Home Blog Page 791

ប្រទេសអូស្ត្រាលី បានកែច្នៃកាកសំណល់កាហ្វេប្រើជំនួសខ្សាច់ ដើម្បីធ្វើផ្លូវបេតុង

0

ប្រទេសអូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូស្ត្រាលី RMIT បានកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេឱ្យប្រែក្លាយទៅជាធាតុផ្សំម្យ៉ាងនៃវត្ថុធាតុដើមដែលអាចលាយបញ្ចូលទៅក្នុងបេតុង ដើម្បីធ្វើឱ្យផ្លូវបេតុងកាន់តែរឹងមាំ និងយូរអង្វែងប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlLyeCzdbntLMDLyvrYUPxT-m1NFrgl7LWo-Kioe12ksGPJgmqVJQTcbtRDzhVTYW7CTp4E7PnhFxrs26S4q6yepFehHAG6S8u9NZsTi8bDt-mUgeT5Jv5aX9StNh3OtVhhes_QetalelUmXHqBAJVljtwe8-PWzbssQskW05CZjmP__kZuqR15iOIaL-x/s1220/image_2024-10-29_13-38-23%20(2).png
ការកែច្នៃនេះមានគោលបំណងផ្លាស់ប្តូរពីកាកសំណល់កាហ្វេអត់ប្រយោជន៍ ទៅជាវត្ថុធាតុដើមដ៏ចំាំបាច់បំផុតមួយអាចប្រើប្រាស់បានទាំងក្នុងវិស័យសំណង់ និងជួយកាត់បន្ថយការបំពុលបរិយាកាសចេញពីបរិស្ថានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThjJXlM-uyWcgbxudokgczCY6nQWKcZMAwAq9V3U0wz9kbSZz7k2QS5EkwgeE-rRMcOmLs_GSuRbjixIhEB5EDJR1pWq1DklWXBRGGcdpK5BADwgm7bZ4uTZCPVuo65e6FVYAR-lkrLMkGJHGIRG8xVtoYsdJBaJAQHoxhC5jhyhDuclzEOlsQ4MXEoAn/s1024/image_2024-10-29_13-38-23.png

យោងតាមលោក Rajeev Roychand បាននិយាយថា ជាទូទៅគ្រាប់កាហ្វេត្រូវបានគេចាត់ទុកជាធនធានធម្មជាតិដែលប្រើប្រាស់ច្រើនជាងគេបំផុតទី ២ របស់ពិភពលោកបន្ទាប់ពីធនធានទឹក។ ជារៀងរាល់ឆ្នាំ កាហ្វេប្រមាណជា ១០ លានតោនត្រូវបានផលិតហើយកាកសំណល់ប្រមាណ ៦ លានតោនត្រូវបានបោះចោលចូលទៅក្នុងបរិស្ថាន ដោយកាកសំណល់ទាំងនោះបានចូលរួមយ៉ាងសំខាន់ក្នុងការបំផ្លាញបរិយាកាសភពផែនដីតាមរយៈការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkpLOheuu5hEygFw_UaXDl773vYURYQEVGX8Q9qrt6YSdljB1as-HTE9-be0V8y9sgd8lkgVRSYEj9gp1L7ogi5tHNntEvEl1KHEsHZRCDjzU4JqdSj6hxYJHrcuXdSup1lON5cN939OO9m6eCgPgUVAWadXUUwvyiXrLXbulqITUCs8G1wDs8vKNbE5s_/s800/image_2024-10-29_13-38-24%20(2).png
ដើម្បីកុំឱ្យកាកសំណល់កាហ្វេអត់ប្រយោជន៍ អ្នកស្រាវជ្រាវបានធ្វើការដុតកំដៅកាកសំណល់កាហ្វេក្រោមសីតុណ្ហភាព ៣៥០ អង្សាសេ នៅក្នុងម៉ាស៊ីនបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតឱ្យបាននូវជីវឧស្ម័ន ឬហៅថា biochar។ biochar អាចជំនួសខ្សាច់ ១៥% សម្រាប់ប្រើប្រាស់ដើម្បីបង្កើតជាបេតុង ហើយធ្វើឱ្យបេតុងកាន់តែមានភាពរឹងមាំរហូតដល់ ៣០% ដោយត្រូវការស៊ីម៉ងត៍តិចជាងមុន ១០% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnYHVmoXpUWv-iIfZO9QIBtdimTI0bZ7iIEwPs5y-deFBicWVWfhtQ49ztwTeTbmbTZNW6DDaEWpQ27pCSFTQA3GBICvAHav71r4vGghm1JaNrkT-X36WteG5bgB6dtYgO8eQCAq-J-J2LcclrFZ6iaEoQEpd1aTQBQ0NMWaM9MRgzHz_rl84Cz24I-uCk/s3370/image_2024-10-29_13-38-25.png

ហេតុនេះកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេ គឺជួយជំនួសខ្សាច់ ធ្វើឱ្យការសាងសង់ផ្លូវបេតុងរឹងមាំ និងយូរអង្វែងជាងមុន។ បន្ទាប់ពីអូស្ត្រាលីបានសាងសង់ផ្លូវបេតុងធ្វើពីកាហ្វេដំបូងគេនៅលើពិភពលោករួច សាកលវិទ្យាល័យផ្សេងៗទៀត ក៏កំពុងសម្លឹងមើលជីវឧស្ម័ន ឬ biochar និងសារធាតុជីវឧស្ម័នផ្សេងៗទៀតនៅក្នុងការបង្កើតបេតុងប្រកបដោយនិរន្តរភាពផងដែរ៕

