Home Blog Page 826

មុនទិញហូប សូមពិនិត្យនិងចងចាំទុកផង! រកឃើញសារធាតុពុល៥០ប្រភេទនៅក្នុងផ្លែទំពាំងបាយជូរ Shine Muscat ស្ទើរទាំងអស់ ដែលមានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាពិតជាធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើនៅទីក្រុងបាងកក និងតំបន់ជុំវិញ ហើយរកឃើញធាតុពុលរហូតដល់៥០ប្រភេទក្នុងផ្លែទំពាំងបាយជូរ Shine Muscat ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU_sHlxrAeIOUbH0sg_bQdawBt_FevAHoUBcVjTUd2Fu6OwJAsrWq2GmfQYuI8F9BUW0J_0ekrQ5Jm_rx8Gh8wlXGLJBuuvWW0EyeN-j9gP73IfTB1AUjWcqZde6EXSLsdgQgbBpCw9fsAHHoL4PwiLKjdfDaEOKEQHNjS5Okjl8d_refYHyy2QDfLrWv/s1000/image_2024-10-25_13-23-24.png

មន្ត្រីជំនាញបញ្ជាក់ថា បានយកផ្លែទំពាំងបាយជូរ Shine Muscat ទៅត្រួតពិនិត្យឃើញថា ផ្លែទំពាំងបាយជូរស្ទើរទាំងអស់មានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដារ ។ បច្ចុប្បន្ន មន្ត្រីជំនាញបានបង្កើនការប្រុងប្រយ័ត្ន និងបន្តត្រួតពិនិត្យបន្លែ ផ្លែឈើ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmlmSRTK9w41Ni9pTfBmv60Jn8JXGRlTr0QlKFhakDLqaUPVb8Xls5OBsjEHEYg2UwVt6iQnKx5T3FEFxNSrSHzg7AYqgsb_cvsCt_-ARmOdQ8pu3RjlNvYmu2fkOq5mOfaq3ptmt85qzWnF0D9ZDi5wLop1uow4Wz55XjsvFEjLWgqh8-i4Uuu-Q3LUoP/s1152/image_2024-10-25_13-23-25%20(2).png
ខាងមូលនិធិសម្រាប់អ្នកបរិភោគ បានសហការជាមួយបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត, ទស្សនាវដ្តីទិញដោយការវ័យឆ្លាត និងស្ថាប័នពាក់ព័ន្ធ ដោយប្រមូលផ្លែទំពាំងបាយជូរប្រភេទនេះដែលដាក់លក់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទៅត្រួតពិនិត្យឃើញថា វាផ្ទុកសារធាតុពុល ។

និពន្ធនាយកទស្សនាវដ្តីទិញដោយការវ័យឆ្លាត និយាយថា ខាងមូលនិធិសម្រាប់អ្នកបរិភោគ និងទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានសហការគ្នាត្រួតពិនិត្យគុណភាពផលិតផល និងសេវាកម្មជាយូរមកហើយ ។ អតិថិជនរាយការណ៍ថា ទំពាំងបាយជូរ Shine Muscat ដែលដាក់លក់ពេញទីក្រុងបាងកក មានកម្មវិធីពិសេសទាក់ទាញអតិថិជន ដូចជា ៖ ការបញ្ចុះតម្លៃ និងទិញ១ប្រអប់ ថែមជូន១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9U7sRwWDKIrZPtSucU_Hv6jhf2TopivjWKPLWL6Vcw5Scpqc_pjW8Y_IBb8iiJT0cIEbgs753Qd5C1SsxfD2nSwV-b2BdAh8j1EdgH9qWi6-d7ERHzvPzPpMQlPtCKJq9XTQbBIw-pSZm76Tv1bbmOOk3PaKUbhrPa9OaZTxMZCDH35RTEfxf7XvrdDZ/s1000/image_2024-10-25_13-23-25.png

លើសពីនេះ ទំពាំងបាយជូរ Shine Muscat ត្រូវបានដាក់លក់គ្រប់ទីកន្លែង ដូចជា ៖ ហាងតូចតាច, ផ្សារទំនើបធំៗ, ហាងលក់ទំនិញ, រទេះរុញតាមផ្លូវ និងលក់តាមអនឡាញ ។ អតិថិជនមួយចំនួនបារម្ភថា តើទំពាំងបាយជូរនេះបានផ្ទុកសារធាតុពុលដែរឬទេ? ហេតុនេះ ទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានស្នើទៅបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត រួមគ្នាត្រួតពិនិត្យសារធាតុពុលក្នុងទំពាំងបាយជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0CMW5NR94B9ExmMPnbqHsXh7Muuat5vl77npu6GQi1inKhlkFJsyNi8LUvZCq2eq2dLDYt2bJPeu3Nhr8-rz3T9x0ry7SePdxN5CbrJk6Xa_iBGGDKDWudYl5ME_CGaU8OfoW2SUMAlNnuZFullIDdirfOxPBASrEv_oLGgicAit0uPhIBjD5dO7DBev1/s1024/image_2024-10-25_13-23-26.png

ចំណែកលទ្ធផលត្រួតពិនិត្យរកឃើញថា ផ្លែទំពាំងបាយជូរ ដែលក្រុមការងារយកទៅត្រួតពិនិត្យ៩៥,៨% គឺមានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដាររហូតដល់៥០ប្រភេទ ហើយការកម្ចាត់សារធាតុពុលទាំងនេះចេញពីផ្លែទំពាំងបាយជូរ គឺពុំមែនជារឿងងាយស្រួលឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcmLadjHdOLAzvql21VYtGnyu05OT2ltiTOCJ3xnPJQt9ySI00q3ALaAHZJTj2XLv3C_pegzGRLS42dus8rnC-5z8yTRkzjva-loHlyI2nRI7oGwKW58m0BwWnXzYQaZOhAszYebhj1L-QuqTFObfHzv45-iUASWY2BFSh5vXtdQ5Kfbnxc2g1LgKwHYW/s1800/image_2024-10-25_13-23-27.png

ក្រុមមន្ត្រីជំនាញបានសំណូមពរទៅកាន់ហាងលក់ទំនិញ និងផ្សារទំនើបនានានៅទីក្រុងបាងកក ដែលបានលក់ផ្លែទំពាំងបាយជូរប្រភេទនេះ ត្រូវតែទទួលខុសត្រូវ ដូចជា ៖ ប្រមូលទំពាំងបាយជូរចេញពីធ្នើរលក់អីវ៉ាន់ និងលុបចោលការនាំចូលទំពាំងបាយជូរពីផ្នែកផ្គត់ផ្គង់ និងទីតាំងផលិតទំពាំងបាយជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzzpqOgVmHaSRTUU7pciGMiowitEY1j0qCQ_fnUyumhOGGyYPUnhMmKS9xKCXopBm5tf-x8hGzCy8VLsjyiHvhcB0CU1zIFNpNl0uO5iIT9-BvY7kyrEBvwflmDmdLsbDZdwK2VnZJ1BituB-oTcI8SI1axftvwCbRclNNJjRM5VuJ82NxjQE1TF_TdXp/s1080/image_2024-10-25_13-23-28.png

