Home Blog Page 790

តើនៅឆ្នាំ២០៥០ តូក្យូនឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋមានអាយុច្រើន និងរស់នៅតែម្នាក់ឯងមែនទេ?

0

ប្រទេសជប៉ុន ៖ យោងតាមឯកសាររបស់វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនពលរដ្ឋ និងសន្តិសុខសង្គម ដែលបានផ្សព្វផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា នៅឆ្នាំ២០៥០ (ឬរយៈពេល២៥ឆ្នាំទៀត) ពលរដ្ឋជប៉ុនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ស្មើប្រមាណ២០% នឹងរស់នៅផ្ទះម្នាក់ឯង ហើយតូក្យូ នឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋអាយុច្រើន និងរស់នៅតែម្នាក់ឯង រហូតដល់៥៤% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiesthOStgEq9RJrgw71E1hCVkAUkdkQTSZj6lXsm3JFGWDqNIZIW7NxYoESE4Ov3osRLQ0FoDagAZsDZzr-fo5IA6ac8DwFjI5qwrImtbMg4OpDz81mqS7o6q5FyFxUz8xchEWkwW-BcBP3xmDqqu7_gkEThBFxe_ZJalfPl9iq5SFerxWK6k4wUR61hyphenhyphen7/s1920/image_2024-12-05_09-39-30.png
វិទ្យាស្ថាននេះបញ្ជាក់ថា បញ្ហានេះនឹងកើតឡើងនៅតាមទីក្រុងធំៗ និងតំបន់ជនបទ ដែលបណ្តាលមកពីកត្តាខុសៗគ្នា ដូចជា ៖ នៅតាមទីក្រុងធំៗមានចំនួនពលរដ្ឋរៀបការធ្លាក់ចុះ រីឯនៅតំបន់ជនបទសម្បូរប្តី-ប្រពន្ធអាយុច្រើនរស់នៅ ហើយនៅពេលប្តី ឬប្រពន្ធស្លាប់ គឺនឹងធ្វើឱ្យដៃគូរស់នៅតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioChg-FfRsN_Q4M8sAC1jDc8_D5vzPJSJ2-xuGWF1e6kMgfmAz56wUKAxqcborxnvmJYBrFtnXzVw0PIwpuu6fP8aE3VI1fJzXJzst1DnB7gF0UAqjDfFALTMmVj4RwpnSmtZ0tRtvJum9-qidunWpdJekxw-WZR_-xd6GBvNydQul5bMCvX8vCKvVUfsb/s2000/image_2024-12-05_09-39-31.png

វិទ្យាស្ថានរំពឹងថា គ្រួសារជប៉ុនដែលមានពលរដ្ឋអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងកើនឡើងយ៉ាងឆាប់រហ័ស និងសាយភាយទៅតាមបណ្តាខេត្ត នៅឆ្នាំ២០៥០ ក្នុងនោះខេត្តចំនួន៤ អាចមានតួលេខច្រើនជាងបណ្តាខេត្តផ្សេងៗទ្វេដង គឺខេត្តអូគិណា, វ៉ាឈិកាក់, សៃតាម៉ា និងអិបារ៉ាគិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2JRSBz2ucly6MIO6RpYIYqLgTECAhPCvsGQh_tQ4AoZ5VeTkF3iO3gMmT89AqpNY3NpsX9-USx09qAhqkl9-AJPFvU92xGDe075qq5q9bQsE0bNlOFX4o7wJC8fUzPa1ZsbrvURHdhGabrf0xTl33ImxROK67iQLdz_HWtea7RZTrkIUIw35GSiEEG3z/s2048/image_2024-12-05_09-39-35.png
ហេតុនេះ ចំនួនគ្រួសារមានសមាជិកតែម្នាក់នឹងកើនឡើងនៅគ្រប់ខេត្តទាំងអស់ នៅឆ្នាំ២០៥០ ។ ពលរដ្ឋជប៉ុនចាស់ៗរស់នៅផ្ទះតែម្នាក់ឯងនឹងធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ ពិបាកផ្តល់ការថែទាំសុខភាព, ការប្រើប្រាស់សេវាពេទ្យ, ភាពក្រីក្រ និងពលរដ្ឋអាយុច្រើនរស់នៅឯកោពីសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I24lPPMFZjm7LXayig7FFC5_s5o__FJpJ_E2XyoeLweL_A1-CErxxC1NfX4gGPVYBPnuDAhiO0qCB7j7DvnSAmtPqTT_Z3Kj27QAkNdkTAKPsguzJ8eIy_dtpLYhTbh5oPQ7wa00s-2mkyCsuStHMA0qp9HnLap2eW7nG-XwHio3YO7vzVCNIKYOiR_R/s1199/image_2024-12-05_09-39-37.png

ចំណែកមូលហេតុដែលចំនួនពលរដ្ឋរស់នៅទីក្រុងតូក្យូ និងនៅបណ្តាខេត្តធ្លាក់ចុះ គឺដោយសារចំនួនការរៀបអាពាហ៍ពិពាហ៍របស់យុវជនជប៉ុន និងអត្រាកំណើតធ្លាក់ចុះខ ។ គេរំពឹងថា ចំនួនគ្រួសារជប៉ុនសរុប នឹងស្មើជាង៥២លានគ្រួសារ នៅឆ្នាំ២០៥០ គឺធ្លាក់ចុះ៥,៦% ពីចំនួនជាង៥៥លានគ្រួសារ នៅឆ្នាំ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbykAsXmDW4m0bKFSVK1w5XIGEqrXXHPI88dggpS22_dOnIPqVXQgGTgcjez7uEKIcTBcx-A5ZQ6mgYihFIUmDtFMvYJdzkC88m2KMxU-qGQg6CK85RxQ5TCNwiReLKZMrQkHVKvDOvl5NAzrZKOHSk5S-jnu30AuN55Inb9f0Tq6gmAIh6Q0W9Tvt7amx/s1858/image_2024-12-05_09-39-38.png

ជាមួយគ្នានេះ ចំនួនគ្រួសារជប៉ុនដែលមានសមាជិកតែម្នាក់ នឹងកើនឡើងពីជាង២១លានគ្រួសារ នៅឆ្នាំ២០២០ មកស្មើជាង២៣លានគ្រួសារ នៅឆ្នាំ២០៥០ ៕

លោក Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសទាំងនេះ១០០% បើពុំទូទាត់ជាប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ប្រកាសថា នឹងដំឡើងពន្ធទំនិញនាំចូលពីក្រុមប្រទេស BRICS រហូតដល់១០០% បើប្រទេសទាំងនេះពុំទូទាត់ពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិក និងសហការគ្នាទូទាត់ជារូបិយប័ណ្ណផ្សេង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfOGspdjRubB9UFc3eDXpMoZExfPyTnVt29N7ZH06ej7adaD6YEFew8-WRzITAO5mowpKcNRSzVyM8pD5_GsoITPdbm_PaAvyBZmcG1W2MVJ1MVIub5T-Dzb4dZHCRn3Z_ZKWzPPRMVNDut7-kFz-UbiD8btpwePkirHvYCQoNl2FbAwxKLSa3ZCted0G/s1160/image_2024-12-05_09-33-47%20(2).png

