សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Tesla Optimus ដែលជាក្រុមហ៊ុនផលិតមនុស្សយន្តទំនើបបំផុតរបស់អាមេរិក កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ខ្លួនគ្រោងបង្កើត Robot ដែលអាចផ្ទុកកូ.នមនុស្សនៅក្នុងពោះបានរយៈពេល ៩ ខែ ជាមួយគោលបំណងកាត់បន្ថយចំនួនមនុស្សស្រីដែលស្លា.ប់ក្នុងអំឡុងពេលឆ្លងទន្លេ។
ជាការពិតណាស់ នៅពេលដែលស្ត្រីសម្រាលកូនតែងតែប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យទាំងអស់នេះ Elon Musk មានគម្រោងបង្កើត Robot ដែលអាចផ្ទុកកូនរបស់មនុស្សបានរយៈពេល ៩ ខែ ដោយអនុញ្ញាតឱ្យមនុស្សយើងអាចធ្វើការងារផ្សេងៗបានយ៉ាងស្រួល និងមិនចាំបាច់ខ្វល់ខ្វាយពីរឿងពពោះឡើយ។ អ្វីដែលត្រូវការជាពិសេសនោះ គឺមេជីវិត ដើម្បីឱ្យការបង្កកំណើត និងការលូតលាស់ កើតឡើងនៅខាងក្នុងពោះមនុស្សយន្តរយៈពេល ៩ ខែពេញលេញ។ 
ទោះជាយ៉ាងណាមនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភថា កាលដែលផ្ទុកទារកពិតប្រាកដនៅក្នុងពោះមនុស្សយន្តអាចប្រឈមគ្រោះថ្នាក់នៅពេលសម្រាល ប៉ុន្តែលោក Musk បាននិយាយ រឿងនេះគឺមានសុវត្ថិភាព ១០០ ភាគរយសម្រាប់ទារក មិនអាចមានគ្រោះថ្នាក់នោះទេ ដោយសារមនុស្សយន្តរបស់យើងត្រូវបានពិនិត្យយ៉ាងដិតដល់បំផុត មុននឹងក្រុមហ៊ុនប្រកាសដាក់ដំណើរការ។ មនុស្សយន្តនេះអាចកាត់បន្ថយផលវិបាកនៃការមានផ្ទៃពោះ និងការបាត់បង់សោកនាដកម្ម ជាពិសេសទារកនៅក្នុងពោះមនុស្សយន្ត ក៏ត្រូវបានថែទាំពីវេជ្ជសាស្រ្តកំពូលៗផងដែរ។
Elon Musk ជឿជាក់ថាគម្រោងនេះនឹងដំណើរការផលិតដោយជោគជ័យនាពេលអនាគត។ ទោះជាយ៉ាងណាសម្រាប់តម្លៃត្រូវបានគេនិយាយថា មនុស្សយន្តមានផ្ទៃពោះអាចមានតម្លៃខ្ពស់បន្តិចប្រហែល ២ ទៅ ៣ ម៉ឺនដុល្លារអាមេរិក។ ទោះបីជាយ៉ាងនេះសម្រាប់តម្លៃនេះត្រូវបានគេចាត់ទុកថាសមរម្យជាងរថយន្ត ខណៈរថយន្តនីមួយៗគឺមានតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ៕










