ប្រទេសម៉ិកស៊ិក ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា និស្សិតមួយក្រុមបានមកស្រាវជ្រាវនៅក្នុងព្រៃជ្រៅ ហើយពួកគេក៏ប្រទះឃើញទីក្រុងបុរាណយ៉ាងធំមួយដោយចៃដន្យ ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់ប្រទេសម៉ិកស៊ិកអស់រយៈពេលរាប់រយឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrq1LbCjP_-AoArN8aYppTnFNekfdkE7ftJ8qGIrPO16g1nGP1UaqHSxR5fjRMcLXW9s1CH8I16JVyX4bEkZSJsuPtU956PdrjoOYkVxdr0kWSCnJPkPfpL6Q5S226-4n5hoygBmfoP9FcAzyTvAK_HK5dULYQbVvc0ll3KuRssSWiu1-QAFHCL0Cq0nB_/s1280/image_2024-10-31_08-40-10.png

ក្រុមនិស្សិតផ្នែកបុរាណវិទ្យាបានប្រទះឃើញទីក្រុងរបស់ជនជាតិភាគតិចម៉ាយ៉ា ដែលទីក្រុងនេះបានលិចបាត់ក្នុងព្រៃរបស់រដ្ឋ Campeche ស្ថិតនៅភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក ហើយក្រុមនិស្សិតបានដាក់ឈ្មោះទីក្រុងនេះថា «Valeriana» ។

ក្រុមនិស្សិតបានប្រើប្រាស់បច្ចេកវិទ្យាស្រាវជ្រាវដោយឡាស៊ែរឈ្មោះថា «Lidar» និងគូសផែនទីអគារកប់នៅក្រោមព្រៃឈើ ហើយពួកគេក៏បានរកឃើញអគាររហូតដល់៦.៧៦៤កន្លែង ព្រមទាំងពីរ៉ាមីត, ទីលានលេងកីឡា, ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ, មហោស្រព និងអាងស្តុកទឹក ។ ទីក្រុងនេះលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្ហល្ហេវ និងមានទីតាំងនៅក្បែរទីក្រុង Edinburgh របស់ប្រទេសស្កុតឡេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Vsy7y2GCJssVe2N55IaAlWhZBx8fp7VINAtaTn6oHqJHP5izUTrVJKfufvJPhUukqUn4s3Wx6LxI50ESl87V25Y0vBPUnTjp9l7rPMV9VLfiJmHcpVSCdH0XyalPjDykB0WuYEWcTG6J3VHEuAJx0kB5YfGzkqUOocSXzNAz2siPYkbbOavpcjLz-5YG/s3942/image_2024-10-31_08-40-11%20(2).png

ក្រុមនិស្សិតជឿជាក់ថា វាជាប្រភពអរិយធម៌របស់ជនជាតិភាគតិចម៉ាយ៉ា ដែលមានជំនាញសាងសង់ស្ថិតក្នុងលំដាប់ទី២ នៅអាមេរិកឡាទីន បន្ទាប់ពីទីក្រុង Calakmul ។

លោក Luke Auld-Thomas និស្សិតមកពីសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក បានប្រទះឃើញទីក្រុងនេះមុនគេ ដោយបានឃើញទិន្នន័យរបស់ទីក្រុងក្នុង Google ។ លោក Luke និយាយថា ៖ «ខ្ញុំស្វែងរកព័ត៌មានមួយចំនួនក្នុង Google ហើយរកឃើញទិន្នន័យស្រាវជ្រាវដោយឡាស៊ែររបស់អង្គការការពារបរិស្ថានម៉ិកស៊ិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBcxAOLB0gsdUbqsq4mHLx3KvHudYWNAUTnxRd1J1bEBzHhRi4bdypUg66oWqNOnjM_KMGQGRMIRpru6AzJXrbYzjYETbClrhJZsfna1_qropqUIFwsUIWmST4MikJM4dh2fZPMuHYTHq3e-JqCq_RPg1W4DDyFRjXqrzkn2psxY_kFOfsXWOca_BqNl-/s760/image_2024-10-31_08-40-11.png