សារព័ត៌មាន CNBC រាយការណ៍ថា លោក Trump បានសរសេរក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា លោកនឹងដំឡើងពន្ធទំនិញនាំចូលពីក្រុមប្រទេស BRICS រហូតដល់១០០% បើពួកគេធ្វើឱ្យខូចតម្លៃប្រាក់ដុល្លារអាមេរិក ។ ការប្រកាសដំឡើងពន្ធទំនិញនេះ គឺផ្តោតលើ៩ប្រទេសជាសមាជិក BRICS រួមមាន ៖ ចិន, រុស្ស៊ី, ឥណ្ឌា, ប្រេស៊ីល, អាហ្វ្រិកខាងត្បូង, អ៊ីរ៉ង់, អេហ្ស៊ីប, អេមីរ៉ាតអារ៉ាប់រួម និងអេត្យូពី ដែលបច្ចុប្បន្ន មានប្រទេសជាច្រើនសុំចូលជាសមាជិកបន្ថែម ដូចជា ៖ ថៃ, ម៉ាឡេស៊ី និងតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii6NAYtxF593UaG0VqC9mTdGmW_Tqs3wCDUqVvxOZSU06XoShVwKpHAssBhnYpZtCczk2mGdCe_gbC4hLVodS_Qksgm_32_39TnVKHP-lqlZZbMLzQnOFNLjbeKlBKRx4csDqR_VTVEzDnnPB84yXKDScO8hfFg6w3zD0BDtZSvslrW8_hMZV79h_WEHpe/s1858/image_2024-12-05_09-33-46.png

លោក Trump និយាយថា ៖ «យើងត្រូវប្រាកដចិត្តលើក្រុមប្រទេស BRICS ថា ពួកគេនឹងពុំគាំទ្ររូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសទាំងនេះ រហូតដល់១០០% ហើយពួកគេត្រូវត្រៀមខ្លួនឈប់ធ្វើពាណិជ្ជកម្មជាមួយអាមេរិកដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ។ ក្រុមប្រទេស BRICS គ្មានផ្លូវទូទាត់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មលើពិភពលោកទេ ហើយប្រទេសណាក៏ដោយ ដែលព្យាយាមធ្វើបែបនេះ គួរផ្តាច់ទំនាក់ទំនងជាមួយអាមេរិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjya4Ht7kaaWxbdKVFMbxGBZW-MLiIJudiqvNfiVBbPEaWjL-pA_isYV0JqC4SAfLejNT_nhb9qlXq6qKZPGhtBx6ZVNlFJGVxzlbXMWpBevfVdU6NciHZuy4T5a0PgrwjRP70q-lvXTt6qL2MEEY0YroiKjHC8xPvlUAUtGm0y0OaqOxeGxqWisS0CeNyY/s1440/image_2024-12-05_09-33-48.png

កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស BRICS នៅបករទេសរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និយាយថា អាមេរិកយកប្រាក់ដុល្លារធ្វើជាអាវុធ ហើយវាជាកំហុសឆ្គងដ៏ធំ យើងត្រូវបានបង្ខំឱ្យស្វែងរកជម្រើសផ្សេងទៀត ។ បើទោះជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ច្រើនក្នុងអាជីវកម្មទូទាំងពិភពលោក និងឆ្លងកាត់ឧបសគ្គផ្សេងៗកន្លងមកក្តី ប៉ុន្តែប្រទេសសមាជិក BRICS និងប្រទេសកំពុងអភិវឌ្ឍធុញទ្រាន់នឹងប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjGVeATTDYch09hiA0T_Y6eCLtD403VYHGcSzbxE5J8GXDWze839-0YMMO6xKdER563KZ13LXXPGRWchEllSmbYH5UdNJDdj3jSiRJfWy3nXZkVE54fZeu_yheskQz6JoVek9qHkryJ0-J-a_Z8KfHkuIScY_MNznYCjpbMVGL776dv9Ci75XnoKASYSod/s850/image_2024-12-05_09-33-48%20(2).png

តាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឱ្យដឹងថា ការទិញទំនិញផ្សេងៗលើពិភពលោក ដូចជា ៖ ប្រេងឥន្ធនៈ គឺនៅតែប្រើប្រាស់ប្រាក់ដុល្លារអាមេរិកភាគច្រើន ។ ប៉ុន្តែឥទិ្ធពលប្រាក់ដុល្លារបានថយចុះ ដោយសារផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រុមប្រទេស BRICS កើនឡើង ហើយពួកគេមានបំណងកាត់បន្ថយការទូទាត់ប្រាក់ដុល្លារក្នុងអាជីវកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYMytjrubdHAh78ZfwqmMI_FRKyQPQAV_UpQp5Mr29hdPGdFKqsVxcca6zGdcaqmPIWgpoQbte0y8YgEZpeJ2TTGvqrVsx_rMqPXjuFibpO7FxK7yQhFcOC780XXZMGnpwao-JAz2yn7CmEMVUplDjm0w9XrbVuKMKeu8QPHSE1hkDVEatd6Y8wkmcF78g/s900/image_2024-12-05_09-33-47.png
រុស្ស៊ីបានជំរុញឱ្យប្រទេសនានាបង្កើតប្រព័ន្ធទូទាត់ប្រាក់ថ្មីសម្រាប់ការទូទាត់ជាអន្តរជាតិ ឬហៅថា «SWIFT» ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ។ វានឹងជួយឱ្យរុស្ស៊ីអាចចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ហើយរុស្ស៊ីអាចធ្វើពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfIH_E5zZAhYasHFLvoW8urMer3Ue93vZz-eewn0mR8uY7fSuQveItIGXZEb_RTXumWfKmIMOk3evgbdd56z7K5IJwP0EfhTp2zpUd6SUl6i-foOP1iQlI2uUdC2k7nhKghiWm3dXLjr1NSktJoQ2_dx0QRL14FV8rGCpF07i9CNqHyyWJid1edJXeBk2V/s878/image_2024-12-05_09-33-48%20(3).png

ការប្រកាសដំឡើងពន្ធក្រុមប្រទេស BRICS ក្រោយពីលោក Trump និយាយថា លោកនឹងដំឡើងពន្ធទំនិញគ្រប់ប្រភេទដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ស្មើនឹង២៥% និងដំឡើងពន្ធទំនិញចិនបន្ថែម១០% ។ លោកមានបំណងឱ្យម៉ិកស៊ិក និងកាណាដា ចាត់វិធានការទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ និងថ្នាំញៀនមកអាមេរិក ៕

