សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg លែងដូចមុនទៀតហើយ ដោយសារតែការប្តូរស្ទីលតែងខ្លួនរបស់លោក ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូររបស់លោកនៅឆ្នាំនេះ។ 
យើងគ្រប់គ្នាដឹងហើយថា ថៅកែ Facebook និង Instagram រូបនេះពីមុនមកគឺមិនដែលចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ទំនើបៗនោះទេ ភាគច្រើនយើងឃើញគាត់ទៅណាមកណាតែងខ្លួនសាមញ្ញៗ ដូចជាពាក់អាវយឺតពណ៌ប្រផេះ និងខោកាប៊យពណ៌ខៀវ ដែលជាស្ទាយប្រចាំត្រកូលរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
ប៉ុន្តែនៅចុងឆ្នាំ ២០២៤ នេះពោលគឺចាប់ពីខែកញ្ញាមក យើងឃើញថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ហាក់លែងខ្លួនជាងមុន ក៏ដូចជាផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មីៗជានិច្ច ធ្វើឱ្យមនុស្សជាច្រើនគិតថា មហាសេដ្ឋីរូបនេះបានប្រែហើយ ពីបុរសដែលចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាបុរសដែលហៃសូបំផុត។.jpg)
នេះសរបញ្ជាក់ឱ្យឃើញថា សម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនទៀតទេ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark បាននិយាយនៅក្នុងកម្មវិធីមួយថា ការដែលលោកតែងខ្លួនប្លែកៗបែបនេះជារៀងរាល់ថ្ងៃ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក ដោយលុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន បន្ថែមថាមពលជីវិត ដូច្នេះការជ្រើសរើសសម្លៀកបំពាក់ចម្រុះ និងទាន់សម័យបែបនេះ គឺជួយឱ្យលោកមានភាពរីករាយជាងមុន។
គួរបញ្ជាក់ដែរថា លោក Mark Zuckerberg បច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕










