Home Blog Page 833

ឈ្វេងយល់ពីប្រេ.តទាំង១២ ប្រភេទ ថារស់នៅរងទុក្ខវេទនាយ៉ាងដូចម្តេចខ្លះ?

0

ជាការពិតណាស់ ដូនតាខ្មែរយើងតែងមានជំនឿថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌដែលត្រូវនឹង ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃដែលឋាននរកបើកទ្វារប្រលែងពពួកប្រេ.តចេញ មករកចំណីអាហារ និងសំណែនពីសាច់ញាតិនៅតាមវត្តអារាម។

បើយោងតាមគម្ពីរសំយុត្តនិកាយ ដែលជាគម្ពីរក្នុងព្រះត្រៃបិដក បាននិទានថា ប្រេតមាន ១២ ប្រភេទ។ ប្រេតទាំងនោះ គឺមានរូបរាងអាក្រក់ផ្សេងៗពីគ្នា អាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ប្រេតទាំង១២ប្រភេទនោះមានដូចតទៅ៖

១. វន្តាសប្រេត (ប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ) ។ ក្នុងតម្រាខ្មែរ ប្រេតនេះមាន ខ្លួនធំក្លិនខ្មួរ រូបរាងមិនល្អ ដំបៅពេញកាយ ហើយរាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។

២. កុណបាសប្រេត (ប្រេតស៊ីសាកសព)៖ ប្រេតនេះមានធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច និងខ្ទុះឈាម ហើយក៏អត់បាយរាប់កោដិឆ្នាំមកហើយដែរ។

៣. គូថខាទកប្រេត (ប្រេតស៊ីលាមក) ៖ ប្រេតនេះស៊ីតែលាមក ក្លិនស្អុយខ្មោះៗ តែងខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី។ កាលពីអតីតជាតិ ប្រេតនេះគឺជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។

៤. អគ្គិជាលមុខប្រេត (ប្រេតដែលមានភ្លើងនៅក្នុងមាត់)៖ ប្រេតនេះ មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណទាំងយប់ថ្ងៃ តែងស្រែកយំ ហុយផ្សែង រលួយសុះសាច់ស្បែក។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ។

៥. សូចិមុខប្រេត (ប្រេតដែលមានមាត់ប៉ុនម្ជុល) ៖ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃភ្នំជ្រៅ ហើយតែងស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនជាមនុស្សដែលមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់។

៦. តណ្ហដ្តិតប្រេត (ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន) ៖ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារព្រោះស៊ីមិនបាន, ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។

៧. សុនិជ្ឈាមកប្រេត (ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ) ៖ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺមិនអាចស៊ីបានទេ មានមាត់ដុះកន្ទុយ វាច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះតែប្រព្រឹត្តិខ្លួនចង្រៃ។

៨. សត្ថង្គប្រេត (ប្រេតមានក្រចកដូចកាំបិត)៖ ជាប្រេតដែលស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ហើយខ្វេះ សាច់ខ្លួនឯងយកមកស៊ីជាអាហារ។ កាលពីអតីតជាតិជាមនុស្សដែលមានចិត្តកាចសាហាវ ប្រមាថ វាយដំអ្នកមានគុណ។

៩. បព្វតង្គប្រេត (ប្រេតមានកាយដូចភ្នំ)៖ មានភ្លើងឆេះរងំទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហារតែមិនស្លាប់ លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃភ្នំ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែក និងតាមព្យាបាទគេឯង។

១០. អជគរង្គប្រេត (ប្រេតមានកាយដូចពស់ថ្លាន់)៖ ប្រេតនេះមានខ្លួនជាពស់ថ្លាន់ និងក្បាលជាសត្វផ្សេងៗ ដូចជាខ្លា ឆ្មា ក្របីជាដើម និងច្រើនរស់នៅក្នុងព្រៃជ្រៅ ភ្នំ ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប៉ោឡែ មិនខ្លាចនិងប្រមាថដល់ ម៉ែ ឪ ជីដូន ជីតា និងសូម្បីព្រះសង្ឃ។

១១. វិមានកប្រេត (ប្រេតមានវិមាននៅ)៖ ប្រេតនេះ គេហៅថា យមរាជ ដៃកាន់អាវុធជាប់ជានិច្ច និងមានតួនាទីជាអ្នកវាយសួរចម្លើយ កាត់ទោស និងធ្វើទារុណកម្មប្រេតផ្សេងៗនាំឲ្យឈាមប្រឡាក់ពេញខ្លួន តែក៏ស្រេកឃ្លានអាហារដូចគ្នា។ កាលពីអតីតជាតិគឺជាមនុស្សដែលបុណ្យក៏ធ្វើ បាបក៏សាង។

១២. មហិទ្ធិកប្រេត (ប្រេតមានឫទ្ធិច្រើន) ៖ជាស្តេចនៃប្រេត មើលខុសត្រូវប្រេតទាំងឡាយ និងមានឫទ្ធិល្អស្មើទេព្តា មានគ្រឿងស្លៀកពាក់ល្អស្អាតក្រៃ ទាស់តែស្រេកឃ្លានអាហារ ។ កាលពីអតីតជាតិគឺជាព្រះសង្ឃដែលប្រមាថធម៌វិន័យក្នុងព្រះពុទ្ធសាសនា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFI9Z_ubBXhWhVeKNpddeVixBcfaoUZjBpluT0pSjHcVHp-3e3o3p0sk5LVYYtj3FEtj8EY9BOJaymrRcIEW0SylZaOlxfO24WdgCwiyPE5Ppme84uEz8a9TLgX3Eb6RGdns_YuDp60zjZZOi4YZEpRQhFntJR0zUAnC84_ck3UYtHlpKgudGjVNYUMfo/s747/image_2024-09-27_16-26-49.png

លោក Elon Musk បង្ហាញបច្ចេកវិទ្យាថ្មីរបស់ Tesla អាចបើកពីចំណតដោយស្វ័យប្រវត្តិមករកម្ចាស់