Jisoo ជាប់ឈ្មោះជានារីដែលស្អាតជាងគេបំផុតក្នុងពិភពលោក៣ឆ្នាំជាប់គ្នា

0

Jisoo សមាជិកក្រុមចម្រៀង BLACKPINK មិនត្រឹមតែជាតារា K-pop ដ៏មានឥទ្ធិពល និងជោគជ័យបំផុតម្នាក់ប៉ុណ្ណោះទេ នាងក៏ជាតារាម្នាក់ក្នុងចំណោមតារាស្រីដ៏ស្រស់ស្អាតបំផុតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIm84cZSnzAS9wGT2oeCFfSsvY3RCdv7ChyUvT9hFxyCHV3aiRmcUIuM0OxdRfb-oTLtVaFrxloK3FHy5VNoADkkJYcbDpYvgzkTaNp9ixz8MIIL9TC9mvd01tgqg8EVs6f08VzreXsHgX8fYTU2IZ48ZD6eMyzoIag_rM7RXOUSGJhx8-imj4J8yo8XV/s1200/image_2024-12-04_10-33-07.png
ថ្មីៗនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីស្រីស្អាតបំផុតនៅលើពិភពលោកឆ្នាំ ២០២៤របស់ទស្សនាវដ្តី Nubia របស់ចក្រភពអង់គ្លេស។ ចំណងជើងនេះត្រូវបានផ្តល់រង្វាន់បន្ទាប់ពីការស្ទង់មតិជាសកលជាមួយនឹងការបោះឆ្នោតចំនួន ៣០០,០០០ ពី ១០៦ ប្រទេស។ គួរឱ្យដឹងថាវាជាឆ្នាំទីបីជាប់គ្នារបស់ Jisoo ដែលឈ្នះពាននេះម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4jeb0aDPhgmSQT6YYeyi96HBsAyGt0Gv4l4BppKvltaru7JTeRr-8T6NaQYVwnlt0yc83cFfWhOB0p1ZpPUiA0rcrvVeR2Oo91BLlFbTkmAJ2CSPxEPxFyUKrm61qnFneQFpWazHIWmeGl1ZteyCO0niGWdp2KuqFzUpgfF353VY7mZExWGHbdHiWjNRN/s1440/image_2024-12-04_10-33-11.png

ក្នុងបញ្ជីនេះក៏មានតារា K-pop ៣រូបផ្សេងទៀតនោះគឺតារាចម្រៀងកូរ៉េ-អាម៉េរិក Nancy អតីតសមាជិក Momoland ទទួលបានចំណាត់ថ្នាក់លេខ២ Wonyoung សមាជិកក្រុម IVE ជាប់ចំណាត់ថ្នាក់ទី ៤ និង Rosé សមាជិកក្រុម BLACKPINK ទទួលបានចំណាត់ថ្នាក់ទី៨។ គួរឱ្យកត់សម្គាល់ផ្សេងទៀតក្នុងបញ្ជីរួមមាន តារាសម្ដែងចិន Dilraba Dilmurat ជាប់ចំណាត់ថ្នាក់ទី ៥ តារាចម្រៀង និងតារាសម្ដែង Ariana Grande ស្ថិតនៅលេខរៀងទី ៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSjIktg7QF2Zk6Sd8ZsmiIEuKNqOu-VdDQq8WaC7cG0kmE7T6J6RnmJ4d1hg4hr2aLP60Zf28iLZSpWbdrSPbsdxXylzqK1NUkG2glr4gbAMmdsW-qYwOCitOzrYuNbMwH4V_GagSRJau9GvSQZFGh2NEZ7TgSVddPI2i9Vvk2EJM964R6OV5J8ir8_NM/s1440/image_2024-12-04_10-33-12.png

គួរបញ្ជាក់ថា Jisoo ជាសមាជិក BLACLPINK ដែលនៅមិនទាន់ទម្លាក់បទចម្រៀងថ្មី បន្ទាប់ពីមិនបន្តកុងត្រាទោលជាផលិតកម្ម YG បន្ទាប់ពីសមាជិកផ្សេងទៀតសុទ្ធតែទម្លាក់រួចហើយ។ ទោះយ៉ាងណា Jisoo កំពុងមមាញឹកជាមួយនឹងការសម្តែងនៅក្នុងខ្សែភាពយន្ត ហើយក៏កំពុងដំណើររៀបចំអាល់ប៊ុមរបស់ខ្លួន។ Jisoo បានសម្តែងក្នុងរឿងភាគទូរទស្សន៍ ជាតួឯកស្រី Snowdrop ក្នុងឆ្នាំ២០២២ជាមួយតារាសម្តែង Jung Hae Inខណៈនឹងបញ្ចេញស្នាដៃសម្តែងថ្មីក្នុងរឿងភាគ « Monthly Boyfriend»។ លើសពីនេះ Jisoo ក៏គ្រោងនឹងបង្ហាញមុខក្នុងរឿង Zombie K-drama មានចំណងជើងថា Influenza ៕

ND Miss Grand Indonesia ប្រកាសមិនបន្តកុងត្រាជាមួយកម្មវិធី Miss Grand International

0

លោក Ivan Gunawan ដែលជានាយកជាតិនៃ Miss Grand Indonesia បានប្រកាសថានឹងមិនមានការប្រលងជ្រើសរើសតំណាងប្រទេសសម្រាប់ Miss Grand International នៅឆ្នាំក្រោយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtkzxiDjm7OolRLDO_xOJEEh6iIVl9_MTTfNj6Q7F-0To8PHWjfOQ903ufKFLAK7vFh4_D1lvEJk5riH47GLP176_vNcv9ukUmz67HSyIIkGQoO2pYuMRG5cA6YdrYR4iGz8n0FmCybMq0DZmQ8vdmLb_kpH3pMjMBovGZiVGnVfLNrM1UmyFiybWWSOoB/s1800/image_2024-12-04_13-34-28.png
ND Miss Grand Indonesia បានសរសេរនៅលើ Instagram នៅថ្ងៃទី២ ធ្នូ ថា «ខ្ញុំប្រកាសអ្នកថានឹងមិនមានការប្រកួតបវរកញ្ញា Mega Bintang Indonesia នៅឆ្នាំ២០២៥ ហើយយើងនឹងមិនមានអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិទៀតទេរហូតដល់មានការជូនដំណឹងបន្ថែម» ។ «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ដោយមិនមានសម្ពាធពីខាងក្រៅណាមួយឡើយ»។ ការប្រកួតបវរកញ្ញា Mega Bintang Indonesia គឺជាបវរកញ្ញាដែលទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ប្រទេសសម្រាប់ MGI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Q-ZauTWcuMSAOKHRBNr78sgJDGYbNI_ehK_1-LPDlPOAxVGKSTMgwM1Lhg73wWpPpib_CHTqWCCEhdoioMAyWvcvFZEzQ4d0DRfT7wzXl1z4IxDUGjNuatoH8E_UB7r4n-cfWsqZKtjIPXgLRnYhN1rRqMtddhBV6u4moGJeAM8TjKg1IUIKgehLWThu/s1350/image_2024-12-04_13-34-29.png

