពារ អ្នកយាម និងជាអ្នកប្រមាញ់សត្វធំៗ ក៏ដូចជាអ្នកបរបាញ់សត្វកាចសាហាវផ្សេងៗជាដើម នេះធ្វើឱ្យពួកវាត្រូវបានគេចាត់ទុកថា ជាសត្វឆ្កែដែលមានគ្រោះថ្នាក់បំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8dpHDbOcUNViB88r_fpIkL2POxbt2t4k7-xxEWKkPF1SiTbN-atBLyaTHQqjiye2VvFtsPp10UcC6Ur9XwHafLwSm1zRDIepr1V0lc8BqiIV-ZCGwnK1LLF29Nf-VgfY_V0NdvSG-0BBQ7hMs_MWJplII90fG2pXQWzeTXCnzLJVF7OXldKBtfdlxT91j/s1600/image_2024-09-25_10-41-37.png

២. American XL Bully៖ គឺជាពូជឆ្កែដ៏ធំមួយត្រូវបានទទួលស្គាល់ដោយ United Kennel Club ថាជាឆ្កែមានរូបរាងរឹងមាំ និងសាច់ដុំក្រាស់ ហើយមានភាពស្មោះស្ម័គ្រជាមួយតែម្ចាស់វាប៉ុណ្ណោះ ក្រៅពីម្ចាស់ ពួកវានឹងដើរខាំគេឯង ដោយសារចរិតកាចសាហាវរបស់វានេះហើយ ធ្វើឱ្យគេចាត់ទុកថាជាសត្វឆ្កែដែលមានគ្រោះថ្នាក់បំផុតទីពីរក្នុងលោក។ ជាក់ស្តែងថ្មីៗនេះអង់គ្លេសបានអនុម័តច្បាប់ហាមឃាត់ការបង្កាត់ពូជសត្វពាហនៈនេះ ដោយសារតែឧប្បត្តិហេតុជាញឹកញាប់នៃការខាំ និងវាយប្រហារមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpn1vad1jg_lCFVjhJWAO5jsRtU65oPtCr7H84D2gECiA1-dAcbcwc8g7QJcftRokup68rAVqv1nBVm6-jAtz-JdMKgkENChyphenhyphenEyS891dujkk9DCPbTZz8Va-DiXXYP_Y0b55yKWdOI1LhckcdonVnSui5QXYjcd0wwYcCFKuy_PAVmhcQxCNr6db0gVcxA/s1240/image_2024-09-25_10-41-38.png

៣. The Boerbow៖ គឺជាពូជឆ្កែដែលមានរាងកាយធំមហិមា ជាមូលហេតុចម្បងដែលធ្វើឱ្យវាស្ថិតក្នុងបញ្ជីសត្វឆ្កែដ៏កាចសា.ហាវ និងគ្រោះថ្នា.ក់បំផុតនេះ។ Boerbow ត្រូវបានបង្កើតឡើងពីឆ្កែ Bullenbesser របស់អាល្លឺម៉ង់ ដែលជាឆ្កែចិញ្ចឹមសម្រាប់តាមដាន ហិតក្លិន និងរារាំងអ្នកឈ្លានពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQAMeUgIQWgnhVsLwu3uI71iF6EEz00JASX-_RhEPasPRR4jHYNTqJr6KBsU8g0qhAHnjypk4EKqCyTnztiQsD6BNmXTZSC99HIrX5RKQ0pMBBFlKGJuaZrEpgaCH8Kv5Mz9pNsiN1HKezeIQ2rIMuTvt8VuWZpA9TEZU1yS9Lq1BSu6frm8ytx8pC24iK/s2000/image_2024-09-25_10-41-39.png

៤.Ken Corso៖ ពូជឆ្កែនេះត្រូវបានបង្កើតឡើងដើម្បីយាម និងការពារអ្នកឈ្លានពានដែលចូលមកទីធ្លាពួកវាដោយគ្មានការអនុញ្ញាត ជាមួយកម្លាំងនៃការខាំរបស់វា ធ្វើឱ្យអ្នកឈ្លានពានស្លាប់ក្នុងរយៈពេលដ៏ខ្លី នេះធ្វើឱ្យពួកវាក្លាយជាសត្វឆ្កែដ៏គ្រោះថ្នាក់បំផុតក្នុងលោក ដែលមនុស្សគួរប្រុងប្រយ័ត្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2fHpoVxGG3n-6_3x0dB26WTJov1Ll83BtmR80pj07jyFJTHtHP_KY-isAH1bfMoMkqeTgM-zkJ6nj0XKvBPX8qa2Q7NFv90qz0Ne-gT_LaHlbcLdqDbmJY2RFGaHKATI3XEg0wRB7xUuiESX-Ir7UB9A0hCU42gDorCBaqkTKpOHzTi24dFGaA3i_2mey/s1024/image_2024-09-25_10-41-41.png

៥.Chihuahua៖ គឺជាឆ្កែដ៏ Cute មានរូបរាងតូចៗប៉ុន្តែវាក៏ស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ដែរ ដោយសារពួកវាជាសត្វក្បាលរឹង ឆាប់ឆេវឆាវ ឆាប់ខឹង ពិបាកចិញ្ចឹម និងងាយខាំម្ចាស់វាណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQwdVgiFYtrPI-9K6NLtnJ-dZsGhVXZY4-RyzfhmpiZyaf5JWXi_jdcnUNnyewwCTe1UUbit9gtxGtwe87SQcceC87PUGkJa3p-Yhqgg8pWYM04sGZdPHZ2AYncHWuLxz1PVv4IHUy6Uc2S22kLbX4_DVMu5Fxnuh4Au38vUCt9fijWaFOYGH5a-4LS6RN/s1500/image_2024-09-25_10-41-41%20(2).png

