Home Blog Page 793

លែងមែនទែនហើយ! Elon Musk គ្រោងបង្កើតមនុស្សយន្តដែលអាចផ្ទុកកូ.នក្នុងពោះបាន

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Tesla Optimus ដែលជាក្រុមហ៊ុនផលិតមនុស្សយន្តទំនើបបំផុតរបស់អាមេរិក កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ខ្លួនគ្រោងបង្កើត Robot ដែលអាចផ្ទុកកូ.នមនុស្សនៅក្នុងពោះបានរយៈពេល ៩ ខែ ជាមួយគោលបំណងកាត់បន្ថយចំនួនមនុស្សស្រីដែលស្លា.ប់ក្នុងអំឡុងពេលឆ្លងទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXJXJwYCn3LkIFYcDwSGyq6f517lAEK0CADXH5VyuYBLfd9mfuUfjevUkgTVEevhEBfOwUGBZ774vp6xJOWoappkS1QrWQ8Bk1ePMFsVkGPfPAhYxDJT6nwJZjDaBg5RaD8ZGygHjZf_aFWvyimh3WP-WFwpFiNRNrNrZ9kRxLo6p7ZS8Yv6qD4W29dMdw/s3072/image_2024-10-28_14-20-12.png

ជាការពិតណាស់ នៅពេលដែលស្ត្រីសម្រាលកូនតែងតែប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យទាំងអស់នេះ Elon Musk មានគម្រោងបង្កើត Robot ដែលអាចផ្ទុកកូនរបស់មនុស្សបានរយៈពេល ៩ ខែ ដោយអនុញ្ញាតឱ្យមនុស្សយើងអាចធ្វើការងារផ្សេងៗបានយ៉ាងស្រួល និងមិនចាំបាច់ខ្វល់ខ្វាយពីរឿងពពោះឡើយ។ អ្វីដែលត្រូវការជាពិសេសនោះ គឺមេជីវិត ដើម្បីឱ្យការបង្កកំណើត និងការលូតលាស់ កើតឡើងនៅខាងក្នុងពោះមនុស្សយន្តរយៈពេល ៩ ខែពេញលេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgmhIemMiCbibQ3vdifYT92WAFiRjLmfd_Ho7qUl-zC7vIRhQYnuWO3WNpuuZ7FE9a-2jBxHD8KBwOIF7Pa3OX8F3KcDit5BbAzM0Q2Liusu1yetydirE_tCGogZ4M2s-kvQRt3P_6t2jIdnOAZXcpOAD8ZfEAkQXZGQt_FV1AU5RCebw-wWSH6hyvxZjG/s1456/image_2024-10-28_14-20-14.png

ទោះជាយ៉ាងណាមនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភថា កាលដែលផ្ទុកទារកពិតប្រាកដនៅក្នុងពោះមនុស្សយន្តអាចប្រឈមគ្រោះថ្នាក់នៅពេលសម្រាល ប៉ុន្តែលោក Musk បាននិយាយ រឿងនេះគឺមានសុវត្ថិភាព ១០០ ភាគរយសម្រាប់ទារក មិនអាចមានគ្រោះថ្នាក់នោះទេ ដោយសារមនុស្សយន្តរបស់យើងត្រូវបានពិនិត្យយ៉ាងដិតដល់បំផុត មុននឹងក្រុមហ៊ុនប្រកាសដាក់ដំណើរការ។ មនុស្សយន្តនេះអាចកាត់បន្ថយផលវិបាកនៃការមានផ្ទៃពោះ និងការបាត់បង់សោកនាដកម្ម ជាពិសេសទារកនៅក្នុងពោះមនុស្សយន្ត ក៏ត្រូវបានថែទាំពីវេជ្ជសាស្រ្តកំពូលៗផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSln24eJJD79jUIw8mdFnWA64eMFQIY7NEUJvuqs_cIOegyChtEe9ipofVxSXKJxYDJMRDNHjJPv50CG__nuI5JR9PL2rYkTWnAG5kxVYcM0aD6134pvtv5SkJFyFK5mCZGM825zZnf2cFVYtv3PAprjbq8nJY1IodPXyQcJ46MdMSZ38lJ85r0198CFOk/s722/image_2024-10-28_14-15-18.png

    Elon Musk ជឿជាក់ថាគម្រោងនេះនឹងដំណើរការផលិតដោយជោគជ័យនាពេលអនាគត។ ទោះជាយ៉ាងណាសម្រាប់តម្លៃត្រូវបានគេនិយាយថា មនុស្សយន្តមានផ្ទៃពោះអាចមានតម្លៃខ្ពស់បន្តិចប្រហែល ២ ទៅ ៣ ម៉ឺនដុល្លារអាមេរិក។ ទោះបីជាយ៉ាងនេះសម្រាប់តម្លៃនេះត្រូវបានគេចាត់ទុកថាសមរម្យជាងរថយន្ត ខណៈរថយន្តនីមួយៗគឺមានតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ៕

វណ្ណដា ទោះបីល្បីកប់ពពកយ៉ាងណាមិនភ្លេចមិត្តចាស់រាក់ទាក់សិនទើបឡើងទៅច្រៀង

0

នៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកជាច្រើនពីតារាចម្រៀងរ៉េប វណ្ណដា និងទទួលបានការសរសើរពីហ្វេនៗបន្ទាប់ពីចូលទៅចាប់ដៃមិត្តចាស់រាក់ទាក់គ្នាសិនមុននឹងឡើងឆាកសម្តែង។ សកម្មភាពនេះបានធ្វើឱ្យទស្សនិកជនលើកឡើងថា ល្បីប៉ុណ្ណា វណ្ណដា ក៏មិនភ្លេចមិត្តចាស់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNOWGmTaCaJWe3fLsaCTLM-QYVa_l1NoFWcMHNW77cMtEgCdjK4cS9E97hDNzRbBP6_FAsAPQTcfG7J57iBA8TQD62WULUwr6kqI_RPsYtl_7sC1dir1Sb0dBgsdu26yIAxRs-EC1l9iZk35a6_wbpRA2vbZ72tDWN-DCyWl5UOLpGYR8uUqXsbtSKLI0W/s2048/image_2024-10-26_11-38-02.png

