Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលព្យុះ Trami បានវាយប្រ.ហារក្នុងប្រទេសវៀតណាម បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន

ឥទ្ធិពលព្យុះ Trami បានវាយប្រ.ហារក្នុងប្រទេសវៀតណាម បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន

44
0

ប្រទេសវៀតណាម៖ ផុតពីព្យុះមួយ ចូលព្យុះមួយ វៀតណាមកំពុងជួបទុ.ក្ខផ្ទួនៗខណៈព្យុះ Trami ថ្មីបានបោកបក់មកលើតំបន់ជាច្រើនបណ្តាលឱ្យជន់លិចយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ2ML-J9OX5g1BRi9a9CE4NOP0OYye-BmwIafjIXxOBWObb_LJIK5GN0mEX9HPqhSgTKFDWHBLa_u_bhuDMJf2m2fpsT4rat_1dGfWyLIr65z5QgFrriindJuWo2Fug-hE4TAQkvlm8AgVgBFODOpShRIvhFMhxmDjNCsSEHw_HDz9Y9RG7l29E0l-50CY/s860/image_2024-10-28_10-45-36.png

ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តំបន់ជាច្រើនក្នុងប្រទេសវៀតណាម ត្រូវបានជន់លិចក្នុងជម្រៅ ១-២ ម៉ែត្រ នៅពេលដែលព្យុះ Trami បានបោកបក់ជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwEDYZTg_6qsL7Hw_jYsKEhr3Webr0yzXezKcFCBtp6RJ0ZTWaITisDza73QZVHBn9g_1WgVeqN2XP0HuUXY_A4LtzfWOo3GIxYAzLhNybH6dhX4qleG-_Pk_up4Rq_eDGK4b5aBRmqcbSkQWnCvLGiQPp0B5uKUFLex-nQB2G0T3eOWY100h3nEpNVbr8/s1500/image_2024-10-28_10-45-35%20(4).png

យោងតាមគណៈកម្មាធិការដឹកនាំការពារ ស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរដោយសារឥទ្ធិពលព្យុះ Trami បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត ហើយដើមឈើជាច្រើនក៏ត្រូវដួលរលំ។ លើសពីនេះដំណាំរបស់ប្រជាពលរដ្ឋចំនួន ៣៧៤ ហិកតានៅក្នុងស្រុក ឡឺ ធុយ ក៏បានរងការខូចខាត ហើយការចិញ្ចឹមត្រីចំនួន ១០០ ហិកតាក៏ត្រូវបានទឹកហូរកាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiVabxBGFBjSacCI_RYGmPdSfJw9pIcZtJkBCEZUW3KUlP6VbB3VBzIjrbn4AWNIB6mg3fxSYRV0Ez2Y-Tx0B0SGSJ8ljsbXgX8dKo-RjP__-VQ4Gmi9sgLr2TGEuLe2uocALPLAarTJ-9zPSeP2QC7a13l64M_ipVFLkdyu2yLtrYu69CvxDrb5qQmZNq/s1200/image_2024-10-28_10-45-35.png

ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន អាជ្ញាធរបានកំពុងរៀបចំការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋចំនួន ១០ ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ខណៈប្រជាជនក៏ត្រូវបានណែនាំកុំឱ្យធ្វើដំណើរតាមទឹកជ្រៅដែលហូរលឿនផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះព្យុះត្រាមី បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងប្រទេសវៀតណាមភាគខាងជើង និងភាគកណ្តាល ដោយបានសម្លាប់មនុស្ស ៣នាក់ និងបាត់ខ្លួនម្នាក់ ដោយសារទឹកជំនន់ និងឧបទ្ទវហេតុលិចលង់ផ្ទះសម្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSgpAEVkRJqJLZzij1jNHABrheDlUqzLDRPKbMSM0LsWtLOafpJ8aADwGD9EQ1DIEbVS1wxwa6igACYNhbRS0c3figv2TtgmEGlPlppdvaUtH_dVoSK4CCm917KBOJ4HWKicCuMyaF77NPjRb3MH76mW2vNgxo0orncpnVXd2WaybA6eYj-6SIOTdw8399/s761/image_2024-10-28_10-45-35%20(3).png

ព្យុះនេះក៏បានបង្កការខូចខាតយ៉ាងច្រើននៅកន្លែងមន្ទីពេទ្យ រួមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្លាកសញ្ញាចរាចរណ៍ជាង ៦០ បានដួលរលំ ភ្លើងចរាចរណ៍ចំនួន ៣១ ត្រូវបានខូចខាត និងឈប់ដំណើរការ។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា យប់ថ្ងៃទី ២៨ នេះតំបន់ភាគខាងត្បូងប្រទេសវៀតណាមក៏ត្រូវរងឥទ្ធិពលព្យុះត្រូពិក Trami ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyo0TUR5cwyZ1FjxYpWANehOsfzIGibli1zaVxymwWiuB4Pkqoz8nmLVeDtCAqv5EPxm5Y1gMynayGfjZCgdh8oJl57GInW77CE79MoJhXJ5AvNreY5JpEUY9eO0nBlDXX8h_vvxplvWme_4I5LW187-aa31Ekbn67q9yDcjGqoK3FbgZiYyKpxctbw9rP/s830/image_2024-10-28_10-45-35%20(2).png