កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងនិងជាគ្រូបង្វឹកគុនល្បុក្កតោបានក្លាយជាស្រ្តីកម្ពុជាដំបូងគេចូលរួមក្នុងកម្មវិធី Global iLearning Movement ហៅកាត់ថា GiM តាមរយៈការ Live ដែលមានជាង៣០ប្រទេសចូលរួម។ តាមការបញ្ជាក់របស់កញ្ញា ពេជ្រ ចរណៃ បានឱ្យដឹងថារូបនាងនឹងបង្ហាញពីប្រវត្តិក្បាច់គុនបុរាណខ្មែរ ផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរតាមរយៈកម្មវិធីមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuFaHO7TXTtpDwiOcYLCv2kJbzLn6VxcwCQIcjFWadeBFfKdruuW95bnKIBHahp2ctL64X9IySmTqttl01hN43K50sBIRlVyLtuYZMTBmfKew_eUYNv-9ZBvS6pNagRRlnjsqYoD0B8nsaZpDumo5eNxfX03KB8o5MZA0qL6YPtT9aljeqWE0nenGiTmdF/s2048/image_2024-10-30_08-58-59.png

តាមការបង្ហោះរបស់កញ្ញា ពេជ្រ ចរណៃ នៅលើបណ្តាញសង្គមបានបង្ហាញអារម្មណ៍មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី Global iLearning Movement ក្នុងការលើកស្ទួយ និង ផ្សព្វផ្សាយនូវក្បាច់គុនខ្មែរបុរាណល្បុក្កតោ វប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ កញ្ញា បានឱ្យដឹងទៀតថាកម្មវិធី live នេះនឹងមានអ្នកចូលរួមមកពីជាង៣០ប្រទេសសុទ្ធតែជាបុគ្គលល្បីៗដើម្បីចូលរួមចែករំលែកពីវប្បធម៌ អរិយធម៌របស់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfspU02K2mF8X1RIo034rxYsEV_jfOcll2Jf4IbwdE5lglaOj1ualET0VvOqnSkuOfStlHJrxPtxFNxeii8OniS2UJCMsF-xx4rNkENGSPcEqKjcpmqcGFU0nhOBCXoA3abasWHSxM1rkFFVIoRIlstAnLSjiAxXE_sR4iVv1fVKTtErDHdhNd2F9eiq1/s2048/image_2024-10-30_08-58-56%20(2).png

កញ្ញា ពេជ្រ ចរណៃ ដែលតែងតែនិយមលើកស្ទួយសិល្បៈក្បាច់គុនល្បុក្កតោ បានបញ្ជាក់ទៀតថាការ Live នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ៧:៣០ ដល់ ៨:៣០ យប់ មានបកជាភាសាអង់គ្លេស ចិនកុកងឺ ចិនកាតាំង និង ឥណ្ឌូនេស៊ីផ្ទាល់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5drNPc7I8rc2FHJ__XTKmNUDVyWCFisw-y_CO2U3YKMsR6bhmHPRNBSE6GVJz8jiKiou92ilE0vZdr1xPPd3qOzTOY9btH3ZUc16EN4P1QywHw0ntofqmeNYUQv3wXJLWJQRG6iS5VZ_qWJtxJp_GDc_2WtGPKm1frU9xVrAeyIyuEaJKOb43tNvPwy1c/s1200/image_2024-10-30_08-58-55.png

កញ្ញាថា «រំភើបចិត្តខ្លាំងណាស់ ក្នុងនាមជាកូនស្រី កម្ពុជា ដំបូងគេបានចូលរួមក្នុងការឡាយក្នុងកម្មវិធីដ៏ធំខ្ញុំនឹងយកកម្មវិធីដ៏អស្ចារ្យនេះផ្សព្វផ្សាយនៅវប្បធម៌ អរិយធម៌ សិល្បៈ ក្បាច់គុនខ្មែរ ឱ្យពិភពលោកបានស្គាល់ពីកម្ពុជាកាន់តែខ្លាំង»៕