ប្រទេសចិន ៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា គម្រោងដំឡើងពន្ធទំនិញចិនខ្ពស់របស់មេដឹកនាំអាមេរិកថ្មី លោក Donald Trump អាចធ្វើឱ្យមហាប្រទេសអំណាចទាំងពីរឈានទៅមានសង្គ្រាមពន្ធយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសទាំងពីរនឹងរងផលប៉ះពាល់ខ្លាំងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoaWYIwaqwDfwf4_r7RWIYXSRmrMtB9FWvheRDbDAt8mep1XXOo6QWy3huM3SvsInGCXB0UDCy3MxTbwkshr1xcMV4E5phO1tBOPA_Agfs_Ie2yLocBDQ3FHcEf3UzAUmaiPGeq7ewk6idk7OdejJ4BgCfQ-rKbld6RyNQgNnOydpP33Wdgp4enRX6gRen/s1200/image_2024-11-29_08-22-36%20(2).png

លោក Trump ដែលគ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកថា លោកនឹងដំឡើងពន្ធទំនិញចិន ១០%ទៀត រហូតដល់ទីក្រុងប៉េកាំង អនុវត្តវិធានការជាក់លាក់ក្នុងការទប់ស្កាត់ថ្នាំញៀនហ្វេនតានីល (Fentanyl) ដែលជាបញ្ហាធំនៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBSJ-_OeNlpLYmHew7i1CMpXF1EagXvI1_6SrVOpzaCyzZTSfz18wXcuaiNSpChKeXJMvFEIVIveiF-OwdKHKDvdeGp4YC5lwwYpAQjmLLzQSHM8wiqGeti6Mh4sO3xZLUw-nzP1n2ITvNR3p93Gt9jxFoFs9ObGg2vF77IccikmExClBqIrk5CuI1smVv/s1200/image_2024-11-29_08-22-36.png

កាសែត China Daily និង Global Times បានផ្សព្វផ្សាយវិចារណកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមក ថា សូមមេដឹកនាំអាមេរិកថ្មីកុំធ្វើឱ្យចិនក្លាយជាសត្វពពែទទួលទោសដោយសារបញ្ហាថ្នាំញៀនហ្វេនតានីល នៅអាមេរិក ឬមើលរំលងបំណងល្អរបស់ចិន ។ មេដឹកនាំអាមេរិកគំរាមដំឡើងពន្ធទំនិញចិន គឺជារឿងពុំសមហេតុផល ពីព្រោះសង្គ្រាមពន្ធ គ្មានអ្នកណាឈ្នះទេ ។ បើអាមេរិកនៅតែយកបញ្ហាសេដ្ឋកិច្ចមកលាយឡំជាមួយនយោបាយ និងយកការដំឡើងពន្ធជាអាវុធ វានឹងធ្វើឱ្យប្រទេសទាំងពីរខាតបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrzXsdmiqvVH7NGizZsrJgV8hVejbWggrwGj0hqA1QYB8Fjp84MzdnqpN5NQL1mwGvGvWZ15Boi2hRHjj1kG9A9ZsNMpJQHKjX922-iYs29Ey3XRe1DX6kjecsJNo4N1kPD4qpC2xQ3o83zjvzFCF9nlMQka-H_gRcRiotXZm4oh2vQ8eAh0Gu5M6bF30/s800/image_2024-11-29_08-23-45.png

សេដ្ឋវិទូជាច្រើនរូបចាប់ផ្តើមទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិន ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដោយសារពិចារណាពីការដំឡើងពន្ធរបស់លោក Trump ហើយពួកគេបានដាស់តឿនឱ្យពលរដ្ឋអាមេរិកត្រៀមខ្លួនជាមួយទំនិញឡើងថ្លៃនៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf1rjewoeSh871xg4dmW5oY4BcXtIt31uX_Xg1mGyJzHAzV79UjofGIyHozJj16SEn5gIoeYEjj7KZmO_gZRuWuEmfQECzBHnaQ7JZuySz-BkbovTQLy1cfsMqATX4ag22V4amG2pcqhCeWq9DdQfX4vnL21QRiMfqNYPecH9sUf-x87FPxjSPhQ64NOOw/s1199/image_2024-11-29_08-24-19.png
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានសេដ្ឋវិទ្យានៅតំបន់អាស៊ី មកពីស្ថាប័ន S&P Global Ratings បញ្ជាក់ថា បច្ចុប្បន្ន យើងដឹងថា ផលប៉ះពាល់ដោយសារការដំឡើងពន្ធទំនិញនឹងកើតឡើង ។ ដូច្នេះ ស្ថាប័ន S&P បានកាត់បន្ថយការព្យាករសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ គឺនឹងកើនឡើងត្រឹមតែ៤.១% និង៣.៨% ប៉ុណ្ណោះ ។

លោក Trump ធ្លាប់បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធទំនិញចិនខ្ពស់ជាងមុន ខណៈកន្លងមក អាមេរិកយកពន្ធទំនិញចិន ចាប់ពី៧.៥% ទៅ២៥% ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioK0Mei4rDCJiwwHI6Jrlecux1xTlqxPh3LqxmI5w0SyndYRl5FzXl9T_ANoEl9mTu1axIslAG8GjVNaY6oZJacezSj-d9EWEScN2JTna9OjCL4759_5sHkQOLAs10an0cOUB62jEWtPqSbtnNa3FB_MYVYB0j_1ZxLC-xkhq1qu9b9LDE-3c7XqWJXZ_g/s744/image_2024-11-29_08-24-20.png

លោក Gao Lingyun អ្នកវិភាគសេដ្ឋកិច្ចមកពី Chinese Academy of Social Sciences នៅទីក្រុងប៉េកាំង ឱ្យដឹងថា ចិនមានវិធានការទប់ស្កាត់ការដំឡើងពន្ធទំនិញរបស់អាមេរិក ។ ការយកបញ្ហាប្រឆាំងថ្នាំញៀនមកធ្វើជាមូលហេតុដំឡើងពន្ធទំនិញចិន គឺចិនពុំអាចទទួលយកបានទេ ហើយក៏ស្តាប់មិនចូលត្រចៀកដែរ ៕