Home ព័ត៌មានអន្តរជាតិ ម្ចាស់ខួបកំណើតដេកលើពស់ថ្លាន់យក្សព្រោះចង់បង្កើតបរិយាកាសរីករាយ

ម្ចាស់ខួបកំណើតដេកលើពស់ថ្លាន់យក្សព្រោះចង់បង្កើតបរិយាកាសរីករាយ

69
0

សហរដ្ឋអាមេរិក ៖ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមានការចែកចាយរូបភាពម្ចាស់ខួបកំណើតម្នាក់នៅអាមេរិកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល ដើម្បីឱ្យពិធីខួបកំណើតរបស់ខ្លួនកាន់តែមានបរិយាកាសសប្បាយរីករាយ ។ ប៉ុន្តែអ្នកមកចូលរួមខួបកំណើត ក៏ដូចជាអ្នកលេងបណ្តាញសង្គមឃើញហើយនិយាយថា វាជាឋានសួគ៌របស់អ្នក ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYGZbddPVoOROLX5zorAhDGz2Y6LR07Yn9PP_uGC2CM9qmEqt-MUAzOxmuqqWnJ7GZ8UYOeyShyphenhyphenHmDzer9ZRUQzGHMsvbYAxBB-K666ynGvp0PTSgkBZqUWtMQDcHkk-izXpvcMxpgBFS9M86jzyUrsYaZ7bjzCXaTAnygHl0dWp1DLL7-vcc5JHtfFLu/s1024/image_2024-09-25_14-15-24.png

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Jay Brewer រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានរៀបចំពិធីខួបកំណើតរបស់ខ្លួននាពេលថ្មីៗនេះ ។ ពិធីខួបកំណើតរបស់លោកល្បីល្បាញពេញបណ្តាញសង្គម ដោយសារលោកដេកលើពស់ថ្លាន់យក្សជាច្រើនក្បាល និងថតរូបភាពបង្ហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVe0KmJlQbI79_QIKU_HIiGZQjbZkRe6oavWlne-Ld4GjuwrXyolep8lWmv5nGiiYT8dwG-TsUBn5iLJxxIxHHo6ekmOcC3wzgvMmn0gufh7pVb9EZOYAB4ovoEd354AI9AYFXcf1350nJkdwSucsEfspNk9sunMqqqsEHjslWA-AjrlK-iwmTx_QgFsb-/s1280/image_2024-09-25_14-15-25%20(2).png

លោក Jay Brewer គឺជានាយកសួនសត្វ «California Reptile Park» ហើយលោកចូលចិត្តសត្វល្មូនណាស់ និងតែងតែបង្ហោះរូបភាពសត្វពស់ជាបន្តបន្ទាប់ក្នុងអ៊ីនធើរណេត ។ ចុងក្រោយនេះ លោកក៏បានបង្ហោះរូបភាពដេកលើពស់ថ្លាន់យក្សជាច្រើនក្បាលក្នុងពិធីខួបកំណើត និងសរសេរថា ៖ «នៅថ្ងៃកំណើត ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថា សូមអរគុណយ៉ាងខ្លាំងសម្រាប់ការស្រឡាញ់រាប់អានខ្ញុំ ។ ខ្ញុំចង់បង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា ពិធីខួបកំណើតនេះពិសេសខ្លាំងប៉ុនណា ដោយសារខ្ញុំបានជប់លៀងឱ្យពស់ថ្លាន់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4gZJDgzxAQGZWzQ9p4enpF0ZpNkTxqLi4VbT4gCoFydRlllAJw-rIKfG58c7pQhuqNdLYXU_vrhQI8zn3Q0T4UHGYmFvdskFyNrUf5Sc3T8GG5MlgQ7hUs0Cno_VlQ-M_makJB1kENbph2LZwHEBntPBR1D2EnqUrG-7uo-NeJsS1kMZLiAxBAvvX9iD/s1080/image_2024-09-25_14-15-25.png

លោកបន្តទៀតថា ៖ «មិត្តភក្តិជាច្រើននាក់បានមកចូលរួមពិធីខួបកំណើតរបស់ខ្ញុំ ហើយពួកយើងសប្បាយខ្លាំងណាស់ ។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានតាមដានការបង្ហោះរបស់ខ្ញុំក្នុងបណ្តាញសង្គមរហូតមក ។ ខ្ញុំពុំអាចធ្វើវាបានទេ បើគ្មានអ្នកគ្រប់គ្នាជួយគាំទ្រ ។ វាពិតជាអស្ចារ្យខ្លាំងណាស់ និងល្អជាងអ្វីដែលខ្ញុំបានគិតទៅទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwyy7w3kPDwAe9biXAGN9_XQA8XFuDMKMh3w1OD6Bg9w6X3JSN_Rfp-Ep0dXEaEEAO26ITFB7XKEiqjaMLc3OndBdelGkndsmhwi_XS-A2iS-31RbTcdmklE3nLmz7jSFjnK5sDVd3IRNrpQVVD8hkDxheDo-3CvnwCWvH5wQ6RMYazM8lE9pkTO4IwkoG/s4032/image_2024-09-25_14-15-26.png

តាំងពីលោកបង្ហោះរូបភាពដេកលើពស់ថ្លាន់ក្នុងបណ្តាញសង្គមឃើញថា មានចំនួនចុច Like រហូតដល់ជាង២ម៉ឺនលើក, ការបញ្ចេញមតិជាង៩០០មតិ និងការចែកចាយរូបភាព (Share) យ៉ាងច្រើន ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិខុសៗគ្នា ក្នុងនោះអ្នកខ្លះបានចូលរួមរីករាយជាមួយលោក ខណៈអ្នកខ្លះទៀតខ្លាចពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDh0nmLiUZYjMNp_oa_zJ-Iex9k-v9RSWHuMk7XLg6a8QYqv44J5OflMfKXIl2v_Xcuk2P9EennhCPRzwmJqLsA12a2r-jv_lBegZzZ4e4rSXbCyLEHg6BT_Gwot4SsfJJcDhth8vrsrqn2SY4SsObHYVmYqvt68h9ie0btZLXMQyEKw_9lPZOxcwpU0dX/s1280/image_2024-09-25_14-15-34.png

អ្នកលេងបណ្តាញសង្គមភាគច្រើននិយាយថា ពួកគេមិនចង់ជឿថា មានពស់ច្រើនបែបនេះ វាជាពិធីជប់លៀងមួយពិសេសបំផុត ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតថា ពួកគេខ្លាចពស់ណាស់ ហើយនេះជាឋានសួគ៌របស់ម្ចាស់ខួបកំណើត ប៉ុន្តែជាសុបិនអាក្រក់របស់ពួកគេ ៕