លោកបានបន្តពន្យល់ថា អង្គការរបស់ខ្លួននឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ «វិស័យដែលមានឥទ្ធិពលផ្សេងទៀត» ហើយអរគុណអ្នកគាំទ្រដែលបានគាំទ្រពួកគេកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs_8RkusfdmKgDchvzfpmfWffrOh5uYCaFrRK8YcucrRU0uvucnNa4DxJiD3E30uajHSSzDVupDh7Z_mF9OXRiZGYGDBaAFYB2udPAedoZQpfezdxIECd9TDr_W-FI-3XYdj6O5gCcHu_WbSbeYTkZvTXsi_gxRHS63oAuI7w54z-EAk-jnS5S_Z0WJs62/s1600/image_2024-12-04_13-34-31.png
នៅក្រោមការបង្ហោះរបស់លោក Ivan អនុប្រធាន MGI លោកស្រី Teresa បានបញ្ចេញមតិថា «វាជាកិត្តិយសរបស់ខ្ញុំដែលមានអ្នកជានាយកជាតិរបស់យើង ហើយមិត្តភាពរបស់យើងនឹងនៅស្ថិតស្ថេរជារៀងរហូត»។ ក្រោមការដឹកនាំរបស់លោកក្នុងវិស័យបវរកញ្ញាប្រទេឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8aWk_M3vCDXsaDQRFRpvjnmd_3-_JmCJQKtJBSgDGT0nEUTuUjh52GKhE-LBu3rrJhQkumYFVEB9UUgExAKcZA1QIv1lfpbms65TEbBcjGaS_GWT52Qx2xkug0ZYvIGXWGp5-T3xz1WMik_ImZ3daR5oekJsf6v4xYVA6npDfmTOu70h1GPqlBOKCqobo/s1648/image_2024-12-04_13-34-32.png

ឆ្នាំនេះការប្រកួត Miss Grand International របស់ ឥណ្ឌូនេស៊ី មានអ្នកតំណាង Nova Liana បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃការប្រកួត MGI ។ ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ីសម្គាល់ប្រទេសមួយផ្សេងទៀតដែលមានជម្លោះជាមួយ MGI នៅឆ្នាំនេះ។ គិតមកទល់ពេលនេះ នាយកជាតិចាស់ដែលប្រកាសបញ្ចប់អាជ្ញាប័ណ្ណ MGI មានដូចជា ប្រទេសហុងឌូរ៉ាស ឥណ្ឌា មីយ៉ាន់ម៉ា កម្ពុជា រួមទាំងឥណ្ឌូនេស៊ីនេះ៕

ប្រធានាធិបតីកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងការបាត់បង់តំណែងដោយសារ…

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងភាពចលាចលនៃវិបត្តិនយោបាយដ៏ជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យទំនើបរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតី Yoon Suk-yeol ស្រាប់តែប្រកាសចេញច្បាប់អាជ្ញាសឹកតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី ៣ ខែធ្នូដោយឯងៗ មិនបានពិភាក្សាជាមួយនរណាម្នាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បង្កឱ្យមានការរិះ.គន់យ៉ាងចាស់ដៃទៅលើប្រធានាធិបតីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTGqBep4zwDvSv6_uKugkHUBjKZ7icGnWA9AGGtt1CPEdmvGgy9R7DXqg9x7yDCohNC0Wc-NrHZM43dagoSf7Z3ZT81vEigamqIayk6_Ubb6qwu7Uv8G06B3gtwg0RK96uNqUttQcIF1QPUtCjfIF3QKOV5Hv_qcliSoPVb_b0SY9fhZJo2tjJUzfkV_Np/s1440/image_2024-12-05_08-23-53%20(2).png
ទោះបីជាព្រឹកថ្ងៃទី ៤ ខែធ្នូលោកប្រធានាធិបតី Yoon Suk-yeol បានប្រកាសដកច្បាប់អាជ្ញាសឹកចេញក៏ដោយ ក៏គណបក្សប្រឆាំងជាច្រើនបានដាក់សំណើរមួយដើម្បីចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់។ ដូច្នេះបច្ចុប្បន្នប្រធានាធិបតីរូបនេះ កំពុងប្រឈមមុខនឹងការបាត់បង់តំណែង ដោយសារប្រជាពលរដ្ឋ និងគណបក្សប្រឆាំងចំនួនប្រាំមួយ រួមទាំងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យលោកលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីលោកធ្វើឱ្យប្រទេសជួបភាពចលាចលពេញមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1pKEJ2-j5kJ5TWMug4NJsmpE_wMG6q88CLuS-GszqNY7x6YFdHZa-BAvZ7ISq_tQOSUanvMnI38C3g3fs03W8-puYVcGinf086KPhO00JpaH0ZvEvK3zC1ygyjIS9Zj7DV-9gZSKFOZ1Jcb59KObMJS5ZBeBy9Mzdt9NxiihfyNny4e5lSZ63bskuM7Ej/s1920/image_2024-12-05_08-23-53.png

គណបក្សប្រឆាំង រួមទាំងគណបក្សប្រជាធិបតេយ្យបាននិយាយថា “ការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon Suk Yeol គឺជាការបំពានយ៉ាងច្បាស់លើរដ្ឋធម្មនុញ្ញ”។ ការប្រកាសភ្លាមៗនេះគឺជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ វាជាអំពើបះបោរដ៏ធ្ងន់ធ្ងរមួយ ហើយត្រូវឱ្យលោកលាលែងពីតំណែងភ្លាមៗ។ លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបន្ថែមថា “ប្រធានាធិបតីរូបនេះបានប្រព្រឹត្តទង្វើដែលស្មើនឹងការក្បត់ជាតិ នៅពេលដែលគាត់ប្រមូលផ្តុំទាហានភ្លាមៗ” ច្បាស់ណាស់គាត់មិនអាចបន្តកាន់តំណែងនេះទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSe2GqtowJ48wNG17tTb5F7scfvNTLakUwYAMWFg57MRHLtSoCU9af1CcJK3pxv94fIw4jDOe_484QApjjIpEoV0gjnJwaIKnn5xxlCawM9UMfigZRh-dl4e9qRtielqNugW6zpRtXTz578lq_ETGeQqag3V53PmvM51UL-vjh_4QitwfQyRYmFzmuFz5/s1200/image_2024-12-05_08-23-54.png

គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកគឺជាច្បាប់ដែរបង្កើតឡើងនៅពេលប្រទេសជាតិមានអាសន្ន និងផ្តល់អំណាចដឹកនាំទៅឱ្យក្រុមកងទ័ពយោធា ដោយយោធាប្រើអំណាចត្រួចត្រាជាទូទៅលើកិច្ចការខាងស៊ីវិលដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ។ ជាទូទៅរដ្ឋាភិបាលមួយកម្រអនុវត្តច្បាប់អាជ្ញាសឹកណាស់ព្រោះថា វាប៉ះពាល់ខ្លាំងដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ លុះត្រាតែស្ថានភាពសន្តិសុខ និងសន្តិភាពក្នុងប្រទេសនោះមានលក្ខណៈដុនដាបខ្លាំងទើបគេអនុវត្តច្បាប់នេះឡើង។ ដូច្នេះច្បាប់នេះអាចរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋទូទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikSb7xxE6_HL9E6K-Wiz_b1aKwd_H8DU_9tkB9yxLdY4zEzE_Af0xnYB0sdyq3Jj4w_StCZH25wpwMeWNrJc2gbZ3aR14frVlI5_FgU-f2RCYL_Lr1Lr8DVvngwsd2Ju7Jf8kjjVPDJ1_q1A-rudgwiRVXqYmf24GluvNBKgnZfNT57CIOU3AREYUCwl0H/s1245/image_2024-12-05_08-23-54%20(2).png

ថៃរំពឹងថា ការនាំចេញសាច់មាន់ទៅក្រៅប្រទេសនឹងកើនឡើងនៅឆ្នាំ២០២៥

0

ប្រទេសថៃ ៖ មន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ថា ការនាំចេញសាច់មាន់លើពិភពលោកនឹងកើនឡើងខ្ពស់ ហើយការនាំចេញសាច់មាន់របស់ថៃនឹងកើនឡើងដូចគ្នានៅឆ្នាំ២០២៥ ។ ការនាំចេញសាច់មាន់កើនឡើងនេះ ដោយសារតម្រូវការច្រើនពីអតិថិជន និងជួយជំរុញដល់ការនាំចេញសាច់មាន់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6llmmUB1Id841uvdLPBkVW5muljJ3U0NikCB3olF7aZIBKMhdN6jq8shdll4yFykpicks-nOkf27TuwOvzFZU9EzTRSXRFW94qJh_TKip2B6LvHcAnfMB-Mjh3UhJ5wdcnelPVIVX7dg4MAtmzCMEw4kqEecAhLh_M2MdNyCa1unfXWk95AxYWpnks0-/s1280/photo_2024-12-04_14-46-59.jpg
ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ប្រទេសថៃគួរតែប្រុងប្រយ័ត្នចំពោះការនាំចេញសាច់មាន់ប្រេស៊ីលកើនឡើងខ្លាំង ដោយសារប្រេស៊ីលជាប្រទេសនាំចេញសាច់មាន់ច្រើនជាងគេស្ថិតក្នុងលំដាប់ទី១ លើពិភពលោក ។ ហេតុនេះ ថៃត្រូវតែរក្សាចំណែកទីផ្សារសាច់មាន់ និងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសថ្មីៗថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Nt9Zk-_f4gntviVIh3_k_3_tSsiNrlNMa-GzEyU6oHtRJD3L9cHUvIkRoqzs1NM7itpTXOFb4nFxf9zTiilaRuZaGV2MEv_nLlrhpEiw6cim68968NEUiIJNI4XdgbUi04qWvwZzec25Lb0wM9VWWfD0tuDoowy1TZUkb-RVxc82DUs3bwT7vqyoigLa/s750/image_2024-12-05_08-18-46.png

លោក ផូនផុង ណៃយ៉ាណាផាកន នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និយាយថា ក្រោយពីបានតាមដានស្ថានការណ៍នាំចេញសាច់មាន់ លោករំពឹងថា នៅឆ្នាំ២០២៥ បរិមាណនាំចេញសាច់មាន់លើពិភពលោក នឹងកើនឡើង២% ឬស្មើ១៣លាន ៨សែនតោន ។ រីឯថៃ ដែលជាប្រទេសនាំចេញសាច់មាន់ច្រើនលើពិភពលោក នឹងនាំចេញសាច់មាន់កើនឡើងដូចគ្នា ហើយថៃគួរប្រយ័ត្នផលប៉ះពាល់ដោយសារការនាំចេញសាច់មាន់ប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjt3Ba-1LoIm__LnPCmu6omy9cEaiwxA3OepBrp8M_S-pGlF7dT4-EwsZNQhCCvKrfU9n981vvNi28-EgJypyKOfoKebVgLHRLkq1nQux0IUbkPt0ZL0uSPjw8aKY_RmvzA7XLDgXoWTD0sul8TJxXjpfwGccrIFn2PsD1MGryZRHKyS1Jo_pa2rDLayMf/s1100/image_2024-12-05_08-18-46%20(4).png

ដោយឡែក របាយការណ៍ស្ថានការណ៍ទីផ្សារសត្វស្លាបរបស់ក្រសួងកសិកម្មអាមេរិករំពឹងថា ការចិញ្ចឹមមាន់យកសាច់លើពិភពលោក នៅឆ្នាំ២០២៥ នឹងស្មើប្រមាណ ១០៤លាន ៩សែនតោន គឺខ្ពស់ជាងបរិមាណសាច់មាន់ឆ្នាំ២០២៤ ដែលស្មើត្រឹមតែ ១០៣លានតោន ។ សាច់មាន់លើពិភពលោកកើនឡើងនេះ ដោយសារតម្រូវបរិភោគកើនឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfbMZUc51Kd5mh7_CIOiaoIi_EOJPOKXow8dZQKFqowEQ3QqJoNndODRd0J2Fe_HcEWBlB4y7oWwrod1an4g827on_2PQaKL_kNljC8WSxNEH0wu54I6QOB6FSK2Cgz-bODg1NQ9eOpWCi3dt8ARl329eGCM1khTkOBOZKX9OaNJzZPe6X-yCdZcPg5TZ/s800/image_2024-12-05_08-18-46%20(3).png
ចំណែកការចិញ្ចឹមមាន់យកសាច់នៅចិនបានកើនឡើងខ្លាំង ហើយចិននឹងក្លាយជាប្រទេសចិញ្ចឹមមាន់យកសាច់ច្រើនជាងគេលើពិភពលោកម្តងទៀត ខណៈចិនធ្លាប់ជាប់ចំណាត់ថ្នាក់ទី១ ដែលមានបរិមាណសាច់មាន់ច្រើនបំផុត ប៉ុន្តែត្រូវប្រេស៊ីលយកចំណាត់ថ្នាក់នេះ នៅឆ្នាំ២០២២ ។ ការនាំចេញសាច់មាន់ប្រេស៊ីលកើនឡើងខ្លាំងនឹងប៉ះពាល់ដល់ការនាំចេញសាច់មាន់របស់អឺរ៉ុប និងអាមេរិក ហើយនាថ្ងៃអនាគត ប្រេស៊ីលនឹងដណ្តើមចំណែកទីផ្សារប្រទេសផ្សេងៗបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXI_EqqXUiPC5JqZb8gWtUy9WIRxLVkZ7HuyZ4w-hLuvfNma2ArWKSZRK-iU4OXzewkrOlMPIBekbGv2AEKahGF1U97lfXVx97IROxb1_ancdlVQKjw_mfVIxD6KOAomLvHZKkvg3ofYwwLwcbhPagNtjJ-AVErQf9nbSLE5aQVuAgwBPyXOVV6YsoCzMP/s1000/image_2024-12-05_08-18-46%20(2).png