ការស្រាវជ្រាវដោយបច្ចេកវិទ្យាឡាស៊ែរ គឺជាការបាញ់ឡាស៊ែរពីយន្តហោះចុះក្រោមដើម្បីគូសផែនទីនៅផ្នែកខាងក្រោម ។ វាផ្អែកលើការវាស់វែងពេលវេលា ដែលឡាស៊ែរប្រើប្រាស់ត្រឡប់មកវិញ ។

ប៉ុន្តែពេលលោក Luke ប្រមូលទិន្នន័យស្រាវជ្រាវក្នុងតំបន់នេះតាមវិធីសាស្ត្ររបស់អ្នកបុរាណវិទូ ស្រាប់តែលោកឃើញអ្វីម្យ៉ាងដែលអ្នកដទៃពុំឃើញ គឺទីក្រុងបុរាណដ៏ធំមួយ ។ ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅពី៣ម៉ឺននាក់ ទៅ៥ម៉ឺននាក់ គិតចាប់ពីឆ្នាំ៧៥០ ដល់ឆ្នាំ៨៥០ ហើយចំនួននេះច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងតំបន់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMMm_zS6xlKssTxIqrTMPpbrrFsG_DbbhPqiVNazXJ-kPJCe8NyVRMQBRBG_-jxiKEqHRHFzeI-PfxSBNjcT-8jylX_1tqFT8e-JvlkExvF8qEf6Ua-4omcbpj-3BW_E0GgP7Xvsa9H-Hp0tLCe0nY66IP2G31pDii5onYrESWj37PwqnlJ2co0JJfkAz/s1200/image_2024-10-31_08-40-17%20(2).png

ទីក្រុងបុរាណ Valeriana ស្ថិតនៅឆ្ងាយពីផ្លូវធំ និងនៅក្បែរទីក្រុង Xpujil ដែលជាកន្លែងរស់នៅបច្ចុប្បន្នរបស់ជនជាតិភាគតិចម៉ាយ៉ា ។ បើដើរពីទីក្រុង Xpujil ទៅកាន់ទីក្រុងបុរាណ គឺចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។

សាស្ត្រាចារ្យឈ្មោះ Marcello Canuto ដែលបានចូលរួមសរសេរការរកឃើញទីក្រុងបុរាណនិយាយថា ការរកឃើញទីក្រុង Valeriana នឹងជួយផ្លាស់ប្តូរការគិតរបស់ពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច ដែលជឿថា តំបន់ត្រូពិកបាត់បង់អរិយធម៌ ។ ប៉ុន្តែការពិត វាជាទីន្លែងមួយលើពិភពលោក ដែលពោរពេញទៅដោយវប្បធម៌ស្មុគស្មាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywj0j9CJR-6HK1iTg4wYDpBfchn9ZPOjjXQp_dFcRF1j3R8f4HC6SlI42CcUv5LsvNACkCYGjZW44cNrv9CnWBl62V2F-FVGe5S5Klnd5voTHfqWPnI6MwUpmnHJM7otbBBO500r0i6ZzgrgL3qOf-YrhN15VlGvU0GeC7Y_BzZ0Qzkj4dvgOJJpHolGH/s1200/image_2024-10-31_08-40-17%20(3).png

ប៉ុន្តែក្រុមនិស្សិតពុំបានបញ្ជាក់ច្បាស់លាស់ថា តើអ្វីជាមូលហេតុធ្វើឱ្យទីក្រុងបុរាណដ៏ធំនេះត្រូវគេបោះបង់ចោល ប៉ុន្តែពួកគេបញ្ជាក់ថា ទីក្រុងបុរាណស្ថិតនៅតំបន់រាំងស្ងួត ។ ដូច្នេះ វាអាចជាមូលហេតុធ្វើឱ្យមនុស្សក្នុងទីក្រុងផ្លាស់ប្តូរទៅរស់នៅតំបន់ផ្សេង ៕