Home ព័ត៌មានអន្តរជាតិ បើបានដឹងខ្លះៗពីចំណុចល្អ និងមិនល្អ ពីប្រាក់ចំណូលនិងការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង តើអ្នកយល់យ៉ាងណាវិញ?

បើបានដឹងខ្លះៗពីចំណុចល្អ និងមិនល្អ ពីប្រាក់ចំណូលនិងការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង តើអ្នកយល់យ៉ាងណាវិញ?

56
0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង គឺជាការចាប់អារម្មណ៍របស់ពលរដ្ឋនៅលើពិភពលោករហូតមក ហើយមតិមួយចំនួននិយាយថា ពលរដ្ឋកូរ៉េខាងជើងរស់នៅមានសេចក្តីសុខ ដោយសាររដ្ឋាភិបាលបានចាត់ចែងអ្វីៗគ្រប់យ៉ាង ប៉ុន្តែមតិខ្លះទៀតយល់ឃើញផ្សេងពីនេះ ។ តើយើងធ្លាប់ឆ្ងល់ទេថា តើស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងមានសភាពដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlIhucrhNAe2EG52Rln31TNA2s0l7oeWaftwztJK6i0L4bk3lcO2u8kT_DjNywL1wWKQ0idWzMZ2ufzvmHXpH8Udw5Nkv1BNscyKfvIY1yxepCLYoc5wLzui-dI2Y3GqIIEqmjxKTV3QOr0YcfZ-3SSlj5faMoTAhAFXpLpEKsVxW-XGmjy6rvRBmxZND7/s3200/image_2024-10-25_13-17-46.png

Sohu គឺជាគេហទំព័ររបស់ចិនរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើប្រមាណ ១.២១៨ដុល្លារអាមេរិក ហើយក្នុងសង្គមកូរ៉េខាងជើង គឺពលរដ្ឋទទួលបានចំណូលស្មើៗគ្នា មានន័យថា ចំណូលរបស់អ្នកមាន និងចំណូលអ្នកក្រ គឺពុំសូវខុសគ្នាច្រើនទេ ។ ប្រាក់ចំណូលភាគច្រើនរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើចាប់ពី ៧១៥ដុល្លារ ទៅ ១.៤៣៣ដុល្លារអាមេរិកក្នុងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5583aTmdXYg__7FeT-6XL-qulDGTv6bWIGhwZ3jZoy5ZtfsgZRuze1WLRHC3Q9WSMNOvPzL03jdU5-jDEOD4oCorLd-o933F-lFGvtTm8VDVZ4km8k9f0DWQjJDJtGBb9LQcRNvYciO0IKtx4egc-uDds-PvpXjF7MWPVbjnh-_cwYQRpMpkpb0E_K0Qg/s618/image_2024-10-25_13-17-49%20(2).png

ប្រទេសកូរ៉េខាងជើងបានអនុវត្តប្រព័ន្ធបែងចែកលំនៅឋាន ហើយពលរដ្ឋទូទៅពុំចាំបាច់ស្វែងរកផ្ទះ ឬរកប្រាក់ដើម្បីទិញផ្ទះ ដូចពលរដ្ឋរស់នៅប្រទេសផ្សេងទេ ដោយសាររដ្ឋាភិបាលកូរ៉េខាងជើងនឹងស្វែងរកផ្ទះឱ្យពលរដ្ឋរស់នៅតាមតួនាទីការងារ និងស្ថានភាពគ្រួសារនីមួយៗ ។ បើទោះជាផ្ទះទាំងនេះមិនធំទូលាយ ឬមិនប្រណីតក្តី ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋ ហើយពួកគេពុំប្រឈមនឹងសម្ពាធបង់ឈ្នួលផ្ទះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavgYa_rTpAF8JG9f8qOFSqWrbmyxeXLhqKsxN-VACpKb1-UbbZOG4JqaesONOOKZhyomTLE36X19EHED8eGw9PGuiWAgIMWhrjQCH_6NnuHyXxTXvPg0-20lph3MC7v1n9Ei8W6HShKIcs4h5CzWH93bQ3KZHeshgvBF6_9fdtJwH0ylIuMEOY78ywoOF/s900/image_2024-10-25_13-17-49%20(3).png

ចំណែកការអប់រំវិញ គឺកូរ៉េខាងជើងមានប្រព័ន្ធអប់រំឥតគិតថ្លៃ ហើយកុមារគ្រប់រូបស្ថិតក្នុងវ័យសិក្សាអាចចុះឈ្មោះចូលរៀនបាន ។ នៅកូរ៉េខាងជើងគ្មានបញ្ហារឿងកុមារបោះបង់ការសិក្សាដោយសារគ្រួសារមានជីវភាពខ្វះខាតទេ ហើយកម្រិតការសិក្សានៅតាមតំបន់នីមួយៗ គឺដូចៗគ្នាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4g5xMoWZMPlpxlhdApAfzlynPMs0oqySWkHdVLVZBdJxj7J_Yt6gyGnttsoRDh_iBztXhPh0K4jOylsjfbvsVdhCgfhr3iIvh_92Xk-xKHk0xbjYrDDBYmHyQejYfUF6MaIp0wB-nt54RkR2mzL7islgNzez2ubkiYqddeWKinKJRbX5MptKgDIslmk4p/s1076/image_2024-10-25_13-17-49.png

រីឯការធ្វើការរបស់ពលរដ្ឋនៅកូរ៉េខាងជើង គឺរដ្ឋាភិបាលនឹងស្វែងរកការងារឱ្យពួកគេតាមតម្រូវការសង្គម និងការស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដូចជា ៖ កម្មករត្រូវតែធ្វើការក្នុងរោងចក្រ រីឯកសិករត្រូវតែធ្វើស្រែចម្ការនៅជនបទ ។ ការអនុវត្តបែបនេះបានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅកូរ៉េខាងជើងទាបខ្លាំង ហើយពលរដ្ឋពុំចាំបាច់បារម្ភពីការស្វែងរកការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrxgY0nKx9ShNeU49wFMNkZ9gUWx6rRuKwUFWa5-kiyAkPrw14SImhpjLUZKaGDZdRXHaS20V9ravF3qOgT7FBeq6Hmm-3aTyZq3WJhRfBlNwEbJNojr9yBgtbhqCiZ-2ifY8gTGS-0wZsCpXtK1eN5-uGX6f_3AlgIDdxLVQjVSYtYjfSAeDapG9B2DZ/s800/image_2024-10-25_13-17-50.png

មតិមួយចំនួនលើកឡើងថា ការដឹកនាំប្រទេសនៅកូរ៉េខាងជើងបានធ្វើឱ្យពលរដ្ឋពុំបារម្ភពីការទិញផ្ទះ, ការសិក្សា និងរកការងារធ្វើ ហើយពួកគេអាចរស់នៅ និងធ្វើការយ៉ាងរីករាយ ។ ប៉ុន្តែមតិផ្សេងទៀតយល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺជាការបិទឱកាសកុំឱ្យពលរដ្ឋរបស់ខ្លួនអភិវឌ្ឍន៍សមត្ថភាព ឬជំនាញ ព្រមទាំងខ្វះការលើកទឹកចិត្តក្នុងការប្រកួតប្រជែង និងច្នៃប្រឌិត ៕