Home Blog Page 821

ប្រទះឃើញទីក្រុងបុរាណយ៉ាងធំដែលលិចបាត់ក្នុងព្រៃជ្រៅអស់រាប់រយឆ្នាំ

0

ប្រទេសម៉ិកស៊ិក ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា និស្សិតមួយក្រុមបានមកស្រាវជ្រាវនៅក្នុងព្រៃជ្រៅ ហើយពួកគេក៏ប្រទះឃើញទីក្រុងបុរាណយ៉ាងធំមួយដោយចៃដន្យ ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់ប្រទេសម៉ិកស៊ិកអស់រយៈពេលរាប់រយឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrq1LbCjP_-AoArN8aYppTnFNekfdkE7ftJ8qGIrPO16g1nGP1UaqHSxR5fjRMcLXW9s1CH8I16JVyX4bEkZSJsuPtU956PdrjoOYkVxdr0kWSCnJPkPfpL6Q5S226-4n5hoygBmfoP9FcAzyTvAK_HK5dULYQbVvc0ll3KuRssSWiu1-QAFHCL0Cq0nB_/s1280/image_2024-10-31_08-40-10.png

ក្រុមនិស្សិតផ្នែកបុរាណវិទ្យាបានប្រទះឃើញទីក្រុងរបស់ជនជាតិភាគតិចម៉ាយ៉ា ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់រដ្ឋ Campeche ស្ថិតនៅភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក ហើយក្រុមនិស្សិតបានដាក់ឈ្មោះទីក្រុងនេះថា «Valeriana» ។

ក្រុមនិស្សិតបានប្រើប្រាស់បច្ចេកវិទ្យាស្រាវជ្រាវដោយឡាស៊ែរឈ្មោះថា «Lidar» និងគូសផែនទីអគារកប់នៅក្រោមព្រៃឈើ ហើយពួកគេក៏បានរកឃើញអគាររហូតដល់៦.៧៦៤កន្លែង ព្រមទាំងពីរ៉ាមីត, ទីលានលេងកីឡា, ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ, មហោស្រព និងអាងស្តុកទឹក ។ ទីក្រុងនេះលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្ហល្ហេវ និងមានទីតាំងនៅក្បែរទីក្រុង Edinburgh របស់ប្រទេសស្កុតឡេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Vsy7y2GCJssVe2N55IaAlWhZBx8fp7VINAtaTn6oHqJHP5izUTrVJKfufvJPhUukqUn4s3Wx6LxI50ESl87V25Y0vBPUnTjp9l7rPMV9VLfiJmHcpVSCdH0XyalPjDykB0WuYEWcTG6J3VHEuAJx0kB5YfGzkqUOocSXzNAz2siPYkbbOavpcjLz-5YG/s3942/image_2024-10-31_08-40-11%20(2).png

ក្រុមនិស្សិតជឿជាក់ថា វាជាប្រភពអរិយធម៌របស់ជនជាតិភាគតិចម៉ាយ៉ា ដែលមានជំនាញសាងសង់ស្ថិតក្នុងលំដាប់ទី២ នៅអាមេរិកឡាទីន បន្ទាប់ពីទីក្រុង Calakmul ។

លោក Luke Auld-Thomas និស្សិតមកពីសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក បានប្រទះឃើញទីក្រុងនេះមុនគេ ដោយបានឃើញទិន្នន័យរបស់ទីក្រុងក្នុង Google ។ លោក Luke និយាយថា ៖ «ខ្ញុំស្វែងរកព័ត៌មានមួយចំនួនក្នុង Google ហើយរកឃើញទិន្នន័យស្រាវជ្រាវដោយឡាស៊ែររបស់អង្គការការពារបរិស្ថានម៉ិកស៊ិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBcxAOLB0gsdUbqsq4mHLx3KvHudYWNAUTnxRd1J1bEBzHhRi4bdypUg66oWqNOnjM_KMGQGRMIRpru6AzJXrbYzjYETbClrhJZsfna1_qropqUIFwsUIWmST4MikJM4dh2fZPMuHYTHq3e-JqCq_RPg1W4DDyFRjXqrzkn2psxY_kFOfsXWOca_BqNl-/s760/image_2024-10-31_08-40-11.png

ការស្រាវជ្រាវដោយបច្ចេកវិទ្យាឡាស៊ែរ គឺជាការបាញ់ឡាស៊ែរពីយន្តហោះចុះក្រោមដើម្បីគូសផែនទីនៅផ្នែកខាងក្រោម ។ វាផ្អែកលើការវាស់វែងពេលវេលា ដែលឡាស៊ែរប្រើប្រាស់ត្រឡប់មកវិញ ។

ប៉ុន្តែពេលលោក Luke ប្រមូលទិន្នន័យស្រាវជ្រាវក្នុងតំបន់នេះតាមវិធីសាស្ត្ររបស់អ្នកបុរាណវិទូ ស្រាប់តែលោកឃើញអ្វីម្យ៉ាងដែលអ្នកដទៃពុំឃើញ គឺទីក្រុងបុរាណដ៏ធំមួយ ។ ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅពី៣ម៉ឺននាក់ ទៅ៥ម៉ឺននាក់ គិតចាប់ពីឆ្នាំ៧៥០ ដល់ឆ្នាំ៨៥០ ហើយចំនួននេះច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងតំបន់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMMm_zS6xlKssTxIqrTMPpbrrFsG_DbbhPqiVNazXJ-kPJCe8NyVRMQBRBG_-jxiKEqHRHFzeI-PfxSBNjcT-8jylX_1tqFT8e-JvlkExvF8qEf6Ua-4omcbpj-3BW_E0GgP7Xvsa9H-Hp0tLCe0nY66IP2G31pDii5onYrESWj37PwqnlJ2co0JJfkAz/s1200/image_2024-10-31_08-40-17%20(2).png

ទីក្រុងបុរាណ Valeriana ស្ថិតនៅឆ្ងាយពីផ្លូវធំ និងនៅក្បែរទីក្រុង Xpujil ដែលជាកន្លែងរស់នៅបច្ចុប្បន្នរបស់ជនជាតិភាគតិចម៉ាយ៉ា ។ បើដើរពីទីក្រុង Xpujil ទៅកាន់ទីក្រុងបុរាណ គឺចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។

