Home ព័ត៌មានអន្តរជាតិ តើទូកអាថ៌កំបាំងនៅលើកោះដ៏ឆ្ងាយដាច់ស្រយាលនេះជារបស់អ្នកណា?

តើទូកអាថ៌កំបាំងនៅលើកោះដ៏ឆ្ងាយដាច់ស្រយាលនេះជារបស់អ្នកណា?

56
0

នេះជាចម្ងល់យូរមកហើយថា តើទូកអាថ៌កំបាំងនៅលើកោះ Bouvet ដែលស្ថិតនៅឆ្ងាយដាច់ស្រយាលបំផុតនេះជារបស់អ្នកណា? តើទូកនេះធ្វើដំណើរមកពីណា? ពីព្រោះរហូតមកដល់បច្ចុប្បន្ន គ្មានអ្នកស្រាវជ្រាវណាម្នាក់អាចឆ្លើយតបជាមួយសំណួរទាំងនេះបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG6rDzUI2G84IkJJx59vEu57Fp1HNWPtK_0eqJtUXl6pRxX-Fgv2nrAlcy0aQ8g3GipteV8ivrKCDvfpXnlw4eqQgDCYrms0pPI3Vw5RwAEOjXZJK3gRx5q8gC4MvxChs_r2sbVulEWcOJ5CkxldjA_0ZMulNYReM1WRL0tMMdbV41fFKYclw8WlDVQ3eT/s1024/image_2024-09-25_14-30-56.png

រឿងរ៉ាវអាថ៌កំបាំងបំផុតបានកើតឡើងកាលពីខែមេសា ឆ្នាំ១៩៦៤ គឺពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបញ្ជូនភ្នាក់ងារមកកាន់កោះ Bouvet ដើម្បីពិនិត្យមើលទីតាំងសាងសង់កំពង់ផែ ស្រាប់តែប្រទះឃើញទូកអាថ៌កំបាំង១គ្រឿងចតលើកោះ និងមានច្រវ៉ា១គូ ស្ថិតនៅឆ្ងាយពីទូកបន្តិច ។ បើទោះជាមានភស្តុតាងបញ្ជាក់ថា មានមនុស្សជិះទូកនេះក្តី ប៉ុន្តែគ្មានសាកសពមនុស្សនៅលើកោះទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_hjuojEdVRTgaj3XPauoA58nexCx8HDLwQhfQHNwVRbo_36NurG8UDsYZOBQqGBUPdPa53KLOk0tHlaamu5PrvU57pQdgOf1mCNnEmR4AXeoqhj680LZ5jroyobTIfdIcwv5DY0xo0PZ41tdwuHd7aEARTRvflefR8hJWANT2cOOqoaFdW_i2SGBQsHq/s1240/image_2024-09-25_14-30-57%20(4).png

លើសពីនេះ នៅលើកោះគ្មានស្លាកស្នាមបញ្ជាក់ថា តើទូកនេះជារបស់អ្នកណា និងធ្វើដំណើរមកពីណា? ទើបមានសំណួរជាច្រើនពាក់ព័ន្ធនឹងការប្រទះឃើញទូកអាថ៌កំបាំងថា ហេតុអ្វីទូកតូចអាចធ្វើដំណើរមកដល់កោះដាច់ស្រយោលពីមនុស្សបែបនេះ? ពីព្រោះចម្ងាយផ្លូវខ្លីបំផុតពីកោះ Bouvet ទៅកាន់កោះដែលមានមនុស្សរស់នៅ គឺស្មើជាង២.០០០គីឡូម៉ែត្រឯណោះ ។

តើអ្នកណាខ្លះជិះទូកអាថ៌កំបាំងនេះ? ហើយពួកគេបាត់ទៅណាអស់ហើយ ឬមានហេតុការណ៍អាក្រក់កើតឡើងមកលើពួកគេ? ក្រៅពីច្រវ៉ា១គូ គឺគ្មានសម្ភារៈអ្វីផ្សេងនៅលើទូកទេ ។ ដូច្នេះ មនុស្សភាគច្រើនសន្និដ្ឋានថា គ្មានអ្នកណាម្នាក់អាចចែវទូកមកដល់កោះ Bouvet បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNw3fE9pemIxulldftb-qiOvI1OHrx5O0ulgiU4iq4oWkrXQn-8_iPyZVzUqo6HUktNQZQTZdP77ZTEwQhddpQaCxY8JomeTzFh5dEit85fpk6npqU59XBsla2NWIbWMTolbsOS4gmZCIgy55bC3E0zWqg-IG0F3IXu1lfuzI4lvxx-n7SR1guArONpQGA/s600/image_2024-09-25_14-30-57.png

