តារាចម្រៀង Harry Styles និងអតីតសមាជិកក្រុម One Direction បានកាន់ទុក្ខ Liam Payne ដោយនិយាយថា ពួកគេមានការសោកស្ដាយជាខ្លាំងនៅពេលដែលបងប្រុសរបស់ពួកគេបានទទួលមរណភាពក្នុងវ័យ៣១ ឆ្នាំ។
នៅលើ Instagram របស់ក្រុម នៅថ្ងៃទី១៧ ខែតុលា Harry Styles, Zayn Malik, Louis Tomlinson និង Niall Horan រួមគ្នាបង្ហោះសារគោរពដល់ Liam Payne ដោយមានអារម្មណ៍ «ខូចចិត្តទាំងស្រុង» នៅពេលដែលពួកគេបានដឹងពីមរណភាពរបស់អតីតមិត្តរួមក្រុមរបស់ពួកគេ។ តំណាងក្រុមនេះបានសរសេរថា៖ «យូរៗទៅប្រហែលជាមានរឿងនឹងនិយាយទៅកាន់គ្នាកាន់តែច្រើន ប៉ុន្តែសម្រាប់ពេលនេះ ពួកយើងនឹងចំណាយពេលនេះដើម្បីកាន់ទុក្ខការបាត់បង់បងប្រុសដែលយើងទាំងអស់គ្នាស្រលាញ់ ស្រលាញ់អ្នកជានិច្ច អនុស្សាវរីយ៍ជាមួយបងគឺតែងតែមានតម្លៃ»។
សមាជិកបានបន្តបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថែមទៀត Louis Tomlinson និង Zayn Malik គឺជាមនុស្សពីរនាក់ដំបូងដែលនិយាយឡើង។ Tomlinson បានចែករំលែករូបថតដែលអ្នកទាំងពីរបានថតជាមួយគ្នានៅលើឆាកតន្រ្តីជាមួយនឹងសារលា។ ដូច្នោះហើយ តារាចម្រៀងរូបនេះបាននិយាយថា ខ្លួនពេញចិត្តសំឡេងរបស់ Liam Payne តាំងពីជួបគ្នាលើកដំបូង ប៉ុន្តែក្រោយមកមានអារម្មណ៍ថា Liam Payne ប្រៀបដូចជាបងប្រុសដ៏ល្អដែលលោកប្រាថ្នាចង់បាន។.png)
Tomlinson ក៏បាននិយាយផងដែរថា ប្រសិនបើ Bear ដែលជាកូនប្រុសរបស់ Liam Payne និងតារាចម្រៀង Cheryl Tweedy មានអាយុ៧ឆ្នាំត្រូវការលោក លោកនឹងក្លាយជាពូ ហើយប្រាប់ក្មួយប្រុសអំពីថាតើឪពុករបស់គាត់អស្ចារ្យប៉ុណ្ណា។
Zayn Malik បាននិយាយថាលោកមានរឿងជាច្រើនដែលត្រូវនិយាយដោយសង្ឃឹមថា Liam Payne អាចស្តាប់បាន។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់ Liam Payne ដែលតែងតែនៅក្បែរលោក និងស្រលាញ់លោកក្នុងគ្រាលំបាកបំផុត។ Malik បានរំឮកពីរបៀបដែលអ្នកទាំងពីរឈ្លោះគ្នាព្រោះគ្រប់គ្នារឹងរូស ប៉ុន្តែគោរព Liam Payne ដោយសម្ងាត់ ព្រោះប្អូនប្រុសម្នាក់នេះមានមតិ និងសុខចិត្តចង្អុលបង្ហាញកំហុសអ្នកដទៃ។ តារាចម្រៀង Pillow Talk ក៏បានថ្លែងអំណរគុណចំពោះទេពកោសល្យតន្ត្រីរបស់អតីតសមាជិករូបនេះផងដែរ ដោយនិយាយថាលោកតែងតែជឿជាក់លើ Liam Payne ក្នុងការដឹកនាំក្រុម ទោះបីជាជួបបញ្ហាអ្វីក៏ដោយ។
យោងតាម CNN បានឱ្យ ដឹងថា Zayn Malik និង Liam Payne មានជម្លោះចាប់តាំងពីពួកគេនៅតែសកម្មជាមួយក្រុម។ ក្នុងអំឡុងឆ្នាំ ២០២២ កម្មវិធី podcast Liam Payne បានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារដោយការបញ្ចេញមតិអវិជ្ជមានអំពី Malik ។ ប៉ុន្មានខែក្រោយមក លោកបានបង្ហោះវីដេអូសូមទោសនៅលើ យូធូប ដោយនិយាយថាលោកបាននិយាយខុសនៅពេលនោះ ហើយបានកែតម្រូវថាលោកតែងតែចាត់ទុក Malik ជាបងប្រុសរបស់ខ្លួន។
Harry Styles បានបង្ហោះរូបថតខ្នងរបស់ Liam Payne ឡើងវិញក្នុងអំឡុងពេលការប្រគំតន្ត្រីជាមួយសំបុត្រមួយថា “សេចក្តីអំណរដ៏អស្ចារ្យបំផុតរបស់ Liam Payne គឺការជួយអ្នកដទៃឱ្យសប្បាយរីករាយ។ វាជាកិត្តិយសមួយដែលបាននៅជាមួយគ្នានៅពេលដែលគាត់ធ្វើដូច្នេះ។ Liam Payne បើកចំហ និងស្មោះត្រង់។ គាត់មានភាពកក់ក្តៅ តែងតែគាំទ្រ និងស្រលាញ់អ្នកជុំវិញខ្លួន។ សម្រាប់ខ្ញុំ ប៉ុន្មានឆ្នាំ ការនៅជាមួយគ្នានឹងក្លាយជាពេលវេលាដែលស្រលាញ់បំផុតក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងនឹកអ្នកជានិច្ច មិត្តសម្លាញ់របស់ខ្ញុំ។ លោកក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារ Liam Payne ផងដែរ។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលតារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើជាន់ទី៣ កម្ពស់ពី១៣ទៅ១៤ម៉ែត្រ នៃសណ្ឋាគារមួយក្នុងប្រទេសអាហ្សង់ទីន។ការធ្លាក់នេះបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យ Liam Payne ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕










