Home Blog Page 794

ព្យុះស៊ីក្លូន Dana បានវាយ.ប្រហា.រប្រទេសឥណ្ឌាបង្កឱ្យមានទឹកជំនន់ធ្ងន់.ធ្ងរបំផុត

0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះប្រទេសឥណ្ឌាបានកំពុងរងនូវការវាយប្រ.ហារ.ធ្ងន់ធ្ងរបំផុតពីព្យុះស៊ីក្លូន Dana ជាមួយនឹងខ្យល់បក់ខ្លាំងក្នុងល្បឿនអតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy4JT6RkVHkZxdG_lXQu5WH89BvuJeQqj8i8OpqqaifZFcAlTo4VnYymlNDVNEyqJspAQVROYFkGA-T-xddj3AHuZeLQXND79PmFvsIlVMtXJh7_Rs4VkN7uiXyqH9eDshZDGtuVwP3vSMH6pdDA2aAxlD1fLa3IN_42QykHbSyXgVxhWSB9_QhFHycIkb/s1480/image_2024-10-28_09-14-57.png

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ព្យុះ Dana បានបោកបក់នៅរដ្ឋ Odisha កាលពីថ្ងៃទី២៥ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមាប្រហែល ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវទឹកជំនន់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB9XIOcfDWsjUkcR5hOHcnaA9zBSTQNi9oVf0rpYIK3d-n_3IYitG4DX9m4WwKeE5fXKtg9HZMtw-W5TJLbMG6UNapMjcdURj11UGDxcefXgDyPVWqXDjz_RVGffgwjGP5HiWDPNa8UlatSenC0R-02LS5s9K1k4DjNt7rNw1Wm4VAvbFpbXXknMomRe9w/s1300/image_2024-10-28_09-14-58.png

ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងរំកិលចូលកាន់តែជ្រៅទៅភាគខាងជើង Odisha នៅថ្ងៃបន្តបន្ទាប់ទៀត ដែលបណ្តាលឱ្យបាក់ដី ក៏ដូចជាដួលរលំដើមឈើ រួមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរ និងខ្យល់បក់ខ្លាំងភ្លាមៗបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅតំបន់មួយចំនួនក្នុងរដ្ឋ Odisha និងរដ្ឋ West Bengal ដែលនៅជិតខាងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEintAp-wckSMluIPqcgtoTnD_epDhiV1A_nLe-pME_DtTaztWaHEf2q00YlWMs-JiYRhpwChHWI4aDpt8Uub6d-XuwSgC-2as1UbQKlu1b69bP6Is-ZOZVVHbPCWvzIctcEqQCx73B9hugYY9YOLmgnVwcI9ZUG8PWrJ04saP-K0YsK4HojeDWY06yMEogw/s1600/image_2024-10-28_09-14-59.png

យោងតាមអាជ្ញាធរ ឥទ្ធិពលព្យុះស៊ីក្លូន Dana បានផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋ Odisha និង West Bengal ។ នៅតំបន់មួយចំនួនក្នុង Odisha នាយកដ្ឋានអាកាសធាតុបានព្យាករណ៍ពីការកើនឡើងនៃកម្រិតទឹកសមុទ្រប្រហែល ១ ម៉ែត្រដែលអាចបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងតំបន់ទំនាប។ បច្ចុប្បន្នរដ្ឋ Odisha ត្រូវបិទសាលារៀន និងផ្អាកជើងហោះហើរមួយចំនួនជាបណ្តោះអាសន្ន ហើយមនុស្សជាង ៦០០,០០០ នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rEbaZqRjtO0ARrw5feZm9cHwDjqsYK83xNniOjcO8l6WDq5rddutMazNNkbfUViEierheeWfzhr7JEnjBClZimOjJxCjuMTGTulXyCoeHiJjY5Ka-Ov5xvf9ESbliojFz53PNApuK4UyuIsgklfGJko79P9eUWis3dBgiwKrGpq_7HLODlXFTWkEoMIc/s1200/image_2024-10-28_09-14-57%20(2).png

គួរបញ្ជាក់ដែរថា ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា គឺកើតមានព្យុះស៊ីក្លូនជាយូរហើយ ប៉ុន្តែចំនួនព្យុះដែលបានបោកបក់ខ្លាំងៗគឺកំពុងកើនឡើងនាថ្មីៗនេះទេ។ កាលពីឆ្នាំ ២០២៣ ព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥២៣ នាក់ ក៏ដូចជាបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប៉ាន់ស្មានចំនួន ២.៥ ពាន់លានដុល្លារអាមេរិក៕

អគាររាងគ្រាប់មីនធំជាងគេនៅលើពិភពលោក នឹងលេចរូបរាងនៅកម្ពុជា

0

អគារសារមន្ទីរមានរូបរាងជាគ្រាប់មីន ដែលធំជាងគេបំផុតនៅលើពិភពលោក បានកំពុងនឹងសាងសង់យ៉ាងយកចិត្តទុកដាក់នៅលើផ្ទៃដី១២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq-JK6cWOiUJm7Hwp_w4J8tBZF_28uY3jmmx1VN0qBSIryOvKa4fE4P2e4p0PtrlCs6AVyzi72koheNwyk_mKtOOwTlmhQcnWmzTvywGlZnYFI-0Y7kB3Hda5ijW2YTLI6KuBKPEVCWiWs4QTz7tBfyKY6QB51Ezz-mXmL9xWuU2UIkoH3SwwWgT5Bx8Ll/s1024/image_2024-10-28_08-59-54%20(2).png

អគារនេះ មានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងកម្ពស់១៨ម៉ត្រ សាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណង១៧លានដុល្លារ របស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyc_YAEWHPafBS63DBgUx5lIvRbuo-mspkziueF1PNQpdm42MEKyh_pno8kagXS2sJPjmnXyBFAQYNCfKe68J_DGqQaDhRU9pypyYcMHY0-KpGueJ_ho_ZP886Cfgz6i9StVN-N1woKKlfHAnxVyL6kqeEb-9lRQClmCN5g4TuMfgEgj38iq4koOs1vmCg/s1024/image_2024-10-28_08-59-55.png

អគារសារមន្ទីរនេះ ស្ថិតនៅក្នុងគម្រោងសារមន្ទីរតេជោសន្តិភាព ដែលសាងសង់ឡើង ដើម្បីជាឃ្លាំងព័ត៌មាន ឯកសារ និងវត្ថុតាំងជាក់ស្តែង ឱ្យយុវជនជំនាន់ក្រោយៗបានឈ្វេងយល់ពីផលលំបាកនៃសង្គ្រាម និងក្រោយសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3hG4abbWDAIx5cFGcX1PSxrPZA4_rW65mU5g3OSZ20cgrFe0duBL6vH6qlIc99QneMKu6QIyeBa8sPvHIdCX65BuuSWjeqM3S4pqnzt97AIUV6wME9AoQ-ixgmgpFXXY9K8jFX_atZkS2j-eupwgVGWq33lk9E1L9m5tQVC2unYt1KlUp6qmVY0bNnsyW/s1024/image_2024-10-28_08-59-54.png

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងជិត១,៨លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg-IHdahVCGWAD4HfpVVvv-HRyL3N2AbXdN6om5Y3dTUsDVC7FLt_cAMrlK2iIVeP7SxpaQISMtcsiBv51d1FVHnr4XzK72DRGwVdnHzSHCdAehtWu4KGK8-ci-hlHlj7jsWq7FejAORPJvciTNHfn7r1-pxYBZUlmLug7rOIgCZGbloWx3JKET1_WVSG4/s1024/image_2024-10-28_08-59-56.png

សមុទ្រដ៏ធំបំផុតមួយរបស់ពិភពលោកបានរួមតូចយ៉ាងឆាប់រហ័ស បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

0

Caspian ដែលជាសមុទ្រធំបំផុតមួយនៅលើពិភពលោក បានរួមតូចយ៉ាងឆាប់រហ័ស ដោយសារការប្រែប្រួលអាកាសធាតុ និងការបំពុល ដែលនឹងពិបាកក្នុងការស្តារឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYIVumafUqNdGTf0yZMf0fcGBEKJq5H-jfJHay3eLZBxAsnbjfKgd4WCdPpEwkAAQDpg5MX7tQnqTdS8f_kVHxF82CbAFpPdc9qFkO_CQ63NPf3dzEgnQqFpIb97wsC0XnQHiUwnYfgUSIn1WSRMBN9ZytO7n9ZNhLXQ4_B42tB1MfGGkM-yo29w7H2M4/s800/image_2024-10-28_08-23-52%20(2).png

សមុទ្រកាសព្យែនបច្ចុប្បន្នកំពុងរួមតូចគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ខណៈកម្រិតទឹកក៏ស្រកចុះផងដែរ ដោយបន្សល់ទុកនូវដីទទេជាកន្លែងដែលធ្លាប់តែមានទឹកច្រើន ស្រាប់តែក្លាយជាដីវាលទៅវិញ។ សមុទ្រកាសព្យែនមានផ្ទៃដីធំដូចរដ្ឋម៉ុនតាណារបស់សហរដ្ឋអាមេរិកអ៊ីចឹង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៃប្រទេសជុំវិញចំនួនប្រាំ រួមមាន កាហ្សាក់ស្ថាន អ៊ីរ៉ង់ អាស៊ែបៃហ្សង់ រុស្ស៊ី និងតូមិននីស្ថាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwv1dR3aJYpaDIsjYt448YFLHLhvIP4kron3GRX8tEy1_sUO28IMDDB5kKqjGdQd-oTyniIP18N2CV7YRUGlT3pYa6EGdM0pAsxbwfiWTrU8wUuIvsYqpDcgO72imGGfKXNPspVzPTARC2-kdf0DaXrWlQwbknwg8C544wJkturuWzamRpUtNHyZp_uycn/s1000/image_2024-10-28_08-23-53.png

កន្លែងនេះផ្តល់ប្រភពទឹកសម្រាប់កសិកម្ម នេសាទ ទេសចរណ៍ និងធនធានប្រេង រួមទាំងឧស្ម័នដ៏មានតម្លៃជាច្រើន។ ទន្ទឹមនឹងនោះវាក៏រួមចំណែកដល់ការគ្រប់គ្រងអាកាសធាតុនៅក្នុងតំបន់ស្ងួតផងដែរ។ ទោះជាយ៉ាងណា ដោយសារបម្រែបម្រួលអាកាសធាតុ និងការបំពុល ក៏ដូចជាការសាងសង់ទំនប់ ការកេងប្រវ័ញ្ចហួសហេតុ បានធ្វើឱ្យសមុទ្រដ៏ធំមួយនេះប្រែក្លាយជាសមុទ្រដែលមានទំហំតូចបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQzPhEV2fTlLbcsADgN6z51eXtDBNJvpcj_JhL_PnXdCNj1xHuk1OU7m2b6k8rY2xoErtLuho3uvtnFnNuE3mlgIUvBzveghLKeg7fCrNcZ6sJbC2TnChViPcTMO-1AFkAyU5-WlSxTqHaWGn_0HsV72KCpO7k8miBUi6ZjtHYtXFTsXZKdAvArQWQLWYs/s1280/image_2024-10-28_08-23-53%20(2).png

យោងតាមលោក Matthias Prange អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bremen ប្រទេសអាល្លឺម៉ង់ បាននិយាយថា ប្រសិនបើពិភពលោកមិនកាត់បន្ថយការបំភាយឧស្ម័នយ៉ាងលឿននោះទេ កម្រិតទឹកនឹងថយចុះពី ៧.៨ ទៅ ១៧.៧ ម៉ែត្រនៅចុងសតវត្សនេះ ។ ការរួមតូចនៃទឹកសមុទ្របានធ្វើឱ្យប្រទេសជាច្រើនជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ថែមទាំងគំរាមកំហែងដល់សត្វព្រៃដែលជិតផុតពូជទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbGCZwBRSOnC6LO4wqc7DFg_Hw31FMJqoLa2ZGn4X3RUYjz_GPtq68yA0TnthyphenhyphenP1fmQya__05IdFDqppa1VRrr0TxX0cgFAWKuTENy_P10_bUzeIIa2OUT_jJW4izSKsLWuh9FrVpKNGTPeQKUGgupr4tM_aNM9dj4ICGw6kkoLT6bkyMUUBSnAhzAg4ba/s640/image_2024-10-28_08-23-52.png

លើសពីនេះ ការថយចុះនៃកម្រិតទឹកក៏បណ្តាលឱ្យខ្វះអុកស៊ីហ្សែន ដែលគំរាមកំហែងដល់អាយុជីវិតរបស់សត្វជាច្រើនដែលអាចមាននៅទីនេះផងដែរ។ សមុទ្រកាសព្យែនកាន់តែតូចចង្អៀតធ្វើឱ្យមេដឹកនាំព្រួយបារម្ភ ទោះបីជាយ៉ាងនេះក្តីពួកគេកំពុងរៀបចំវិធានការការពារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសមុទ្រកាសព្យែន ដែលជាសមុទ្រធំបំផុតរបស់ពិភពលោក៕

សន្សំលុយឱ្យហើយទៅ! ក្រុមហ៊ុនចិននឹងបើកលក់សំបុត្រទេសចរណ៍អវកាសនៅឆ្នាំ ២០២៧

0

ប្រទេសចិន៖ សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបានបទពិសោធន៍ថ្មី ប្លែកដូចជាការធ្វើដំណើរកម្សាន្តនៅលើលំហអាកាស ឥឡូវនេះក្រុមហ៊ុន Deep Blue Aerospace របស់ប្រទេសចិន បានប្រកាសថា ខ្លួននឹងលក់សំបុត្រទេសចរណ៍អវកាសជាផ្លូវការហើយនៅឆ្នាំ ២០២៧ ជាមួយតម្លៃសំបុត្រ ១.៥ លានយ័ន (ប្រមាណ ២១ ម៉ឺនដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHnFRJDkgqKBnsoyuLrS4VVEn6bugRRtPTqU57aEwTS3fLeBfSYpMnKSLpT7FWmQLce49eyLLJMOlXa5uOq5HYxW8kU-2mkIOpaJBY8sTgQ9qUv2beskFqRJ4ry8xzVSZpd7otjf7lLJY9OVKLe6YUY2S0BPg1avGwq8WgzmzaB-q2yXGP89i2Jcf1IPMZ/s1024/image_2024-10-28_08-19-41%20(2).png

យោងតាមក្រុមហ៊ុន សម្រាប់តម្លៃនេះ អតិថិជននឹងទទួលបានពិសោធន៍ថ្មីៗ ប្លែកៗជាច្រើន ដូចជាបានឃើញនូវទេសភាពក្រៅភពផែនដីដ៏អស្ចារ្យ ដឹងរឿងអាថ៌កំបាំងមួយចំនួននៃចក្រវាឡ រួមទាំងបានហោះហើរលើបរិយាកាសដ៏ធំធេងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1G32wlOFr3Ev56LyKV3cZ5ns1Bv_LtVgsdrF0CmflI6tqW4ZB7hg3nBCUDECnJmMxLyJAbkxMLoEgEtr2OBQQzANkUzmlkSMjDlE6ysGLVOhh1tIy3DnhDDCQo4pMtkLUmSMvlNqVkd3YpK8DSQXIutQbvqAvxKimEhWrsllAkGLlr4Gsq7-kn2HqG8PL/s1200/image_2024-10-28_08-19-41.png

Deep Blue Aerospace ក៏បានបង្ហាញរូបភាពនៃប្រព័ន្ធហោះហើរ suborbital របស់ខ្លួនផងដែរ ដែលជាកប៉ាល់អវកាសពិសេសមួយស្រដៀងគ្នាទៅនឹង New Shepard របស់ក្រុមហ៊ុនអាមេរិក Blue Origin ដែរ។ កប៉ាល់នេះអាចផ្ទុកអ្នកដំណើរបាន ៦ នាក់ ជាមួយសមត្ថភាពហោះហើរក្នុងកម្ពស់អតិបរមាពី ១០០ ទៅ ១៥០ គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះកប៉ាល់អវកាស suborbital គឺបានសាកល្បងហោះហើរដឹកមនុស្សចំនួន ៨ នាក់ទៅកាន់លំហដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVPrEIcws7gfs3fnDwabMZA0NVMBUunybizXBS4qzBmG6KsVCAuda4pjH7RBDLdTnt_zkbH6CJC5IBmGE7oa2isceLYr4cYkqiLUCxYA4Nh6HObz35yHLFgvTRGSp1Y6F-TyHCH-_lqmeiL6mh3T3J7EwPP4dbDyi2ZQj6TPtEf1bQBL0E3QPMzCyyPOo/s1200/image_2024-10-28_08-19-42%20(2).png

ក្រុមហ៊ុនចិន Deep Blue Aerospace បាននិយាយថា សម្រាប់លក្ខខណ្ឌក្នុងការទិញសំបុត្រគឺត្រូវតែមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំហើយត្រូវតែមានសុខភាពល្អ។ បន្ទាប់មក អ្នកទិញនឹងឆ្លងកាត់ការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ដើម្បីកំណត់កាយសម្បទាសម្រាប់ការហោះហើរ។ អ្នកតំណាង Deep Blue Aerospace បាននិយាយថា កប៉ាល់ suborbital នឹងចុះចតដោយប្រើប្រព័ន្ធឆ័ត្រយោង ដើម្បីធានាអ្នកដំណើរត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVsrPNuk4dFb-DTnpyfGQqhqzeBQiP1X5B_sigOjnIf2d0iTDBwhCnGVVQn4bilT7Dg7-s4YgQaf7ueQLh1oAlm3TCC5wTKiOKwzuLDMU0fADvAp9mqxLvGPzWXlozgSeKWaNfh70yUZuJoXLFWMp0M_5h8G5GJKu4z3nEcfauhVUdwYZMcsGsrZRL2Shl/s1480/image_2024-10-28_08-19-42.png
គួរបញ្ជាក់ដែរថា Deep Blue Aerospace មិនមែនជាក្រុមហ៊ុនចិនតែមួយគត់ដែលមានគម្រោងចូលក្នុងទីផ្សារទេសចរណ៍អវកាសនោះទេ។ CAS Space ដែលជាក្រុមហ៊ុន spinoff នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ក៏កំពុងអភិវឌ្ឍយានដឹកជញ្ជូនមនុស្ស suborbital ដែលអាចដំណើរការបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ៕

Miss Grand India ជាហ្វេនរបស់តារាចម្រៀង វណ្ណដា គ្រងមកុដ Miss Grand International 2024

0

បវកញ្ញា Rachel Gupta Miss Grand India បានក្លាយជាម្ចាស់មកុដ Miss Grand International 2024 ចាប់ដៃជាមួយបវរកញ្ញាហ្វីលីពីន។ បវរកញ្ញារូបនេះបានទទួលមកុដពីបវរកញ្ញាប៉េរូ Luciana ដែលជាម្ចាស់ជ័យលាភីឆ្នាំមុន។ ជាការកត់សម្គាល់ Miss Grand India រូបនេះគឺជាហ្វេនម្នាក់របស់ វណ្ណដា ថែមទាំងមានបំណងចង់ជួប វណ្ណដា ទៀតផងនៅពេលបវរកញ្ញាប្រកួតនៅលើទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjlitUT1wPhuvan8yutenZ2p7hRGTPLfClt-lZObkX4b84NTOfKG69al1QY-bVuK9jAPQi7mVQwMAHXKwyqXnZQXhD82iyPWJ_J409giGE9sVeGfI6o0A-WmLgppQWzkMxSDM5z-zq89nhO-sxcXSue6TBOHLGI6_tef4VA7jmAYBdrBETtKQK9WS5vMN/s1350/Snapinsta_app_462038301_466280359771817_617333321813595542_n_1080.jpg

ត្រឡប់ទៅថ្ងៃទី៦ ខែតុលា គីមគីម ដែលជាក្រុមការមួយរូបរបស់ Miss Grand Cambodia បានបង្ហោះវីដេអូមួយមិនទាន់ផ្ទុះភាពចម្រូងចម្រាសបង្ហាញថា Miss Grand India គឺជាហ្វេនម្នាក់របស់តារារ៉េប វណ្ណដា។ នៅក្នុងវីដេអូដែលបានបង្ហាញគឺឃើញបវរកញ្ញាកំពុងធ្វើដំណើរលើរថយន្តក្រុងដោយមានការចាក់បទចម្រៀងរបស់ វណ្ណដា។ ក្នុងនោះ Rachel Gupta ដែលជា Miss Grand India បានចោទសួរថានេះគឺជា វណ្ណដា ដោយក្រុមការងារបញ្ជាក់ថាពិតមែនហើយ។ Miss Grand India បានបង្ហាញអារម្មណ៍រំភើបចិត្តនិងបញ្ជាក់ថានាងចូលចិត្តតារាចម្រៀងរូបនេះ ថែមទាំងមានបំណងចង់ជួប វណ្ណដា ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ Miss Grand India គឺបង្ហាញការចូលចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងសូម្បីតែថ្ងៃចាកចេញទៅប្រទេសថៃនាងក៏បង្ហាញការអាឡោះអាល័យដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX5JO0mpoSqXFjgdUFl_xKHDG-OO8Mf9QfS99GRJM3CD0m7cOgAbg8MWdRIdTcDYflnvYasLPfTDkE2DXfDXHwGDyWa2mBpqbOATPm_log2r10mGA30w7Fotuoz8hyphenhyphenUtYBsuURlxrE-NK3Zq1G3ITsKFNACoCi_LvZsQGMpmDHpt38__lBurPKs9wYgdU6/s1349/Snapinsta_app_462331870_1606738306926774_8311899025775824963_n_1080.jpg