៦.Chao Chao៖ គឺជាពូជឆ្កែ Spitz ដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ សត្វនេះមិនសូវមានការអត់ធ្មត់នោះទេ តែងតែខាំមនុស្សជាញឹកញាប់ ទោះជាយ៉ាងណាដោយសារតែរូបរាងដ៏គួរឱ្យស្រលាញ់របស់វាស្រដៀងទៅនឹងខ្លាឃ្មុំតុក្កតា មនុស្សជាច្រើននៅតែចិញ្ចឹមពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdZ9ya1kqy5M_dLt2-pQa9Z6FTtdyMyYGo12THSJV7-30MpKqGf_slllh7u011EhLEoOY1owLfFCFJmUVkDwJ2HTg_N0aVWcrnsiU6ZMAaqAAzx_2CpDY_RlfimckpDjGI-7MPZib1tYSscmH6sGqboVSFd2GCZhpB7sqik6zKO6FEXOm4hlpwGrTn-Bgz/s1200/image_2024-09-25_10-41-42.png

៧.Collies៖ សម្រាប់ពូជឆ្កែ Collies ក៏មាននៅក្នុងបញ្ជីនេះដែរ ដោយសារសត្វឆ្កែទាំងនេះត្រូវបានគេប្រើដើម្បីធ្វើការជាមួយសត្វធំៗជាច្រើន មិនមែនសម្រាប់ចិញ្ចឹមធម្មតានោះទេ។ ហើយជារឿយៗពួកវាតែងតែខាំមនុស្ស ឬសត្វផ្សេងៗណាដែលឈ្លានពានទីកន្លែងរបស់វា នេះអាចពន្យល់បានថា collies គឺជាឆ្កែចិញ្ចឹមសម្រាប់ការពារ និងការសង្ស័យរបស់មនុស្សចម្លែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxMk36tBGPZpR9OtM1Sygs_FpKOM-JsPhqbUsbapWkgt16OrJEcWntL_eAaTDPNIssKSX4sPm9gEP7q5OzBmm09Ii-N0t5awolH7-xUdZe7YCNttK0BfP8ZWYEUxpz1S3OPwt5wSIbmoYSJQ11wQT-MMNCgRu2zFJ_01J1CK-TF_LM7pgNi259tXQRlszH/s1255/image_2024-09-25_10-41-43.png

៨.Doberman Pinschers៖ គឺជាពូជឆ្កែមានភាពវៃឆ្លាតខ្ពស់ រហ័សរហួន និងស្មោះត្រង់ ទោះជាយ៉ាងណាក៏ដោយ Dobermans ត្រូវបានគេកំណត់ថាជាពូជមួយក្នុងចំណោមពូជដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុខាំស្លាប់។ នេះគឺដោយសារតែកម្លាំងខាំដ៏ធំសម្បើមរបស់វា ធ្វើឱ្យមនុស្សមានការភ័យខ្លាច ទោះបីជា Dobermans គួរឱ្យស្រលាញ់ និងទន់ភ្លន់ជាមួយសមាជិកគ្រួសារក៏ដោយ ប៉ុន្តែប្រសិនបើវាខឹង ការខាំរបស់វាម្តងៗគឺគ្រោះថ្នាក់ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWrFdkWm66-gEgmN-2WUiAf0QXRV0O89n9YVISs7GO8bj03_NY6VQ1N3ucxk-1NacVLAPaS77fdkk2xauGf1kcyz3B4WSjmnURn8ERlnB2JeiMJP6qizhJRnbHbBty6qVAWiANFL0WYFXiNg6hJ0kxkdeyeKtC5Z4th2SwQBOpRaJvRB9qGXVxdv1H-9aA/s1440/image_2024-09-25_10-41-43%20(2).png

៩.German Shepherd៖ ត្រូវបានចាត់ទុកថាជាពូជឆ្កែឈានមុខគេមួយដែលធ្វើការនៅក្នុងនាយកដ្ឋានយោធា និងប៉ូលីស។ សម្រាប់ហេតុផលគឺដោយសារ ពួកវាជាសត្វឆ្កែដ៏ឆ្លាតវៃ និងស្មោះត្រង់ ដែលតែងតែត្រៀមខ្លួនដើម្បីការពារ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ទម្រង់នៃគ្រោះថ្នាក់។ ហើយក៏ជាឆ្កែដែលឧស្សាហ៍ព្យាយាម មិនដែលបោះបង់កាតព្វកិច្ច ជាមួយនឹងកម្លាំងខាំដ៏ខ្លាំង ២៣៨ ផោនក្នុងមួយអ៊ីញការ៉េ ដោយពួកវាក៏ត្រូវបំពេញភារកិច្ចខាំរបស់ពួកវាផងដែរ ដើម្បីគ្រប់គ្រងស្ថានការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikkNOWX_qjNXJP7U680xt66ulrbJy7ufw1b7wCjVB_z6PHjURyGfQPhqJOf_0Au6Sw31UQJDPVW5nSXqJP7JKh3SiuOW_PyKR5EaKqQPT4twDTRNQBM6DrQEzB5ylQUbw1T4SsdS6AUxo6DHbbBFO2cgTZeuyqJeQNsCOYk7d-AX-VaSGFZmbzGPcRqcRv/s1600/image_2024-09-25_10-41-45.png

