បណ្ណអនុញ្ញាតបើកបរអន្តរជាតិ គឺជាកូនសៀវភៅមួយ អនុញ្ញាតឱ្យអ្នកបើកបរមានសិទ្ធប្រើប្រាស់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

ដើម្បីទទួលបានបណ្ណបើកបរអន្តរជាតិ ពលរដ្ឋត្រូវទៅធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយត្រូវការឯកសារ ចាំបាច់ទាំងមួយចំនួនដូចជា៖

១. បណ្ណបើកបរច្បាប់ដើម
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់

នៅក្នុងនោះ ក៏មានតម្រូវឱ្យបង់កម្រៃសេវាចំនួន២៥០០០០(ម្ភៃប្រាំម៉ឺនរៀល)ផងដែរ។

គួរបញ្ជាក់ថា អ្នកមានបណ្ណបើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំ ដែលអ្នកមានបណ្ណនេះ អាចបើកបរបាន៩៩ប្រទេសនៅលើពិភពលោក៕