លោក ម៉ៃ ឌេត ប្រវត្តិវិទូមកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្យាយាមស្វែងរកឯកសារដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ ប៉ុន្តែលោកពុំអាចស្វែងរកចម្លើយច្បាស់លាស់ទេ ។ អស់រយៈពេលជាងកន្លះសតវត្សហើយ ដែលគ្មានអ្នកណាម្នាក់អាចឆ្លើយតបថា តើទូកអាថ៌កំបាំងនេះធ្វើដំណើរមកចតលើកោះ Bouvet ដោយរបៀបណា? វានៅតែជារឿងអាថ៌កំបាំងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក រហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MvuGMk6kKJzPOFbquMYn2RIQcNoz61uFM3hC5IK0uhvrHUgqMXSnJoHmcwTzTCim2jeivQiPiv0c4k11uIwYC45J1sJ5KmB36yaN_b55CUwfRs-wMXopXwtd2wyF22e9pibiIizY8-9tuForhoS_F4Mg6BcSeLZWcA63g_-AALkDFVU_jTQsptUN4sAP/s800/image_2024-09-25_14-30-57%20(3).png

គួរបញ្ជាក់ថា Bouvet គឺជាកោះមួយមានទំហំតូចស្ថិតនៅឆ្ងាយពីទ្វីបអង់តាកទិកប្រមាណ១.៦០០គីឡូម៉ែត្រ និងនៅឆ្ងាយពីកោះ Tristan da Cunha ដែលមានមនុស្សរស់នៅប្រមាណ២.២៥០គីឡូម៉ែត្រ ព្រមទាំងនៅឆ្ងាយពីប្រទេសអាហ្វ្រិកខាងត្បូង ២.៥៧០គីឡូម៉ែត្រ ។ ហេតុនេះ ទើបធ្វើឱ្យកោះ Bouvet ស្ថិតនៅឆ្ងាយពីមនុស្សបំផុតលើពិភពលោក ។

កាលពីឆ្នាំ១៧៣៩ អ្នកស្រាវជ្រាវជនជាតិន័រវេស ឈ្មោះ ឆុងបាទីស ឆាលប៊ូវ៉េ ឌឹរ៉ូសេន បានប្រទះឃើញកោះនេះមុនគេ ។ នៅលើកោះសម្បូរដុំថ្ម និងផ្ទាំងទឹកកក ហើយគ្មានរុក្ខជាតិដុះទេ ក្រៅពីស្លែ ។ រហូតមកដល់ឆ្នាំ១៩២៩ វាក៏បានក្លាយជាកោះរបស់ប្រទេសន័រវេសដោយស្របច្បាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_kzC9S9aoOrr1kMgtHr1buuoPz_QQS3DqF9sEJKyrhmB3UQjbhFtOEc2Ubz8X-fTojfFQaY8ak58OVkoNZ6Ly2EDC6rVIxq9AQGvZuueFVKs0jIwzePGCJmRTuDcWaktLWdFUuASGts6wotV1YhQ66TWpGZi4iT-X5lwDNOb3lfLvSPiMdciDZ5MH5Cr/s1004/image_2024-09-25_14-30-57%20(2).png

នៅឆ្នាំ១៩៥០ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានសុំការអនុញ្ញាតពីរដ្ឋាភិបាលន័រវេសមកត្រួតពិនិត្យកោះនេះ ដើម្បីស្វែងរកទីតាំងសាងសង់កំពង់ផែ ។ ប៉ុន្តែស្ថានភាពនៅលើកោះពុំអំណោយផលដល់ការសាងសង់កំពង់ផែទេ ទើបនៅខែមេសា ឆ្នាំ១៩៦៤ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ជូនភ្នាក់ងារមកកាន់កោះ Bouvet ម្តងទៀត ៕