ប្រទេសអូស្ត្រាលី បានកែច្នៃកាកសំណល់កាហ្វេប្រើជំនួសខ្សាច់ ដើម្បីធ្វើផ្លូវបេតុង

0

ប្រទេសអូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូស្ត្រាលី RMIT បានកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេឱ្យប្រែក្លាយទៅជាធាតុផ្សំម្យ៉ាងនៃវត្ថុធាតុដើមដែលអាចលាយបញ្ចូលទៅក្នុងបេតុង ដើម្បីធ្វើឱ្យផ្លូវបេតុងកាន់តែរឹងមាំ និងយូរអង្វែងប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlLyeCzdbntLMDLyvrYUPxT-m1NFrgl7LWo-Kioe12ksGPJgmqVJQTcbtRDzhVTYW7CTp4E7PnhFxrs26S4q6yepFehHAG6S8u9NZsTi8bDt-mUgeT5Jv5aX9StNh3OtVhhes_QetalelUmXHqBAJVljtwe8-PWzbssQskW05CZjmP__kZuqR15iOIaL-x/s1220/image_2024-10-29_13-38-23%20(2).png
ការកែច្នៃនេះមានគោលបំណងផ្លាស់ប្តូរពីកាកសំណល់កាហ្វេអត់ប្រយោជន៍ ទៅជាវត្ថុធាតុដើមដ៏ចំាំបាច់បំផុតមួយអាចប្រើប្រាស់បានទាំងក្នុងវិស័យសំណង់ និងជួយកាត់បន្ថយការបំពុលបរិយាកាសចេញពីបរិស្ថានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThjJXlM-uyWcgbxudokgczCY6nQWKcZMAwAq9V3U0wz9kbSZz7k2QS5EkwgeE-rRMcOmLs_GSuRbjixIhEB5EDJR1pWq1DklWXBRGGcdpK5BADwgm7bZ4uTZCPVuo65e6FVYAR-lkrLMkGJHGIRG8xVtoYsdJBaJAQHoxhC5jhyhDuclzEOlsQ4MXEoAn/s1024/image_2024-10-29_13-38-23.png

យោងតាមលោក Rajeev Roychand បាននិយាយថា ជាទូទៅគ្រាប់កាហ្វេត្រូវបានគេចាត់ទុកជាធនធានធម្មជាតិដែលប្រើប្រាស់ច្រើនជាងគេបំផុតទី ២ របស់ពិភពលោកបន្ទាប់ពីធនធានទឹក។ ជារៀងរាល់ឆ្នាំ កាហ្វេប្រមាណជា ១០ លានតោនត្រូវបានផលិតហើយកាកសំណល់ប្រមាណ ៦ លានតោនត្រូវបានបោះចោលចូលទៅក្នុងបរិស្ថាន ដោយកាកសំណល់ទាំងនោះបានចូលរួមយ៉ាងសំខាន់ក្នុងការបំផ្លាញបរិយាកាសភពផែនដីតាមរយៈការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkpLOheuu5hEygFw_UaXDl773vYURYQEVGX8Q9qrt6YSdljB1as-HTE9-be0V8y9sgd8lkgVRSYEj9gp1L7ogi5tHNntEvEl1KHEsHZRCDjzU4JqdSj6hxYJHrcuXdSup1lON5cN939OO9m6eCgPgUVAWadXUUwvyiXrLXbulqITUCs8G1wDs8vKNbE5s_/s800/image_2024-10-29_13-38-24%20(2).png
ដើម្បីកុំឱ្យកាកសំណល់កាហ្វេអត់ប្រយោជន៍ អ្នកស្រាវជ្រាវបានធ្វើការដុតកំដៅកាកសំណល់កាហ្វេក្រោមសីតុណ្ហភាព ៣៥០ អង្សាសេ នៅក្នុងម៉ាស៊ីនបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតឱ្យបាននូវជីវឧស្ម័ន ឬហៅថា biochar។ biochar អាចជំនួសខ្សាច់ ១៥% សម្រាប់ប្រើប្រាស់ដើម្បីបង្កើតជាបេតុង ហើយធ្វើឱ្យបេតុងកាន់តែមានភាពរឹងមាំរហូតដល់ ៣០% ដោយត្រូវការស៊ីម៉ងត៍តិចជាងមុន ១០% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnYHVmoXpUWv-iIfZO9QIBtdimTI0bZ7iIEwPs5y-deFBicWVWfhtQ49ztwTeTbmbTZNW6DDaEWpQ27pCSFTQA3GBICvAHav71r4vGghm1JaNrkT-X36WteG5bgB6dtYgO8eQCAq-J-J2LcclrFZ6iaEoQEpd1aTQBQ0NMWaM9MRgzHz_rl84Cz24I-uCk/s3370/image_2024-10-29_13-38-25.png

ហេតុនេះកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេ គឺជួយជំនួសខ្សាច់ ធ្វើឱ្យការសាងសង់ផ្លូវបេតុងរឹងមាំ និងយូរអង្វែងជាងមុន។ បន្ទាប់ពីអូស្ត្រាលីបានសាងសង់ផ្លូវបេតុងធ្វើពីកាហ្វេដំបូងគេនៅលើពិភពលោករួច សាកលវិទ្យាល័យផ្សេងៗទៀត ក៏កំពុងសម្លឹងមើលជីវឧស្ម័ន ឬ biochar និងសារធាតុជីវឧស្ម័នផ្សេងៗទៀតនៅក្នុងការបង្កើតបេតុងប្រកបដោយនិរន្តរភាពផងដែរ៕

កម្ពុជា គ្រោងទិញថាមពលអគ្គិសនីស្អាតពីប្រទេសជិតខាង៦០០មេហ្គាវ៉ាត់

0

ថ្លែងក្នុងកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងថាមពល ឯកឧត្តម កែវ រតនៈ លើកឡើងថា៖”កម្ពុជាកំពុងសម្លឹងឃើញការបង្កើនការនាំចូលថាមពលស្អាតពីប្រទេសក្បែរខាងដូចជា ឡាវ វៀតណាម និងថៃ ច្រើនជាង៦០០មេហ្គាវ៉ាត់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZG6gJoI1pl4f4kvtcaSJSDzN578P-ouqaoJPwYY1Vajg4wSicAp4vJRb7eW6USpp_nifPknD1qZ0c6L0c1oujtd9BMTGgGYxaFKYS1qiAVIfyGPmyrW7WPqRPJkgfKlQ9-e0w-4theuzim_S6mrF-KxMJPaKj73cWI-Y0Wo7QfJ0oms1wmxV7kIe6KN5/s1440/image_2024-10-29_13-20-34.png

នៅក្នុងនោះ កម្ពុជា គ្រោងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនីមានអនុភាព៣០០ មេហ្គាវ៉ាត់ពីប្រទេសឡាវ ៣០០មេហ្គាវ៉ាត់ពីវៀតណាម និង១០០ មេហ្គាវ៉ាត់ពីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwT7AwjKqso0y7kOMGg_Me4krc5JtmqrSBuJJh9VObRQUMbyXCQdO7HkTtVHjg9QZe33KEHQmXk6d1PK704ddt3QQLVW1Qzg2AzXVLK8zl4hm4cyjnWkf8n286NX3GsXf6RZQQY3S39xYWD8T9wIthZXvwviuk_o58gd3gqU7YILVWxoZH1Kmk3BrBx114/s960/image_2024-10-29_13-22-21%20(2).png

ការនាំចូលអគ្គិសនីជាយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ដោយសារតម្រូវការកើនឡើង ហើយតាមរយៈប្រភពអគ្គិសនីពីប្រទេសជិតខាង ទើបកម្ពុជាអាចដោះស្រាយបញ្ហាខ្វះខាតបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgriTgfbMzsalYG1nfm6_YzaeUeYoJKoLhZ3WS3HuGbgxdf1UGL7Yp5YYk1RdIXktu_O_wNTKwG3qcB0-HsC3Azf4PdLMxjTwZhR2Hbo63Wmdn36RQ-rm33VMLXsnnEHz77OoD55rWoya4tinv_a4ZPU2ZBdjuwuhgh48GbRLDf2xQPGqechgj0rkWFVpJl/s850/image_2024-10-29_13-22-21.png

បច្ចុប្បន្ន កម្ពុជាបាននាំចូលថាមពលអគ្គិសនីសរុបពីប្រទេសជិតខាង ១០៣០មេហ្គាវ៉ាត់ ដែលស្មើនឹង១ភាគ៤ នៃថាមពលប្រើប្រាស់សរុបនៅក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7A2Dk_eaWnqlRjb_7PhaFvLt74XhMuMtwWL2pF_9rfW5blQe_0ZlspPd00Ox235uVbjPK7BIobF1xnj-j_TNa5XSvbctnoNiQo2XloIKuJxl0SBVy4BrRtnBEYq7URIIlqUnSpDNrIcwf1dqAmD8xM70nv31-wV6zpcL1SF3wTUg6gTRIHWibFHNPyqP/s1000/image_2024-10-29_13-22-23%20(3).png

ហេតុដូចនេះ ការបញ្ជាទិញថាមពលអគ្គិសនីជាង៦០០មេហ្គាវ៉ាត់បន្ថែមពីប្រទេសជិតខាង បង្ហាញអំពីការពង្រីក ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ដោយមិនពឹងផ្អែកតែវារីអគ្គិសនីក្នុងស្រុកឡើយ ពីព្រោះនៅរដូវប្រាំងអាចនឹងមានអស្ថិរភាពអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheGlv5PCTtgiwBlommgp3iHIK06LFEGeMBYYas8opzeGazOoIC6CxzSz4vna-mULKBkNvN4oSl518MfwzMjY4W-GAI84MoD6ZV37zGxvx6JID74Ki4EI_UtvKnD9SaZKHsKkBjKDpTwfpxndyuzfSSuJKgAQVCQwoBC25ZC0L7ZhRchk_M2MG9GkH0i-5Z/s960/image_2024-10-29_13-22-23%20(2).png

