Home Blog Page 837

ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកដូចមានជីវិត

0

ប្រទេសចិន ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើបខ្លាំងឡើងៗ ។ ក្នុងកិច្ចប្រជុំមនុស្សយន្តលំដាប់ពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញមនុស្សយន្ត Humanoid ជាច្រើនប្រភេទ ក្នុងនោះមានមនុស្សយន្តកវីដ៏ល្បីល្បាញបំផុតរបស់ចិន ឈ្មោះ ស៊ូ ស៊ឺ ដែលរស់រវើកដូចមានជីវិតពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx1ANbWS_0EXJlCWnqY8fR5tDON1cGhuIHCyc0xDdIb7HOY5w1LoL170DaTf5nRCpZ4ELbT6HXzY_JM65oncoDoUJ8QjVHj0AC13N9_PEV3P395zLs_YJkoDlLDqKHWhTQKYOBqPOPHQwpewoxRoqfTI3fKBjhn6CexQ1eeophIp2FlctdCSYlRYyEKw6/s1600/image_2024-09-28_13-40-02.png

EX Robots គឺជាក្រុមហ៊ុនល្បីល្បាញផ្នែកផលិតមនុស្សយន្ត Humanoid បានរៀបចំកម្មវិធីបង្ហាញមនុស្សយន្តថ្មីៗជាច្រើន ព្រមទាំងមនុស្សយន្តមានជំនាញធ្វើការងារផ្ទះផងដែរ ។ វាជាមនុស្សយន្តស្រី ដែលក្រុមហ៊ុន EX Robots បានផលិតសម្រាប់ឱ្យជួយធ្វើការងារផ្សេងៗក្នុងផ្ទះ ហើយវាអាចគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាទាំងអស់ក្នុងផ្ទះ និងធ្វើជាមិត្តភក្តិជាមួយសមាជិកគ្រួសារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNmJkAQr0OF6aEoF2_ara_JG6Sxf_U4wArCHOe3nOZbEyrvwI3copW-xR7Tu0xMH_nwcZee59SGTiHLSWR10SerDaoi13yRInuYMub-MILruIhY9dP-vADvUZrl9JQnaHy-8ZXYbZxhfD-mcqlF9JuhzC5iWr_F9slqIXogk2jz3GfDW0yiTQrGataC7h/s1000/image_2024-09-28_13-40-02%20(2).png

លោក លី ប៉យ៉ាង ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន EX Robots នៅទីក្រុងតាលៀន និយាយថា ក្រុមហ៊ុនរបស់លោកបានរួមបញ្ចូល Hardware និងបច្ចេកវិទ្យា AI ជាមួយគ្នា ដើម្បីឱ្យមនុស្សយន្តអាចសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗបែប Real Time ។ លោកបញ្ជាក់ថា ៖ «មនុស្សយន្តអាចបំពេញតួនាទីជាអ្នកថែទាំគ្រួសារដ៏សំខាន់ មិនថាមនុស្សចាស់រស់នៅផ្ទះម្នាក់ឯង ឬយុវជន ឬកុមារ ដែលអ្នកទាំងនេះចង់មានមិត្តភក្តិជាមនុស្សយន្ត» ។

លោកបន្តថា មនុស្សយន្តរាប់រយគ្រឿងរបស់ក្រុមហ៊ុន EX Robots ត្រូវបានយកទៅប្រើប្រាស់រួចហើយ ។ ក្រុមហ៊ុននឹងផលិតមនុស្សយន្តបន្ថែមទៀតចំនួន៥០០គ្រឿង នៅឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYq7PjQzJsgGIXDsnU0J8Uav3pfmD_UNJaA7ssNr8ZCZe6163Nrk0enWRrpH_AkZfuekOQMKX1t_mXhoRJzdoDb8Q84TutkGmLBycaqIgrE-OC-2O_v0kqfiLe2apErrt4GkrsdbxqEyqKj9YaHM79aXqm0_afukNo6X2Joto-TgErJMXNmbAgo4W1Z3n/s918/image_2024-09-28_13-40-01.png

ដោយឡែក ក្រុមហ៊ុន Astrobot ដែលមានទីតាំងនៅទីក្រុងសិនជិន ក៏បានបង្ហាញមនុស្សយន្តថ្មីផងដែរ គឺមនុស្សយន្តនេះអាចលេងតន្ត្រីចិនបុរាណឈ្មោះ «យាងឈីន» និងសរសេរអក្សរចិនបាន ។ ក្រៅពីនេះ វាក៏អាចបង្ហាញពីក្បាច់គុនចិន, ធ្វើការងារផ្ទះ និងរៀបចំម្ហូបអាហារទៀតផង ។

លោក ឡៃ ជី ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Astrobot និយាយថា បច្ចេកវិទ្យា AI មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យមនុស្សយន្តមានចលនាដូចមនុស្ស និងអាចរៀនសូត្រវិធីធ្វើការជាប្រព័ន្ធ ព្រមទាំងមានហេតុផលស្រដៀងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_woC1jzSoXfAL8Lo3csXgLJmiqRaDOjthkocliW30v0xQ0nn0SecXTFtcxZ18_yroLWItg9MDy1OOFihLdXF__W1U6Cb4F2b3u1y81Pzs4ci0Nc7H2aSUYin5LiYR5XOgK26zgYLE6OAkD7nUgvy_AZ8XYj33xwCMhnqH8QTWHMdW-PgIy069_hRXetXZ/s940/image_2024-09-28_13-39-58.png

ក្រុមហ៊ុន Astrobot បានផលិតមនុស្សយន្តប្រុស Humanoid មានលក្ខណៈស្រដៀងមនុស្ស ដើម្បីអាចប្រើប្រាស់សម្ភារៈផ្សេងៗដែលមនុស្សបង្កើតឡើង ព្រមទាំងដឹងពីអារម្មណ៍ផ្លាស់ប្តូររបស់មនុស្ស ។ ក្រុមហ៊ុនរំពឹងថា មនុស្សយន្តនឹងជំនួសកម្លាំងពលកម្មមនុស្សដែលកំពុងធ្លាក់ចុះ និងបំពេញការងារជាបុគ្គលិកថែទាំមនុស្សចាស់ ខណៈចិនកំពុងឈានទៅរកសង្គមមនុស្សចាស់យ៉ាងឆាប់រហ័ស និងមានកម្លាំងពលកម្មធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4LqgxeiDd7oA5iaM3KX06Ef-VayxclxHZaPp-CfdrKLigp0CocuUxfx_raJ9cBfHnzx2m0NgwjC83EWkSnxoEG5rKOEwRQ6X6bLsnqa0jhpQnTW9WyovfpCPW91A1SBXp5gH78RYOnc0moNVkGHnoGG6f3xvV9ENJCmQHex5PkVq0Fzz250gwhRkTom2/s4000/image_2024-09-28_13-39-58%20(2).png

ការផលិតមនុស្សយន្ត Humanoid របស់ចិនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣ និងកើនឡើង៨៥.៧% បើធៀបនឹងឆ្នាំ២០២២ ។ ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្តនឹងកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត នាថ្ងៃអនាគត ៕

តោះមកសាកល្បងជាមួយរថភ្លើងជប៉ុនKiha អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ

0

រថភ្លើងរបស់ជប៉ុន ដែលដឹកមកកម្ពុជាកាលពីអំឡុងខែមេសាកន្លងទៅ ខណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងដាក់ឲ្យដំណើរការតេស្តសាកល្បងរយៈពេល ៣ ថ្ងៃ ទៅកាន់គោលដៅមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnfwYYkQ0R4jxSjpG0vzgKuC_nrOcp2cp1X89bmb-9l0igiq6MfeBl5IrprjJqdAFaVGgICapjWBkGifpdPSlJtEPmKleu5S7ntdl2mWCpfEn4ut2x5nODEf2UY611hH587x8NaHhaRVq4Yq3-JYmgiRQDgERyIyqdoTqtLFbp5K60JCw9pQdA7HaEvnB/s2048/461497408_1050674376852732_1304181781862597445_n.jpg

កាលពីថ្ងៃទី ២៧ ខែកញ្ញា យោងតាមការចុះផ្សាយរបស់គេហទំព័រ Royal Railway Cambodia បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ យើងខ្ញុំនឹងដាក់ដំណើរការតេសសាកល្បងនូវទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៣ ថ្ងៃ ទៅតាមកាលវិភាគខាងក្រោមគឺ៖

នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា នឹងធ្វើដំណើរទៅកាន់គោលដៅមួយចំនួនដូចជា៖ ពីភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។

នៅថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពីភ្នំពេញ – កំពង់ឆ្នាំង ( រមាស ), ភ្នំពេញ – ពោធិ៍សាត់, ភ្នំពេញ – មោង និងភ្នំពេញ – បាត់ដំបង។

នៅថ្ងៃពុធ ទី២ ខែតុលា ៧:០០ នាទីព្រឹក នឹងធ្វើដំណើរពី ភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrW0eLZDxTeZFQ0QSRwcbSbNFa-qo509p0zRu46iRcxvycQSsSvXk0MggpIgqvyq75z0awlW92c76jfxMAz5lOyYaTXfjWrcjcKkxwUa2U9ShWTRCRjwxVzdB4BHYjIJSj0dzfZieTAskZojGH_9doHdTnQZyJNQzkSeX0e68D7Xg8mpK0NSc-02tzzZSK/s2048/461432619_1050674306852739_2363084938272859175_n.jpg

គេហទំព័ខាងលើបានបញ្ជាក់ទៀតថា«ដំណើរការដឹកអ្នកដំណើរសាកល្បងទាំង ៣ ថ្ងៃនេះ តម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។ សូមអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ថ្មី ជាមួយការធ្វើដំណើរតាមរយៈទូរថភ្លើងជប៉ុនទៅកាន់ស្រុកកំណើត និងដំណើរកំសាន្តនានា»។

សូមជម្រាបជូនផងដែរថា ទូរថភ្លើងជប៉ុន Kiha 182-183 គឺជារថភ្លើងរបស់ប្រទេសជប៉ុន ដែលបានដឹកតាមកប៉ាល់ ចូលមកកាន់កំពង់ផែស្វ័យតក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ រថភ្លើងនេះគឺជាសមាជិកថ្មីបន្ថែមមួយទៀត ដែលបម្រើដល់វិស័យផ្លូវដែកនៅកម្ពុជា របស់ក្រុមហ៊ុន Royal Railway Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDTXuYIpkM0pEr0c9TfYxyFsqYmoZBBxLDgk2KYnSPO_TRC3bgxs2bJK03J1CXioY4TC5pPyUbVfTGHu6QCccK3Oprqou4SGj5YFNID3riIsIWP0VNbPD-X5bIWx60xzb9H1y9snaEi8MCGIiOI3Y4H-3mWi6w0IuVrD1-wCdFftil8ypVNltcWC3ObGu/s1280/461529251_1050748713511965_3338236421484167999_n.jpg

ឈុំ ចាន់ដារ៉ា លើកឡើងបែបនេះជុំវិញការនិយាយថាទិញ License ចេញទៅប្រកួតខ្លួនឯង

0

កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ដែលខកខានមិនបានចេញទៅប្រកួតតំណាងប្រទេសបានឆ្លើយតបទៅកាន់ផេក Miss Supranational Cambodia ក្រោយពីបង្ហោះថានាងទិញ License ចេញទៅប្រកួតខ្លួនឯង។ ឈុំ ចាន់ដារ៉ា ថានាងមិនអាចចិត្តធំមហាសាលយកកម្មវិធីគេមកលេងសើចនាំឱ្យប៉ះពាល់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQELBH-F97XDGAPWsQi2wj51yMlzQ21BQMte5zBK4g9TAC9vNu0g7j3hl57GlhZ6x_9mkpKkja7MJxRQm-lj66rwqyMVK1YpbGZrZ7alHzVRyKobziEffs89yc45oSk1Q5J-mop9IdZKeY_8eKifPDJVL7iYwsruNje_bMNdeZHLENVbbJcnnLYEtQfVAp/s960/image_2024-09-28_09-09-05.png

ប្រិយមិត្តមួយចំនួនអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាតារាសម្តែង ឈុំ ចាន់ដារ៉ា និងជា Miss Supranational Cambodia 2024 កាលពីកន្លងមកនេះមិនបានចេញទៅប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសប៉ូឡូយនោះទេដោយសារតែមិនអាចសុំវីសាទាន់ពេលវេលាចេញទៅប្រកួតបាន។ ការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែយឺតវីសាចំនួន២ថ្ងៃបេក្ខភាពតំណាងប្រទេសសម្រេចចិត្តមិនចេញទៅប្រកួត។ នេះបើតាមការអះអាងកន្លងមករបស់ Miss Supranational Cambodia ខណៈកម្មវិធីនេះគ្រប់គ្រងដោយលោក អ៊ិន សុភិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLM1LKaDw7cUnR8u5ieBm_PKC4vrl4DaKMUlHyKtsD5SUsJseFQeWzQFFzG3e1tj18zwtXX5Ai7kjOFVgDWJ9ox8gvJOyTfOW-Hv08hSygSQX5C_x21M_nEkERnPv9Tw-g_MQZzGNPMX6OdaZUE7QJ3v5KL1MdS9FBZ7lfXThp6C-cPpixy9aCao-KU1m/s2048/image_2024-09-28_09-09-07%20(2).png

ទោះយ៉ាងណារឿងរ៉ាវជជែកវែកញែកកន្លងមកសម្រាប់ ឈុំ ចាន់ដារ៉ា និងមានការបន្ទោសទៅកាន់ក្រុមហ៊ុនបានស្ងប់ស្ងាត់មួយរយៈស្រាប់តែរឿងនេះបានផ្ទុះឡើងម្តងទៀត។ នៅលើផេក Miss Supranational Cambodia កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា បានបង្ហោះថា «ឃើញអតីត Miss Supranational Cambodia 2024 Live ថាទិញ License ចេញទៅប្រកួតខ្លួនឯង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU9Mc4yZPKyt0ATema2mRXOl2TmuETAur9V644pn6COpG3sTzH1Gys4ME0X0Vk0Fnu4gQi1zeA8Fqw7IthDl_BClFMptqdwfx5XtPFgd6yx5Bpdc41OTHIAtXAwDJNXiPEZSBqAcPg_45dLRrMRlTo3BJkRsUcroaGH08Ug9MqPRXTITVWHxDGAujI0ROu/s2048/image_2024-09-28_09-09-08.png

