Home ព័ត៌មានអន្តរជាតិ មូលហេតុនេះហើយ ដែលទីក្រុងបាងកក ត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏កំពូលប្រចាំឆ្នាំ ២០២៥

មូលហេតុនេះហើយ ដែលទីក្រុងបាងកក ត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏កំពូលប្រចាំឆ្នាំ ២០២៥

111
0

ទស្សនាវដ្ដី National Geographic ដ៏ល្បីល្បាញមួយរបស់អាមេរិក បានដាក់ឈ្មោះទីក្រុងបាងកកប្រទេសថៃក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតដែលអ្នកគួរទៅលេងនៅឆ្នាំ ២០២៥។ គេហទំព័រនេះបានពិពណ៌នាថា ទីក្រុងបាងកក ប្រទេសថៃគឺមានការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃបុរាណ និងសម័យ។ ជាមួយអគារខ្ពស់កប់ពពក មានទីតាំងនៅជិតមជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់។ ទីក្រុងបាងកកក៏ល្បីល្បាញសម្រាប់ការតាំងពិពណ៌សិល្បៈបុរាណ និងការរចនា ហើយក៏ជាគោលដៅកំពូលសម្រាប់អ្នកទេសចរជុំវិញពិភពលោក ដែលចង់ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHw0jn0YKRQuhGnlI3Eyq-dRtZ1ioAhjKD1RMAdkme_zagljA-yCCHcwv5zKxvNvmHoTBcfKHeUt_QjUXBLeNE67c6Ve9j8gNgkJT7m5nDAJfcW8_HnRhyZMEG3xp7S0ZPNDEjJOWeZyCFY9l1Cjv8uOPK9mD9UVzgc4garTnzRiSuJ-sEfw8DPZ2GgYtX/s2000/image_2024-10-25_11-12-17.png

ប្រសិនបើធ្វើដំណើរទៅកាន់ទីក្រុងបាងកកនាពេលខាងមុខនេះ អ្នកជំនាញបានណែនាំឱ្យអ្នកទេសចរស្វែងយល់ពីវត្ត Chaiwatthanaram ដែលជាប្រាសាទពុទ្ធសាសនាត្រូវបានសាងសង់ក្នុងសតវត្សទី ១៧ និងអគារដែលរងការខូចខាតយ៉ាងខ្លាំងក្រោយទឹកជំនន់ឆ្នាំ ២០១១ កំពុងស្ថិតក្នុងការជួសជុលឡើងវិញ រួមទាំងការស្កែន 3D នៃរចនាសម្ព័ន្ធទាំងមូល និងការសាងសង់ជញ្ជាំងទឹកជំនន់ដើម្បីថែរក្សាប្រាសាទផងដែរ។ ក្រៅពីទីក្រុងបាងកកប្រទេសថៃ តំបន់ Raja Ampat ប្រទេសឥណ្ឌូណេស៊ីក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរក្នុងការរុករកប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលកំពុងរីកចម្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKTbK_3ckd4RStmbZSn9eXFfjQmRFkW1L2o_kKpvRnk5s5oxz1D7oiwOt2Ay4AlFgeIOxzHDJAOvUp-h-UleY4j2GmgI2Jua8P5rayDCbIq9PDnj-mu-s83Xew5J0hbC28Xq9bTaVobcdbqR2cI34keZvxn9S0GAb7YcH8ex1IF-OZU6tPV0C0Ofwpun_/s1920/image_2024-10-25_11-12-21.png

អ្នកជំនាញនៅ National Geographic បានប្រដូចតំបន់ Raja Ampat ទៅនឹងអច្ឆរិយៈក្រោមទឹក ដែលមានផ្កាថ្មប្រហែល ៥០០ ប្រភេទ ត្រីថ្មប៉ប្រះទឹកជាង ១,០០០ ប្រភេទ និងសត្វផ្សេងៗទៀតដូចជា manta rays និងត្រីឆ្លាមសេះបង្កង់ជាដើម។ ទន្ទឹមនឹងនេះ ទីក្រុង Antigua ក្នុងប្រទេស Guatemala នៃទ្វីបអាមេរិកកណ្តាល ក៏មានភាពល្បីល្បាញដោយសារភ្នំភ្លើងសកម្ម Volcan de Fuego ទៀតផង។ លើសពីនេះ ហ្គ្រីនលែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ក៏ជាគោលដៅទាក់ទាញបំផុតផងដែរនៅឆ្នាំ ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpSKa_mHWkVOXVprCogsk_B3t_vY-HkljdzS3G1tdnHeuK5aYe3Dpp4r-6JMR5jnN-FFHLaLk9J5ovYJr6z_NkIjjjzh61fsdTT1bDMHzm-U5Kq787e_S2fU-L585maIoZz_qeUUsOBLC7367rtBPiP10EL6RAPPaiH2R2zEmN2r9y_KtsIIFErwh446Kw/s6010/image_2024-10-25_11-16-05.png

ទោះបីជាកន្លែងនេះពិបាកទៅដល់ ព្រោះវាព័ទ្ធជុំវិញដោយទឹកកកអាកទិកក៏ដោយ អ្នកជំនាញនៅ National Geographic បានណែនាំថា អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរដ្ឋធានី Nuuk ដែលត្រូវបានកែលម្អ ក៏ដូចជាបានបើកដំណើរការតាំងពីឆ្នាំ ២០២១ អាចជួយភ្ញៀវទេសចរទៅកាន់កោះដ៏ធំបំផុតរបស់ពិភពលោកបានយ៉ាងមានសុវត្ថិភាព ដោយអ្នកទស្សនាអាចឃើញផ្ទាំងទឹកកកយក្សនៅទីនោះ ឬស្វែងយល់អំពីវប្បធម៌ Inuit នៃជនជាតិដើមភាគតិច៕