Home ព័ត៌មានអន្តរជាតិ ស្នាដៃពូនដីខ្សាច់ជារូបរាងសត្វរបស់ជនជាតិអេស្ប៉ាញទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

ស្នាដៃពូនដីខ្សាច់ជារូបរាងសត្វរបស់ជនជាតិអេស្ប៉ាញទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

70
0

ប្រទេសអេស្ប៉ាញ ៖ ពេលយើងទៅដើរលេងនៅសមុទ្រ ក្រៅពីការលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ, ស្រូបខ្យល់អាកាសបរិសុទ្ធ, គយគន់ទេសភាព និងបរិភោគអាហារសមុទ្រឆ្ងាញ់ៗហើយ មនុស្សភាគច្រើនតែងតែពូនដីខ្សាច់ធ្វើជារូបអគារ ឬរូបសត្វផ្សេងៗ ។ ប៉ុន្តែការពូនដីខ្សាច់ជារបស់ពួកគេ គឺគ្រាន់តែជាការសប្បាយប៉ុណ្ណោះ ហើយពំនូកខ្សាច់ទាំងនេះនឹងបាត់រូបរាងទៅវិញក្នុងរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSzO5PP7pQyPmuOCqvopWPUOTt74GsGf4UPG_s41Bn3nYRw1omtltvdb0x_fI6kNgskD81qG39Bn_dC9Idil2pyVRrBI_lplsQm_LubgpWWhC1ZxR1KPYcdV5Lh5f18giwC8GHr6YbAU8AxDBwwuCD60Bg_uElaLOuwTq28gFQnSp08eSF31p2pAnKI8Vr/s700/photo_2024-10-18_14-33-25%20(2).jpg

ប៉ុន្តែសម្រាប់លោក Andoni Bastarrika ជនជាតិអេស្ប៉ាញ បានពូនដីខ្សាច់ជារូបរាងសត្វផ្សេងៗ មិនត្រឹមតែធ្វើឱ្យលោកសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែការពូនដីខ្សាច់របស់លោក គឺប្រកបដោយគំនិតសិល្បៈយ៉ាងផ្ចិតផ្ចង់ និងល្អប្លែក ។ មនុស្សម្នាដែលឃើញស្នាដៃរបស់លោកហើយសរសើរគ្រប់ៗគ្នាថា វាពិតជាអស្ចារ្យខ្លាំងណាស់ ហើយលោកមានសមត្ថភាពពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivcKHpQvJGNoVZFpC4aE1qCgpCHkx1OB4K6eSQvMe1sy-QGFGXPuw-cAf9uFW01N1Iv9xcdPvjaTaKW0RzDkJBc9NyJ5TCHXBWZ-_zGnAkBrFU7yn0DqhxtugPrBjIiknBZbfZsi4aK0z7wghRixuzPVQI6No5YziT5yJNIRfXdNKAYSF94i7l4O1HuMXu/s700/photo_2024-10-18_14-33-25%20(3).jpg

លោក Andoni និយាយថា កាលពីរដូវក្តៅឆ្នាំ២០១០ លោកចាប់ផ្តើមមានគំនិតចង់បង្កើតស្នាដៃសិល្បៈពីដីខ្សាច់ ជាមួយកូនស្រីទាំង២នាក់របស់លោក ។ លោកបានធ្វើ រូបនាងមច្ឆាតូចពីដីខ្សាច់ ហើយកូនស្រីទាំង២ បានសរសើរស្នាដៃលោកយ៉ាងខ្លាំង ។ នេះជាចំណុចចាប់ផ្តើមដែលលើកទឹកចិត្តលោកឱ្យពូនខ្សាច់ជារូបរាងផ្សេងៗយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZV4pmKuEqtcVIoJHkUILwBR0XsN8FEBVSUdSoAv56webpEzN1lyen7b3w-Vg68XgMTImPRaH_RaDboDG-akmrLj0ac8rVbjCygPRn-znwhSlcd2tDf_6ldLge9FBBaNdl3OICX6H0Kw37Dl1KL11oDANDhKLocr-7Njtxgt9PMDb7hmO8jhjgXFVLTR_/s700/photo_2024-10-18_14-33-25%20(4).jpg

លោកបន្តថា លោកបានហ្វឹកហាត់ជំនាញពូនដីខ្សាច់អស់រយៈពេលជាង១០ឆ្នាំ ហើយលោកបានរកឃើញបច្ចេកទេសផ្សេងៗ ដើម្បីពូនដីខ្សាច់នេះឱ្យកាន់តែល្អឥតខ្ចោះថែមទៀត ។ ការពូនខ្សាច់ធ្វើជារូបរាងសត្វនីមួយៗ គឺលោកបានចំណាយពេលចាប់ពី៦ម៉ោង រហូតដល់២ថ្ងៃ និងអាស្រ័យលើភាពងាយស្រួល ឬលំបាក ដើម្បីឱ្យសត្វធ្វើពីខ្សាច់ទាំងនេះមានរូបរាងដូចសត្វពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsclzvBD8xDThqK4btSHr5P9aiGwC0iexokNxEvf5G2NszS6POIXKi39apaGVXYoPadFmFD7Fc7Y_r6YxcwyCnNBTRSB1b-_PXPiCPPXz1FI-rA27spVLx65X9jhyfy2k-n3bXlRxigIFqtQDGJ-aUn3-29f4d14wcIPHgjVheoW8RGA3DgbKFdO2METxf/s700/photo_2024-10-18_14-33-25%20(5).jpg

លោក Andoni បានព្យាយាមបង្ហាញទៅកាន់មហាជនថា ហេតុអ្វីលោកស្រឡាញ់ឈ្វក់វង្វេងនឹងការបង្កើតរូបរាងសត្វពីដីខ្សាច់បែបនេះ ហើយចំណុចមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាពិចារណានោះ គឺមនុស្សយើងក៏ដូចជាគ្រាប់ខ្សាច់តូចៗនៅលើពិភពលោកនេះដែរ ។ បើយើងគ្រប់រូបសាមគ្គីគ្នា ពុំបែកបាក់កម្លាំង គឺយើងនឹងអាចបង្កើតអ្វីមួយដ៏អស្ចារ្យ និងស្រស់ស្អាតដូចគ្រាប់ខ្សាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM-pcjdy_MjwMuiy-HOl9DIi15AGv84a_msnqcdICZM2tHmsKH4zSUr4s02_K5jNYgZcfIIzY9vRPjiI8b_YDjeKx_1IrmnnQY20Aa9GParKVQVOD8IJnANOoiOvETjkYmKbpZo65kkNkf6cKzsY39X3RShA2i3Ko5izpoNY67qy50d0y7bXfT8BlBd2WZ/s700/photo_2024-10-18_14-33-25.jpg

ការលើកឡើងបែបនេះបង្ហាញពីការជឿជាក់យ៉ាងខ្លាំងរបស់លោកចំពោះរូបរាងសត្វផ្សេងៗដែលកើតឡើងពីដីខ្សាច់ ដែលមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាស់តឿនពីការសាមគ្គីគ្នារវាងមនុស្សម្នាក់ៗ ។ ពេលយើងបានឃើញរូបរាងសត្វធ្វើពីដីខ្សាច់ យើងនឹងមានអារម្មណ៍ថា ដីខ្សាច់ដែលយើងធ្លាប់ពូនលេងយ៉ាងរីករាយនោះបានក្លាយជាស្នាដៃសិល្បៈមានជីវិតយ៉ាងរស់រវើក និងបញ្ជាក់ថា មនុស្សអាចច្នៃប្រឌិតអ្វីថ្មីៗជានិច្ច ៕