សាស្ត្រាចារ្យឈ្មោះ Marcello Canuto ដែលបានចូលរួមសរសេរការរកឃើញទីក្រុងបុរាណនិយាយថា ការរកឃើញទីក្រុង Valeriana នឹងជួយផ្លាស់ប្តូរការគិតរបស់ពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច ដែលជឿថា តំបន់ត្រូពិកបាត់បង់អរិយធម៌ ។ ប៉ុន្តែការពិត វាជាទីន្លែងមួយលើពិភពលោក ដែលពោរពេញទៅដោយវប្បធម៌ស្មុគស្មាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywj0j9CJR-6HK1iTg4wYDpBfchn9ZPOjjXQp_dFcRF1j3R8f4HC6SlI42CcUv5LsvNACkCYGjZW44cNrv9CnWBl62V2F-FVGe5S5Klnd5voTHfqWPnI6MwUpmnHJM7otbBBO500r0i6ZzgrgL3qOf-YrhN15VlGvU0GeC7Y_BzZ0Qzkj4dvgOJJpHolGH/s1200/image_2024-10-31_08-40-17%20(3).png

ប៉ុន្តែក្រុមនិស្សិតពុំបានបញ្ជាក់ច្បាស់លាស់ថា តើអ្វីជាមូលហេតុធ្វើឱ្យទីក្រុងបុរាណដ៏ធំនេះត្រូវគេបោះបង់ចោល ប៉ុន្តែពួកគេបញ្ជាក់ថា ទីក្រុងបុរាណស្ថិតនៅតំបន់រាំងស្ងួត ។ ដូច្នេះ វាអាចជាមូលហេតុធ្វើឱ្យមនុស្សក្នុងទីក្រុងផ្លាស់ប្តូរទៅរស់នៅតំបន់ផ្សេង ៕

ម្ចាស់ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន

0

ប្រទេសចិន ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា លោក Zhang Yiming ជាស្ថាបនិករបស់ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន ក្នុងឆ្នាំ២០២៤ គឺទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់៤៩.៣០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs8pnSuYCmF1-_EA4IrkCAlK9ROAyK8YcOZEa-dwkg6c_Kqk4flHtlU5TXXBznQUCzhexq71dazUrSrwpBABBWI_ZA8ZbH3fDS3RMPfPrfisUBzw6Q4QEYHtRBnsH-iusF8tiiQBIraqNsKtDuW20RlczmeftwaDG_vtTGYAytYBwDQ0KtTSohlq757V4d/s800/image_2024-10-31_08-32-18%20(2).png

លោក Zhang មានអាយុ៤១ឆ្នាំ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance កាលពីឆ្នាំ២០២១ ។ លោកជាបុគ្គលទី១៨ ដែលទទួលបានតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ចិន ដែលជាការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ។

តម្លៃទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងលើសទ្រព្យសម្បត្តិមហាសេដ្ឋីឈ្មោះ Zhong Shanshan ជាស្ថានិកក្រុមហ៊ុនផលិតទឹករ៉ែម៉ាក Nongfu Sunquan ។ ហេតុនេះ មហាសេដ្ឋី Zhong បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ ដោយសារទ្រព្យសម្បត្តិធ្លាក់ចុះ២៤% គឺនៅសល់ត្រឹមតែ៤៧.៩០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDF-zcQOBxonioOsm5TfDK3Q6rCUQQA7TzFReYUrQmi46xj9bVAauBbiYR9lliVvCWNVb6t06_HvQoQMoOQ6CcMOPMvNab9DWA9ZFRZ2rQrrhVDm2hmAv8T8Ez8qBPYyHAYY2WxnD83pJqRKEPZcf9LIbDKQBt10LDJUlPEW2kMNGnk4TX0L3xnX_Iy8BA/s1200/image_2024-10-31_08-32-18.png

បើទោះជាលោក Zhang បានប្រឈមនឹងឧបសគ្គផ្លូវច្បាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនៅអាមេរិក ប៉ុន្តែប្រាក់ចំណូលនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន ByteDance បានកើនឡើងរហូតដល់៣០% កាលពីឆ្នាំ២០២៣ គឺស្មើនឹង១១ម៉ឺនលានដុល្លារអាមេរិក ។ ហេតុនេះ វាបានជួយឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Zhang កើនឡើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4WBmG4JgfPg-DgF8LUD_cnPZQzDSKgPG2rtOizn3Q5v1HUFaU7_23aZGZP3zTG9BXvPeHJNuOPrpHdYsLfV26qYVj8exdE19TJcZjjZd9W1Kkq6LTEbcyCis2CvIDAT8kH0Folc6byimKacayLYp6UWpZBrkHzKn1AYlI9Hbayim1kGI2Dufvb29UfIpu/s2000/image_2024-10-31_08-32-19%20(2).png

ចំណែកមហាសេដ្ឋីចិនមានទ្រព្យសម្បត្តិច្រើនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ គឺបានទៅ Pony Ma ជាស្ថាបនិក Tencent ។ រីឯមហាសេដ្ឋីឈ្មោះ Colin Huang ជាស្ថាបនិក PDD Holdings ធ្លាក់មកនៅចំណាត់ថ្នាក់ទី៤ បើទោះជាប្រាក់ចំណូលពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo និង Temu កើនឡើងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguKNZj2BgwiTtaD4wI08Z_ies46ZkRal3wfxHvv8Tb7vX_1EaHBh8QWw9w_MrgowZvI91piVpKczfRm8C2QhV32NA4LwrOKn9L_ffabVFCZNbPCJrF53pUI5BM2nuBsBOPmXroTYPb9FZ-3EOj2cWKh8p55lhD2pbJjj3-0-U4tmLPxbei7qLFZ5ipwcAU/s1264/image_2024-10-31_08-32-18%20(3).png

ចំនួនមហាសេដ្ឋីចិនដែលមានឈ្មោះក្នុងការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ក្នុងឆ្នាំ២០២៤ បានថយចុះ១៤២នាក់ គឺនៅសល់ត្រឹមតែ៧៥៣នាក់ប៉ុណ្ណោះ ។ នេះចាត់ទុកថា ការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីចិនក្នុងឆ្នាំ២០២៤ គឺតិចជាងឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5O7l9KwdaSYoQqHMZJMY7Oi2dhqzrsaY1cvbiywaYfbrqOi7ZlHSwXXuEzrX7hnAC_joKWG9bl1l_VcUZVU4wY4Q5XMS1tXuJmyx0ma3geAYXRkO3zURcIx06DsA0HHY5fDdOHpv_LITNbKJhNIn0A4vpFgEaH2LqH-_69R7guk01iroKyhvujSnNNTpr/s1024/image_2024-10-31_08-32-19.png
Rupert Hoogewerf ជាប្រធាន Hurun China Rich List បញ្ជាក់ថា សេដ្ឋកិច្ច និងទីផ្សារហ៊ុនចិនកំពុងប្រឈមនឹងការលំបាក ហើយអាជីវកម្មដែលធ្លាក់ចុះទ្រព្យសម្បត្តិខ្លាំងបំផុត គឺផ្នែកអចលនទ្រព្យ ខណៈក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង Lei Jun ជាស្ថាបនិក Xiaomi មានទ្រព្យសម្បត្តិកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ៕

