Home Blog Page 813

បើមិនចង់ឱ្យខកជើងយន្តហោះទេ សូមត្រៀមខ្លួនឱ្យបាន៤ម៉ោងមុន​ហោះហើរ នេះបើយោងតាមអាកាសយានដ្ឋានដនមឿងប្រកាស ក្រោយពេលព្រលាននេះលិចទឹកភ្លៀង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសយានដ្ឋានដនមឿងនៅទីក្រុងបាងកក បានប្រកាសឱ្យអ្នកដំណើរត្រៀមខ្លួន ចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុនពេលធ្វើដំណើរ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។ ហេតុនេះ ការមកដល់អាកាសយានដ្ឋានមុនម៉ោង គឺអ្នកដំណើរនឹងពុំខកខានការធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjOiqiUw3y2sRT0hJbWSAa8PqTHSdh4e3SBRPVpt5BiaHqznLKZCdVsw-gTg6O8MHtt2E6_lE_EnR2hu-zTkuTZxDYzYSz4HYvz_OoHz6aJ0lAOii6FB1LnTfgO2ovTuM4z2qs0s-NZPtt_scMOgZW1WgSFZVRA1kc331pjaMFjxqvAYvwqeBLC7lxpltI/s1500/image_2024-10-19_13-26-26.png

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ បានធ្វើឱ្យមានទឹកលិចនៅតំបន់មួយចំនួន និងស្ទះចរាចរណ៍តាមផ្លូវ ។ លើសពីនេះ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចុងសប្តាហ៍ កាន់តែធ្វើឱ្យស្ទះចរាចរណ៍ខ្លាំងថែមទៀត ទើបអាកាសយានដ្ឋានដនមឿងប្រកាសថា នៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងបរិវេណរបស់អាកាសយានដ្ឋានដនមឿង មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe33NJkdbzOe5X0NXIrfcePtIfeB4p4jRj1iEhRqbYCdyd4zPDpA3vrOg_k43P-NCGWpqjCwvk-jqqrVJ4wWljlWleUNWd0OYtWlp5YCWIa_MDGhzCvsHrrmg4bi5Oa3fNn6zYP6UhqQLWK32u3o5T1spXD2YSBoCzd7fPuJeC7LfHem-0P_R-C9MxknMa/s1500/image_2024-10-19_13-26-27.png

វាធ្វើឱ្យការធ្វើចរាចរនៅបរិវេណអាកាសយានដ្ឋានដនមឿងស្ទះយ៉ាងខ្លាំង ហើយដើម្បីការពារកុំឱ្យអ្នកដំណើរខកខានជើងហោះហើរ ខាងអាកាសយានដ្ឋានដនមឿង សូមឱ្យអ្នកដំណើរទាំងអស់មកដល់អាកាសយានដ្ឋានមុនពេលវេលាកំណត់ គឺចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុន ដើម្បីត្រៀមខ្លួន Check-in ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtluYUskiD8nn0JXTi9YVKWxOJe3VimS7Te90Qu-aHpqmYw-O92BOAtFjS-MNp37iwjf9CesmF47vXPzlStiMzSOLta3r4wRKQov4nxlnKK6uYcOhuxyJ-TEzqXguZ3kM32PygyTXUGlhwCh50syV6anYe1hsgVB1I6RimfUBOaeStQ52HEuKpOV_sUY6W/s620/image_2024-10-19_13-26-28%20(2).png

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមថៃបានប្រកាសពីអាកាសធាតុប្រែប្រួល និងប៉ះពាល់ដល់ប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដោយសារសម្ពាធខ្យល់ខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិនបានគ្របដណ្តប់លើតំបន់ភាគខាងជើង, ភាគឦសាន និងសមុទ្រចិនខាងត្បូង ។ វាបណ្តាលឱ្យមានខ្យល់ពីភាគខាងកើត និងភាគអាគ្នេយ៍ ដោយនាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃមកគ្របដណ្តប់លើប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiME-VyPXJR6jpUVzgAgIQDoPtNaIY7yszHMrBxKxJN0ha3plSW4_xgTloC6DaDkxHnDrIiTYJOZHzBiTJemMTZ38un8JEJ95po_wu_GwNtB2PDIKUtmLsoYJnlRWHwxVIKeb_WbYIzNhQPRiBlHzPeGcZGdtAl68MbPXJbeH6ziLPn_ByYW7lk1k6DZcw_/s1200/image_2024-10-19_13-26-28.png

ដូច្នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបន្ថែមទៀត ហើយភ្នាក់ងារឧតុនិយមបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលនេះ អាចមានទឹកជំនន់ហូរមកពីតំបន់ព្រៃភ្នំភ្លាមៗ ជាពិសេស នៅតំបន់ជើងភ្នំដែលមានទឹកហូរឆ្លងកាត់ និងតំបន់ទំនាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGElwI0oymE4DOlO_FY6myrNSDedW2eiuieqa4NPdON2qDep2ywZ2fxLJoLVOSSV981QT113j5PICJrmpjtKJJ51BWnDxQ2h4UiiXE1h_hxTlyswdfrzLMJC1gbbyx7XA3cdaMP1r_rMsDs2OY_qnnQ27e_YQDF_OxHqiR7TPurrg40HY61ho0HYeSfQuG/s600/image_2024-10-19_13-26-29.png

លើសពីនេះ ពលរដ្ឋគួរតែចៀសវាងស្ថិតនៅកណ្តាលវាល, ឈរក្រោមដើមឈើធំៗ និងឈរក្រោមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងថែទាំសុខភាពផងដែរ ដោយសារអាកាសធាតុប្រែប្រួលខ្លាំង ៕

iPhone 16 កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារប្រទេសចិន

0

ប្រទេសចិន៖ iPhone 16 បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ដែលការលក់រយៈពេល ៣ សប្តាហ៍ដំបូងនេះគឺបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២០% បើប្រៀបធៀបទៅនឹង iPhone 15 ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwzvzOhr9cfTxWps61IxwQfAfC12umWIi7F2eDinR6GH4DLRMoPFnClzbY9RjS60_FAao6Nxart5e1ZHlE5CmEAmY6Dqh__FPI-xK7SN85QHjN6XyzoNfiHQfsph6p8WBXUKNBbBfHJYX8A28B60y-S_Xt5G3wpph-hJbKgzYrgeKpWG9x5yR94FFkP0OS/s1020/photo_2024-10-19_11-13-46.jpg

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា បន្ទាប់ពីដាក់លក់ទូរស័ព្ទ iPhone 16 នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងប្រទេសចិនកន្លងទៅ ឃើញថាមានការលក់ដាច់អស់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17RUL3234KHGARj2koYiSWO82fnhyphenhyphenzY_UHF0Q4gZd0bWfMXy7gOg-pE4Kk3FrxMaAsqqvBIjqiJwNvZWHcKlHCsuP9KTABlX5aFymrNw__FU_STppE2gS01Ah1RXjpDeRnVQAy_UNi1n-uT9gA1OQNLzRZ7Xgfspd_2hQ4urV1To-7nJFUpBh_h9CuU95/s1500/image_2024-10-19_11-27-11.png

ដូច្នេះក្នុងចំណោមម៉ូដែលទាំង ៤ iPhone 16 Pro និង 16 Pro Max គឺមានប្រជាប្រិយភាពបំផុត ជាមួយនឹងការកើនឡើង ៤៤% បើប្រៀបធៀបទៅនឹងកំណែរៀងៗខ្លួនកាលពីឆ្នាំមុន។ អ្នកវិភាគ Counterpoint Research លោក Ivan Lam ជឿជាក់ថា កត្តាដែលជួយឱ្យ iPhone 16 ទទួលបានការលក់ខ្ពស់ជាង iPhone 15 គឺទាក់ទងនឹងបញ្ហាផលិតកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានជួបប្រទះនឹងការលំបាកជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ iPhone 15 ដែលបណ្តាលឱ្យចំនួននៃការនាំចេញទាបជាងការគ្រោងទុក និងមិនអាចបំពេញតម្រូវការដំបូងនៅក្នុងប្រទេសចិននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmF79w-0JfWb1VAGlPSIkAzc4107DzGENjcRAu8GxmK1kLJJFbGo-6vKVg4QDtaht5HcMomImsQ6idibcV0vjHWcPgs2xmO1tj2pOnQxsquRZTva2XcP9DAc-prYdfPXG9VkumlcxEScmOs2eoUcxQIq1I0wUjtQI3Y9dcfnPwT9suED6Vf3yv13cerNL/s1200/image_2024-10-19_11-27-12%20(2).png

លើសពីនេះ Mate 60 ដែលជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់បន្ទះឈីបផលិតដោយខ្លួនឯង ក៏ចេញលក់ដំណាលគ្នានឹង iPhone 15 ដែរ ដែលនេះគឺបានធ្វើឱ្យប៉ះពាល់ដល់ការលក់ iPhone 15 យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ទោះបីជាការចាប់ផ្តើមលក់ iPhone 16 នៅចុងឆ្នាំនេះទទួលសញ្ញាវិជ្ជមានខ្លាំងក៏ដោយ ក៏ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បាននិយាយថា iPhone 16 នៅតែប្រឈមមុខនឹងគូប្រជែងធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_75FgRy_0tjugFqWftl042nDINrJd-NVWI8UTiNFkppQtLnoFs4qET-1hQscNL_re3A0_QEAEn7Q80EO2DdbJY1gFT95DsZBly5Cx7XwXsNeLBIM7rmziI3ipo89ZkJL1Tw4-f-WpONHwCepFMXCV6n4YWiL631GI1hOYygd-BuJyz7qN4ph1V_6Duedm/s1020/image_2024-10-19_11-27-12.png

ជាពិសេស Vivo ទើបតែបានប្រកាសចេញនូវស្មាតហ្វូនស៊េរីខ្ពស់ X200 Pro ហើយក្រុមហ៊ុន Huawei ក៏ត្រូវបានគេរំពឹងថានឹងបញ្ចេញ Mate ជំនាន់ក្រោយនៅក្នុងខែវិច្ឆិកាផងដែរ ខណៈ Xiaomi និង Oppo ក៏ហៀបនឹងដាក់បង្ហាញផលិតផលស្មាតហ្វូនរបស់ពួកគេទៀតផង។ គួរបញ្ជាក់ដែរថា ការលក់ iPhone 16 គឺពិតជាបានកើនឡើងមែន ប៉ុន្តែការលក់ iPhone សរុបទាំងអស់នៅក្នុងប្រទេសចិនរយៈពេល ៣ សប្តាហ៍ដំបូងចាប់ពីថ្ងៃទី ២០ ខែកញ្ញាគឺបានធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីបណ្តាញ Mate និង Pura របស់ក្រុមហ៊ុន Huawei ៕

ពិតជាប្លែកទៀតហើយ! អាមេរិកមានគម្រោងលក់ពន្លឺព្រះអាទិត្យពេលយប់នៅឆ្នាំ២០២៥នេះ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនមួយរបស់អាមេរិកបានប្រកាសលក់ពន្លឺព្រះអាទិត្យពេលយប់ ក្រោយពីក្រុមហ៊ុននេះសាកល្បងបច្ចេកវិទ្យារបស់ខ្លួនបានជោគជ័យកាលពីឆ្នាំ២០២៣ ។ អតិថិជនគ្រាន់តែប្រើប្រាស់ App របស់ក្រុមហ៊ុនកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ និងរង់ចាំតែបន្តិចប៉ុណ្ណោះ ក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់លំនៅឋានអតិថិជនតាមរយៈប្រព័ន្ធផ្កាយរណបលើអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_B_Jdalcsp4y5VcLYSQI8EDV0BoPUK5Fh_uIPVNOvNjkis6nhoMZzO9sckUTutjExhRcR31JdSSjKT20Mh8CR5y-IbgFChyphenhyphensIKfbvekf3QiDPg-pDUhLCy6nEjOTlKhhLGikd5vMnU6DldRGWra3-0le3z5iaSOUe8T2ouJOtOQhpohAm4LqWPP1nkydL/s1792/image_2024-10-19_11-21-55%20(2).png

នៅខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Reflect Orbital បានប្រកាសពីគម្រោងលក់ពន្លឺព្រះអាទិត្យនៅពេលយប់ ដោយការបង្កើតផ្កាយរណបជាច្រើនគ្រឿងដើម្បីបញ្ចាំងពន្លឺព្រះអាទិត្យមកកាន់ផែនដី ។ ក្រុមហ៊ុនបានកំណត់គោលដៅឱ្យគម្រោងរបស់ខ្លួនក្លាយជាការពិត តាមរយៈការអភិវឌ្ឍប្រព័ន្ធផ្កាយរណបលក់ពន្លឺព្រះអាទិត្យដល់ទីតាំងដំឡើងសូឡារាប់ពាន់កន្លែងពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGa6GHGEoeIcsir-3Nx26KsVjnXIW1t3grjCQAbdK6b7rVE-0V6YFXMDpRAZFaIUHl1TOY2TOfqQ1VYWKO9HWLE7OOLl_Rll66C5jbwyvTIFp04N7IJwWysaF4LRjWAqAzyjp585aXHOWVUyQ-MzRfAVM0d4rAIwqhEHGzBP-7cNbHuL7QIpiLcieiFcec/s900/image_2024-10-19_11-21-55.png

ចំណែកការបង្កើតពន្លឺព្រះអាទិត្យពេលយប់ គឺក្រុមជំនាញនឹងបង្កើតផ្កាយរណបចំនួន៥៧ វិលជុំវិញផែនដីសម្រាប់បញ្ចាំងពន្លឺមកផែនដី ហើយផ្កាយរណបទាំងនេះនឹងហោះឆ្លងកាត់ចំណុចនីមួយៗនៅលើផែនដីក្នុងថ្ងៃតែមួយ និងហោះចំនួន២ដងក្នុងរយៈពេល២៤ម៉ោង ។ ផ្កាយរណបទាំង៥៧ នឹងផ្តល់ពន្លឺព្រះអាទិត្យបន្ថែមទៀតចំនួន៣០នាទីដល់រោងចក្រថាមពលសូឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKw69cNK_HNVKzf5u0iN9Uy6dwJ8NBY2evimDFqGK_waggpbmcT1wj_7bvi5U-kCQwdzoCgbZkD82vM1BoLsfp68suZw8ITh7wC5gdWwGSn0uqGEMPb0J6sBf8ToRflhajOl5yLt7a9vk9Y3XnAAs7e_5mVrAOMCg_M10WoeIjhInhX0EI2suSEKsC-OE/s1280/image_2024-10-19_11-21-57.png