គួរបញ្ជាក់ថា ថ្វីបើកម្ពុជាគ្រោងនឹងបញ្ជាទិញពីប្រទេសជិតខាង ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានចំណាយថវិការ៥,៧ពាន់លានដុល្លារផងដែរ សម្រាប់ពង្រឹងការផ្គត់ផ្គង់ថាមពលក្នុងស្រុកចំនួន២៣កន្លែង៕

ពេជ្រ សោភា ថាខ្លួនជាមេម៉ាយមានខាន់ស្លាចង់ធ្វើបែបណាក៏បាន

0

តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានបញ្ជាក់ច្បាស់ៗប្រាប់ទស្សនិកជនថាខ្លួនជាស្រ្តីមេម៉ាយកុំច្រឡំថានាងមិនទាន់មានប្តីហើយនាងបញ្ជាក់តាំងពីដើមមកម្ល៉េះថាខ្លួនមេម៉ាយ។ ទោះយ៉ាងណាតារាចម្រៀងរូបនេះថា ជាមេម៉ាយមែនតែមានខាន់ស្លាចង់ធ្វើអ្វីក៏បានហើយអស្ចារ្យជាងអ្នកនៅជាមួយគ្នាមិនទាន់រៀបការហើយបែកគ្នាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ0kf1pTXs0TtI0MydPTsa-G0po7cscbtDU5NVVIpZKmLccB5kwH4dwEJVSmaA5g0roRjiTIdAyBBbq8KyCkN94bkioAcoGtmdR8Bt07DhkzdkJHlzK9pSq0wa2GKk6paej_D8rI876wj26ro4bY35iddmxrk1FUw-El8EnRv3QONbRYRzp7loQ2i5Y8t7/s1440/image_2024-10-29_09-21-55.png

តាមរយៈឃ្លីបវីដេអូខ្លីមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារាចម្រៀង ពេជ្រ សោភា ដែលសាងភាពល្បីល្បាញជាយូរឆ្នាំមកហើយឯសម្រស់វិញទោះវ័យ៤០ឆ្នាំនៅតែស្រស់ស្អាតបាននិយាយប្រាប់អ្នកគាំទ្រថា «នាងមេម៉ាយទេ មិនបាច់ទៅប្រកូរប្រកាសទេហើយនាងប្រាប់តាំងពីដើមទីហើយថានាងមេម៉ាយ ដោយសង្កត់ធ្ងន់ថា មេម៉ាយមានខាន់ស្លា»។ តារាចម្រៀងរូបនេះថា មេម៉ាយមានខាន់ស្លាវាអស្ចារ្យជាជាងអ្នកដែលនៅជាមួយគ្នាមិនទាន់រៀបការ បែកគ្នាៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyVeB8DGLcl5-x2SdfKElcaA2BKci9UMVh-IdjIQHnJT72qZcAURb_BfScfSJys_3eUK1Rr8trfbKnlZIzu070EZ7Xb5zE9DT61pdQNn5c2n45P9eL7jqfQlsErc_TQr_QLWhYjpRA2YFIlJ3_p2GJfNVX935EiIh69d5Jl4HoAg2ZujUc985kd1uHy5D/s1440/image_2024-10-29_09-21-56%20(2).png
ម្ចាស់បទ«មកុដស្រ្តី» បន្តទៀតថា នាងមេម៉ាយនាងចង់ធ្វើបែបណាក៏បានជាមេម៉ាយមានខាន់ស្លា ចង់នាងមានអ្នកណាក៏បានដែរ។ អ្នកនាង ពេជ្រ សោភា បានលើកជាឧទាហរណ៍ថា មនុស្សម្នាក់នាងមើលចិត្តគ្នាពីរទៅបីខែ ប្រសិនបើចរិតអត់ល្អ មើលទៅខ្សែលើយើង សម្រាប់នាងមិនបន្តស្រលាញ់នោះទេពីព្រោះនាងមេម៉ាយចង់មានក្តីសុខក្នុងចិត្តរបស់ខ្លួន ស្រលាញ់មនុស្សម្នាក់ដែលធ្វើឱ្យយើងមានសេចក្តីសុខក្នុងចិត្ត មិនមែនស្រលាញ់មនុស្សនឹងយកមកឱបភ្លើងទុក្ខឈឺចាប់ នាងមិនយកទេ។ តារាចម្រៀង ពេជ្រ សោភា ថាមានសង្សារច្រើនមិនខុសនោះទេ ពីព្រោះយើងមានសិទ្ធិរើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiceXf1v5CKZnINM1s-jp7cAlghn4o48CDtBeLAbDjHt5jW2gyNpk65_pMK9YgMAyvhaFgqh-mPEvGvjEmhSYbZKWYCQ4pcpUerrbrh6Ow8GnbgVSqcQRLMCRgKTg0kHGbSzkKmRz_ykd7bX4neEbhJt8xaxUmjkAwVdX94-y0yCBQQqistjDbxTUMJgkuD/s2048/image_2024-10-29_09-22-02.png
គួរបញ្ជាក់ផងដែរថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ មុនការភ្ជាប់ពាក្យ តារាចម្រៀង ពេជ្រ សោភា បានរៀបការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ និងបានលែងលះគ្នាវិញបន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេលខ្លី៕

 

 