ការបង្ហោះនេះបានជំរុញចិត្តឱ្យ ឈុំ ចាន់ដារ៉ា បានឆ្លើយតបវិញថា«បើតាមខ្ញុំចាំពាក្យសម្តីខ្លួនឯង នាងខ្ញុំដូចជាបាននិយាយថា «បើខ្ញុំមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់… » តែបើខ្ញុំគ្មានទេ ខ្ញុំក៏មិនអាចទៅមានចិត្តធំមហាសាល យកកម្មវិធីគេមកលេងសើច រហូតប៉ះពាល់ឈ្មោះប្រទេសជាតិ ដល់ក្នុងក្រុមការងារអន្តរជាតិនោះទេ (ចំណុចនេះ កុហកខ្លួនអ្នកមិនបានទេ អ្នកត្រូវទទួលស្គាល់ការពិត)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-r3wVGiWAJQL0dRBNQtO5HM8K2SQsOLDgNtJZBTzmLd5zLRxofE6fZyhj_ujaKwH3hKwVeyDvG5N0vekh5tbihdWEbezprld37c_NMlGq2gs4cFnFqsNPa7uqo750_tRLk6XLf4FOvDkpugIhVCOkiQFOG8-DbM-GB7g9JYXCe2DH9wnbOUOk3Vibofv/s2048/image_2024-09-28_09-09-09%20(2).png

Miss Supranational Cambodia 2024 លើកឡើងទៀតថា «នាងខ្ញុំពិតជាមិនចង់តបតច្រើនជាងទៀតនោះទេ តែនាងខ្ញុំមានតែពាក្យចង់សូមផ្តែផ្តាំទៅ Admin ដែលអាចជាចាស់ទុំសម្រាប់ខ្ញុំថា ពេលខ្លះបើអ្នកចេះស្រលាញ់កិត្តិយសរបស់អ្នកជាងនេះបន្តិចប្រហែលជាគ្រប់យ៉ាងល្អប្រសើរជាងនេះ សូមអរគុណ ពីក្មេងដែលត្រូវការការសិក្សាស្វែងយល់ពីចាស់ទុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdf-gMFs7mcszzXVwlLLm9jIVMF-481OwoJG3H6l2Tw0B15QihxwAjMoieabzfe4txzYew830fM3Ap3QskaIk-agHL2UEyZYuMWjYZJdKOkIsj4YhTiDv7lrBoG0QXzEW0aAaMJA0C7uIs7Isvzf9tYDRfhAoqhnSz96869LiG36q0A_SeMpI6kyNZi1D/s2048/image_2024-09-28_09-09-09.png

គួរបញ្ជាក់ថា កម្មវិធី Miss Supranational ដែលបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតឆ្នាំដំបូងគឺជា អ៊ិន លក្ខិណា ក្នុងឆ្នាំ២០២២ លីវ ជីលី ២០២៣ ខណៈឆ្នាំ២០២៤ខកខានក្នុងការប្រកួត៕

ហេតុអ្វីពលរដ្ឋជប៉ុនមិនសូវចូលចិត្តដើរកម្សាន្តនៅក្រៅប្រទេស?

0

ប្រទេសជប៉ុន ៖ បើទោះជាភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែពលរដ្ឋជប៉ុនបែរជានិយាយថា ពួកគេពុំចង់ដើរកម្សាន្តនៅក្រៅប្រទេសទេ និងចង់សម្រាកនៅផ្ទះ ឬដើរកម្សាន្តក្នុងប្រទេសច្រើនជាង ។ ហេតុអ្វីទើបពលរដ្ឋជប៉ុននិយាយបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1Wd0-GnjYZsHIBgkzE0RttbDj8hldDZ-hwjx2hgDd7OlxIlExMiknCJ_kXm28hMj7mLisSreBmjAHb-aJdwEQ6rdyqgXviLUvhG_tzww_ko3X4yq-hV8TAXBUDQR7VXBwnMeubk8VuwuhBZyH-ixaBOfd9RiBewymRhiF1MAFeA9z0W21A8Nvg0VgLjC/s1920/image_2024-09-28_10-11-44.png
មូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋជប៉ុនបច្ចុប្បន្នពុំនិយមធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា ៖ ពួកគេពិបាកសុំច្បាប់ឈប់សម្រាកពីការងារ, គ្មានប្រាក់សម្រាប់ដើរកម្សាន្ត និងឧបសគ្គផ្នែកភាសាបរទេស ។

គេហទំព័រ Nikkei Asia ផ្សព្វផ្សាយថា ដំណើរកម្សាន្ត គឺជាការសម្រាកដ៏ពេញនិយមរបស់ពលរដ្ឋជប៉ុន តាំងពីសេដ្ឋកិច្ចជប៉ុនរីកចម្រើនខ្លាំងមកម៉្លេះ ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនបានដើរកម្សាន្តក្នុងប្រទេសច្រើនបំផុត ប៉ុន្តែការដើរកម្សាន្តទៅក្រៅប្រទេសរបស់ពួកគេ ស្មើត្រឹមតែ៦០% នៃអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ជាមួយគ្នានេះ ដំណើរកម្សាន្តឆ្លងយប់ក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីរដូវស្លឹកឈើជ្រុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xHNk31x6quL-UUI5rOi2dONZ5idTY33vKwWGr0zm02E48APLnLexVpJpcLypcFgR5J0aYRDhY7fpXT_-Wv2mLUILZ6kkCdW-i1kiuSdRnXMVKAsGRPpri2gEKKZgNsTK-Molb_zZWB7OmbfLevuPVawLhLCJEtz1MGkVQ7g5vic_2Y8dqhZe6_AeHm1e/s2000/image_2024-09-28_10-11-45.png

បច្ចុប្បន្ន ពលរដ្ឋជប៉ុននិយមដើរកម្សាន្តតែម្នាក់ឯង ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ និងការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តកើនឡើង ។ ប៉ុន្តែឧបសគ្គធំបំផុតសម្រាប់ដំណើរកម្សាន្តក្រៅប្រទេស គឺពិបាកសុំច្បាប់សម្រាកពីការងារ ទើបពួកគេសម្រេចចិត្តដើរកម្សាន្តក្នុងប្រទេស និងស្នាក់នៅមិនលើស២យប់ ។ រីឯដំណើរកម្សាន្តក្រៅប្រទេស គឺតិចតួចប៉ុណ្ណោះក្នុង១ឆ្នាំ ដែលផ្ទុយគ្នាពីពលរដ្ឋអឺរ៉ុបអាចសុំច្បាប់ឈប់សម្រាកបានយូរថ្ងៃ ។

នាយក Hoshino Resorts និយាយថា ៖ «បើក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកបានច្រើនថ្ងៃ នឹងធ្វើឱ្យពួកគេងាយស្រួលទៅលេងនៅក្រៅប្រទេស ហើយធ្វើឱ្យវិស័យទេសចរណ៍ជប៉ុនកើនឡើងផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3uAwp3odMRF84zjY0yYExYbs2fCpm9SORL8nckL081oUW0K-aS77Oju1UJun_0a5S10hPqX5fz-92_0eR-GJW8r85-VNPHoKvTzfkMxEy5mnhHUCxg0WelO1Q6gQy-XpQPoNkKWtLAueDGGZRn6ClhGAo2BVxsnnd9J2pOzwOIMYap2HSYvIcEfloD7p/s1920/image_2024-09-28_10-11-47.png

