Home ព័ត៌មានអន្តរជាតិ ប្រទេសចំនួន ៣ ដែលមានពិធីបុណ្យប្រពៃណីចម្លែកជាងគេបំផុតក្នុងលោក

ប្រទេសចំនួន ៣ ដែលមានពិធីបុណ្យប្រពៃណីចម្លែកជាងគេបំផុតក្នុងលោក

57
0

ប្រទេសនីមួយៗនៅលើពិភពលោកយើងនេះសុទ្ធតែមានពិធីបុណ្យប្រពៃណីជាតិរៀងៗខ្លួន និងខុសៗគ្នា ហើយខ្លះទៀតក៏មានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារតែការកាន់សាសនាដូចគ្នា។ ប៉ុន្តែក៏មានពិធីបុណ្យមួយចំនួនត្រូវបានគេចាត់ទុកថាប្លែកជាងគេផងដែរដូចជាពិធីបុណ្យ Day of the Dead របស់ប្រទេសម៉ិកស៊ិក, ពិធីបុណ្យត្រីបាឡែនរបស់ប្រទេសដាណឺម៉ាក និងពិធីបុណ្យគប់លាមកគោរបស់ប្រទេសឥណ្ឌា ដែលប្រទេសទាំងបីនេះត្រូវបានគេចាត់ទុកថាមានពិធីបុណ្យប្រពៃណីចម្លែកជាងគេបំផុតក្នុងលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7ViJryEeC2BBxB4crDHrhOLuyWemtkwS1vLUiNYPNWAga7MILaWO0d4DuBlPxWz_jbjfGX0awgJ1ixUrsZHAbFxiLWDM_sf3tYvmaSdgby4JhODkCkhZTjSvgg2Aob48MSNd-F7XSkXFE7vYO9phUUlQPUzOZmLP1PPQfMwfQ6moEv94H4GaUgSpT3bnw/s3072/image_2024-10-28_13-28-35.png

ពិធីបុណ្យ Day of the Dead របស់ប្រទេសម៉ិកស៊ិកជាញឹកញាប់បកប្រែថា “ថ្ងៃនៃមរណៈ” គឺជាពិធីបុណ្យដែលរំលឹក និងគោរពដល់អ្នកស្លាប់។ ពិធីបុណ្យនេះធ្វើឡើងនៅថ្ងៃទី ១-២ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ដោយតម្រូវឱ្យអ្នកចូលរួមស្លៀកពាក់ជាគ្រោងឆ្អឹង ឬជានិមិត្តសញ្ញាពីវប្បធម៌ប្រពៃណី ដើម្បីគោរពដល់អ្នកស្លាប់។ ពិធីបុណ្យនេះក៏រួមបញ្ចូលនូវសកម្មភាពវប្បធម៌ជាច្រើនដូចជាការរាំ និងតន្ត្រីផ្ទាល់ផងដែរ។ Day of the Dead ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងឆ្នាំ ២០០៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9oSu0C_uoaTKVXdHLLvSv1vqQYnR8nq9RNAY63eGybJ4ClNatUt0ahsQs6TG6KqextW2DO5wB2ERn72iTNfW8b_qEflPorZmWTWFEcrplStQfTxt8GicJy_EA7EKWWYZ9KBtDkuqtUf0EdW-M_h6kccBimb6jhxg6r9Pwkg_FVN-9AmF1rB4uv75PG_iA/s2121/image_2024-10-28_13-28-33.png

រីឯពិធីបុណ្យត្រីបាឡែនរបស់ប្រទេសដាណឺម៉ាកវិញក៏ត្រូវបានគេចាត់ទុកថាចម្លែក និងប្លែកជាងគេបំផុតក្នុងលោកផងដែរ ដោយសារក្នុងអំឡុងពេលពិធីបុណ្យនេះ ត្រីបាឡែនជាច្រើនក្បាលត្រូវបានគេសម្លាប់ដើម្បីផ្តល់អាហារដល់ប្រជាជនក្នុងតំបន់។ ពិធីបុណ្យត្រីបាឡែន ដែលត្រូវបានគេស្គាល់ថាជា “Grindadráp” ប្រារព្ធឡើងនៅកោះ Faroe តំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិកខាងជើង។ ពិធីបុណ្យនេះមានអាយុកាលរាប់រយឆ្នាំមកហើយ គឺជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Faroese។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFfO_9V7jYPMQIdmAp_G511RQuUpGRUVW0TOMSeqo_SOr_ubU1svnu8RR7cDKM92UpOCxJ1uIYPTujb2fd25-6zfYb6yv3z7XDU7pZb7vHPKysrfbdUMTYJ3v-bFlQMtx6ujdi-sIE-C31ouzvW7wZtJWTpkG5aExGoOnQvOH4ZO7RMokR2vC4yMXMnNL/s1200/image_2024-10-28_13-28-39.png

ចំណែកឯ Gorehabba ដែលជាពិធីបុណ្យគប់លាមកគោមានតែមួយគត់ក្នុងលោកធ្វើឡើងនៅក្នុងភូមិ Gumatapura រដ្ឋ Karnataka ប្រទេសឥណ្ឌា ក៏ត្រូវបានគេចាត់ទុកថាប្លែក និងចម្លែកជាងគេផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ហើយទាក់ទាញការចូលរួមពីអ្នកស្រុក និងភ្ញៀវទេសចររាប់ពាន់នាក់។ Gorehabba មានដើមកំណើតពីពិធីគោរពព្រះដែលមនុស្សជឿថាការចោលលាមកគោឱ្យគ្នាទៅវិញទៅមក ជួយការពារវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ ក៏ដូចជាការប្រមូលផលល្អជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtM16fAE8jBewjWzcnocokpfXsBp1oktoNpmzLTEyjui-My58qjC8JMyH47kYgIb_o3mHbfzeXj9moWKuNxHRItOom4I6UJDTt33gkhBvp_sEDgRL94HFWec0-UU0KdgTLwsj66xxVSqTubm-2vBc9qbdGXcV4fgFR9vmjwoEBOq94R0SBeHNowEnjytc/s4600/image_2024-10-28_13-28-40.png