Home Blog Page 827

ក្រុមហ៊ុន ​សូគីម៉ិច កំពុងសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ

0

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ​សូគីម៉ិច អ៊ិនវេសមេនគ្រុប បានអនុញ្ញាត និងស្វាគមន៍ក្រុមហ៊ុន Doppelmayr និង ក្រុមហ៊ុន Confluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zDgH6dZ3ZS-Gh7bAatQ1wE5xFBcMc_o5DT4GZITVe7OwiLfqhnPo5EBJTEBakSu6riamzbrU2ujlo2GKBPvdyyQqSGGQ3tROmRBs236Mh6U3Geir5wjqwwvGgBaVo3tLHrv6_NkXbXEW8OOmnbNk-hwqxJxpO1Hc3pFY5apasliGI_qbbn6TdDGOHBIT/s1596/463841150_965760378929136_5848989954160032253_n.jpg

គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1uGZeZW9B1mZLT4_y55CPHVEUT8tk4AzA_xzn4pwjwRPKcqfGL0MtoBRrtByKUM7063Hlh_Ihyphenhyphen6psqhatG-dXHIOF-PjOG6fWzXSIKU4DdBGAW1-S__jvtRGyce5_16nR63FufaPNgE2PJyYxY_XwhyzuzUiQP_qrq-JHD3MyBKSulUu3KCcs2dAHYwJF/s1280/463731303_965760572262450_5153140891859626920_n.jpg

ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp7TxYp_QU4OXHOWRIryuMRaG5RdBJAdu0vMXFXUdtraApAO_w4x7NVB2dH9XFrf1fDQOtlUIRqi4RMEyol78PFhVfQBCv3O1ieQFBrmPV4G-WStcFlMzl0gZZN7VogkKr1_7UPKgO8ZaHo3jNOuMZjlLEGVTXqjzmhyQYbYeavfWZbHqqPDm-pN0Fp-1m/s1280/463485683_965760848929089_7473894673055330112_n.jpg

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន​សូគីម៉ិច អ៊ិនវេសមេនគ្រុបបានចំណាយទុនអស់ពី ៧០០ទៅ៨០០លានដុល្លារ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHTPclbDtnvZgWa1Lq6-lqp-XCEAnlvY4zULFLTVkc4oTC8-_1bWnb2Ck0c5EWY0ZWDQQhyphenhyphenCBgOEldyQQxW_pK1PuMBUxfoG0bQ05zuMHr4NXHeZXmdKiy1tHpYqm5XMEKD4k4jLhupWrXjRuXCmcWtTN1qsRAtBTMls8ct0bqa7fqbJ6xxu6SrUtOqzV/s1440/462919211_965760615595779_8582669875946024668_n.jpg

     

     

ពិតជាប្លែក និងសន្សំសំចៃមែន! បំពាក់បន្ទះសូឡានៅតាមផ្លូវរថភ្លើង ផលិតថាមពលអគ្គិសនី

0

ប្រទេសស្វីស ៖ វិបត្តិអាកាសធាតុលើពិភពលោក ធ្វើឱ្យក្រុមហ៊ុននានាព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះសូឡា ដើម្បីបំពាក់នៅតាមទីតាំងផ្សេងៗឱ្យបានច្រើនបំផុត ។ ក្រុមហ៊ុនមួយនៅប្រទេសស្វីសទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឱ្យដំណើរការគម្រោងដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើងដើម្បីផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7C5qOY4K1283ZuaV1KBIoAflKq3cmn3cO6X-mJl4VNjDoFOTZ0AXD6ez8wF46M1zHR9hsuO482ul4kDOpzUDsUAsbXSRGh3ym6x488qvha4YjWFBlJXY8yuAvKwAc9f0wTxNNQFGzKzu0DSg6yZpYwso_DdbkOA1CjHDr86oP7kbXr0Om7Xk4FXjle_65/s1200/image_2024-10-24_15-21-13.png

ក្រុមហ៊ុននេះឈ្មោះ Sun-Ways បានបង្ហាញពីគម្រោងថាមពលពន្លឺព្រះអាទិត្យ ដោយការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ដើម្បីផលិតអគ្គិសនីប្រើប្រាស់ពេញមួយថ្ងៃ ។ ក្រុមហ៊ុនបញ្ជាក់ថា វាជាបន្ទះសូឡាអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ហើយនេះក៏ជាការទាញយកប្រយោជន៍ពីចន្លោះទំនេរបស់ផ្លូវរថភ្លើងផងដែរ ។

ក្រុមហ៊ុននឹងប្រើប្រាស់ចន្លោះទំនេររបស់ផ្លូវរថភ្លើងឱ្យក្លាយជាប្រយោជន៍ ហើយនៅពេលរថភ្លើងបើកឆ្លងកាត់ ឬពេលសម្រាក បន្ទះសូឡានឹងរក្សាទុកថាមពលអគ្គិសនីភ្លាមៗ ។ នេះជាលើកដំបូងលើពិភពលោក ដែលមានការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUsNLmGe8XdqDCZpeuqgkvEOR0h3SJwlLnNqT0riGQ5Gucnx_aKxn9vfIOMbqoB5YNDYG5LQfbFZU6rzZ8zYF5vgpaAwiH4ANUyYNsgPVjkhjx5C1EbDOFudStnIgr-AfrZzPXfbCK6_iSmexTh5jPhztnjVbvRvtQv8LY7mYXYe4FbYrpkCUzq-ud8po/s2880/image_2024-10-24_15-21-14%20(2).png

ចំណែកការសុំអនុញ្ញាតអនុវត្តគម្រោងនេះទៅកាន់រដ្ឋាភិបាល ពុំមែនជារឿងងាយស្រួលឡើយ ។ កាលពីឆ្នាំ២០២៣ ការិយាល័យដឹកជញ្ជូនកណ្តាលបានបដិសេធគម្រោងរបស់ក្រុមហ៊ុន ដោយអះអាងថា វានឹងបង្កគ្រោះថ្នាក់ដល់មនុស្សទូទៅ ឬប៉ះពាល់បរិស្ថាន ដោយសារគ្មានទិន្នន័យបញ្ជាក់ពីបច្ចេកទេសគ្រប់គ្រាន់ ។

ប៉ុន្តែក្រោយពីចំណាយពេលអស់១០ខែក្នុងការសាកល្បងគំរូ ការព្យាយាមរបស់ក្រុមហ៊ុន Sun-Ways ក៏ទទួលបានជោគជ័យ ហើយមានការយល់ព្រមពីរដ្ឋាភិបាល ។ ក្រុមហ៊ុននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះនៅទីក្រុង Neuchâtel ស្ថិតនៅភាគខាងលិចប្រទេសស្វីស ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u7Q731NFEwobdFUxxdevnjQbsTlh9YAQVv0h62HWGBpOLh0KF-cQ3LSKtV9B2ITmS63j3EAIUpufu-d1Hhc81LI0l5HNBKHAxZvJ0hZsddJLdCTfU1SlzQqbiKjExEjcDEVT0E2I0B5gSyZimDXzkycZvGxNpNAaueqhTU-0WrkFn9qnhVTx1oA37vH6/s500/image_2024-10-24_15-21-14.png

បន្ទះសូឡាដែលក្រុមហ៊ុនគ្រោងយកមកប្រើប្រាស់ គឺត្រូវបានរចនាឡើងដោយសហការជាមួយវិស្វករផ្លូវដែក និងរោងចក្រថាមពល ហើយក្រុមហ៊ុនក៏បានសាកល្បងស្ថិរភាពសម្រាប់រថភ្លើងឆ្លងកាត់ក្នុងល្បឿនលឿនបំផុត ស្មើនឹង១៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ បន្ទះសូឡានឹងអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ពីព្រោះវាមានតួនាទីកម្ចាត់ភាពកខ្វក់ ។