0

លោក Elon Musk បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ និងនិយាយថា រថយន្ត Tesla របស់អ្នកពេលនេះ អាចបើកបរដោយស្វ័យប្រវត្តិចេញពីចំណតរថយន្តមករកម្ចាស់របស់វា ។ ហេតុនេះ ម្ចាស់រថយន្តគ្រាន់តែឈរចាំនៅបរិវេណខាងមុខអគារប៉ុណ្ណោះ ហើយបច្ចេកវិទ្យាថ្មីនេះអាចជួយកាត់បន្ថយបញ្ហាម្ចាស់ពិបាកស្វែងរករថយន្តរបស់ខ្លួនក្នុងចំណត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOirHkRgizUkfrSnPbQbyBBpDgFaav7e7r3cNZccOfVQeAXAincmI5L2UMnjNQn_CutKrzBtN-J6l1hN3pjoeLHmQ1sw2_2WplnPe7OwaCLygpxCCBmloo5r1G2lEsqoZijZM0FGw99Gw2r93muaoVCFdsfFJ5C_iUvJhke-oAfZRWiQBxjDozHX3hHn8/s1200/image_2024-09-27_15-02-32.png

សារព័ត៌មានអាមេរិក Benzinga រាយការណ៍ថា លោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla បង្ហោះពីបច្ចេកវិទ្យាថ្មីរបស់រថយន្ត Tesla ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារសុបិនរបស់ពួកគេក្លាយជាការពិត ។ លោកនិយាយថា ៖ «ពេលនេះ រថយន្ត Tesla អាចបើកបរដោយស្វ័យប្រវត្តិចេញពីចំណតរថយន្តដ៏ចម្អៀត ដើម្បីមករកម្ចាស់របស់វា ដោយគ្រាន់តែម្ចាស់ប្រើប្រាស់ប្រព័ន្ធបញ្ជាហៅរថយន្តប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG6zMgYC0jCdvmbm_CastnSlCOObmoKWeW3S8S_UxCZxdlufd9sGUWI80YODgvMNmietJJo0eOzEs_io1v9AmVAuuoi8hcIp_k-v5HU6SeERvUIYpH_xRFpTjL4qYHfy24s6xGVI9BYCynR0c7d-SAMzUZW2Lgh2lE2NCyzOJQZt-k2bpt5E-YshsXuEjI/s1200/image_2024-09-27_15-02-33%20(2).png

ក្នុងវីដេអូរបស់លោក Elon Musk គេបានឃើញចង្កូតរថយន្ត Tesla បើកបរដោយស្វ័យប្រវត្តិ និងបើកថយក្រោយយ៉ាងមានទំនុកចិត្តចេញពីចំណតរថយន្តក្នុងផ្សារទំនើប COSTCO ដែលមានមនុស្សដើរចុះឡើង និងមានរថយន្តជាច្រើនកំពុងចត ។ បន្ទាប់មក វាក៏បើកត្រង់យឺតៗយ៉ាងប្រុងប្រយ័ត្នទៅកាន់បរិវេណខាងមុខផ្សារទំនើប និងចតពេលឃើញម្ចាស់ដើរមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HO5kqY-k0bVFUw7Fo4ld7YjrfoFIepPGUrK_ALu7ERI-j2DsOJQittiz5Qm3r4JUosm1JgmvQDTdPnYr3OAwPhcdP7JJ2-jFFwWFnqv_EO8LZf2LEBIGn_DBauOIXyEDt3J9f8o8k_e0IIvIvBuSGst34EsfXRHk5n5VwBus-aHXhEtmjs4AJB7bizLh/s1440/image_2024-09-27_15-02-33.png

វីដេអូនេះគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងគួរឱ្យរីករាយផងដែរសម្រាប់អ្នកបើករថយន្តពេលប្រញាប់ ហើយស្វែងរករថយន្តរបស់ខ្លួនក្នុងចំណតពុំឃើញ ។ ការបំពាក់បច្ចេកវិទ្យា Summon និង Smart Summon គឺដើម្បីឱ្យរថយន្ត Tesla អាចបម្លាស់ទីដោយខ្លួនឯង ឬចេញ-ចូលក្នុងចំណតរថយន្តបានចម្ងាយ១២ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAwWrvtizjV0Z6akyVrKP6OyZqmV22Q8n_U_pnjeSlhN2bPN7u3rvYNJfXsUx876jU_1Jrfm7T2R0gFcCDVlzM4lvu5QGNegPAvD6HdVy8kh9jl4kLegXSi2pU0201kAsWZntAreewavHcFOcT3XRBqrkIdUfKRhvA9bfEKC-CJdxiMSc-EYZ5KzzvvIB2/s1200/image_2024-09-27_15-02-34%20(2).png

បច្ចេកវិទ្យា Smart Summon អាចបញ្ជាឱ្យរថយន្ត Tesla បើកនៅកន្លែងដែលអ្នកជ្រើសរើស ឬបើកត្រង់ទៅរកម្ចាស់ ហើយបច្ចេកវិទ្យានេះអាចឱ្យរថយន្តបើកបរឆ្លងកាត់ឧបសគ្គ និងឈប់តាមតម្រូវការ ។ រីឯបច្ចេកវិទ្យា Summon គឺម្ចាស់អាចបញ្ជារថយន្ត Tesla តាមរយៈ App លើទូរស័ព្ទដៃ ដើម្បីឱ្យរថយន្តបើកត្រង់ទៅមុខ ឬអាយ៉ែថយក្រោយ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះនៅមានកំណត់ ។

ការបង្ហាញបច្ចេកវិទ្យាថ្មីរបស់រថយន្ត Tesla គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិនាពេលបច្ចុប្បន្ន ខណៈ Tesla មាន Google ជាគូប្រជែងដ៏សំខាន់ និងជាម្ចាស់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិឈ្មោះ WAYMO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1_asHJYY2O2jM93V4iESGpvTq6kpPAOcdlqiUwT-cjffv8dNKuH9GABsbuN2CJpCMFrbeI0DNZ4fGeU_6R-T38NE_-lz7ucg92aw7Cs19kLsq4PSS1Tk2Xt-GjUH3Q6T9Frjycu1ZZyfNWiHj__THamwEL6so7bxMtOo7a7Onouey45LjYlMZzNLAAdC/s1920/image_2024-09-27_15-02-34.png

កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានបង្ហាញបច្ចេកវិទ្យា Actually Smart Summon ដែលម្ចាស់អាចហៅរថយន្ត Tesla បើកមករកពួកគេ តាមរយៈទូរស័ព្ទស្មាតហ្វូន ។ រីឯបច្ចេកវិទ្យាចុងក្រោយ Summon និង Smart Summon ក្រុមហ៊ុននឹងអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ជាបណ្តើរៗ ៕

ផឹកកាហ្វេយូរហើយមានដឹងអត់ថា គ្រាប់កាហ្វេប្រភេទណាល្អជាងគេបំផុតក្នុងលោក?