វីដេអូដែលបានចែករំលែកព្រោងព្រាតក្នុងកម្មវិធីកាលពីយប់ថ្ងៃទី២៥ ខែតុលា គឺគេបានឃើញវត្តមានរបស់ វណ្ណដា សម្តែងនៅក្លិបកម្សាន្តមួយនៅខេត្តព្រះសីហនុមានអ្នកគាំទ្រចោមរោមជិត បុគ្គលិក នៅទីនោះក៏ពេញចិត្តលោកចូលមកសុំថតរូបជាមួយ វណ្ណដា ខណៈ ស្រីស្អាត ឡូរីន គូស្នេហ៍ វណ្ណដា ក៏បានទៅចូលរួមនៅទីនោះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINe7Y2i6dQVzy6E-Fx8zKmpTfMyG7JFsirVvD5eC5Du1K1J3WFEMEfz_Rb4vqG6kmJYkrzxwmbC6Kb9xlYqqfy2QLXXBabzvArV0MqKgO6IdoSlNB7ikkgA9N4ijl7T42KFy3ensbBbeQNrCC1t_kDj3RkQT4SZiBvMYA9zgPLflX90-_Wgm7cadrZmSn/s1716/image_2024-10-26_11-38-03.png

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកើតសរសើរតារាចម្រៀងរូបនេះគឺថា វណ្ណដា ទោះបីជាល្បីកប់ពពកយ៉ាងណានៅតែរាប់អានមិត្តចាស់ មិនប្រកាន់ឬកទោះបីជាខ្លួនជាតារាចម្រៀងល្បីប្រចាំប្រទេសក៏ដោយ។ ក្នុងវីដេអូដែលបង្ហាញគេបានឃើញ វណ្ណដា ដើរសម្តៅទៅឆាកច្រៀងប៉ុន្តែបកត្រឡប់មកវិញដោយការភ្ញាក់ផ្អើលហើយដើរមកស្វាគមន៍ចាប់ដៃឱបជាមួយមិត្តចាស់របស់លោក។ នៅក្នុងវីដេអូគេបានឮសំឡេងរបស់ វណ្ណដា សួរសុខទុក្ខគ្នា។ សកម្មភាពនេះ វណ្ណដា និងមិត្តចាស់បានជួបហើយមិនភ្លេចគ្នានេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការរំភើបចិត្តជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_KGSm70Rn8ax4rSxjiEalLPF3DHGl5yKtCrErdTg5axwOwckza2CEslzKF7A3nsVH2M-XhoDO5LZ7xZBH47EZN_fcA2eMgxWWa-GLaxrWfUKuji4bLtwpNAz239iLkGbK52XxzkBgso2b_jzs0juUKZ7wysL7fJcSvDDK4xkb7pZvSQ52zK_WzvrWt3xE/s1440/image_2024-10-26_14-51-35.png

គួរបញ្ជាក់ផងដែរថា វណ្ណដា និងមិត្តរួមទ្រនំផ្សេងទៀតនឹងមានវត្តមានចូលរួមសម្តែងនៅ ពិធីបើក ការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៧:០០ តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី រួមទាំងសិល្បករផ្សេងទៀតនឹងផ្តល់ភាពសប្បាយរីករាយលើទឹកដីអង្គរចំនួន២ថ្ងៃ

0

បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី រួមទាំងសិល្បករសិល្បការិនីជាច្រើនរូបនឹងមានវត្តមានក្នុងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅលើទឹកដីអង្គរ ខេត្តសៀមរាបចំនួនពីរថ្ងៃ។ សម្រាប់ទេសចរជាតិនិងអន្តរជាតិដែលចូលរួមក្នុងកម្មវិធីនេះស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរនឹងទទួលបានភេសជ្ជៈនិងអាហារនៅទីនោះដោយឥតគិតថ្លៃ។ នេះជាលើកទី២ហើយសម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមកម្មវិធីជាតិនេះខណៈលើកមុននាងបានធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីនាំទេសចរបរទេសរាំរបាំគោះអង្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_QqVFAjgN75JtbphZ0yNVISGQCnMUd-tmM1psqCNoi72tTKU1KitZfaW-AefTsnFkMXwCJ_QrQxSML91KqMzDMmavJSTa35UE1t6SJEt2dlvWz_6oKMeU2DRBxqO-afSj9Eq5btrJFarqIUMyXfsGs2SpLYembxJo6RJeu8_BU_JT42_qJBt_8b2vYFzI/s2048/image_2024-08-15_15-50-56.png

ក្រោមការរៀបចំផ្តួចផ្តើមរបស់សមាគមសិល្បករខ្មែរដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានបានធ្វើឱ្យខេត្តសៀមរាបមានកម្មវិធីម្តងទៀតឈ្មោះថា «ស្នាមញញឹមនៃកម្ពុជា» បន្ទាប់ពីលើកទី១នៅក្នុងខែសីហា ។ ជាមួយនឹងការរៀបចំលើកទី២នេះគឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ៣០ តុលា ឆ្នាំ២០២៤ នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាបក្រោមការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនរយនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErgW5Wa4qb9JfiOi3iZllzsZy7jPpy0damRodlRvm_3_sqJvxwNZJwU2IAFpbLcHrosgHONgSPfD345USQ0aLw6tAfFl8ACid1N6RBsvrISFkt77CjB_f7GhGk3JJ89jPRBjMkX_9f6PcrTci5JbP_4FpVv40ZxGl8gbgreb2eeNaEoIJClQ-k_8tOsFx/s1280/image_2024-08-15_15-50-48.png

