Home ព័ត៌មានជាតិ ទីបំផុត! តុលាការ ចេញសេចក្តីប្រកាសសាលក្រម ជុំវិញករណីបុរសម្នាក់ បើកបុកមនុស្សស្លា…ប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ

ទីបំផុត! តុលាការ ចេញសេចក្តីប្រកាសសាលក្រម ជុំវិញករណីបុរសម្នាក់ បើកបុកមនុស្សស្លា…ប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ

161
0

កាលពីវេលាម៉ោង៦ៈ៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្ត Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿនបុករះម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់។http://image.freshnewsasia.com/2021/id-022/fn-2024-01-20-21-38-00-6.jpg
ជុំវិញករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនបង្កដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល បើទោះជាភាគីជនរងគ្រោះទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងក៏ដោយ។http://image.freshnewsasia.com/2021/id-022/fn-2024-01-20-21-38-09-0.jpg
លើសពីនេះទៅទៀត ជនជាប់ចោទ ក៏ត្រូវបានហាមឃាត់មិនឱ្យបើកបរយានយន្តគ្រប់ប្រភេទ រយៈពេល ៥ឆ្នាំ បន្ទាប់ពីអនុវត្តទោសពន្ធនាគាររួច។
គួរបញ្ជាក់ផងដែរ អ្នកបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០,៥៤mg/l លើសពីអ្វីដែលច្បាប់បានចែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWZ7gNlKXmrgOdigmWav4yHMWQOU7L74B2aNZIvk-hXaPAe6fN8fziTNkt97Y7oy8_bC1nih5zZ__45jPBMPuehW423O1-DUH3Pw5v9-7cu0iKLI4D343TbhmS9UVrJW5U5-2DLtMXA71eBKuXDGi-aLgA6KoO7Q_Jlhh0YVmTOYeONzVLDtD0HIH1sIIh/s1280/460924698_10161617003474477_1310347056776291273_n.jpg