0

ពិតណាស់មនុស្សភាគច្រើនទូទាំងពិភពលោកសុទ្ធតែចូលចិត្តផឹកកាហ្វេ ខណៈអ្នកខ្លះផឹកកាហ្វេជារៀងរាល់ថ្ងៃទៀតក៏មាន។ ការផឹកកាហ្វេគឺពិតជាល្អខ្លាំងណាស់ចំពោះរាងកាយរបស់យើង ប៉ុន្តែប្រសិនបើផឹកច្រើនពេក ឬញឹកញាប់ពេកក៏មិនល្អចំពោះសុខភាពដែរ។ ទោះជាយ៉ាងណាតើលោកអ្នកមានដឹងទេថា គ្រាប់កាហ្វេប្រភេទណាដែលត្រូវបានគេចាត់ទុកថាល្អ ស្តង់ដារខ្ពស់ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេបំផុតក្នុងលោក? ដូច្នេះអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់ប្រភេទគ្រាប់កាហ្វេចំនួន ៤ ដែលត្រូវបានគេចាត់ទុកថាល្អឥតខ្ចោះ។

១.Jamaica Blue Mountain Coffee៖ គឺជាគ្រាប់កាហ្វេដ៏កម្របំផុតដែលបានមកពីតំបន់ Blue Mountain ប្រទេសហ្សាម៉ាអ៊ីក ដែលតំបន់នេះមានសីតុណ្ហភាពត្រជាក់ខ្លាំង ក្នុងមួយឆ្នាំៗ មិនសូវមានការប្រមូលផលច្រើនទេ ហើយការដាំដុះដំណាំនៅទីនេះ ក៏ទាមទារការប្រឹងប្រែងច្រើន ព្រោះដីចោតខ្លាំង ទន្ទឹមនឹងនេះដើមឈើទាំងអស់ក៏ត្រូវរើសដោយដៃដោយប្រុងប្រយ័ត្នផងដែរ។ ដូច្នេះសម្រាប់តម្លៃគឺថ្លៃ និងពិបាករកខ្លាំងណាស់ បន្ថែមពីតម្លៃវាក៏ត្រូវបានចាត់ទុកថាជាកាហ្វេដ៏ល្អបំផុតមួយក្នុងពិភពលោក ដោយសាវាមានភាពរលោងខ្លាំងជាមួយនឹងពណ៌ភ្លឺ អាស៊ីតតិច មានតុល្យភាព សម្បូរបែប និងឆ្ងាញ់ខុសប្លែកពីកាហ្វេផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnvAMnxE_DT9A1AiPH5vFVjBw4PT92iu5lLgWIMBX72XnZhASil6D4AdGtlgAOLONudrenKYIXE3gXYXJ3S8NSX2b3OZlIiYip3gF3H8wzHzXqvEsYDrVKkqlvT3_gHSGsp9p0iCHDdB2JtkDwsn1sK9eZk1wshKKSrTwLhm8jgK6Fp72lIUTkMGF2Lzq/s1732/image_2024-09-27_14-57-27.png

២.កាហ្វេស៊ូម៉ាត្រាន៖ គឺជាកាហ្វេល្អលំដាប់ទីពីរក្នុងលោក ដែលមកពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ជាមួយទីតាំងភូមិសាស្ត្រល្អ ដីភ្នំភ្លើងមានជីជាតិ នៅជិតខ្សែអេក្វាទ័រ និងរយៈកម្ពស់សមរម្យ កាហ្វេស៊ូម៉ាត្រានត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ និងក្លិនឈ្ងុយក្រអូបគ្មានពីរ ក៏ដូចជាផ្តល់នូវរសជាតិដ៏សម្បូរបែប លាយក្លិនឈើធម្មជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-bU_vOLz9L7voUWX1Wz-hvJRq_QF3poiPUhdlp6ZUe3rfLczjlrf5VW4zHCMzSt3kwYKp-a1SSBmkhC12UQlLtIy1fWa7pY5nd0UmzfDZNbl5vQ5zdy6jwaI3OhdyIooroAoC6pyyZ382gA-_LTffFCIEynLOqDSu8pK_pL6weRG29Blu1GPEjT1sHyQ/s1360/image_2024-09-27_14-57-28.png

៣.កាហ្វេ Arabica៖ គឺជាកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារវាមានលក្ខណៈសម្បូរបែប ក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ កាហ្វេអារ៉ាប៊ីកាត្រូវបានគេជឿថាជាពូជកាហ្វេដំបូងគេដែលត្រូវបានដាំដុះ ហើយបច្ចុប្បន្នជាពូជលេចធ្លោ ដែលតំណាងឱ្យប្រហែល ៦០% នៃផលិតកម្មពិភពលោក។ កាហ្វេនេះផលិតចេញពីសណ្តែក Robusta ដែលមានជាតិអាស៊ីតតិច ជូរចត់ និងមានជាតិកាហ្វេអ៊ីនច្រើន វាបង្កើតបានភាគច្រើននៃផលិតកម្មកាហ្វេដែលនៅសល់ក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0hWAcmDTBlKWgy5p3p55SR1m5PonWjQzPyYtU4MhVM2_KlY0uB_N6-cv56VG5nFJRX48eoFpdCPOTo96WjMKAr3KojYNT9heqlOtaRGta2gQPQW7MtRrYVSAAvL64Vio5yEYHqLdppPPjrC5MmjclNs2hebMEHuMA2rluP-OCMjIHwbjogl9UDHmGP852/s1000/image_2024-09-27_14-57-29.png

៤.Kona Coffee៖ គឺជាកាហ្វេមានរសជាតិស្រាល និងឆ្ងាញ់ ដែលមកពីកោះមួយក្នុងចំណោមកោះធំជាងគេនៅ Hawaii ហើយត្រូវបានសរសើរជាបន្តបន្ទាប់សម្រាប់ការផលិតកាហ្វេដ៏ល្អបំផុតនៅក្នុងពិភពលោក។ នៅទីនេះកាហ្វេត្រូវបានដាំដុះនៅកម្ពស់ប្រហែល 2,000ft ពីលើនីវ៉ូទឹកសមុទ្រ នៅលើជម្រាលភ្នំភ្លើង Mauna Loae និង Hualalai ។ តំបន់នេះមាន microclimate ដែលបង្កើតលក្ខខណ្ឌលូតលាស់ល្អឥតខ្ចោះសម្រាប់រុក្ខជាតិកាហ្វេ ហេតុនេះ Kona គឺជាកាហ្វេឆ្ងាញ់ជាងគេទីបួនក្នុងលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik49xtL-6-le_O9Aal55i0PjCKBvqm1FCBEkcpazgax5J9JGO02TwTb4IL6G9a8jors8YrG87hW4d4SrbHrHtLfy1Y4lBgpvTsLOXSL2CbIT_VfBv1nUkQzULXENxucVwDH1NQiwpEDkYCAhOWq4JcALlXBcAacd9wvIIzxM9sEVop6jY16PWeKFRbuWFX/s960/image_2024-09-27_14-57-29%20(2).png