១០. Kuldong៖ ជាពូជឆ្កែដែលមានប្រវត្តិយូរយារណាស់មកហើយក្នុងការធ្វើការងារខ្លាំងមួយចំនួន ដូចជាការបរបាញ់ខ្លាឃ្មុំ និងការប្រយុទ្ធជាមួយសត្វឆ្កែកាចសាហាវដទៃទៀត។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យវាស្ថិតក្នុងក្នុងបញ្ជីនេះ ថ្វីត្បិតតែគ្មានអង្គការណាមួយ ទទួលស្គាល់ពូជនេះជាសត្វកាចសាហាវ និងគ្រោះថ្នាក់ជាផ្លូវការក៏ដោយ ប៉ុន្តែវាមិនអាចបដិសេធបានទេថា Guldong គឺជាឆ្កែដ៏រឹងមាំ មានសាច់ដុំខ្លាំងក្លា និងមានសមត្ថភាពប្រយុទ្ធខ្ពស់ណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA9qLHiy2Io4Ou02E53vs7NZASGnwHZOS1IpTUrvMaGdGD0gI9VR_-3advBFO5NY073G3fUN02_3e98Rii3uLUXh2e_U-tq7qPwItW20PhgebLTmuEBs8tLHkp6FamrLFmFdRNhcYlKPPY-Xl_DRu2SLQWZroN_R0xkjijDIwILGqvv-EK-uCDlaSGSKVb/s1555/image_2024-09-25_10-41-46.png

វិធីធម្មជាតិ ៥ យ៉ាងជួយបំបាត់ស្លាកស្នាមលើរាងកាយយ៉ាងមានប្រសិទ្ធភាព

0

ការរងរបួស ការរលាក និងការប៉ះទង្គិចផ្សេងៗ សុទ្ធតែជាមូលហេតុធ្វើឱ្យមានស្លាកស្នាមនៅលើដងខ្លួន និងស្បែក ហើយស្លាកស្នាមទាំងនេះបានបិតបាំងភាពស្រស់ស្អាត បង្កើតជាក្ដីកង្វល់របស់លោកអ្នកជាខ្លាំង។ ទោះជាយ៉ាងណាយើងមានវិធីសាស្ត្របំបាត់ស្លាកស្នាមយ៉ាងមានប្រសិទ្ធភាពបំផុតជាមួយរូបមន្តប្រេងដូង ដូច្នេះហើយមិត្តនារីដែលមានបញ្ហាស្បែកដូចជា ស្បែកខ្មៅស្រអាប់ មានស្នាមលើរាងកាយ ឬស្នាមសង្វារបន្ទាប់ពីសម្រាលកូនរួច សូមឈប់បារម្ភទៀតទៅ ដោយអ្នកគ្រាន់តែអនុវត្តរូបមន្តថែរក្សាស្បែកចំនួន ៥ ដូចខាងក្រោមឱ្យបានទៀងទាត់នោះអ្នកនឹងទទួលលទ្ធផលល្អ។

១.ប្រេងដូង លាយជាមួយប្រេងអូលីវ៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងប្រេងអូលីវ ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរនេះចូលគ្នា។ បន្ទាប់មកលាប និងម៉ាស្សាលើស្បែកដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ រួចទុកចោលមួយយប់ លុះព្រឹកឡើង លាងទឹកចេញជាការស្រេច ធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលល្អ។ រូបមន្តនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយព្យាបាលរបួស និងកាត់បន្ថយការរលាកស្បែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMlqhOQr5Xm3xD6gNS3L2QmEPZEkxvwd5_oRa1O8XazyBJyKT-MinwaqFzgEqxrdIY8hdqNyiepMIm4dMrN_mj3kFTx6-uJ5yMdTyOYovN7YLsqBNJNnXj7ipGTSs7AJCRvRiBHnds-i9hvfnS8HAld74msxFJ_XHXZn27KBcbz9_5gVAb4up_PZIQNAtP/s1500/image_2024-09-25_10-33-04.png

២.ប្រេងដូង លាយជាមួយស្ករ និងអំបិល៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, និងអំបិល ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ រួចម៉ាស្សាវាត្រង់កន្លែងដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ ប្រហែល ៣ នាទី ទុកចោល ៦០ នាទី រួចលាងទឹកសម្អាតចេញជាការស្រេច។ រូបមន្តនេះត្រូវបានណែនាំឱ្យធ្វើជារៀងរាល់ថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហាស្នាម ជួយធ្វើឱ្យស្បែករលោង ក៏ដូចជាជួយជម្រុះកោសិកាស្បែកដែលងាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT8RmoABFj_HASdzkDVDNleuq_P2g_sOw5G8C3X_4-lvK9vLB-ZH-zt0HG-CKV-vfWOvrTqkhhTQtTvRCOOoa7ejZZIYiHMvjZpM6seO_pZPc8JOsrs6Pz0XxaEMZbTmgAAZ_QogQrnIGxaZKBtZ5-DI9QGiEsRR0tsmpr1dx1vWgbZZhKIDxrgQeIVNPW/s640/image_2024-09-25_10-33-05.png

៣.ប្រេងដូង លាយជាមួយរមៀត៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងម្សៅរមៀត ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកយកវាមកម៉ាស្សាថ្នមៗនៅក្នុងតំបន់នៃស្លាកស្នាម រួចទុកចោលប្រហែល ១ម៉ោង លាងទឹកចេញជាការស្រេច។ រូបមន្តនេះត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយបង្កើតឡើងវិញនូវខូឡាជែន កាត់បន្ថយការរលាកនៃស្បែក ក៏ដូចជាកែលម្អស្ថានភាពស្បែកបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgAocE_65BFEyCbu2ZAz4mhczTtV1vxhi8_lH3szOnI98se6akiG3wCJNdo3CjX2QHxnlqRDEj3KuoiPgKEYXKgeov2Hk_SKDd2eDfyHlkv2rNC8B6Hs31VUbNn_R7t_iDk2vPPBE0WHfXayIolptPiRs4hwrmNrhzwmM9D8zczbNDnsfZP9Xw3COi3BI/s3984/image_2024-09-25_10-33-05%20(2).png

