ប្រសិនបើអ្នកតែងតែប្រឈមនឹងបញ្ហាគេងមិនលក់ជាញឹកញាប់ ប្រភេទភេសជ្ជៈទាំង ៣ មុខខាងក្រោមនេះអាចជួយអ្នកបាន ដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមទ្វេដង ល្អសម្រាប់សុខភាពរាងកាយបំផុត ដូច្នេះភេសជ្ជៈទាំងនេះ គឺសក្តិសម និងល្អបំផុតក្នុងការទទួលទាននៅពេលយប់ ដើម្បីជួយបន្សុទ្ធរាងកាយ ក៏ដូចជាជួយឱ្យគេងលក់ស្រួល សុខភាពល្អ និងអាយុវែងផងដែរ។
១.ទឹកដោះគោក្តៅ៖ នៅពេលដែលអ្នកចូលគេង ការផឹកទឹកដោះគោក្តៅគឺល្អបំផុតសម្រាប់រាងកាយ ព្រោះវានឹងបន្សាបជាតិពុល ក៏ដូចជាព្យាបាលការគេងមិនលក់បានយ៉ាងប្រសើរ រួមទាំងភ្ញាក់ពីដំណេកអារម្មណ៍ស្រឡះល្អទៀតផង។

២.ទឹកឃ្មុំក្តៅឧណ្ណៗ៖ នៅពេលយប់ ការផឹកទឹកឃ្មុំក្តៅឧណ្ណៗ គឺមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលជំងឺពោះវៀន កាត់បន្ថយអារម្មណ៍តានតឹង ថប់បារម្ភ និងគេងលក់ស្រួល រួមទាំងជួយបន្សុទ្ធរាងកាយ ធ្វើឱ្យចិត្តស្ងប់ផងដែរ។
៣.ទឹកទំពាំងបាយជូរ៖ ទឹក Raisin ឬទឹកទំពាំងបាយជូរ នឹងជួយឱ្យអ្នកគេងលក់ស្រួល ដុតបំផ្លាញជាតិខ្លាញ់លើស និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ទឹកទំពាំងបាយជូរក៏មានជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដែរ ដូច្នេះហើយ ប្រសិនបើអ្នកផឹកទឹកទំពាំងបាយជូរមុនពេលចូលគេង វាជារឿងល្អដែលអាចជួយឱ្យអ្នកគេងលក់ស្រួលបំផុត៕