ផ្កាយរណបនីមួយៗនឹងមានទម្ងន់ប្រមាណ១៦គីឡូក្រាម ព្រមទាំងបំពាក់កញ្ចក់ Mylar សម្រាប់ប្រើប្រាស់លើអាកាស និងជួយបញ្ចាំងពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុន Reflect Orbital បញ្ជាក់ថា បច្ចុប្បន្ន ពុំទាន់មានការបង្ហោះផ្កាយរណបនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញនឹងសាកល្បងដាក់កញ្ចក់លើបាឡុងខ្យល់ក្តៅ និងបង្ហោះលើទីតាំងសូឡា ។ កញ្ចក់នេះនឹងធ្វើឱ្យផ្ទាំងសូឡាអាចផលិតថាមពលបានស្មើនឹងពាក់កណ្តាលនៃពន្លឺព្រះអាទិត្យ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការតភ្ជាប់ជាមួយ App ផងដែរ ដើម្បីស្វែងរកទីតាំងលំនៅឋានអតិថិជនលើផែនដី បន្ទាប់មក វានឹងបញ្ជូនពន្លឺព្រះអាទិត្យឱ្យចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujBkCfx50leBVUVnOuombMWU07VX8psc384uK_22mHXW2IdmM8H2VIyViZTAnFaPRpCriSbtDzRnP8RDPTENq85XWNplJ9UD8JOQ0o4tWjK8xJNwIYsE0VAFONEB1dXGP2wByppSWxXnzwq1xJlehBGMV4yTrMHwMGelqDMXl-rk8bmZeRlo-j3E_W44P/s1920/image_2024-10-19_11-21-58.png

ហេតុនេះ បើអតិថិជនចង់បានពន្លឺសម្រាប់ហាលសម្លៀកបំពាក់ក្រោយផ្ទះ ឬធ្វើអ្វីមួយពេលយប់ គឺអតិថិជនគ្រាន់តែកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យ១ម៉ោងមុន ទៅកាន់ App របស់ក្រុមហ៊ុន Reflect Orbital ។ បន្ទាប់មក អតិថិជនអាចយកសម្លៀកបំពាក់មកហាលរង់ចាំ ហើយក្រុមហ៊ុននឹងបញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទះអតិថិជន ។ ប៉ុន្តែក្រុមហ៊ុនប្រាប់ថា វាស័ក្តិសមជាមួយទីតាំងសូឡាច្រើនជាង ពីព្រោះតាមធម្មតា ទីតាំងទាំងនេះនឹងពុំអាចផលិតអគ្គិសនីពេលយប់បានទេ ហើយការកុម្ម៉ង់ទិញពន្លឺព្រះអាទិត្យសម្រាប់កទីតាំងសូឡានឹងធ្វើឱ្យពួកគេអាចផលិតអគ្គិសនីបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n2EY9DsDOq0bUdEKXQny5X1K69Wf9sufhgpQ3Iby8Mqy0-Fuewip0CkOFeMJ0z4-dveBEyupDumrJEi2Wg4xBlJAUqCxHRNNxNW78teuD81hk_kJ4oS5qfKsmQCd-One1-wzvNq_dw6gNfaCFxgzPehjZSOcBWCqOEbQnsUMkXTkZfzg701uRIE4wbmV/s1000/image_2024-10-19_11-21-59.png

នាយកក្រុមហ៊ុន Reflect Orbital ជឿថា ពន្លឺព្រះអាទិត្យ គឺជាប្រេងឥន្ធនៈថ្មីរបស់ពិភពលោក ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុននេះទទួលបានជោគជ័យក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ដោយការប្រើប្រាស់កញ្ចក់បំពាក់លើបាឡុងខ្យល់ក្តៅអណ្តែតលើអាកាសកម្ពស់៣.០៤៨ម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកញ្ចក់បញ្ជូនពន្លឺព្រះអាទិត្យមកកាន់ផ្ទាំងសូឡា ។ ក្រុមហ៊ុនថែមទាំងបញ្ជាក់ក្នុងគេហទំព័រថា នឹងចាប់ផ្តើមលក់ពន្លឺព្រះអាទិត្យពេលយប់ ចាប់ពីឆ្នាំ២០២៥ តទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VtRQHM9N2-_TUvt3y5r1r8L8RUD_CQq0-zItrhqH8R1nXpD3QvFW9U2vVkL8HSyqtRIwln-KyWzmlszBHlRX2zKwtiZMRSuNYm2Wo_mmtg2pGCrCHotMc5mNKpj_Fr5nnxpRhyAIyfsk5hKXH4l_K-MxDuTceYohF_RM56L2v3ehqX_xgLh5ycQMDtYS/s1920/image_2024-10-19_11-22-00.png

ក្រៅពីឥណ្ឌូនេស៊ី តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍?

0

នៅអាស៊ីអាគ្នេយ៍យើងនេះមានប្រទេសទាំងអស់ចំនួន ១១ ដែលក្នុងនោះឥណ្ឌូនេស៊ីគឺជាប្រទេសមានប្រជាជនច្រើនជាងគេប្រមាណជាង ២៨៣ លាននាក់ ហើយប្រទេសដែលមានប្រជាជនតិចជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នោះគឺ ប្រទេសប្រ៊ុយណេ។ ទោះជាយ៉ាងណា នៅក្នុងអត្ថបទនេះយើងនិយាយអំពីប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍? ដូច្នេះហើយតើលោកអ្នកដឹងទេថា ក្រៅពីឥណ្ឌូនេស៊ី តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij41wFAWJQx1TgPG619A7jW3WyRlSBKE_XA_TLsDSrvzyN0Ec6d9Kp4MR7vwzosDOwCZUmQRgoVYNwTv2scoH9J4lHhh5OwV5G-6rpK9rs0fKPY2dNFhba6fAIfEk6MYEAQYMHGeXMLJtRRqu9rFpKlfmefFlrK_pRguKm20Y5et8lFqFJvBwDQCPGkxY-/s4000/image_2024-10-19_11-14-43.png

ជាការពិតណាស់ ប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍គឺប្រទេសហ្វីលីពីនដែលមានប្រជាជនជាង ១១៥ លាននាក់ នេះបើយោងតាមគេហទំព័របរទេស Worldometers។ ឈ្មោះប្រទេសហ្វីលីពីនមានប្រភពមកពីស្តេចអេស្ប៉ាញនៅសតវត្សទី ១៦។ ហ្វីលីពីន ជាពាក្យក្លាយមកពីឈ្មោះព្រះរាជាហ្វីលីពទី ២ របស់អេស្ប៉ាញ។ ឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកោះលេយតេ និងកោះសាម៉ារ ក្នុងបេសសកម្មព្រះរាជាអេស្ប៉ាញមកហ្វីលីពីន។ ក្រោយមកឈ្មោះនេះក៏ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ហៅប្រទេសទាំងមូលនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdolPasGiPv3hZ1N20pdCWj3o3WTOc4YGG9KfeLfCD6G1sluRg4m38JnjLv4Aeh4OZZ65nh_vUlkXvbPd0e1MjGnufNRmFkc6FPa9grkxpW4o7w9sgIKeiy_vq1R8ZKPehUWE2MIq3ra04CRqbejMloTrDMRoziUUm9hyphenhyphenkK15BDsSnvfIrVrzMElDcdlw/s1320/image_2024-10-19_11-14-51.png

បច្ចុប្បន្នប្រទេសនេះមានផ្ទៃដីប្រហែល ៣០០,០០០ គីឡូម៉ែត្រការ៉េ ដែលមានកោះធំ និងតូចជាង ៧,៦០០។ អាហារតំណាងប្រទេសហ្វីលីពីនគឺឡេសន (Lechon) ឬសាច់ជ្រូកអាំង អាដូបូ (Adobo) ជាដើម ដែលអាហារទាំងនេះទទួលឥទ្ធិពល ពីសម័យអាណានិគម ទាំងអេស្ប៉ាញ ព័រទុយហ្គាល ចិន និងអាមេរិក។ សត្វដែលតំណាងឱ្យប្រទេសនេះគឺ ក្របីស្រុក (Water Buffalo)។ បានជាប្រទេសដែនកោះមួយនេះចាត់ទុកក្របីជាតំណាងជាតិរបស់ខ្លួននោះ គឺដោយសារប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ក៏ព្រោះតែមានសត្វក្របីនេះជាកម្លាំងអូសទាញយ៉ាងសំខាន់។ ដូច្នេះអ្នកស្រុកហ្វីលីពីនហៅសត្វក្របីថា «ខារ៉ាបាវ» ដូចដែលឃើញនៅលើកំប៉ុងភេសជ្ជៈ Carabao អ៊ីចឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtepDwsCRBi4UOm3_Y7Zdkz-oJo-KbhyHOqmynOHpPJvXiqwSTa9UBNmuQtwxwmZcr51C8BSKjo_XgoXsXRRnnHVpVBYUsK_sOMR7fBHrFAhkx3Y1xHTSajgpjmifix6pu7zD1AND-rKMux92FfVQ3oj9JuIGioddn7SCZRkbjf4-aQMQNf0sfdd_XbzC5/s1800/image_2024-10-19_11-14-49.png