៤.ប្រេងដូង លាយជាមួយ aloe vera៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងទឹក aloe vera ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកម៉ាស្សាវាលើស្នាមសង្វារប្រហែល ១០ នាទី ទុកចោលមួយយប់ រួចលាងសម្អាតចេញនៅពេលព្រឹក។ រូបមន្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ វានឹងជួយបន្ថែមសំណើមដល់ស្បែក ជួយឱ្យស្បែករឹងមាំ និងមានសុខភាពល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQmqdHmJiktkTHJyO1DaMqqZP1__uHZ8Olb_sROE9avRntdgl0JYysqOANMWStYrqIetEOUh1pC-OBj2-xa8wbNIZgjqUK5xZu3GrMNGd-BVqWeq-93QrzD-vJBG2aPQAK_yDtt6Kks0ngJC1pgnUqAX7u_IFtiAtaltBblivanUE4GUjiXxy0T3ap-bL/s800/image_2024-09-25_10-33-10.png
៥. ប្រេងដូង៖ ប្រើប្រេងដូង ១ស្លាបព្រាបាយ ម៉ាស្សាថ្នមៗលើកន្លែងដែលមានស្នាម ទុកចោល ៥-១០ នាទី ឬទុកចោលមួយយប់ រួចលាងទឹកចេញនៅថ្ងៃបន្ទាប់។ វិធីសាស្រ្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយផ្តល់សំណើមដល់ស្បែក កាត់បន្ថយស្នាមសង្វារ ឬស្នាមលើរាងកាយយ៉ាងមានប្រសិទ្ធភាព៕

មនុស្សអាយុវែង ភាគច្រើនមានលក្ខណៈសម្គាល់ ៣ យ៉ាងនេះនៅបាតជើង

0

ដើម្បីទស្សន៍ទាយដឹងថាតើមនុស្សម្នាក់នឹងមានអាយុវែងឬអត់នោះ ចាំបាច់ត្រូវពឹងផ្អែកលើកត្តាជាច្រើន។ មានលក្ខណៈមួយចំនួននៅលើបាតជើង ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេ ដោយសារតែបាតជើងរបស់អ្នកអាចឆ្លុះបញ្ចាំងពីរឿងជាច្រើនអំពីសុខភាព ហើយបាតជើងក៏ត្រូវបានវេជ្ជបណ្ឌិតឱសថបុរាណប្រៀបធៀបទៅនឹង “បេះដូងទីពីរ” នៃរាងកាយផងដែរ។ ដូច្នេះមនុស្សដែលមានសុខភាពល្អ និងអាយុវែងច្រើនតែមានលក្ខណៈ ៣ យ៉ាងនេះនៅលើបាតជើង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinNb5595ABq6_pC4YUU_N2QKcqcrKJFAlOG_Kp5f_u4d4bw2dAF-Wvh4lRx1o4YJUL6dw2nsRYSXKBKqZA6UDBz-uyXYTNrTVOoZCamr3fgnsxzgTvYR7EAbtoXOKyA8Iv2dUxxopX-8SlVrxgjcBXEQHrv2ISVoVkPawx6TqRDu5WyGB3hXgE136_8D17/s1200/image_2024-09-25_10-24-36.png

១.បាតជើងពណ៌ផ្កាឈូក៖ យើងច្រើនតែប្រើពាក្យ ស និងពណ៌ផ្កាឈូក ដើម្បីសរសើរស្បែកអ្នកដ៏ទៃ តាមពិតទៅជើងក៏ដូចគ្នាដែរ ជាពិសេសនៅលើបាតជើង។ ដូចដែលបានរៀបរាប់រួចមកហើយ ជើងគឺជាផ្នែកឆ្ងាយបំផុតនៃរាងកាយរបស់មនុស្សពីបេះដូង ប្រសិនបើឈាមរត់មិនស្ថិតស្ថេរ បាតជើងរបស់យើងនឹងមានពណ៌លឿងខ្មៅ ស្លេកជាដើម ដោយជារឿយៗបាតជើងមានពណ៌ទាំងនេះច្រើនទាក់ទងនឹងជំងឺថ្លើម ទឹកប្រមាត់ និងលំពែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gTN-qaV-2Wy9I04F7ccOoRzrr5MjWfwQ80Jsbrixg7L4jV4bZlAFNq6Ky0NKQjPEDWhkAh9CaJlwrdP_B4CU_SNDsoaKNAaX8u7PlJbWxQn1aJG3cnlZfsi5TVNulIxOko5tKQdhFE5hSCA1EVh7TfBIhcLl7QzKYkkIXp7EMiEhdJo7WDc9PUUV2C1w/s1024/image_2024-09-25_10-24-37%20(2).png

ទោះជាយ៉ាងណាប្រសិនបើអ្នកពិនិត្យឃើញថាបាតជើងរបស់អ្នកមានពណ៌ផ្កាឈូក ឬពណ៌ស នេះបង្ហាញថាអ្នកមានសុខភាពល្អ ហើយមិនចាំបាច់ព្រួយបារម្ភច្រើនអំពីសុខភាពរបស់អ្នកនោះទេ ដោយសារតែចរន្តឈាមរត់បានល្អ ហើយប្រព័ន្ធការពាររាងកាយរបស់អ្នកមានស្ថេរភាព និងបន្សាបជាតិពុលបានយ៉ាងរលូន នោះអ្នកនឹងអាចរស់នៅបានយូរ ព្រមទាំងមានអាយុវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGD6N3BvV3LAz9BOy4tMRuB5X8_roW6nynDkImGWMmOX2H5nPpEwFWLVliL7dqBoTrv53whAX9Y-Yv8qsKXYelO4De7OFvsC0GysaMiRlTDr_lxASc-9aQ3589xCmZQiczoclgdxW3hZ61FOvYDUsx4RJDtYYOWmnCno3q1a7rZIx3bqFkLaVXqlNyI9vp/s724/image_2024-09-25_10-24-37.png