ជារឿងគួរឱ្យរំភើបនៅថ្ងៃផ្តាច់ព្រ័ត្រយប់ថ្ងៃទី២៥ តុលា ឆ្នាំ២០២៤ Miss Grand India បានក្លាយជា Miss Grand International ក្នុងឆ្នាំនេះ។ Rachel Gupta មានអាយុ២០ឆ្នាំនិងកម្ពស់ ១.៧៨ ម៉ែត្រ និងបានឈ្នះការប្រកួត Miss Super Talent of the World 2022 នៅប្រទេសបារាំងនៅពេលនាងមានអាយុ ១៨ ឆ្នាំ។ បច្ចុប្បន្ននាងជាតារាបង្ហាញម៉ូត និងជាសហគ្រិនម្នាក់ដែលមានហាងកែសម្ផស្ស និងហាងសាឡន។ ភាពស្រស់ស្អាតមានអ្នកតាមដានមួយលាននាក់នៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaAw1ZRJdx319sEnCTRbzW_z2_AIM09J1Xihp8dCIq12YtAOsnRUnPJ-NR7ugsJLg9aQcv_Jp3k82rbeNa2YyaRCytdd09s-5SLqSS-QrbczokFsEnYDW78nDJpxyUX25bE9gH3-BTdMk7DatxWODfvDH_mUQyFau9rRfP7CM7cNKhF4hrpEV3Ul_A5eg4/s1350/Snapinsta_app_464469040_908193087917591_3789809534683243449_n_1080.jpg

Rachel Gupta ត្រូវបានគេចាត់ទុកថាបានឈ្នះយ៉ាងជឿជាក់។ បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័តកាលពីថ្ងៃទី ២៣ ខែតុលា នាងបានទទួលពានរង្វាន់ Grand Pageant’s Choice Award ដែលជាពានរង្វាន់ដែលត្រូវបានបោះឆ្នោតដោយទស្សនិកជនថៃសម្រាប់បេក្ខនារីដែលគួរអោយចាប់អារម្មណ៍។ មុនវគ្គផ្តាច់ព្រ័ត្រ គេហទំព័រសម្រស់អន្តរជាតិជាច្រើនបានដាក់ចំណាត់ថ្នាក់នាងនៅលើកំពូលតារាងទស្សន៍ទាយ។ នាងជាមនុស្សស្រលាញ់សត្វ និងជាអ្នកបួស។ Rachel នឹងចំណាយពេលមួយឆ្នាំធ្វើការនៅប្រទេសថៃ ដែលជាទីស្នាក់ការកណ្តាលនៃការប្រកួតប្រជែង និងចូលរួមក្នុងសកម្មភាពជាច្រើនជាមួយគណៈកម្មាធិការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7G40rfUSFqKkZCmjiUWb5664o14-dWHvLfx5mmKHeZQYvXN6x4kDwN7BQZtCFp3PRmrIdFkfX-vMCsChtxzpGUQeX0-4xQbI7Ni5SAXH-Bkd0FZb3nrAsOHPOtj9T4c9DBIeuMFfct-BmvtrBMVN6RgO_qUzjF3PXlWI7koQlFd149KyFrD-TyU7R2eI6/s1440/image_2024-10-26_11-38-04.png

គួរបញ្ជាក់ថា លំដាប់រងទី១ គឺបានទៅហ្វីលីពីន លំដាប់រងទី២ មីយ៉ាន់ម៉ា លំដាប់រងទី៣ បារាំង និងលំដាប់រងទី៤ ប្រេស៊ីល។ បេក្ខភាពចូលរួមសរុបគឺ៦៩ប្រទេស ខណៈការប្រកួតនៅលើទឹកដីកម្ពុជាមានចំនួន៧៥៕

ឈុតតំណាងជាតិ Miss Universe Cambodia 2024 «អាទិទេពនៃសម័យកណ្ដាល» ដែលផ្ទះលេខ២មិនចង់ឃើញ

0

ឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe នៅលើទឹកដីម៉ិកស៊ិកបានចេញជារូបរាងហើយគឺមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល»។ ឈុតតំណាងជាតិនេះគឺប្រកបដោយភាពប្រណីតនិងបង្កប់ទៅដោយអត្ថន័យ។ ឃើញឈុតតំណាងជាតិនេះហើយអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ជ្រួលជ្រាលយ៉ាងខ្លាំងរហូតនាំគ្នាចោទកម្ពុជាចម្លងស្នាដៃរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaf5JO2auoJk2aH7u50oqXzCKQH0SD-9_HuQgYMsLUXhu0zJ5pCeqQlNQQ84c0ZOZP8CHdDYdxExOs6zUFOudvWFp0pE2UgU71xoWPLLOM-xabqjFoRLRl9y8ow8Uwj71WKFY3cu_I5ETq4fevYtrplg84uTQffi-ARzVg8D9erPZTRVXJ1ztYizn9Q3z/s2048/image_2024-10-26_09-56-52.png

ស្ថាប័ន Miss Universe Cambodia បានប្រកាសឈុតតំណាងជាតិរបស់ខ្លួនហើយនៅល្ងាចថ្ងៃទី២៥ តុលា ដែលមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល (God of the Middle Period)»។ តាមការបញ្ជាក់របស់ស្ថាប័ន ឈុតនេះដកស្រង់ និងច្នៃប្រឌិតចេញពីបដិមានៅក្នុងសម័យកណ្ដាល (ឬសម័យក្រោយអង្គរ ឬលង្វែក) ដែលជាសម័យកាលមួយដ៏រុងរឿងមួយបន្ទាប់ពីសម័យអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-hsaEI6JbVVdJmNjwxF3ZIslPXn5V3YTmohxYahqzxeNPsl6ncvDgIHau2uEnFufLByeWL3mJOVSAYzr6wphA8EIdCoBGCsDwgLOsrhu-E4Pk7K6O8YmW8OmvNj7nW5onvRD7EjBa2oNdwyx5n9ny2herPfbj5jCGJph8FcGf-zgNjpkCJLY97LYEYuVB/s2048/image_2024-10-26_09-56-54%20(2).png

ឈុតនេះបង្ហាញពីអំណាច ភាពខ្ពង់ខ្ពស់នៃអាទិទេព និងសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ។ ចម្លាក់បដិមាឆ្លាក់ពីឈើ អមដោយក្បាច់ក្បូរល្អប្រណិត ជាពិសេសលើសម្លៀកបំពាក់ និងគ្រឿងអល្លង្ការ ដែលអាចឃើញនៅក្នុងសារមន្ទីរជាតិ និងសារមន្ទីរអង្គរខេត្តសៀមរាប ហើយក៏បានចងក្រងនៅក្នុងសៀវភៅ ដែលកត់ត្រាលោកស្រី Madeleine Giteau ផងដែរ។
បន្ទាប់ពីប្រកាសឈុតតំណាងជាតិសម្រាប់ប្រកួតនៅលើឆាក Miss universe លើកទី៧៣ឆ្នាំ២០២៤ នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាពោលសរសើរថាស្រស់ស្អាតប្រណីតចេញមកឈ្នះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX0HHZLgkBWyJlXSTHm_RfdcyaDu49jnM1IRCqVamkOh_p2k27VN-aa-gtbmp_JNhkBvlqFSyWqDIInp20jmLbKRNUuWpK6Kp_lsMDGwG8D3WRTbJOlEJdp8tcGv7NYkODwELrU2OERpBM4F82S2hOKkiZXvZ3I7YoYddM96usllEtK3awhtiNOUMv3hVk/s2048/image_2024-10-26_09-56-55.png

