នាកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំ និងឈានទៅដល់ការសម្រេចជាគោលការណ៍ ដោយផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារអាមេរិក។.png)
គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះរួមមាន៖
- គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២
- គម្រោងថ្មី ចំនួន ១២
- ការពង្រីកគម្រោងចំនួន១
ជាពិសេស នៅក្នុងនោះក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលទទួលបានការវិនិយោគដោយជនជាតិប៉ូឡូញផងដែរ។
គួរបញ្ជាក់ថា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ១៤០ គម្រោងរួចមកហើយ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារមានចំនួន ២៣ គម្រោង៕