ក្នុងនោះវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ដែលជាបវរកញ្ញាល្បីប្រចាំប្រទេសកម្ពុជាក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ។ មែនទែនទៅ សម្រាប់កម្មវិធីជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានមុខនាងញឹកញាប់ហើយកាលពីកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» លើកទី១ រូបនាងក៏មានវត្តមានដែរ។ គេចាំបានថា កាលគ្រានោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យហ្វេនៗនិងសាធារណជនមានការចាប់អារម្មណ៍បន្ទាប់ពីបាននាំទេសចរបរទេសដ៏ស្រស់សង្ហាម្នាក់រាំរបាំគោះអង្រែ ខណៈនាងស្ថិតនៅឈុតប្រពៃណីខ្មែរយ៉ាងសមសួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfBcETVIWuFdKUPR5OULE1uEg2iy5KT39jiA-r0v3_lHe-545jXi7DhtFHciraI7kSbuhPvl3wJBoD2WtouNUqUcVhA5F2Vwzdkq2_npxjQrSimLYizH7tPY4yTPKUdjPttEcDMQS6_0PUjYsZSUKExLmV_IegB_l33AnyvKhxTGulz1VSLYhXgYXtvrFD/s2048/image_2024-08-15_15-50-48%20(2).png

សម្រាប់ ប៊ី សុធារី វិញគឺជាលើកទី១សម្រាប់នាងក្នុងការចូលរួម «ស្នាមញញឹមនៃកម្ពុជា» លើកទី២នេះ។

«ស្នាមញញឹមនៃកម្ពុជា» លើកទី២នេះគឺកាន់តែពិសេសជាងលើកមុនទៅទៀតសម្រាប់ទេសចរជាតិនិងអន្តរជាតិចូលរួមហើយស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរនឹងទទួលបានអាហារនិងភេសជ្ជៈនៅទីនោះដោយឥតគិតថ្លៃ។ អ្វីដែលកាន់តែពិសេសលោកអ្នកនឹងបានឃើញទស្សនីយភាពនៃក្បួនដង្ហែព្រះមហាក្សត្រសម័យអង្គរ ដែលនឹងមានវត្តមានសិល្បករសិល្បការិនីចំនួន៥០០នាក់ចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2dQ71e3flfYHj394Z-knyZoInRES4ZF3VNWUXAFnFz7qyfhKqI5xByC3a-YgdEwFda9FPr47NXLG43-CqE5Wgl9zlLtIL2PQLYJtEgeBJ6gcx6WQkIBN5TfBfB6bdWNwizS57qwTUb11Pa8Gz2L-eu3a84_qdZ8JjaGbqQaBBdOCGyJs3D1czdUojAMZd/s2048/image_2024-10-28_09-53-49.png

គោលដៅនៃកម្មវិធីនេះគឺរួមគ្នាលើកស្ទួយតំបន់ទេសចរណ៍ក៏ដូចជាបង្ហាញវប្បធម៌អរិយធម៌ដ៏ផូរផង់របស់ខ្មែរទៅកាន់ពិភពលោកផងដែរ៕

វណ្ណដា និងគ្រួសារទៅបុណ្យកឋិនទាននៅខេត្តកណ្តាលប្រកបដោយភាពសាមញ្ញឯហ្វេនៗចោមរោមជិត

0

តារាចម្រៀងរ៉េប វណ្ណដា និងអ្នកមានគុណទាំងទ្វេរួមទាំងសាច់ញាត្តិផ្សេងទៀតបានធ្វើឱ្យមហាជនកោតសរសើរថាក្រុមគ្រួសាររបស់លោកធ្វើខ្លួនយ៉ាងសាមញ្ញអំឡុងពេលចូលរួមពិធីបុណ្យកឋិនទាននៅស្រុកស្អាងខេត្តកណ្តាល។ វត្តមានរបស់ វណ្ណដា បានធ្វើឱ្យអ្នកទៅចូលរួមបុណ្យកឋិននៅទីនោះជាពិសេសក្មេងៗគឺមានចិត្តស្រលាញ់ វណ្ណដា យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRKWar0tJs5SPhYKMzeAOI5OZObkpHAl0uPO7Y3CBgXbvzQL6B_ACp08Q51pPHvC32wTPnfNbbqmw8Cjegkkmsdo8gyQ2EBuQizxpa_7d0Vz7bvfDce4B4XriZmMTm0QDoypny_5qsc6fzlFoIXzbW3sf0fRwrvNIFC8cknJD9C5vLTB2J4jgh3XXq5_R/s2048/image_2024-10-28_08-44-54.png

កាលពីថ្ងៃទី២៨ ខែតុលា នៅលើបណ្តាញសង្គមនានាគេបានឃើញមានការចែករំលែកវីដេអូជាច្រើនឃើញមានហ្វេនៗនិងកុមារាកុមារី ចោមរោម វណ្ណដា យ៉ាងច្រើនកុះករនៅពេលលោកនិងក្រុមគ្រួសារទៅបុណ្យកឋិនទាននៅឯវត្ត។ នៅលើបណ្តាញសង្គមរបស់ វណ្ណដា ផ្ទាល់ក៏បានបង្ហោះនៅយប់ថ្ងៃដដែលជាមួយរូបភាព៣សន្លឹកនិងអមដោយចំណងជើងថា «កឋិនវត្តជម្ពូវ័ន(ហៅវត្តថ្មី) ស្រុកស្អាង ខេត្តកណ្តាល សូមជូនបុណ្យពុកម៉ែបងប្អូនជុំវិញពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNI8iqCmQH8I2XmJzrsXm1dbQP2N6hV7uX8Gy7cBcphJmmXopnv13JF9PvK51zc7qmfEt35JHsKWv2Ql4pO-clN84rIPBjh00s0GCDkwZK-Ach7qmBNTVGlJFRWi5JF44wissi5pCrog20gnHI0p2iw7VfP7b1KjNb27EmifnhO4Dd2YslxU0Wsite7Ts_/s1000/image_2024-10-28_08-51-48.png