ជាមួយនឹងការបញ្ចេញឈុតតំណាងជាតិសម្រាប់អ្នកនាង ប្រាសាទ ដាវីន យកទៅប្រកួតគេសង្កេតឃើញថាអ្នកដែលកើតទុក្ខមិនសុខចិត្តគឺអ្នកលេងបណ្តាញសង្គមផ្ទះលេខ២មួយចំនួនចោទថាកម្ពុជាចម្លងឈុតរបស់ខ្លួន ហើយក៏មិនចង់ឃើញកម្ពុជាបង្ហាញឈុតនេះនោះទេ។ គួរឱ្យដឹងថាឈុតនេះច្នៃដោយ ស្ករគ្រាប់ និង ពៅ v មង្គលសំអាងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQYrv-v8KKUbkXcpc8TyCdWJBBV3ixbeeSbI_NO-vCHqhLb0sO5w9K6AqHYMov512XMCNe-SnBb05q_nfONLaWzNxWeou2meZZ4hx6pUWZc4HZhdU9OvceX9cJOdtBinVcO9Bd92vwv-KGfDnTEka84FSB5-iZVfVDyazY-nAC2xnWU7QrgRy1GwcTQeMn/s2048/image_2024-10-26_09-56-57.png

អ្នកនាង ប្រាសាទ ដាវីន នឹងចេញដំណើរទៅប្រកួតនៅប្រទេសម៉ិកស៊ិក(Mexico) នាថ្ងៃទី២៧ ខែតុលា វេលាម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរទៅកាន់ការប្រកួតនេះគឺចំណាយពេល១ថ្ងៃកន្លះទៅ២ថ្ងៃ។ ប្រាសាទ ដាវីន គឺជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe លើកទី៧៣ នៅប្រទេសម៉ិនស៊ិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF5BIk851-Ca-DMVqjUM1ceZGWY4d4x03BPjsEMeF5ew0ZaV6wP_GKO1O9PmMh3017gEZZv6otsMPG0TJRKb7x7LL-nr2KGidPRFajKszDZsrNbiy8WLXc4ztkIDCnRkvo0YOl_4ZLOVsIhQBC_hNPFPGh6jM1Sw-A56Jt4Mqx-cm5pEwlt9elf2V8AwW-/s2048/image_2024-10-26_09-57-01.png

ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក ខណៈ ប្រាសាទ ដាវីន អាចបំបែកកំណត់ត្រានេះបានឬយ៉ាងណាមានតែតាមដានបន្តទៀត៕

សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗពីករណីនេះ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនអាមេរិកគ្រោងដាក់ពាក្យប្តឹ.ង ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ៖ Meta, Google, TikTok និង Snapchat ក្រោយពីរកឃើញថា បណ្តាញសង្គមទាំងនេះបានធ្វើឱ្យកុមារញៀនខ្លាំងស្រដៀងនឹងការញៀនបារី និងមានចំណែកធ្វើឱ្យកុមារកើតជំងឺផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1qHFTKk2fkvPXbTMmGpYY6IHQQS36DTq0c7oPwY4vFHSLefntau8P0841kz8C5Y4XUImMI4n7OWd1FBL63b-zFiedTc7j_qm2LEd1vfbwo8AV8qt0pMZN7S9DeLjzDetXy4XGnr93qOFX8nF9dFiBYB0-QyN5VMUzkro3Uw3Bvw1pCkXPNhYEhNBItcJo/s1440/image_2024-10-26_15-43-24.png

សារព័ត៌មាន BNN Bloomberg រាយការណ៍ថា បណ្តាញសង្គមភាគច្រើនបានបង្កើតកម្មវិធីផ្សេងៗដើម្បីទាក់ទាញកុមារឱ្យឈ្លក់វង្វេងខ្លាំង ដែលស្រដៀងនឹងអ្នកញៀនបារី ហើយពុំអាចកាត់ផ្តាច់បាន ។ បណ្តាញសង្គមទាំងនេះតែងតែបង្ហាញខ្លឹមសារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឥរិយាបថអ្នកប្រើប្រាស់ ហើយនៅទីបំផុត កុមារ និងយុវជនប្រឈមនឹងគ្រោះថ្នាក់ដោយសារបណ្តាញសង្គម ។

តុលាការនៅទីក្រុងអូកឡេន រដ្ឋកាលីហ្វ័រញ៉ា លើកឡើងថា ក្រុមហ៊ុន Meta ប្រឈមនឹងការប្តឹងពីសាលារៀនក្នុងរដ្ឋជាច្រើន ដោយចោទប្រកាន់ថា Meta មានគោលបំណងធ្វើឱ្យកុមារញៀននឹង Facebook និង Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiR1Y5MYi0FMUAKh2vi_47qMBt5r99d-GtqPXQ_MqkzjixdMvxURk-iG4ZMSf56NkCZIqJnd7XTe9W6PYZFmF8qepdkOFZNXNBnvQY3-QeykkF0h_RhYLXxFpheEhFjff2oEkpbB-qtJlBthYmkVD_KrNB9TMxbaYz88ETVMgENcg1JKI-ki3J39cN4mlk/s1200/image_2024-10-26_15-43-25%20(2).png

លើសពីនេះ កម្មវិធីទាក់ទាញកុមាររបស់ Instagram, Snapchat, TikTok និង YouTube បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តកុមារ ហើយសាលារៀនបានទទួលខុសត្រូវបន្ថែមទៀតក្នុងការជួយកុមារកើតផ្លូវចិត្ត ។ ហេតុនេះ បណ្តាញសង្គមភាគច្រើននឹងប្រឈមជាមួយការប្តឹងផ្តល់ក្នុងករណីជាច្រើន ដោយសារយុវជនបានចំណាយពេលច្រើនចុចទូរស័ព្ទ រហូតប៉ះពាល់ផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Cfuj3OOojf99bBnqh0lPKNKDMmtAQD9H2RhiHoEeD5K0N4XRVpkSrfVXpSwRnzqaZhDmzn9PUQa81vhSD5AOpIcLTGpdycam8oM9OZUiJjAiMryDnkPy69jy5dY9fFvM7yGpRdgB7iI2gT_UHJ5urW0AWWExvSOGuYhUP6I2jWrRIIhB6RfZeLcLCIL8/s1020/image_2024-10-26_15-43-25.png

Jose Castaneda ជាអ្នកនាំពាក្យរបស់ Google និយាយថា ការចោទប្រកាន់ទាំងនេះ មិនមែនជាការពិតទេ ។ ការសហការជាមួយអ្នកជំនាញផ្នែកយុវជន, សុខភាពផ្លូវចិត្ត និងការថែទាំកូន គឺយើងបានគ្រប់គ្រង និងមានគោលការណ៍ឱ្យយុវជនទទួលបានបទពិសោធន៍សមស្របតាមវ័យ ហើយអាណាព្យាបាលអាចគ្រប់គ្រងកូនចៅរបស់ខ្លួនយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxzxmlPQZP-nHsEMynDiLv85VRyWtD45x86URO2ctFI7nXOmHtGMBim56pwkOD7K2oE3xIpPbZjRmCTeEDmFbm3-q-H7HpfKO4tCzZrM4C5czUnd1T4RQAkkc7sI-uCAm-3IyPbleTYnk0T_h5UGDIIWxp3VeMFPIpC31u0Ivn5dgb8hPCXi65mAM-twY/s800/image_2024-10-26_15-43-26%20(2).png