ទ្វីបអង់តាក់ទិកកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុត

0

បរទេស៖ នៅឆ្នាំ ២០២៤ នេះចំនួនភ្ញៀវទេសចរដែលបានទៅលេងទ្វីបអង់តាក់ទិក គឺបានលើសពី ៤៣,០០០ នាក់ហើយកើនឡើងជាង ៥០០% បើប្រៀធៀបទៅនឹងរដូវរងាឆ្នាំ ២០១៧ ដែលមានតែអ្នកទេសចរប្រហែល ៧,០០០ នាក់ប៉ុណ្ណោះ។
ទ្វីបអង់តាក់ទិក គឺជាផ្ទៃទ្វីបថ្ម ឬដី ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយផ្ទាំងទឹកកក និងជាទីកន្លែងត្រជាក់ជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នមិនមានប្រទេសណាអាចគ្រប់គ្រងបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt68Tw17ty1RRDtJ_3TCdiGo8KdCN10hxu0H7XvA3dhSTDb17r1Fgztr4y2Fu01BOHZCzetysBB9SlQpUSo5L5L4ljHIrsyxcKlBGgi1EkVybzDdeSgxn7sDZ3Fb2GiYG1-I3EE7IdvCxjgKDXzu5SFPy8GMyiJNCtD2-FKCOXWKuJ_QzoNqOxgdD3ySoO/s1280/image_2024-10-31_08-22-07%20(2).png
ទ្វីបដ៏ធំល្វឹងល្វើយនេះស្ថិតនៅចំប៉ូលខាងត្បូង នៃភពផែនដីតែម្តង ដោយផ្ទៃដី ឬថ្ម ៩៨ភាគរយរបស់វាគ្របដណ្តប់ដោយទឹកកក ដែលមានកម្រាស់យ៉ាងក្រាសរហូតដល់ ១.៦គីឡូម៉ែត្រ ឬ ២ គីឡូម៉ែត្រ។ វាជាកន្លែងប្រមូលផ្តុំទឹកកក ៩០ ភាគរយ នៃទឹកកកទាំងអស់នៅលើផែនដី និងទឹកសាបរហូតដល់ទៅ ៧០ ភាគរយឯណោះ ដែលនេះពិតជាចំនួនដ៏ច្រើនខ្លាំងណាស់។ កាលពីប៉ុន្មានទសវត្សរ៍មុន ការធ្វើដំណើរទៅកាន់ទ្វីបអង់តាក់ទិកមិនមែនជាបទពិសោធន៍ដ៏ប្រណីតដូចសព្វថ្ងៃនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBjbWlbE2KY8dK9nFfffXChnYSk6WMW4sF_eHqsMAMzQiEdI0RTPkL0Inz23Lu5_HtexvMesa-hXnXUgURy5uZ8fVMdhh2sQZJXPCfXwwii-2VujbDhk7VJ4JA_9n2gVRtgY3v6Y-6ptPBSfSJMo1Fd1e3NktTsBQ5GYwRqdNDEyV6JNMB6nAMPR5rEK4T/s1600/image_2024-10-31_08-22-08.png
មុននឹងទៅដល់តំបន់ទឹកកកនេះ ភ្ញៀវត្រូវតែធ្វើដំណើរតាមកប៉ាល់តូចៗ ឬហោះហើរជាច្រើនដង ដោយឆ្លងកាត់ប្រទេសអឺរ៉ុបជាច្រើនទៀត។ ហើយនៅពេលទៅដល់ទីនោះ ភ្ញៀវនឹងជួបប្រទះអាកាសធាតុដ៏សែនអាក្រក់ ក៏ដូចជាប្រឈមនឹងសត្វកាចសាហាវផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះ ខ្សែនាវាដូចជា Ponant, Silversea, Seabourn និង Scenic របស់អាមេរិកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់នូវបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកធ្វើដំណើរទៅកាន់តំបន់ប៉ូល។ ពួកគេផ្តល់ជូននូវឈុតប្រណីតនៅលើយន្តហោះ អាហារឆ្ងាញ់ៗ និងសូម្បីតែស្ប៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJP4qe95736RsdIepM2aJGi4mUsod799HMzL1nwFr8zGOKs4OoVEWqFqf0ybmnGHXFiO-hVCg24MlftY0yB3yTI3T-buJMf3Psczy7xidwVtZOmfGC57c7JWAytrLgWtt-taJq7_TuLlJpNNydyIVfpgU_ZQ5-5evlsG2fjSZSv9iUzRHgnQS0Kf-Yieb/s1000/image_2024-10-31_08-22-09.png

ហេតុនេះហើយភ្ញៀវទេសចរកាន់តែច្រើនក៏បានចាប់អារម្មណ៍នឹងបទពិសោធន៍នៅទីនោះ ដែលធ្វើឱ្យទ្វីបអង់តាក់ទិកកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្តី ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានធ្វើឱ្យអ្នកជំនាញជាច្រើនព្រមានអំពីផលប៉ះពាល់បរិស្ថាន។ អ្នកបរិស្ថានវិទ្យាបាននិយាយថា វត្តមានមនុស្សកាន់តែច្រើនឡើងនៅក្នុងទ្វីបអង់តាក់ទិក បានកំពុងធ្វើឱ្យកម្រិតកាបូនឌីអុកស៊ីតកើនឡើង ហើយព្រិលនៅអង់តាក់ទិកក៏កំពុងរលាយលឿនជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVTvk_THg9jfaM8q4gkP0-_A3gGaZifKTDqOLhJw9WaaZToBaptFGXgwwqN9fEeEQoBn3HtlqQgyaUPMqgaJon56Ux1PqIfrqtaAnov9URHAl3TUrT2Ku0xRwNAfYRAB4LgGutM6_4B9f6UuB3QMEoXV4m4QurVPy4Bkxj84vKJ7Zuq0UMOg-BpnoL_MmS/s1024/image_2024-10-31_08-22-07.png