សម្តេចធិបតី បកស្រាយកង្វល់របស់ពលរដ្ឋ ដែលថា “ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន”

0

នាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបញ្ចប់វិវាទ នៃការបញ្ចេញទស្សនៈលើព្រឹត្តិការណ៍ Gumball 3000 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPpdRoKpJ-sZee8amhxitcRF2dxckng0_vD7LWjxdyjGLo4wX0pFiV2LeGMADVWG_zOyP0cfaGs8n36V3Czj-DkKwVlEypzJbiAF63Wg-kYfNS0IVBvStqTWUKGam0J8TqBwPM4IDqDv38slOuc1AUyWNstdnLDsZj7CdNVZ4ClwLB4uc74XL_lv_4PmYB/s1232/image_2024-09-27_14-47-34%20(3).png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”ព្រឹត្តិការណ៍នេះ បញ្ចប់ទៅអស់រយៈពេលជាង១០ថ្ងៃទៅហើយ ដោយពលរដ្ឋមួយចំនួន ហាក់នៅបង្ហាញកង្វល់ ដោយលើកឡើងថា ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrshWAxvjO-Q8tjFtwTRFtQVDhC9yRqgWl0QzZYZ-NT_7rvPLHoNCROR8I1mVEKQIlkwiq31uLNMAEXylgI83vNDic70-3S_CYDKCtxwz0UGwfxXi0aR-qqZcmPkKAc7CZYZXdmi9ntFEBtFt7J-14SJr4wJ15ljicF3VwlfJu2JliI2M6hhC5T1i5vhjl/s1440/image_2024-09-27_14-47-33.png

ជុំវិញបញ្ហានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”គ្មានពីណាមានចិត្តមើលងាយបុព្វបុរសរបស់យើងនោះទេ មុននឹងសម្រេចតម្រៀបឡាននៅមុខប្រាសាទអង្ករវត្ត គឺមានការជជែកគ្នាតឹងតែងណាស់ និងរៀបចំរូបមន្តច្បាស់លាស់ណាស់ ដោយមានតែ៩ឡានប៉ុណ្ណោះដែលអនុញ្ញាតឱ្យតម្រៀបនៅពីមុខអង្គរ និងជាង១០០ឡានទៀតដាក់នៅកៀន។ យើងក៏បានហាមឡានមិនឱ្យចូលទៅក្នុងតំបន់អង្គរ៤០០គីឡូម៉ែត្រការ៉េ និងហាមមិនឱ្យរ៉ូម៉ាស៊ីន ហ៊ានតែរ៉ូដេញចេញតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisTOnTGbl2ZxYrARWylbf3j30KK77CON24C97Ja2MkkoiQti8ds55PHDa7B3nkPgHJQnLtpRYjbjU_1X3e7LzbjikNOq40Nt6-7spi36bXX4SsS_I4_jDKPs8B7iHFHW-_N_nE_5amjkmYlnsjtiCkxwoxWy4ZF77zwnOJqZcRn_Bss0MWjtbweLqDnvE1/s1024/image_2024-09-27_14-47-34.png

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ចប់ទៅដោយរលូន៕

 

អន្សម នំមួយប្រភេទ ដែលពលរដ្ឋខ្មែរតែងតែវេចអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ

0

នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនៅអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ ឬក៏ទុកចែកជូនក្រុមគ្រួសារសាច់ញាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZieYDq73RS5MmcjxQMVRDCf9MR9pXdS4AwCLbXaA2UM29hrQva6vd7hSscgEzEzDH-8DkUurClz0VaEAgQKQWEk7b4rK_0F4E_SHb4OjooA0jjX22p754Rv6uZfVybbg3tUmuDneZSO6lWXIJ5rjMeksaOMRQ_BlUDLcH9sdlSiyAa4F9JAahCMpb9KH/s970/image_2024-09-27_13-15-05.png

ពាក្យថា អន្សម តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ តាមធម្មតា ច្រើនប្រើស្លឹកចេក មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL6dnWLpkRBmlLSmZyWP-4a9vi6aIMsyTD54LfWa8gzpo8C47Szct58VO9ac9io1r8Z2AVXxJSPO68kWaI5FC90tIhDTu-1PTWUixPLRzF1wHfoSppm6B5lRw9CbDy9O8oNXWYlCr0gGU86jICQEYf88e7qCW1p2UU8P_K4mLytvTLwDmxNvfm1wKGazoE/s1280/image_2024-09-27_13-15-08%20(2).png

នំអន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក ឬអន្សមដូង ដោយនេះជាការនិយមខុសៗគ្នាតាមស្រុក តាមខេត្ត នីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXu8OqhbOpo3OBx5ngL0dlWiazoz6kluE8bTJKxwRMf5aBYW6Er_d7rxldn5EaFV6lvkkAAwFm3GzBVr8NVmUYjWJyW-_xNM1d608pHBIwtaZHO_d2nbBsj1LbkqA05MrvZQ0mO4VEgNpg7a8EXke4Tnz5jLN8Uc8lbEmyxr08bGdbD_RBSMeOfzJrGgY5/s1024/image_2024-09-27_13-15-08.png

បើតាមឯកសារប្រវត្តិសាស្រ្តមួយចំនួនបានសរសេរថា៖”ការវេចនំអន្សម មានកើតឡើងតាំងសម័យបុរាណមក ដោយកាលនោះកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍។ ក្នុងសាសនាព្រាហ្មណ៍ នំអន្សម ជាការតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqYqcqyRVDeGLJCMhFcr6DUq3u9mfRrnMADgiM0Q1zAIkjKcHs5wErsWFQzMjmIY_X9ux0rf1BRCAK2CerWb4XtIiqXXobgKJPgR9QJg7kIXV2XaV0vVZFc6lQN7c5WtZO1GSOLbuQpuY5QStPboHEHnoA-uniEr6_5C_6nO7CoSBYYdyX6dJcfIhbpky/s640/image_2024-09-27_13-15-09%20(2).png