២.បាតជើងមានកម្តៅ៖ អ្នកជំនាញផ្នែកសុខភាពនិយាយថា អ្នកដែលមានជើងត្រជាក់គ្រប់ពេល សូម្បីតែក្នុងរដូវក្តៅ ទំនងជាមានអាយុតិចជាងមនុស្សដែលមានដៃ និងជើងក្តៅ ព្រោះប្រសិនបើរាងកាយរបស់អ្នកមិនចរាចរឈាមបានល្អ ជើងទាំងមូលរបស់អ្នកនឹងត្រជាក់ជាងមនុស្សផ្សេងទៀត។ គួរកត់សម្គាល់ថាជើងត្រជាក់ខុសពីធម្មតាអាចជាសញ្ញាព្រមាននៃហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជំងឺកកឈាម និងជំងឺទឹកនោមផ្អែម។ ជើងត្រជាក់ជានិច្ចក៏បង្ហាញថា ភាពធន់របស់រាងកាយទាបជាង ហើយអ័រម៉ូនក្នុងរាងកាយមិនស្ថិតស្ថេរ បណ្តាលឱ្យការរំលាយអាហារខ្សោយ នេះធ្វើឱ្យពិបាកក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងអាយុវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPn2mY6WJvuz5lasLtnhaFlgA8e6FuOEnkjk7fs5XOPHvLZkIw5iwaCsNhMQ3itXqu5QW6Vo7oJDSsTpDUXkgaTvl7qkF_Cd1qkPmeJTQSv5910Da61EdXB4jD72I6J5c-_TLiBukuyi1SQDuPoOP7659PG_m4_IqAa3sW85GlyiXpY_DDLbJZ5Kdeu9z0/s860/image_2024-09-25_10-24-38%20(2).png

៣.បាតជើងទន់ និងមិនហើម៖ បាតជើងស្ថិតនៅក្រោមសម្ពាធពេញមួយថ្ងៃ ដើម្បីទ្រទ្រង់រាងកាយ ប្រសិនបើបាតជើងរឹងមានន័យថា ជើងរបស់យើងមានសម្ពាធខ្លាំង ជាសញ្ញានៃបញ្ហាសុខភាពជាច្រើនដូចជា ខ្សោយថ្លើម តម្រងនោម និងជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែប្រសិបើមានបាតជើងទន់ និងមានភាពបត់បែនល្អ មិនហើម វាមានន័យថាអ្នកមានសុខភាពល្អ និងទំនងជាមានអាយុវែង ព្រោះនេះបង្ហាញថាឈាមរត់បានល្អ ហើយមុខងាររាងកាយក៏ត្រូវបានរក្សាយ៉ាងល្អផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmmEXoxIdZroubu7HJrPaGK_QBPf3_kyot-gX-Xn07sgl-9Fqgqueo9O3cuAhNv-YswetvdzvHa2U_RqYV3NCwyVKEmxa8EtQicXgMF-4TFI91ulM-KIZYUfuEa80uAoF4fL0H-VWGNqCBqQ4mS-GOLyvVZxF9AOa4OJIuG1pDduoV42eQBY67Qxy1kaV5/s1254/image_2024-09-25_10-24-38.png

ទោះជាយ៉ាងណា លក្ខណៈនៅលើបាតជើងអាចឆ្លុះបញ្ចាំងពីសុខភាព និងអាយុវែងបានមួយផ្នែកប៉ុណ្ណោះ។ បើអ្នកចង់រស់នៅបានយូរ ចូរអ្នកយកចិត្តទុកដាក់លើរបៀបរស់នៅប្រចាំថ្ងៃដូចជាការហូបចុក ការគេង ការធ្វើលំហាត់ប្រាណ សុខភាពផ្លូវចិត្ត និងការពិនិត្យសុខភាពឱ្យបានទៀងទាត់៕

វិធីសាស្ត្រក្នុងការបំបាត់ភាពតានតឹង ភាពមួម៉ៅ ស្ត្រេស

0

ស្តេ្រសគិតអីមិនចេញ តានតឹងក្នុងចិត្ត អាចសាកល្បងវិធីទាំងនេះបាន ធានាថាអ្នកនឹងសប្បាយចិត្តឡើងវិញ លែងស្មុគស្មាញដូចមុនទៀតហើយ។ ប៉ុន្តែមុននឹងយើងទៅរកវិធីសាស្ត្រ យើងត្រូវដឹងពីសញ្ញាដែលបង្ហាញថា អ្នកជាមនុស្សមានអារម្មណ៍មិនល្អឬមានភាពតានតឹង«Stress»ក្នុងចិត្តជាមុនសិន ដែលសញ្ញាទាំងនោះបង្ហាញតាមរយៈការប្រើពាក្យសម្តីខ្លាំងៗ ឬមិនចង់និយាយជាមួយនរណាម្នាក់ ហើយតែងតែស្តីបន្ទោសខ្លួនឯង និងគិតពីរឿងនេះ រឿងនោះឥតឈប់ឈរ ឬក៏បង្ហាញទឹកមុខស្រងូតស្រងាត់ជាដើម។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីកាត់បន្ថយភាពតានតឹង និងភាពមួម៉ៅក្តៅក្រហាយយ៉ាងមានប្រសិទ្ធភាព៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGZsN2cXdK1z7VLqac5lkHRDDQ8G4D2fWduSmDgM4Zoq92WOWWG8ejQcxtypEFHyFdirOajcqE-VPLfUBb3B4ODIqTV_u6qcgMO0z0BulhIR6aCWD15xPQsd8yK2yDGSf0L499DsPRiZmv9jlmMyaOk8bFVa61qG8iD1kS-bH9kFwn6hFJ7WXS-SrB9Nb/s1200/image_2024-09-25_10-19-27%20(2).png