ដើម្បីការពារបរិស្ថាននៅតំបន់ទឹកកកអង់តាក់ទិក ប្រតិបត្តិករនាវាទេសចរណ៍បាននិយាយថា ពួកគេដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ដែលពួកគេមាននៅលើបរិស្ថាន។ ដូច្នេះអ្នកដំណើរដែលមកទីនេះ តែងតែត្រូវបានផ្តល់ការណែនាំលម្អិតមិនឱ្យនាំយកអាហារខាងក្រៅ ឬសារធាតុកខ្វក់ផ្សេងទៀតទៅកាន់អង់តាក់ទិកឡើយ។ ភ្ញៀវក៏ត្រូវបានណែនាំកុំឱ្យដេកលើព្រិល ហើយរក្សាចម្ងាយពីសត្វព្រៃដើម្បីការពារការរីករាលដាលនៃបាក់តេរី និងមេរោគទៅកាន់ពួកវាផងដែរ៕

លក្ខខណ្ឌងាយៗ ក្នុងការផ្លាស់ប្តូរបណ្ណបើកបរជាតិ ទៅបណ្ណបើកអន្តរជាតិ

0

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺជាកូនសៀវភៅមួយ អនុញ្ញាតឱ្យអ្នកបើកបរមានសិទ្ធប្រើប្រាស់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

ដើម្បីទទួលបានបណ្ណបើកបរអន្តរជាតិ ពលរដ្ឋត្រូវទៅធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយត្រូវការឯកសារ ចាំបាច់ទាំងមួយចំនួនដូចជា៖

១. បណ្ណបើកបរច្បាប់ដើម
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់

នៅក្នុងនោះ ក៏មានតម្រូវឱ្យបង់កម្រៃសេវាចំនួន២៥០០០០(ម្ភៃប្រាំម៉ឺនរៀល)ផងដែរ។

គួរបញ្ជាក់ថា អ្នកមានបណ្ណបើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំ ដែលអ្នកមានបណ្ណនេះ អាចបើកបរបាន៩៩ប្រទេសនៅលើពិភពលោក៕

 

 

ល្អហួស ព្រលយពាក្យមួយឃ្លាសង្ស័.យអនាគតអាចក្លាយជាតារា K-Pop

0

ជារឿយៗ ជូរី ល្អហួស តែងតែត្រូវបានហ្វេនៗជំរុញលើកទឹកចិត្តនាងឱ្យចូលវិស័យ K-Pop ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែល្បីល្បាញតាមរយៈវិស័យមួយនេះ ខណៈ ល្អហួស រាំបានល្អទាំងស្អាត សម្រស់ក៏មានបានមួយចប់។ ជាមួយការជំរុញលើកទឹកចិត្តស្រាប់តែ ល្អហួស បង្ហើបប្រយោគមួយឃ្លាធ្វើឱ្យហ្វេនៗកាន់តែសប្បាយចិត្តទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPl1qmn3xy1VvGfPeRIvCoJCGuASwVMoD42Lw5HMRm9wY0LuPKYsX21IkYp4a5giJzsxZMwzRuT65FC8NAoHvZ_zHatzSG4-V6c2GBq1YC5VdfonFgzXcPfIVZMSV3TwqvMje0vxIVyiZiJU-6GTlagoWtusCr40vbN4npzobQr-xCK3SWfnzECEuGhiw/s2048/image_2024-10-30_10-00-50%20(2).png

ក្នុងការប្រកួតវិស័យបវរកញ្ញា យុវតី ល្អហួស បានយកជ័យជម្នះជូនប្រទេសជាតិក្លាយជា Miss Preteen Junior Idol World 2024 ដោយបានបង្ហាញពីឥទ្ធីពលកម្ពុជាមិនចាញ់ប្រទេសដទៃនោះទេ ជាពិសេសគឺបានបង្ហាញពីរបាំអប្សរា យ៉ាងទន់ភ្លន់ នៅលើឆាកអន្តរជាតិប្រកបដោយស្នាមញញឹមដ៏ស្រស់ស្អាត។ ងាកមកកាន់វិស័យសិល្បៈវិញទស្សនិកជនមានការទទួលស្គាល់ទៅលើសមត្ថភាពរបស់ ល្អហួស មានទេពកោសល្យពេញខ្លួនទាំងបុរាណនិងសម័យ ល្អហួស ធ្វើបានទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLimqAR3Tg-uPrU1ZW9igyJNek4PwsBf1fNtu_Wu9vyTwnhMpvLFhUWqxZZhCo-mtJ-J5zXWChKhKZoVCki0EEGTKnduBhhkkoP0f81H-Qwojfc3kFYNTOjQaKVAOZRjVo-JeBezThkgFyapeZw7ZJDfm2c1JP0hGYjU7E03uwnYE912lEYBI3ZZr5hTcI/s2048/image_2024-10-30_10-00-52.png

មានទាំងព្រមដូចនេះមិនថាសម្រស់ឬទេពកោសល្យជារឿយៗ ល្អហួស តែងតែត្រូវបានហ្វេនៗជំរុញចិត្តឱ្យយុវតីរូបនេះចូលរួមប្រកួតប្រជែងនៅលើវិស័យ K-Pop នឹងជំរុញឱ្យប្រទេសកម្ពុជាកាន់តែល្បាញល្បី។ ថ្មីៗនេះ ល្អហួស កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទំនងប្រឡូកលើវិស័យមួយនេះ។

នៅយប់ថ្ងៃទី២៩ តុលា ល្អហួស បានបង្ហោះសំណេរថា «ថ្ងៃខាងមុខនឹងមានឈ្មោះ កូនស្រីកម្ពុជា ឈរលើវិស័យ K-POP IDOL លំដាប់អន្តរជាតិ ដើម្បីឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពី កម្ពុជា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWOJShcxUZ8EWmXFLe_u_dJKgc0xOPzWMuqC_ItTdLdLCLF7VTA2xkyNYd58CWV1RMuUasXbCQ7bYijhwFtau0yCoBrKWez3f26ol_JqbSj0xUKtsWYvuq8e35Iil7_-CD9PkLmLbWajELvevN4VtVogh7e3G_IcsyhQP0feZulzX0TaaBaHo5XQqhI1yQ/s2048/image_2024-10-30_10-00-55.png

ឃើញការបង្ហោះរបស់ ល្អហួស បែបនេះហើយហ្វេនៗជាច្រើនកាន់តែជំរុញលើកទឹកចិត្តទ្វេដង ស្របពេល ល្អហួស ក៏ត្រៀម បង្ហាញពីចង្វាក់ K-Pop ចែកហ្វេនៗទស្សនា។ ទន្ទឹមនឹងបង្ហាញចង្វាក់ K-Pop ល្អហួស ក៏បានថតរបាំអប្សរានៅលើទឹកដីប្រាសាទអង្គរវត្តម្តងទៀត បន្ទាប់ពីលើកទី១ មានការខ្វះខាតប្លង់មួយចំនួនមិនបានបង្ហាញឱ្យទស្សនិកជនទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvkibFPGDWTQBA3x7Ymm-aTfUcWoeZukR467u2PjrJowFQzFlnK5kQejjPd0zVU_HLieNC7ZcJKqBDLVl5gL88B0WQvlk2Q6ZhfR0YbRxOCJJzujz5dM-NXTGdk9ovx6mvgvp6iBOOMfvLaeeQ6riJ9G1_c7fbrq0CaxGIDME2k-k6RIKkg1pqJAax9DBt/s2048/image_2024-10-30_10-00-50%20(3).png