លទ្ធផលស្ទង់មតិរបស់គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ បង្ហាញថា អ្នកឆ្លើយតបចាប់ពីអាយុ១៣ឆ្នាំ ទៅ២៩ឆ្នាំ ស្មើរហូតដល់៥៣% មិនចង់ទៅសិក្សានៅក្រៅប្រទេសទេ ខណៈអ្នកឆ្លើយតបនៅកូរ៉េខាងត្បូង និងលោកខាងលិចពុំចង់ទៅសិក្សានៅក្រៅប្រទេស ស្មើពី២០% ទៅជាង៣០% ប៉ុណ្ណោះ ។ រីឯយុវជនលោកខាងលិចដែលនិយាយភាសាអង់គ្លេស ពួកគេបានទៅលេងក្រៅប្រទេសក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សា ។

មន្ត្រីតំណាងអង្គការទេសចរណ៍ជាតិជប៉ុននិយាយថា ពលរដ្ឋជប៉ុនទៅលេងក្រៅប្រទេសធ្លាក់ចុះ នឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរបរេសមកលេងជប៉ុន ។ រដ្ឋាភិបាលជប៉ុនបានពិចារណាគោលនយោបាយជំរុញឱ្យយុវជនទៅដើរលេងក្រៅប្រទេសឱ្យបានច្រើន ដូចជា ៖ ឱ្យអាជ្ញាធរមូលដ្ឋានបង់ថ្លៃលិខិតឆ្លងដែន ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_l_AWlV7bgdVr-0z1dUoN7TelPt2tZzzWb35WIwgH5mH5ldiGzSLCMj_ICyNCT7fVWVImKkyyapM0tGujMB2AolN9jKhaARVfkYvKtLlhO3z5LpTcJGWClSlPbCpUtY5JQpjFNNobWXrr68wel_lFDUFgcmZBBvawpdjlwKdf6_laX6KwH5xlS29niyW2/s2560/image_2024-09-28_10-11-48.png

រីឯលទ្ធផលស្ទង់មតិពលដ្ឋជប៉ុនចាប់ពីអាយុ១៥ឆ្នាំ ទៅ២៤ឆ្នាំ កាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Shibuya 109 Lab ក្នុងទីក្រុងតូក្យូបង្ហាញថា មូលហេតុសំខាន់ចំនួន៣ ដែលធ្វើឱ្យយុវជនជប៉ុនពុំចង់ទៅក្រៅប្រទេស រួមមាន ៖ ប្រាក់, សុវត្ថិភាព និងជំនាញភាសា ៕

តារាសម្ដែង Wu Jinyan បង្កឱ្យមានពាក្យចចាមអារ៉ាមថាមានផ្ទៃពោះ

0

តារាសម្ដែងចិន Wu Jinyan ដែលល្បីល្បាញដោយសារការសម្ដែងក្នុងរឿង «ជម្លោះដំណាក់យ៊ានស៊ី (Story of Yanxi Palace)» ថ្មីៗនេះបានចែករំលែករូបថតរបស់នាងស្លៀកសម្លៀកបំពាក់រលុងៗ បញ្ឆេះពាក្យចចាមអារ៉ាមថានាងប្រហែលជាមានផ្ទៃពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif0Jhsuk2kmfQhPLDvrJWUOV_RxG_12wbkTr1qPynMiyWqehagMDfJNrWQ9WJy7DrqA88UHHxDZOp3LWbSW6Moux0gs7k9c2Do8XWoNDAbpZoCNKUTX6f25GlnB2a5YkZx-EX7v5FezZTl24s6zHyZ8PXOgGvKhyphenhyphenNjtWa2GPMxjUOUgZyaKR_rYVvTkMUT/s936/image_2024-09-26_16-02-27.png

កាលពីប៉ុន្មានថ្ងៃមុនតារាស្រី Wu Jinyan បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាងបានពាក់អាវពណ៌សធំ និងខោខ្លីដែលលាក់ផ្នែកកណ្តាលរបស់នាង។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្មានថានាងមានផ្ទៃពោះ ដោយមានអ្នកខ្លះថាបាន់ស្មានថានាងប្រហែលជាមានគ៌រ ៥ ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3oK93livQAEqM-D1DgHogDEbj07IhHbDPAJfq7LoGYFatiZ4V1a_V3nONBvBvCEwm5M3m2W2zS7P3bKoQyoBO_yMmuZa0Cv6DrDziM4VqusNJP8EqkmyzNZd-qYhinJ4AEWnXdpzIULG9HJFHjrL-EClG3LliViExw89giZ8X4_KwHdXlMBXyr9waRv7I/s961/image_2024-09-26_16-48-49%20(2).png

មុននឹងការបង្ហោះរូបភាពនេះ វីដេអូមួយរបស់ Wu Jinyan ចែកចាយនំព្រះខែ ក៏បានធ្វើឱ្យមានការងឿងឆ្ងល់ផងដែរ ខណៈដែលអ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថា ការដើររបស់នាងស្រដៀងទៅនឹងស្ត្រីមានផ្ទៃពោះ។ អ្នកគាំទ្របានកត់សម្គាល់បន្ថែមទៀតនូវការផ្លាស់ប្តូរនៅក្នុងការថតរូប Selfie របស់នាង ដោយអះអាងថាច្រមុះរបស់នាងហាក់ធំជាងមុន ដែលជាញឹកញាប់ចាត់ទុកជាសញ្ញានៃការមានផ្ទៃពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3_pJB7a9OYF29rIc7vQ0yL16stAgEfsG7OAVB_kRQtoMwinBCsiZdE5Dy38GR_Jv8YLOIE6hzjaUXzz3dE3GWQYJ-3WSYZbWtKwb-2ETsJHi9THJx_wkPpCZ04n3guPIvAXOWPLOq8CTpdaFmMTZsYlt84vqpxqupnz8Y_779LCzNtpaFGIH2iYUm9vf/s961/image_2024-09-26_16-48-49.png

គួរឱ្យដឹងថា Wu Jinyan បានបញ្ជាក់ពីអាពាហ៍ពិពាហ៍របស់នាងជាមួយតារាសម្ដែង Hong Yao កាលពីថ្ងៃទី១៣ ខែកញ្ញា។ អ្នកទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាសម្ងាត់អស់រយៈពេលជិត ៧ ឆ្នាំបន្ទាប់ពីបានសម្តែងរួមគ្នាក្នុងរឿង ជម្លោះដំណាក់យ៊ានស៊ី ។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានប្រឈមមុខនឹងការរិះគន់ ដោយមានអ្នករិះគន់ចោទសួរការសម្រេចចិត្តរបស់នាង ដោយសារតែទម្រង់ទាបរបស់ Hong Yao និងការចោទប្រកាន់កន្លងមកអំពីភាពមិនស្មោះត្រង់។ ការបង្ហោះនាពេលថ្មីៗនេះរបស់ Wu Jinyan ត្រូវបានជន់លិចជាមួយនឹងមតិយោបល់ជំរុញឱ្យនាងលែងលះ ដោយចោទប្រកាន់នាងថា «ជ្រើសរើសមនុស្សខុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5gvF1jWDOf_CBtyD9RgCRqfHLeLPw2SUQt0xP-duiY9forI0TLYlMJWnCZdAflT4k2-4_Gz6YSLgMe1pd-BFq4L_vC0og2FsraIRsdXOcc5AkTfJNFAinTL8UaEKc8UwojWD1n84KtBtIZXCFnzMdj_WHi9f0JRzNCeUZUsunA99aT-mkY4o3kluVcy6b/s1440/image_2024-09-26_16-48-50.png