១.ងូតទឹកក្តៅឧណ្ឌៗ៖ កំដៅជួយបន្ធូរសាច់ដុំ ក៏ដូចជាជួយកាត់បន្ថយភាពតានតឹងដែលជួបប្រទះពេញមួយថ្ងៃ វាក៏ជួយឱ្យអារម្មណ៍ស្រស់ថ្លា គិតអ្វីៗដែលវិជ្ជមាន និងធ្វើឱ្យខួរក្បាលរបស់យើងដំណើរការបានល្អជាងមុន។

២.ការសម្រាក ឬគេង៖ ការគេងប្រៀបដូចជាការឱ្យខួរក្បាលអ្នកសម្រាក អាចជួយបន្ធូរភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត ធ្វើឱ្យខួរក្បាលស្រឡះ គិតអ្វីមួយឆាប់ចេញ ហេតុនេះចូរអ្នកព្យាយាមរកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ឬគេងក្នុងពេលថ្ងៃរយៈពេល ២០ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbgaWplvvsf7OhDaCcN0j_ePZppZOv5Lgfs_e0F56lMu9N4SFvN6SuqOF5rsx4ZzXU4zVBJyHPlO-fwaJmFbO1o3wPbRGSYj3AB6PH6VNB-ngf0g_5NC6jSiDVDzo0ZZeEHbzr4EsBvQVapc5JU1AMKvnkqftCIAkvcU-_EBRd2iVcFm9QFwcBC7cq84X/s1500/image_2024-09-25_10-19-27.png

៣.រក្សាផ្ទះ ឬតុធ្វើការឱ្យមានសណ្តាប់ធ្នាប់ល្អជានិច្ច៖ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលចូលចិត្តរៀបចំផ្ទះនិងតុឱ្យមានរបៀបរៀបរយ ច្រើនតែជាមនុស្សចិត្តធ្ងន់ មិនឆាប់ខឹងផ្តេសផ្តាស់ និងមិនងាយមានភាពច្របូកច្របល់ឡើយ។ ជាការពិតណាស់ កាលណាដែលយើងឃើញរបស់របរជុំវិញខ្លួនយើងមានសណ្តាប់ធ្នាប់ល្អ អារម្មណ៍របស់យើងក៏សប្បាយរីករាយ និងស្រស់ស្រាយផងដែរ ហេតុនេះអ្នកគួរមានទម្លាប់បែបនេះជាប្រចាំ ដើម្បីការពារជំងឺថប់បារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWGeexeLQxvMsY1Ee5TehHlEOzIAx-o7DWEFRHz3oWFD_H1BoJ_v1b_7ULy7g6c778f9iYKFtiyF24vdSe_ykRp5n6uSmWIwnpnf5Bg4LHMe4fbEaZROUSSp3PkPiOyPoi6YOCjhUw7QzYCSrLgHhg4ZZqoqGP7xwkIYr2bww4fn8fx2ZdDqjRvfeOWawg/s1100/image_2024-09-25_10-19-28.png

៤.ផឹកតែបៃតង៖ តែបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ដោយសារវាមានផ្ទុកអាស៊ីតអាមីណូ Theanine ដែលត្រូវបានគេរាយការណ៍ថាធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយភាពតានតឹងយ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH6Pco7pvPwwzgxrfWVZDHomMeHfKxl4-zLAn4n8g8ZzPTIyEyEK7ogyjEsPWrKZrl7ous4zNsD74MhDjAMZA6C80NlgAxCIl3qWyWnv7_S4E6pmNbicOOu8ien9Z9lpCk5lQNrTKE7y38EzDieelYMasXvgmx1QrkCJbG8cRXsW9u4D9ONxjgrcMZaHpf/s1200/image_2024-09-25_10-19-29.png

៥.ដើរលេង ឬរត់ហាត់ប្រាណ៖ ការចេញទៅដើរលេង ឬរត់ វាជាសកម្មភាពធ្វើលំហាត់ប្រាណដ៏សាមញ្ញមួយ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយឡើងវិញ ក៏ដូចជាលែងស្មុគស្មាញដូចមុនទៀតហើយ៕

កុំភ្លេចតាមដានសុខភាពខ្លួនឯងផង!​ បើមានអាការៈទាំងនេះអាចមានបញ្ហាខ្សោយតម្រងនោម

0

ធ្លាប់សង្កេតមើលខ្លួនឯងអត់ ប្រសិនបើលោកអ្នកមានទម្លាប់បែបនេះជារៀងរាល់ថ្ងៃ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានជំងឺខ្សោយតម្រងនោមហើយ ដូច្នេះត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើទុកយូរអាចនឹងធ្ងន់ធ្ងរឡើងៗ។ ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាច្រើននោះទេ ទោះជាយ៉ាងណាបើយោងតាមលោកវេជ្ជបណ្ឌិត Zhuang Zhen (ប្រធាននាយកដ្ឋានជំងឺប្រមាត់ និងប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យ Chang Gung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន) បាននិយាយថា លោកតែងតែជួបអ្នកជំងឺវ័យក្មេងដែលមានជំងឺខ្សោយតម្រងនោមមុនពេលមកពិនិត្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MbYWLTL8mh8AOMJh0P6YoonlGxSDbVLQ_Ho_f9qaqGzlBFPdbakXJ2RX4ae8s8YMepLbnyVlyvVY9yhNl0iyRaw6EjEoylXGmGwc33R4DOsBxsESVBPGJ2DE3ATpETszxsVFKJJg8QnPEB9vqOmqiIPJGhqI0AalTYgLS01P3JCVB8LhOVZdfuhMeaRv/s2000/image_2024-09-25_10-14-27.png

