ស្ពានអណ្តែតទឹក Shiziguan ត្រូវបានគេចាត់ទុកថាជាអច្ឆរិយៈបច្ចេកវិទ្យារបស់ប្រទេសចិន។ ដោយសារគម្រោងនេះត្រូវបានសាងសង់នៅលើដងទន្លេ Thanh Giang ដែលជាទន្លេមានខ្យល់បក់ខ្លាំង ហើយគ្មានសសរ ខ្សែ ឬបេតុងពង្រឹងនោះទេ ប៉ុន្តែស្ពានដ៏ពិសេសនេះនៅតែអាចឱ្យយានជំនិះដែលមានទម្ងន់រហូតដល់ ២.៨ តោនធ្វើដំណើរនៅលើទឹកបានយ៉ាងរលូន និងមានសុវត្ថិភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuINGC1JdKBQJnqCe4mT8Lj3KSe_F_l23QXOoUtIqmJzoGmp52PsBFaNY8ioiN6epVY4VvLt44blvx9myrVmMxSlc6oxe9m-B-CkjvADt9xYssR-HgfDNTMCTiC5LR3SwqwFimKWA99asO65Mv6nSgfG7FY8QAqbrmd6PKYNZ-jZofxSsdJUTFv67GaXVZ/s917/image_2024-09-25_14-20-31.png

ស្ពានដ៏អស្ចារ្យនេះត្រូវបានសាងសង់ឡើងនៅតំបន់ស្វយ័ត Tujia និង Miao Enshi ខេត្ត Hubei ប្រទេសចិន ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្តរីករាយជាមួយសម្រស់ធម្មជាតិ។ ស្ពានអណ្តែតទឹក Shiziguan ត្រូវបានសម្ពោធនៅឆ្នាំ ២០១៦ នៅពេលបើកដំណើរការភ្លាមៗប្រជាជនមកពីទូទាំងប្រទេសចិនបានសម្រុកមកទីនេះដើម្បីទទួលយកអារម្មណ៍នៃការបើកបរនៅលើទន្លេជាលើកដំបូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOQrzPMVNKOsRyLIRyLKu_HSGBpvaR6nvK6IR39Gi20nyAOe2JsERCzAmQCTVhKbJJEFNQpup7Lt8YbbYGzRXgoUZHl6d0GxNWFR0G6uVufM1VzYcA0eXZuziu24ZqxwteuIUCShWfFRoYHM90YQe9X-Ok98Xa4zpc0E7xAGFqXE3-xAPxfHpyqMPDKpW/s1200/image_2024-09-25_14-20-32%20(2).png

ការសាងសង់ស្ពានបណ្តែត Shiziguan ត្រូវបានគេប្រើបច្ចេកវិទ្យាទំនើបរបស់អាល្លឺម៉ង់ ដោយស្ពាននេះមិនរអិលទេ ហើយមានលំនឹងខ្ពស់ ព្រោះវាត្រូវបានសាងសង់ដោយបន្ទះជ័រដែលមានដង់ស៊ីតេខ្ពស់ពោរពេញទៅដោយទឹក។ ដូច្នេះស្ពានដ៏អសារ្យនេះអនុញ្ញាតឱ្យយានជំនិះធ្វើចលនាក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្នកជិះរថយន្តនឹងទទួលបានអារម្មណ៍ប្លែកមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN3XWPsvmrfyIULImCX-QPfuwr_zAjn730X9wrCA2bD4uJq55NB2QlX8SXI3pSw6SYv0fkRGYlrgQo2hbPoKZAwProysjW1XJHX6aGDSmfjshkQ6M4ejye83J3Enc-bV57wRVGnQNJcPL7TUB4EoFJFayjmp_1dnk_S_Z8p_l2LJeebF2dnHYsGYMRAnxe/s1200/image_2024-09-25_14-20-32.png

ទោះជាយ៉ាងណាស្ពាននេះអនុញ្ញាតឱ្យធ្វើចរាចរណ៍បានតែមួយផ្លូវសម្រាប់អ្នកថ្មើរជើងនិងយានជំនិះប៉ុណ្ណោះ។ ទោះបីជាមានភាពអស្ចារ្យខាងវិស្វកម្មក៏ដោយ ក៏ស្ពាននេះនៅតែមានហានិភ័យតិចតួចដែរ ដោយសារកាលពីឆ្នាំ ២០២៣ មានឧបទ្ទវហេតុដ៏សោកសៅមួយបានកើតឡើង ដោយរថយន្តដឹកអ្នកដំណើរ ៨ នាក់បានធ្លាក់ចូលទឹក បន្ទាប់ពីមានខ្យល់បកខ្លាំងពេក បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួសស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uzihzi2wLHIae5c_PRLWUx0ugBG9jutLEoVzzkKBIc4ObWDbbFY5othcXevfUxlrQOUIJsPl6W62C0RcBaE4w_VZh0SzxWAUFiDnE4S2sghpnkF1P1bIVS_W1EieBzodXgN0uXyE204bR2y_FTq4nsev7_BdsP6B4ByW7kITS3SNh5_vdGmltAbx9Fob/s900/image_2024-09-25_14-20-33%20(2).png

ឧបទ្ទវហេតុនេះបានបង្ហាញពីហានិភ័យដែលទាក់ទងនឹងការលើសទម្ងន់ និងល្បឿនកំណត់ ជាពិសេសនៅពេលដែលវាអនុវត្តចំពោះរចនាសម្ព័ន្ធផុយស្រួយបែបនេះ។ បន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង ស្ពានអណ្តែតទឹក Shiziguan ត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់ការវាយតម្លៃសុវត្ថិភាព ប៉ុន្តែឥឡូវនេះស្ពានបានបើកដំណើរការជាសាធារណៈឡើងវិញហើយ។ បច្ចុប្បន្នស្ពាននៅតែជាកន្លែងដ៏ល្បីមួយដែលទាក់ទាញមនុស្សជាច្រើនឱ្យមកសាកល្បងអារម្មណ៍ប្លែកៗនៃការបើកបរលើទឹក និងគយគន់ទេសភាពភ្នំដ៏អស្ចារ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNFZ781cmtV5W0okMcVgSDCG_ULh4RvzLF5GKFOV4ZWGid8jbRWU1m-LewNtiH17F88SC3saIo3F-OGtf0fBAqBEpb-AkzcZUep5GUXdo0gTWlixdML9AMJEFRfPLqA0PAZElSYbhiG1JlDwRKyHum3jI9q5rqEmB4JNe03iodpXibLfQShRdO5_bDvOi/s1024/image_2024-09-25_14-20-33.png