(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដងនោះដែរ គឺក្រុមហ៊ុនសាមសុង នៅតែបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារៈសិក្សា ការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2c5p_bYggAtywbvJm6KdcPrFgbj0jjTQmKvMKFKdqjPIf8xzGK0B4SvzTPMSoEXE1jDtJ07V-v-k1ovnOEjV2eim6f_jFvP2DtA-Uru3j2P7llSdAcYhRDppE6Gd6SXxRKCM1TTz9s_hyZdmlDZfc38Dy210cf_v1nqYFNNXEGhvZ34Y7SrLBqDIl4NWp/s6000/DSC04838.jpg

ជាក់ស្ដែង នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់របស់ក្រុមហ៊ុនសាមសុង “Samsung Love & Care” បាននាំយកនូវសម្ភារៈសិក្សាប្រមាណ 267 ឈុត ប្រគល់ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា វត្តហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd8gj1gpNSMY8UWuokvRqyf8Fkee0vsBOEU_QsMaIIjRhuc6rVoYtgbBV8rzRjzNWtZuI2G-KVj74r7Ff9GSdxbETiDZIYjro6ZjVLkGHtt1zlnuQb4T2vIiSogMUNHfc-BwEriZ3R4ewGwEATblvR-Wy7tQRVrzG67wTWxfojLPrDADtxdXT2fX6eC9xY/s5653/DSC04949.jpg

ទន្ទឹមនឹងនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់នូវទូរទស្សន៍សាមសុង ចំនួន 11 គ្រឿង ជូនដល់ អង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សដើម្បីសិក្សារៀនសូត្រ។ ទូរទស្សន៍សាមសុង មិនត្រឹមតែផ្ដល់នូវការទស្សនាបែបកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សក៏អាចធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ ជាពិសេសសិស្សានុសិស្សអាចស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMlpRmSmMOG12DBRiG3CknBgie4zBefTt2o09DLYvQOIhyk1DTqlGURAbcOlYZgpRL7bnfvBocvDkdoe3rJbRUKnOz6ITzECxg8EQ4FW3ZE1VebzJXvDTTMht9J4_Z8HdcVbO72taPGuEmU4NeTu1Quqx-gEDNQFAADznnBc657C54GJL2Eu960lr_x4YA/s5828/DSC04982.jpg

សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះ គឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5ewcivtqDtSIsVGy7j5r_eAcPh6BFwtjKDbg1CTYCiIMaB3h-HpGDWLWsOE_wewuCLOPkvDaj3jom-Qod9ZrySnxQaYD96GxruvyGUz_ilJVwZckzESOiYNsbk-7QB34gapx05yW1X4AgbijYLy0JmYr_x2dOsak57WKSgtHszxlMuc7pVUCc7Ci5bNt/s5618/DSC05053.jpg

លោកនាយកសាលាបឋមសិក្សា វត្ដហារ បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុនសាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងជួយជំរុញលើកទឹកចិត្តដល់កុមារនៅកម្ពុជាយើង។ តាមរយៈការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត នេះគឺជាចំណែកមួយដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្របន្ត។ ហើយនេះជាក្តីរំភើបរីករាយខ្លាំងបំផុត ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា វត្តហារ សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-PJokSpv8lMN9OMKZaAvxf240tsMEBNldYw2l7GlEFUmNB1xiUbpMdCqoku1kahem1SlTTWcH6X-BwZ92yMQCPyCAC7bh_kFNTY8-_Wb59flpfVbktxrgEa8YTYpt7A_18u1qarpnF43ULv9F1AMNCkrp-PQtzeCRkXQkgILz-ryzc-BO2aTOS1BIAyy/s6000/DSC05074.jpg

តំណាងក្រុមហ៊ុនសាមសុង លោក លី គោវិទ្ធ ប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវ មានប្រសាសន៍បន្ថែមផងដែរថា “មិនថាឆ្នាំនេះ ឬ ឆ្នាំតទៅមុខទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់នេះទៅកាន់កុមារកម្ពុជា បន្តទៀត។ ក្រុមហ៊ុន សាមសុង ពិតជារីករាយដែលបានក្លាយជាចំណែកមួយក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់កុមារនៅកម្ពុជា ជាពិសេសការជួយពង្រឹងលើសម្ថភាព ដើម្បីភាពរីកចម្រើនរបស់កុមារនាពេលអនាគត។ ហើយសាមសុង សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzcsGHeO7iKj7HGgUPixS8vScYfO73JcSeExI8-tM30L0J7yYSK1gZBi5xPPYbVaYxmVOxXxfFiXe3olptiOPX4kXBuXDxJa9ANpFBpTEcR_bI31cZT2AQb8yh7OJxtZ1TJt75wiQ9k23kDkFx09IQM30H2EMOaORe_hAk3LEYk2y4wcMrLxaY7oYB7kB/s6000/DSC05086.jpg

ជាចុងក្រោយ ក្រុមហ៊ុន សាមសុង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរិះរកអ្វីដែលថ្មីៗដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfebNAZjXUpKlzPewaIJp8DCpAcX2fOGsB2Nc9zZP2r5rfKbAhxw6Go6Hdhyphenhyphenu8Kv4gqMP9jA9wfV5uGlh-O9aV-J2h0qkrwLGpPIFjmEFbSi0YSzGCAb1zyYkPPQX6ANpArH-m2-CCydPcJZ4c7hDgk8ti-Hv1MS954ZejAn4OgUgL7rC3kyVrNZIrx4sd/s6000/DSC05088.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpDj94tIceoQEdIoV8kCckH_UdqNjdKg6kMXkxUvnKNpYOA-Whl6vV7GnBJxKn1u3N2wDTzkwxpkylksnXPHnbH5W3vL8XvTjiuQ8zU9BigV0uSoVHdbHq384AZ6568ZQq9oFzDRbjeZcv8tooL16wc3l8tGY8fAEXMXyKPlD-kVv7uJzN8sopEdBfgOU/s5861/DSC05152.jpg