ត្រៀមលុយទិញហើយឬនៅ? ទូរស័ព្ទ Tesla Pi ថ្មីរបស់ Elon Musk នឹងបើកលក់នៅពេលឆាប់ៗខាងមុខនេះហើយ ជាមួយមុខងារដ៏វិសេសបំផុតមិនធ្លាប់មាន៣យ៉ាង

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះមហាសេដ្ឋីពិភពលោក Elon Musk បាននិយាយថា ខ្លួននឹងបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួនគឺ Tesla Pi ដើម្បីវាយលុកទីផ្សារនៅចុងឆ្នាំ ២០២៤ ដោយសន្យាថានឹងធ្វើបដិវត្តន៍ឧស្សាហកម្មស្មាតហ្វូនជាមួយមុខងារពិសេសៗជាច្រើនមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDLNnPmtkoaWtR3wAhaDc_EDSGlUaTPy-vzypOgL5GT5CbDJ0ezRitEdGOtpKOHCdpxFui8v7ncG1tNHKAhWtLsYZvfll71KALmwdwly51Q0T50i0EMLL3me_tMRrCfDfHWPhb1lM0XfdsRuZ_Yx2kd9d2OoP9mZOvHlsIzZiym7ach5q_iYLgkYKLrBK/s1774/image_2024-10-19_10-42-48.png

Tesla Pi គឺជាស្មាតហ្វូនទំនើបបំផុត ប្រកបដោយភាពច្នៃប្រឌិត ណែនាំពីភាពជឿនលឿនមិនធម្មតាចំនួនបី ដែលត្រៀមនឹងកំណត់ស្តង់ដារថ្មីនៅក្នុងបច្ចេកវិទ្យាទូរស័ព្ទ។ ទីមួយ ទូរស័ព្ទ Tesla Pi នឹងលុបបំបាត់តម្រូវការសម្រាប់វិធីសាស្រ្តសាកថ្មធម្មតា មានន័យថា យើងមិនចាំបាច់សាកថ្មទៀតទេ ព្រោះទូរស័ព្ទនេះដើរដោយថាមពលពន្លឺព្រះអាទិត្យ ទោះបីជាគ្មានពន្លឺព្រះអាទិត្យក៏មិនចាំបាច់បារម្ភដែរ ព្រោះថាឱ្យតែកន្លែងណាមានពន្លឺ គឺវាសាកថ្មដោយស្វ័យប្រវត្តិតែម្តង ដែលនេះនឹងធ្វើឱ្យវាក្លាយជាឧបករណ៍ដែលសន្សំសំចៃថាមពលថ្មខ្ពស់បំផុតនៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZnOz5_AYFpmYvAxKAczoKkN_YQoHTCFKqq4KY5-Rid_PfeypdEvo4no2vjeqY-bixyHGi00pnmN1R2nkgSkqIC8WNmSj3l4t8s2-9T1c63Fe4-bkN-fburbNaY4aaU9JBdzaZ7PUUnyHNNX0oKlVDPtyYdofgDmSMz8UqnSS_-Bo8dNp5HU99AWneAz0v/s1080/image_2024-10-19_10-42-48%20(2).png

ទីពីរ ទូរស័ព្ទ Tesla Pi ផ្តល់នូវការចូលប្រើអ៊ីនធឺណិតគ្មានដែនកំណត់ តាមរយៈការតភ្ជាប់បណ្តាញផ្កាយរណប Starlink របស់ Elon Musk។ ជាមួយនឹងការគ្របដណ្តប់ជាសកលរបស់ Starlink អ្នកប្រើប្រាស់អាចបន្តភ្ជាប់បានគ្រប់ទីកន្លែងនៅលើផែនដីដោយមិនបារម្ភអំពីគម្រោងអ៊ីនធឺណិតបែបប្រពៃណី ឬដែនកំណត់ទិន្នន័យទៀតឡើយ។ មានន័យថា លោកអ្នកគ្រាន់តែទិញស្មានហ្វូនមួយនេះ គឺអាចប្រើប្រាស់អ៊ីនធឺណិតបានដោយសេរីគ្រប់ទីកន្លែងតែម្តង ដោយមិនចាំបាច់ទិញកាតបញ្ចូលលុយដូចសព្វថ្ងៃនេះទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixeXOzW7NU4s-sS37iiGq_bmAiTSPzuVbtKucW7veBb4wFNjT4glRksp3hjCSbCqEh8Cd2ahSkNwaPZX3WYzgRKiHZiINOPS2nYcemZZdytIhNfi1ItFBCXCZEBVoLVOJT472l14i2f0c0InNckrbu3d_QH_OXFds8AR4OPcExw3-N0tS4FRcQpyCCJZ1f/s1280/photo_2024-10-19_10-08-59.jpg

ជាចុងក្រោយ ទូរស័ព្ទដ៏អស្ចារ្យនេះត្រូវបានរចនាឡើងដើម្បីផ្តល់ការទំនាក់ទំនងទូទាំងផែនដី ព្រះច័ន្ទ និងសូម្បីតែភពព្រះអង្គារ ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏សំខាន់បំផុតមួយសម្រាប់ការរុករកអវកាស និងព្រំដែនបន្ទាប់ក្នុងការតភ្ជាប់។ ទូរស័ព្ទ Pi របស់ Tesla គឺពិតជាជំហានទៅមុខ ដោយរួមបញ្ចូលគ្នានូវនិរន្តរភាព ការចូលប្រើអ៊ីនធឺណិតគ្មានដែនកំណត់ និងការទំនាក់ទំនងអន្តរភព ដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងនៅលើទីផ្សារ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តើទូរស័ព្ទនេះនឹងដាក់លក់លើទីផ្សារចុងឆ្នាំ ២០២៤ ក្នុងតម្លៃប៉ុន្មាននោះទេ៕

ស្នាដៃពូនដីខ្សាច់ជារូបរាងសត្វរបស់ជនជាតិអេស្ប៉ាញទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

0

ប្រទេសអេស្ប៉ាញ ៖ ពេលយើងទៅដើរលេងនៅសមុទ្រ ក្រៅពីការលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ, ស្រូបខ្យល់អាកាសបរិសុទ្ធ, គយគន់ទេសភាព និងបរិភោគអាហារសមុទ្រឆ្ងាញ់ៗហើយ មនុស្សភាគច្រើនតែងតែពូនដីខ្សាច់ធ្វើជារូបអគារ ឬរូបសត្វផ្សេងៗ ។ ប៉ុន្តែការពូនដីខ្សាច់ជារបស់ពួកគេ គឺគ្រាន់តែជាការសប្បាយប៉ុណ្ណោះ ហើយពំនូកខ្សាច់ទាំងនេះនឹងបាត់រូបរាងទៅវិញក្នុងរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSzO5PP7pQyPmuOCqvopWPUOTt74GsGf4UPG_s41Bn3nYRw1omtltvdb0x_fI6kNgskD81qG39Bn_dC9Idil2pyVRrBI_lplsQm_LubgpWWhC1ZxR1KPYcdV5Lh5f18giwC8GHr6YbAU8AxDBwwuCD60Bg_uElaLOuwTq28gFQnSp08eSF31p2pAnKI8Vr/s700/photo_2024-10-18_14-33-25%20(2).jpg