មែនទែនទៅ ល្អហួស មានបំណងចង់ប្រកួតប្រជែងកម្មវិធី Miss Grand បន្ទាប់ពីគ្រប់អាយុ១៨ឆ្នាំប៉ុន្តែបានសម្រេចចិត្តបោះបង់ក្តីស្រមៃមួយនេះវិញក្រោយពីមានបញ្ហាចម្រូងចម្រាសមក៕

មិនត្រឹមតែមានសំឡេងផ្អែមពីរោះទេ Rosé ក៏មានជំនាញសិល្បៈដ៏អស្ចារ្យនេះទៀត

0

Rosé សមាជិកក្រុម BLACKPINK កំពុងឡើងដល់កម្ពស់ថ្មីក្នុងអាជីពទោលរបស់នាង ដោយក្លាយជាតារាចម្រៀង K-pop ដំបូងគេដែលឈរលើកំពូលតារាងពិភពលោករបស់ Apple Music។ បទ «APT» របស់នាង ក៏ជាប់លេខ១នៅលើ Spotify Global, iTunes Global និង YouTube Global ។ Rosé កំពុងគ្រប់គ្រងទីផ្សារតន្ត្រីកំពូលដូចជាសហរដ្ឋអាម៉េរិក ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងចិន ហើយជាសមាជិក BLACKPINK ដំបូងដែលសម្រេចបាន Perfect All Kill នៅលើតារាងកូរ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Xs66IJTsFDZGcctuR7rGTCacaJbUuktkfpry02qhy2yR3KK4Jfsy0hFaYR_ds5Nqjah-xtMXTBl1WoP9XaoDE8r1j9-nlQFfwRfQ5WvlHflW_Qhp6LeZezyeSLK97tMjuUz-oBOue3d1kehxTJ0TSD9864IW6bdSZ41KgGR6ygOf4b2WqYBuZY8erYuT/s1200/image_2024-10-30_15-15-53.png

Rosé ត្រូវបានគេសរសើរចំពោះផ្នត់គំនិតតន្ត្រីប្រកបដោយភាពច្នៃប្រឌិតរបស់នាង ប៉ុន្តែ Rosé ផ្តល់ច្រើនជាងនេះទៅទៀត ពោលគឺនាងមានចក្ខុវិស័យសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅលើវេទិការកូរ៉េដ៏ពេញនិយមមួយមានការបង្ហោះមួយដែលមានចំណងជើងថា «Rosé រចនាដោយផ្ទាល់នូវមេក្រូហ្វូនរបស់ BLACKPINK»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcrLbgZH1_DTmxbCvgymy0kfrLU7CriKZIAK8QvmzoNNDFD0_6aG-EoZMIaEyyOtOM5UOu0wTPtILH-iI3qTlDmxPYOORj9AckhmN8xo_9bgf8WMQBTlc8ZdbX0UxwATxBeIxEAjrr4grtPhb42RMsi3yjSlP_jMVKMspbKKWpAzj5yMUkgKaM8hrhBq91/s900/image_2024-10-30_15-15-54.png

ការបង្ហោះរួមមានរូបថតរបស់មេក្រូហ្វូនថ្មីរបស់ BLACKPINK និងStory Instagram របស់ Jisoo សុំឱ្យ Rosé បញ្ចេញរូបភាពរបស់មេក្រូហ្វូន ដោយពន្យល់ថាមីក្រូទាំងនេះត្រូវបានប្រើប្រាស់ដោយ BLACKPINK ចាប់តាំងពីការសម្តែង Coachella របស់ពួកគេ ហើយមីក្រូពិតជាត្រូវបានរចនាឡើងដោយសមាជិក Rosé។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwRxPSK39RUwQ4pUPJMoyA_Pwx99e3tdoQuItTo5uxcFYikAJhSd42wyOJllg0nyhLJTR-JCFQiZEsDpxxXFA351HHctb3mlJkcVAycVfke-rhCZbBuAtTL610OlW-Flss2npzbOeCpj6LCc3ImHU8bFWmKfz8swI4HtqOthmPVRwL8-jdJLJ2R-D0M6mg/s1922/image_2024-10-30_15-15-54%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតដែលបានបង្ហោះរូបនេះក៏បានបង្ហាញរូបគំនូរដ៏ស្រស់ស្អាតមួយចំនួនរបស់ Rosé ដោយបានកោតសរសើរទេពកោសល្យរបស់នាងយ៉ាងខ្លាំងទាំងស្អាតពូកែហើយពូកែគូរគំនូរទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDr6JSaH9G-Lx3D3p5EzkItuLFIYZB4xq8MnneX9e2n9HFovIez7ploLzh17xMD_kiottKKpqggQWsEYaPrAmBDIhqaGbU07DvXUiv5osaw6v2hBPrPxGccp-orF9Bx1gBqTdJuyMNsq68vBIGjJw3X5rRakudgf14rQ81nkCcOfMZ9U8x-4MrEZSKwEyc/s1428/image_2024-10-30_15-15-55.png

Rosé មានឈ្មោះជាភាសាកូរ៉េថា Park Chaeyoung មានអាយុ២៧ឆ្នាំ កើតនៅប្រទេស New Zealand បានមកប្រទេសអូស្ត្រាលីជាមួយគ្រួសារតាំងពីអាយុ៨ឆ្នាំ។ នាងបានចុះកុងត្រាជាមួយក្រុមហ៊ុន YG បន្ទាប់ពីការសវនកម្មឆ្នាំ២០១២ ដោយធ្វើការជាអ្នកហ្វឹកហាត់រយៈពេល៤ឆ្នាំ។ នៅខែសីហា ឆ្នាំ២០១៦ តារាចម្រៀងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងសំខាន់របស់ក្រុម BLACKPINK ។ នៅក្នុងខែមិថុនា ឆ្នាំ២០២០ Rosé បានជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០ នៅអាស៊ី៕

ពេជ្រ ចរណៃ នឹងចូលរួមក្នុងការ Live ផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរដែលមានជាង៣០ប្រទេសចូលរួម