ជាអកុសល ពួកគេទាំងអស់គ្នានៅក្មេង ប៉ុន្តែមិនបានដឹងពីភាពធ្ងន់ធ្ងរនៃជំងឺតម្រងនោមនោះទេ។ ការត្រួតពិនិត្យសុខភាពជាទៀងទាត់អាចជួយរកឃើញជំងឺតម្រងនោមជាទូទៅនៅដំណាក់កាលដំបូង។ ដូច្នេះរោគសញ្ញារបស់វារួមមាន៖ ឈឺខ្នងផ្នែកខាងក្រោម, ផ្លាស់ប្តូរពណ៌ទឹកនោម, ហើមពោះ, ឈឺចង្កេះ និងជង្គង់ វិលមុខ អស់កម្លាំង, រួមទាំងមានអារម្មណ៍ក្អួតចង្អោរជាដើម។ ហេតុនេះដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់អំពីជំងឺខ្សោយតម្រងនោមនោះ គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក តើអ្នកមានទម្លាប់បែបនេះទេ ប្រសិនបើមានច្បាស់ណាស់គឺអាចមានជំងឺខ្សោយតម្រងនោម ព្រោះមនុស្សខ្សោយតម្រងនោមភាគច្រើនតែងតែមានទម្លាប់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02XIIzP2rVFBgdYi5NvwN-GniaqwPfKanfHpRzNrnYyezdrcdEpgc4jmuulk75GdcNzkNGU0CVFaieKaiUlgFD77f0NnrukZeoEzQoOoTaYFHq34UsIO-3DEuL6GVa1JYiwZmfVm1ycNQB8f4WwCLb4_rW7cGV3LfEIGlAIavkj40sK3AlMnU90ds4Rl-/s1200/image_2024-09-25_10-14-28%20(2).png
១.ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រៃច្រើន
២.ចូលចិត្តញ៉ាំអាហារសមុទ្រ និងផឹកស្រាបៀរ
៣.ចូលចិត្តអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរ និងមិនចូលចិត្តដើរច្រើន
៤.មនុស្សដែលខ្ជិលផឹកទឹក ឬមិនចូលចិត្តទឹក
៥.មនុស្សដែលនោមច្រើនដង ឬនោមញឹកញាប់
៦.មនុស្សដែលតែងតែចូលគេងយឺត និងក្រោកពីគេងយូរ
៧.អ្នកដែលទទួលទានថ្នាំមួយចំនួនជាប្រចាំ ដូច្នេះប្រសិនបើលោកអ្នកមានគ្រប់ ៧ ចំណុចនេះគួរតែទៅព្យាបាលជំងឺខ្សោយតម្រងនោមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNi0AhSIhF40Ta8f9DBdIEE4S1qQv3ktC8Mg_yo5d3ol0VkuxrK9uHFJnTdoBx3_DTZuDxdTuMwN7TDmqNJYc6mG93gPS72SIDMbIa-srHjgDf3LQaGI9xzg_jxpE_BZ33Nnp4csFiF5JRoaMEPjXLdCYb7mxkKsW7h6EMHJskKGJ_C2GKibwMI1PSbro-/s865/image_2024-09-25_10-14-28.png

មកស្គាល់សណ្ឋាគារល្អបំផុតទាំង ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

សណ្ឋាគារប្រណីតៗលំដាប់ផ្កាយគឺមានច្រើនណាស់នៅលើពិភពលោកយើងនេះ ទោះជាយ៉ាងណាយោងតាមអ្នកជំនាញមកពី The World’s 50best បានប្រកាសកាលពីថ្ងៃទី ១៧ ខែកញ្ញានៅក្នុងពិធីប្រគល់ពានរង្វាន់ផ្ទាល់នៅទីក្រុងឡុងដ៍ថា ពួកគេបានរកឃើញនិងចាត់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ហើយ ដែលសណ្ឋាគារទាំងនោះមានគ្រប់លក្ខណៈដែលក្រុមហ៊ុនចង់បាន រួមទាំងមានសេវាកម្មល្អ រហ័សរហួន ស្តង់ដារអនាម័យខ្ពស់ ម្ហូបអាហារឆ្ងាញ់ និងជាច្រើនទៀត។ ទោះជាយ៉ាងណាថ្ងៃនេះយើងសុំលើកយកសណ្ឋាគារចំនួន ៥ ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសណ្ឋាគារ ៥០ នៅលើពិភពលោក។

១.Capella Bangkok៖ សណ្ឋាគារលំដាប់លេខមួយរបស់ពិភពលោកក្នុងឆ្នាំ ២០២៤ នេះគឺបានទៅលើ Capella Bangkok របស់ប្រទេសថៃ។ សណ្ឋាគារនេះមានទីតាំងល្អនៅមាត់ទន្លេចៅប្រាយ៉ា ដែលនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ និងបទពិសោធន៍ដ៏សម្បូរបែប។ សម្រាប់តម្លៃបន្ទប់ចាប់ផ្តើមពី ១,០០០$ ក្នុងមួយយប់ ហើយ Capella Bangkok ក៏ផ្តល់ជម្រើសកន្លែងស្នាក់នៅបែបវីឡាសម្រាប់អ្នកធ្វើដំណើរដែលចង់រីករាយជាមួយបទពិសោធន៍ដ៏ប្រណីតៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hwmFkeTg8AiPSpaNtBHUlf_TgV1jF4msjeubujVZE4m6owyihF75WYGg8M5zmFmGPPymFLOZu22Foi9BvUltH4-5-qFhgVr49x07CfIbZOmqTE6KaFKf1u-CJ0kLA-47wZ7CTOQGdruWX3cmYRcGdU1x2Kwkwg7u4xWwFEor1nI2dyu1EqLwc-dxF9Nh/s1024/image_2024-09-25_10-04-45.png