ភាពសាមញ្ញរបស់ វណ្ណដា គឺទទួលបានការសរសើរយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម។ អ្នកដែលបានទៅបុណ្យកឋិននៅទីនោះផ្ទាល់ក៏មានការចែករំលែកនៅលើបណ្តាញសង្គមដែរថា វណ្ណដា និងក្រុមគ្រួសាររបស់គាត់មើលទៅសាមញ្ញ។ នេះមិនមែនជាលើកទី១នោះទេដែល វណ្ណដា មានវត្តមានជាមួយអ្នកមានគុណបានទៅវត្តធ្វើបុណ្យរួមគ្នា ជារឿយៗ វណ្ណដា បានរំលេចខ្លួនយ៉ាងសាមញ្ញធ្វើឱ្យមានការកោតសរសើរពី វណ្ណដា ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUCgUGlBLGnGmHbuEks-Xmzv9ABNHSXoMQ4L-JYQtkLfCS0Rbl3Ke1pMpcsw2ICV_s3hxvPFv4cKm-HEWnePVTmlgyJtc0S7qCPXi-38z4hDH8XN7RHcf1oZOFHHTtlM5QvXajdIDLYiFl34Jssa9OeCsC2ED65vkPZOK5Dds6tyS0RNh3kWZMg5Nv3Sv_/s2048/image_2024-10-28_08-44-55.png

ថ្មីៗមកនេះ វណ្ណដា ក៏បានធ្វើឱ្យទស្សនិកជនកោតសរសើរក្នុងគ្រាដែលតារាចម្រៀងល្បីឈ្មោះរូបនេះមិនភ្លេចមិត្តចាស់រួសរាយរាក់ទាក់ដាក់មិត្តចាស់ និងបណ្តើរមើលថែសង្សារយ៉ាងសាមញ្ញនៅលើផ្លូវសាធារណៈធ្វើឱ្យមានការចែករំលែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTFhkWt8rsDO_Q_xUd-2jW56_NRhrJjvapFTjkWEzEiB_yI_4vVD892pjpLEHbYDFWJ1gYmL9SnHP5o2pVoCLz4J3QYk7QwmU_8qlp46hpRVhZ6tPkAOzI_p4WhBFPNmpar4JihvhX4lTlic3y9n1KqK3FmODAEmG_lDhtag1VAljO4mi8WiUNmJVCczs/s2048/image_2024-10-28_08-51-50.png

គួរបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ វណ្ណដា និងសិល្បករផ្សេងទៀតនឹងមានវត្តមាននៅក្នុងកម្មវិធី បើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ប្រទេសចំនួន ៣ ដែលមានពិធីបុណ្យប្រពៃណីចម្លែកជាងគេបំផុតក្នុងលោក

0

ប្រទេសនីមួយៗនៅលើពិភពលោកយើងនេះសុទ្ធតែមានពិធីបុណ្យប្រពៃណីជាតិរៀងៗខ្លួន និងខុសៗគ្នា ហើយខ្លះទៀតក៏មានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារតែការកាន់សាសនាដូចគ្នា។ ប៉ុន្តែក៏មានពិធីបុណ្យមួយចំនួនត្រូវបានគេចាត់ទុកថាប្លែកជាងគេផងដែរដូចជាពិធីបុណ្យ Day of the Dead របស់ប្រទេសម៉ិកស៊ិក, ពិធីបុណ្យត្រីបាឡែនរបស់ប្រទេសដាណឺម៉ាក និងពិធីបុណ្យគប់លាមកគោរបស់ប្រទេសឥណ្ឌា ដែលប្រទេសទាំងបីនេះត្រូវបានគេចាត់ទុកថាមានពិធីបុណ្យប្រពៃណីចម្លែកជាងគេបំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7ViJryEeC2BBxB4crDHrhOLuyWemtkwS1vLUiNYPNWAga7MILaWO0d4DuBlPxWz_jbjfGX0awgJ1ixUrsZHAbFxiLWDM_sf3tYvmaSdgby4JhODkCkhZTjSvgg2Aob48MSNd-F7XSkXFE7vYO9phUUlQPUzOZmLP1PPQfMwfQ6moEv94H4GaUgSpT3bnw/s3072/image_2024-10-28_13-28-35.png

ពិធីបុណ្យ Day of the Dead របស់ប្រទេសម៉ិកស៊ិកជាញឹកញាប់បកប្រែថា “ថ្ងៃនៃមរណៈ” គឺជាពិធីបុណ្យដែលរំលឹក និងគោរពដល់អ្នកស្លាប់។ ពិធីបុណ្យនេះធ្វើឡើងនៅថ្ងៃទី ១-២ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ដោយតម្រូវឱ្យអ្នកចូលរួមស្លៀកពាក់ជាគ្រោងឆ្អឹង ឬជានិមិត្តសញ្ញាពីវប្បធម៌ប្រពៃណី ដើម្បីគោរពដល់អ្នកស្លាប់។ ពិធីបុណ្យនេះក៏រួមបញ្ចូលនូវសកម្មភាពវប្បធម៌ជាច្រើនដូចជាការរាំ និងតន្ត្រីផ្ទាល់ផងដែរ។ Day of the Dead ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងឆ្នាំ ២០០៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9oSu0C_uoaTKVXdHLLvSv1vqQYnR8nq9RNAY63eGybJ4ClNatUt0ahsQs6TG6KqextW2DO5wB2ERn72iTNfW8b_qEflPorZmWTWFEcrplStQfTxt8GicJy_EA7EKWWYZ9KBtDkuqtUf0EdW-M_h6kccBimb6jhxg6r9Pwkg_FVN-9AmF1rB4uv75PG_iA/s2121/image_2024-10-28_13-28-33.png

រីឯពិធីបុណ្យត្រីបាឡែនរបស់ប្រទេសដាណឺម៉ាកវិញក៏ត្រូវបានគេចាត់ទុកថាចម្លែក និងប្លែកជាងគេបំផុតក្នុងលោកផងដែរ ដោយសារក្នុងអំឡុងពេលពិធីបុណ្យនេះ ត្រីបាឡែនជាច្រើនក្បាលត្រូវបានគេសម្លាប់ដើម្បីផ្តល់អាហារដល់ប្រជាជនក្នុងតំបន់។ ពិធីបុណ្យត្រីបាឡែន ដែលត្រូវបានគេស្គាល់ថាជា “Grindadráp” ប្រារព្ធឡើងនៅកោះ Faroe តំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិកខាងជើង។ ពិធីបុណ្យនេះមានអាយុកាលរាប់រយឆ្នាំមកហើយ គឺជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Faroese។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFfO_9V7jYPMQIdmAp_G511RQuUpGRUVW0TOMSeqo_SOr_ubU1svnu8RR7cDKM92UpOCxJ1uIYPTujb2fd25-6zfYb6yv3z7XDU7pZb7vHPKysrfbdUMTYJ3v-bFlQMtx6ujdi-sIE-C31ouzvW7wZtJWTpkG5aExGoOnQvOH4ZO7RMokR2vC4yMXMnNL/s1200/image_2024-10-28_13-28-39.png