ផ្ទុះពេញបណ្តាញសង្គម! Adele និង Celine Dion បានឱបនិងយំយ៉ាងរំជួលចិត្តជាមួយគ្នា

0

យោងតាម TMZ ក្នុងអំឡុងពេលកម្មវិធីមួយរបស់ Adele នៅ Las Vegas កាលពីថ្ងៃទី ២៧ ខែតុលា នាងបានសម្តែងបទចម្រៀង « When we were young »។ ពេលកំពុងច្រៀង តារាចម្រៀងរូបនេះបានស្គាល់ Celine Dion អង្គុយនៅជួរកៅអីក្បែរឆាក។ ដោយរំជួលចិត្ត Adele បានចាកចេញពីការសម្ដែង ទៅឱបនិងថើប idol របស់នាង។ បន្ទាប់មកនាងបានណែនាំដល់ទស្សនិកជនថា «សូមទះដៃអបអរសាទរសម្រាប់វត្តមាន Celine Dion»។ Adele បានស្រក់ទឹកភ្នែកនៅពេលដែលបានជួប idol របស់នាងដោយមិនបានរំពឹងទុកបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirxX5hhqutAOoy86cJnm5_h-2viBObfA8CxdAw9eS0Xg5S0p4n8oX9Iy0DmwioKQzFwAV0E03z2_HruI1aHmoYsuId_i1cp9AtKrxrQoyFFT6Do62p_4wAWyAZ512lt7t6SH7YH5z1rWMVs2x60-oTwC7mR369duO8hxQfmENZ08GZYDHI6hpzaLMuLyB0/s1548/image_2024-10-29_10-52-20.png

នៅលើបណ្ដាញសង្គម វីដេអូរបស់តារាចម្រៀងទាំងពីរបានជួបគ្នាសាជាថ្មី ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងបន្ទាប់ពីការឱបនិងការថើបរបស់តារាចម្រៀងទាំងពីរដួងនេះប្រកបដោយអារម្មណ៍រំជួលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXfSQ9vqb075rU_lGUaEM8kGvNF-8WoI9GPZCxtXl5RWRqND1QgJ1mlvGB_dhDIg9EVl0jgjLqtQIEjXf2wvytnHTMSjaAnN6ipdOg9rHceg6GbfZHMuBmZMR7GO8Ix39_pDhAB4SM7lwfNZ3n_Ebson4eOl02jkQLN-k3nCLjIciQB5XwIqWUbJ3oqEA/s896/image_2024-10-29_10-52-21.png

Adele បាននិយាយម្តងហើយម្តងទៀតថា Celine Dion គឺជាផ្នែកមួយនៃការបំផុសគំនិតតន្ត្រីដ៏ធំបំផុតរបស់នាង។ ក្នុងឆ្នាំ ២០១៧ នាងបានទទួលពានរង្វាន់ Grammy Gold Cup ដោយសិស្សច្បងរបស់នាងក្នុងប្រភេទ Song of the Year ។ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទស្សនាការប្រគំតន្ត្រី Celine Dion Adele បានសម្តែងការកោតសរសើររបស់នាងចំពោះតារាចម្រៀងនៅលើ Instagram ដោយនិយាយថាកម្មវិធីនេះគឺជារាត្រីដ៏គួរឱ្យចងចាំបំផុតសម្រាប់នាង។ បន្ទាប់មក Dion ក៏បានចែករំលែកកិត្តិយសរបស់នាងនៅពេលដែល Adele មកមើលនាងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsgORjyp6J_ydblImxROmUS0JZhYk6chd3_7EsgKENF3rZepYBVCjhx3QcBLdTJQgs4kHwGGiHhobLX6gFxQdPrIplVcoEsG1To1zWIoM7_IR7aCxPRNIdzxDhbnaIiBVdtXvJw3twL2uMptGCK4F2pJYzmbbZ_yxnzBQNYWpbgRTFF6Ajf70pkYSeMiI/s1200/image_2024-10-29_10-52-20%20(2).png

ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏កម្រមួយសម្រាប់ Celine Dion ដើម្បីបង្ហាញខ្លួនបន្ទាប់ពីមានបញ្ហាសុខភាពរយៈពេល ២ ឆ្នាំ ដោយបង្ខំឱ្យនាងលុបចោលការសម្តែងទាំងអស់។ នៅខែកក្កដា Celine Dion បានត្រឡប់មកវិញនៅឯ ព្រឹត្តិការណ៍បើកកីឡាអូឡាំពិក ជាមួយនឹងបទចម្រៀងបារាំង ។ នៅពេលនោះ ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេយំនៅពេលដែលបានឃើញ Celine Dion ច្រៀងម្តងទៀត៕

 

 

 