គួរបញ្ជាក់ថា ប្រទេសថៃទទួលបានប្រាក់ចំណូលពីការនាំសាច់មាន់ទៅក្រៅប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ (ចាប់ពីខែមករា ដល់ខែតុលា) គឺស្មើជាង៣ពាន់លានដុល្លារអាមេរិក កើនឡើង៤,៩% ៕

រុស្ស៊ីបន្តវិធានការហាមឃាត់ការនាំចូលអាហារពីប្រទេសជាច្រើនរហូតដល់ចុងឆ្នាំ២០២៦

0

ប្រទេសរុស្ស៊ី ៖ យោងតាមឯកសាររបស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីបណ្តាប្រទេសជាច្រើនដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី រហូតដល់ចុងឆ្នាំ២០២៦ ។ លើសពីនេះ រុស្ស៊ីនឹងបន្ថែមប្រទេសមួយទៀតទៅក្នុងបញ្ជីហាមឃាត់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAgGsnS8Rrx7GMrHnIJYWCnGEwD1VtTIpLDkEW1oViMqh6Z64Vu74O2Wtrv4iXZhBYTAblxa2RjJg8ArVuACK5lhpIOVidZPmu7BYtTuNWsRAJYJ7-3YJjJUZSoibVyaFuIm4QVQ2vcIKYVEFGkoOzMkVWETwe4gRtgnNl08a5FH_qwMr8bZO0ivHfGt5/s1183/image_2024-12-05_08-14-41%20(2).png
សារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ថា កន្លងមក រុស្ស៊ីបានអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីប្រទេសជាច្រើន ដូចជា ៖ អាមេរិក, សហភាពអឺរ៉ុប (EU), កាណាដា, អង់គ្លេស, អូស្ត្រាលី, ន័រវេស, អ៊ុយក្រែន, អាល់បានី, ម៉ុងតេណេហ្គ្រោ, អ៊ីស្លង់ និងលីចតេនស្ទីន ។ រីឯវិធានការហាមនាំចូលអាហារលើកចុងក្រោយរបស់រុស្ស៊ី នឹងបន្ថែមប្រទេសនូវែលសេឡង់ ចូលក្នុងបញ្ជីហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAW3HhFVryw959TG1Xjv8drinJdXJ9FcQC20L4r8-UJYEirKNoNfKbLR85JcEtsxCxjBX8-0KpY3bcOu-TWKmUAtrqi9hW4GjgETpd8aUJr_jkJs35qXzNY0mip-0zB-_m3acg1fgKMZoYDtUnz33U8lQGmbMwNyigjuTJND4grUJg14LsbCQnOVxCMv1/s1000/image_2024-12-05_08-14-41.png

ចំណែកប្រភេទអាហារដែលរុស្ស៊ីហាមនាំចូមកកាន់ប្រទេសរបស់ខ្លួន រួមមាន ៖ សាច់សត្វ, សាច់ក្រក, ត្រី, អាហារសមុទ្រ, ផលិតផលទឹកដោះគោ, បន្លែ និងផ្លែឈើ ។ រុស្ស៊ីបានអនុវត្តវិធានការហាមនាំចូលអាហារពីប្រទេសជាច្រើនជាលើកដំបូង កាលពីឆ្នាំ២០១៤ ហើយរុស្ស៊ីបានពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjH82oZdIIkdZ5-Kl7UV3J7NqOmJ7MJtRclaSmuHaJ6eEnuCJa2d2XshrV-hp233pguLJbqfw9IaSNdMeRHxsPAkuAiIk8lRfOPEMrhpG1J6pjcc3T2449OElfdfl22BxTizhudb0aPjOiKiqIze_gcE2BZL4keUk0uM6RCpwQu9CCmjIcXWuGwbzak3q/s1800/image_2024-12-05_08-14-42.png
រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីក៏បានប្រកាសពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេសបន្តទៀត រហូតដល់ចុងឆ្នាំ២០២៦ ។ មតិនានាសន្និដ្ឋានថា រុស្ស៊ីនឹងអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារបែបនេះជាច្រើនឆ្នាំទៀត ឬលុះត្រាតែប្រទេសនានាឈប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lsScRxQobmRu9YIn7MNEkr-OUFbb0RDujiSkvk3WGquOEXdMECmRwPtMR0jUB-ueKvwO8EvXYhq-kCIvKL6oltj4S4paMts8YRsWCJ631T3Dpu4sQD_tyQngHnF4wuYSnzwQwY6Jqn5jpH_u63yLmqSwAD2HvmFjzsaIXai2WkkCpkF_kdHI-6aft9M7/s1012/image_2024-12-05_08-14-44.png

គួរបញ្ជាក់ថា ប្រទេសជាច្រើន ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ពុំពេញចិត្តនឹងរុស្ស៊ីយ៉ាងខ្លាំងពាក់ព័ន្ធករណីរុស្ស៊ីវាយប្រហារលើទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំ ទើបប្រទេសទាំងនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដើម្បីឱ្យរុស្ស៊ីនៅឯកោពីគេ ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចដាស់តឿនថា វិធានការហាមនាំចូលអាហាររបស់រុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន ហើយស្បៀងអាហារនឹងលើសតម្រូវការនៅអឺរ៉ុប ៕

បើកចំហជាសាធារណៈមិនទាន់បានប៉ុន្មាន ណារ៉ូ ស្នើសុំ លីន វី រៀបការហើយ

0

គូស្នេហ៍ស្ថិតនៅក្នុងក្រុម Vessa របស់ ហេង វិសាល គឺ Linda Vee និង Naro Vee បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Naro បានសម្រេចចិត្តស្នើសុំ Lin រៀបការដោយបានទទួលចម្លើយយ៉ាងកក់ក្តៅ។ អ្នកទាំងពីរទើបតែបើកចំហស្នេហាជាសាធារណៈកាលពីខែសីហា និងបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCi9GwnG6CDbNHti0IR-MAiz5mPoOkyECSPpr4KQrKGVTYuVmtZi9q7exOkWms5YO3Oxa5SEMRzdeFcq2RZG1uDL43yHPeiE78iLOj9HRgGAZe3Vjm3dcTLwOgE0GqWP4vwYUIAxNKBOENlTA-q8xe2Wv4rdqMlUPtfJEyEc4U4C8LdyeyFlJhHDCW3Ru8/s1699/image_2024-12-04_09-52-44%20(2).png