ក្រៅពីនេះ ហាងលក់ទំនិញ, ផ្សារទំនើប និងអាជីវករលក់ផ្លែទំពាំងបាយជូរទាំងអស់ ត្រូវតែបញ្ជាក់ពីប្រភពរបស់វាឱ្យបានច្បាស់លាស់ ឬបញ្ជាក់ថា នាំចូលពីប្រទេសណា ដើម្បីអាចត្រួតពិនិត្យរកសារធាតុពុលនាពេលក្រោយ ។

គួរបញ្ជាក់ថា ទំពាំងបាយជូរ Shine Muscat មានផ្លែពណ៌បៃតង គ្មានគ្រាប់ ហើយអតិថិជនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិផ្អែម និងក្លិនក្រអូបខុសពីទំពាំងបាយជូរផ្សេងៗ ។ ប៉ុន្តែក្រោយការរកឃើញសារធាតុពុលរហូតដល់៥០ប្រភេទក្នុងទំពាំងបាយជូរ ដែលដាក់លក់នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgleySYKWswaUvq8A72sw9rkhQxRu6LNxa81D42ORieiuby9ACwhx2ye-sD_daMiwW1lE2X-70Az3uYHakv4HH3odPXl6Ub_tVAH7gvfPCmmOySAp3A84mSqUAjUMh5iqTXoycDfo1AQC2rql4OezhW80UYznnf9ugPsDdRhugiir-Dod50slfH-isn2Im6/s2560/image_2024-10-25_13-23-29.png

បើបានដឹងខ្លះៗពីចំណុចល្អ និងមិនល្អ ពីប្រាក់ចំណូលនិងការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង តើអ្នកយល់យ៉ាងណាវិញ?

0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង គឺជាការចាប់អារម្មណ៍របស់ពលរដ្ឋនៅលើពិភពលោករហូតមក ហើយមតិមួយចំនួននិយាយថា ពលរដ្ឋកូរ៉េខាងជើងរស់នៅមានសេចក្តីសុខ ដោយសាររដ្ឋាភិបាលបានចាត់ចែងអ្វីៗគ្រប់យ៉ាង ប៉ុន្តែមតិខ្លះទៀតយល់ឃើញផ្សេងពីនេះ ។ តើយើងធ្លាប់ឆ្ងល់ទេថា តើស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងមានសភាពដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlIhucrhNAe2EG52Rln31TNA2s0l7oeWaftwztJK6i0L4bk3lcO2u8kT_DjNywL1wWKQ0idWzMZ2ufzvmHXpH8Udw5Nkv1BNscyKfvIY1yxepCLYoc5wLzui-dI2Y3GqIIEqmjxKTV3QOr0YcfZ-3SSlj5faMoTAhAFXpLpEKsVxW-XGmjy6rvRBmxZND7/s3200/image_2024-10-25_13-17-46.png

Sohu គឺជាគេហទំព័ររបស់ចិនរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើប្រមាណ ១.២១៨ដុល្លារអាមេរិក ហើយក្នុងសង្គមកូរ៉េខាងជើង គឺពលរដ្ឋទទួលបានចំណូលស្មើៗគ្នា មានន័យថា ចំណូលរបស់អ្នកមាន និងចំណូលអ្នកក្រ គឺពុំសូវខុសគ្នាច្រើនទេ ។ ប្រាក់ចំណូលភាគច្រើនរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើចាប់ពី ៧១៥ដុល្លារ ទៅ ១.៤៣៣ដុល្លារអាមេរិកក្នុងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5583aTmdXYg__7FeT-6XL-qulDGTv6bWIGhwZ3jZoy5ZtfsgZRuze1WLRHC3Q9WSMNOvPzL03jdU5-jDEOD4oCorLd-o933F-lFGvtTm8VDVZ4km8k9f0DWQjJDJtGBb9LQcRNvYciO0IKtx4egc-uDds-PvpXjF7MWPVbjnh-_cwYQRpMpkpb0E_K0Qg/s618/image_2024-10-25_13-17-49%20(2).png

ប្រទេសកូរ៉េខាងជើងបានអនុវត្តប្រព័ន្ធបែងចែកលំនៅឋាន ហើយពលរដ្ឋទូទៅពុំចាំបាច់ស្វែងរកផ្ទះ ឬរកប្រាក់ដើម្បីទិញផ្ទះ ដូចពលរដ្ឋរស់នៅប្រទេសផ្សេងទេ ដោយសាររដ្ឋាភិបាលកូរ៉េខាងជើងនឹងស្វែងរកផ្ទះឱ្យពលរដ្ឋរស់នៅតាមតួនាទីការងារ និងស្ថានភាពគ្រួសារនីមួយៗ ។ បើទោះជាផ្ទះទាំងនេះមិនធំទូលាយ ឬមិនប្រណីតក្តី ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋ ហើយពួកគេពុំប្រឈមនឹងសម្ពាធបង់ឈ្នួលផ្ទះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavgYa_rTpAF8JG9f8qOFSqWrbmyxeXLhqKsxN-VACpKb1-UbbZOG4JqaesONOOKZhyomTLE36X19EHED8eGw9PGuiWAgIMWhrjQCH_6NnuHyXxTXvPg0-20lph3MC7v1n9Ei8W6HShKIcs4h5CzWH93bQ3KZHeshgvBF6_9fdtJwH0ylIuMEOY78ywoOF/s900/image_2024-10-25_13-17-49%20(3).png

ចំណែកការអប់រំវិញ គឺកូរ៉េខាងជើងមានប្រព័ន្ធអប់រំឥតគិតថ្លៃ ហើយកុមារគ្រប់រូបស្ថិតក្នុងវ័យសិក្សាអាចចុះឈ្មោះចូលរៀនបាន ។ នៅកូរ៉េខាងជើងគ្មានបញ្ហារឿងកុមារបោះបង់ការសិក្សាដោយសារគ្រួសារមានជីវភាពខ្វះខាតទេ ហើយកម្រិតការសិក្សានៅតាមតំបន់នីមួយៗ គឺដូចៗគ្នាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4g5xMoWZMPlpxlhdApAfzlynPMs0oqySWkHdVLVZBdJxj7J_Yt6gyGnttsoRDh_iBztXhPh0K4jOylsjfbvsVdhCgfhr3iIvh_92Xk-xKHk0xbjYrDDBYmHyQejYfUF6MaIp0wB-nt54RkR2mzL7islgNzez2ubkiYqddeWKinKJRbX5MptKgDIslmk4p/s1076/image_2024-10-25_13-17-49.png