បច្ចុប្បន្នការវេចនំនេះ នៅទីក្រុងហាក់មិនសូវសម្បូរដូចមុន ដោយពលរដ្ឋភាគច្រើន តែងទិញនៅផ្សារ ច្រើនជាងការចំណាយពេល៥-៦ម៉ោង ធ្វើនំនេះដោយខ្លួនឯង៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបបែបនេះជុំវិញរឿងទៅប្រកួតប៉ុន្តែត្រឡប់មកវិញមានទំនាក់ទំនងល្អជាមួយបវរកញ្ញាផ្សេងៗ

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដ្បិតថាការប្រកួតតំណាងប្រទេសរបស់នាងកន្លងផុតហើយក្តីប៉ុន្តែជាប្រជាប្រិយភាពនិងការប្រាស្រ័យទាក់ទងរវាងនាងនិងបវរកញ្ញាផ្សេងទៀតនៅតែផ្សាភ្ជាប់បានល្អ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាក្នុងទំនាក់ទំនងយើងត្រូវមានភាពក្លាហានប្រសិនជាជួបមនុស្សដែលយើងគិតថាត្រូវចិត្តហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi97y9uu6yVAdebwHJV7fJscH5hTqZ6pwZtED1fpKIZaFwwu3gM4eN-QAuBA1xEXZALHZxIu9rJGnXJVOI9e2f1Z4AHOKpIm_CnY_LVMf0Lrlue06QorTDlUmcZbd-XiH6C1lqGc8Uw7O1UfTqDtRpHXyWgCtqq1x7xupJqxjkeS5KAtCX3jtzSQZgjUdQP/s2048/image_2024-09-27_10-31-35%20(2).png

នៅក្នុងថ្ងៃខួបកំណើតនិងការជួបជុំអ្នកគាំទ្ររបស់ខ្លួនកាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលសំណួរមួយពីហ្វេនតើធ្វើដូចម្តេចទើបតែរក្សាទំនាក់ទំនងបានល្អទាំងទៅប្រកួតប៉ុន្តែត្រឡប់មកវិញបានទំនាក់ទំនងយ៉ាងល្អ?។ Miss Grand Cambodia 2022 បានផ្តល់ចម្លើយថា ហ្វេនៗបានដឹងថាហើយថាគ្រប់ពេលដែលនាងមានបញ្ហាគឺតែងតែនិយាយថានាងអត់រួសរាយ ខ្មើតជាដើម ប៉ុន្តែនៅក្នុងសមភូមិដែលយើងប្រកួតប្រយុទ្ធគ្នាគឺនាងតែងតែបានមិត្តភក្តិរហូតដូចជាកាលពីប្រកួត Miss World Miss Grand Cambodia 2022 ហើយការប្រកួតនៅស្រុកក្រៅគឺបានមិត្តភក្តិច្រើនថែមទាំងស្និទ្ធគ្នាទៀតដូចជាប្រទេសថៃ ប្រេស៊ីល មីយ៉ាន់ម៉ា ជប៉ុន ម៉ាឡេស៊ី អេក្ខាទ័រ និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEYVE7A23q05DtlUBy9h9ZuaVZ9kkEcocJfYtVyDXMv5tAHYFFhmZqT8Q4rLW_isogJGKsxj8IyXSLdXrLAzrl7-V5v2-J-0lKKSuC6MgEq1DNz6ltkMHSKFXqo1HG8tW02vhXIhb-b5xnCKzvGPoIYjHUhBX6MdfiNR9ngFwRVCzpbkyIb3sSIGhAmgAh/s2048/image_2024-09-27_10-31-35.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាអ្វីដែលខ្លួនអាចរក្សាទំនាក់ទំនងបានគឺនាងមានសេចក្តីក្លាហាន ពេលដែលនាងចង់និយាយជាមួយអ្នកណា ចង់រាប់អានអ្នកណាម្នាក់មានអារម្មណ៍ថាគេត្រូវជាមួយយើងគឺទៅនិយាយតែម្តងដោយមិនគិតថាគេមើលមកយើងយ៉ាងមិចនោះទេ។ បវរកញ្ញារូបនេះថា មានមនុស្សជាច្រើនដែលមិនបាននិយាយជាមួយ មិនបានរួសរាយរាក់ទាក់មិនមែនមានន័យថាស្អប់នោះទេ។ ជាឧទាហរណ៍ថាមនុស្សនៅថ្នាក់តែមួយមានអ្នកខ្លះយើងក៏ស្និទ្ធ អ្នកខ្លះក៏មិនស្និទ្ធវាជារឿងធម្មតា។ ហើយការរក្សាទំនាក់ទំនងបានគឺការយល់ពីគ្នាទៅវិញទៅមក ទោះបីជាប្រកួតដើម្បីតំណាងប្រទេសរៀងៗខ្លួនប៉ុន្តែអាចធ្វើជាមិត្តភក្តិគ្នាបានដោយរក្សាភាពវិជ្ជមាន ការប្រកួតមានរយៈពេលខ្លី ប៉ុន្តែការរាប់អានគឺអាចមួយជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGUYABF_UzOkqu9nrYpozMT0Ql6QZsuh1xxAJrlHxPxQvrkUCmrJd4dn_tVuHaT6KwETrdhjPKXi0UIkszlnb4n5hdcphFL5G02L5izpTBFQq9o4_XxJrxUA6h-c9y_DWxSB_NYBOsUY7G_SvXJB1dwmuKLNbj2TjJq2Ge2JW47vkd3MATKGHmyE0eOfR/s2048/image_2024-09-27_10-31-40.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថានាងមិនយកអ្វីមកដោះដូរជាមួយទំនាក់ទំនងជាដាច់ខាត បើគេល្អជាមួយនាង នាងនឹងល្អទៅគេវិញ បើគេមិនល្អគ្រាន់តែដើរចេញមិនចាំបាច់តបតអ្វីនោះទេ ដោយឱ្យហ្វេនៗរក្សាទំនាក់ទំនងដែលកំពុងតែមានព្រោះជីវិតមនុស្សម្នាក់ៗមិនទៀងនោះទេ៕