Wu Jinyan មិនទាន់បានបញ្ចេញមតិទាំងនេះនៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងរបស់នាងបានផ្តល់ការគាំទ្រដោយនិយាយថា «ផ្តោតលើការសម្ដែងរបស់អ្នក ហើយរស់នៅឱ្យបានល្អ ជីវិតពិតជាសំខាន់ មានតួនាទីសំខាន់ៗជាច្រើននៅខាងមុខសម្រាប់អ្នក សូមរីករាយជាមួយជីវិតដ៏សុខសាន្តដែលអ្នកមានឥឡូវនេះ»។

Wu Jinyan មានអាយុ ៣៤ ឆ្នាំ និង Hong Yao មានអាយុ ៣២ ឆ្នាំ ទទួលបានភាពល្បីល្បាញតាមរយៈតួនាទីរបស់ពួកគេនៅក្នុងរឿងភាគដ៏ពេញនិយម ជម្លោះដំណាក់យ៊ានស៊ី ឆ្នាំ២០១៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOpR1A_AVafWsNpXgr9VeqgqEO78SihnNJVMxQ26gep-08Da72U1lVQoeVMt72QkR2pMRayAt7kVduS8bBTWEFsmDgBPHIHZwNOuPs2gSIM_xFcxpmL3U2oD0zmy_I7WrIm95zF3e_t3rhO0feuj0H-iRa8wZqX4A1Q-B0-szqPKalf1WC5Bvcz07XxuCn/s1920/image_2024-09-26_16-48-47.png

ជាតារាល្បីម្នាក់ដែលនៅតែមានសន្ទុះគាំទ្ររាប់ឆ្នាំអ្នកនាង ម៉េង កែវពេជ្ជតា បង្ហើបប្រាប់យ៉ាងដូច្នេះ

0

នេះជាលើកទីពីរហើយសម្រាប់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន ដោយបានបង្ហាញពីរឿងរ៉ាវផ្សេងៗនិងការផ្សះផ្សារវាងអ្នកនាងនិង អតីតប្រធានសមាគម ចន ច័ន្ទលក្ខិណា ក្រោមការសម្របសម្រួលរបស់ប្រធានសមាគមថ្មីដែលខំជិះយន្តហោះទៅដល់ប្រទេសបារាំងបន្ទាប់ពីមានការប្តឹងផ្តល់ដំបូង។ ជាមួយគ្នានេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីគន្លឹះជាតារាល្បីម្នាក់ដែលអាចឈរជើងបានយូរនៅតែល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjDxB_TIFldQNkghyphenhyphenAjk-0xIFmts2R3NU2vwyZvP410Zbu1YDf8ixRfzw_bBAtD1O_69wKorTqtdeMQ_NcfNdDW0o6vnGmQiBmZAA2mOa-8lE-QTPHOn413wCjJAlVYQ4kjzp9z68mmFVmUGE54g-IX8Z6zQEAqodY9sXF_iUbcbNbzrgNr5XHgoQep8t/s1634/image_2024-09-28_09-50-19.png

កិច្ចសម្ភាសន៍សខ្មៅ ដែលបានចាក់ផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកញ្ញា អ្នកនាង ម៉េង កែវពេជ្ជតា បានទទួលសំណួរជាច្រើនពីពិធីការិនីក្នុងកម្មវិធីក្នុងនោះតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញរូបនេះបានលើកឡើងថាកត្តាសំខាន់សម្រាប់សិល្បករដែលអាចរក្សាប្រជាប្រិយភាពបានគឺស្ថិតនៅលើអត្តចរិត។ ក្នុងន័យនេះសំដៅទៅលើការគោរពពេលវេលា គោរពការងារ គោរពអ្នកដទៃ និងគោរពខ្លួនឯងហើយមួយទៀតគឺភាពកតញ្ញូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Hw1NKFpJcpNgI12QBfnL5q7-PliQ0B19OR7N81YJRTXFHzKjyde0IrVHzIDQSVFf2VCqDH8-PtbKbuGJTANvFhwE1Dtb5TTDXhFbwXt8G_B-x538Dwd1BpLtttqhk9wO5ZE_EKDD9oc9re8brLV2YLbWHLde_DQvfj8PkRaYNsLDq9F5FUzzkPdMIz8/s1350/image_2024-09-27_15-27-29.png

អ្នកនាង ម៉េង កែវពេជ្ជតា ថាមនុស្សយើងពេលមិនទាន់ល្បីគឺចេះឱកលំទោន ប៉ុន្តែពេលបានគេស្គាល់ចាប់ផ្តើមមើលងាយរៀមច្បងហើយគិតថាខ្លួនម្នាក់ដែរដែលល្បីហើយចំណុចនេះគឺជាភាពគ្រោះថ្នាក់សម្រាប់គាត់ដូចគ្នា។ អ្នកនាង បន្តទៀតថា ចំណុចមួយទៀតគឺការផ្តល់តម្លៃមិនថាជាអ្នកណាជាក្មេងជំនាន់ក្រោយ ជំនាន់គាត់ ជំនាន់រៀមច្បងទេឱ្យតែរៀនសូត្រពីគេគឺត្រូវដឹងគុណ។

ក្នុងនោះដែរ តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកជាឧទាហរណ៍ថា យកបទចម្រៀងយើងទៅច្រៀងមិនអរគុណបែរជានិយាយថាបើសិនជាមិនយកបទនោះ Cover អត់ល្បីទេដែលស្តាប់ទៅអាក្រក់មែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiALzBrSwYBb-Br6L1Xj_LOSH-KFUTVoqmLCUsMa8QQzGcYkdcF5bMZWpV3fDAXL_sMwFXMscjLFXBTB2shCveQgGuwntEj8YdETpmV8w0g_I4uIWLEHLWvHf4leQdJi2nRXrTIWVE5pegZNi_6gEWAMWSgr6X83zPaDwDQmD_9TZ1sgxUPC22PULphKpj-/s1345/image_2024-09-27_15-27-29%20(2).png

ចំពោះពាក្យចោទប្រកាន់ដែរថា ម៉េង កែវពេជ្ជតា ប្រកាន់ច្រើន កាច គ្រាន់តែច្រៀងមិនផុសឈ្មោះគាត់ជាម្ចាស់ដើមក៏ខឹង អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបថា ខ្លួនអ្នកនាងសប្បាយចិត្តឱ្យគេគិតអ៊ីចឹងចុះ ពីព្រោះដោយសារតែបែបនេះហើយបទចម្រៀងឥឡូវគ្រប់តារាទាំងអស់មានតម្លៃខុសប្លែកពីមុន Cover ច្រើនពេកមិនដឹងថាអ្នកណាជាម្ចាស់បទឱ្យពិតប្រាកដ។ តារាចម្រៀងជើងចាស់រូបនេះថាខ្លួនសុខចិត្តធ្វើពហិកាមិនព្រមឱ្យនរណាយកបទរបស់គេទៅច្រៀងមិនព្រមដាក់ឈ្មោះឱ្យគេ មិនបានហាមមិនឱ្យយកបទទៅច្រៀងប៉ុន្តែសុំឱ្យមានការដាក់ឈ្មោះ។ អ្នកនាង ម៉េង កែវពេជ្ជតា ថារូបនាងមិនខ្លាចសិល្បករមួយចំនួនតូចមិនគោរពកម្មសិទ្ធិបញ្ញារបស់ខ្លួនខឹងស្អប់នោះទេព្រោះនេះជាភាពត្រឹមត្រូវ៕