ដូចគ្នានេះ អ្នកពាក្យក្រុមហ៊ុន Meta និយាយថា ក្រុមហ៊ុនពុំយល់ស្របនឹងការចោទប្រកាន់ទេ ពីព្រោះក្រុមហ៊ុនបានបង្កើតកម្មវិធីជាច្រើនដើម្បីគាំទ្រអាណាព្យាបាល និងយុវជន ។ ក្រុមហ៊ុនបានប្រកាសនាពេលថ្មីៗថា យើងកំពុងផ្លាស់ប្តូរបទពិសោធន៍ Instagram សម្រាប់យុវជនរាប់លាននាក់ដោយការប្រើប្រាស់គណនីថ្មី ។ ហេតុនេះ វានឹងកំណត់អ្នកដែលអាចទំនាក់ទំនងមកយុវជនដោយស្វ័យប្រវត្តិ និងកំណត់ការមើលឃើញខ្លឹមសារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggLp9GNnCI3beLnTGDEW1WDPh3pRBzsoppEXJtzUatFp-bMDuCuwOCbzHzFXzKjHMylxAsWLft7shGEb68Q11pJxQBHyURwJebNw9Zfsd0JKllg_R90IzNxKhb9V79w-woX80_i-o9EghxgN0_KVzKNdmzTvmynocMZ2iRgTkaARgiyrRfCpnkAzyXwp0k/s1024/image_2024-10-26_15-43-26.png

អាល្លឺម៉ង់ផលិតត្រាក់ទ័រអគ្គិសនីដំបូងគេបំផុតជួយឱ្យកសិករសន្សំសំចៃប្រាក់ពេលប្រើប្រាស់

0

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនមួយនៅប្រទេសអាល្លឺម៉ង់បានបង្ហាញត្រាក់ទ័រអគ្គិសនីទើបផលិត ដែលវាដំណើរការដោយការសាកថ្មជំនួសការប្រើប្រាស់ប្រេងម៉ាស៊ូត ។ ក្រុមហ៊ុននេះមានគោលបំណងជួយកាត់បន្ថយការចំណាយដើមទុនពេលប្រើប្រាស់ ជាពិសេស ក្នុងវិស័យកសិកម្ម ហើយក្រុមហ៊ុនគ្រោងផលិតត្រាក់ទ័រអគ្គិសនីនៅចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7iF5rpbJ1ic_K5fJ0G2yPQD3eDQgBqUybvy26pSUBCu0XkNRYpXrY7k9un4_bqmuHlsknJKZuxrDlZuP4IGMuGkyXIfIG-MyErJX-v0_Nx9WVt9cS6eVc_fpSt8O2c2GnefR26WBQ1JNGx3dGevOtSxtja3ToQS-yonEf5X1k787-kAsy15G0CUYf_pRE/s2400/image_2024-10-26_15-40-23%20(2).png

ក្រុមហ៊ុនបានដាក់ឈ្មោះត្រាក់ទ័រអគ្គិសនីថា «Tadus» គឺដាក់តាមឈ្មោះរបស់ក្រុមហ៊ុន ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាកល្បងប្រើប្រាស់ត្រាក់ទ័រអគ្គិសនីក្នុងកសិដ្ឋានមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនបញ្ជាក់ថា ត្រាក់ទ័រអគ្គិសនីនេះអាចប្រើប្រាស់ចាប់ពី៥ម៉ោង ទៅ១០ម៉ោងសម្រាប់ការសាកថ្ម១លើក ហើយវាអាស្រ័យលើការប្រើប្រាស់ផងដែរ ។ ប៉ុន្តែត្រាក់ទ័រនេះពុំអាចប្រើប្រាស់ជាមួយការងារធ្ងន់ៗបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnZOxfkJmGj4NGr_cnDzPWvCT4z8WXNg0RuNtSpxUYPYqVDw5XMQCjETyKHeejDKHtObYrXT4Hty-ucCqWG4YnWkRRu_hoRKzdDvK1ZMYtAQzgEXkidKgA39eVsAokQHRTP02IKSavwJfOhfSLTkuw1ikj846CNtUVDdnke25ocby4d8uhGvAVeaXAvu6A/s640/image_2024-10-26_15-40-23.png

ចំណែកការសាកថ្មត្រាក់ទ័រនឹងចំណាយពេលរហូតដល់៨ម៉ោង និងអាស្រ័យលើកម្រិតអគ្គិសនីនៅទីតាំងសាកថ្ម ។ បើមានការងារត្រូវប្រើប្រាស់ត្រាក់ទ័រជាបន្ទាន់ គឺអាចផ្អាកការសាកថ្មវាសិន និងផ្លាស់ប្តូរមកប្រើប្រាស់ថ្មមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Ns0QDAnYH8zKuftwIkkFmu-KbGJi5jLbU8XXgYO0GaSeskamyJCDT6LVbCSc4N6Fv391tmFO07IBKx_dx_VCpVuyCx4LxAbvbwzJ5Cp_y4cSH9psR9-3fQlsBWNyv3yk2fA0dnUvSlcPJ3WBarvRfcH2UmCzDdAwAgzP6JZp3Vkw-vGdyfg8GccSWTcM/s2000/image_2024-10-26_15-40-27.png

កសិករម្នាក់បានសាកល្បងប្រើប្រាស់ត្រាក់ទ័រអគ្គិសនីក្នុងកសិដ្ឋានរបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ និយាយថា ការប្រើប្រាស់ត្រាក់ទ័រអគ្គិសនីអាចជួយឱ្យខ្លួនអាចសន្សំសំចៃការចំណាយប្រាក់យ៉ាងច្រើន ជាពិសេស ពុំចាំបាច់ទិញប្រេងម៊ាស៊ូតទៀតទេ ដោយសារអាចសាកថ្មត្រាក់ទ័រនៅផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLil4M8rXZXkBXH4LxD6XG8dlX5_SDKzPUZmjGBtpmZbbElubITgJ1xslXYeZhlwPsRuygVu9FIc8PpYbr63UYufIHCappyqXw2JI73CXJy24P8qkMtlvHAcQaUEIAUOzPq8tzSWHDhdWduFm5YRSSf_8iWbzTx3jl0mmeJ7jd78jzKp3zRN0zJpX35GPw/s2560/image_2024-10-26_15-40-28%20(2).png

បច្ចុប្បន្ន ត្រាក់ទ័រអគ្គិសនីពុំទាន់ដាក់លក់ជាផ្លូវការទេ ដោយសារគេត្រូវចំណាយពេលសាកល្បងប្រើប្រាស់ក្នុងកសិដ្ឋានជាក់ស្តែង និងកែសម្រួលបច្ចេកទេសបន្ថែមទៀត ។ បើការសាកល្បងដំណើរការទៅយ៉ាងរលូន ក្រុមហ៊ុន Tadus រំពឹងថា នឹងអាចផលិតត្រាក់ទ័រអគ្គិសនីនៅចុងឆ្នាំ២០២៥ ។ រីឯតម្លៃរបស់វាវិញ គឺខ្ពស់ជាងត្រាក់ទ័រចាក់ប្រេងម៉ាស៊ូត ប្រមាណ៣៥% ៕

បាចគ្រាប់ពេជ្រលើអាកាស អាចកាត់បន្ថយកំដៅផែនដីដ៏មានប្រសិទ្ធភាពខ្លាំងជាងវិធីផ្សេងទាំងអស់? យើងអាចថាត្រឹមត្រូវ តែវាមិនអាចធ្វើទៅបានទេ ព្រោះមនុស្សលោកបានប្រើគ្រប់វិធី ដើម្បីបានត្បូងពេជ្រដ៏មានតម្លៃទាំងនេះ