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

0

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ដោយបានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើន។ នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងនិរន្តរភាពក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សកលលោកនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប។ អ្នកចូលរួមប្រមាណ ១៩០ នាក់រួមមានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVHkspVdi4xbTogNBIiB1XdbQGKRdoWY2yB8YgNx1rpaIGI7XjXXj4Y9b9rYHKcFDNbapZ1fQu9mcVuqELrzMPmFtanzLuBUbtQt1-OUfXjicIEBzQF61S2XDaZR-zukn_3XFTxSQ1PSNZaVKbDj79JJtrDgwtl83amSvLfCuW8CrWdL-fG6-3txPLJ627/s1754/1%20(3).jpg

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍បេះដូងបេះដូងសប្បុរស មានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃទិវាសម្អាតពិភពលោកដែលចលនាសកលដ៏ធំបំផុតនេះមានគោលបំណងធ្វើឱ្យភពផែនដីកាន់តែស្អាត និងស្រស់បំព្រង។ កំណើនប្រជាជនយ៉ាងឆាប់រហ័យស បានបង្កឱ្យមានសំរាមរឹងយ៉ាងច្រើន។ ការកើនឡើងនៃសំរាមនេះមិនត្រឹមតែធ្វើឱ្យលូស្ទះប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាទីតាំងនៃប្រភពជំងឺ និងសត្វល្អិតចង្រៃផងដែរ។ ដោយចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ យើងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាម និងលើកទឹកចិត្តសហគមន៍ឱ្យជួយសម្អាត”។

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ ក្នុងប្រទេសកម្ពុជាដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍ដ៏ធំដែលអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជាង ១ លាននាក់។ ព្រឹត្តិការណ៍នេះគាំទ្រដល់ស្មារតី “ខ្មែរធ្វើបាន” ដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីអនាគតកាន់តែស្រស់ស្អាត និងមាននិរន្តរភាព”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85dTAE0_FHDhAOQy9oobTru27S4eyBNMCr3Zl_qGUOU2O-eM3Q354HZjaMf93E81VZypC_hBStIBkjEtGaiP58hAW2tclpWHIkmBJI74LLXS7yMbvvs0iOmtev5iQt4q3Q93lziPXnITM53Mqg3rha_B761Ys4zrSO4IAlanMtCi66Zp_gfUucxVlFmbj/s1754/2%20(4).jpg

បុគ្គលិកស្ម័គ្រចិត្តប្រមាណ ១៩០ នាក់ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពប្រមូលសំរាមទាំងនេះ

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា “យើងវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ជាដើមដែលបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់។ ក្នុងប្រទេសកម្ពុជា មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ បានធ្វើការឥតនឿយហត់ដើម្បីសម្អាតទីក្រុងក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនេះ។ ជំហានបន្ទាប់របស់យើង គឺដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងទន្លេ និងសមុទ្រ។ ត្រឹមឆ្នាំ២០៣០ ទន្លេសាប ត្រូវបានប៉ាន់ស្មានថានឹងមានសំរាមប្លាស្ទិកប្រមាណ ៥០០.០០០ តោនដោយក្នុងនោះសំរាមប្រហែល ៨០.០០០ តោន គឺជាសំរាមដែលចេញពីទីក្រុងភ្នំពេញ។ វាដល់ពេលហើយដែលយើងត្រូវវិនិយោគដើម្បីស្វែងរកដំណោះស្រាយសាមញ្ញជាមួយតម្លៃសមរម្យដើម្បីរក្សាទឹករបស់យើងឱ្យបានស្អាត”។

គួរដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយកាកសំណល់ និងការកែច្នៃឡើងវិញ។ មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំពារបរិស្ថានដែលគាំទ្រដល់គោលដៅបរិស្ថាន និងនិរន្តរភាពរបស់ប្រទេសកម្ពុជា។ បន្ថែមទៅលើសកម្មភាពប្រមូលសំរាម ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានលើកកម្ពស់ការសម្អាតកាកសំណល់ឌីជីថលផងដែរដែលលើកទឹកចិត្តឱ្យបុគ្គលិកកាត់បន្ថយផលប៉ះពាល់ឌីជីថលដោយលុបចោលសារអេឡិចត្រូនិក ឯកសារ រូបភាព និងវីដេអូដែលមិនចាំបាច់ចេញពីឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu-Tg83W23A6HLBnrVxSeq9uMsnidO1S0ptaVe_dIQtVH24c9E7YH5eC6NzZuuJ0Uexu1oRe-bpspI4DxJ69VelVsFM2UWk3y8OhH2yvruD4KkyTuMJ9_qldW33ib-kXTvWUYGWZTeqMPqvB-lYvk8RZoJQTGGkmdG4ZYRlfYvROYM0Y4Kr44oBA3aaKuY/s1754/3%20(3).jpg

មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា
*****
អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

ម៉ឺនុយអាហារពេលយប់ដ៏ល្អ និងសក្តិសមបំផុតសម្រាប់អ្នកសម្រកគីឡូ

0

ការញ៉ាំអាហារពេលយប់គឺវាអាចប៉ះពាល់ដល់សុខភាពរាងកាយជាច្រើន ដែលអាចធ្វើឱ្យអ្នកចុកពោះ ឈឺក្បាល គេងមិនលក់ និងងាយឡើងទម្ងន់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកញ៉ាំអាហារដូចខាងក្រោមនេះ គឺអ្នកមិនចាំបាច់ព្រួយបារម្ភថាធាត់នោះទេ ព្រោះអាហារទាំងនេះគឺល្អបំផុតសម្រាប់លោកអ្នកដែលមានបំណងសម្រកទម្ងន់ ទោះបីជាអ្នកញ៉ាំអាហារពេលយប់ទាំងនេះច្រើនយ៉ាងណាក៏ដោយ ក៏ទម្ងន់របស់អ្នកនៅឋេរដែរ។

១.ស៊ុត៖ ការទទួលទានស៊ុតស្ងោរ ឬជំហុយ នៅពេលយប់គឺជាជម្រើសដ៏ល្អបំផុត ដែលវាអាចផ្តល់ប្រូតេអ៊ីនដល់ទៅ ៦ ក្រាមឯណោះដល់រាងកាយ ដូច្នេះស៊ុតស្ងោរ ឬជំហុយគឺជាម៉ឺនុយល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះជាយ៉ាងណាអ្នកក៏គួរជៀសវាងស៊ុតចៀនផងដែរ ព្រោះវាអាចនឹងធ្វើឱ្យអ្នកឆាប់ឡើងកាឡូរីខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9dvJEZJpc02q4V7izeCoUWBWju_X53fKDg44LVECNv-jZ-hX0RxvZ_2dxzZUMDncGksCd3Aaw9uwspmRgnO6ow4BIBZo4ZbW62suYsoI5uIkugKL8Z1YxImf-0JcAU1oNf3Jig5AEWfMpZhwSRBuW79S0ieD2Qn4P_KCD1839AAAW1K3S5O0ITmYD8nyD/s1200/image_2024-09-27_13-33-10.png