ប៉ុន្តែសម្រាប់លោក Andoni Bastarrika ជនជាតិអេស្ប៉ាញ បានពូនដីខ្សាច់ជារូបរាងសត្វផ្សេងៗ មិនត្រឹមតែធ្វើឱ្យលោកសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែការពូនដីខ្សាច់របស់លោក គឺប្រកបដោយគំនិតសិល្បៈយ៉ាងផ្ចិតផ្ចង់ និងល្អប្លែក ។ មនុស្សម្នាដែលឃើញស្នាដៃរបស់លោកហើយសរសើរគ្រប់ៗគ្នាថា វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយលោកមានសមត្ថភាពពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivcKHpQvJGNoVZFpC4aE1qCgpCHkx1OB4K6eSQvMe1sy-QGFGXPuw-cAf9uFW01N1Iv9xcdPvjaTaKW0RzDkJBc9NyJ5TCHXBWZ-_zGnAkBrFU7yn0DqhxtugPrBjIiknBZbfZsi4aK0z7wghRixuzPVQI6No5YziT5yJNIRfXdNKAYSF94i7l4O1HuMXu/s700/photo_2024-10-18_14-33-25%20(3).jpg

លោក Andoni និយាយថា កាលពីរដូវក្តៅឆ្នាំ២០១០ លោកចាប់ផ្តើមមានគំនិតចង់បង្កើតស្នាដៃសិល្បៈពីដីខ្សាច់ ជាមួយកូនស្រីទាំង២នាក់របស់លោក ។ លោកបានធ្វើ រូបនាងមច្ឆាតូចពីដីខ្សាច់ ហើយកូនស្រីទាំង២ បានសរសើរស្នាដៃលោកយ៉ាងខ្លាំង ។ នេះជាចំណុចចាប់ផ្តើមដែលលើកទឹកចិត្តលោកឱ្យពូនខ្សាច់ជារូបរាងផ្សេងៗយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZV4pmKuEqtcVIoJHkUILwBR0XsN8FEBVSUdSoAv56webpEzN1lyen7b3w-Vg68XgMTImPRaH_RaDboDG-akmrLj0ac8rVbjCygPRn-znwhSlcd2tDf_6ldLge9FBBaNdl3OICX6H0Kw37Dl1KL11oDANDhKLocr-7Njtxgt9PMDb7hmO8jhjgXFVLTR_/s700/photo_2024-10-18_14-33-25%20(4).jpg

លោកបន្តថា លោកបានហ្វឹកហាត់ជំនាញពូនដីខ្សាច់អស់រយៈពេលជាង១០ឆ្នាំ ហើយលោកបានរកឃើញបច្ចេកទេសផ្សេងៗ ដើម្បីពូនដីខ្សាច់នេះឱ្យកាន់តែល្អឥតខ្ចោះថែមទៀត ។ ការពូនខ្សាច់ធ្វើជារូបរាងសត្វនីមួយៗ គឺលោកបានចំណាយពេលចាប់ពី៦ម៉ោង រហូតដល់២ថ្ងៃ និងអាស្រ័យលើភាពងាយស្រួល ឬលំបាក ដើម្បីឱ្យសត្វធ្វើពីខ្សាច់ទាំងនេះមានរូបរាងដូចសត្វពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsclzvBD8xDThqK4btSHr5P9aiGwC0iexokNxEvf5G2NszS6POIXKi39apaGVXYoPadFmFD7Fc7Y_r6YxcwyCnNBTRSB1b-_PXPiCPPXz1FI-rA27spVLx65X9jhyfy2k-n3bXlRxigIFqtQDGJ-aUn3-29f4d14wcIPHgjVheoW8RGA3DgbKFdO2METxf/s700/photo_2024-10-18_14-33-25%20(5).jpg

លោក Andoni បានព្យាយាមបង្ហាញទៅកាន់មហាជនថា ហេតុអ្វីលោកស្រឡាញ់ឈ្វក់វង្វេងនឹងការបង្កើតរូបរាងសត្វពីដីខ្សាច់បែបនេះ ហើយចំណុចមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាពិចារណានោះ គឺមនុស្សយើងក៏ដូចជាគ្រាប់ខ្សាច់តូចៗនៅលើពិភពលោកនេះដែរ ។ បើយើងគ្រប់រូបសាមគ្គីគ្នា ពុំបែកបាក់កម្លាំង គឺយើងនឹងអាចបង្កើតអ្វីមួយដ៏អស្ចារ្យ និងស្រស់ស្អាតដូចគ្រាប់ខ្សាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM-pcjdy_MjwMuiy-HOl9DIi15AGv84a_msnqcdICZM2tHmsKH4zSUr4s02_K5jNYgZcfIIzY9vRPjiI8b_YDjeKx_1IrmnnQY20Aa9GParKVQVOD8IJnANOoiOvETjkYmKbpZo65kkNkf6cKzsY39X3RShA2i3Ko5izpoNY67qy50d0y7bXfT8BlBd2WZ/s700/photo_2024-10-18_14-33-25.jpg

ការលើកឡើងបែបនេះបង្ហាញពីការជឿជាក់យ៉ាងខ្លាំងរបស់លោកចំពោះរូបរាងសត្វផ្សេងៗដែលកើតឡើងពីដីខ្សាច់ ដែលមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាស់តឿនពីការសាមគ្គីគ្នារវាងមនុស្សម្នាក់ៗ ។ ពេលយើងបានឃើញរូបរាងសត្វធ្វើពីដីខ្សាច់ យើងនឹងមានអារម្មណ៍ថា ដីខ្សាច់ដែលយើងធ្លាប់ពូនលេងយ៉ាងរីករាយនោះបានក្លាយជាស្នាដៃសិល្បៈមានជីវិតយ៉ាងរស់រវើក និងបញ្ជាក់ថា មនុស្សអាចច្នៃប្រឌិតអ្វីថ្មីៗជានិច្ច ៕

ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Meta ប្រកាសកាត់បន្ថយបុគ្គលិក ដោយយោងលើមូលហេតុដូចខាងក្រោម

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Meta បានប្រកាសកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ រួមទាំងបុគ្គលិកធ្វើការនៅ WhatsApp, Instagram និង Reality Labs ផងដែរ ហើយបុគ្គលិកខ្លះត្រូវបានក្រុមហ៊ុនចោទប្រកាន់ទៀតផង ។ ប៉ុន្តែគេពុំដឹងថា តើ Meta មានគម្រោងកាត់បន្ថយបុគ្គលិកសរុបចំនួនប៉ុន្មាននាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-FZ-SaHtqaH7U3tnwcD1hWVb9s1DDPz70_iyYoMUV0sEg5xg9Ikt51nR1p2tFfFQioOLNRBDoey4gt_d8RGtorQOPOKRyRFw8G55KVLDCpINPlAUb_m9ddpUCBo5MhZp6euHIuwRT3b_hLKmJtQgUHDaMwgil4uxlMBSaQ49i8L3xW0Gzg_pY5CpZVAh/s630/image_2024-10-19_09-21-31.png

បើតាមការចុះផ្សាយរបស់ Verge គឺជាគេហទំព័រផ្នែកបច្ចេកវិទ្យានាំមុខរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា បច្ចុប្បន្ន Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និងបណ្តាញសង្គមជាច្រើនទៀត បានកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ ដូចជា ៖ Instagram, WhatsApp និង Reality Labs នៅ Meta ផងដែរ ។

