Home ព័ត៌មានអន្តរជាតិ តើម៉ាឡេស៊ីអាចនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ជាងគេនៅអាស៊ានក្នុងរយៈពេល៤ឆ្នាំខាងមុខនេះដែរឬទេ?

តើម៉ាឡេស៊ីអាចនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ជាងគេនៅអាស៊ានក្នុងរយៈពេល៤ឆ្នាំខាងមុខនេះដែរឬទេ?

62
0

ប្រទេសម៉ាឡេស៊ី ៖ សេដ្ឋវិទូជាន់ខ្ពស់មកពីធនាគារពិភពលោក (World Bank) និយាយថា ម៉ាឡេស៊ីនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល៤ឆ្នាំខាងមុខ (ឬមានចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨) ដោយសារសេដ្ឋកិច្ចម៉ាឡេស៊ីរីកចម្រើនខ្លាំងជាងប្រទេសនានានៅអាស៊ាន លើកលែងសិង្ហបុរី ហើយតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifLb24ga3bT5ZgZ-wWzoypdzg5LMuJcWfJ3qSwMgjXDxVR6kSoyjsleheXQclC9w4YftAtK_tsUx4UJQipGE26ClcULeGzbaqA4x9ix40jsf50fp05qw6-9y-98hWbSXMlpB4x_yK2XtzQr-6Xx366wjIjp3AAycvL9rwXhfR5AnBsNK55KkUHA2JA1PYC/s1183/image_2024-10-28_09-39-06.png

លោក Apurva Sanghi ប្រធានសេដ្ឋវិទូធនាគារពិភពលោក ប្រចាំម៉ាឡេស៊ីនិយាយថា ម៉ាឡេស៊ីបានដើរលើផ្លូវឈានទៅសម្រេចគោលដៅនេះ ក្រោយពីធនាគារពិភពលោក បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចម៉ាឡេស៊ី នៅឆ្នាំ២០២៤ ពី៤,៣% មកស្មើ៤,៩% ។ កំណើនខ្ពស់នេះ មានន័យថា ពលរដ្ឋម៉ាឡេស៊ីមានកម្រិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ព្រមទាំងតម្លៃរូបិយប័ណ្ណរីងហ្គីតរឹងមាំ ដែលបានជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានចំណូលខ្ពស់នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6gdYhwdD112j954FN-fYlQjvnYQimxiKuyxlC_JgUtBaLWFLwlLLzqfE62YAUDdUhDU2RmaU3f0DxhIRbGAjZjt1A56x5qAEFCyCPtehr1fiucNF41Wo0rBvs_FKJr5nbo3F5f_5nUNvtALRr-i0Bj0I-bMWiPE-BD6TLIctMCO4VgZ3bj8RhKJF8TSDI/s4095/image_2024-10-28_09-39-09.png

ចំណែកសេដ្ឋកិច្ចម៉ាឡេស៊ី ក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស និងរីកចម្រើនជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត រហូតដល់១២% ។ នេះចាត់ទុកថា គឺជាការរីកចម្រើនយ៉ាងខ្លាំង និងវ៉ាដាច់ស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែសិង្ហបុរី ។

លោក Apurva យល់ឃើញថា កត្តាទាំងអស់នេះនឹងជំរុញឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៨ ប្រសិនបើមានកំណែទម្រង់ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjra4f-JR1Birv9i-nnbd5_LvES9_C2TPhLbqmquK4XWjdUDUFwZxcF-tYQ9LUPIdwsCYh9mzsxnj40q7XnWRnSsHqLCuX6_DFrOXzFoPVRDNBU-DO6vmZu9u8W00PQT2lZ9RT4tEJoAuMjrRHAGTvIQQ11qraeE3juUwo0L_stuKpaXBsWETIyRIoz4t8e/s2560/image_2024-10-28_09-39-07.png

លោកក៏បានសំណូមពរឱ្យរដ្ឋាភិបាលម៉ាឡេស៊ីផ្តល់ភាពសំខាន់លើការធ្វើកំណែទម្រង់ផ្សេងៗដើម្បីឱ្យម៉ាឡេស៊ីរីកចម្រើនកាន់តែខ្លាំង ព្រមទាំងបន្ធូរបន្ថយការឧបត្ថម្ភធុនទិញប្រេងឥន្ធនៈ ។ ក្រៅពីនេះ រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាការធ្វើការកម្រិតទាប ឬធ្វើការទាបជាងជំនាញរបស់ពលរដ្ឋម៉ាឡេស៊ីប្រមាណ២លាននាក់ ដែលពួកគេមានសមត្ថភាពខ្ពស់ជាងការងារដែលកំពុងធ្វើ ។

ធនាគារពិភពលោក បានកំណត់លក្ខខណ្ឌប្រទេសដែលមានចំណូលខ្ពស់ គឺត្រូវតែជាប្រទេសមានចំណូលជាតិសរុប (Gross National Income: GNI) ក្នុងពលរដ្ឋម្នាក់លើសពី១៤.០០៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzct9Ly7i1gnmLhJPQBSB5C8fSpuS1S6ak-CYQvPFCOQYLQfie8hq3ghzXI4HC4DUB1GKVAP_FTOtrIAsXc9wHUFXLl78G66f3JnOyZ5Dw2UbX8ZQIsp3v-i9_l_qN6ihBnKV5ODCTQANX4KhAT_znyPC6Zo9AaSMouZM_V63Ot6q0_tUFdtNfnvLwi8CX/s800/image_2024-10-28_09-39-13%20(2).png

ការធ្វើការកម្រិតទាប មានន័យថា គឺជាការធ្វើការមិនពេញលេញ ដែលកើតឡើងក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ។ ជាក់ស្តែង ពលរដ្ឋមួយចំនួនពុំបានធ្វើការពេញម៉ោង ដោយសារមានការងារតិច ឬពលរដ្ឋពុំអាចស្វែងរកការងារពេញម៉ោងធ្វើបាន ឬសុខចិត្តធ្វើការទាបជាងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទើបធ្វើឱ្យពួកគេទទួលបានប្រាក់ចំណូលតិចតួចជាងការរំពឹងទុក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-XmPC7qt5l83tETwwEKw2PwRz9H60N8loznKYw5FsLmcLRtxaq8_ECxn8AN6IoQug6dxt-quKgoFHz8t5O8Tr72fiRQVcZrj-eVTP3a7kFO6hsisYFfztX5XH6LUmNskseUFNdoOxyQ4BjRjacDrD886YVunqLpats_JtazCE5-cfcgpltdm_9bTCXUM/s1000/image_2024-10-28_09-39-13.png