Jennie ត្រូវអ្នកគាំទ្ររំពឹងថានឹងត្រឡប់មកវិញជាមួយគំនិត «ថាមពលស្ត្រី»

0

នៅថ្ងៃទី២៧ ខែកញ្ញា រូបភាពជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើក្រុមហ៊ុនគ្រប់គ្រងរបស់ Jennie សមាជិក BLACKPINK ខណៈពេលដែលរូបភាពនីមួយៗមិនបង្ហាញអ្វីដោយខ្លួនឯង អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថាពួកគេបានភ្ជាប់គ្នា ហើយសម្រេចចិត្តរៀបចំរូបភាពឡើងវិញដូចជារូបផ្គុំ ដែលនៅទីបំផុតបង្ហាញសារលាក់កំបាំងរបស់ Jennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd65EtADnnQCLfWy696KnAaS6tjPLf0BaVN2mVY10eidfeowq7qK_jxqzuLnQuYzrCRTdaZ_x0BtECqIwfecIT-8rIRRfJHM1cxVadCmwhbQI6A05nAgw-jXvQ6MlhourbZwUDJ2Vg4PNM7Re1gVdEbHvgiGazTw4T-rXjigUkwXHhUwrQ0TyLaC_d5k5X/s1200/image_2024-09-28_08-43-57.png

ជាពិសេស រូបភាពលទ្ធផលបង្ហាញថា Jennie ស្លៀកខោខ្លី អាវពណ៌ស និងខ្មៅ ពេលដើរចូលចតឡាន។ ចំណតរថយន្តក្បែរ Jennie គឺដីបង្ហាញលេខ 1011 ដែលនាំឱ្យអ្នកគាំទ្ររំពឹងថា Jennie នឹងត្រឡប់មកវិញនៅថ្ងៃទី១១ ខែតុលា។ បន្ថែមពីនេះ ក្រោយមកគេសង្កេតឃើញថា ថ្ងៃទី ១១ ខែតុលា គឺជាទិវានារីអន្តរជាតិ ដែលជាកាលបរិច្ឆេទដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមរបស់ក្មេងស្រីជាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-6uRSpMgwLYywK_9e7lwtWvt6xcCTHK9fu3OhQOkmPAUiQxmvMgOa2R_CxWVLVp3R-OoTstG8aqzNmL3MKa3q9bTj51dC5IpI0gI-gA9fjZ1cy0s3zA8qb6EM5rkDtA_n_5KN1QVl3uwnI3914yZ2Ga73jj3ox-GOqK8L401cHCwXv3QFkUvbijJg82z/s2048/image_2024-09-27_14-03-49.png

កន្លងមក Jennie ក៏បានបង្ហាញពីគំរូចម្បងនៃស្ត្រីដែលគាំទ្រស្ត្រីតាមរយៈយុទ្ធនាការផ្សព្វផ្សាយរបស់នាង «CALLING PRETTY GIRLS» ដែលបណ្តាលឱ្យមានការរំពឹងទុកអំពីការត្រឡប់មកវិញរបស់ Jennie ដោយទទួលយក «គំនិតថាមពលស្ត្រី»។ Jennie ក៏បានបង្ហាញពីបំណងប្រាថ្នារបស់នាងក្នុងការលើកទឹកចិត្តស្ត្រីវ័យក្មេងនៅក្នុងបទសម្ភាសន៍របស់នាងជាមួយ Harper’s Bazaar US ដោយបន្ថែមទៅលើសុពលភាពនៃការរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkqNP_KHqcDgUHxCi1T_ZBL1udmqpIdD6XrNgVz3AYk6UK3xaN7y3RGh5g7-KMxVojdB9eQROkmDZbTJYlLdqXcUxclDWXcZ-i9q8slWYbhdMl1ngtP5rRRWMQXiX67WHwrzPX1Jg3tMcMwQcSqNqq7NabQkc6Ge3R5haGigI8g_1OYZ4IQduKLqPRvdB/s2048/image_2024-09-27_14-03-50.png

គួរឱ្យដឹងថា អំឡុងស្ថិតក្រោមការគ្រប់គ្រងរបស់ YG ទៅលើសកម្មភាពទោល Jennie ជាសមាជិកBLACKPINK ដំបូងដែលបានចេញបទចម្រៀងទោលមានចំណងជើងថា Solo ក្នុងឆ្នាំ២០១៨ និងបទទោលមួយទៀតមានចំណងជើងថា You and Me ដោយមិនរាប់បញ្ចូលការសហការជាមួយតារាចម្រៀងផ្សេងទៀត។ ទន្ទឹមនឹងនេះ Jennie ថ្មីៗនេះបានប្រកាសពីភាពជាដៃគូរបស់នាងជាមួយ Columbia Records សម្រាប់ការផ្សព្វផ្សាយរបស់នាងជាសិល្បករទោលផងដែរ៕

កុយ អេនណា ត្រូវចំណាយពេល៧ម៉ោងសម្រាប់ការតុបតែងខ្លួន «ព្រះម៉ែធម្មជាតិ» តែចេញមកអស្ចារ្យខ្លាំង

0

មិនឱ្យអ្នកគាំទ្រខកចិត្តនោះទេ កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 គឺតែងរិះរកអ្វីដែលថ្មីៗសម្រាប់ការថតទោះបីជាកន្លែងខ្លះប្រឈមនឹងគ្រោះថ្នាក់ក្តី។ ជាក់ស្តែងថ្មីៗនេះ អេនណា បានធ្វើឱ្យមហាជនចាប់អារម្មណ៍ម្តងទៀតដែលផ្តល់គំនិតដោយលោក តាន់ គឹមសួរ ឱ្យនាងតែងតួជា ព្រះម៉ែធម្មជាតិ ក្រោមការតុបតែងគូររយៈពេល៧ម៉ោងដោយស្នាដៃឆ្នើមពីយុវជន វ៉ាត វ៉ាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBu70FY87HsKbfcELRCjH1BqtyQRrm_ujfbot9syFupqYIWjuS-01czTLx1Jr8JC5JtftfNzFIw0rl8RwoSBmUNCK-FclSlHl3ZaaVsTLVtSwVN-kMr3UAi4Hc3_uJ9V-5B7am9kVHYaKR3cQGIhfL_cTmqsUyqtV7qXalmF1-Q9QJBD3S-Ia8UBZ2MSW/s2048/image_2024-09-27_11-38-59.png
រូបភាពនិងវីដេអូរបស់ កុយ អេនណា ជាមួយនឹងក្រុមការងារថតពី Concept «ព្រះម៉ែធម្មជាតិ» របស់លោក តាន់ គឹមសួរ កំពុងឆក់យកបេះដូងពីទស្សនិកជនយ៉ាងខ្លាំង។ ក្នុងវីដេអូនៅពីក្រោយឈុតឆាកនៃការថតនេះ កុយ អេនណា ថាត្រូវចំណាយពេល៧ម៉ោងសម្រាប់ការគូរ សម្រាប់ការច្នៃទាំងអស់នេះឡើង នាងមិនអាចចុះចាញ់បានទេត្រូវតែថតឱ្យបាន។ អេនណា ថានាងពិតជាស្រលាញ់ស្នាដៃ វ៉ាត វ៉ាន់មែនទែន ដោយបានសរសើរថាលោកមានច្នៃប្រឌិតខ្លាំង ហើយទម្រង់ដែលតែងឱ្យនាងគឺពិតជាអស្ចារ្យមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQS8EgQGgXpHnHPBqnKz8rdxip2aJKvDLwPjg-eG7PJZakFojw7cZDOmdj66sOWjW6D0n2BhYt4azcMPjbyx-0JOrkHht9GepJZg__0SRu3JAqS_LuKOnasyES8UNH02TUpxRm8zYbClb3tf_VSoPU3WvDKuMXSTdjL30_UFGmh-d70qWvuDr7RsZmzL6/s2048/image_2024-09-27_11-39-00.png

ពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការតុបតែងខ្លួន ព្រះម៉ែធម្មជាតិ នេះគឺមានការផ្ចិតផ្ចង់ហើយនាងក៏សូមអភ័យទោសប្រសិនជាមានចំណុចណាមួយដែលមិនសមរម្យ។ សម្រាប់អត្ថន័យនៃឈុតមួយនេះ កុយ អេនណា បានបញ្ជាក់ថាគឺចង់ផ្តោតទៅលើស្រ្តីគឺជាមាតានៃពិភពលោក ឬឯស្រ្តីតុបតែងខ្លួនបែបនេះគឺជាមាតានៃធម្មជាតិ ទ្រផែនដីអមដោយធម្មជាតិពណ៌បៃតង ការបង្ហាញអំពីការឈឺចាប់ ការសោកស្តាយ សោកសង្រេងដល់មនុស្សមួយចំនួនតែងតែមានភាពលោភលន់ព្យាយាមប្រើគ្រប់វិធីដើម្បីបំផ្លាញធម្មជាតិដែលជាខ្យល់ដង្ហើមសម្រាប់ផែនដីទៅវិញ រូបភាពនេះគឺមានអត្ថន័យខ្លាំងដែលអាចបញ្ជាក់ឱ្យមនុស្សជាតិងាកមកគិតគូរខ្វល់ខ្វាយសម្បត្តិធនធានធម្មជាតិដែលកំពុងប្រឈមការបាត់បង់បន្តិចម្តងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBiqDbsRBngHm-k93HzKUwyJcMUkNZlL14Lcayb5ROX0fbyfb859to6PpeJTiJeKjOMIOreO3SaLLV79919ZZJml5Jbvr3kdEU9BZ1apLYr9tHz-KrDRRm-_7bUT9oFph6vFTjxbIUSVDtNdiu7MNnpGe8cPLDbO94zlQg7iTl7sXYRCpUEU0OGRvg3Qbh/s2048/image_2024-09-27_11-45-36.png

មិនគួរឱ្យជឿសោះ ! មហាជនហួសចិត្តខ្លាំងពីទង្វើពុំសមរម្យរបស់កូនមកលើម្តាយនៅទីប្រជុំជន

0

ប្រទេសចិន ៖ យុវជនម្នាក់រស់នៅភាគខាងកើតប្រទេសចិន ត្រូវគេថតរូបបានក្នុងពេលយុវជននេះកំពុងតែធ្វើបា.ប ម្តាយរបស់ខ្លួននៅទីសាធារណៈ ដោយសារម្តាយពុំព្រមឱ្យប្រាក់ ។ វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនហួសចិត្តយ៉ាងខ្លាំងពីទង្វើពុំសមរម្យរបស់កូន ហើយមានចំនួនចូលមើលវីដេអូ រហូតដល់ជាង៥លានលើក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin4FPsEqTPjfLTvFxcrXqloq1URtYQBJDlw7hEhIYFC4pnx-vQHqwn_9h63jmquuhWp93-KmRDdWMF_PB2vEO7RsiqlHxdPrD5SLNQTYBzARkeCwgPGbK057etAPjXaQIY8UKG6HcjbImAgZDnXxFc87wAU3blgXrweykdRlesYoGsH9Ux5wYURzSU02UD/s734/photo_2024-09-27_14-58-34.jpg

សារព័ត៌មានចិនរាយការណ៍ថា មហាជនបានថតវីដេអូពេលយុវជនរូបនេះធ្វើបាបម្តាយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណខាងក្រៅផ្ទះក្នុងទីប្រជុំជនមួយក្នុងខេត្តសានដុង ។ យុវជននេះបានស្រែកជេរប្រមាថ និងលោតធាក់ម្តាយ រហូតដល់ភ្នាក់ងារសន្តិសុខមកជួយអន្តរាគមន៍ ព្រមទាំងទូរស័ព្ទប្តឹងសមត្ថកិច្ចផងដែរ ។

បើទោះជាភ្នាក់ងារសន្តិសុខហាមឃាត់យ៉ាងណា ប៉ុន្តែយុវជននេះនៅតែស្រែកជេរម្តាយមិនឈប់ ។ ក្រោយមក រូបគេក៏អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលសមត្ថកិច្ចចូលមកហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPcO_hWCj8JODXdfO1LFieUf7DQfVNefgm7wPIzzpXcPr1JFdsYWM667aoI168v86iL7fRxvgvbxauPqwyk7Ai-MECBLn0UrktqKBBAo1IsCDI2vkHwNtBF0_0m9tR_MwQHLPpyGeTUtOhfIyfU1vkdQUtQ0e0WftgimCGGLyuksoSXahVqkYVS6bOKisr/s977/photo_2024-09-27_14-58-34%20(4).jpg

អាជីវករលក់អីវ៉ាន់នៅក្បែរនោះនិយាយថា យុវជនខាងលើខឹងសម្បារយ៉ាងខ្លាំង និងចាប់ផ្តើមវាយតប់ម្តាយ ក្រោយពីម្តាយមិនព្រមឱ្យលុយ ។ ក្រោយពីស្ត្រីជាម្តាយបានលែងលះជាមួយឪពុក គាត់ចិញ្ចឹមកូនឱ្យធ្វើអ្វីស្រេចតែចិត្ត ទើបកូនក្លាយជាបែបនេះ ។ បើទោះកូនវាយខ្លាំងប៉ុនណា ក៏ស្ត្រីជាម្តាយមិនតដៃដែរ ហើយថែមទាំងប្រាប់អ្នកឃើញហេតុការណ៍កុំមករវល់ជាមួយខ្លួនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacIaQN5Yr7Q7xFj8PHHtOuCjGL_R5noQPHruqK0bhZSu8Ut2H0Q782iEW3kQ6e_dds7pkjjmz0wve5Dz_4qLjsSWAz4ZUtpzgLI2Q3t5-u9jN2yiPlee1V3lOByeIK8Rdrxo8b06OyoGpT4heubVvgt7D-EDidPhC9md8X1Dtjjh2ayB-KAnhKxOrkUjg/s753/photo_2024-09-27_14-58-34%20(3).jpg