0

កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងនិងជាគ្រូបង្វឹកគុនល្បុក្កតោបានក្លាយជាស្រ្តីកម្ពុជាដំបូងគេចូលរួមក្នុងកម្មវិធី Global iLearning Movement ហៅកាត់ថា GiM តាមរយៈការ Live ដែលមានជាង៣០ប្រទេសចូលរួម។ តាមការបញ្ជាក់របស់កញ្ញា ពេជ្រ ចរណៃ បានឱ្យដឹងថារូបនាងនឹងបង្ហាញពីប្រវត្តិក្បាច់គុនបុរាណខ្មែរ ផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរតាមរយៈកម្មវិធីមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuFaHO7TXTtpDwiOcYLCv2kJbzLn6VxcwCQIcjFWadeBFfKdruuW95bnKIBHahp2ctL64X9IySmTqttl01hN43K50sBIRlVyLtuYZMTBmfKew_eUYNv-9ZBvS6pNagRRlnjsqYoD0B8nsaZpDumo5eNxfX03KB8o5MZA0qL6YPtT9aljeqWE0nenGiTmdF/s2048/image_2024-10-30_08-58-59.png

តាមការបង្ហោះរបស់កញ្ញា ពេជ្រ ចរណៃ នៅលើបណ្តាញសង្គមបានបង្ហាញអារម្មណ៍មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី Global iLearning Movement ក្នុងការលើកស្ទួយ និង ផ្សព្វផ្សាយនូវក្បាច់គុនខ្មែរបុរាណល្បុក្កតោ វប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ កញ្ញា បានឱ្យដឹងទៀតថាកម្មវិធី live នេះនឹងមានអ្នកចូលរួមមកពីជាង៣០ប្រទេសសុទ្ធតែជាបុគ្គលល្បីៗដើម្បីចូលរួមចែករំលែកពីវប្បធម៌ អរិយធម៌របស់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfspU02K2mF8X1RIo034rxYsEV_jfOcll2Jf4IbwdE5lglaOj1ualET0VvOqnSkuOfStlHJrxPtxFNxeii8OniS2UJCMsF-xx4rNkENGSPcEqKjcpmqcGFU0nhOBCXoA3abasWHSxM1rkFFVIoRIlstAnLSjiAxXE_sR4iVv1fVKTtErDHdhNd2F9eiq1/s2048/image_2024-10-30_08-58-56%20(2).png

កញ្ញា ពេជ្រ ចរណៃ ដែលតែងតែនិយមលើកស្ទួយសិល្បៈក្បាច់គុនល្បុក្កតោ បានបញ្ជាក់ទៀតថាការ Live នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ៧:៣០ ដល់ ៨:៣០ យប់ មានបកជាភាសាអង់គ្លេស ចិនកុកងឺ ចិនកាតាំង និង ឥណ្ឌូនេស៊ីផ្ទាល់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5drNPc7I8rc2FHJ__XTKmNUDVyWCFisw-y_CO2U3YKMsR6bhmHPRNBSE6GVJz8jiKiou92ilE0vZdr1xPPd3qOzTOY9btH3ZUc16EN4P1QywHw0ntofqmeNYUQv3wXJLWJQRG6iS5VZ_qWJtxJp_GDc_2WtGPKm1frU9xVrAeyIyuEaJKOb43tNvPwy1c/s1200/image_2024-10-30_08-58-55.png

កញ្ញាថា «រំភើបចិត្តខ្លាំងណាស់ ក្នុងនាមជាកូនស្រី កម្ពុជា ដំបូងគេបានចូលរួមក្នុងការឡាយក្នុងកម្មវិធីដ៏ធំខ្ញុំនឹងយកកម្មវិធីដ៏អស្ចារ្យនេះផ្សព្វផ្សាយនៅវប្បធម៌ អរិយធម៌ សិល្បៈ ក្បាច់គុនខ្មែរ ឱ្យពិភពលោកបានស្គាល់ពីកម្ពុជាកាន់តែខ្លាំង»៕

ខំគេច២ឆ្នាំ YouTuber ជនជាតិថៃស្រស់ស្អាតម្នាក់ត្រូវបានចា.ប់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី

0

Natthamon Khongchak ដែលជា YouTuber ជនជាតិថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានចោទប្រកាន់ពីបទបោកប្រាស់អ្នកគាំទ្ររបស់នាងចំនួន ២ពាន់លានបាត (ប្រមាណ៥៩ លានដុល្លារ) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនិរទេសទៅប្រទេសថៃវិញបន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលពីរឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd37UWQyT8ZFwbVCyVz-9Z11bzUUr3cidabSeElVGKb5RfJOLtvZWswWfa9SQgotO7MPm6Pgj6caaNN445kvW3Kq9XCwW3ypjlSCYjc8v66khr9VKDhZ2y-RlBWYY2DlK9KvD5tpsqGZydkhlRy2_wSrXypK1_7gHd9sj0kf0E_WxdxlYsU58hrlkwEFo1/s793/image_2024-10-29_13-26-03.png

យោងតាមកាសែតបាងកកប៉ុស្តិ៍ Natthamon មានអាយុ ៣២ឆ្នាំដែលត្រូវបានគេស្គាល់ថា «Nutty» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយនឹងម្តាយរបស់នាងត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែតុលានៅលើកោះស៊ូម៉ាត្រាពីបទចូលខុសច្បាប់។ កាសែត Daily Mail រាយការណ៍ថា ប៉ូលិសក្នុងតំបន់បានសង្ស័យលើការបញ្ចេញសំឡេងរបស់ Natthamon ហើយបានរកឃើញថានាងមិនអាចច្រៀងភ្លេងជាតិបាន ដែលនាំឱ្យមានការចាប់ខ្លួននាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzOMcnvU9s6PqISnNKANXrfsL4YLWTHHYxDYTgiKJ9yFgf1BS3ys0B6Ttkk1doE8yoa1ygPoKBWqyFkN_-YGSZqN8YcZ7nudoVj1t3xwkjC2kd9pzDuQsSGia5rIHIFS5CIOTf98wJLGH_DeDAeVujQWG8aH5qTgy0A2XbX67-EfMOK0mOufYvZU6U7an/s768/image_2024-10-29_16-10-48%20(2).png