២.ផ្លែឈើស្រស់ៗ៖ ការញ៉ាំផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ អាចជួយឱ្យអ្នកគេងលក់ស្រួល ក៏ដូចជាជួយបំបាត់ការឃ្លានរបស់ផ្អែម រួមទាំងជួយបំពេញក្រពះ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoYJZUnZAdBHpdzv1gq9aZwuZle6GHLiDD12Ceksqgw6fHepCaQyv-KzuJ6rQuKDZSmG20qk2N4iM3NR0g_QrfaS7a1uq8_xNj-zBbYwlr7aVH06YPImzBsgfjXf2P4JqXoBsad3a-c5LXk59rijJAEH24E1Xxk_in1Smc7N24kWa16iIfo6Z-EtNQIrsE/s1600/image_2024-09-27_13-33-11.png

៣.បន្លែស្រស់៖ ការបរិភោគបន្លែស្រស់ៗដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ប៉េងប៉ោះ ឬសាឡាដបៃតង រួមជាមួយទឹកជ្រលក់ផ្សេងៗ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ពោះ និងជួយសម្រួលក្នុងការបន្ទោរបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia7FQFaamC0wdhE5N8DDwFGnmu4dY8texOLG0OOqri1o9wRe3YebXNUAozxYgRq5nXt9leW2eKAxN091N_97dYQoXcPoh8XQt0A641q6BjGs4WI0wBXW9hcR1l_3lI6UE9_zfkEw535asA_1-jRdK4sBEkhHv-OKhF0QX52cua9HmknwHAMD_VFRqZOp9z/s1500/image_2024-09-27_13-33-12.png

៤.ទឹកដោះគោជូរ៖ ការផឹកទឹកដោះគោជូរនៅពេលយប់ អាចជួយការពារការទល់លាមកហើយសំខាន់បំផុត វាក៏ជាអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2wRiuSPIrTcfy6DGuISMQNhHxwW26OFTJ8HTFgEx4UtbxgHWkFHqDd2Tc6lmbMstGTjlnUO2zP1yZ2cIT100siqrgnY6H94vV-GACPPairCD_Fh5xARNniWv1QrQ76ZxCoyDi1bqxg3FEVJbdpmJ__GFckttaxo3Yj8cb5yadgQnYStfrU4gAB5sEH-tV/s1500/image_2024-09-27_13-33-13.png

រវាងទឹកផឹកធម្មតា និងទឹកមានជាតិរ៉ែ តើមួយណាមានអត្ថប្រយោជន៍ជាង?

0

មនុស្សភាគច្រើនប្រហែលជាធ្លាប់ឃើញហើយ អំពីការផ្សាយពាណិជ្ជកម្មខ្លះៗដែលទាក់ទងទៅនឹងការទទួលទានទឹករ៉ែធម្មជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ទឹកសារធាតុរ៉ែទាំងនេះច្រើនតែត្រូវបានផ្សព្វផ្សាយថាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ហើយវាក៏ជាជម្រើសប្រសើរជាងការផឹកទឹកធម្មតារបស់យើងផងដែរ។ ដូច្នេះហើយតើ “ទឹករ៉ែ” ពិតជាមានអត្ថប្រយោជន៍សំខាន់ជាង “ទឹកធម្មតា” មែនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0doTwXUa3Y5wbvXw6Rz7N1jgNBnKYj2cxFnvU-KWN6XiPXkoWc7twbL42fFJJ6E87VvzA9_WmBleDoDaRm-VluoIYMDHG9Vu242a8VM6B-2joZIGK-wZTAeu4eZheN46Pf1OTSsPC1yCwsIAcsY98Nh5kaADTu1B8s7dfmYc3OFqKQW6l8u5BFQc9jGak/s612/image_2024-09-27_13-28-12%20(2).png

ទឹករ៉ែ សំដៅលើប្រភពទឹកធម្មជាតិ ដែលកកកុញនៅក្រោមដី ហើយបានដុះឡើងនៅតំបន់មាត់ទន្លេ និងក្លាយទៅជាប្រភពទឹកធម្មជាតិដូចជា ទន្លេ ប្រឡាយ វាលភក់ ឬបឹង អាស្រ័យលើបរិមាណទឹក និងភូមិសាស្ត្រជុំវិញ។ ទឹករ៉ែមានសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម, ម៉ាញ៉េស្យូម, ប៊ីកាបូណាត, សូដ្យូម, ប៉ូតាស្យូម, ក្លរ, និងហ្វ្លុយអូរីត។ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងផងដែរដូចជា ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ, ល្អសម្រាប់សុខភាពបេះដូង, និងជួយបំបាត់ការទល់លាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmxrdcy-5unrRMvo99_bnbrAbVYWn7JXec-RNxmAKZfQ9D9bzVEOSo9yNaWKKwf-XMJsH4GIsVMetkeXifNT7RJd2b-WExpVKu-u9Wz_GPdx7ttynWo3fSH58qZ-OOPtWujEfbXQB8oWf5XhhBX4IkmrppiBjAsdjvhRH0wnJ9tjHxOBEf5StfAmteXdJF/s790/image_2024-09-27_13-28-12.png

រីឯទឹកធម្មតាវិញ សំដៅលើប្រភពទឹកធម្មជាតិដូចគ្នាទៅនឹងទឹករ៉ែដែរ ដោយទឹកធម្មតាមានសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ក្រៅពីនេះទឹកធម្មតា ក៏ត្រូវបានគេយកទៅចម្រុះធ្វើជាទឹកស្អាត និងមានអនាម័យ ដើម្បីយកទៅទទួលទានជាប្រចាំផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg492qRTvFTPQ13J9DtJ7Sy2DtPN_4tBXJTrwo3jyV7Qy3mCq7tUrtDzgTdTlJ1XtPsVwwm9JUiAfpcP3o5jtbpBcZ2212swWSen1Bj0aDw22tYpaKV5ueuRJAES3WUhopR_M4Dvt8mBYF9PKQ27tSa6jbgkFln7ZI8am33BHY40MHRa-70zO6qSnhGBTNs/s1024/image_2024-09-27_13-28-38.png