អ្នកនាំពាក្យរបស់ Meta បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការងារផ្នែកខ្លះដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងយុទ្ធសាស្ត្រទីតាំង ។ ក្រៅពីនេះ Meta នឹងបញ្ជូនបុគ្គលិកមួយចំនួនទៅធ្វើការនៅកន្លែងផ្សេង និងផ្លាស់ប្តូរតួនាទីរបស់ពួកគេ ហើយក្រុមហ៊ុននឹងប្រឹងប្រែងធ្វើការឱ្យកាន់តែខ្លាំងដើម្បីស្វែងរកឱកាសថ្មីៗឱ្យបុគ្គលិករងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGIYXl9C990NRbXNdCsqODSIyqO4tT-g7C_AeiVNWBCp49ydDZwrR5ZzylpAzTG99-1xRspPmZa6WB8GO-WRLXPWryfcZqb_Kuk_pYiSmvDtEdFsL8ayi7-DkX29TK_BldzecV0gIpcuJoRhUzCNW0rPfUTmKYi0pFd48Csmm3gJSLGuhuwuXb_t_L_GUY/s1200/image_2024-10-19_09-21-31%20(2).png

ការចុះផ្សាយរបស់គេហទំព័រ Verge ពុំបានបញ្ជាក់ច្បាស់លាស់ពីចំនួនបុគ្គលិកដែល Meta មានគម្រោងបញ្ឈប់នោះទេ គ្រាន់តែបញ្ជាក់ថា ជំហ៊ានដំបូង Meta នឹងកាត់បន្ថយបុគ្គលិកតិចតួច ។ រីឯ Meta ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការកាត់បន្ថយបុគ្គលិកជាសាធារណៈទេ ។

ដោយឡែក Financial Times លើកឡើងថា កាលពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ Meta បានបណ្តេញបុគ្គលិកពីការងាររហូតដល់ជាង២០នាក់ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា បុគ្គលិកទាំងនេះពាក់ព័ន្ធនឹងការចាយវាយប្រាក់ក្រុមហ៊ុនខុសច្បាប់ ។ ប៉ុន្តែ Meta បានបដិសេធពុំបកស្រាយរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTpUmQOmLI7-XyuTEQxFQRJZeerns3wZRO63HmQPNxIJiSsjjm6i_F0uGI76vl4rGV9plXa634uqtxS-vRiQCjLYlDccJF_oCDxdDolbQfQAD8ofWqECZ8ged4nrY4QRoWReeeT2jZKXIUJxSMwxQ_rDQrISIaRxV79li8X7ROBiUXHZ1ffJU4XhNMXuo/s700/image_2024-10-19_09-21-32.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកប្រមាណ២១.០០០នាក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។ រីឯលោក Mark Zuckerberg ជានាយកគ្រប់គ្រង Meta បានហៅឆ្នាំ២០២៣ ថា គឺជាឆ្នាំមានប្រសិទ្ធភាព ។

ការប្រកាសកាត់បន្ថយបុគ្គលិករបស់ Meta បានធ្វើឱ្យបុគ្គលិកមួយចំនួនគ្មានការងារធ្វើ បើទោះជាក្រុមហ៊ុននេះមានប្រតិបត្តិការរឹងមាំក្តី ។ ការសម្រេចចិត្តនេះបានបង្ហាញពីការព្យាយាមរបស់ Meta ក្នុងការកាត់បន្ថយដើមទុន ស្របពេលសេដ្ឋកិច្ចប្រែប្រួល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgslsAX9n1l7ncKwLxF_O_H_wfcYdOx5NMvcDLfXnlQD1Pa3dGxu2ecArYgl9dUVlutVhAdvybe5mIU_dvmI5YiT6UIvjNRFL37mPRZEp-kva0jfUBxv91EhkIsv1YpbBtK_kJzqBcMkfqsk0leymvYxMP_37g8qTYlAo1L3SuDOqg3d-SEVRhTV26y21mL/s768/image_2024-10-19_09-21-32%20(2).png

សមាជិក One Direction រម្លឹកអនុស្សារីយ៍និងរំលែកទុ.ក្ខមរ.ណភាព Liam Payne

0

តារាចម្រៀង Harry Styles និងអតីតសមាជិកក្រុម One Direction បានកាន់ទុក្ខ Liam Payne ដោយនិយាយថា ពួកគេមានការសោកស្ដាយជាខ្លាំងនៅពេលដែលបងប្រុសរបស់ពួកគេបានទទួលមរណភាពក្នុងវ័យ៣១ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjne0C8v39CPE_Nb0t5PJz0UEpFONC_bEU3-m8CcljVahlLYSIyjXWvHeAzPL8wMXgvlgnqwe4AUzooiOEDgdRE0MhK8Px8bnWRj_jitr1cgZIgc4WlQF9CJU6K3rz7iY53H1QTXX_aWM628mqGU2NVa_BWRvBTIAhT0vpKj1LUQpOY3pUtnFLpPX4_EYuI/s1100/image_2024-10-19_08-47-54.png

នៅលើ Instagram របស់ក្រុម នៅថ្ងៃទី១៧ ខែតុលា Harry Styles, Zayn Malik, Louis Tomlinson និង Niall Horan រួមគ្នាបង្ហោះសារគោរពដល់ Liam Payne ដោយមានអារម្មណ៍ «ខូចចិត្តទាំងស្រុង» នៅពេលដែលពួកគេបានដឹងពីមរណភាពរបស់អតីតមិត្តរួមក្រុមរបស់ពួកគេ។ តំណាងក្រុមនេះបានសរសេរថា៖ «យូរៗទៅប្រហែលជាមានរឿងនឹងនិយាយទៅកាន់គ្នាកាន់តែច្រើន ប៉ុន្តែសម្រាប់ពេលនេះ ពួកយើងនឹងចំណាយពេលនេះដើម្បីកាន់ទុក្ខការបាត់បង់បងប្រុសដែលយើងទាំងអស់គ្នាស្រលាញ់ ស្រលាញ់អ្នកជានិច្ច អនុស្សាវរីយ៍ជាមួយបងគឺតែងតែមានតម្លៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9PJ7tOkaKg8sGu3USgdA9Q2ojwZM2tvP5BbzSuTCwL5-D-cP6MVimdzIMFd6EM1gRWj2xH48Rf2bNPGwb39XhP6zQmwvrQmkW2I2A-EYfG6357Rmo7hlroD2hr5HH3qXqVECLlW947gaJPN_vsmbCSj5EdI4-4W1ubhKfSFzApYYZ9RWSJrtmIgdEhjlA/s1200/image_2024-10-19_08-47-53.png

សមាជិកបានបន្តបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថែមទៀត Louis Tomlinson និង Zayn Malik គឺជាមនុស្សពីរនាក់ដំបូងដែលនិយាយឡើង។ Tomlinson បានចែករំលែករូបថតដែលអ្នកទាំងពីរបានថតជាមួយគ្នានៅលើឆាកតន្រ្តីជាមួយនឹងសារលា។ ដូច្នោះហើយ តារាចម្រៀងរូបនេះបាននិយាយថា ខ្លួនពេញចិត្តសំឡេងរបស់ Liam Payne តាំងពីជួបគ្នាលើកដំបូង ប៉ុន្តែក្រោយមកមានអារម្មណ៍ថា Liam Payne ប្រៀបដូចជាបងប្រុសដ៏ល្អដែលលោកប្រាថ្នាចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-a4q6dQWGUBmQpuG1KOEiM7u8yazkhawen4oA8h-51KWYSlg86D-skdnkaYcFuTU45gTN_dA0GPJ0QkgfnB2nkYQl7VRbW2dirTvdMFFiRgk_gpAPZDXFwGv_Dss8QjO14d1ilTZoYND69JsEV18yJtlOHqmDHittVty99mSALRmt90CorJ2MGeHASzH/s1200/image_2024-10-19_08-47-53%20(2).png
Tomlinson ក៏បាននិយាយផងដែរថា ប្រសិនបើ Bear ដែលជាកូនប្រុសរបស់ Liam Payne និងតារាចម្រៀង Cheryl Tweedy មានអាយុ៧ឆ្នាំត្រូវការលោក លោកនឹងក្លាយជាពូ ហើយប្រាប់ក្មួយប្រុសអំពីថាតើឪពុករបស់គាត់អស្ចារ្យប៉ុណ្ណា។

