ប្រទេសចិន ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើបខ្លាំងឡើងៗ ។ ក្នុងកិច្ចប្រជុំមនុស្សយន្តលំដាប់ពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញមនុស្សយន្ត Humanoid ជាច្រើនប្រភេទ ក្នុងនោះមានមនុស្សយន្តកវីដ៏ល្បីល្បាញបំផុតរបស់ចិន ឈ្មោះ ស៊ូ ស៊ឺ ដែលរស់រវើកដូចមានជីវិតពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx1ANbWS_0EXJlCWnqY8fR5tDON1cGhuIHCyc0xDdIb7HOY5w1LoL170DaTf5nRCpZ4ELbT6HXzY_JM65oncoDoUJ8QjVHj0AC13N9_PEV3P395zLs_YJkoDlLDqKHWhTQKYOBqPOPHQwpewoxRoqfTI3fKBjhn6CexQ1eeophIp2FlctdCSYlRYyEKw6/s1600/image_2024-09-28_13-40-02.png

EX Robots គឺជាក្រុមហ៊ុនល្បីល្បាញផ្នែកផលិតមនុស្សយន្ត Humanoid បានរៀបចំកម្មវិធីបង្ហាញមនុស្សយន្តថ្មីៗជាច្រើន ព្រមទាំងមនុស្សយន្តមានជំនាញធ្វើការងារផ្ទះផងដែរ ។ វាជាមនុស្សយន្តស្រី ដែលក្រុមហ៊ុន EX Robots បានផលិតសម្រាប់ឱ្យជួយធ្វើការងារផ្សេងៗក្នុងផ្ទះ ហើយវាអាចគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាទាំងអស់ក្នុងផ្ទះ និងធ្វើជាមិត្តភក្តិជាមួយសមាជិកគ្រួសារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNmJkAQr0OF6aEoF2_ara_JG6Sxf_U4wArCHOe3nOZbEyrvwI3copW-xR7Tu0xMH_nwcZee59SGTiHLSWR10SerDaoi13yRInuYMub-MILruIhY9dP-vADvUZrl9JQnaHy-8ZXYbZxhfD-mcqlF9JuhzC5iWr_F9slqIXogk2jz3GfDW0yiTQrGataC7h/s1000/image_2024-09-28_13-40-02%20(2).png

លោក លី ប៉យ៉ាង ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន EX Robots នៅទីក្រុងតាលៀន និយាយថា ក្រុមហ៊ុនរបស់លោកបានរួមបញ្ចូល Hardware និងបច្ចេកវិទ្យា AI ជាមួយគ្នា ដើម្បីឱ្យមនុស្សយន្តអាចសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗបែប Real Time ។ លោកបញ្ជាក់ថា ៖ «មនុស្សយន្តអាចបំពេញតួនាទីជាអ្នកថែទាំគ្រួសារដ៏សំខាន់ មិនថាមនុស្សចាស់រស់នៅផ្ទះម្នាក់ឯង ឬយុវជន ឬកុមារ ដែលអ្នកទាំងនេះចង់មានមិត្តភក្តិជាមនុស្សយន្ត» ។

លោកបន្តថា មនុស្សយន្តរាប់រយគ្រឿងរបស់ក្រុមហ៊ុន EX Robots ត្រូវបានយកទៅប្រើប្រាស់រួចហើយ ។ ក្រុមហ៊ុននឹងផលិតមនុស្សយន្តបន្ថែមទៀតចំនួន៥០០គ្រឿង នៅឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYq7PjQzJsgGIXDsnU0J8Uav3pfmD_UNJaA7ssNr8ZCZe6163Nrk0enWRrpH_AkZfuekOQMKX1t_mXhoRJzdoDb8Q84TutkGmLBycaqIgrE-OC-2O_v0kqfiLe2apErrt4GkrsdbxqEyqKj9YaHM79aXqm0_afukNo6X2Joto-TgErJMXNmbAgo4W1Z3n/s918/image_2024-09-28_13-40-01.png

ដោយឡែក ក្រុមហ៊ុន Astrobot ដែលមានទីតាំងនៅទីក្រុងសិនជិន ក៏បានបង្ហាញមនុស្សយន្តថ្មីផងដែរ គឺមនុស្សយន្តនេះអាចលេងតន្ត្រីចិនបុរាណឈ្មោះ «យាងឈីន» និងសរសេរអក្សរចិនបាន ។ ក្រៅពីនេះ វាក៏អាចបង្ហាញពីក្បាច់គុនចិន, ធ្វើការងារផ្ទះ និងរៀបចំម្ហូបអាហារទៀតផង ។

លោក ឡៃ ជី ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Astrobot និយាយថា បច្ចេកវិទ្យា AI មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យមនុស្សយន្តមានចលនាដូចមនុស្ស និងអាចរៀនសូត្រវិធីធ្វើការជាប្រព័ន្ធ ព្រមទាំងមានហេតុផលស្រដៀងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_woC1jzSoXfAL8Lo3csXgLJmiqRaDOjthkocliW30v0xQ0nn0SecXTFtcxZ18_yroLWItg9MDy1OOFihLdXF__W1U6Cb4F2b3u1y81Pzs4ci0Nc7H2aSUYin5LiYR5XOgK26zgYLE6OAkD7nUgvy_AZ8XYj33xwCMhnqH8QTWHMdW-PgIy069_hRXetXZ/s940/image_2024-09-28_13-39-58.png

ក្រុមហ៊ុន Astrobot បានផលិតមនុស្សយន្តប្រុស Humanoid មានលក្ខណៈស្រដៀងមនុស្ស ដើម្បីអាចប្រើប្រាស់សម្ភារៈផ្សេងៗដែលមនុស្សបង្កើតឡើង ព្រមទាំងដឹងពីអារម្មណ៍ផ្លាស់ប្តូររបស់មនុស្ស ។ ក្រុមហ៊ុនរំពឹងថា មនុស្សយន្តនឹងជំនួសកម្លាំងពលកម្មមនុស្សដែលកំពុងធ្លាក់ចុះ និងបំពេញការងារជាបុគ្គលិកថែទាំមនុស្សចាស់ ខណៈចិនកំពុងឈានទៅរកសង្គមមនុស្សចាស់យ៉ាងឆាប់រហ័ស និងមានកម្លាំងពលកម្មធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4LqgxeiDd7oA5iaM3KX06Ef-VayxclxHZaPp-CfdrKLigp0CocuUxfx_raJ9cBfHnzx2m0NgwjC83EWkSnxoEG5rKOEwRQ6X6bLsnqa0jhpQnTW9WyovfpCPW91A1SBXp5gH78RYOnc0moNVkGHnoGG6f3xvV9ENJCmQHex5PkVq0Fzz250gwhRkTom2/s4000/image_2024-09-28_13-39-58%20(2).png

ការផលិតមនុស្សយន្ត Humanoid របស់ចិនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣ និងកើនឡើង៨៥.៧% បើធៀបនឹងឆ្នាំ២០២២ ។ ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្តនឹងកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត នាថ្ងៃអនាគត ៕