ថ្មីៗនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមដែលថា មានការដាក់បញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការរដ្ឋ ដែលបានបណ្តាលឲ្យមហាជនភាគច្រើនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខមកបដិសេធជុំវិញរឿងរសើបខាងលើនេះ ក៏ដូចជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz3JrRORRXqeeZ-94o0tf-Ht8Zsmws-sR7gU2fbW0giNHJPV6AHALW0tFjWH5iC5wEAwf7iz__KJRYOqsmDCfLvqtTd0YTTXku4ZuHeURFwQOeJ4r2Oj12VQPinR2F7uUSJ9u_juhHBMRn5b7Ym0xMV27tHwCAcpgRcer3rG1WGl4GScN5HvcyXKnqkac/s1280/5cd8b476cd11c0105e4fbf10f25ace34.jpg

ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។

គួររម្លឹកថា នេះទំនងជាការយល់ច្រឡំក្នុងចំណោមពលរដ្ឋ ព្រោះកាលពីអំឡុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីចុងខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មិនមានមានន័យថាបង្កើតសាលាវៀតណាម ទូទាំងប្រទេសនោះទេ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6deHbipSkLsPozvH-rsgtXrks5v25ORfoIEZ3NVbogP1MjKLrn47pugOFwSYWvNGHX5B7H8-2c66DbMMTipGTjXy4JOvr31plCY-0uiIpZVlI5HV0iFAjQ55ICO9bHq1M27RG7sJEuySKk2BGjqmtrszwy0OAt8LvjMeIt6r7ykGzS-Lx4u_Qmojo9lX/s1280/9d4290a7caf84b0bd181b7fcfbf5fc0d.jpg

ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម ក្នុងសកលវិទ្យាល័យនេះ គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJIYeG7t3ER0VVSU9I_r4iKkKSqRHzDli5MBMwz2aw_epzu7iUZJVp243fUjxXOt9JJnOwLc2kVougxaA090aCsosJKwRBcKnOgDnWfk6fyDSiHk8K-XpZN497ubh7zBS5Tup1RKs2bJHZh2alpj7OQcRfHzVCsX9ZLRxzL8jkpdN3N2cdcmp-WfzSq7m/s1280/2b917e6b9292c9d7d407c9ba6045356f.jpg