រីឯអគ្គិសនីដែលទទួលបានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ក្រុមហ៊ុននឹងផ្គត់ផ្គង់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរៗ ដូចជា ៖ ទីតាំងផ្សេងៗ, បញ្ចូលចរន្តអគ្គិសនីក្នុងប្រព័ន្ធ ឬបញ្ជូនថាមពលអូសក្បាលរថភ្លើង ដោយពុំចាំបាច់ប្រើប្រាស់ Inverter នៅលើដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqILPZwKuknWl3-zCPn521moBK2Ijh1AdSzfCibMTZWAbMinhcO-1tCF-Py__htLuDSk6_f4cxxrzrxAPT8ZriXb8zWU2i32_xNIVL5cG2Xw6oEoWtLdYb5ROu-_IxmwxqQz-LYxJMrwWahkopQxJZwmznZ5en_N_ZSHkWB6IoK7E_BxOS4nPkgMUBitu/s808/image_2024-10-24_15-21-17.png

ការិយាល័យដឹកជញ្ជូនសហព័ន្ធបានអនុញ្ញាតឱ្យក្រុមហ៊ុនស្វីសដំណើរការគម្រោងនេះ ហើយនៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ចំនួន៤៨បន្ទះ ដែលមានប្រវែង១០០ម៉ែត្រ ។ នាថ្ងៃអនាគត ក្រុមហ៊ុននឹងដាក់បន្ទះសូឡាក្រោមផ្លូវរថភ្លើងឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិតអគ្គិសនី ព្រមទាំងពង្រីកគម្រោងទៅកាន់ប្រទេសជាច្រើន ។

កន្លងមក ប្រទេសស្វីសបានអនុម័តច្បាប់ពន្លឿនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលស្វីសបានគាំទ្រការដំឡើងបន្ទះសូឡានៅតាមទីតាំងផ្សេងៗ ដូចជា ៖ ដំបូលផ្ទះ, វាលស្មៅលើភ្នំ និងលើផ្លូវល្បឿនលឿន ៕

អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមសាងសង់អគារដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ បច្ចុប្បន្ននេះ អារ៉ាប៊ីសាអូឌីតបានកំពុងសាងសង់ Mukaab ដែលជាអគារធំបំផុតនៅលើពិភពលោក ជាមួយកម្ពស់ ៤០០ ម៉ែត្រ ហើយប្រវែង និងទទឹងគឺ ៤០០ ម៉ែត្រដូចគ្នា ដែលធ្វើឱ្យគម្រោងនេះមានទំហំធំរហូតអាចដាក់អាគារ Empire State ចំនួន ២០ នៅខាងក្នុងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgElptCbJ9uWfaEqXhB2G_3HpYGUN-R9kn6MGIFw56_UtcafMnzx0t6Dm8oIdC21CPYxnvuqJUOy-SZKyRwxBtBHFyxBTAlTpZj8y-S-_-IZQ-IDe0UTMm_bbbAJXB1k1cZc2uClyXqZ-adpl7wTYUDGarZ8kdB4KNOvG6QMFTsoeI5t0prHXPwndsd5pGf/s1500/image_2024-10-24_14-39-20.png
អគារ Mukaab គឺជាអគារធំបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច ដែលស្ថិតក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ផ្នែកខាងក្រៅនៃអគារនេះត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មឥស្លាមប្រពៃណី ខណៈដែលផ្នែកខាងក្នុងមានផ្ទៃក្រឡាប្រហែល ២ លានម៉ែត្រការ៉េ នៅចំកណ្តាលអាគារនឹងជាប៉មរមួលមួយទៀត។ Mukaab នឹងបង្ហាញនូវប្រព័ន្ធ holographic ដែលប្រើដើម្បីបង្ហាញឈុតឆាកក្រោមទឹក និងឈុតវេទមន្តជាច្រើនទៀតនៅខាងក្នុងរចនាសម្ព័ន្ធគូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3B-hHk1pAohACwzprFL0Rce_pDa5x1z4ziykFtZAFsnIwUY1EORx9e3LI4VBHmAWZixUYmokUhjqRsDekfs8d1BDRfzUFJqJgm1rcJDBaQG85RDbJDH79OryF04OCgNlTZAx14O3JU6AfW9nNKQ7sWN5fMhuvIF8CMBir_uLmCBVlLziDtmST0EPUbLrM/s1000/image_2024-10-24_14-39-21%20(2).png

រហូតមកដល់ពេលនេះ ដំណើរនៃការជីកកកាយគ្រឹះត្រូវបានបញ្ចប់ហើយ ដោយផ្ទៃដី ១០ លានម៉ែត្រគូបក៏ត្រូវបានផ្លាស់ប្តូរ។ ដំណើរការទាំងមូលតម្រូវឱ្យមានការជីកយករ៉ែចំនួន ២៥០ និងឧបករណ៍ជាង ៤០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីដំណើរការដី។ ដូច្នេះគិតមកដល់ពេលនេះ កម្មករសំណង់បានចំណាយពេលធ្វើការសរុបប្រមាណ ៣ លានម៉ោងហើយ។ លើសពីនេះ ស្ពានមួយក៏ត្រូវបានសាងសង់ផងដែរ ដើម្បីឱ្យសកម្មភាពសាងសង់ដំណើរការទៅដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4RLcu3wHgEqFAGvkS7-zfJEhVVwj7GVtVOlOiR1MEJ4MII1qar7IsqSoU9g0BZZ8gG5Ivz2NYMBuQYFr2V3XIyXP_A9O1FWQFy_7Q5eygWapGvNAQW-6g0vbANTM-MnoFhIJgoJ9EiNVjX7gGYzIJFN5YtInogST7zy3vBDhKqUSJ_iQZSjW757b1XPC/s1200/image_2024-10-24_14-39-22.png

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រកាសពីការបង្កើត New Murabba Development ដើម្បីផ្លាស់ប្តូរទីប្រជុំជន Riyadh តាមរយៈការសាងសង់អគារដែលផ្តល់នូវបទពិសោធន៍រស់នៅ ការងារ និងការកម្សាន្តប្លែកៗ។ គម្រោងនេះនឹងផ្តោតលើនិរន្តរភាពជាមួយនឹងតំបន់បៃតង ផ្លូវដើរ និងជិះកង់ ដែលលើកកំពស់គុណភាពជីវិត តាមរយៈការលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ និងសកម្មភាពសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbvJPGzJdxQjh9bfHrE7gX0vSibCqI8Md_-S-s8Cvwq7FNNp0K1swoxEmNJl2wBkdV61TGo1mKld69L5NWa_aXvWbfvidn9abHrSIZTUpngOIAbc9JfQyv38MaCrwjtzZPc83OGdselIntp3m-wJVPUPhfaYLitiFtdGtDxjM3XWEtW2alOBmOBGUf48XT/s1600/image_2024-10-24_14-39-23.png

ជាមួយនឹងកម្មករ ៩០០ នាក់នៅនឹងកន្លែង ការសាងសង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ហេតុនេះហើយគេរំពឹងថាអគារ Mukaab ទាំងមូលដែលមានសមត្ថភាពផ្ទុកអ្នកស្រុករាប់សែននាក់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០៣០៕

ហេតុអ្វីបន្ទប់ទឹកសាធារណៈតែងតែទុកប្រហោងធំៗនៅក្រោមទ្វារ?

0

ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីគេទុកប្រហោងធំៗនៅក្រោមទ្វារ ហើយការធ្វើទ្វារបែបនេះនឹងប៉ះពាល់ដល់ឯកជនភាពដែរឬទេ? រីឯមនុស្សខ្លះទៀតបារម្ភថា ប្រហោងនៅក្រោមទ្វារបន្ទប់ទឹក ធ្វើឱ្យពួកគេខ្មាស់អៀនពេលចូលបន្ទប់ទឹក ។ ការពិត ការធ្វើទ្វារបន្ទប់ទឹកបែបនេះមានប្រយោជន៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPW27ga8SVtmxwqwG0JpyEyPhzfna5hS7RKg4snjWAled-mCmzNI9oFBXbr-pyPkOETbwFX3ewJxgYOpJaJ8fsmsxVH_WmrbWfHlMJEhvxH7RkLXPJpixzNCbE57AckusQFtxMRn5Wdwupj1nnKUkHLzlcjqJtG3bi6SvjvDZHwYoforz2k61fR-62bdwK/s615/image_2024-10-24_14-32-56%20(2).png

*ងាយស្រួលសម្អាត ៖ បន្ទប់ទឹកសាធារណៈត្រូវទទួលការសម្អាតជានិច្ច គឺសម្អាតជាច្រើនលើកក្នុង១ថ្ងៃ ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារបន្ទប់ទឹកនឹងធ្វើឱ្យបុគ្គលិកងាយស្រួលសម្អាត និងឆាប់រហ័ស ។

*ងាយស្រួលត្រួតពិនិត្យ ៖ ករណីអ្នកប្រើប្រាស់បន្ទប់ទឹកងងឹតមុខដួល ឬមានបញ្ហាសុខភាព គឺមនុស្សនៅក្រៅបន្ទប់ទឹកនឹងអាចឃើញអ្នកងងឹតមុខដួល និងរកវិធីជួយសង្គ្រោះភ្លាមៗ ។ ក្រៅពីនេះ មនុស្សនៅក្រៅបន្ទប់ទឹកក៏អាចចាក់សោរទ្វារពីផ្នែកខាងក្នុងតាមរយៈប្រហោងនេះ ដោយពុំចាំបាច់កំទេចទ្វារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8t2mGKjMDfT7qLJStQ1-WxxCpdzcVMToRcOcl4QtCadgWK5P0SWm2J0UCVMx7g98KK1zaMNjxLPK-eq8LGPhaZr2FZvVn1tzY3yF_oDn9PY1-DmkTAQjh8jW76o8lAVHNZGIlbibHfJeisrUhj1NikAKqGEygsbUiKsLbHfl3wu8wrjS-uSQDvpXfqeo/s980/image_2024-10-24_14-32-56%20(3).png

*កំណត់អាកប្បកិរិយាមិនសមរម្យ ៖ បើទោះជាប្រហោងនៅក្រោមទ្វារបន្ទប់ទឹកធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពុំបានបិទជិតទាំងស្រុង ប៉ុន្តែវាអាចជួយការពារអាប្បកិរិយាមិនសមរម្យ ឬទង្វើខុសច្បាប់ក្នុងបន្ទប់ទឹក ។

*សន្សំសំចៃការចំណាយ ៖ តម្លៃធ្វើទ្វារបន្ទប់ទឹកមានប្រហោងក្រោម គឺមានតម្លៃថោកជាងការធ្វើទ្វារបិទជិតទាំងស្រុង ។ ហេតុនេះ ការធ្វើទ្វារបែបនេះអាចជួយឱ្យម្ចាស់អាជីវកម្មសន្សំសំចៃការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoYIJ9KeAhnqbgg9cybi2BFW00b00LffrqT2G9BsundJqpMUysai4Ws1OWtOSpYn3KQF0HM-LzC7xZpOAGfhNGzQMu9E5nMIevqDsERsMAr3V3Q-RgAE92W15QDIxD-wfoLq49rSuHObFhdjVTt6XnXYtk-wuEEKzrACWqoUl-vv3wg29glJjKETWI0Ge/s1440/image_2024-10-24_14-32-56%20(4).png

*បំបាត់ក្លិនបានល្អ ៖ បើយើងប្រើប្រាស់បន្ទប់ទឹកបិទជិត គ្មានខ្យល់ចេញ-ចូល យើងនឹងធុំក្លិនស្អុយមិនខាន ។ ហេតុនេះ ការទុកប្រហោងនៅផ្នែកខាងលើ និងក្រោមទ្វារបន្ទប់ទឹក នឹងធ្វើឱ្យខ្យល់ចេញ-ចូលបានល្អ និងបំបាត់ក្លិនបានល្អ ។

*ងាយស្រួលពិនិត្យថាបន្ទប់ទឹកមានអ្នកប្រើប្រាស់ឬអត់ ៖ បើទ្វារបន្ទប់ទឹកបិទជិត គ្មានប្រហោងសោះ នឹងធ្វើឱ្យយើងយល់ខុសថា មានមនុស្សនៅខាងក្នុង ហើយពុំហ៊ានបើកទ្វារ ។ ប៉ុន្តែការពិត គ្មានមនុស្សនៅខាងក្នុងទេ ទើបគេទុកប្រហោងនៅក្រោមទ្វារដើម្បីដឹងថា មានអ្នកប្រើប្រាស់ឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaKkAoizqD4uwBrouHgZ5rbWSmrP5u7MrG61HamrRt6rU3nfI5AfyClwyep4ty77-UMhzu9Eu5Fra3xDFxu6LorEQmn0lBCJg3GPmYu264QtUm-G704kOZvYyPFLkwskoFW_mI2UMb65ZLzww7E5cDxQ58xocDj3Bvc8KMP-ydHbV3rhOVR-UiMC9ErdGg/s1200/image_2024-10-24_14-32-56.png

*កំណត់រយៈពេលប្រើប្រាស់បន្ទប់ទឹក ៖ ការទុកប្រហោងទ្វារ នឹងធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកប្រញាប់ប្រញាប់ចេញមកវិញពេលបន្ទប់បង់រួច ពីព្រោះមនុស្សខ្លះចូលចិត្តលេងទូរស័ព្ទក្នុងបន្ទប់ទឹក ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារជួយឱ្យអ្នកផ្សេងទៀតពុំរង់ចាំយូរ និងចៀសវាងបញ្ហាមនុស្សច្រើនឈរតម្រង់ជួររង់ចាំបន្ទប់ទឹក ។

*ងាយស្រួលទទួលជំនួយពីខាងក្រៅ ករណីអស់ក្រដាសអនាម័យ ៖ បន្ទប់ទឹកសាធារណៈខ្លះគ្មានក្រដាសអនាម័យទេ ហើយយើងអាចសុំឱ្យអ្នកខាងក្រៅហុចក្រដាសអនាម័យឱ្យតាមរយៈប្រហោងក្រោមទ្វារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWtZimh1XypfvESiP6nMxiNyb1gaT-rP7w9HThN_XdXqwMcZGypZsi5r8juLWsYGfmtSf-97EOegIo8TGS2gRj5gF2OTGH0V8bADfsz89YUW9LC0lQidwrwphdiUzj176dz_6QvtjjtOXgIqsNgaUBF-0-2dx_ki-uKOOHxbQMIg0OvX6a19D7dpUOO9Ou/s802/image_2024-10-24_14-32-57.png

តារាម៉ូដែលអាមេរិករូបនេះ បានបង្ហាញអាថ៌កំបាំង ២ យ៉ាងនៃការថែរក្សាសម្រស់ឱ្យកាន់តែទាក់ទាញ

0

Kendall Jenner ដែលជាតារាម៉ូដែលល្បីល្បាញម្នាក់របស់អាមេរិក បានបង្ហាញអាថ៌កំបាំង ២ យ៉ាងនៃការថែរក្សាសម្រស់របស់នាងឱ្យកាន់តែទាក់ទាញ ស្រស់ស្អាត ស៊ីវិល័យ និងទាន់សម័យ។ ស្ថិតនៅវ័យ ២៨ ឆ្នាំតារារូបនេះត្រូវបានគេសរសើរថា រូបរាងរបស់នាងគឺល្អឥតខ្ចោះ នេះក៏ដោយសារតែនាងបានអនុវត្តរូបមន្តធម្មជាតិដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsR9x4Ksvlmf4tQjM9dR3aRzYqsy5miuvLlojSbGy0_gYcWDL2hwcH4ln4nVuBz6WYVHLXVDN-Gzu_lvruES_bgzs59wUHd90MuRDZzDf8x3u919oP-uHAoU7BqGuwxVMkENXYVx6agd0pGW6wiwaePBNQhXPXV9U9fnZn0vzy_g66ueKA8oAoSrgnfFPx/s1200/image_2024-10-24_14-24-37.png

១.លាងមុខជាមួយទឹកដោះគោស្រស់៖ ជារៀងរាល់ថ្ងៃ Kendall Jenner តែងតែជឿជាក់លើការប្រើទឹកដោះគោស្រស់ធម្មជាតិដើម្បីសម្អាតស្បែករបស់នាង។ ទឹកដោះគោស្រស់មានសារធាតុរ៉ែជាច្រើន ដើម្បីជួយធ្វើឱ្យស្បែកទន់ និងជំរុះកោសិកាចាស់ៗ ផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiZKBsfJRojYmtYLT03dojStcNg2W2THOO_Up126wRx2bNDkp2gubGMO-84fwH5WLqy05ZArvSho_oCqSbCT7LgkWvMUBClop6gp1AzbhbNKWXDQUGwZFE2VdmQSURH9wZxusfTIONWgIzUUwrQMNStZt5VcEomnd2oyWegryfyltxDSycAWjHqYv9WMfE/s1600/image_2024-10-24_14-24-36%20(2).png

២.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ ទោះបីជាតារាម៉ូដែលអាមេរិករូបនេះមមារញឹកនឹងការងារខ្លាំងក៏ដោយ ក៏នាងតែងតែឆ្លៀតពេលថែរក្សាស្បែក និងខ្លួននាងជារៀងរាល់ថ្ងៃ។ ទោះបីជាស្បែករបស់ Kendall មិនមានបញ្ហាអ្វីក៏ដោយ ក៏នាងនៅតែត្រូវថែរក្សា និងការពារវាជានិច្ចដោយការលាបការពារកម្តៅថ្ងៃ។ ក្រៅពីធ្វើតាមទម្លាប់ថែរក្សាស្បែកនៅផ្ទះ តារាវ័យ ២៨ ឆ្នាំរូបនេះក៏ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញស្បែកម្តងម្កាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyJG7hJblH_IUbU1_TqzvDcHhz2fkIaEteOwqrjy51wqVaaZqvBY7yFaOukxxmRNhIsddFMCHpRqOzOdulxwprQ8s3qNSyj6o_V05oQ3AuC6awso6e5jh3HyTve90Szf5kr-m4LwF_X2ysosreQKlwU3IUwvKuYoboqVK_r0l3LetHiOWzPAMr_n0hcwVe/s1296/image_2024-10-24_14-24-36.png

លើសពីនេះ Kendall ក៏កំណត់អាហារដែលបង្កគ្រោះថ្នាក់ដល់ស្បែក ដូចជាសូកូឡា អាហារសម្រន់ដែលមានកាឡូរីខ្ពស់ និងខ្លាញ់ខ្ពស់។ ដោយតារាស្រីរូបនេះ ជាទូទៅច្រើនញ៉ាំផ្លែឈើ និងបន្លែ ផឹកទឹកបន្លែបៃតង និងបន្ថែមសារធាតុចិញ្ចឹមគ្រប់ពេលវាលា។ នាងក៏ឧស្សាហ៍ធ្វើលំហាត់ប្រាណដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពស្បែក ផ្លូវចិត្ត និងរាងកាយផងដែរ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់នឹងជួយឱ្យប្រសើរឡើងនូវលំហូរឈាមនៅក្នុងរាងកាយ ក៏ដូចជាយកជាតិពុលចេញពីរាងកាយជួយឱ្យស្បែកក្មេងជាងវ័យទៀតផង៕

ការងារចំនួន ៥ ដែលមានប្រាក់ខែខ្ពស់ និងប្រឈមការលំបាកតិចតួចបំផុត

0

ជាការពិតណាស់បុគ្គលិកភាគច្រើនតែងតែនិយាយថា ពួកគេគឺមានភាពតានតឹងខ្លាំងនៅកន្លែងធ្វើការ ក៏ដូចជាប្រឈមនឹងបញ្ហាជាច្រើនដែលអាចប៉ះពាល់ដល់ផ្លូវចិត្តពួកគេ។ ទោះជាយ៉ាងណាមិនមែនការងារទាំងអស់សុទ្ធតែលំបាក និងតានតឹងរហូតនោះទេ នេះបើយោងតាមគេហទំព័របរទេស indeed បានឱ្យដឹងថា ក្នុងចំណោមការងារទាំងអស់ គឺមានការងារចំនួន ៥ ដែលមានប្រាក់ចំណូលខ្ពស់ និងស្ត្រេសតិច មានន័យថាបុគ្គលិកផ្នែកខាងក្រោមនេះគឺទទួលរងសម្ពាធតិចតួចបំផុត៖

១.អ្នកគូររូប និងអ្នកថតរូប៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការងារទាំងនេះមានកម្រិតស្ត្រេសត្រឹមតែ ៥២% ប៉ុណ្ណោះ ហើយសម្រាប់ប្រាក់ចំណូលជាមធ្យមវិញគឺជិត ៧២,០០០ ដុល្លារក្នុងមួយឆ្នាំឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvXMqfSo5dpiXGP0JGi5tenZEYfTUflXwxOMBFHUo-lFIIgEDz8wiC1ROQ69c2SNxM6mqwXRolO17VJajLGXpZo6DOQl3B34lVfE1w4n5yutjKYnBUEOF1Sb816zs_Uj7sAfQQNhDCdMevYXtSUojJr7c2xg_j9VthYr9Tf-gNABf2JLebOGDz5KOmB5Z4/s1440/image_2024-10-24_14-20-10.png

២.អ្នកកាន់ស្តុក៖ បុគ្គលិកកាន់ស្តុកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យឥវ៉ាន់ និងចាត់ថ្នាក់ដើម្បីធានាថាផលិតផលគ្មានកំហុស មុនពេលប្រគល់វាទៅឱ្យអតិថិជន។ ក្រៅពីនេះ ពួកគេក៏ត្រួតពិនិត្យប្រតិបត្តិការនានានៅក្នុងឃ្លាំងផងដែរ ដើម្បីធានាថាការផលិតដំណើរការដោយរលូន។ ដូច្នេះការងារនេះមានកម្រិតស្ត្រេស ៥២% និងប្រាក់ចំណូលជាមធ្យមជិត ៣៧,០០០ ដុល្លារក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH1RhEQ0AKPmuYoBMqMN7HaJUt9r7tqcV5bc3N1kLnirMNDXLgs6wr_fb7USQHNftq9sAWI2abZm51Z8Dsjoi8MIB9265RQTfPoNbkeFbBld0BDp4_k0hJCJ78E8gKbqUFRCLXXqmrv4VTI1_7Nhoqm-jd-4asJEO3gKttsuI7CjTz6DDSD37RFBo32IS9/s941/image_2024-10-24_14-20-10%20(2).png

៣.អ្នករៀចំឯកសារ ឬរដ្ឋបាល៖ សម្រាប់បុគ្គលិកផ្នែកនេះវិញ មានកម្រិតស្ត្រេស ៥២% ដូចជំនាញខាងលើដែរ ដោយសារត្រូវទទួលខុសត្រូវលើការការពារឯកសារសំខាន់ៗ។ ក្នុងពេលជាមួយគ្នានេះក៏ត្រូវដឹងពីរបៀបរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ល្អ ក៏ដូចជាជួយសម្រួលការងារនៃផ្នែកនីមួយៗឱ្យមានភាពរលូនផងដែរ។ ដូច្នេះប្រាក់ចំណូលជាមធ្យមជិត ៥៩,០០០ ដុល្លារក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiscsGQiRnEOD5rMxAOh3sbJuiYQTr3DmbYOsVY8P-ROqCUAcQfFbwXplCC5jg008vlqiaUmEmqLbt55qW17FXjkMmMGaSg_42WtCxl58SvTIn3IM-3qRcgObwar8jTHRYkZIP5elg7cGdZ9Nmqwa7_MEnSkwqgG_CHCzK7GTdXka7NMq0xyL6UDzH_L5Em/s1200/image_2024-10-24_14-20-11.png