ថៃនឹងរៀបចំពិធីបុណ្យ Thailand Winter Festivals យ៉ាងអធិកអធមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានជំរុញឱ្យរៀបចំពិធីបុណ្យ «Thailand Winter Festivals» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកកម្សាន្តប្រទេសថៃក្នុងរដូវរងា ។ ពិធីបុណ្យនេះនឹងរៀបចំពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រីស្តម៉ាស និងឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPd6oLxgHo4ZbIK_r_BxBEpwEkvahCM0wR18V1qbIwHZgteuVsU_g1w7JtkG8u1w0v8am5PtagGIa5iMTTj739iudkcevGs3qajRz2hSzsRlZ9B2Xx6XwM6SRat2MxOGfW4pTnLdJ5e4g_50Cx6hPRyUruCRCKmGYGQX1FxT3u_MX_9R3IEzkIgi7q6Dw/s1920/image_2024-10-29_10-17-43%20(2).png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ សង្ឃឹមថា ការរៀបចំពិធីបុណ្យ «Thailand Winter Festivals» នឹងជួយជំរុញវិស័យទេសចរណ៍ថៃ និងលើកកម្ពស់ Soft Power ។ ដោយឡែក នៅល្ងាចថ្ងៃទី២៩ ខែតុលា លោកស្រីនឹងប្រកាសបើកពិធីបុណ្យ Diwali ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃ និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3zDFjW0GrHyHkh7S_XWWlX6lIuu_72VlnqokdnLADFei7HR_nqtpS4ilAfBOHu4w37aUA7qL3EQcWq9DQLngsGH_ZbYNAOIkCu96OKtsbXyrtTMu9kswe2oNBkhnQ8pKWJyE36Z1-gU8gsOBn6g9Hs5B8EzCIw6xPYAfAW9HkAKCalnbYha60XOF-z3N3/s1193/image_2024-10-29_10-17-43.png

លោក Jirayu Huangsap មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា នៅថ្ងៃទី២៩ ខែតុលា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើជាប្រធានបើកពិធីបុណ្យដើម្បីជំរុញដំណើរកម្សាន្តក្នុងប្រទេស និងជំរុញ Soft Power តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍គ្រប់រូបភាព ។ ពិធីបុណ្យនេះមានគោលដៅជំរុញសេដ្ឋកិច្ច, ទទួលចំណូលពីផ្នែកទេសចរណ៍, ជំរុញថៃឱ្យក្លាយជាគោលដៅទេសចរណ៍ និងកន្លែងរៀបចំពិធីបុណ្យលំដាប់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_jkyDWaybzAtO0AyEDu-8nK-EPgVD8I1Oil6izNe7kanC65Q8l_4M58IAaYLWAP97WaJXbTYMsdkOT0egzKlhUTiqX4uS9xE3GhToAZ14gb3VS-NmVdGEi9dVFmhtU5jTkt9RD1tbI7ptOo8YNWxcBN8LO8eDgzLMmK1mTzCsGHJZpU8DL3PxxZnqk1u/s1244/image_2024-10-29_10-17-45%20(2).png

ពិធីបុណ្យនេះជាការអនុវត្តគោលនយោបាយរបស់រដ្ឋាបាល ដើម្បីឱ្យភ្ញៀវទេសចរមកលេងថៃច្រើនបំផុត ហើយភ្ញៀវទេសចរនឹងសប្បាយរីករាយជាមួយកម្មវិធីជាច្រើន ដែលថៃនឹងរៀបចំនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ។ ស្ថាប័នរដ្ឋ និងផ្នែកឯកជន នឹងសហការគ្នារៀបចំកម្មវិធីជាច្រើន ដូចជា ៖ ពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រិស្តម៉ាស, ឆ្លងឆ្នាំ, ប្រគំតន្ត្រី, កីឡា, ម្ហូបអាហារ និងការបង្ហាញវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigCFFiIlK7gNuapGajvmhHqKinfNVCTlYitnLhr8DRjm5qLutCl81UfOKBUteAa5C8TLC802-MLUOXpkpN9o0r9ul8Ky1OruPH0_GfzcsQ6sABKpQZIcRoj3s9UkVNyDmMFjHIq3da8FqqsLP2uFz_2Oo2AIxWr-YGZYhC1kO_HqIefa35pFRYz2SbzVnG/s1024/image_2024-10-29_10-17-45.png

វាជាពេលវេលាដ៏សំខាន់ដែលប្រទេសថៃអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកលេងប្រទេសថៃ ហើយរដ្ឋាភិបាលថៃសង្ឃឹមថា ពិធីបុណ្យ Thailand Winter Festivals នឹងជួយឱ្យក្រុមហ៊ុនទេសចរណ៍ថៃមានសកម្មភាពរស់រវើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9UifKNCfyffObqTt64fO6JsWzzo1cVPxEIXnSs6N0fzR5gMYeofzFivVGPUkcxhX11xXXnLZ986MNq-7H5M_U221gdlBvAuG_zru9gigQb4bQQBINTIluxH_Wqqk6xq_VLngxSYmxvJzOViFeAcDNOnbijpk42uhsFQYTltBSpokdDmX9aFsZp07t_qv0/s1199/image_2024-10-29_10-17-46.png

លោក Jirayu បន្តថា នៅល្ងាចថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រីថៃនឹងប្រកាសបើកពិធីបុណ្យ «Amazing Thailand Diwali Festival Bangkok 2024» នៅទីក្រុងបាងកក ដើម្បីជំរុញវិស័យទេសចរណ៍ ក៏ដូចជារពង្រឹងទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងថៃ និងឥណ្ឌា ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចចូលរួមបរិភោគអាហារឥណ្ឌា, ទិញទំនិញឥណ្ឌា និងសម្ភារៈតុបតែងបង្ហាញពីសិល្បៈឥណ្ឌា ៕