ចំណែកឯ Gorehabba ដែលជាពិធីបុណ្យគប់លាមកគោមានតែមួយគត់ក្នុងលោកធ្វើឡើងនៅក្នុងភូមិ Gumatapura រដ្ឋ Karnataka ប្រទេសឥណ្ឌា ក៏ត្រូវបានគេចាត់ទុកថាប្លែក និងចម្លែកជាងគេផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ហើយទាក់ទាញការចូលរួមពីអ្នកស្រុក និងភ្ញៀវទេសចររាប់ពាន់នាក់។ Gorehabba មានដើមកំណើតពីពិធីគោរពព្រះដែលមនុស្សជឿថាការចោលលាមកគោឱ្យគ្នាទៅវិញទៅមក ជួយការពារវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ ក៏ដូចជាការប្រមូលផលល្អជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtM16fAE8jBewjWzcnocokpfXsBp1oktoNpmzLTEyjui-My58qjC8JMyH47kYgIb_o3mHbfzeXj9moWKuNxHRItOom4I6UJDTt33gkhBvp_sEDgRL94HFWec0-UU0KdgTLwsj66xxVSqTubm-2vBc9qbdGXcV4fgFR9vmjwoEBOq94R0SBeHNowEnjytc/s4600/image_2024-10-28_13-28-40.png

ឥណ្ឌូណេស៊ីហាមក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ព្រោះមូលហេតុនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ហើយចាត់ទុកថា គឺជាទង្វើខុ.សច្បាប់ ។ ប៉ុន្តែភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទនេះនៅឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht_A9ruomoavUuDFhRYwNUGNR6ZUEpufQOa5VHbH5d7KUUtROrFVbygYgOPAr9A6RvgIg8z_vSeEpZ4qg5zYSB_eqYYlAmniUSJ9lGqw5A7JcJcmqluZN0dd2ZbxkSnLBQt_gusY8OX1E1T9B9DCH7ykGqVtWd0WPvTL5QWx1FdeGNiXD3tHlPMbuwlvu-/s3840/image_2024-10-28_11-51-15%20(2).png

ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីប្រកាសថា ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកដល់ឥណ្ឌូណេស៊ី ពួកគេអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយគ្មានបំណងយកទូរស័ព្ទនេះមកលក់ចែកចាយ ឬនាំចូលឥណ្ឌូណេស៊ីតាមប្រៃសណីយ៍ ។ ហេតុនេះ ភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទ iPhone 16 នៅឥណ្ឌូណេស៊ីបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCM6wAw7o6RzIoF_8hQ8_rvGlsuZ72sINJHRKW4NErFvweiJDGGPPOKFlcXwP9PBtBcJXbmUwjd0YHTvXEIOGItv0tP-67iCcuh0w9R5-G_yHMyEJTTZv3N2pJCxPSWE6c9xC9I1v5Qq3YVGWvoQQYM_boox6GkCbY_0-og6OCMX-1CdQUWUh4exRiSg8W/s1280/image_2024-10-28_11-51-19%20(2).png

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ឱ្យពលរដ្ឋអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ី ត្រឹមតែ២គ្រឿងប៉ុណ្ណោះក្នុងម្នាក់ ។ បើគិតចាប់ពីខែសីហា រហូតដល់ខែតុលា ឆ្នាំ២០២៤ មានការនាំចូលទូរស័ព្ទ iPhone 16 ប្រមាណ៩.០០០គ្រឿងចូលប្រទេសឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងបានបង់ពន្ធរួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwGnCV08e3jBdOO1NPM1wjcdN9e6VKMo7I7Ev3DXHjp79hTXiMvxmNMyyQxQIEHvKwySRAVXoxfq1_tXGazHXRyi1_5wszwTejAWSZpxhM7GdihWslWTrYcYwuGheTeR8Y8YlnuhzkcPHHN2O3-HXE2OlRBVX8u31kq2ImYoUGUhD_MNGTDdJtDQt4bLaw/s1200/image_2024-10-28_11-51-19.png

រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងចាត់ទុកថា វាជាទង្វើខុសច្បាប់ ប្រសិនបើពលរដ្ឋណាម្នាក់នាំចូលទូរស័ព្ទនេះជាច្រើនគ្រឿងមកលក់នៅឥណ្ឌូណេស៊ី ។ មូលហេតុដែលទូរស័ព្ទនេះខុសច្បាប់ ដោយសារក្រុមហ៊ុន Apple ពុំទាន់សម្រេចគោលដៅវិនិយោគនៅឥណ្ឌូណេស៊ី ឱ្យស្មើទឹកប្រាក់១.៧១លានលានរូពៀ ទើបមានសិទ្ធិលក់ទូរស័ព្ទនៅឥណ្ឌូណេស៊ីបាន ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ត្រឹមតែ១.៤៨លានលានរូពៀប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTF4GBoQOay0ZDlevqkjj0Tval4pvpifAb_MfxKS901qV8AOEm7hsqOBUZKsJRrhOy_t32gWQ337QHVzZcAijvyH6n7StKj5pTrTMSEMZiHOuWxEh5DWdI8yoKbcCbS5CAu9sljwl21PkvwNUBVQ3ME75mgP1m83V-Uu04QkXj-WK0Xp6b0QUa_XlCG5RR/s826/image_2024-10-28_11-51-20.png