សរុបមកវិញទឹករ៉ែធម្មជាតិ និងទឹកធម្មតា គឺមានអត្ថប្រយោជន៍ទាំងពីរ មិនមានទឹកណាល្អជាងទឹកណានោះទេ។ ប៉ុន្តែបើយើងផឹកទឹកដែលមានសារធាតុរ៉ែច្រើនពេក ឬលើសកម្រិត វានឹងបណ្តាលឱ្យយើងពុល ដែលអាចគំរាមកំហែងដល់អាយុជីវិតបានទៀតផង។ ជាចុងក្រោយ ទឹករ៉ែធម្មជាតិគ្រាន់តែជាជម្រើសមួយផ្សេងទៀត ដើម្បីបំពេញបន្ថែមសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប៉ុណ្ណោះ ដោយអ្នកមិនអាចទទួលទឹករ៉ែជំនួសទឹកធម្មតាបានរហូតនោះទេ៕

អាកាសយានដ្ឋានសុវណ្ណភូមិចាត់វិធានការបន្ទាន់ក្រោយអ្នកដំណើរគំរា.ម បំ.ផ្ទុះគ្រាប់បែ.ក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានត្រួតពិនិត្យវ៉ាលិស និងសម្ភារៈរបស់អ្នកដំណើរទាំងអស់នៅបាតយន្តហោះ ក្រោយពីអ្នកដំណើរស្រីម្នាក់គំរា.ម ថា នឹងបំ.ផ្ទុះគ្រាប់បែ.ក នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ។ ប៉ុន្តែហេតុការណ៍នេះពុំប៉ះពាល់ការផ្តល់សេវាកម្មរបស់អាកាសយានដ្ឋានសុវណ្ណភូមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduHlJop_lhC0I4sJ6CXkqppaDpX6l98y3lJpZ76pWpiQSqEmHpBVY_tOPxB6dLqZNES8dThTO1V-knSCunxykMXhfBJ9SMT8ukNSJ0uBv6-MzAZPvf2IikG_0Z6rRys8F-jhPWhmwv5xbi_6IZtovzACegqHmi0vvKuGN9ZzzNYJzp6x1divaZB8IaujL/s680/image_2024-09-27_13-22-28%20(2).png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិនិយាយថា កាលពីថ្ងៃទី២៦ ខែកញ្ញា ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានសុវណ្ណភូមិបានទទួលដំណឹងពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា អ្នកដំណើរម្នាក់គំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ជើងហោះហើរ VZ961 ដែលធ្វើដំណើរមកពីទីក្រុងដាណាង ប្រទេសវៀតណាម ។ យន្តហោះនេះមានអ្នកដំណើរចំនួន១២១នាក់ ក្នុងនោះមានទារកម្នាក់ ព្រមទាំងអ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការលើយន្តហោះ ៦នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqAOG80eDnx_5odfb485isuAUwbcopwsq54X1ynPAqWHTbj-QFgCMYnnzjS7aRL_QLmrRceHEWAQ3IcMr4jSyqrdtqCZVM_j9r-_Ugar04CSlVTjGCVtlO6zqTL5lB7QfbfTyDSRwv8I8WK9dxHQLX10QjLNXJN9OC5mHmqZa_6o3vp8D7HGAXFORBDKyx/s1417/image_2024-09-27_13-22-28.png

ហេតុនេះ អាកាសយានដ្ឋានសុវណ្ណភូមិ ក៏បានជូនដំណឹងទៅកាន់ផ្នែកពាក់ព័ន្ធ, ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋាន, ភ្នាក់ងារពន្លត់ភ្លើង និងសង្គ្រោះបន្ទាន់ ព្រមទាំងក្រុមគ្រូពេទ្យអាកាសយានដ្ឋានឱ្យត្រៀមបំពេញតួនាទីរបស់ខ្លួន ដើម្បីដោះស្រាយស្ថានការណ៍នេះជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEeSVZdQSCucCBDZi98oZvql2NIM5PKWXrBlitbKzaHrLzoO7jqc8sHR8jP2VByIdnRPXVNphw7Vx-tDFGxBpWl3KvPZNa-ECI3K0-PjFmzIq5I7p4Ev8K-IlDTqPVHr1XfSwrHCjvhRq-aroQDengOHa_D91m9SJz8C9rOr1FTOkhIy-gtGnWRyUiSsii/s1500/image_2024-09-27_13-22-27.png

ជំហានដំបូង ភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជាឱ្យយន្តហោះនេះចុះចតនៅចំណុច Isolate Aircraft Parking Position នៅភាគខាងកើត ព្រមទាំងឱ្យអ្នកដំណើរ និងភ្នាក់ងារអាកាសចរណ៍ចុះពីលើយន្តហោះជាបន្ទាន់ ។ បន្ទាប់មក ក៏នាំអ្នកដំណើរទៅកាន់ស្ថានីយពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឱ្យភ្នាក់ងារសន្តិសុខត្រួតពិនិត្យរាងកាយ និងសម្ភារៈទាំងអស់ ដោយសហការជាមួយភ្នាក់ងារកម្ចាត់អាវុធជាតិផ្ទុះ ប៉ុន្តែភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានរកពុំឃើញគ្រាប់បែកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCrFHKiIdaJbKeiEbsjP2eURAd2TLS4EvSdI6seCeHpf_kg2T9pUVohf_z0NB8CnBcBDHlWg5n7HzojBSF56HNghF0GdOzz3zZi4mN2hu_9vYd1Xj5jCfh-m2T3nBpS2lhWSyDCvTE9zvWja20hoO-UpH5AS-XTcyXwNjJa-03jSHexeg7_BeDwZuxVhx0/s6000/image_2024-09-27_13-22-16.png

លោក Kittiphong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិ បន្តទៀតថា អ្នកដំណើរស្រីម្នាក់ជនជាតិប៉ូឡូញបានគំរាមថា នាងនឹងបំផ្ទុះគ្រាប់បែកលើយន្តហោះ ទើបអាកាសយានដ្ឋានបញ្ជាឱ្យចាត់វិធានការបន្ទាន់ ។ អាកាសយានដ្ឋានបានបញ្ជូននារីប៉ូឡូញទៅឱ្យសមត្ថកិច្ច ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ហើយអាកាសយានដ្ឋាននឹងរក្សាស្តង់ដារផ្តល់សុវត្ថិភាពខ្ពស់ និងទំនុកចិត្តដល់អ្នកដំណើរគ្រប់រូបឱ្យបានល្អបំផុត ៕