ចិនបានបង្កើតរោងចក្រផលិតឡានហោះដំបូងគេបង្អស់របស់ពិភពលោក

0

ប្រទេសចិន៖ ក្រុមហ៊ុន Xpeng របស់ចិនបានបង្កើតរោងចក្រផលិតរថយន្តហោះ ឬឡានហោះទ្រង់ទ្រាយធំជាលើកដំបូង នៅទីក្រុងក្វាងចូវ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំ ១ ម៉ឺនគ្រឿង ដែលគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8YtScxhwgRyl52uoWSi6RtT4iTO_D9NBOWT4Zz7BxFCg14OcUmavzCAbUw9EIWIKK4ZVQAXJvJj9nMYgdSBFdbBa4vUAkvLRoRc-N8nMsFtyIDMfGd0NyiEmDlkt6UaTL92FeCXPik7437MbKC6C5SVFfnLlxIxo25pHqFoJmzpv1fWRENksLDG_1PlX/s1920/image_2024-10-29_09-51-38%20(2).png
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Xpeng របស់ចិនបានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតឡានហោះដំបូងគេបង្អស់របស់ពិភពលោក ដែលមានទីតាំងនៅទីក្រុងក្វាងចូវ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំ ១ ម៉ឺនគ្រឿងឯណោះ ខណៈកាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុននេះបានទទួលការបញ្ជាទិញច្រើនជាង ៣ ពាន់គ្រឿងសម្រាប់ឡានហោះនេះ មុនពេលបើកលក់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn_AlYHcxEOynKmSk_m5ZIjoypmGq0NiqZCR8HdA2HY0dlgm6PDsqRvuOdfFX-3pcOKCQRZvN2rq3p-RX4uTJ_ksq9IbOwMylzbm9ime8qijqmZOi2fIBBV0vvqWl9fWIpKcyuQKVxsIw14lIkG1wjsCALgnLFS4MMGCAzrq7-TSdyh00LdAusUrQYXJAY/s1100/image_2024-10-29_09-51-38.png

រោងចក្រថ្មីនេះមានឈ្មោះថា Xpeng AeroHT គ្របដណ្តប់លើផ្ទៃដីប្រហែល ១៨០,០០០ ម៉ែត្រការ៉េ ដោយរួមបញ្ចូលនូវសិក្ខាសាលាសំខាន់ៗចំនួនបួនគឺ សមាសធាតុរួម គំនូរ និងសភា រួម ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្របន្ថែម។ មូលដ្ឋានផលិតកម្មមានគោលបំណងបំពេញតាមស្តង់ដារភាពជាក់លាក់ខ្ពស់នៃឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាជួយកាត់បន្ថយការស្ទះចរាចរណ៍នៅតាមដងផ្លូវសារធារណៈជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS48n5GE32uLbSFj4rqyB0vDaPdIt-KcUrO4SY_pyGOnqt1EFVn6U9xF6BzF7bRkK5SeUbHA3pxyJ7jXLfNbBW4RaqA8bZAWMppeiryLGv1gXnJB_c6sS5EX39_Kr35Ew6cWEKVPD5zMhBlxDbuR0Xs8yEqupVhQds8PNWS1Wegg7LLrC0GZab2NbM4kHE/s960/image_2024-10-29_09-51-39.png
ឡានហោះគ្មានមនុស្សបើក មានសមត្ថភាពហោះឡើងចុះចតដោយស្វ័យប្រវត្តិ និងភ្ជាប់ជាមួយយានដឹកជញ្ជូន។ បន្ទាប់ពីការសាកថ្មពេញម្តងៗ ឡានហោះអាចហោះហើរបានពី ៥ ទៅ ៦ ដងឯណោះ ប៉ុន្តែមិនអាចហោះឆ្លងទ្វីបដូចយន្តហោះនោះទេ ពោលគឺឡានហោះអាចហោះបានតែនៅក្នុងប្រទេសប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KJFBGWO49p2vuBNeS2QV5YDWNUkH5gGGPyMqZq4hWeYE_OrKOWDicbMLQwE4tqYdQrUn4z-x8_PTVpMaU-3fXeQ14TMq6k9GAa_2GMxj1d1wK3C9QL6I_GRv9iPF8CVmvv2kKnep76astDNMNSXYGELQ53qMMDTc6UvS6q2G6_qPQx63s8w8xPc1aNM-/s1280/image_2024-10-29_09-51-40.png

ការបង្កើតរោងចក្រផលិតឡានហោះនេះ ត្រូវបានគេរំពឹងថានឹងបង្កើនភាពស៊ីសង្វាក់គ្នានៃគុណភាព តម្លៃផលិតកម្មទាប និងកាត់បន្ថយពេលវេលាយ៉ាងច្រើន ក៏ដូចជាជំរុញឱ្យមានការរួមបញ្ចូលគ្នារវាងវិស័យរថយន្តថាមពលថ្មី (NEV) និងសេដ្ឋកិច្ចដែលមានកម្ពស់ទាបកំពុងរីកចម្រើន។ Xpeng AeroHT ជឿជាក់ថាឡានហោះរបស់ខ្លួននឹងមានការពេញនិយមខ្លាំងនៅពេលចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៦ ក៏ដូចជាមានមហិច្ឆតាចង់ចែកចាយឡានហោះទាំងនេះទូទាំងពិភពលោកទៀតផង៕