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានថ្លែងនៅដើមខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីពុំអនុញ្ញាតឱ្យទូរស័ព្ទស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ចូលក្នុងទីផ្សារឥណ្ឌូណេស៊ីទេ ដោយសារក្រុមហ៊ុននេះពុំអនុវត្តតាមលក្ខខណ្ឌកំណត់ការនាំចូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu30gGFeXfz1uCzw9Q4v27vAtUUktPxlwrUIAn78qZeiD9XkSS298YxP2Bih8DYiqBUJq-qBgWe9U063agMsLTi0vnmwPSDKaIZLgDZogbxUaYzRCBswZbJiYP7bwUqunfq2kI4CKknBQndDqHgkiv7dT9rX3r0DOtdgIhzeywNp1KptSsvw_80t9VgZco/s1070/image_2024-10-28_11-51-15.png

ចំណែកក្រុមហ៊ុន Apple បានលើកឡើងកាលពីថ្ងៃទី១១ ខែតុលា កន្លងមកថា ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនមានអារម្មណ៍រំភើបក្នុងការយកទូរស័ព្ទស៊េរីទំនើបចុងក្រោយ រួមទាំងទូរស័ព្ទ iPhone 16 មកលក់ឱ្យអតិថិជនឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័សបំផុត ៕

ខេត្តព្រះសីហនុ ទទួលបានការវិនិយោគ និងធុរកិច្ច៩១៧ លានដុល្លារ

0

នាកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំ និងឈានទៅដល់ការសម្រេចជាគោលការណ៍ ដោយផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkBobdJHsqQ1tvR8PlAuwmEYJjzE-1PX_sSQJ8rwtpvUMkDoAL-_8cnH26hF3-YbKR_413IqpeR3tdah8YF9MPUU6V8vq8KULiOxVjFkOopnsWDM8h50-vrAK5b9vNuYQ5Dn_lJfr0OLMZs2ClYpjHLbIdhVSc8YNWf9ni-gvUgC5h_WsvNzqp6kv_z8rE/s2048/image_2024-10-28_11-20-20%20(2).png

គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះរួមមាន៖

  • គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២
  • គម្រោងថ្មី ចំនួន ១២
  • ការពង្រីកគម្រោងចំនួន១
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgujtGDMzQpTZnUMAWKcWaQBzgP4Gn68QL4QRB0yC5WxWZ993OaGWB761s7HxatMNA_hL5Ouq8og9BtSpXQN0SJ18sIqPgZ9hPoA_zRLH0kqdvspzv0H3xgf4SOz64gz_VyTPnmRopEtUKN5OJDRFs59NQ7efUmQ-9Y8YGc_odHonpl9Wy1xBIzf6PUOANp/s1200/image_2024-10-28_11-20-20.png

ជាពិសេស នៅក្នុងនោះក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលទទួលបានការវិនិយោគដោយជនជាតិប៉ូឡូញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifbgU4Zf3FVY7pcw9e3xHYF1DT3IWaq3JUJAWT6ScsnaAQtMn4XeZaiYMJa93cr2rv-FpHNhUmN_SNKjWmg9P9njrgdZ43k9AX7xcLsCHKvlps7B_hPnBhRr0zPHosJdfSWIg8Vol2BBxhFx_aROwim79Zck8Crm9w2kiHeIJ91s-0qmdtF8gu7JIzAanS/s1200/image_2024-10-28_11-20-19.png

គួរបញ្ជាក់ថា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ១៤០ គម្រោងរួចមកហើយ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារមានចំនួន ២៣ គម្រោង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPIBg1ukImvttf0bJqCDWaJMnSj_WMWgMCDkr5lOueJpIz4E69_kGSZtzAaeAYd1n8SE_O-Iy1JWp1bJmCotET10p0vLjx1tM7_JXHlnN0SVEfFzvTDF-t7O_rtUZISFnQuVGLXnA7qEgaB4fd7hO0fm3LFsgI95Zk9uqcv2Ikeh6hC_sDUZLvy0_BVXi/s1080/image_2024-10-28_11-20-21.png

 

ឥទ្ធិពលព្យុះ Trami បានវាយប្រ.ហារក្នុងប្រទេសវៀតណាម បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន

0

ប្រទេសវៀតណាម៖ ផុតពីព្យុះមួយ ចូលព្យុះមួយ វៀតណាមកំពុងជួបទុ.ក្ខផ្ទួនៗខណៈព្យុះ Trami ថ្មីបានបោកបក់មកលើតំបន់ជាច្រើនបណ្តាលឱ្យជន់លិចយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ2ML-J9OX5g1BRi9a9CE4NOP0OYye-BmwIafjIXxOBWObb_LJIK5GN0mEX9HPqhSgTKFDWHBLa_u_bhuDMJf2m2fpsT4rat_1dGfWyLIr65z5QgFrriindJuWo2Fug-hE4TAQkvlm8AgVgBFODOpShRIvhFMhxmDjNCsSEHw_HDz9Y9RG7l29E0l-50CY/s860/image_2024-10-28_10-45-36.png

ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តំបន់ជាច្រើនក្នុងប្រទេសវៀតណាម ត្រូវបានជន់លិចក្នុងជម្រៅ ១-២ ម៉ែត្រ នៅពេលដែលព្យុះ Trami បានបោកបក់ជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwEDYZTg_6qsL7Hw_jYsKEhr3Webr0yzXezKcFCBtp6RJ0ZTWaITisDza73QZVHBn9g_1WgVeqN2XP0HuUXY_A4LtzfWOo3GIxYAzLhNybH6dhX4qleG-_Pk_up4Rq_eDGK4b5aBRmqcbSkQWnCvLGiQPp0B5uKUFLex-nQB2G0T3eOWY100h3nEpNVbr8/s1500/image_2024-10-28_10-45-35%20(4).png