ពេលមកដល់ទីក្រុងបាងកក Natthamon និងម្តាយត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង អមដោយ ឧត្តមសេនីយ៍ទោ Thawatchai Piyaneelabut ជំនួយការអគ្គស្នងការនគរបាលជាតិ និង មន្ត្រីនៃអគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)។ ឧត្តមសេនីយ៍ទោ Thawatchai បានបញ្ជាក់ពីការឃុំខ្លួនរបស់ Natthamon ពីបទក្លែងបន្លំហិរញ្ញវត្ថុពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុន។ លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ននាងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតពិសេស DSI ដើម្បីចាត់ការតាមផ្លូវច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYfWtu-QRxablYHitGCaNIYu21DMaHI0zp5NjprAQke6aMFBCfDLj-EKiqa0Ujqx5cEaokw9-Y2nIlYWWrKsP6jAyXEXCK-y1MjZSdam_EnoQ1sVXOPZHh4ug7nJj-wRP4Ga5_JCpRdF5D6vWM8z1mtDWZ0lc8hXsWVSF1DVIq72PU4IlZxX27uBdu1AS/s1024/image_2024-10-29_16-10-48.png

Natthamon បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០២២ ជាមួយម្តាយ និងជំនួយការរបស់នាង បន្ទាប់ពីគម្រោងវិនិយោគដ៏ធំរបស់នាងបានដួលរលំដោយបន្សល់ទុកជនរងគ្រោះជាង ៦,០០០នាក់ដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញហិរញ្ញវត្ថុ។ ពីមុនធ្វើជាពាណិជ្ជករប្តូរប្រាក់បរទេសដ៏ជោគជ័យ នាងបានចែករំលែកគន្លឹះនៃការជួញដូរជាមួយ subscribers YouTube ៨០០,០០០ របស់នាងជាញឹកញាប់ ហើយបានបង្ហាញពីរបៀបរស់នៅដ៏ប្រណីតនៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1qQFU9q-365PksOgRtzeB8IrXzWt9kFbBkgj4U5En2ztWoAxAeHpHDbbMO14WPNS9Lq5l17Q9gndNYEZwWg9d-0vH_lnd4ASRdqdEJ3NIICdLfDyGLX7xEZJGnrSBRcHR8ilDp5OT9rLaoW1hEx06pLJZidUv2HRFkxmpnL2uikPQNMa3yIZBbykPSb5m/s634/image_2024-10-29_13-26-03%20(2).png

ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងបានបង្ហាញពីការកម្សាន្ត កាបូប និងរថយន្តទំនើបៗ បង្កើតរូបភាពនៃភាពជោគជ័យ ដែលបានទាក់ទាញអ្នកតាមដានរាប់ពាន់នាក់ឱ្យវិនិយោគលើគម្រោងរបស់នាង ដែលសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។ នាងបានផ្តល់ការត្រឡប់មកវិញចំនួន ២៥% សម្រាប់កិច្ចសន្យារយៈពេល ៣ ខែ ៣០% សម្រាប់កិច្ចសន្យារយៈពេល ៦ ខែ និង ៣៥% សម្រាប់កិច្ចសន្យារយៈពេល ១២ ខែ ដោយសន្យាថានឹងសងប្រចាំខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFcW4HuVQ9ro3NFpyvYwhIKF4-ksOaNVzYIfFWSYS7E8MgGieHKH7GmXcsDMnX776xXviFkpS1vuE00JCLNuRXvltHPvrjn9xsyNOtt-FUnvlKupx_ivqgWZYyKD9OXJia2ZWYFDoxInCmr1aWF61TkPb2RKUQ5gm6hCzVNucCVDa9a_pkYdXLio3TXPCL/s634/image_2024-10-29_13-26-02%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការត្អូញត្អែរបានចាប់ផ្តើមកើតឡើងនៅប្រហែលខែមេសា ឆ្នាំ ២០២២ ដោយអ្នកវិនិយោគអះអាងថាពួកគេមិនបានទទួលការត្រឡប់មកវិញដែលបានសន្យា។ នៅក្នុងខែឧសភា Natthamon បានសារភាពនៅក្នុងការបង្ហោះ Instagram ថាបានធ្វើឱ្យមានកំហុសក្នុងការជួញដូរដែលនាំឱ្យបាត់បង់មូលនិធិដែលបានវិនិយោគ។ នាងបានសន្យាថានឹងសងអ្នកដើរតាមផ្លូវរបស់នាង ប៉ុន្តែបានព្រមានថា ការជាប់ពន្ធនាគារនឹងរារាំងនាងមិនឱ្យធ្វើដូច្នេះ។ មេធាវីតំណាងឱ្យជនរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនប្រឆាំងនឹង Natthamon ដោយចោទប្រកាន់ថានាងបានប្រើប្រជាប្រិយភាពរបស់នាងដើម្បីទាក់ទាញអ្នកគាំទ្រឱ្យវិនិយោគ។
ទោះបីជាមានសេចក្តីរាយការណ៍ពីការចាប់ខ្លួនរបស់នាងក៏ដោយ នាង Natthamon បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរ។ នាងបាននិយាយថា៖ «វាមិនមែនជាចេតនារបស់ខ្ញុំក្នុងការរត់គេចនោះទេ។ ខ្ញុំមិនដែលគិតបែបនេះទេ។ ខ្ញុំបានប្រគល់ខ្លួនឱ្យប៉ូលិស។ ខ្ញុំចង់សូមមទោសអ្នករាល់គ្នាចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំចង់សូមទោសដែលនាំឱ្យមានភាពអាម៉ាស់ដល់ប្រទេស»៕

ភាពផ្លាស់ប្តូររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយចម្រូ.ងចម្រា.សជាមួយ MGI ដែលអ្នកមួយចំនួនអាចមិនបានកត់សម្គាល់

0

ភាពចម្រូងចម្រាសរវាងខ្មែរនិងថៃជុំវិញកម្មវីធី Miss Grand ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សម្នាក់ត្រូវបានអ្នកមួយចំនួនដាក់បន្ទុកខ្លាំងទៅលើនាងព្រោះតែការស្ងៀមស្ងាត់មិនមាត់ករបស់នាងចេញមុខការពារប្រទេស។ ទោះយ៉ាងណា បើតាមគេសង្កេតឃើញដ្បិតតែនាងមិននិយាយអ្វីច្រើនប៉ុន្តែការបង្ហោះរបស់នាងក៏មិនប្រើ Hashtag ដូចកាលពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQMRF3dG7NzBKQreL5OLK1noydtTuUF0KZyE4ek5ZIo6vwmCOS00IHaXLY7ozc927HwP7W_orBFaJqdRcwf9TaFynaU_WUv9Z0Oh70cMh3eWQ_UJ-AAzIIbgWrBkUwghh5ypBM2cWYAr4feSrIsSBKJzSRBJVktWPkBCIk44aO4daY9zr8_PyOGjMC6pk8/s2048/image_2024-10-29_15-26-39.png

ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាគោលដៅនៃការជជែកវែកញែក រិះគន់ដាក់បន្ទុកទៅលើនាងបន្ទាប់ពីស្ថាប័ន MGC និង MGI មានបញ្ហាជាមួយគ្នាប៉ុន្តែនាងមិនបានចេញមកនិយាយការពារ ឬនិយាយអ្វីឡើយ។ ការស្ងាត់ស្ងៀមរបស់នាងក៏ធ្វើឱ្យ លីវ ជីលី ចេញមកផ្លែផ្កា ជាមួយ ខ្លឹម ស្រីគា ខណៈអ្នកមួយចំនួនទៀតនៅតែកើតក្តីខឹងសម្បារចំពោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAj7K-23thMMf_JerN-fslk8N6qlxfynJdZqVr4_e3wM2zwB8ZMClLXAAf3tudGQcLAd1gIhbiSBNJ80XwcLxG9rlu4f1kRCGHmKUMoZQQsYxoXFNEX31d2k35nwiJgJoUPuU_O1v1PXSduHAA5gFD-TNOAZ0EhsnQkJKK5i7PCMMrLrmFDHM8qooa1_-0/s2048/image_2024-10-29_15-26-44.png

មិនបានចេញមុខនិយាយអ្វីក្រោមហេតុផលនៅមានកុងត្រាជាមួយស្ថាប័ន MGI អាចនឹងត្រូវគេប្តឹង ស្របពេលដែលមិននិយាយអ្វី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានលោក ណាវ៉ាត់ ឱ្យក្រុមការងារ MGI Unfollowed និងនិយាយថាមិនបាច់មកប្រទេសថៃឬទាក់ទងទៅទៀតនោះទេ។ ការនិយាយរបស់លោក ណាវ៉ាត់ នេះត្រូវបានគេជឿថាដោយសារតែការខឹងសម្បារ ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅចូលរួមសន្និសីទកាសែតរបស់ លោកស្រី អ៊ឹម សុគន្ធា និង ប៊ី សុធារី ហើយអង្គុយរួមតុជាមួយគ្នាដែលកំពុងបរិភោគពងក្រួច និងសណ្តែកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUu83oSDi9t6ZfrFWave2TQs4gProlvuOkqXJzH0REvB-qKGL2UPeEG0KjVM8hJlSr0fXQo8eQ8F_i8J534odpm3RNDARB0gCC9pfmEXVKGcGNqtYdGtrtfsqOYpHtZ7ttDcMynadAYPRCb7BD0KV9e8JvdEfOd2LsEtD683YwZ0zaq75_bhUUhv44y7Xu/s2048/image_2024-10-29_15-26-45.png

ការកាត់ទំនាក់ទំនងនេះនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី MGI កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក៏ពុំមានវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមដូចគ្នាខណៈបវរកញ្ញា Isabella Miss Grand International 2022 បានសួររកនាងព្រោះតែមិនបានដឹងមានបញ្ហាអ្វីកើតឡើង។
មែនទែនទៅ ទោះបីជា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមាត់កច្រើន អ្នកខ្លះបានដាក់បន្ទុកនាងខ្លាំងយ៉ាងណាដោយសារតែកុងត្រា ប៉ុន្តែសកម្មភាពមួយចំនួនដែលអ្នកខ្លះមិនបានដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការប្រែប្រួលចំពោះស្ថាប័ន MGI ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJX_WX3_XQz5g-NS2d7JJR7sIDbikHwQFl8l4-ZgqNuPc-NzWTytljzhSTQHiAhyphenhyphendR24BvL5NOvbTucb3wOz8Q9Va4U-BkG2zVj_y7ei1SAD8XKxZoWQV5vX3hkO2qD1MwkoUkF1i5yJK9em7GUWoRwwtnxjIwcGQS40up1ZLbybi87YNR_-RcO1B0D3fr/s2048/image_2024-10-29_15-26-47.png

មុនពេលមិនទាន់មានរឿងចម្រូងចម្រាសការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានការប្រើ Hashtag ចំនួន៧ ប៉ុន្តែពេលនេះនាងបានដក Hashtag ចំនួន៣ ។ ពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដាក់ Hashtag ថា #MGI #MGC #PichVoteySaravody #MissGrandCambodia2022 #MissGrandInternational2022 #WeAreGRANDthe1andOnly #5thRunnerUpMissGrandInternational2022 ប៉ុន្តែពេលនេះបានដក Hashtag #MGI #MissGrandInternational2022 និង #WeAreGRANDthe1andOnly »។ លើសពីនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមកម្មវិធីជាតិដោយបានបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោកតាមរយៈកេរ្តិ៍ឈ្មោះរបស់នាង៕

ផឹកភេសជ្ជៈ ៣ មុខនេះជារៀងរាល់យប់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ គេងលក់ស្រួល

0

ប្រសិនបើអ្នកតែងតែប្រឈមនឹងបញ្ហាគេងមិនលក់ជាញឹកញាប់ ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះអាចជួយអ្នកបាន ដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង ល្អសម្រាប់សុខភាពរាងកាយបំផុត ដូច្នេះភេសជ្ជៈទាំងនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ក៏ដូចជាជួយឱ្យគេងលក់ស្រួល សុខភាពល្អ និងអាយុវែងផងដែរ។

១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0JPWV34XAn-Az0nIPOO91sVYL3mPUH9g9QE6cu7pfg76rGcvcxVf0KcIWYvpvSvRvnvNhSHpchbqtYoOHJVUw7dRzofVzVmFF6RzLHuJnYkqxU5Um5Dhfcud0_Ew0J-7mi7s83sBNHkZAtD3roKM_TN5goYfIQLD5DP1kAFCcb8F-WjGtYunwvls89Bw/s1024/image_2024-10-30_14-45-50.png

២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizg4UJWYU1Hkx8mS2ppSGASqk8iSQGpdH0JXFD7JlzMAEmCkeBE-K_GJ7VktBFI2KxwotRQpD6hohDmY59u4rhTNOSLXeeXxsaMj8fXrDIiK7rLawEGsBKDLFWOv4ftPRXSoeRe2qWqIm58THs0AsdOBIkzvQ_RxdhUICGKrH4wHOrqwGvSbYZJy_kQAhN/s765/image_2024-10-30_14-45-50%20(2).png

៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដែរ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួលបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKbDELAJzx3JL9FIhc0w1tgiWfNP2K2R-QzgwL-YqR0_hZIA9dji1311MXgZXP8aCA3fohlExkE3N_fr6vHcDE3CIUcZxF3vugmzkyz4rmlsF0Ose4xt3Jq6AlA_8tkvhraZRuB24N6dKLKHTkrLKZ145YTj5XG2WcticEEpqYlPXmgDtJ6sfJv6i8915L/s3872/image_2024-10-30_14-45-51.png