Home ព័ត៌មានអន្តរជាតិ ហេតុអ្វីពលរដ្ឋជប៉ុនមិនសូវចូលចិត្តដើរកម្សាន្តនៅក្រៅប្រទេស?

ហេតុអ្វីពលរដ្ឋជប៉ុនមិនសូវចូលចិត្តដើរកម្សាន្តនៅក្រៅប្រទេស?

67
0

ប្រទេសជប៉ុន ៖ បើទោះជាភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែពលរដ្ឋជប៉ុនបែរជានិយាយថា ពួកគេពុំចង់ដើរកម្សាន្តនៅក្រៅប្រទេសទេ និងចង់សម្រាកនៅផ្ទះ ឬដើរកម្សាន្តក្នុងប្រទេសច្រើនជាង ។ ហេតុអ្វីទើបពលរដ្ឋជប៉ុននិយាយបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1Wd0-GnjYZsHIBgkzE0RttbDj8hldDZ-hwjx2hgDd7OlxIlExMiknCJ_kXm28hMj7mLisSreBmjAHb-aJdwEQ6rdyqgXviLUvhG_tzww_ko3X4yq-hV8TAXBUDQR7VXBwnMeubk8VuwuhBZyH-ixaBOfd9RiBewymRhiF1MAFeA9z0W21A8Nvg0VgLjC/s1920/image_2024-09-28_10-11-44.png
មូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋជប៉ុនបច្ចុប្បន្នពុំនិយមធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា ៖ ពួកគេពិបាកសុំច្បាប់ឈប់សម្រាកពីការងារ, គ្មានប្រាក់សម្រាប់ដើរកម្សាន្ត និងឧបសគ្គផ្នែកភាសាបរទេស ។

គេហទំព័រ Nikkei Asia ផ្សព្វផ្សាយថា ដំណើរកម្សាន្ត គឺជាការសម្រាកដ៏ពេញនិយមរបស់ពលរដ្ឋជប៉ុន តាំងពីសេដ្ឋកិច្ចជប៉ុនរីកចម្រើនខ្លាំងមកម៉្លេះ ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនបានដើរកម្សាន្តក្នុងប្រទេសច្រើនបំផុត ប៉ុន្តែការដើរកម្សាន្តទៅក្រៅប្រទេសរបស់ពួកគេ ស្មើត្រឹមតែ៦០% នៃអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ជាមួយគ្នានេះ ដំណើរកម្សាន្តឆ្លងយប់ក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីរដូវស្លឹកឈើជ្រុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xHNk31x6quL-UUI5rOi2dONZ5idTY33vKwWGr0zm02E48APLnLexVpJpcLypcFgR5J0aYRDhY7fpXT_-Wv2mLUILZ6kkCdW-i1kiuSdRnXMVKAsGRPpri2gEKKZgNsTK-Molb_zZWB7OmbfLevuPVawLhLCJEtz1MGkVQ7g5vic_2Y8dqhZe6_AeHm1e/s2000/image_2024-09-28_10-11-45.png

បច្ចុប្បន្ន ពលរដ្ឋជប៉ុននិយមដើរកម្សាន្តតែម្នាក់ឯង ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ និងការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តកើនឡើង ។ ប៉ុន្តែឧបសគ្គធំបំផុតសម្រាប់ដំណើរកម្សាន្តក្រៅប្រទេស គឺពិបាកសុំច្បាប់សម្រាកពីការងារ ទើបពួកគេសម្រេចចិត្តដើរកម្សាន្តក្នុងប្រទេស និងស្នាក់នៅមិនលើស២យប់ ។ រីឯដំណើរកម្សាន្តក្រៅប្រទេស គឺតិចតួចប៉ុណ្ណោះក្នុង១ឆ្នាំ ដែលផ្ទុយគ្នាពីពលរដ្ឋអឺរ៉ុបអាចសុំច្បាប់ឈប់សម្រាកបានយូរថ្ងៃ ។

នាយក Hoshino Resorts និយាយថា ៖ «បើក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកបានច្រើនថ្ងៃ នឹងធ្វើឱ្យពួកគេងាយស្រួលទៅលេងនៅក្រៅប្រទេស ហើយធ្វើឱ្យវិស័យទេសចរណ៍ជប៉ុនកើនឡើងផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3uAwp3odMRF84zjY0yYExYbs2fCpm9SORL8nckL081oUW0K-aS77Oju1UJun_0a5S10hPqX5fz-92_0eR-GJW8r85-VNPHoKvTzfkMxEy5mnhHUCxg0WelO1Q6gQy-XpQPoNkKWtLAueDGGZRn6ClhGAo2BVxsnnd9J2pOzwOIMYap2HSYvIcEfloD7p/s1920/image_2024-09-28_10-11-47.png

លទ្ធផលស្ទង់មតិរបស់គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ បង្ហាញថា អ្នកឆ្លើយតបចាប់ពីអាយុ១៣ឆ្នាំ ទៅ២៩ឆ្នាំ ស្មើរហូតដល់៥៣% មិនចង់ទៅសិក្សានៅក្រៅប្រទេសទេ ខណៈអ្នកឆ្លើយតបនៅកូរ៉េខាងត្បូង និងលោកខាងលិចពុំចង់ទៅសិក្សានៅក្រៅប្រទេស ស្មើពី២០% ទៅជាង៣០% ប៉ុណ្ណោះ ។ រីឯយុវជនលោកខាងលិចដែលនិយាយភាសាអង់គ្លេស ពួកគេបានទៅលេងក្រៅប្រទេសក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សា ។

មន្ត្រីតំណាងអង្គការទេសចរណ៍ជាតិជប៉ុននិយាយថា ពលរដ្ឋជប៉ុនទៅលេងក្រៅប្រទេសធ្លាក់ចុះ នឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរបរេសមកលេងជប៉ុន ។ រដ្ឋាភិបាលជប៉ុនបានពិចារណាគោលនយោបាយជំរុញឱ្យយុវជនទៅដើរលេងក្រៅប្រទេសឱ្យបានច្រើន ដូចជា ៖ ឱ្យអាជ្ញាធរមូលដ្ឋានបង់ថ្លៃលិខិតឆ្លងដែន ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_l_AWlV7bgdVr-0z1dUoN7TelPt2tZzzWb35WIwgH5mH5ldiGzSLCMj_ICyNCT7fVWVImKkyyapM0tGujMB2AolN9jKhaARVfkYvKtLlhO3z5LpTcJGWClSlPbCpUtY5JQpjFNNobWXrr68wel_lFDUFgcmZBBvawpdjlwKdf6_laX6KwH5xlS29niyW2/s2560/image_2024-09-28_10-11-48.png

រីឯលទ្ធផលស្ទង់មតិពលដ្ឋជប៉ុនចាប់ពីអាយុ១៥ឆ្នាំ ទៅ២៤ឆ្នាំ កាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Shibuya 109 Lab ក្នុងទីក្រុងតូក្យូបង្ហាញថា មូលហេតុសំខាន់ចំនួន៣ ដែលធ្វើឱ្យយុវជនជប៉ុនពុំចង់ទៅក្រៅប្រទេស រួមមាន ៖ ប្រាក់, សុវត្ថិភាព និងជំនាញភាសា ៕