យោងតាមគណៈកម្មាធិការដឹកនាំការពារ ស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរដោយសារឥទ្ធិពលព្យុះ Trami បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត ហើយដើមឈើជាច្រើនក៏ត្រូវដួលរលំ។ លើសពីនេះដំណាំរបស់ប្រជាពលរដ្ឋចំនួន ៣៧៤ ហិកតានៅក្នុងស្រុក ឡឺ ធុយ ក៏បានរងការខូចខាត ហើយការចិញ្ចឹមត្រីចំនួន ១០០ ហិកតាក៏ត្រូវបានទឹកហូរកាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiVabxBGFBjSacCI_RYGmPdSfJw9pIcZtJkBCEZUW3KUlP6VbB3VBzIjrbn4AWNIB6mg3fxSYRV0Ez2Y-Tx0B0SGSJ8ljsbXgX8dKo-RjP__-VQ4Gmi9sgLr2TGEuLe2uocALPLAarTJ-9zPSeP2QC7a13l64M_ipVFLkdyu2yLtrYu69CvxDrb5qQmZNq/s1200/image_2024-10-28_10-45-35.png

ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន អាជ្ញាធរបានកំពុងរៀបចំការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋចំនួន ១០ ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ខណៈប្រជាជនក៏ត្រូវបានណែនាំកុំឱ្យធ្វើដំណើរតាមទឹកជ្រៅដែលហូរលឿនផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះព្យុះត្រាមី បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងប្រទេសវៀតណាមភាគខាងជើង និងភាគកណ្តាល ដោយបានសម្លាប់មនុស្ស ៣នាក់ និងបាត់ខ្លួនម្នាក់ ដោយសារទឹកជំនន់ និងឧបទ្ទវហេតុលិចលង់ផ្ទះសម្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSgpAEVkRJqJLZzij1jNHABrheDlUqzLDRPKbMSM0LsWtLOafpJ8aADwGD9EQ1DIEbVS1wxwa6igACYNhbRS0c3figv2TtgmEGlPlppdvaUtH_dVoSK4CCm917KBOJ4HWKicCuMyaF77NPjRb3MH76mW2vNgxo0orncpnVXd2WaybA6eYj-6SIOTdw8399/s761/image_2024-10-28_10-45-35%20(3).png

ព្យុះនេះក៏បានបង្កការខូចខាតយ៉ាងច្រើននៅកន្លែងមន្ទីពេទ្យ រួមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្លាកសញ្ញាចរាចរណ៍ជាង ៦០ បានដួលរលំ ភ្លើងចរាចរណ៍ចំនួន ៣១ ត្រូវបានខូចខាត និងឈប់ដំណើរការ។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា យប់ថ្ងៃទី ២៨ នេះតំបន់ភាគខាងត្បូងប្រទេសវៀតណាមក៏ត្រូវរងឥទ្ធិពលព្យុះត្រូពិក Trami ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyo0TUR5cwyZ1FjxYpWANehOsfzIGibli1zaVxymwWiuB4Pkqoz8nmLVeDtCAqv5EPxm5Y1gMynayGfjZCgdh8oJl57GInW77CE79MoJhXJ5AvNreY5JpEUY9eO0nBlDXX8h_vvxplvWme_4I5LW187-aa31Ekbn67q9yDcjGqoK3FbgZiYyKpxctbw9rP/s830/image_2024-10-28_10-45-35%20(2).png

រដ្ឋាភិបាល បន្ថយកញ្ចប់ថវិកាសម្រាប់ឆ្នំា២០២៥ មកត្រឹម៩.៣២ពាន់លានដុល្លារ

0

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកា ដោយបានកាត់បន្ថយពី៣៨ ៨២៩ពាន់លានរៀល ឬស្មើបនឹង៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ មកសល់ត្រឹមតែប្រមាណជា ៣៧ ៩៥០ ពាន់លានរៀល ឬស្មើនឹង៩.៣២ ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuWuFeEW9xbYiNwKq6078uFdSsJ-uTS2P8lnqBVwMYxOUbqeqDC9HwOLbA8gMvQzWOmglK0XOrKJUktRVm3jJX4szjKkr0_Cus05NGNDCxL0KTB3_ss39We2waz3O2iUKVcxnCTlJk375Lx56Fth9AUkgoDyQPiNjdg2_011Cpvt7stEsjJzhKL6Uq2DQM/s1280/image_2024-10-28_10-35-11.png

សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលថវិកាសម្រាប់ឆ្នាំ២០២៥ ស្មើនឹង ១៨,១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQaTxtncwFgV2mT2HF4g5j31zayxYbu5sGX8YaGttb5I1Snf_ixB3V9rTuic5Vd6NvZZAC7AsEhyphenhyphenEb2ZYCz_QKPq6Z1tb_OFxbNLjKtfLnz7-EErpCBqmtqDcQwcOqFz45EY3_6j9ALtjBEpA9HIOscT9PK2CCqpieEAq6kB3ipxwRQk8F2bg46BqKQWf9/s1280/image_2024-10-28_10-35-11%20(2).png
ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8BmhO8WG16WUsaT8wwk28auZsP2zp0cL8ARZE9V0woLrJqJzKSaolThnZITIwT3aTZV44p_hXthq13ZiDTGxWQkRBZEV8HzNdAIdUpGbO89l8jE2v-h5lc2qi8ZGAXtWqYzPIygcPAMzlMv-T7pFVz914j_Qfd6XdcKUDxESU7YVS2bm2QXHIHN0LEY3/s750/image_2024-10-28_10-36-29.png

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នឹងត្រូដាក់ឆ្លងរដ្ឋសភាជាតិ រួច រួចត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាព ដើម្បីពិនិត្យ និងអនុម័ត និងចុងក្រោយ បញ្ចូនទៅស្នើសុំសច្ចាប័នពីព្រះមហាក្សត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGCe3elv_0aHSWAu1dcbXDe2AwkMTwJsCtiJEkywu-S_0_rIOuTjZHsmC3NivMY67NAellsR5NOPlO4hRLb05OdzA9X6T2vCj1GcY04mqsFVlZkDofbn5_BMpQK-TuDQujw8AEOLgrisTBPHJT-Cya-LdWNSDDBE9HyYff5W4MqrMGRxOIsXEhzgbh-P1G/s640/image_2024-10-28_10-36-39.png

តើម៉ាឡេស៊ីអាចនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ជាងគេនៅអាស៊ានក្នុងរយៈពេល៤ឆ្នាំខាងមុខនេះដែរឬទេ?