រីឯការធ្វើការរបស់ពលរដ្ឋនៅកូរ៉េខាងជើង គឺរដ្ឋាភិបាលនឹងស្វែងរកការងារឱ្យពួកគេតាមតម្រូវការសង្គម និងការស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដូចជា ៖ កម្មករត្រូវតែធ្វើការក្នុងរោងចក្រ រីឯកសិករត្រូវតែធ្វើស្រែចម្ការនៅជនបទ ។ ការអនុវត្តបែបនេះបានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅកូរ៉េខាងជើងទាបខ្លាំង ហើយពលរដ្ឋពុំចាំបាច់បារម្ភពីការស្វែងរកការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrxgY0nKx9ShNeU49wFMNkZ9gUWx6rRuKwUFWa5-kiyAkPrw14SImhpjLUZKaGDZdRXHaS20V9ravF3qOgT7FBeq6Hmm-3aTyZq3WJhRfBlNwEbJNojr9yBgtbhqCiZ-2ifY8gTGS-0wZsCpXtK1eN5-uGX6f_3AlgIDdxLVQjVSYtYjfSAeDapG9B2DZ/s800/image_2024-10-25_13-17-50.png

មតិមួយចំនួនលើកឡើងថា ការដឹកនាំប្រទេសនៅកូរ៉េខាងជើងបានធ្វើឱ្យពលរដ្ឋពុំបារម្ភពីការទិញផ្ទះ, ការសិក្សា និងរកការងារធ្វើ ហើយពួកគេអាចរស់នៅ និងធ្វើការយ៉ាងរីករាយ ។ ប៉ុន្តែមតិផ្សេងទៀតយល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺជាការបិទឱកាសកុំឱ្យពលរដ្ឋរបស់ខ្លួនអភិវឌ្ឍន៍សមត្ថភាព ឬជំនាញ ព្រមទាំងខ្វះការលើកទឹកចិត្តក្នុងការប្រកួតប្រជែង និងច្នៃប្រឌិត ៕

មូលហេតុនេះហើយ ដែលទីក្រុងបាងកក ត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏កំពូលប្រចាំឆ្នាំ ២០២៥

0

ទស្សនាវដ្ដី National Geographic ដ៏ល្បីល្បាញមួយរបស់អាមេរិក បានដាក់ឈ្មោះទីក្រុងបាងកកប្រទេសថៃក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតដែលអ្នកគួរទៅលេងនៅឆ្នាំ ២០២៥។ គេហទំព័រនេះបានពិពណ៌នាថា ទីក្រុងបាងកក ប្រទេសថៃគឺមានការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃបុរាណ និងសម័យ។ ជាមួយអគារខ្ពស់កប់ពពក មានទីតាំងនៅជិតមជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់។ ទីក្រុងបាងកកក៏ល្បីល្បាញសម្រាប់ការតាំងពិពណ៌សិល្បៈបុរាណ និងការរចនា ហើយក៏ជាគោលដៅកំពូលសម្រាប់អ្នកទេសចរជុំវិញពិភពលោក ដែលចង់ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHw0jn0YKRQuhGnlI3Eyq-dRtZ1ioAhjKD1RMAdkme_zagljA-yCCHcwv5zKxvNvmHoTBcfKHeUt_QjUXBLeNE67c6Ve9j8gNgkJT7m5nDAJfcW8_HnRhyZMEG3xp7S0ZPNDEjJOWeZyCFY9l1Cjv8uOPK9mD9UVzgc4garTnzRiSuJ-sEfw8DPZ2GgYtX/s2000/image_2024-10-25_11-12-17.png

ប្រសិនបើធ្វើដំណើរទៅកាន់ទីក្រុងបាងកកនាពេលខាងមុខនេះ អ្នកជំនាញបានណែនាំឱ្យអ្នកទេសចរស្វែងយល់ពីវត្ត Chaiwatthanaram ដែលជាប្រាសាទពុទ្ធសាសនាត្រូវបានសាងសង់ក្នុងសតវត្សទី ១៧ និងអគារដែលរងការខូចខាតយ៉ាងខ្លាំងក្រោយទឹកជំនន់ឆ្នាំ ២០១១ កំពុងស្ថិតក្នុងការជួសជុលឡើងវិញ រួមទាំងការស្កែន 3D នៃរចនាសម្ព័ន្ធទាំងមូល និងការសាងសង់ជញ្ជាំងទឹកជំនន់ដើម្បីថែរក្សាប្រាសាទផងដែរ។ ក្រៅពីទីក្រុងបាងកកប្រទេសថៃ តំបន់ Raja Ampat ប្រទេសឥណ្ឌូណេស៊ីក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរក្នុងការរុករកប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលកំពុងរីកចម្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKTbK_3ckd4RStmbZSn9eXFfjQmRFkW1L2o_kKpvRnk5s5oxz1D7oiwOt2Ay4AlFgeIOxzHDJAOvUp-h-UleY4j2GmgI2Jua8P5rayDCbIq9PDnj-mu-s83Xew5J0hbC28Xq9bTaVobcdbqR2cI34keZvxn9S0GAb7YcH8ex1IF-OZU6tPV0C0Ofwpun_/s1920/image_2024-10-25_11-12-21.png

អ្នកជំនាញនៅ National Geographic បានប្រដូចតំបន់ Raja Ampat ទៅនឹងអច្ឆរិយៈក្រោមទឹក ដែលមានផ្កាថ្មប្រហែល ៥០០ ប្រភេទ ត្រីថ្មប៉ប្រះទឹកជាង ១,០០០ ប្រភេទ និងសត្វផ្សេងៗទៀតដូចជា manta rays និងត្រីឆ្លាមសេះបង្កង់ជាដើម។ ទន្ទឹមនឹងនេះ ទីក្រុង Antigua ក្នុងប្រទេស Guatemala នៃទ្វីបអាមេរិកកណ្តាល ក៏មានភាពល្បីល្បាញដោយសារភ្នំភ្លើងសកម្ម Volcan de Fuego ទៀតផង។ លើសពីនេះ ហ្គ្រីនលែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ក៏ជាគោលដៅទាក់ទាញបំផុតផងដែរនៅឆ្នាំ ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpSKa_mHWkVOXVprCogsk_B3t_vY-HkljdzS3G1tdnHeuK5aYe3Dpp4r-6JMR5jnN-FFHLaLk9J5ovYJr6z_NkIjjjzh61fsdTT1bDMHzm-U5Kq787e_S2fU-L585maIoZz_qeUUsOBLC7367rtBPiP10EL6RAPPaiH2R2zEmN2r9y_KtsIIFErwh446Kw/s6010/image_2024-10-25_11-16-05.png

ទោះបីជាកន្លែងនេះពិបាកទៅដល់ ព្រោះវាព័ទ្ធជុំវិញដោយទឹកកកអាកទិកក៏ដោយ អ្នកជំនាញនៅ National Geographic បានណែនាំថា អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរដ្ឋធានី Nuuk ដែលត្រូវបានកែលម្អ ក៏ដូចជាបានបើកដំណើរការតាំងពីឆ្នាំ ២០២១ អាចជួយភ្ញៀវទេសចរទៅកាន់កោះដ៏ធំបំផុតរបស់ពិភពលោកបានយ៉ាងមានសុវត្ថិភាព ដោយអ្នកទស្សនាអាចឃើញផ្ទាំងទឹកកកយក្សនៅទីនោះ ឬស្វែងយល់អំពីវប្បធម៌ Inuit នៃជនជាតិដើមភាគតិច៕