៤.បុគ្គលិកថែទាំផ្លូវហាយវេ៖ បុគ្គលិកទាំងនេះមានភារកិច្ចជួសជុលផ្លូវហាយវេដែលខូចខាត និងផ្លូវរត់អាកាសយានដ្ឋាន ដូចជាលាបពណ៌ស្លាកសញ្ញាផ្លូវ ឬសម្អាតកំទេចកំទីនៅលើផ្លូវជាដើម។ ដូច្នេះការងារនេះមានកម្រិតស្ត្រេសត្រឹមតែ ៥០% ប៉ុណ្ណោះនិងប្រាក់ចំណូលជាមធ្យមជិត ៤៥,០០០ ដុល្លារក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWgsrWsDHgUApFCyPaYsm7KdpQaUC8vOauMVMwFQjKtEpwLLslGCHrModI43QsF8UqYgbJAY4_-ucDgJO1KnbiWPDAouz2EKUAFPyG0u87qIdBMwDuBpLhZfbsSu9t-Uiv4QtjYBIKDLnCyaINcEOoRLzRCjGrOmd7bbZ3mFrlDqIHIbjlQLviNrNI4c-/s1000/image_2024-10-24_14-20-11%20(2).png

៥.អ្នកដឹកជញ្ជូន ឬ Delivery៖ ភារកិច្ចចម្បងរបស់អ្នកដឹកជញ្ជូន ឬ Delivery គឺត្រូវធ្វើយ៉ាងម៉េចដឹកអាហារ ឬផលិតផលផ្សេងទៅឱ្យអតិថិឱ្យបានលឿន និងឆាប់រហ័សបំផុត ដូច្នេះតម្រូវឱ្យស្គាល់ផ្លូវច្រើន។ លើសពីនេះទំនួលខុសត្រូវរបស់ពួកគេរួមមានការផ្ទុកទំនិញដោយសុវត្ថិភាពទៅក្នុងយានជំនិះ ការបើកបរដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ រួមទាំងការកត់ត្រាការធ្វើដំណើររបស់ពួកគេ។ ហេតុនេះសម្រាប់កម្រិតស្ត្រេសត្រឹមតែ ៥០% ប៉ុណ្ណោះហើយប្រាក់ចំណូលជាមធ្យមគឺ ៤០,០០០ ដុល្លារក្នុងមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKSU_3na8DG_g-DOttifSCCJ9MiFK891gp4WqlljPJub-k6Zcn0wDVug3IvPG_3sC6qSGxrfaDkkUCl42LY8fMmBCR_liakgm3geUzOb2eYVymAs-ipVFN9p0Z_c3ovAdz3bdXBgF4xd05zm_EgNdDAZEx95naCtE9loyls36HIV_hv-Ctkw5XtaeDkl4h/s1366/image_2024-10-24_14-20-12.png

ចំណេះដឹងពីសុខភាព៖ ឈរយូរពេកប៉ះពាល់សុខភាពធ្ងន់ធ្ងរ មិនខុសពីការអង្គុយពេញមួយថ្ងៃ

0

ប្រទេសអូស្ត្រាលី ៖ បញ្ហាសុខភាពដែលតែងតែកើតឡើងចំពោះមនុស្សជាច្រើន ជាពិសេស បុគ្គលិកធ្វើការក្នុងការិយាល័យ គឺការឈឺខ្នងធ្ងន់ធ្ងរ និងជំងឺពាក់ព័ន្ធចរន្តឈាម ដែលធ្វើឱ្យបុគ្គលិកការិយាល័យនិយាយថា អ្នកធ្វើការឈរនឹងពុំប៉ះពាល់សុខភាពខ្លាំងដូចអ្នកធ្វើការក្នុងការិយាល័យទេ ។ ប៉ុន្តែនេះជាការយល់ខុស ពីព្រោះតាមលទ្ធផលការស្រាវជ្រាវថ្មីនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា ការឈរយូរពេកនឹងប៉ះពាល់សុខភាពខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwPHl3npbkJYZ5TM0K2OzJmaQ8BzyD_St1CR_VxwT_AMpQErVRZiED0M4eK2gafefZPmd68W-4GMhKVNyMY2dQkorZDWJwL-_6RV6vKC9wdzRKznnsMfFhCmNd03CQZ4RFs39zrO2DhH30kLTswTjgkLVpDkTS-5LMnoi4N9iqPLJ64XZKsJUKHbrGIcR/s800/image_2024-10-24_14-09-28%20(2).png

ការស្រាវជ្រាវថ្មីនេះបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៦ ខែតុលា កន្លងមកថា ការឈរធ្វើការយូរ ឬឈរជាច្រើនម៉ោងជាប់ៗគ្នា ពុំអាចជួយកាត់បន្ថយជំងឺសរសៃឈាមក្នុងបេះដូងទេ ប៉ុន្តែវានឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរពាក់ព័ន្ធនឹងចរន្តឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhp1kuuCT9wAWMVny9PS6HvqH1dxTDCh8hw-wL8khHEFob2Hto_94jPrtgqp2Q2CyuaOh1cTF9rCHA0rD49XfAT69alRQdV5fRHboGhuxiuWoE5POJoF9ui2-Z24hrB9qFoN1pVEpJiyLv0ZCM1lTbLm3UNnORrEzawKIlAucYx9aQJY9rpm0T5bLwe4ev/s1500/image_2024-10-24_14-09-28%20(3).png

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលីចង់ដឹងច្បាស់ថា តើការឈរធ្វើការជាច្រើនម៉ោង គឺជាជម្រើសល្អសម្រាប់សុខភាពដែរឬទេ បើប្រៀបធៀបនឹងការអង្គុយធ្វើការពេញមួយថ្ងៃ ពីព្រោះតាមការស្រាវជ្រាវកន្លងមកបញ្ជាក់ថា ការអង្គុយធ្វើការពេញមួយថ្ងៃនឹងប្រឈមជាមួយជំងឺផ្សេងៗ ជាពិសេស ជំងឺសរសៃឈាមបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8gOCaSmHELvwyKoKCrNq88mxuJ2WZWrQRPjJpVyUUAyXqhcxfFlTvCtI1CyY4j8m4YfNOlNzReoet7oyLcMyHT_fLb3ZkjXlY1v8TGrChIK3MngYk3hMsufe8uugDhhq9SemPWi01i5mhdzOXfqCKgwS5fyV3gcaBztTzgaNGBXafuuorViIfZHLe96pO/s1360/image_2024-10-24_14-09-28.png