ចំណែកអ្នកលេងបណ្តាញសង្គមបារម្ភពីវាសនារបស់ស្ត្រីជាម្តាយនាថ្ងៃខាងមុខ ហើយកូននឹងធ្វើបាបទៀតមិនខាន ។ លើសពីនេះ យុវជនខាងលើនឹងបង្កគ្រោះថ្នាក់ដល់សង្គមផងដែរ បើគ្មានការដាក់ទោស និងអប់រំទេនោះ ។

បើតាមច្បាប់របស់ប្រទេសចិនចែងថា បើបុគ្គលណាម្នាក់ធ្វើបាបរាងកាយអ្នកដទៃឱ្យមានរបួសស្នាម បុគ្គលនោះនឹងត្រូវបានឃុំខ្លួនចាប់ពី៥ថ្ងៃ ទៅ១០ថ្ងៃ ព្រមទាំងត្រូវពិន័យជាប្រាក់ពី២០០យាន់ ទៅ៥០០យាន់ ។ ប៉ុន្តែបើជនល្មើសជាយុវជន គឺអាចមានទោសស្រាលជាងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUZlD6LvDMyP2Ha0RU_BoGVweonI5sSoQeeYPZFU_N5lGzLCS-o60DY1CxeG3_Sq4aT7ls_8wBR5U7XU6TtVZBfKbJnalsWIUV7tN4n5qQjGLieR4VsmZxKyIwxaskm4jYWikKcDjDMLdsBca1vv-FLu_Co3v5xgoZGipYF4In9zfXyZABjqNz9JzRIt0t/s744/photo_2024-09-27_14-58-34%20(2).jpg

ឈ្វេងយល់ពីប្រេ.តទាំង១២ ប្រភេទ ថារស់នៅរងទុក្ខវេទនាយ៉ាងដូចម្តេចខ្លះ?

0

ជាការពិតណាស់ ដូនតាខ្មែរយើងតែងមានជំនឿថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌដែលត្រូវនឹង ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃដែលឋាននរកបើកទ្វារប្រលែងពពួកប្រេ.តចេញ មករកចំណីអាហារ និងសំណែនពីសាច់ញាតិនៅតាមវត្តអារាម។

បើយោងតាមគម្ពីរសំយុត្តនិកាយ ដែលជាគម្ពីរក្នុងព្រះត្រៃបិដក បាននិទានថា ប្រេតមាន ១២ ប្រភេទ។ ប្រេតទាំងនោះ គឺមានរូបរាងអាក្រក់ផ្សេងៗពីគ្នា អាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ប្រេតទាំង១២ប្រភេទនោះមានដូចតទៅ៖

១. វន្តាសប្រេត (ប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ) ។ ក្នុងតម្រាខ្មែរ ប្រេតនេះមាន ខ្លួនធំក្លិនខ្មួរ រូបរាងមិនល្អ ដំបៅពេញកាយ ហើយរាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។

២. កុណបាសប្រេត (ប្រេតស៊ីសាកសព)៖ ប្រេតនេះមានធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច និងខ្ទុះឈាម ហើយក៏អត់បាយរាប់កោដិឆ្នាំមកហើយដែរ។

៣. គូថខាទកប្រេត (ប្រេតស៊ីលាមក) ៖ ប្រេតនេះស៊ីតែលាមក ក្លិនស្អុយខ្មោះៗ តែងខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី។ កាលពីអតីតជាតិ ប្រេតនេះគឺជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។

៤. អគ្គិជាលមុខប្រេត (ប្រេតដែលមានភ្លើងនៅក្នុងមាត់)៖ ប្រេតនេះ មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណទាំងយប់ថ្ងៃ តែងស្រែកយំ ហុយផ្សែង រលួយសុះសាច់ស្បែក។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ។

៥. សូចិមុខប្រេត (ប្រេតដែលមានមាត់ប៉ុនម្ជុល) ៖ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃភ្នំជ្រៅ ហើយតែងស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនជាមនុស្សដែលមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់។

៦. តណ្ហដ្តិតប្រេត (ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន) ៖ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារព្រោះស៊ីមិនបាន, ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។

៧. សុនិជ្ឈាមកប្រេត (ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ) ៖ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺមិនអាចស៊ីបានទេ មានមាត់ដុះកន្ទុយ វាច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះតែប្រព្រឹត្តិខ្លួនចង្រៃ។

៨. សត្ថង្គប្រេត (ប្រេតមានក្រចកដូចកាំបិត)៖ ជាប្រេតដែលស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ហើយខ្វេះ សាច់ខ្លួនឯងយកមកស៊ីជាអាហារ។ កាលពីអតីតជាតិជាមនុស្សដែលមានចិត្តកាចសាហាវ ប្រមាថ វាយដំអ្នកមានគុណ។

៩. បព្វតង្គប្រេត (ប្រេតមានកាយដូចភ្នំ)៖ មានភ្លើងឆេះរងំទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហារតែមិនស្លាប់ លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃភ្នំ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែក និងតាមព្យាបាទគេឯង។

១០. អជគរង្គប្រេត (ប្រេតមានកាយដូចពស់ថ្លាន់)៖ ប្រេតនេះមានខ្លួនជាពស់ថ្លាន់ និងក្បាលជាសត្វផ្សេងៗ ដូចជាខ្លា ឆ្មា ក្របីជាដើម និងច្រើនរស់នៅក្នុងព្រៃជ្រៅ ភ្នំ ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប៉ោឡែ មិនខ្លាចនិងប្រមាថដល់ ម៉ែ ឪ ជីដូន ជីតា និងសូម្បីព្រះសង្ឃ។

១១. វិមានកប្រេត (ប្រេតមានវិមាននៅ)៖ ប្រេតនេះ គេហៅថា យមរាជ ដៃកាន់អាវុធជាប់ជានិច្ច និងមានតួនាទីជាអ្នកវាយសួរចម្លើយ កាត់ទោស និងធ្វើទារុណកម្មប្រេតផ្សេងៗនាំឲ្យឈាមប្រឡាក់ពេញខ្លួន តែក៏ស្រេកឃ្លានអាហារដូចគ្នា។ កាលពីអតីតជាតិគឺជាមនុស្សដែលបុណ្យក៏ធ្វើ បាបក៏សាង។

១២. មហិទ្ធិកប្រេត (ប្រេតមានឫទ្ធិច្រើន) ៖ជាស្តេចនៃប្រេត មើលខុសត្រូវប្រេតទាំងឡាយ និងមានឫទ្ធិល្អស្មើទេព្តា មានគ្រឿងស្លៀកពាក់ល្អស្អាតក្រៃ ទាស់តែស្រេកឃ្លានអាហារ ។ កាលពីអតីតជាតិគឺជាព្រះសង្ឃដែលប្រមាថធម៌វិន័យក្នុងព្រះពុទ្ធសាសនា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFI9Z_ubBXhWhVeKNpddeVixBcfaoUZjBpluT0pSjHcVHp-3e3o3p0sk5LVYYtj3FEtj8EY9BOJaymrRcIEW0SylZaOlxfO24WdgCwiyPE5Ppme84uEz8a9TLgX3Eb6RGdns_YuDp60zjZZOi4YZEpRQhFntJR0zUAnC84_ck3UYtHlpKgudGjVNYUMfo/s747/image_2024-09-27_16-26-49.png