មូលហេតុ ដែលពលរដ្ឋខ្មែរប្រារព្ធបុណ្យកឋិន

0

បុណ្យកឋិន គឺជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្ស មានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9pnVqrkrxLWKldURzeG_WNS_FZGLGNZ9PG2clSOuzKz9H29PTNpntqrcBJG7naZAUIZr7Hz5jFdGYLQwSiv7B0TOdsbT9LUJF8JUSr-px4YGt6fK5Xx-CyccnpDR23PhTi08mhEpfjIfuYSsF2EpBjwomdIiP1VmKyL65N7iwb-4eB8qEd25_tjJLso5/s1280/image_2024-10-25_10-52-38.png

នារដូវបុណក្យកឋិន ពុទ្ធបរិស័ទ តែងនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ ឬក៏អ្នកខ្លះយកបច្ច័យ ធ្វើជាទេយ្យទានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGWHHBrW44V8SOo9bhZx-Oj3cg4c9ovqTVoiLUfHycfTsd5iGPevrDGXOwKdyWaP-lp4c9v251iQwQoqJxoEzKuwV_RjurKCZq6Ik9-WzLD8vyya7Y6ycca7y0qd6QVdLnH6U3uB3NAy83f6x55DUr2a-mlP_Qj4LhTQylJxuzDtPeeDp0hAqu3c5FYRfJ/s900/image_2024-10-25_10-52-39%20(2).png

បើតាមព្រះវិន័យ សម្រាប់វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidTeyos-uFf8sORrs2-jcD90RrbOcbT1bYbETRlxYItXH6gfdCRvNlayq2OxCXB9Q2DnFsOyhn3HBh7n-AIR4A8n04oVtKrGT6rICucSjNFLa3yzaLSNbXfi77tqNdDet_RIQT7wqE0jA8lqfnRZ2x-KRk3JRPTPjRn7b0izf9T6xFnmqBgNHwtmyrC6FM/s1000/image_2024-10-25_10-52-39%20(3).png

ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ បើនិយាយឱ្យងាយស្រួលយល់ វត្តមួយ ធ្វើបុណ្យកឋិនប៉ុន្មានក៏បានដែរ ឱ្យតែនៅក្នុងថ្ងៃតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnFYMYWxe9qB0c4JPvhvy3B9RV6wH2s003-Fch2LXTwHPGN5d3hWAFD3bo_g5ZTvUeHTsSk1kJ9SoCLfjEkcYdhAuBXdFLhVPgPSIkU-O0n7z1bG8RvV-68rIVReaxEkdYKi2egkAwYgnyUnhhgWtrNsx6pAi02X2VzOvwHWioYlmXlZd52zEFHoPz1CB/s990/image_2024-10-25_10-52-39.png

គួរបញ្ជាក់ថា បុណ្យកឋិន មានសារសំខាន់ខ្លាំងណាស់ក្នុងចំណោមបុណ្យក្នុងព្រះពុទ្ធសាសនា ដោយគេមានជំនឿថានឹងទទួលបានអនិសង្សច្រើន និងអាចបានទៅ កើតនៅស្ថានទេវលោកជាដើម៕

 

ហុងកុងនឹងបន្ធូរបន្ថយទិដ្ឋាការឱ្យពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

0

ហុងកុង ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានលើកឡើងថា ហុងកុងនឹងបន្ធូរបន្ថយលក្ខខណ្ឌការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើដំណើរចូលហុងកុងជាច្រើនលើកទាំងការមកកម្សាន្ត និងធ្វើអាជីវកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhRmAJe-AJDOGqYTssTPSr6wRHa1UEX-EFe3D5X6UMg9nOZBrZyCYYtDj0mnC2bas1T5IAuEhZ9KWH-hOvAixViATuLLBS1uuQncBLW68zmYVCDtxILeIFlbgv7Agzl4nKvn_BS-mQZgktmc5_vzN0_Bf0NbU-AYUB4HAkO_V_Abp_95hRCUY5BZXlThVQ/s1050/image_2024-10-25_10-34-29.png

ការបន្ធូរបន្ថយទិដ្ឋាការសម្រាប់ពលរដ្ឋទាំង៣ប្រទេសនេះ គឺហុងកុងនឹងអនុវត្តចាប់ពីចុងខែតុលា ឆ្នាំ២០២៤ តទៅ ។ គោលនយោយនេះ ជាការពន្យារពេលទិដ្ឋាការពី២ឆ្នាំ ទៅ៣ឆ្នាំ គឺដូចគ្នានឹងហុងកុងធ្លាប់បានបន្ធូរបន្ថយទិដ្ឋាការឱ្យពលរដ្ឋវៀតណាម កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmPx3aevO1KaluW0TIVTF6xXM0R5iOb1uA0V_yUZbt1v4UP5EfGReHptHFMW3Wptx-_zRNtCOMaWvhXs87bnEALF5n3-BVTjkwYjJkEMDvbwDP6wxAWVJH4uafIosaXMVwVRrjk_bnqGAlYLHQ5kf_JRxzL1WJ4wu0Bykx9pjHRQZ-ljgoQBI0DJh51Yr/s4179/image_2024-10-25_10-34-30.png

ការប្រកាសបន្ធូរបន្ថយទិដ្ឋាការ គឺហុងកុងមានគោលដៅពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេស ទំនាក់ទំនងផ្នែកទេសចរណ៍, ពាណិជ្ជកម្ម និងសហការអភិវឌ្ឍន៍ផ្នែកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQoZm102S5RoYUg87Ewe_0s1x2bNwl-uyM9lmqAUPAd6WctUun3AsHyZ1lFJ6_0cOoA1Qh_8vbpp8ARdpqre3cWxD-ji9Ga5pki7GA6TST-4pM8E9K6zlBrOmL9pWi6jhXYOQkOMeIzHqVG_w_sI3ELaL3dwkAvnQms1tq9XQJ9UBjetoPOAyfmYvq3pQx/s1600/image_2024-10-25_10-34-33.png

ក្រៅពីនេះ ហុងកុងនឹងផ្តល់សេវាអន្តោប្រវេសន៍ដោយខ្លួនឯង សម្រាប់ពលរដ្ឋមកពី១០ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖ កម្ពុជា, ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដែលត្រូវបានអញ្ជើញឱ្យមកធ្វើអាជីវកម្ម, ការអភិវឌ្ឍ និងការងារពាក់ព័ន្ធ ដោយពួកគេពុំចាំបាច់បង្ហាញឯកសារបញ្ជាក់ពីការធ្វើដំណើរចេញ-ចូលហុងកុងទេ ។ វានឹងធ្វើឱ្យលក្ខខណ្ឌត្រួតពិនិត្យជនបរទេសចូលហុងកុងឆាប់រហ័ស និងកាន់តែងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6kfquGKixS0u0tGpOvMD3i_9sXDT-p0bYYvdQgerGA3iJyyEET3jCECB_lF-Dvu3Hw5cbKRncKSzTMIy8Zeb-8sSMEbvfBxtGeG4A0GT2wg06MgWoY6U8IXkMwGe4lu4VKTZ7i5SB2nErE7nSG8YgLtItuPS8h4cezEaQtm3_gtQD-VW8mdZy8YsTLF0/s4096/image_2024-10-25_10-34-34.png