ក្រុមស្រាវស្រាវអូស្ត្រាលីរកឃើញថា ការឈរធ្វើការយូរពេក ពុំអាចជួយកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូងទេ ប៉ុន្តែការឈរយូរនឹងធ្វើឱ្យកើតជំងឺពាក់ព័ន្ធនឹងចរន្តឈាម ជាពិសេស អ្នកឈរយូរលើសពី៣០នាទី និងពុំបានអង្គុយសោះ ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីអ្នកចូលរួមមានអាយុច្រើន ស្មើជាង៨ម៉ឺន៣ពាន់នាក់ នៅអង់គ្លេស ។ អ្នកចូលរួមម្នាក់ៗទទួលបានការវិភាគទិន្នន័យពីស្ថានភាពបេះដូង និងជំងឺពាក់ព័ន្ធចរន្តឈាម តាមរយៈការពាក់ឧបករណ៍ទំនើប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6RF6aN5xecOavToqWXgpkxZQCBJrv0P-yUoN1BHzt1lih4mbUZ3lwqASInW0Sc8ACR1L1Ws3j5Zyydt7fdy_f8bb95itKcbNn5I4wOXXwF5dsAd40qKOTz5dHpPEtSVxlvTT1DjI56H11ZiG7rG2sRU6eGxMw6SBqpSBpELLsmbaljMxc4mgR_w4lULcT/s1698/image_2024-10-24_14-09-30%20(2).png
ដូចគ្នានេះ អ្នកជំនាញនិយាយថា ការឈរយូរពេកមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំង មិនខុសពីការអង្គុយធ្វើការពេញមួយថ្ងៃទេ គឺវានឹងបង្កជាជំងឺពាក់ព័ន្ធចរន្តឈាម ។ ការឈរយូរពុំបានជួយឱ្យសុខភាពបេះដូង និងចរន្តឈាមល្អប្រសើរ ដូចការយល់ឃើញកន្លងមកទេ ។ រីឯអង្គុយធ្វើការលើសពី១០ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយជំងឺសរសៃឈាមបេះដូង និងធ្វើឱ្យចរន្តឈាមខុសប្រក្រតី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheacauiJXPTuuzSqD1ncHmfKCiTE9AS1zAbfjlvFCO6No_TIPGwu0s7GK1MAHTT8Mn8qxTbj2eTounsWa5RJGdKn5y68aihrc2TGj6rl7eDsb9uFWRq9pPHMHzV3ReoYqqQhcubCv2a3qrE1l9HW8IYiHxM6IEntQbq9Y4p57rSfYq9hfcIWtx6Ow7ZK6a/s770/image_2024-10-24_14-09-32.png
ផ្ទុយទៅវិញ គ្រូពេទ្យជំនាញសរសៃឈាមនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកលើកឡើងថា លទ្ធផលការស្រាវជ្រាវនេះ គឺផ្ទុយពីការស្រាវជ្រាវកន្លងមកដែលបញ្ជាក់ថា ការឈរយូរល្អដល់សុខភាពជាងការអង្គុយយូរ ។ ប៉ុន្តែការស្រាវជ្រាវនេះ និងការស្រាវជ្រាវកន្លងមក បានផ្តោតសំខាន់លើការធ្វើចលនារាងកាយ ទើបមានសុខភាពល្អជាងការឈរស្ងៀម ឬអង្គុយស្ងៀម ។ ចំណុចសំខាន់ គួរហាត់ប្រាណ ជាពិសេស អេរ៉ូប៊ិក ឬធ្វើចលនារាងកាយផ្អែកលើអុកស៊ីសែន ដូចជា ៖ ការដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ab2A3wqFA66SJyiOv3yQcQxcWYMcib1ZmN9msukaEzTm5W3F8ISQuVR66oEdsy-kN0kreOrdcJ73cbWKWD7pUUcGA8_Yyjr1ZGgK6YjZ9cMcV-EhE6Bb-ZJx3By2Z0-8QwAUANrGIa5XItV889GO3bKBMBxyCo03ikDPSL6cg6Khgg9hvRtdNA9ZwngW/s704/image_2024-10-24_14-09-30.png

អ្នកជំនាញនិយាយថា បើត្រូវអង្គុយយូរ ឬឈរយូរ ចូរព្យាយាមធ្វើចលនារាងកាយឱ្យបានញឹកញាប់ ចាប់ពី២០នាទី ទៅ៣០នាទី ដើម្បីឱ្យរាងកាយបានសម្រាក ហើយវានឹងអាចកាត់បន្ថយការឈឺខ្នង និងកើតជំងឺផ្សេងៗ ។ ហេតុនេះ ឈរយូរពេកក៏មិនល្អ អង្គុយយូរពេកក៏មិនល្អ ប៉ុន្តែការធ្វើចលនារាងកាយខ្លះៗនឹងផ្តល់ផលល្អដល់សុខភាព ៕

មហាជនបារម្ភពីគ្រោះថ្នា.ក់ ក្រោយឃើញស្ត្រីអ្នកដំណើរម្នាក់ហាត់ Yoga លើយន្តហោះ

0

វាបានធ្វើឱ្យអ្នកដំណើរទាំងអស់ និងបុគ្គលិកអាកាសចរណ៍សម្លឹងមើលពុំដាក់ភ្នែកទៅលើស្ត្រីអ្នកដំណើរម្នាក់ ដែលនៅសុខៗចេញមកហាត់យូហ្គា (Yoga) លើយន្តហោះ ។ រីឯអ្នកលេងបណ្តាញសង្គមបារម្ភថា ការហាត់យូហ្គា នឹងធ្វើឱ្យយន្តហោះធ្លាក់ពីលើអាកាស និងមានគ្រោះថ្នា.ក់ ដល់អ្នកដំណើរផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-_qEpUUW6PAZOzvQd5QIJK7ebeQVhfR8wBLPr8hV0VqIDO6-6zpmaoDJpl9tbRJIfar1abNMNFm0VlQL-6wknIYT4EZvowoBKU4m1tbisZ6OO9YW58rD-pB-f19pVWa9uLqVVPvr2tmeFh31VvmX5uCRhjXMmoUFxIVWnP171aXsyoWwFiHNn5sF7UyL/s1280/photo_2024-10-24_12-55-00.jpg

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីស្ត្រីអ្នកដំណើរម្នាក់ដោះស្បែកជើងរបស់ខ្លួន និងហាត់យូហ្គាលើយន្តហោះ ហើយនាងពុំចាប់អារម្មណ៍នឹងភ្នែកមហាជនទេ រហូតធ្វើឱ្យបុគ្គលិកអាកាសចរណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ។ ហេតុការណ៍នេះបានកើតឡើងក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet2 Airline ដែលធ្វើដំណើរចាកចេញពីកោះអ៊ីប៊ិសា ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_8oinc_s4lgEsH6a_xjMCpoJkUD-IFagZauwAh8iCJXqsuuLgyMQHBvsiOX_jkLTO4C61WSpm_3hbujIyOwFqfB0giaGTQeNgOxOQ1_OtzjkwTIlvXzW6n9lB7JhcK2hsA8ozYNQRkGpn-8557WfkH1Fg53LkguXigggq2Q5LHytfUmwr9Bc6LjAtf2r-/s1280/photo_2024-10-24_12-55-01%20(2).jpg

រូបភាពស្ត្រីអ្នកដំណើរហាត់យូហ្គានេះ ត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបារម្ភថា ទង្វើនេះអាចធ្វើឱ្យធ្លាក់យន្តហោះ និងមានគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ មតិខ្លះថា ការសំយ៉ុងក្បាលចុះក្រោមបែបនេះ អាចធ្វើឱ្យស្ត្រីហាត់យូហ្គាស្លាប់បាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNSWMfAFmJrElKVmq7Ec5jRJjBCE3GEAUJmG_xtRJGKkovVvT4EJRL1k7OrGGdoR11Cm3A7bL510rXRZXIdgp7_0b7kOe_pVDuaqdO0hoNMLQJmtFiPcTRurpRLRU_tLCcFiUBYnOFu4b6AOzOTDXY8J-qF1MBN0sXensmdhdx02DamRJogN2GTx5m26_O/s1280/photo_2024-10-24_12-55-01.jpg

មតិផ្សេងទៀតសួរថា តើវាសមរម្យដែរឬទេ? ទីធ្លានៅលើយន្តហោះមានកំណត់ ហើយបើទោះជាអ្នកដំណើរគ្រប់រូបមានសេរីភាពក្តី ប៉ុន្តែគួរតែចេះគិតពិចារណា ។ ផ្ទុយពីនេះ មតិខ្លះថា វាជាការបង្ហាញពីសិទ្ធិសេរីភាព និងការធ្វើចលនារាងកាយក្រោយពីជិះយន្តហោះរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLm591JPxBxkqmR-YmTbGziTOPBMZKESZWLAzJ5QsJ1cgAcYzvdRaFizF4801mTNFwmwurzHcGzUA3vNoY38t9idvlgd8kU4RgZDJnSmEl1eIe7q4ZM0OnfyV_SRsETP1dCbEmIa7TjumsUiGyBkCiZXy1789T1EaNSn2aCV6IowVHRAzW8mB5qSlkMP0e/s1280/photo_2024-10-24_12-55-02%20(2).jpg