Zayn Malik បាននិយាយថាលោកមានរឿងជាច្រើនដែលត្រូវនិយាយដោយសង្ឃឹមថា Liam Payne អាចស្តាប់បាន។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់ Liam Payne ដែលតែងតែនៅក្បែរលោក និងស្រលាញ់លោកក្នុងគ្រាលំបាកបំផុត។ Malik បានរំឮកពីរបៀបដែលអ្នកទាំងពីរឈ្លោះគ្នាព្រោះគ្រប់គ្នារឹងរូស ប៉ុន្តែគោរព Liam Payne ដោយសម្ងាត់ ព្រោះប្អូនប្រុសម្នាក់នេះមានមតិ និងសុខចិត្តចង្អុលបង្ហាញកំហុសអ្នកដទៃ។ តារាចម្រៀង Pillow Talk ក៏បានថ្លែងអំណរគុណចំពោះទេពកោសល្យតន្ត្រីរបស់អតីតសមាជិករូបនេះផងដែរ ដោយនិយាយថាលោកតែងតែជឿជាក់លើ Liam Payne ក្នុងការដឹកនាំក្រុម ទោះបីជាជួបបញ្ហាអ្វីក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzwS7H-Z9B1O4GTqc2XTLaF1YzcoG8EJayDbKF3LU_cFfuYWFGb4jquSXsxiAr9wBH0TVnC7M8sRG2T5fw_dfW8EvtNM79CtknSka5qqEfKy141pIjb_I3oP1nJP5tspANL70p5CFG1K_k6JzLMK7u3oGcQMLMFc-9O4OY6rzotv_4jn8siXL0zGQLkFNS/s1776/image_2024-10-19_08-47-55.png

យោងតាម CNN បានឱ្យ ដឹងថា Zayn Malik និង Liam Payne មានជម្លោះចាប់តាំងពីពួកគេនៅតែសកម្មជាមួយក្រុម។ ក្នុងអំឡុងឆ្នាំ ២០២២ កម្មវិធី podcast Liam Payne បានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារដោយការបញ្ចេញមតិអវិជ្ជមានអំពី Malik ។ ប៉ុន្មានខែក្រោយមក លោកបានបង្ហោះវីដេអូសូមទោសនៅលើ យូធូប ដោយនិយាយថាលោកបាននិយាយខុសនៅពេលនោះ ហើយបានកែតម្រូវថាលោកតែងតែចាត់ទុក Malik ជាបងប្រុសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMN-7DO7zanE4ASTjMzQQwEBA8LnLUDdTUvh4OfXCn4GSrt8IMfunj7XRP0lo-6h_k_JvYDDy72CTBgEUNXzUa6r2iYOIjmxnoPUCYMhvDrIhWNbqSvXZqcpHTRs9VzZOUCHrk1pQAdmUoxq7u-fYPymep6Zcd9hNSk8r6Re4FiiIzqsVL1itqkQIzJn8C/s1480/image_2024-10-19_08-47-52.png
Harry Styles បានបង្ហោះរូបថតខ្នងរបស់ Liam Payne ឡើងវិញក្នុងអំឡុងពេលការប្រគំតន្ត្រីជាមួយសំបុត្រមួយថា “សេចក្តីអំណរដ៏អស្ចារ្យបំផុតរបស់ Liam Payne គឺការជួយអ្នកដទៃឱ្យសប្បាយរីករាយ។ វាជាកិត្តិយសមួយដែលបាននៅជាមួយគ្នានៅពេលដែលគាត់ធ្វើដូច្នេះ។ Liam Payne បើកចំហ និងស្មោះត្រង់។ គាត់មានភាពកក់ក្តៅ តែងតែគាំទ្រ និងស្រលាញ់អ្នកជុំវិញខ្លួន។ សម្រាប់ខ្ញុំ ប៉ុន្មានឆ្នាំ ការនៅជាមួយគ្នានឹងក្លាយជាពេលវេលាដែលស្រលាញ់បំផុតក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងនឹកអ្នកជានិច្ច មិត្តសម្លាញ់របស់ខ្ញុំ។ លោកក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារ Liam Payne ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilG4kcKfeGxaR_mERfJd26uJXTdthIAiByyQEYTBZWwDcX74-A4QyVz-PNOyCTsEjYvuDU-yaN4y6m8THpuMYcsvNUhpIM7dMd8Jp_fyXqzJCdPYR41_Iv7WGrX0I22sdv5wL8IKOOz9mtjFMDv_D8xvsLLdtFK3ik5TNa-5t3zRnn86s4vLZ8nbNVBY1M/s768/image_2024-10-19_08-50-31.png

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលតារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើជាន់ទី៣ កម្ពស់ពី១៣ទៅ១៤ម៉ែត្រ នៃសណ្ឋាគារមួយក្នុងប្រទេសអាហ្សង់ទីន។ការធ្លាក់នេះបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យ Liam Payne ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

ទម្លាក់បទថ្មីតែអ្នកគាំទ្រចាប់អារម្មណ៍ប្លង់ Rosé ហក់ទៅថើប Bruno Mars ជាងគេ

0

Rosé ជាសមាជិកទី៣ក្នុងក្រុម BLACKPINK ដែលបានទម្លាក់បទចម្រៀងរបស់ខ្លួនបន្ទាប់ពី Lisa និង Jennie ក្រោយពីមិនបន្តកុងត្រាទោល។ បទថ្មីរបស់ Rosé គឺមានការសហការជាមួយតារាចម្រៀងល្បី Bruno Mars ម្ចាស់បទ «The Lazy Song» ខណៈការសហការគ្នាលើកដំបូងអ្នកគាំទ្រគឺមានការចាប់អារម្មណ៍ត្រង់ប្លង់ Rosé ហក់ទៅថើប Bruno Mars ជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6eiN7pEquzzcwTf1AKkWvIMLJvifqKQ9YwWiNhEvZ4s2spS0NnT9bdAxI1QzDODc0UMUHyyOoPoG0QpKaoW6dDizpEdrpWwSAKNVMMrnTtW9aDqzXnZsavIDMNniONw3ttnP0nZRgd9IWd8-AO2VmFAuxsPUBtdjOrZCrwF_6HUbtLbHxba3Ew2EyCZ_/s942/image_2024-10-19_08-43-40%20(2).png