លើសពីនេះ ហុងកុងនឹងចាត់វិធានការបន្ថែមទៀតជំរុញវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន និងមជ្ឈិមបូព៌ាឱ្យធ្វើដំណើរមកលេងហុងកុងកាន់តែច្រើន ព្រមទាំងការផ្តល់ព័ត៌មាននៅអាកាសយានដ្ឋានជាភាសាអារ៉ាប់ផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTqbkjWeGkBo3ldZOVyCA9LWYYi0U97okEtGUor1lbe9_PciqslMLUQZ233qZl3nCbFQSsBMLnhyXC-Zn8hHmv6Fq-ryAdhVL59cnq8RcbRUrIyIBZeAavxuRvu47ZnPldxO9ik4N2uLtchT4w1qYJqeav71-ii8LqgdnDsSg9__sEfiz_dTuFeJeAnZ8/s3700/image_2024-10-25_10-34-39.png

ហុងកុងនឹងតម្រូវឱ្យភោជនីយដ្ឋានផ្សេងៗធ្វើអាហារហាឡាល់ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានបទពិសោធន៍ល្អនៅហុងកុង ៕

ពលរដ្ឋថៃចេញមុខការពារកោះកុត និងប្រឆាំ.ងជាមួយរដ្ឋាភិបាលករណីចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋថៃចេញមុខការពារកោះកុតពេញបណ្តាញសង្គម TikTok ដោយពួកគេលើកឡើងថា កោះកុត គឺជាកម្មសិទ្ធរបស់ប្រទេសថៃ, មិនឱ្យអ្នកនយោបាយណាម្នាក់លក់ជាតិ ហើយពួកគេពុំព្រមឱ្យបាត់បង់ សូម្បីតែដីខ្សាច់១គ្រាប់ ។ ក្រៅពីនេះ ពួកគេនឹងតាមដានរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjg-p3BXn69lzI4hgFLVQ25-BUIUGFqBKSSyyIJnPiDb2cQ6iJ2wAGgbE5Erp4VGO1ku_WHWO1AmhrfbzY6jGreJ1Nxm2OcD7qwFqg0TRhM4T8SeSbVHEXVRNGwz0CiYndKu0SvHPOvwsMnI2cbp9qz_dXmew5afPtSYgJ-d_sIIg01Z-BV7ANRkZ7QIZ/s1000/photo_2024-10-25_09-40-01.jpg

ក្រោយពីមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា បានធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹងយ៉ាងខ្លាំង ហើយពួកគេសួរថា តើអ្នកនយោបាយថៃធ្វើបែបនេះ គឺជាការលក់ជាតិដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងថៃ និងកម្ពុជាម្តងទៀត ដើម្បីត្រួតពិនិត្យប្រភពប្រេងឥន្ធនៈ និងឧស្ម័ននៅឈូងសមុទ្រ ។ ប្រទេសថៃរំពឹងថា ធនធានធម្មជាតិក្នុងសមុត្រនឹងមានតម្លៃមិនក្រោម ៣សែនលានដុល្លារអាមេរិក ហើយប្រទេសទាំងពីរបានចរចាគ្នារឿងនេះតាំងពីឆ្នាំ១៩៧០ ។

លោកស្រី ផេថងថាន ថ្លែងថា ការត្រួតពិនិត្យរួមគ្នា គឺជាគោលដៅមួយរបស់រដ្ឋាភិបាលថៃ ដោយសារថៃត្រូវការបង្កើនថាមពលអគ្គិសនីដែលកំពុងធ្លាក់ចុះ ហើយថៃនឹងគ្រប់គ្រងការបង់ថ្លៃអគ្គិសនី និងការនាំចូលថាមពលអគ្គិសនីពីក្រៅប្រទេសដែលកំពុងកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

ការចរចាតំបន់ត្រួតស៊ីគ្នារបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន គឺជាការចរចាបន្តពីរដ្ឋាភិបាលរបស់លោក ស្រេតថា ថាវីស៊ីន ដែលបានពិភាក្សាជាមួយកម្ពុជា កាលពីដើមឆ្នាំ២០២៤ ដើម្បីទទួលបានប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។ ប៉ុន្តែវាបានធ្វើឱ្យពលរដ្ឋថៃលើកយកករណីកោះកុត មកជជែកគ្នាឡើងវិញថា តើកោះនេះជារបស់ប្រទេសណា?

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សាស្ត្រាចារ្យម្នាក់នៅប្រទេសថៃបានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «កោះកុត គឺជាកម្មសិទ្ធរបស់សៀម ហើយសៀមពុំអាចបាត់បង់កោះនេះបានទេ សូម្បីតែ១ម៉ែត្រ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា សៀមសុខចិត្តបាត់បង់ខេត្តសៀមរាប, បាត់ដំបង និងស៊ីសុផុនទៅឱ្យកម្ពុជា ដើម្បីឱ្យសៀមទទួលបានខេត្តត្រាត និងកោះកុត ប៉ុន្តែសៀមពុំទទួលបានខេត្តកោះកុងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzYUoE1_9LgkuJeJT6mEpNHdEZx8pnPGAe7AT6dRRF_W6FesIEiT9XRVxkQALvIWIDHbC9HoeOcxiGo5SXFtzPR1L3pd9ynTq8c5Db8_8jUQi0tMRJtjwgO5YwIOpotLCLxt_HzYJ1YWGRQipBivkpj_eSiIOFY23Uop4xpJlcOhkZTpEDJG1u-DRvoAt/s1440/438299084_1049153959882903_8189402187514633179_n.jpg

សាស្ត្រាចារ្យថៃបន្តថា ៖ «បើយោងតាមចំណុចទី១ និងទី២ ក្នុងសន្ធិសញ្ញារវាងសៀមជាមួយបារាំង កាលពីឆ្នាំ១៩៩៧ គឺបញ្ជាក់ច្បាស់លាស់ថា កោះកុត គឺជារបស់សៀម ។ ដូច្នេះ កោះនេះទាំងមូលជារបស់សៀម ហើយកម្ពុជាគ្មានសិទ្ធិទាមទារឱ្យសៀមបែងចែកកោះកុតជា២ផ្នែក ឬទាមទារឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រួមគ្នា ឬចាត់ទុកថា ជាតំបន់ត្រួតស៊ីគ្នាទេ» ។