នៅយប់ថ្ងៃទី៣ ធ្នូ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីវិស័យ Content Creator ជោគជ័យមួយគូទៀតបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ពេលនេះដល់វេនកូនក្រុមតែម្តង គឺជា Linda Vee និង Naro Vee ដែល Naro បានស្នើសុំ Linda រៀបការជាមួយនឹងសាក្សីជាច្រើននាក់ចូលរួម។ Linda បានផ្តល់ចម្លើយ យល់ព្រម ទៅដល់គូស្នេហ៍ ដែលធ្វើឱ្យអ្នកផ្សេងទៀតចូលរួមអបអរសាទរចែករំលែកដំណឹងល្អជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJju6ucSOm5PeLTOy903FocQVd18yIDUnQtuQZlxO2MbVx7wtvOvQHA2UsWqWskJBEHg-QppRmcczWudgoWIBitd6Xctoq_Ozesj62hm_e2xo10vtAxOK1au_SJijt2ZdV-4kNtQpcPr0lVRKbU147oSa1RYDUcxFrEW8NG91eY_pSIteFA-RNumwnDAPA/s2048/image_2024-12-04_09-52-45.png

ដំណឹងអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ Content Creator រួមទាំង Influencer និងអ្នកគាំទ្រផងបានចូលរួមអបអរសាទរ Linda Vee និង Naro Vee ព្រោងព្រាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aIpgBXLcPCXmlJlRFXAPPXgwDXoPoxGrO_kQsV6C_6muJubWQaQSq176epI_ZulsOS24buisJHMp_yZI-0ApYJ5CdY6gh-5DQ1-TrgGaHM4cZSxIse-zor4hyphenhypheni4Dxi2OAAaVvfOp1SoWSGJGLagaIsmmv6dbr1WMr1I9-td33tsTtUtRb-5VlZLaGJQP/s2048/image_2024-12-04_09-52-42.png
គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕

Luhan រងនូវមតិរិះគ.ន់ចំពោះអាកប្បកិរិយាទំនងស្រវឹងអំឡុងពេលផ្សាយផ្ទាល់

0

Luhan អតីតសមាជិកក្រុម EXO បានប្រឈមមុខនឹងការរិះគ.ន់បន្ទាប់ពីលេចចេញនូវភាពស្រវឹង និងអាកប្បកិរិយាមិនប្រក្រតីអំឡុងពេលការផ្សាយផ្ទាល់នាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfy2uXR9-R7-EScWAUqMGG_O8hV6f1rLsM3qHcpvKphixU5SgBKgK4eFN3rft0H7vB1t6ad8QnJ0n4qgIwR9F5SsQ0Lqb2D5S-cMT-jr6ZqMjaNdwBgjM0vRhLbYEGe-HObJhpKBqzJkq9Ru_ShnXxJhePIlYbbqpk0KOUpg3wv7cVxtXLEhDRF4C5eQD/s702/image_2024-12-03_15-43-49.png
តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញសញ្ញានៃការស្រវឹង រួមទាំងទឹកមុខឡើងក្រហម ទឹកមុខស្រងូតស្រងាត់ រូបរាងរបស់លោកកាន់តែយ៉ាប់យ៉ឺន និងចលនាមិនចុះសម្រុងគ្នា ដែលនាំឱ្យអ្នកទស្សនាស្មានថាលោកប្រហែលជាបានផឹកស្រា ឬសារធាតុរំញោចមុនពេលការផ្សាយផ្ទាល់នេះបើយោងតាមសារព័ត៌មាន Znews ដកស្រង់ពីទំព័រ 163 ។ ពេលដែលទស្សនិកជនរិះគន់ខ្លួន Luhan មានការខឹងសម្បារខ្លាំងហើយបានបញ្ចេញមតិតបវិញថា «តើអ្នកហ៊ាននិយាយបែបនេះដាក់មុខខ្ញុំទេ? ប្រសិនបើអ្នកមិនមានភាពក្លាហានទេ ចូរនៅស្ងៀមទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDn1HS4q1N68aR-y7YPqTJJcaGCulGgL60cITjB-BEHzsrXxmfS0rholetBKt3JtIVoxed5JhuMvPll4H_Tz0waKcYtVelhEzBxhl24emIGbltFwf8YaItD7gXE9z_0Rzjgus8FfeP6xMD4wImVnVFh98fCgEIXASAAtgP51YBmPYxDzXm-Sm0JU5morqY/s1350/Snapinsta_app_464955868_470281182691324_1031135588582182511_n_1080.jpg

ឧបទ្ទវហេតុនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ដល់មិត្តស្រីរបស់លោកគឺតារាសម្តែង Guan Xiaotong បន្ទាប់ពីអ្នកគាំទ្របានកត់សម្គាល់ឃើញវត្តមានរបស់នាងក្នុងអំឡុងពេលផ្សាយផ្ទាល់។ អ្នកខ្លះបានចង្អុលបង្ហាញការលើកឡើងដ៏ចម្រូងចម្រាសមុនរបស់នាង និងបានចែករំលែកការស្រលាញ់ចំពោះគ្រឿងស្រវឹង ដែលធ្វើឱ្យគូស្នេហ៍មួយគូនេះក្លាយជាប្រធានបទពេញនិយមលើបណ្ដាញសង្គមចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8zgya2o1qSLAw5219N4Qes_MxL2pAS1kdqMQdInokt8wRbHxlMEv3QYLLvQ3GFo6gpak6MM9I_uFJam3ypAuqE9E9C69w3fJXEY8aJB0HguhNHiSwFKcAJy8pf3GwIN_BEN65SHAVGo2cpiaiy3NkJjj-susigZrF_xSXu95Csj30sbd0ulCR_mj_RFke/s1350/Snapinsta_app_464164577_393123650537536_4146132887400918210_n_1080.jpg