នៅថ្ងៃទី ១៨ ខែតុលា Bruno Mars និង Rosé សមាជិកក្រុម BLACKPINK បានទម្លាក់ការសហការគ្នាជាផ្លូវការដែលមានចំណងជើងថា “APT”។ មុនការចេញផ្សាយអ្នកទាំងពីរធ្វើឱ្យមានការភ្ញាក់ដោយ Bruno Mars លើកឡើងអំពី Rosé ចង់ថើបបានធ្វើឱ្យកក្រើកបណ្តាញសង្គមទូទាំងពិភពលោក។ APT” (គឺជាពាក្យសម្រាប់ Apartment) ត្រូវបានសហនិពន្ធដោយ Bruno Mars និង Rosé។ បទនេះត្រូវបានគេរំពឹងថានឹងជាចម្រៀងទោលដែលមិនមានបង្ហាញក្នុងអាល់ប៊ុមណាមួយដោយតារាចម្រៀងទាំងពីរនាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8nWrxSvDE7VxX9A1lRI1H20PBLnFulZLo91ROwGM97i7rreoZj55vjLWL10H8wtAjd5pYjsKr9k0JL-cnwk-fCrqKdeeBVgUMlcye7I9Nk9TKM2_aQDQGBjr2fsWuTpQZhlFqoWwcHX_qpeDBtwLAG4sWHZfCGkosRE0Nn7XLa47gMh3uyJYHnGMVkYQV/s1581/image_2024-10-19_08-43-40.png
MV បទ “APT” ដែលថតក្នុងស្ទូឌីយ៉ូដ៏សាមញ្ញ បង្ហាញពីការថតភាពយន្តបែបសិល្បៈ បំពេញតាមស្តង់ដារសោភ័ណភាពទាំងអស់។ ភាពរស់រវើកបែបរ៉ុកដែលធ្លាប់ស្គាល់ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងស្ទីលតន្ត្រីរបស់ Rosé និង Bruno Mars ប៉ុន្តែ APT បង្ហាញពីភាពស្រស់ស្រាយ ដែលខុសប្លែកពីបទចម្រៀងមុនៗរបស់ Rosé។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7kZll550ol74JqPQt3EBZQ0qICHOGirE_TW70NtML5R81NA4Q4INjAKyF_psgVVQBQ3-xKVzQgRDH3AOkClT1tqVLaR1vKs1ZeGTeQuUejdtNF_mg1aSx9z-GM92Db8D5SgNPzF9E1h3wpCkAChyRtIvsM9hr-Wcu96aw0luYpqGKqVqPkWrtRVQbTG_4/s1280/image_2024-10-19_08-43-41%20(2).png

វីដេអូចម្រៀងសម្រាប់បទ “APT” ដូចនឹងបទ “kiss” Bruno Mars ដែលបានលើកឡើង គឺជាយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃសម្រាប់បទចម្រៀងនេះ។ ពីការលេងហ្គេមផឹកស៊ីរបស់ជនជាតិកូរ៉េ ទៅជាគ្រាដ៏គួរឱ្យភ្ញាក់ផ្អើលដែល Rosé បានផ្តល់ស្នាមថើបដ៏គួរឱ្យស្រលាញ់ទៅកាន់ Bruno Mars ។
ផ្ទុយពីបទចម្រៀងដែលធ្វើឱ្យខូចចិត្តដែលមនុស្សជាច្រើនបានរំពឹងទុក “APT” គឺជាបទចម្រៀងប៉ុបរ៉ុកដ៏រស់រវើក ដែលចាប់យកភាពស៊ីសង្វាក់គ្នារវាង Bruno Mars និង Rosé។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAdSAqlRgrmY0ynhD7t3TvWv3Ltyec3cEuztYz2iwjVnK2EA1cyaojJbmODw4S1t948qWOuOKvJjMAKTwL2n8gPyloJ8uZDRDck7YTdhBcHM6MqL7ZJayUYYlzRnj_WR4ixProzni7uaUbkXujKRJbmM6RPwFU12tfQV4XupcbYCLC2Zi5kQapy5oR3yb/s1200/image_2024-10-19_08-43-40%20(3).png

ការសហការនេះបង្ហាញពីផ្នែកផ្សេងគ្នារបស់ Rosé ដែលអ្នកគាំទ្រកម្របានឃើញ បន្ទាប់ពីបទ «On The Ground» និង បទ«Gone» ដែលបង្ហាញពីការខូចចិត្ត។ បទថ្មីនេះរៀបរាប់ពីរឿងស្នេហាដ៏គួរឱ្យស្រលាញ់របស់គូស្នេហ៍មួយគូ ជាមួយនឹងរាល់ការកត់សម្គាល់ និងការបញ្ចេញសំឡេងដែលទាក់ចិត្តទស្សនិកជន។ មនុស្សជាច្រើនកំពុងហៅការសហការគ្នាដែលមិននឹកស្មានដល់នេះ រវាង Bruno Mars និង Rosé ថាជាគូប្រជែងដ៏ធ្ងន់ធ្ងរសម្រាប់ “Die With A Smile” ដែលជាការច្រៀងរួមគ្នារវាង Bruno Mars និង Lady Gaga ៕

ស្ថានភាពទឹកជំនន់ខេត្តប៉ៃលិន ត្រឡប់មកសភាពធម្មតាវិញ ក្រោយជន់លិចផ្ទះអស់ជាង១០០ខ្នង

0

នាវេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ មាន​ភ្លៀង​ធ្លាក់មួយមេធំ នៅខេត្តចន្ទបុរី ប្រទេសថៃជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិន បណ្ដាលឱ្យ​ជន់​លិច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ហូរ​លិចទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ នៅក្នុងខេត្តប៉ៃលិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Tfq84IKdrY-g-JhiylcjUg0XCPyXqE2O-GPTwZRFkdPPw34yhr7ZvSMEqYViV6XflhIHgcDeCkSMe03feZGD7leZd6jeSTc0qHduFSESQ7NbuHRYN-poomBbZgwRlJIOpIKdDtt5xr95p-GpFGh8OlfRkIA09cz0E7c4ePCc9D4TTereoWvgMljX9m2_/s1280/image_2024-10-19_08-32-31.png

ជំនន់ទឹកភ្លៀងនេះ បានកើតឡើងត្រង់​ចំណុចលូដាច់ ភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាខ្លាំង ដោយប្រជាជនខ្លះបង្ខំចិត្តឡើងទៅដំបូលផ្ទះ ដើម្បីស្វែងរកសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn3gUwMhhSCBkMoNeJzLUTWoIdA7BMAR86BpoHEmVj2A1A5Y5KaP-93nK7XrrwmlXBHPOpEOsF60pQje39v_kqRjq76xngLFiqUOnakPKuEWyMnn8hs5dO4Dambq-eD6CX_JI2SpJYwRpReYMrM1mJkGtYEe2xeIXHWGRV4OukSjCzQ7FQCgKDRbn7CRxe/s1080/image_2024-10-19_08-32-32.png
បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ អាជ្ញាធរ​ស្រុក​សាលា​ក្រៅ បានចុះ​អន្តរគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ដោយ​ក្នុងនោះក៏មាន​ការ​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKroUd8df13aDW1wwsO0HniHyLW-YwrcQmC5zntSG_1xh-ICt3ilvoSvdE-tUmtpATTRPLB-lG1wiHR-9v7u3IJAwIa02pNvG38TBagugKVWTSmSy2QNHzMArWzwWVZq6Vu0eGrNoJXD8wVak2hx-vqZkMAuAeiraPPnBytMbBMlk7R8V7yGMDtaG3zaUi/s1024/image_2024-10-19_08-32-33%20(2).png
គិតត្រឹមម៉ោង១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំជន់លិចច្រកព្រំដែនអន្តរជាតិ បានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ ខណៈដែលពលរដ្ឋមួយចំនួនក៏ត្រឡប់មកលំនៅឋានរបស់ខ្លួនវិញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHqTNCbIiW4rwl-dLKOsgn2ivGZvmtcccZ73sOhZ35xcrZWmvpleEW9CVXtLPScJVbW4Jq24nZ3plh6kdPn0QX0OF98vKRaFkyl8h3Em8igRAcdsdsN3zfyKcIBPN5lQjThuafRxQMz2vtHU6ezP8Dql0dKhRI34iy6dLsPEd30aoV_YN3_60SIPSFp5h/s1080/image_2024-10-19_08-32-33.png