២. Passalacqua៖ រីឯចំណាត់ថ្នាក់លេខ ២ វិញគឺបានទៅលើសណ្ឋាគារ Passalacqua ប្រទេសអ៊ីតាលី ដែលមាន ២៤ បន្ទប់ ជាមួយនឹងរចនាបថបែប boutique ដែលបង្ហាញពីសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់អ៊ីតាលី។ សណ្ឋាគារនេះធ្លាប់ជាវីឡាសតវត្សទី ១៨ របស់ក្រុមអភិជនជាច្រើន ហើយសម្រាប់តម្លៃចាប់ផ្តើមពី ១,៣០០ ដុល្លារក្នុងមួយយប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1ax3BWdFwoPMxHIWisRsp2l_sz4N_Jm1k1nmFccJnj-IDtPNzG4SAaMHV-HkKFfaJDn8rOajuHXr0x0hRJQrQ1R1WkCfwBcH61O3M5_1Oy9YWVPFFj0eekZ69ZlEpmyuBDI6EPEWQvrfHtt4E5oNnbPt1cRd5y9o6Kdd-jEdnC1ZFdoiWHVxSTlURyAD/s2560/image_2024-09-25_10-04-45%20(2).png

៣.Rosewood Hong Kong៖ គឺជាសណ្ឋាគារដែលជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោក ដោយផ្តល់នូវទិដ្ឋភាពនៃ Victoria Harbor ដ៏ល្បីល្បាញ។ នៅក្នុងសណ្ឋាគារនេះបន្ទប់ទឹកគឺជាចំណុចដ៏លេចធ្លោបំផុត ដែលបង្ហាញពីភាពអស្ចារ្យថ្មម៉ាប និងកញ្ចក់ ផ្តល់ឱ្យវានូវអារម្មណ៍ដូចព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះបន្ទប់គេងក៏ប្រើគ្រឿងសង្ហារឹមឈើប្រណីតៗបង្កើតការសំរាកលំហែយ៉ាងល្អបំផុត ហើយសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-g7ry-NnS30El9OEd3lOpbhUyoyIBy0fUAsgCbqeGtVF-3J6tFmrzY7yG2qmynhyphenhyphenaDOmzP-Z87ADaTQnGUKgPzCcIfDasi_HY-0RXXfh5XqwtagfwZhNm5TgSmrS44FcQ2Qt7mQciB_YRpWM44i-EsViEAgxpF1wTcXKR_ZwAea01ljlRs2Kh3nhwtuHi/s1024/image_2024-09-25_10-04-48.png

៤. Cheval Blanc៖ ចំណាត់ថ្នាក់ទីបួនគឺជាសណ្ឋាគារដែលមានទីតាំងនៅទីក្រុងប៉ារីសជាប់នឹងស្ពាន Pont Neuf ដ៏ល្បីល្បាញរបស់ទីក្រុង។ សណ្ឋាគារ Cheval Blanc មានបន្ទប់ចំនួន ៧២ ពោរពេញដោយពន្លឺភ្លឺចែងចាំង ដោយនៅខាងក្រៅយើងអាចឃើញទិដ្ឋភាពនៃទន្លេ Seine ដ៏ស្រស់ស្អាត ក៏ដូចជាមានបន្ទប់ទឹកថ្មម៉ាប បន្ទប់ស្លៀកពាក់ឯកជន និងត្រូវបានផ្គត់ផ្គង់ដោយទឹកអប់ពី Maison Dior ទៀតផង។ ដូច្នេះសម្រាប់តម្លៃគឺចាប់ពី ៣,០០០ ដុល្លារក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAXCueDmb1KE-qZgnNaFIhQIdR5xRk8KzNZsvDAu6K0H2SPmoaxPh-JwqF1N_2ALv6VrHIkXTyuYJWFiAiDHJpXDEE4WwSlCJx1QiE39RhBjNJBqGMUMSmeJiu5p5yeWTiBgIu0udP35iAnE_H2s81nu9m7Ym_bMgqliwep_gyID_faKDkkC1Ci1fkB0VQ/s1280/image_2024-09-25_10-04-48%20(2).png

៥.The Upper House៖ សណ្ឋាគារក្នុងទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី ៥ ដែលបង្ហាញពីស្នាដៃសិល្បៈជាង ៤០០ ដែលរៀបចំនៅគ្រប់ទីកន្លែង ធ្វើឱ្យភ្ញៀវមានអារម្មណ៍សន្តិភាពនៅគ្រប់ជ្រុងទាំងអស់។ ស្នាដៃនេះត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ចាប់ពីសេរ៉ាមិច រហូតដល់ចម្លាក់ថ្មម៉ាប ថ្មភក់ និងសំរិទ្ធ ហេតុនេះសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPF3Lsh6J9EGIaOQBMnt3492YReAeFj-rxecBQhBGsx9SpW8hqQObbGzP2iQIHxpIo9WAQHW7nWb-Ji1V4C1rKMR7QzEtQeGaBDZxwQ32lnk0pDOGAwvpfb4jvw2JlXnFqnELyMbDWF8LyVeOQaYqj_uWLe1UIaEypDwMjmaZWxtP4RfJwHUgdmrH2r_Eb/s1024/image_2024-09-25_10-04-49.png