0

យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា ការបាចគ្រាប់ពេជ្រឡើងលើអាកាសនឹងអាចជួយកាត់បន្ថយកំដៅផែនដីមានប្រសិទ្ធភាពខ្លាំងជាងវិធីផ្សេងៗ ហើយសូម្បីតែស្ពាន់ធ័រឌីអុកស៊ីត ក៏ពុំអាចកាត់បន្ថយកំដៅផែនដីបានល្អដូចគ្រាប់ពេជ្រទេ ។ ប៉ុន្តែត្រូវយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ចំនួន៥លានតោនក្នុង១ឆ្នាំ និងត្រូវចំណាយប្រាក់រាប់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIsMmBPN_pgz3CNHPdGEKZ94mBCUe3ZLW-pIYEsccFhVKlQ0Tz9u-gMxHPK6VYQ6N1XC01pwrlqa7Uf3JhyphenhyphenJpSXSJ38g4M8q5BNHeJtvZ2wtfji0sXCOLjQy7FUeqq5mlelUrkdvieQRPwyMin1EQqE5Au1AO1EYbNlLVZ9mOE1wjn_Eilo9V1LGFFFoCY/s980/image_2024-10-26_15-25-52.png

គ្រាប់ពេជ្រ គឺជាគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់មនុស្សភាគច្រើន ហើយវាជាការស្រាវជ្រាវប្លែកជាងគេ ដែលណែនាំឱ្យបាចគ្រាប់ពេជ្រដើម្បីកាត់បន្ថយកំដៅផែនដី ។ អ្នកស្រាវជ្រាវនិយាយថា យើងត្រូវយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ដូចម្សៅ បន្ទាប់មក យកវាទៅបាចលើអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_5ihUNi76sk-slelg5N8rBsU8w2UmGFRGkgzHK6dDRfgee0uXngttLBnq2QKojRH5yvGd7420mmHi7Hrk_oE1R1yzS6aXVLZTa5XeZ3yTw9K_E8yOQ2_3nvsP1eNF1gePv8GTaMtyXuKdH-5Djdk27w17Gc4mBsVkcFY8exWayrmCWMmVHKzyPdTUvhO0/s1245/image_2024-10-26_15-26-53%20(2).png

ការលើកឡើងបែបនេះ ស្តាប់មើលទៅគ្មានប្រយោជន៍ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវបញ្ជាក់ថា វាអាចទៅរួច ។ ការស្រាវជ្រាវថ្មីនេះផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ Geophysical Research Letter បង្ហាញថា ភាគល្អិតណាណូរបស់គ្រាប់ពេជ្រមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់កាត់បន្ថយកំដៅផែនដី តាមរយៈការបាចពេជ្រដែលកិនរួចទៅលើអាកាស ។

Sandro Vattioni ជាប្រធានក្រុមស្រាវជ្រាវ និងមានជំនាញផ្នែកអាកាសធាតុ មកពីស្ថាប័នបច្ចេកវិទ្យា Zurich ប្រទេសស្វីស និយាយថា ៖ «ការបាចភាគល្អិតគ្រាប់ពេជ្រ និង CaCo3 នឹងធ្វើឱ្យកំដៅធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវាមានគុណសម្បតិ្តផ្នែកពន្លឺច្រើនជាងវត្ថុផ្សេងៗ ដែលបានស្រាវជ្រាវកន្លងមក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY1XHZuSB7mx7YRXMgytMYZ9A-XTui1BwIswtr4B3U0GMBysitaUUpuqHKs9xVZQEZVvpmB9pRaLAJW6v-JygSDezy8WfTL9C5YRDfgru53xcBmNTPIXofJyD4YGcn_Ys6JiwALjY2VzLpV_9v2hwTHcOcpA27aEiXgGGvmoswq5neElbXy-A-pJc4ThnR/s2121/image_2024-10-26_15-26-54%20(2).png

អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកស្រាវជ្រាវគិតថា តើការបាចភាគល្អិតលើមេឃនឹងអាចបង្កើតស្រមោលគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដោយសារឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យពិភពលោកក្តៅដែរឬទេ? ហើយបើអាចធ្វើបាន តើវានឹងមានប្រសិទ្ធភាពកម្រិតណា?

កន្លងមក ស្ពាន់ធ័រឌីអុកស៊ីតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាកើតឡើងតាមធម្មជាតិ និងមានប្រភពពីភ្នំភ្លើង ។ ហេតុនេះ បញ្ជាក់ថា វានឹងអាចជួយឱ្យសីតុណ្ហភាពផែនដីធ្លាក់ចុះបាន ប៉ុន្តែមានផលប៉ះពាល់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjGxVBCqs4Yo_2G6R1GxuvZBQ1L75uj-LP4FqcI3w3jmr1eP8DjE7SFnvpg-FCAdzDblg8gG4OR13z5ongsu9CKQ4SmKecbcr_NrIVeZCKUQXTQw01wP1584DbbUd5KB-52EW58Ex2TVKApkVi6symiGsThZBcYvnSrwOG01lHef-7JnT-Gyv0PPXd2Nu/s1200/image_2024-10-26_15-26-54.png

អ្នកស្រាវជ្រាវសុំពេលមួយរយៈដើម្បីស្រាវជ្រាវឱ្យប្រាកដចិត្តថា តើភាគល្អិតគ្រាប់ពេជ្រដែលបាចក្នុងបរិយាកាសនឹងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? អ្នកស្រាវជ្រាវខ្លះបានព្យាយាមស្វែងរកវិធីផ្សេងដើម្បីកាត់បន្ថយកំដៅផែនដី ប៉ុន្តែពួកគេរកឃើញថា ភាគល្អិតផ្សេងៗគ្មានប្រសិទ្ធភាពទេ សូម្បីតែស្ពាន់ធ័រឌីអុកស៊ីត ក៏ពុំអាចកាត់បន្ថយកំដៅផែនដីបានល្អដូចគ្រាប់ពេជ្រដែរ ។

ទោះជាលទ្ធផលការស្រាវជ្រាវថ្មីគួរឱ្យចាប់អារម្មណ៍ក្តី ប៉ុន្តែនៅមានឧបសគ្គយ៉ាងខ្លាំង ដោយសារគ្រាប់ពេជ្រមានតម្លៃថ្លៃ ហើយការយកគ្រាប់ពេជ្រមកកិនឱ្យម៉ត់ ចំនួន៥លានតោនក្នុង១ឆ្នាំ គឺត្រូវចំណាយប្រាក់រាប់លានដុល្លារអាមេរិកឯណោះ ។ ដូច្នេះ ពិភពលោកគួរតែអនុវត្តងាយស្រួលជាងនេះ គឺកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាប់ពីឆ្នាំ២០២៤ តទៅ ព្រមទាំងថែរក្សាធម្មជាតិ ដែលវាជាវិធីងាយស្រួល និងអាចអនុវត្តបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoiDIUf5mbD1PoS79k2ehLztpWeyTJiExklzRoC7MwUnAwUUOTotcyztFVlpg5lKdiy_c7B0-PUFTQgNRdMaWDRUGEHi_r7cl6b8Rl6LDm66LO4MO3s1XYMWN22Yq4abcP6lg7zzqN_eC2_3eYP1tFIFkApVgyOd2Y9loFQsg1uyZYXOKq2P1Xfk3nfUiN/s1200/image_2024-10-26_15-26-53.png

