Home ព័ត៌មានអន្តរជាតិ ក្រៅពីឥណ្ឌូនេស៊ី តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍?

ក្រៅពីឥណ្ឌូនេស៊ី តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍?

58
0

នៅអាស៊ីអាគ្នេយ៍យើងនេះមានប្រទេសទាំងអស់ចំនួន ១១ ដែលក្នុងនោះឥណ្ឌូនេស៊ីគឺជាប្រទេសមានប្រជាជនច្រើនជាងគេប្រមាណជាង ២៨៣ លាននាក់ ហើយប្រទេសដែលមានប្រជាជនតិចជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នោះគឺ ប្រទេសប្រ៊ុយណេ។ ទោះជាយ៉ាងណា នៅក្នុងអត្ថបទនេះយើងនិយាយអំពីប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍? ដូច្នេះហើយតើលោកអ្នកដឹងទេថា ក្រៅពីឥណ្ឌូនេស៊ី តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij41wFAWJQx1TgPG619A7jW3WyRlSBKE_XA_TLsDSrvzyN0Ec6d9Kp4MR7vwzosDOwCZUmQRgoVYNwTv2scoH9J4lHhh5OwV5G-6rpK9rs0fKPY2dNFhba6fAIfEk6MYEAQYMHGeXMLJtRRqu9rFpKlfmefFlrK_pRguKm20Y5et8lFqFJvBwDQCPGkxY-/s4000/image_2024-10-19_11-14-43.png

ជាការពិតណាស់ ប្រទេសណាដែលមានប្រជាជនច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍គឺប្រទេសហ្វីលីពីនដែលមានប្រជាជនជាង ១១៥ លាននាក់ នេះបើយោងតាមគេហទំព័របរទេស Worldometers។ ឈ្មោះប្រទេសហ្វីលីពីនមានប្រភពមកពីស្តេចអេស្ប៉ាញនៅសតវត្សទី ១៦។ ហ្វីលីពីន ជាពាក្យក្លាយមកពីឈ្មោះព្រះរាជាហ្វីលីពទី ២ របស់អេស្ប៉ាញ។ ឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកោះលេយតេ និងកោះសាម៉ារ ក្នុងបេសសកម្មព្រះរាជាអេស្ប៉ាញមកហ្វីលីពីន។ ក្រោយមកឈ្មោះនេះក៏ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ហៅប្រទេសទាំងមូលនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdolPasGiPv3hZ1N20pdCWj3o3WTOc4YGG9KfeLfCD6G1sluRg4m38JnjLv4Aeh4OZZ65nh_vUlkXvbPd0e1MjGnufNRmFkc6FPa9grkxpW4o7w9sgIKeiy_vq1R8ZKPehUWE2MIq3ra04CRqbejMloTrDMRoziUUm9hyphenhyphenkK15BDsSnvfIrVrzMElDcdlw/s1320/image_2024-10-19_11-14-51.png

បច្ចុប្បន្នប្រទេសនេះមានផ្ទៃដីប្រហែល ៣០០,០០០ គីឡូម៉ែត្រការ៉េ ដែលមានកោះធំ និងតូចជាង ៧,៦០០។ អាហារតំណាងប្រទេសហ្វីលីពីនគឺឡេសន (Lechon) ឬសាច់ជ្រូកអាំង អាដូបូ (Adobo) ជាដើម ដែលអាហារទាំងនេះទទួលឥទ្ធិពល ពីសម័យអាណានិគម ទាំងអេស្ប៉ាញ ព័រទុយហ្គាល ចិន និងអាមេរិក។ សត្វដែលតំណាងឱ្យប្រទេសនេះគឺ ក្របីស្រុក (Water Buffalo)។ បានជាប្រទេសដែនកោះមួយនេះចាត់ទុកក្របីជាតំណាងជាតិរបស់ខ្លួននោះ គឺដោយសារប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ក៏ព្រោះតែមានសត្វក្របីនេះជាកម្លាំងអូសទាញយ៉ាងសំខាន់។ ដូច្នេះអ្នកស្រុកហ្វីលីពីនហៅសត្វក្របីថា «ខារ៉ាបាវ» ដូចដែលឃើញនៅលើកំប៉ុងភេសជ្ជៈ Carabao អ៊ីចឹង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtepDwsCRBi4UOm3_Y7Zdkz-oJo-KbhyHOqmynOHpPJvXiqwSTa9UBNmuQtwxwmZcr51C8BSKjo_XgoXsXRRnnHVpVBYUsK_sOMR7fBHrFAhkx3Y1xHTSajgpjmifix6pu7zD1AND-rKMux92FfVQ3oj9JuIGioddn7SCZRkbjf4-aQMQNf0sfdd_XbzC5/s1800/image_2024-10-19_11-14-49.png