កាលពីថ្ងៃទី២៤ ខែតុលា កន្លងមក អ្នកលេង TikTok ថៃជាច្រើននាក់បានចេញមុខការពារកោះកុត (Save កោះកុត) និងប្រឆាំងជាមួយរដ្ឋាភិបាល ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFjfS9NEsH7UuVF50CeLjIqBSBCgWJZ__CQo04YLIaEurFqKwqH7yYgztUYEFyJV7tp12a3oDdbwOcouB9z0MHWoJEmtByWLSImJVp6_E3VFxz1bE6O-hMuKtAdBz-lv8DxDkZ5wDpZEhdfC5-9IHOFTpp5WHZnVZifa3_H42AF5_P3nM8Y9Kc_5raWRd/s1242/438223659_1049153933216239_7070336329795672546_n.jpg

ពួកគេបានចែកចាយវីដេអូ និងរូបភាព ដែលមានខ្លឹមសារថា ៖ «កោះកុត គឺជារបស់ថៃ ហើយពុំមែនជាតំបន់ត្រួតស៊ីគ្នាទេ ។ បើអ្នកនយោបាយណាម្នាក់ធ្វើឱ្យថៃបាត់បង់ទឹកដី គឺអាចសាកល្បងបាន ពីព្រោះលើកនេះ ពលរដ្ឋថៃនឹងបណ្តេញអ្នកនយោបាយរូបនេះឱ្យចាកចេញពីទឹកដីថៃ ។ បុព្វបុរសថៃបានព្យាយាមការពារទឹកដី ប៉ុន្តែពួកអ្នកនយោបាយគិតតែរឿងផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី ។ ហេតុនេះ កូនចៅជំនាន់ក្រោយត្រូវតែជួយគ្នាការពារ និងដឹងគុណបុព្វបុរស» ។

រីឯអ្នកលេង TikTok ថៃមួយចំនួនទៀតនិយាយថា នាពេលឆាប់ៗនេះ ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី ផេថងថាន និងឪពុករបស់លោកស្រី ប្រសិនបើលោកស្រីមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៕

ជំនន់ទឹកភ្លៀង បង្កើតបានជាបឹងច្រើនកន្លែងនៅវាលខ្សាច់សាហារ៉ា

0

អាហ្វ្រិក៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាលខ្សាច់សាហារ៉ាគឺមិនដែលមានភ្លៀងធ្លាក់នោះទេ នេះក៏ដោយសារកត្តាបម្រែបម្រួលនៃអ័ក្សរង្វិលផែនដីមានផលប៉ះពាល់ដល់ការទទួលខ្យល់មូសុងទឹកភ្លៀង ទើបធ្វើឱ្យវាលខ្សាច់នេះប្រែក្លាយជាវាលរហោដ្ធាន ក្តៅបំផុត និងធំបំផុតនៅលើផែនដី។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ព្យុះភ្លៀងដ៏ធំមួយក៏បានបោកបក់មកលើតំបន់វាលខ្សាច់សាហារ៉ា បណ្តាលឱ្យជន់លិចយ៉ាងខ្លាំង ដែលនេះគឺជាបាតុភូតដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBI1uqA1h1A1lsJ0upQkTJURS0YlniUArsLlcVmKXnOq5leg0p1NSVEAge7TPDvNJnwvcGB8ZoBktYgY0c_PCr6YP0lGmx0AbkEDm57HIMQeOcvlmtQalsqAmHWJnv3VqGmbaTdB7CX1DZrR3PujoW-Xr-HqtmIigKuB4_YfryQzwSydgR0ZANtNrbpHCH/s2000/image_2024-10-25_09-46-16.png

វាលខ្សាច់សាហារ៉ាត្រូវបានគេស្គាល់ថាជា វាលខ្សាច់ក្តៅបំផុត និងធំបំផុតនៅលើផែនដី ប៉ុន្តែស្រាប់តែក្លាយជាវាលខ្សាច់ដែលត្រជាក់ មានបឹងជាច្រើនលេចឡើងជុំវិញទៅវិញ។ នេះក៏ដោយសារកត្តាធម្មជាតិ ដែលធ្វើឱ្យតំបន់មួយចំនួនផ្លាស់ប្តូរឥតឈប់ឈរ។ យោងតាមរូបភាពពីផ្កាយរណបបានឱ្យដឹងថា បន្ទាប់ពីព្យុះបាននាំទឹកជំនន់ទៅកាន់ទ្វីបអាហ្រ្វិកភាគខាងជើង ដោយបានជន់លិចដីជាច្រើននៅក្នុងវាលខ្សាច់សាហារ៉ា បឹងជាច្រើនក៏បានលេចឡើងនៅតំបន់នេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNIv9Vu8xcacPyhHQjK-1ZmCekc7Ev7H0Fdw-wmAJDh1cOmSb_0KScROh0RmbV4HabYsHI83a1-tnx2enAELDZaOyvMbVOz8Hm-Fpz-DOcCARwmijJdQjprnqI3YdoWbP_tLTk3nLCuyaHxQIJGBzunFsvNABpv4vQ_tkMZbrFYXBc2RGo8IV2G92pb3L/s1198/image_2024-10-25_09-46-18%20(2).png

កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញាកន្លងទៅ ព្យុះស៊ីក្លូន extratropical បានបោកបក់មកកាន់ទ្វីបអាហ្រ្វិកក្នុងប្រទេសម៉ារ៉ុក អាល់ហ្សេរី ទុយនីស៊ី និងលីប៊ី ដោយបានទម្លាក់ទឹកភ្លៀងរហូតដល់ ២០ សង់ទីម៉ែត្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ស្មើនឹងទឹកភ្លៀងពេញមួយឆ្នាំក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទឹកជំនន់បានបំពេញបឹងបណ្ដោះអាសន្នជាច្រើននៅសាហារ៉ា រួមទាំងបឹង Sebkha el Melah ក្នុងប្រទេសអាល់ហ្សេរី និងបឹងមួយចំនួនទៀតនៅជុំវិញ Erg Chebbi ដែលជាតំបន់រាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnB_HrVAaf8h0ZmPVzON3SDtEQjDYpQquFz_Y3dDK6L8VaaekrwMZZnGO2IE0NvhHQ7VaCSbee9l8iGoEdmCQvKCIV60lLkD2mYFZhBcFzN2YCKrWPd5sz5aDKWG9b_eqHUHiTJzHZah2q5bWwHhyphenhyphenvU7tkWqApB0qiQ-jsqf_QthgcXcgD1HjewlOBtMF/s1024/image_2024-10-25_09-46-18.png

បច្ចុប្បន្នបឹងដែលធ្លាប់រីងស្ងួត គ្មានទឹកក្លាយជាបឹងពោរពេញទៅដោយទឹក ដែលធ្វើឱ្យប្រជាជនជាច្រើនមានភាពសប្បាយរីករាយ ព្រោះកាលពីកន្លងទៅតំបន់វាលខ្សាច់សាហារ៉ា គឺជាតំបន់ក្តៅហែង រាំងស្ងួត មិនសូវមានទឹកប្រើប្រាស់ដូចសព្វថ្ងៃនេះទេ។ ជាការពិតណាស់ ឥទ្ធិពលព្យុះមិនមែនជាគ្រោះមហន្តរាយគ្រោះថ្នាក់រហូតនោះទេ ប្រសិនបើវាបោកបក់មកលើតំបន់រាំងស្ងួត វាអាចជារឿងល្អសម្រាប់ប្រជាជននៅទីនោះ ប៉ុន្តែប្រសិនបើព្យុះបោកបក់មកលើតំបន់អភិវឌ្ឍមានការរីកចម្រើន វាអាចបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសដែលជឿនលឿន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9c6Pa4Gkfh9mi1SqHAbXtZDDZm1OoUkr_mGGIErTaRxYub8cIvgonZ_xMu-WhfptS0TkwT3j_3HKyGkryDln5dCuXIEhLEpzjlwRNXnCS9rByhs13vn3es8t7mkDCX4lu5gUMm31hXBi7AiuGu03zWxgVHqjPrB508bhrbSXqjin-o7IH4i1jldwt2sOq/s1264/image_2024-10-25_09-46-19.png