ផ្ទុះភាពចម្រូ.ងចម្រា.សថ្ងៃផ្តាច់ព្រ័ត្រ MGI ខណៈអ្នកគាំទ្រមីយ៉ាន់ម៉ារិះគ.ន់ថាជាកម្មវិធី Cooking Show

0

ផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្នុងការប្រកួត Miss Grand International 2024 បន្ទាប់ពីបវរកញ្ញាប្រចាំប្រទេសមីយ៉ាន់ម៉ាបានជាប់លំដាប់រងទី២នៃការប្រកួតនេះ ខណៈ ហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់លំដាប់រងទី១។ ភ្លាមៗបន្ទាប់ពីប្រកាសលទ្ធផលនិងថតរូបរួច Miss Grand Myanmar ស្ទើរទប់លំនឹងខ្លួនឯងមិនបានពេញដោយការឈឺចាប់ជាមួយទឹកភ្នែក។ ND របស់នាងបានដោះមកុដនិងឈៀងចេញ ហើយនាងមិនមានវត្តមាននៅសម្ភាសន៍ជាមួយអ្នកកាសែតឡើយ។ ND Miss Grand Myanmar បាន Live និយាយថា «លែងមាន Grand ទៀតហើយនៅប្រទេសមីយ៉ាន់ម៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLupSnyMqkxDwzHg5knVNXzJLgOw0X36RF9qerdIT86KLCmN_pOODHQpBdNGRPhBG6LB_g57cf4GjC6noW1LYBsgDM7h1FHHlH3Hio-VTbXdi4EGilXU8SFR6eHSKZrbxkiz6g0io-W6_UlY9GQoX3jLivtOz9NtTFx9kYFncYqypHYK4IgC1ngY-FKpLt/s2048/image_2024-10-26_09-14-17.png

នៅយប់ថ្ងៃទី២៥ តុលា កម្មវិធីប្រកួតសម្រស់ Miss Grand International ដែលផ្ទុះភាពចម្រូងចម្រាសជាមួយកម្ពុជាក្នុងពេលរៀបចំធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដថ្មីហើយគឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា។ ទោះយ៉ាងណា កម្មវិធីនេះបញ្ចប់ដោយមិនរលូន ផ្ទុះភាពចម្រូងចម្រាសពេញប្រព័ន្ធអ៊ីនធឺណិតបន្ទាប់ពីបវរកញ្ញា Thae Su Nyein Miss Grand Myanmar បានជាប់លំដាប់រងទី២ នៃកម្មវិធីប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEmpSk07PQyeK78O72Uy_WxDnuW_RgCnO19EZaSj1R7v44971Wj_fvb_TRVBC6Up0JCJJpxP7V87C2p0ATJlQH_qjtHfwAO7_DDJCY-9nOIFxQBtDmaxMVAz4kY5QspPZxmBQYsYEzJ7ANP7sjuBcNJfWP0KOdrTytMuOX47FjVqFXxPFjjZWM6dmGrvby/s1622/image_2024-10-26_09-14-19.png

នៅពេលប្រកាសលទ្ធផលភ្លាមៗពីពិធីករបវរកញ្ញារូបនេះបង្ហាញទឹកមុខស្ទើរតែមិនជឿខ្លួនឯងថាបានជាប់ចំណាត់ថ្នាក់នេះ ប៉ុន្តែនាងបានតស៊ូព្យាយាមញញឹមលើឆាកនៅពេលគេបំពាក់មកុដលំដាប់រងទី២ឱ្យខ្លួន និងកម្មវិធីថតរូបជាមួយបវរកញ្ញាម្ចាស់ជ័យលាភីផ្សេងទៀត។ យ៉ាងណាមិញ បន្ទាប់ពីថតរូបរួច Miss Grand Myanmar ស្ទើរតែគ្មានលំនឹងក្នុងខ្លួនចុះពីលើឆាកដោយការទួញសោកមានការជួយពីក្រុមការងាររបស់ខ្លួនហើយអ្នកគ្រប់គ្រងរបស់នាងបានដោះមកុដរបស់លោក ណាវ៉ាត់ ចេញពីក្បាល Thae Su Nyein ហើយបានវិលត្រឡប់ទៅកន្លែងស្នាក់វិញ ដោយមិនបាននៅផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតជាមួយម្ចាស់ជ័យលាភី៤នាក់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXn-LpGbt41VTX5nRzyS2xpOnSfdPA7aunEJF1LCgQ_n0khAniVM4ATI_Lv52jrmmaFi0vOxWOJ2AELJpKLW4aSbNH3JYboJRkgsyYrW08n2w15GdHuSIMQBPZxavYJ_klrpDZD_ZshQWZ6R8SHCsaNxweW46eZ5TbbCKvLsqjwDvvUUO4q0VpWMk8Azsz/s1440/image_2024-10-26_09-14-48.png

ND Miss Grand Myanmar បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីយប់ថ្ងៃទី២៥ តុលា ថា « Bye forever»។ នៅព្រឹកថ្ងៃទី២៦ តុលា ND Miss Grand Myanmar បាន Live មានអ្នកទស្សនារាប់ម៉ឺននាក់ដោយលោកបានលើកឡើងពីចំណុចសំខាន់ៗដូចជា ១. លោក ណាវ៉ាត់ត្រា និយាយថា បើអ្នកឈ្នះ popular vote អ្នកអាចប្រាកដថាអ្នកចង់បានអ្វី។ ចំណុចទី២ ប្រទេសឥណ្ឌូនេស៊ី និងបានផ្តល់សាច់ប្រាក់ចំនួន ២៥,០០០ដុល្លារ សម្រាប់ការបោះ Miss popular vote ចំណុចទី៣. នេះហើយជាមូលហេតុដែលលោក ណាវ៉ាត់ ចង់បានសាច់ប្រាក់ពីប្រទេសមីយ៉ាន់ម៉ា ខណៈ មីយ៉ាន់ម៉ានិយាយថាអាចបោះឆ្នោតបានតែលើកម្មវិធីប៉ុណ្ណោះ ដោយមិនប្រើសាច់ប្រាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyKcmt7lIIa4_Te2jhq93N9AdFdtFX_C4p4JBlIc1IE6ILjyJMe3Ql6Kml5yFYfwL7n1-hvaWhcvAcbKPyM76vDedqMK5wqgTGAi6NbQMXLyPMQwjYtcY_2uVJ63pcCzXxVzm2TyLLmDaq2ywqfiNUg_MbzBb_hwwU-WDWULxzap5HIlnJKErn0e2dGhT/s1534/image_2024-10-26_09-14-13%20(2).png

ND Miss Grand Myanmar បាននិយាយទៀតថាមានតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះដែលបានបោះឆ្នោតច្រើនជាង២៥,០០០ ដុល្លារ ហើយលោកបានខ្ចីលុយនោះពីមិត្តភក្តិ។ ក្នុងនោះលោកក៏សង្កតធ្ងន់ថា «លែងមាន Grand នៅមីយ៉ាន់ម៉ាទៀតហើយ» ដែលទំនងឃ្លានេះលោកលែងបន្តកុងត្រាជាមួយកម្មវិធីរបស់លោក ណាវ៉ាត់ ទៀតហើយ៕