អ្នកគាំទ្រសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់ Luhan ដោយហៅថាគ្មានវិជ្ជាជីវៈ និងបង្ហាញពីការគ្រប់គ្រងខ្លួនឯងមិនល្អ។ អ្នកគាំទ្ររបស់ Guan Xiaotong ក៏បានសម្តែងការខកចិត្តរបស់ពួកគេផងដែរ ដោយបន្ទោស Luhan សម្រាប់ការអូសទាញនាងចូលទៅក្នុងជម្លោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwWanFloCTW1hd63kxiTWs59XT0_TtdtaVfw052819sqD4LbCtmFlhpZZwfqEycD5XFmxu7RILTwSl_gNbQr7sjLuhDmHTmImZdMs9kjlS_l8z0qorecJxgP9rKu184n0lkplrEN-cVnqhfm6Ke5lK6GQ72tQuecKsEF8W8JWwkCzU6WhFSFiQFsm-uS4G/s1350/Snapinsta_app_463975622_1100187541442385_364727555941366062_n_1080.jpg
Luhan ដែលបានបង្ហាញខ្លួនដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ២០១២ ដោយបានចាកចេញពីក្រុមក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានដាក់ពាក្យប្តឹងផលិតកម្ម SM Entertainment ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្លួន។ ចាប់តាំងពីពេលនោះមកលោកបានក្លាយជាសិល្បករទោលដ៏ជោគជ័យម្នាក់នៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjygcyclO1Fd7usjojDXfVQcvnLuVp2vK98jvXJChjI8chpBqNzOq6bTcDCwvDUNAOP18fXXtTtpEHTDwvOJWDm3-uyZX7mADkSBNvZwY1v3ORZECTrY57Bo8YLArLs8IsBw8WDUfQSG27TtCdlFIqi8FDXi4PtMp_CxZyBG88G7TFtKrpTjDQJp6VLzhOM/s1350/Snapinsta_app_468377337_557048760303037_167588513725431751_n_1080.jpg

Guan Xiaotong អាយុ ២៧ ឆ្នាំគឺជាតារាសម្តែងដ៏ល្បីល្បាញដែលត្រូវបានទទួលស្គាល់ល្អបំផុតសម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «To Be A Better Man» ឆ្នាំ២០១៦ ។ គូស្នេហ៍មួយគូនេះ បានរួមរស់ជាមួយគ្នាចាប់តាំងពីការបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងខែតុលា ឆ្នាំ ២០១៧ ទោះបីជាមានការប្រឆាំងពីអ្នកគាំទ្ររបស់ Luhan ក៏ដោយ៕

អង្គការយូណេស្កូចុះបញ្ជីសម្លតុមយ៉ាំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃជាផ្លូវការ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាហារដ៏ល្បីឈ្មោះ «សម្លតុមយ៉ាំ» ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ ក្នុងកិច្ចប្រជុំនៅប្រទេស Paraguay ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគសម្លនេះដើម្បីឱ្យក្លាយជា Soft Power របស់ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcjcIKZZhRCeQvDC_Ed84c-9SixtqrOZLfZ1eNAwIZOwpWPjqwkOA_DsF0EP2LjjHQIyxPqsFx0TjNqSF4ajZvYMwQAYiNtmEBo8gZZPuc7ZO9Wz3AmQlqGV5NYAHTx3wq2AkDk1c3svbfc1lG0Ev8tfPvm5JE-uShksuHmnniNdsoQ1CA0XRcjYiy-Ot/s1620/image_2024-12-04_14-03-36.png
លោក Jirayu Houngsub មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា កិច្ចប្រជុំគណៈកម្មការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ បានចុះបញ្ជីសម្លតុមយ៉ាំ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ការចុះបញ្ជីលើកនេះ បានធ្វើឱ្យពិភពលោកស្គាល់ប្រទេសថៃថា គឺជាទឹកដីសម្បូរវប្បធម៌ និងអាហារជាច្រើនមុខ ជាពិសេស សម្លតុមយ៉ាំបង្គា នឹងជួយជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8B_dAzJ4A56TspozbLAIpnregPyR0LwA6UE04NjSksnf3NSRyjuOmag9TgFVlUhVjN11qFo4Ovtjk2DzJTCnNv_Jza_qX7epSa7D3Cn_sLiBcVO56BEdHZGyfcTFFf3mjhA_0axVisI2mocjDu-8L9pN6Ng74iGzP2H2JtQ12nHpyDelSIaewCEG5F24/s1200/image_2024-12-04_14-03-37.png
លោកស្រី ផេថងថាន ថ្លែងថា ការចុះបញ្ជីសម្លតុមយ៉ាំរបស់អង្គការយូណេស្កូ គឺជាភាពជោគជ័យមួយ និងមោទនភាពរបស់ពលរដ្ឋថៃទូទាំងប្រទេស ព្រមទាំងអរគុណគណៈកម្មការនេះ និងម្ចាស់ផ្ទះកិច្ចប្រជុំផងដែរ ដែលផ្តល់កិត្តិយស លើកតម្កើងមរតកវប្បធម៌ថៃ ។ លោកស្រីថា សម្លនេះបញ្ជាក់ពីភាពស៊ីជម្រៅនៃប្រាជ្ញា និងការរស់នៅរបស់ពលរដ្ឋថៃ ហើយវាជាអាហារសុខភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ តាមរយៈការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2HI3Vaq2E0SlCgV70vTsEPpciKQAwUDNMWfMa2d0zktxCU5Oa0FXZrol0_QwKwmdb_EbbIRjtSapHjrr37ErRVRK711JJlwN0dwWfYhX4fSl7pn3soax2CflirfvTYFPjJ8naEeBQxmqOQFQzS8ukwa4RVW-TJ_meL5_QK3apF6JEZmBZciQgoYZ-a2pJ/s1920/image_2024-12-04_14-03-38%20(2).png

ក្រៅពីនេះ លោកស្រីក៏បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគស្លតុមយ៉ាំក្នុងភោជនីយដ្ឋានថៃ ឬសាកល្បងចម្អិនសម្លនៅផ្ទះ ដើម្បីទទួលបានរសជាតិឆ្ងាញ់ភ្ជាប់គ្នាជាមួយវប្បធម៌ ។ សម្លតុមយ៉ាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃបន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងពិធីបុណ្យសង្ក្រាន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7LwL_g7eBWEQUL0sUwh9xXuNRPYf3i87ePNdQCZb08H04JOnFFnJfLX4KRmUJu9sx-xmQ-9RhD7Xb8oY3c-5qYVmUpNBXPmQXWCydJx14-vLnwBTSCwMj4OxlG_jyZL8ceEjhDtKHexe2N6RzJc76is8Qt4jvAlP0-MWCKplYSi725EzMqokNG2q80la/s800/image_2024-12-04_14-03-38.png

នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃនឹងរៀបចំពិធីយ៉ាងអធិកអធមឈ្មោះ «Tom Yum Kung and Kebaya: Intangible Cultural Heritage of Humanity Celebration» ដើម្បីអបអរការចុះបញ្ជីសម្លតុមយ៉ាំ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ។ ក្នុងកម្មវិធីនឹងមានការបង្ហាញពីវប្បធម៌ និងប្រគំតន្ត្រី ដើម្បីឱ្យអ្នកចូលរួមស្គាល់ពីវប្បធម៌ថៃ ៕