កក្រើកនៅកូរ៉េខាងត្បូង! ក្រោយព័ត៌មានកូរ៉េមួយ ចេញផ្សាយថាពលរដ្ឋខ្លួន ត្រូវបានចាប់ជំរិតនៅកម្ពុជា

0

ថ្មីៗនេះ មានទូរទស្សន៍កូរ៉េខាងត្បូងមួយឈ្មោះ KBS បានធ្វើការចេញផ្សាយ ដោយបានដាក់ចំណងជើងថា៖”ពលរដ្ឋរបស់ខ្លួន កំពុងរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា”។

ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។

ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។

ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។

រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់ហើយ។

ហេតុដូច្នេះ ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធយ៉ាងដាច់អហង្កា ច្រានចោលទាំងស្រុង និងអំពានាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕

 

ពីមហាសេដ្ឋីចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាមហាសេដ្ឋីដែលហៃសូបំផុតនៅឆ្នាំ ២០២៤

0

សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg លែងដូចមុនទៀតហើយ ដោយសារតែការប្តូរស្ទីលតែងខ្លួនរបស់លោក ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូររបស់លោកនៅឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhc9VZYuxzvmsdrTKA_pl4w0Nls8_Qn2efbiiWWvSEmz4YwjItSI1wQUs-G4h4ACI4_0TchHYxB4NlAmqu6pYBGopc1J6GGQi08r-1luMz-UnSCa9V2-wiqz3gomxnHFeLrpFY6n8yDNTzS-hT1s1_7hyphenhyphenTOhqPjWQ7uuwY9mRfn7bohxH8xL3A0rSf2Af/s1280/image_2024-10-25_08-34-17.png

យើងគ្រប់គ្នាដឹងហើយថា ថៅកែ Facebook និង Instagram រូបនេះពីមុនមកគឺមិនដែលចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ទំនើបៗនោះទេ ភាគច្រើនយើងឃើញគាត់ទៅណាមកណាតែងខ្លួនសាមញ្ញៗ ដូចជាពាក់អាវយឺតពណ៌ប្រផេះ និងខោកាប៊យពណ៌ខៀវ ដែលជាស្ទាយប្រចាំត្រកូលរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvz6x5Qi4ofgDCmTSjLRgkNaYzSA1JECLCWLlVagU20XAbsP1N4-SMa7VLRF4SifKLvUBq20pyN8MjLdzqV0kdwblaBUZH4FE9-Y5-Qqg3h3BU-ixzaRFeoBuxd9FlIEmEa3xAWrOVc9bG7kpxN0WvK6BUhi2WggnjwG56-k8m3LD90_J8TwCBiw0trH4x/s1002/photo_2024-10-24_14-51-56.jpg

ប៉ុន្តែនៅចុងឆ្នាំ ២០២៤ នេះពោលគឺចាប់ពីខែកញ្ញាមក យើងឃើញថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ហាក់លែងខ្លួនជាងមុន ក៏ដូចជាផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មីៗជានិច្ច ធ្វើឱ្យមនុស្សជាច្រើនគិតថា មហាសេដ្ឋីរូបនេះបានប្រែហើយ ពីបុរសដែលចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាបុរសដែលហៃសូបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfd5IDKO6UyGtYmpm6uC6GF_DjcbKsHVOlrXbeewxpQnoBdTAdfF7rKJTTIdWgZKW-ihkukYjcnyzJ4vDCZYafn42Ix1ZmcjZbQEC6lBH-_8GB-104wKeJktlB3Uo3b4mjM9qFGfBHKzM0sto1WhZXIyuwa1bfb1nuzZ1VORy_y1lniOTtVEBPPmM8FxfW/s1200/photo_2024-10-24_14-51-57%20(2).jpg

នេះសរបញ្ជាក់ឱ្យឃើញថា សម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនទៀតទេ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark បាននិយាយនៅក្នុងកម្មវិធីមួយថា ការដែលលោកតែងខ្លួនប្លែកៗបែបនេះជារៀងរាល់ថ្ងៃ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក ដោយលុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន បន្ថែមថាមពលជីវិត ដូច្នេះការជ្រើសរើសសម្លៀកបំពាក់ចម្រុះ និងទាន់សម័យបែបនេះ គឺជួយឱ្យលោកមានភាពរីករាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBDABBAVz-4TtVzYKuD8D6H_u7HSYtMWrMH6ey0qR5hJp5aZQdmL5A2UEEdJ1nUq5bQVuRb4PQ1QF0vZnqo6n2fnZdrnye0z6IDG0VU3-f8QAtdlAp5q5IODaQMm7Hx5kGJYgGD3xc8rG7GJc6fPKR3QULzIH-g6IOdeU5rNPnlSJ2lzBnaleU_BKkYx4/s1079/photo_2024-10-24_14-51-57.jpg

គួរបញ្ជាក់ដែរថា លោក Mark Zuckerberg បច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕

V40 Series ZEISS Professional Portrait ផ្ទុះការលក់ដាច់យ៉ាងខ្លាំងនៅកម្ពុជាបន្ទាប់ពីការទទួលការកក់ទុកជាច្រើន

