Home ព័ត៌មានអន្តរជាតិ ប្តីប្រពន្ធមួយគូនេះត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់ថា ជាគូស្នេហ៍ចំណាស់បំផុតក្នុងលោក

ប្តីប្រពន្ធមួយគូនេះត្រូវបានកំណត់ត្រា Guinness ទទួលស្គាល់ថា ជាគូស្នេហ៍ចំណាស់បំផុតក្នុងលោក

60
0

លោកតា Marjorie Fiterman អាយុ ១០២ ឆ្នាំនិងលោកយាយ Bernie Littman អាយុ ១០០ ទើបតែបានរៀបការជាមួយគ្នា នៅឯផ្ទះថែទាំមួយបន្ទាប់ពីពួកគាត់មានទំនាក់ទំនងស្នេហាអស់រយៈពេល ៩ ឆ្នាំ។
កាលពីពេលថ្មីៗនេះ Guinness World Records បានទទួលស្គាល់លោកតា Fiterman និងលោកយាយ Littman ថាជាគូស្នេហ៍ទើបនឹងរៀបការថ្មីថ្មោង ដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោកដែលមានអាយុរួមគ្នា ២០២ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BG7Jtj7kZWyd7nZ7OJfZb-gFqFZhiEdR3I1kCtM0GK9ZcZarBRsXVN6fvSPdPF_dyBR55Bh0DykFF_MuV88QElu29Uu1jYiSqNIAStDeJHOtcHvzH6b4SaH-bNaADjFqVlb1WOJT0Gdiww_87FTpmFqTqJ_wMl4fA74SmdIRe275L32vDPIM_wy-m3xl/s1013/image_2024-12-14_14-16-43%20(2).png

ជាច្រើនទសវត្សរ៍មុន ពួកគាត់បានចូលរៀននៅសកលវិទ្យាល័យ Pennsylvania ជាមួយគ្នា ប៉ុន្តែមិនដែលស្គាល់គ្នាទេ។ លោកយាយជាគ្រូបង្រៀន ហើយលោកតាជាវិស្វករ ក្រោយមកពួកគាត់បានរស់នៅក្នុងមណ្ឌលថែទាំមួយនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក។ លោក Fiterman បានជួបលោកស្រី Littman ក្នុងពិធីជប់លៀងមួយនៅមណ្ឌលថែទាំ ហើយអ្នកទាំងពីរក៏បានចាប់ផ្តើមទំនាក់ទំនងគ្នាភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6YUmAE9wYkg7hdIgCko3sVc9b7ub6kvn3MELq4oS5xJSWd_4EH_xoxZAjbdDLnAa9hBNbTOCtzPXbkvMGJJFWgnH2SjbB4pDhbpROvxhXqjDuyfHDOqPbYlYu_qdfG6KnidJoBBT7OHk5kqVyyivFXYkPYPIchHhRewRKg2cwNF-k2LdItHJp1h-T5aXd/s1200/image_2024-12-14_14-16-43.png
ពួកគាត់បានបង្កើតទំនាក់ទំនងរបស់ពួកគាត់តាមរយៈអាហាររួមគ្នា និងការចូលរួមក្នុងការប្រគុំតន្ត្រីដែលរៀបចំដោយមណ្ឌលថែទាំ។ អ្នកទាំងពីរបានរៀបការកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរាប់អានគ្នាអស់រយៈពេល ៩ ឆ្នាំ ប៉ុន្តែទើបតែបាន Guinness World Records ទទួលស្គាល់ថ្មីៗនេះទេ។ Sarah Sicherman ក្មួយស្រីរបស់លោក Fiterman បាននិយាយថា ពួកគាត់ទាំងពីរសុទ្ធតែធ្លាប់មានប្តីប្រពន្ធរៀងៗខ្លួន ប៉ុន្តែនៅពេលប្តីប្រពន្ធរបស់ពួកគាត់លាចាកលោក លោកតា Fiterman និងលោកយាយ Littman ក៏ប្តូទៅរស់នៅមណ្ឌលថែទាំ ហើយក៏បានជួបស្នេហាម្តងទៀតនៅអាយុ ១០០ ឆ្នាំតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD7l4YFYqILMdtbBOoJ6tlVsIBKrK4781TEw0hqqO0qkjq_09X3Db6GOa_7q5Vq7px3g2QhoRWuEHHgy_hSD6m9_f47HgGaLL52vQoifH6S5pAoPhxf6GLQRk4-KZk_K02XLXjDkEUMo_iqwGpbo0khWvDtGTTCEAjPNILUTFXbG4-UoyPd4xGqP4-_pKl/s603/image_2024-12-14_14-16-44.png

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់អ្នកទាំងពីរកាលពីខែឧសភា គឺល្បីល្បាញខ្លាំងណាស់ ដោយមានមនុស្សជាច្រើនចង់ដឹងពីរបៀបថែទាំសុខភាពរបស់ពួកគេ។ លោកតា Fiterman បានមានប្រសាសន៍ថា លោកមានអាយុយឺនយូរ និងស្វែងរកសុភមង្គល ដោយសារការអានសៀវភៅ និងតាមដានព័ត៌មានថ្មីៗ។ រីឯលោកយាយ Littman Fiterman ជឿថាអាថ៌កំបាំងក្នុងការរស់នៅបានយូរអង្វែង គឺការផឹកទឹកដោះគោដែលមានជាតិ fermented៕