Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីហាមក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ព្រោះមូលហេតុនេះ

ឥណ្ឌូណេស៊ីហាមក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ព្រោះមូលហេតុនេះ

78
0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple លក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ហើយចាត់ទុកថា គឺជាទង្វើខុ.សច្បាប់ ។ ប៉ុន្តែភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទនេះនៅឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht_A9ruomoavUuDFhRYwNUGNR6ZUEpufQOa5VHbH5d7KUUtROrFVbygYgOPAr9A6RvgIg8z_vSeEpZ4qg5zYSB_eqYYlAmniUSJ9lGqw5A7JcJcmqluZN0dd2ZbxkSnLBQt_gusY8OX1E1T9B9DCH7ykGqVtWd0WPvTL5QWx1FdeGNiXD3tHlPMbuwlvu-/s3840/image_2024-10-28_11-51-15%20(2).png

ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីប្រកាសថា ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកដល់ឥណ្ឌូណេស៊ី ពួកគេអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ីបាន ដោយសារវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយគ្មានបំណងយកទូរស័ព្ទនេះមកលក់ចែកចាយ ឬនាំចូលឥណ្ឌូណេស៊ីតាមប្រៃសណីយ៍ ។ ហេតុនេះ ភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ទូរស័ព្ទ iPhone 16 នៅឥណ្ឌូណេស៊ីបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCM6wAw7o6RzIoF_8hQ8_rvGlsuZ72sINJHRKW4NErFvweiJDGGPPOKFlcXwP9PBtBcJXbmUwjd0YHTvXEIOGItv0tP-67iCcuh0w9R5-G_yHMyEJTTZv3N2pJCxPSWE6c9xC9I1v5Qq3YVGWvoQQYM_boox6GkCbY_0-og6OCMX-1CdQUWUh4exRiSg8W/s1280/image_2024-10-28_11-51-19%20(2).png

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ឱ្យពលរដ្ឋអាចយកទូរស័ព្ទ iPhone 16 មកឥណ្ឌូណេស៊ី ត្រឹមតែ២គ្រឿងប៉ុណ្ណោះក្នុងម្នាក់ ។ បើគិតចាប់ពីខែសីហា រហូតដល់ខែតុលា ឆ្នាំ២០២៤ មានការនាំចូលទូរស័ព្ទ iPhone 16 ប្រមាណ៩.០០០គ្រឿងចូលប្រទេសឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងបានបង់ពន្ធរួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwGnCV08e3jBdOO1NPM1wjcdN9e6VKMo7I7Ev3DXHjp79hTXiMvxmNMyyQxQIEHvKwySRAVXoxfq1_tXGazHXRyi1_5wszwTejAWSZpxhM7GdihWslWTrYcYwuGheTeR8Y8YlnuhzkcPHHN2O3-HXE2OlRBVX8u31kq2ImYoUGUhD_MNGTDdJtDQt4bLaw/s1200/image_2024-10-28_11-51-19.png

រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងចាត់ទុកថា វាជាទង្វើខុសច្បាប់ ប្រសិនបើពលរដ្ឋណាម្នាក់នាំចូលទូរស័ព្ទនេះជាច្រើនគ្រឿងមកលក់នៅឥណ្ឌូណេស៊ី ។ មូលហេតុដែលទូរស័ព្ទនេះខុសច្បាប់ ដោយសារក្រុមហ៊ុន Apple ពុំទាន់សម្រេចគោលដៅវិនិយោគនៅឥណ្ឌូណេស៊ី ឱ្យស្មើទឹកប្រាក់១.៧១លានលានរូពៀ ទើបមានសិទ្ធិលក់ទូរស័ព្ទនៅឥណ្ឌូណេស៊ីបាន ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ត្រឹមតែ១.៤៨លានលានរូពៀប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTF4GBoQOay0ZDlevqkjj0Tval4pvpifAb_MfxKS901qV8AOEm7hsqOBUZKsJRrhOy_t32gWQ337QHVzZcAijvyH6n7StKj5pTrTMSEMZiHOuWxEh5DWdI8yoKbcCbS5CAu9sljwl21PkvwNUBVQ3ME75mgP1m83V-Uu04QkXj-WK0Xp6b0QUa_XlCG5RR/s826/image_2024-10-28_11-51-20.png

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានថ្លែងនៅដើមខែតុលា ឆ្នាំ២០២៤ ថា ឥណ្ឌូណេស៊ីពុំអនុញ្ញាតឱ្យទូរស័ព្ទស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ចូលក្នុងទីផ្សារឥណ្ឌូណេស៊ីទេ ដោយសារក្រុមហ៊ុននេះពុំអនុវត្តតាមលក្ខខណ្ឌកំណត់ការនាំចូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu30gGFeXfz1uCzw9Q4v27vAtUUktPxlwrUIAn78qZeiD9XkSS298YxP2Bih8DYiqBUJq-qBgWe9U063agMsLTi0vnmwPSDKaIZLgDZogbxUaYzRCBswZbJiYP7bwUqunfq2kI4CKknBQndDqHgkiv7dT9rX3r0DOtdgIhzeywNp1KptSsvw_80t9VgZco/s1070/image_2024-10-28_11-51-15.png

ចំណែកក្រុមហ៊ុន Apple បានលើកឡើងកាលពីថ្ងៃទី១១ ខែតុលា កន្លងមកថា ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនមានអារម្មណ៍រំភើបក្នុងការយកទូរស័ព្ទស៊េរីទំនើបចុងក្រោយ រួមទាំងទូរស័ព្ទ iPhone 16 មកលក់ឱ្យអតិថិជនឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័សបំផុត ៕