0

V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលមុខងារនេះជាតម្រូវការរបស់អតិថិជនដែលកំពុងពេញនិយម ។ បន្ថែមពីនេះ vivo V40 series មិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ព្រមទាំងមានពណ៌ស្រស់ស្អាតទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjU-y1M0kl8aFNpHKmGLjbAXXoIwIHeWYY5bmqv_Ldp1HYvMdkUP5qnI0hIsqz1O9ll-T-zx7HBhwKqxdb0kF3pivS-Bt_2ekPer5IAPPlIlxkcfaqpovQ666VkvkwPS7Cs1SR36ruF8E6g42hPoALqd5iBdE31zl1N8zc91DCQByg883HFrXSrSJI9Fi/s1500/02_vivo-Hot-sale.jpg
V40 5G តម្លៃ $499 មានពីរពណ៌ Sunglow Peach និង Stellar Silver
V40 Lite តម្លៃ $319 មានពីរពណ៌ Titanium Silver និង Dynamic Black
V40 5G បំពាក់មកជាមួយកញ្ចក់លែន ZEISS Portrait So Pro
V40 5G បំពាក់កញ្ចក់លែន ZEISS នឹងផ្តល់ការថតរូបបែប Portrait ចេញមកដូចអ្នកថតរូបអាជីព 50MP f/1.88 aperture ចាប់យកព័ត៌មាននៃរូបភាពយ៉ាងលម្អិតនិងច្បាស់ល្អរួមជាមួយនឹង OIS កាត់បន្ថយភាពរំញ័រ ដែលជួយអោយការថតរូបនៅមានស្ថេរភាព។ កាមេរ៉ា ZEISS Ultra-Wide-Angle ទំហំ 50MP ជាមួយនឹងមុំ119° និង Autofocus ពូកែក្នុងការថតទេសភាពនិងរូបថតជាក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0i_AbQM2eV68t4NBtN26qfXQzCotKyp5OOIR5rBykgmEdS_daDh4uW_m9a-yw0harKc6srJYhEAVaBw6o1UMPRq6DwVibHvvI3hqELb3Aa11xy6_EFNAwoQXphX9qqGR2Srtdq2EpxYsapdTb3GpeVkqRd3QXbkBCb2Bvu42MZAbcUzz0kEzekuLmpcv/s1577/Untitled-1.png
កាមេរ៉ា ZEISS Group Selfie ទំហំ 50MP មានមុខងារ AI Facial Contouring សម្រាប់ការថតរូប Selfie ចេញមកស្រស់ស្អាតបែបធម្មជាតិ។
V40 Lite បំពាក់កាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយមានទំហំ 50MP កាមេរ៉ា Bokeh 2MP រួមជាមួយ AI Aura Light សម្រាប់រូបភាពរស់រវើក ច្បាស់លាស់ជាមួយនឹងបែបផែន Bokeh ដ៏ស្រស់ស្អាត។លក្ខណៈពិសេសរបស់មុខងារទាំងពីរនេះលើកកម្ពស់ការថតរូបរបស់អ្នក មិនថាការថតរូបបែបទេសភាព ថតរូបPortrait រូបភាពចេញមកគឺពិតជាមានភាពស្រស់ស្អាត។
V40 series ត្រូវបានធ្វើឱ្យប្រសើរឡើងដោយ បច្ចេកវិទ្យាមុខងារ AI ថ្មី ទាំង V40 5G និង V40 Lite ផ្តល់នូវពន្លឺគុណភាពបែបស្ទូឌីយោដែលរូបភាពចេញមកច្បាស់បានយ៉ាងល្អទោះបីជាស្ថិតនៅក្រោមកន្លែងមិនសូវមានពន្លឺ ដោយសារតែ AI 3D Studio Lighting បន្ថែមពន្លឺបំពេញរូបថតនោះអោយមើលទៅដូចធម្មជាតិសម្រាប់កន្លែងដែលមានពន្លឺខ្សោយ ។
បន្ថែមពីលើ AI Aura Light ដែលមាននៅក្នុង vivo V40 series ក៏បាន ភ្ជាប់មកជាមួយបច្ចេកមានវិទ្យាAI ដែលមានដូចជា AI erase សម្រាប់ការលុបរូបឬវត្ថុដែលមិនចង់បានចេញនិង AI Photo Enhance សម្រាប់កែលម្អរូបថតព្រិលហើយធានាបាននូវភាពច្បាស់លាស់កាន់តែប្រសើរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbgC5lhfJm3tlA8l69Di_SP4cVeizM6JoSeKC-aBd8VTJYkrME3TPvlegWDeJLlm0WE5fGrvTo7NeYGABCZzFAnTpo7CpflD8VooC9EV9rej_f3jwLEjayY_1UczibwGn_Od0cjvwvZgVXKNJMQ-nBPHkZOchQrXFV4EPnuEywfJELPwHZUhB0dMFMLRRJ/s1740/Untitled-2.png
V40 series ជាមួយនឹងថ្ម BlueVolt 5500mAh (V40 5G) និង 5000mAh (V40 Lite) គាំទ្រដល់ការប្រើប្រាស់របស់អតិថិជនដែលមានការមមាញឹកពេញមួយថ្ងៃ ហើយបន្ថែមពីនេះមាននូវបច្ចេកវិទ្យា Flash Charge 80W ធានាបាននូវការសាកថ្មរហ័ស។លើសពីនេះV40 Liteក៏រួមបញ្ចូលការធានាគុណភាពថ្មរយៈពេល4ឆ្នាំផងដែរ។V40 series ជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរក៏ថ្មនៅតែល្អ។
ប្រតិបត្តិការដោយរលូននិងការកម្សាន្តដ៏អស្ចារ្យV40 series ធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់ប្រើប្រាស់និងលេងកម្សាន្តប្រចាំថ្ងៃ ។V40 5G មានបន្ទះ ឈីប Qualcomm Snapdragon® 7 Gen 3 ដែលមាន RAM 12GB + 256GB ROM និង 12GB RAM ជំនួយ ចំណែកឯ V40 Lite ដំណើរការដោយ Snapdragon 685 មកជាមួយនឹង RAM 8 + ROM ទំហំ256GB និង 8GB RAM ជំនួយ និង ផ្តល់នូវអង្គចងចាំធំទោះបើកម្មវិធីច្រើនក្នុងពេលតែមួយក៏ប្រត្តិបត្តិការដោយរលូនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQT-hbQvRAUI_V1CG6-yqyZKHmxC9nNPzwKlCHBTrfRJon7WLRDPAUWlm-88pIPVV9vf4Ou-cb2UykkcrC-DPguij5kZRi6jnQNFMAaar0_7K5EyhEV-pNWG-d9NODRXto_6ovfPLNTk4rncZ_pHIZPcsf6I233AEASCxvQqc1fsoureBghPt9cAeBZ3UN/s1740/Untitled-3.png
V40 series ជាតម្រូវការដ៏ខ្ពស់សម្រាប់អ្នកប្រើប្រាស់
V40 series មានតម្រូវការខ្ពស់នៅកម្ពុជាដោយសារតែ vivo V40 5G ផ្តល់នូវបន្ទះឈីបខ្លាំង និង ការថតរូបដែលមានគុណភាពខ្ពស់បើធៀបនិងទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈដែល V40 Lite ត្រូវបានគេស្គាល់ថាមានកាមេរ៉ាល្អ មុខងារ AI ថ្មីជាច្រើន ធានានូវគុណភាពថ្ម និង ប្រតិបត្តិការរលូន4ឆ្នាំនិងតម្លៃសមរម្យ។
សរុបមក
សរុបមក ស្មាតហ្វូនទាំងពីរនេះបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្តនូវបច្ចេកវិទ្យាថ្មីៗនិងលើកកម្ពស់ស្ដង់ដារនៃការថតរូបតាមទូរស័ព្ទទៅមួយកម្រិតទៀតក្នុងពេលទូរស័ព្ទផ្សេងមានតម្លៃប្រហាក់ប្រហែលគ្នាមិនអាចផ្តល់ឱ្យបាន។ សម្រាប់ព័ត៌មានបន្ថែមអាចរកបាន vivo official page https://www.facebook.com/vivoCambodia.