រឿងកាន់តែធំទៅៗទៅលើវិស័យកុនខ្មែរខណៈលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានចេញវីដេអូចំនួន៣០នាទីទៅកាន់ Allan ដោយបានពន្យល់ហេតុផលផ្សេងៗទៅលើការលើកឡើងរបស់អ្នកបង្កើតមាតិការូបនេះជាមួយទឹកប្រាក់៨ម៉ឺនដុល្លារអាចផលិតកុនស្តង់ដាបានល្អមួយ។ ក្នុងនោះដែរលោក លៀក លីដា ការលើកឡើងរបស់ Allan គឺមានចេតនានិងតាំងចិត្តធ្វើ ហើយអាចមានអ្នកនៅពីក្រោយហើយប្រសិនជាគ្មានចេតនាលោក លៀក លីដា បានចោទសួរ Allan ថាហេតុអ្វីមិន Reviews ផលិតកម្មផ្សេង។
នៅថ្ងៃទី២៥ កញ្ញា នេះលោក លៀក លីដា ចេញវីដេអូលើកឡើងពីបញ្ហាកុនខ្មែរដែលកំពុងមានអ្នកទាញផលប្រយោជន៍ពីវាទាំងត្រូវការការគាំពារ។ ការចេញមកនិយាយពីបញ្ហាចម្រូងចម្រាសនេះមិនមែនលោកឃើញ Allan រិះគន់កុនរបស់ខ្លួននោះទេបើលោកមានចេតនាប្រតិកម្មពិតមែនគឺតាំងពី Allan ចេញមកនិយាយពីកុនរបស់ខ្លួនតាំងពីវគ្គមួយមកម្ល៉េះ។
លោក ថា Allan Review កាលពីវគ្គទី១បែបលក្ខណៈមហាជន ដល់ពេលវគ្គ២លោកមានអារម្មណ៍ថាមិនមែនជាអ្នក Review ឬក៏ជាអ្នកផ្តល់ Feedback នោះទេគឺមានចេតនានិងតាំងចិត្តធ្វើ បានជាលោកនិយាយបែបនេះ ស្តាយដែលវគ្គទី១ មិនល្អមើល មិនដឹងថាអ្នកណាប្រើគាត់ឱ្យធ្វើឬមិនដឹងថាមានចេតនាអ្វីនោះទេ ព្រោះរឿងមួយគំនររបស់ផលិតកម្មផ្សេងៗនៅស្រុកខ្មែរ មិន Review Review តែរឿងLD ហើយ review រឿង២ដែលមានគេចូលចិត្ត។ ម្ចាស់ផលិតកម្មរូបនេះថាអាចមានអ្នកនៅពីក្រោយ។
ជាមួយនឹងការលើកឡើងរបស់ Allan លោក លីដា ថាពាក្យបច្ចេកទេសមួយចំនួនក្នុងកុន Allan និយាយមិនទាំងត្រូវផងហើយប្រសិនបើជា Allan ត្រូវការទឹកប្រាក់តែ៨ម៉ឺនដុល្លារហើយអាចផលិតកុនបានដោយធ្វើអ្វីៗដោយខ្លួនឯងទាំងអស់លោកពិតជាមានការកោតសរសើរចំពោះ Allan ខ្លាំង។
ជាមួយនឹងបទពិសោធន៍របស់ខ្លួនទៅលើវិស័យកុនខ្មែរ លោក លៀក លីដា ថាប្រសិនជា Allan ចរចាមិនត្រូវជាមួយលោក អឿន សុខន ហៅ Ken ទេអាចមកយកទឹកប្រាក់វិនិយោគពីលោកវិញហើយមិនចាំមានអំណេះអំណាងអ្វីទាំងអស់គឺស្រួលតែម្តង។ ហើយសាច់រឿងការផលិតផ្សេងៗលោកក៏មិនមើលដូចគ្នាកុំឱ្យថាលោកទាញយកចំណុចនោះបានបង្អាក់សមត្ថភាពរបស់ Allan ប៉ុន្តែលោកសុំតែម្យ៉ាងគឺធានាលើការទុកចិត្តចំពោះអ្នកវិនិយោគទៅលើកុនដែលខ្លួនឯងផលិត។ លោក លីដា ថាបើសិនជា Allan ធ្វើមិនបានទេកុំនិយាយបែបនេះប្រៀបដូចជាមើលងាយពួកលោក៕