Home ព័ត៌មានអន្តរជាតិ ជំនន់ទឹកភ្លៀង បង្កើតបានជាបឹងច្រើនកន្លែងនៅវាលខ្សាច់សាហារ៉ា

ជំនន់ទឹកភ្លៀង បង្កើតបានជាបឹងច្រើនកន្លែងនៅវាលខ្សាច់សាហារ៉ា

76
0

អាហ្វ្រិក៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាលខ្សាច់សាហារ៉ាគឺមិនដែលមានភ្លៀងធ្លាក់នោះទេ នេះក៏ដោយសារកត្តាបម្រែបម្រួលនៃអ័ក្សរង្វិលផែនដីមានផលប៉ះពាល់ដល់ការទទួលខ្យល់មូសុងទឹកភ្លៀង ទើបធ្វើឱ្យវាលខ្សាច់នេះប្រែក្លាយជាវាលរហោដ្ធាន ក្តៅបំផុត និងធំបំផុតនៅលើផែនដី។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ព្យុះភ្លៀងដ៏ធំមួយក៏បានបោកបក់មកលើតំបន់វាលខ្សាច់សាហារ៉ា បណ្តាលឱ្យជន់លិចយ៉ាងខ្លាំង ដែលនេះគឺជាបាតុភូតដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBI1uqA1h1A1lsJ0upQkTJURS0YlniUArsLlcVmKXnOq5leg0p1NSVEAge7TPDvNJnwvcGB8ZoBktYgY0c_PCr6YP0lGmx0AbkEDm57HIMQeOcvlmtQalsqAmHWJnv3VqGmbaTdB7CX1DZrR3PujoW-Xr-HqtmIigKuB4_YfryQzwSydgR0ZANtNrbpHCH/s2000/image_2024-10-25_09-46-16.png

វាលខ្សាច់សាហារ៉ាត្រូវបានគេស្គាល់ថាជា វាលខ្សាច់ក្តៅបំផុត និងធំបំផុតនៅលើផែនដី ប៉ុន្តែស្រាប់តែក្លាយជាវាលខ្សាច់ដែលត្រជាក់ មានបឹងជាច្រើនលេចឡើងជុំវិញទៅវិញ។ នេះក៏ដោយសារកត្តាធម្មជាតិ ដែលធ្វើឱ្យតំបន់មួយចំនួនផ្លាស់ប្តូរឥតឈប់ឈរ។ យោងតាមរូបភាពពីផ្កាយរណបបានឱ្យដឹងថា បន្ទាប់ពីព្យុះបាននាំទឹកជំនន់ទៅកាន់ទ្វីបអាហ្រ្វិកភាគខាងជើង ដោយបានជន់លិចដីជាច្រើននៅក្នុងវាលខ្សាច់សាហារ៉ា បឹងជាច្រើនក៏បានលេចឡើងនៅតំបន់នេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNIv9Vu8xcacPyhHQjK-1ZmCekc7Ev7H0Fdw-wmAJDh1cOmSb_0KScROh0RmbV4HabYsHI83a1-tnx2enAELDZaOyvMbVOz8Hm-Fpz-DOcCARwmijJdQjprnqI3YdoWbP_tLTk3nLCuyaHxQIJGBzunFsvNABpv4vQ_tkMZbrFYXBc2RGo8IV2G92pb3L/s1198/image_2024-10-25_09-46-18%20(2).png

កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញាកន្លងទៅ ព្យុះស៊ីក្លូន extratropical បានបោកបក់មកកាន់ទ្វីបអាហ្រ្វិកក្នុងប្រទេសម៉ារ៉ុក អាល់ហ្សេរី ទុយនីស៊ី និងលីប៊ី ដោយបានទម្លាក់ទឹកភ្លៀងរហូតដល់ ២០ សង់ទីម៉ែត្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ស្មើនឹងទឹកភ្លៀងពេញមួយឆ្នាំក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទឹកជំនន់បានបំពេញបឹងបណ្ដោះអាសន្នជាច្រើននៅសាហារ៉ា រួមទាំងបឹង Sebkha el Melah ក្នុងប្រទេសអាល់ហ្សេរី និងបឹងមួយចំនួនទៀតនៅជុំវិញ Erg Chebbi ដែលជាតំបន់រាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnB_HrVAaf8h0ZmPVzON3SDtEQjDYpQquFz_Y3dDK6L8VaaekrwMZZnGO2IE0NvhHQ7VaCSbee9l8iGoEdmCQvKCIV60lLkD2mYFZhBcFzN2YCKrWPd5sz5aDKWG9b_eqHUHiTJzHZah2q5bWwHhyphenhyphenvU7tkWqApB0qiQ-jsqf_QthgcXcgD1HjewlOBtMF/s1024/image_2024-10-25_09-46-18.png

បច្ចុប្បន្នបឹងដែលធ្លាប់រីងស្ងួត គ្មានទឹកក្លាយជាបឹងពោរពេញទៅដោយទឹក ដែលធ្វើឱ្យប្រជាជនជាច្រើនមានភាពសប្បាយរីករាយ ព្រោះកាលពីកន្លងទៅតំបន់វាលខ្សាច់សាហារ៉ា គឺជាតំបន់ក្តៅហែង រាំងស្ងួត មិនសូវមានទឹកប្រើប្រាស់ដូចសព្វថ្ងៃនេះទេ។ ជាការពិតណាស់ ឥទ្ធិពលព្យុះមិនមែនជាគ្រោះមហន្តរាយគ្រោះថ្នាក់រហូតនោះទេ ប្រសិនបើវាបោកបក់មកលើតំបន់រាំងស្ងួត វាអាចជារឿងល្អសម្រាប់ប្រជាជននៅទីនោះ ប៉ុន្តែប្រសិនបើព្យុះបោកបក់មកលើតំបន់អភិវឌ្ឍមានការរីកចម្រើន វាអាចបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសដែលជឿនលឿន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9c6Pa4Gkfh9mi1SqHAbXtZDDZm1OoUkr_mGGIErTaRxYub8cIvgonZ_xMu-WhfptS0TkwT3j_3HKyGkryDln5dCuXIEhLEpzjlwRNXnCS9rByhs13vn3es8t7mkDCX4lu5gUMm31hXBi7AiuGu03zWxgVHqjPrB508bhrbSXqjin-o7IH4i1jldwt2sOq/s1264/image_2024-10-25_09-46-19.png