Home ព័ត៌មានអន្តរជាតិ តើនៅឆ្នាំ២០៥០ តូក្យូនឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋមានអាយុច្រើន និងរស់នៅតែម្នាក់ឯងមែនទេ?

តើនៅឆ្នាំ២០៥០ តូក្យូនឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋមានអាយុច្រើន និងរស់នៅតែម្នាក់ឯងមែនទេ?

53
0

ប្រទេសជប៉ុន ៖ យោងតាមឯកសាររបស់វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនពលរដ្ឋ និងសន្តិសុខសង្គម ដែលបានផ្សព្វផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា នៅឆ្នាំ២០៥០ (ឬរយៈពេល២៥ឆ្នាំទៀត) ពលរដ្ឋជប៉ុនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ស្មើប្រមាណ២០% នឹងរស់នៅផ្ទះម្នាក់ឯង ហើយតូក្យូ នឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋអាយុច្រើន និងរស់នៅតែម្នាក់ឯង រហូតដល់៥៤% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiesthOStgEq9RJrgw71E1hCVkAUkdkQTSZj6lXsm3JFGWDqNIZIW7NxYoESE4Ov3osRLQ0FoDagAZsDZzr-fo5IA6ac8DwFjI5qwrImtbMg4OpDz81mqS7o6q5FyFxUz8xchEWkwW-BcBP3xmDqqu7_gkEThBFxe_ZJalfPl9iq5SFerxWK6k4wUR61hyphenhyphen7/s1920/image_2024-12-05_09-39-30.png
វិទ្យាស្ថាននេះបញ្ជាក់ថា បញ្ហានេះនឹងកើតឡើងនៅតាមទីក្រុងធំៗ និងតំបន់ជនបទ ដែលបណ្តាលមកពីកត្តាខុសៗគ្នា ដូចជា ៖ នៅតាមទីក្រុងធំៗមានចំនួនពលរដ្ឋរៀបការធ្លាក់ចុះ រីឯនៅតំបន់ជនបទសម្បូរប្តី-ប្រពន្ធអាយុច្រើនរស់នៅ ហើយនៅពេលប្តី ឬប្រពន្ធស្លាប់ គឺនឹងធ្វើឱ្យដៃគូរស់នៅតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioChg-FfRsN_Q4M8sAC1jDc8_D5vzPJSJ2-xuGWF1e6kMgfmAz56wUKAxqcborxnvmJYBrFtnXzVw0PIwpuu6fP8aE3VI1fJzXJzst1DnB7gF0UAqjDfFALTMmVj4RwpnSmtZ0tRtvJum9-qidunWpdJekxw-WZR_-xd6GBvNydQul5bMCvX8vCKvVUfsb/s2000/image_2024-12-05_09-39-31.png

វិទ្យាស្ថានរំពឹងថា គ្រួសារជប៉ុនដែលមានពលរដ្ឋអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងកើនឡើងយ៉ាងឆាប់រហ័ស និងសាយភាយទៅតាមបណ្តាខេត្ត នៅឆ្នាំ២០៥០ ក្នុងនោះខេត្តចំនួន៤ អាចមានតួលេខច្រើនជាងបណ្តាខេត្តផ្សេងៗទ្វេដង គឺខេត្តអូគិណា, វ៉ាឈិកាក់, សៃតាម៉ា និងអិបារ៉ាគិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2JRSBz2ucly6MIO6RpYIYqLgTECAhPCvsGQh_tQ4AoZ5VeTkF3iO3gMmT89AqpNY3NpsX9-USx09qAhqkl9-AJPFvU92xGDe075qq5q9bQsE0bNlOFX4o7wJC8fUzPa1ZsbrvURHdhGabrf0xTl33ImxROK67iQLdz_HWtea7RZTrkIUIw35GSiEEG3z/s2048/image_2024-12-05_09-39-35.png
ហេតុនេះ ចំនួនគ្រួសារមានសមាជិកតែម្នាក់នឹងកើនឡើងនៅគ្រប់ខេត្តទាំងអស់ នៅឆ្នាំ២០៥០ ។ ពលរដ្ឋជប៉ុនចាស់ៗរស់នៅផ្ទះតែម្នាក់ឯងនឹងធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ ពិបាកផ្តល់ការថែទាំសុខភាព, ការប្រើប្រាស់សេវាពេទ្យ, ភាពក្រីក្រ និងពលរដ្ឋអាយុច្រើនរស់នៅឯកោពីសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9I24lPPMFZjm7LXayig7FFC5_s5o__FJpJ_E2XyoeLweL_A1-CErxxC1NfX4gGPVYBPnuDAhiO0qCB7j7DvnSAmtPqTT_Z3Kj27QAkNdkTAKPsguzJ8eIy_dtpLYhTbh5oPQ7wa00s-2mkyCsuStHMA0qp9HnLap2eW7nG-XwHio3YO7vzVCNIKYOiR_R/s1199/image_2024-12-05_09-39-37.png

ចំណែកមូលហេតុដែលចំនួនពលរដ្ឋរស់នៅទីក្រុងតូក្យូ និងនៅបណ្តាខេត្តធ្លាក់ចុះ គឺដោយសារចំនួនការរៀបអាពាហ៍ពិពាហ៍របស់យុវជនជប៉ុន និងអត្រាកំណើតធ្លាក់ចុះខ ។ គេរំពឹងថា ចំនួនគ្រួសារជប៉ុនសរុប នឹងស្មើជាង៥២លានគ្រួសារ នៅឆ្នាំ២០៥០ គឺធ្លាក់ចុះ៥,៦% ពីចំនួនជាង៥៥លានគ្រួសារ នៅឆ្នាំ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbykAsXmDW4m0bKFSVK1w5XIGEqrXXHPI88dggpS22_dOnIPqVXQgGTgcjez7uEKIcTBcx-A5ZQ6mgYihFIUmDtFMvYJdzkC88m2KMxU-qGQg6CK85RxQ5TCNwiReLKZMrQkHVKvDOvl5NAzrZKOHSk5S-jnu30AuN55Inb9f0Tq6gmAIh6Q0W9Tvt7amx/s1858/image_2024-12-05_09-39-38.png

ជាមួយគ្នានេះ ចំនួនគ្រួសារជប៉ុនដែលមានសមាជិកតែម្នាក់ នឹងកើនឡើងពីជាង២១លានគ្រួសារ នៅឆ្នាំ២០២០ មកស្មើជាង២៣លានគ្រួសារ នៅឆ្នាំ២០៥០ ៕