សារព័ត៌មានបរទេសរាយការណ៍បន្ថែមថា ស្ត្រីរូបនេះឈ្មោះ Daisy Doris May ជាតារាកំប្លែងជនជាតិអាល្លឺម៉ង់ ហើយគ្មានអ្នកណាម្នាក់គាំទ្រនាងឱ្យធ្វើបែបនេះទេ ។ ដូច្នេះ ពួកគេក៏បានថតវីដេអូនាងហាត់យូហ្គា រយៈពេលខ្លីៗត្រឹម១៨វិនាទី ។ ក្រោយមក នាងបានយកវីដេអូរបស់ខ្លួនមកបង្ហោះក្នុង TikTok និង Instagram ព្រមទាំងសរសេរថា ៖ «វាគ្រាន់តែជាការកម្សាន្តលើយន្តហោះលក់សំបុត្រតម្លៃទាបប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjia6qtpFs68wj31HPwdxmE2yD9Yy5-i3JIDpY35AVTVJhtQdwFPwEhI42Obxe9amoVGs7zKBaA6fOZl5WjC42gZQesAdqR4xovrMX2VAXdXluafMZtgjjRJkDvuTgzdQNLtH-7MaZt-sOwTmnN1egewuYLsQpiEAETyoQSbIWPJOId4rgNOv4IykcoDeFJ/s1280/photo_2024-10-24_12-55-02.jpg

គួរបញ្ជាក់ថា ដោយសារគិតពីសុវត្ថិភាពលើយន្តហោះជាចម្បង អ្នកដំណើរផ្សេងទៀតបានអង្គុយលើកៅអីយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួន និងពុំឈរបាំងនៅបរិវេណផ្លូវដើរទេ ។ រីឯអ្នកដំណើរខ្លះទៀតបានចងខ្សែក្រវ៉ាត់ការពារសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ ប៉ុន្តែបែរជាស្ត្រីរូបនេះងើបពីកៅអីមកហាត់យូហ្គាទៅវិញ ៕

មុខរបរគ្រូទាយតាមអ៊ីនធឺណិត នៅកូរ៉េខាងត្បូងកំពុងមានការពេញនិយមយ៉ាងខ្លាំង

0

កូរ៉េខាងត្បូង៖ បច្ចុប្បន្នការទស្សទាយតាមអ៊ីនធឺណិតនៅប្រទេសកូរ៉េខាងត្បូងគឺកំពុងរីកដុះដាលខ្លាំង ជាពិសេសសម្រាប់យុវវ័យដែលមានអាយុ ២០ ទៅ ៣០ ឆ្នាំ។
ជាមួយនឹងព័ត៌មានសាមញ្ញៗដូចជា ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ឈ្មោះពេញ “គ្រូទាយតាមអ៊ីនធឺណិត” គឺអាចឆ្លើយសំណួរបានទាំងអស់អំពីអាពាហ៍ពិពាហ៍ ជីវិតគូរស្រករ ការងារ និងទ្រព្យសម្បត្តិនៅពេលអនាគត។ ប្រជាជនកូរ៉េរាប់លាននាក់សព្វថ្ងៃនេះបានកំពុងឈ្លក់វង្វេងទៅនឹងការទស្សទាយយ៉ាងខ្លាំង ដោយពួកគេបានបាញ់លុយជារៀងរាល់ថ្ងៃទៅឱ្យគ្រូទាយតាមអ៊ីនធឺណិតដើម្បីទស្សទាយអំពីជីវិតរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEJyzafsz371Q5wNvd0wTVdbnIZ_fnLiIcUD39gxOu4ITUq7a_sWBl5OA1xMKz3NzSlUsuViMveHEFpZmhyphenhyphen3JhgAlKcf0qK9KWjhl6gmTm3yNNFD0dmEPFZFVgwL8Nrc1AUIAIakKub_hO3GHmnWSKO7eFAJseKytCm5QxC83gIO11VPNpXVdStfNvFWSU/s1280/image_2024-10-24_13-45-01.png

ដូច្នេះហើយបច្ចុប្បន្នអាជីវកម្មទស្សទាយតាមអ៊ីនធឺណិតនៅកូរ៉េគឺកំពុងកាក់កបខ្លាំងណាស់ ទោះជាយ៉ាងណាការទស្សទាយបែបប្រពៃណីដូចជាការទៅរកគ្រូផ្ទាល់នៅកន្លែងណាមួយហាក់កំពុងថយចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យគ្រូទាយបែបប្រពៃណីមានការព្រួយបារម្ភយ៉ាងខ្លាំង។ នៅប្រទេសកូរ៉េមាន Channel Youtube មួយដែលត្រូវបានគេស្គាល់ថា ជាគ្រូទាយតាមអ៊ីនធឺណិតល្បីល្បាញម្នាក់តែងតែអង្គុយនៅមុខកាមេរ៉ា ឆ្លើយសំណួររបស់អ្នកមើលយ៉ាងឆាប់រហ័សបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-gT11jqHJJCJin3dEnI6LnE0l04wAnI1eIAgQg0FKi4flC3aVdkvoqQvOv1BBG2MRFM8_tdFW-Jl-ucoB1wwUZCteIB7hrAZEidOhEPOkkxhgtx0kdJxT0TiccQycsEsLDasWHlD2lWCc-v-qMf1vYLyEbjpuHhZ16W2mr9kDYauFYIe4f0Itn6JpGE3/s1000/image_2024-10-24_13-45-00.png

ជាមួយនឹងការផ្សាយបន្តផ្ទាល់ គ្រូទាយបានផ្តល់ជូននូវមាតិកាឥតគិតថ្លៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយបន្ទាប់មកលើកទឹកចិត្តអ្នកមើលឱ្យបង់ប្រាក់សម្រាប់ដំបូន្មានស៊ីជម្រៅបន្ថែមទៀត។ យោងតាមក្រុមហ៊ុន Innoforest ដែលជាក្រុមហ៊ុនវិភាគ បាននិយាយថា ចំនួនអ្នកទស្សនាការផ្សាយបន្តផ្ទាល់នៅលើ Channel Youtube នេះគឺបានកើនឡើងទ្វេដងពីជាង ៥ សែននាក់ មកជាង ១ លាននាក់។ ហើយកម្មវិធីទស្សន៍ទាយតាមអ៊ីនធឺណិតដ៏ពេញនិយមមួយផ្សេងទៀត ក៏បានឃើញចំនួនអ្នកទស្សនាកើនឡើងជិតពីរដងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTYEtXEmsiPzHRdHSKVPva9kI37hnkkq3LE2RkrStao2Tj0Wwm5tTPCd8Qk2cfzUOF0m6H5tBxK1oadWJgGMRAHzewhWiBOe6voteOlIECx988QSiLLs1nc6yKueSAbRWd5hb4JAF2iWlN08XdVWPYuUhh9UrQxAzrl9DLwNxt6mmqcb54FnxCBAKGjtK/s649/image_2024-10-24_13-45-02.png

ដូច្នេះហើយវេទិកាធំៗជាច្រើនគឺកំពុងរកលុយបានពីការទស្សន៍ទាយតាមអ៊ីធឺណិតយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ដោយសារយុវវ័យតែងតែបាញ់លុយទៅកាន់គណនីគ្រូទាយតាមអ៊ីនធឺណិតដើម្បីឱ្យទស្សទាយពីជីវិតរបស់ពួកគេ។ ហេតុនេះបច្ចុប្បន្នអាជីវកម្មទស្សទាយតាមអ៊ីនធឺណិតនៅប្រទេសកូរ៉េខាងត្បូងគឺកំពុងរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឱ្យគ្រូទាយបែបប្រពៃណីបាត់បង់ការងារធ្វើ៕