0

ប្រទេសម៉ាឡេស៊ី ៖ សេដ្ឋវិទូជាន់ខ្ពស់មកពីធនាគារពិភពលោក (World Bank) និយាយថា ម៉ាឡេស៊ីនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល៤ឆ្នាំខាងមុខ (ឬមានចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨) ដោយសារសេដ្ឋកិច្ចម៉ាឡេស៊ីរីកចម្រើនខ្លាំងជាងប្រទេសនានានៅអាស៊ាន លើកលែងសិង្ហបុរី ហើយតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifLb24ga3bT5ZgZ-wWzoypdzg5LMuJcWfJ3qSwMgjXDxVR6kSoyjsleheXQclC9w4YftAtK_tsUx4UJQipGE26ClcULeGzbaqA4x9ix40jsf50fp05qw6-9y-98hWbSXMlpB4x_yK2XtzQr-6Xx366wjIjp3AAycvL9rwXhfR5AnBsNK55KkUHA2JA1PYC/s1183/image_2024-10-28_09-39-06.png

លោក Apurva Sanghi ប្រធានសេដ្ឋវិទូធនាគារពិភពលោក ប្រចាំម៉ាឡេស៊ីនិយាយថា ម៉ាឡេស៊ីបានដើរលើផ្លូវឈានទៅសម្រេចគោលដៅនេះ ក្រោយពីធនាគារពិភពលោក បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចម៉ាឡេស៊ី នៅឆ្នាំ២០២៤ ពី៤,៣% មកស្មើ៤,៩% ។ កំណើនខ្ពស់នេះ មានន័យថា ពលរដ្ឋម៉ាឡេស៊ីមានកម្រិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ព្រមទាំងតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ដែលបានជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6gdYhwdD112j954FN-fYlQjvnYQimxiKuyxlC_JgUtBaLWFLwlLLzqfE62YAUDdUhDU2RmaU3f0DxhIRbGAjZjt1A56x5qAEFCyCPtehr1fiucNF41Wo0rBvs_FKJr5nbo3F5f_5nUNvtALRr-i0Bj0I-bMWiPE-BD6TLIctMCO4VgZ3bj8RhKJF8TSDI/s4095/image_2024-10-28_09-39-09.png

ចំណែកសេដ្ឋកិច្ចម៉ាឡេស៊ី ក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរីកចម្រើនជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត រហូតដល់១២% ។ នេះចាត់ទុកថា គឺជាការរីកចម្រើនយ៉ាងខ្លាំង និងវ៉ាដាច់ស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែសិង្ហបុរី ។

លោក Apurva យល់ឃើញថា កត្តាទាំងអស់នេះនឹងជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨ ប្រសិនបើមានកំណែទម្រង់ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjra4f-JR1Birv9i-nnbd5_LvES9_C2TPhLbqmquK4XWjdUDUFwZxcF-tYQ9LUPIdwsCYh9mzsxnj40q7XnWRnSsHqLCuX6_DFrOXzFoPVRDNBU-DO6vmZu9u8W00PQT2lZ9RT4tEJoAuMjrRHAGTvIQQ11qraeE3juUwo0L_stuKpaXBsWETIyRIoz4t8e/s2560/image_2024-10-28_09-39-07.png

លោកក៏បានសំណូមពរឱ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភាពសំខាន់លើការធ្វើកំណែទម្រង់ផ្សេងៗដើម្បីឱ្យម៉ាឡេស៊ីរីកចម្រើនកាន់តែខ្លាំង ព្រមទាំងបន្ធូរបន្ថយការឧបត្ថម្ភធុនទិញប្រេងឥន្ធនៈ ។ ក្រៅពីនេះ រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាការធ្វើការកម្រិតទាប ឬធ្វើការទាបជាងជំនាញរបស់ពលរដ្ឋម៉ាឡេស៊ីប្រមាណ២លាននាក់ ដែលពួកគេមានសមត្ថភាពខ្ពស់ជាងការងារដែលកំពុងធ្វើ ។

ធនាគារពិភពលោក បានកំណត់លក្ខខណ្ឌប្រទេសដែលមានចំណូលខ្ពស់ គឺត្រូវតែជាប្រទេសមានចំណូលជាតិសរុប (Gross National Income: GNI) ក្នុងពលរដ្ឋម្នាក់លើសពី១៤.០០៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzct9Ly7i1gnmLhJPQBSB5C8fSpuS1S6ak-CYQvPFCOQYLQfie8hq3ghzXI4HC4DUB1GKVAP_FTOtrIAsXc9wHUFXLl78G66f3JnOyZ5Dw2UbX8ZQIsp3v-i9_l_qN6ihBnKV5ODCTQANX4KhAT_znyPC6Zo9AaSMouZM_V63Ot6q0_tUFdtNfnvLwi8CX/s800/image_2024-10-28_09-39-13%20(2).png

ការធ្វើការកម្រិតទាប មានន័យថា គឺជាការធ្វើការមិនពេញលេញ ដែលកើតឡើងក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ។ ជាក់ស្តែង ពលរដ្ឋមួយចំនួនពុំបានធ្វើការពេញម៉ោង ដោយសារមានការងារតិច ឬពលរដ្ឋពុំអាចស្វែងរកការងារពេញម៉ោងធ្វើបាន ឬសុខចិត្តធ្វើការទាបជាងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទើបធ្វើឱ្យពួកគេទទួលបានប្រាក់ចំណូលតិចតួចជាងការរំពឹងទុក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-XmPC7qt5l83tETwwEKw2PwRz9H60N8loznKYw5FsLmcLRtxaq8_ECxn8AN6IoQug6dxt-quKgoFHz8t5O8Tr72fiRQVcZrj-eVTP3a7kFO6hsisYFfztX5XH6LUmNskseUFNdoOxyQ4BjRjacDrD886YVunqLpats_JtazCE5-cfcgpltdm_9bTCXUM/s1000/image_2024-10-28_09-39-13.png