YouTuber Sojang ផ្សព្វផ្សាយមិនល្អពី V និង Karina ត្រូវបានព្រះរាជអាជ្ញាស្នើសុំឱ្យ ជា.ប់ពន្ធ.នាគាររយៈពេល៤ឆ្នាំ

0

YouTuber Sojang បានបង្កការបំផ្លិចបំផ្លាញក្នុងជីវិតរបស់តារា K-pop ជាច្រើនដោយផ្សព្វផ្សាយព័ត៌មានមិនពិតអំពីពួកគេ។ យ៉ាងណាមិញ ទីបំផុតនាងត្រូវបានតារាល្បីៗជាច្រើនប្ដឹងពីទង្វើបង្ខូចកេរ្តិ៍ឈ្មោះ ហើយបច្ចុប្បន្នកំពុងប្រឈមនឹងបណ្ដឹងបរិហារកេរ្តិ៍។ ព្រះរាជអាជ្ញាកំពុងជំរុញឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំសម្រាប់ YouTuber រូបនេះរួមជាមួយការផាកពិន័យជាប្រាក់ចំនួន ២១ លានវ៉ុន ប្រមាណ១៥ ០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqHXICXk_at0TgYWu6ZD5F_IFxMRdRAFKM5EVdN-z2uoboh_8M9ljWFedGKXs-lcWSWwZV3GHS6hEwK0paxufX38f9cqPkuhyphenhyphenShpN0ksmbc7oVDNZw_PKVTBLP7T_oHj8sHDyXYfi2yeMBxZAmUedJzBpJygkCWphtlMcjmcZPEOtBrDaUMZAY1M4WxPP/s647/image_2024-10-23_15-06-32%20(3).png

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ផ្នែកព្រហ្មទណ្ឌទី ១១ របស់តុលាការស្រុក Incheon បានបើកសវនាការកាត់ទោស YouTuber Sojang ដែលមានឈ្មោះពិតថា Park ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបង្កាច់បង្ខូចក្រោមច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន។ ទោះយ៉ាងណា ដើមបណ្តឹងបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំចំពោះនាងរួមនឹងប្រាក់ពិន័យ ២១ លានវ៉ុន។ ពួកគេបានសង្កត់ធ្ងន់ថា នាងបានជេរប្រមាថជនរងគ្រោះជាច្រើនដង និងបង្ហោះវីដេអូមិនពិតយ៉ាងសកម្មដែលបង្កឱ្យមានការបរិហារកេរ្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjm1D_ZeYARsmLk0OtepPBbY0iZHyCGSaOmR7USp0O0xN2MDjlznL3y6Dmowq_lbGwdMhyDah_VjfZ7WU4pzklWP83K36JcGuTU-FB3Vk41UseDaDmDDrx7ps5YkDal5Gcc5WdIwDUSg2toa33jPf1egjPKRnrhdOuDxajGBhQkdcCiIQIb-zQTYhptjrx/s969/image_2024-10-23_15-06-32.png

ជាងនេះទៅទៀត អយ្យការក៏បានសង្កត់ធ្ងន់លើផលប៉ះពាល់នៃសកម្មភាពរបស់ YouTuber រូបនេះទៅលើសកម្មភាពគ្រប់គ្រងរបស់ភ្នាក់ងារជនរងគ្រោះ និងបានគូសបញ្ជាក់ថា នាងបានដំណើរការសេវាកម្មសមាជិកភាពដែលមានការបង់ប្រាក់ ខណៈពេលដែលបន្តកំណត់គោលដៅលើរូបរាង និងជីវិតផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAcyas9zEv9FonPVtmAAxHQBtOO0JVGY6IaAQ4t-8RkQtXxaNB6XpkYm4vCIG1-O0W72YybCxUxiLUSXEMRr0QwmpssGbM1a0fSiEv71tGN8Nsixp7kweYCQImFY9YAzN4g-kkKvUma2cpGsyyO4CpuCyet5uaqjYn8yqYDAX-xPGrc4z5BwoylIIAwngF/s1581/image_2024-10-24_13-37-47.png

កាលពីមុនឆាណែល YouTube របស់កញ្ញា Park ដែលនាងដំណើរការក្រោមឈ្មោះហៅក្រៅថា «Sojang» បានផលិត និងផ្សព្វផ្សាយខ្លឹមសារដែលមានព័ត៌មានមិនពិតអំពីតារាល្បីៗមួយចំនួន រួមទាំង Suho សមាជិកក្រុម EXO, Karina សមាជិក Aespa, Jang Wonyoung សមាជិកក្រុម IVE, Kang Daniel, V សមាជិក BTS និងផ្សេងៗទៀត។ ដែលជាលទ្ធផលទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ។ វាត្រូវបានគេរាយការណ៍ថានាងទទួលបានប្រាក់ចំណេញប្រហែល ២៥០ លានវ៉ុន ប្រមាណ១៨ម៉ឺនដុល្លារ។ YouTuber Sojang កំពុងប្រឈមនឹងការប្តឹងបរិហារកេរ្តិ៍ពី Jang Wonyoung និង Starship Entertainment សម្រាប់ការខូចខាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie0HJ5m4EhhkNlJxpzqNMnaa3lEzcsH7gkdxi10efD925uG-ve965YlO8S1IyZjzbHU0mFGAMlYb3Q7QIi97BA3oaLvkT8A-o0ACqv0ABlPe3tMK_Mmszgj56-SlG6uixYQWOSK3TWV_vu9PF5kxwOZtYhv3a4z0EyjJwB5pdyhowyxjGtq8kl6j8frP31/s2556/image_2024-10-24_13-37-48.png

ថ្មីៗនេះ Suho សមាជិកក្រុម EXO និងសមាជិកទាំងបួននាក់នៃក្រុម aespa ក៏បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍នាងជាមួយនឹង SM Entertainment ផងដែរ។ កន្លងមក នាងត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ប្រឆាំងនឹង Kang Daniel និងទទួលបានការកាត់ទោសចំនួន ១០ លានវ៉ុន (ជាង៧ពាន់ដុល្លារ) ក្នុងការកាត់ទោសលើកដំបូងកាលពីខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKaGjwcDwDcOG7mhEvJaKmQxLm44cG-JVVUT_Xg8dgaXG28jF8dJIfcGDBrmuUmX-w3vPTG8B5D-mzzJVLR1XCa41dOoic3slr7lk0BgoUlUer1FC11E4KgqjavnusQ8jbcaA3OXU54VlYAXbXuoeePGGDJkPNFIsUrNN_wfgEJpKZhci3K3gEwgOleKcX/s2048/image_2024-10-24_13-40-55.png
មេធាវីរបស់ Sojang បានទទួលស្គាល់ការចោទប្រកាន់នេះ ប៉ុន្តែបានកត់សម្គាល់ថា សកម្មភាពនេះមិនមែនសម្រាប់តែប្រាក់ចំណេញទេ ហើយបានបង្ហាញថា បច្ចុប្បន្ននាងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត និងទទួលការព្យាបាលសុខភាពផ្លូវចិត្ត។ មេធាវីបានបង្ហាញបំណងចង់ឈានដល់ការដោះស្រាយជាមួយជនរងគ្រោះ ដោយបង្ហាញពីការព្យាយាមបន្តក្នុងការសម្រុះសម្រួល។តុលាការគ្រោងនឹងប្រកាសការសម្រេចរបស់ខ្លួននៅថ្ងៃទី ១៨ ខែធ្នូ ដែលជាពេលវេលាសំខាន់មួយក្នុងសំណុំរឿងបរិហារកេរ្តិ៍ដ៏ល្បីនេះ៕