ហេតុផលទាំងនេះហើយ ដែលអ៊ីនធឺណិតចល័តរបស់លោកអ្នកដើរយឺតខុសធម្មតា

0

តើលោកអ្នកធ្លាប់ជួបប្រទះនូវបញ្ហាអ៊ីនធឺណិតដើរយឺតដែរឬទេ? ជាការពិតណាស់ នៅពេលដែល 3G ឬ 4G របស់លោកអ្នកដើរយឺតខុសធម្មតា វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍តានតឹងជាងមុន ដោយសារយើងមិនអាចប្រើប្រាស់កម្មវិធីផ្សេងៗ ឬក៏ដោនឡូតអ្វីៗបាននោះទេ។ លើសពីនេះវាក៏អាចធ្វើឱ្យការងាររបស់អ្នកយឺតយ៉ាវផងដែរ ដូច្នេះហើយតើមូលហេតុអ្វីបានជា អ៊ីធឺណិតចល័តរបស់យើងដើរយឺតខ្លាំងបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33M75_IPOFsn0H0xI2Zup44lqGGxyEjkNshOYbW470h2q7tuPOviHQ5aqaSa4pxVTtOazj8gXmARLl9vp4Ex-egDQZEMc-IWWVR6JJX0LtASpOZg7cNGVaTT0VQnBrhj6fRsSNH6bY2jyQY8pM3ri8wUsVj0rF3qXwyq0BZLWPp43awTXhilwdS3NIP24/s960/image_2024-10-29_09-38-37.png

សម្រាប់មូលហេតុគឺដោយសារចម្ងាយនៃអង់តែនអ៊ីនធឺណិតនៅតំបន់នោះឆ្ងាយពេក ធ្វើឱ្យរលកសញ្ញាចុះខ្សោយ ឬក៏មនុស្សនៅតំបន់នោះមិនសូវមានអ្នកប្រើប្រាស់ស៊ីមកាតដូចយើង។ លើសពីនេះវាក៏ទាក់ទងទៅនឹងកម្មវិធីទូរស័ព្ទរបស់អ្នកមានបញ្ហា ឬហួសសម័យផងដែរ ដែលនេះអាចបណ្តាលឱ្យការតភ្ជាប់អ៊ីនធឺណិតរបស់អ្នកយឺតជាងមុន។ ទន្ទឹមនឹងនេះឧបករណ៍ចាស់ៗអាចមានកម្រិតគាំទ្រទាបសម្រាប់បច្ចេកវិទ្យាបណ្តាញថ្មី ធ្វើឱ្យល្បឿននៃការតភ្ជាប់កាន់តែយឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3NDb7Alcp7rGj9cZL9QgBKqWtfswVQAIZXZWv0Ulf0LQCL2Fskxe9OQwsAKhxMQ-At-1NJoSGVbI18Gu9K7KAd6Z5rGiXel4bzwS-gNPjNaMJhE8w1yP9F15aKhVdzh6ktr5hVnk9s0ejFC5sJBDQKSBj4t4sqOmUNkegKPOEGlQj1bzQsJO4haViHZ3/s1430/image_2024-10-29_09-38-38.png

បន្ថែមពីលើបញ្ហាទាំងអស់នេះ ពេលខ្លះវាក៏អាចបណ្តាលមកពីអ្នកផ្តល់សេវារបស់យើងផ្ទាល់តែម្តងដូចជា អង់តែនសេវារបស់គេខូច ធ្វើឱ្យស្លូអ៊ីនធឺណិតដល់យើងជាដើម។ ដូច្នេះសម្រាប់វិធីដោះស្រាយ កុំឱ្យអ៊ីនធឺណិតចល័តរបស់យើងដើរយឺត៖
ទីមួយយើងត្រូវពិនិត្យសញ្ញា៖ ប្រសិនបើសញ្ញាខ្សោយ ព្យាយាមផ្លាស់ទីទៅទីតាំងដែលមានសញ្ញាខ្លាំងជាងមុន។
ទីពីរបិទថាមពលឡើងវិញ៖ ពេលខ្លះការចាប់ផ្ដើមឧបករណ៍ឡើងវិញអាចដោះស្រាយបញ្ហាល្អប្រសើរជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-z6o-MfKGPQI5vnSL-DeCnzlvtHZGqkBtSbU3FUrMNmQhcxAXZm1TQyu_esOCRb7wjvzulvbNslUWoSAhTK9uXq_pmFadF-FfqPSR5A-tB54h0-7QXBxkQeoiGLBxhwXlP3OrN7raFYb126uc58JYhu_vzqrx2xMkOsh03AeEJWRuA4VJxhYqTsudTOuN/s2560/image_2024-10-29_09-39-25.png

ទីបីបិទកម្មវិធីដែលមិនចាំបាច់៖ បិទកម្មវិធីណាមួយដែលអ្នកមិនប្រើប្រាស់ ដើម្បីឱ្យអ៊ីនធឺណិតរបស់យើងដើរលឿន។
ទីបួនទាក់ទងទៅអ្នកផ្តល់សេវារបស់អ្នក៖ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយនោះទេ ចូរអ្នកព្យាយាមទាក់ទងទៅក្រុមហ៊ុនស៊ីមកាតរបស់អ្នកដើម្បីទទួលបានជំនួយ។
ទោះជាយ៉ាងណាប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាជាមួយអ៊ីនធឺណិតចល័តយឺតញឹកញាប់ពេក លោកអ្នកប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរសេវាកម្មថ្មី ឬប្តូរស៊ីមថ្មីដែលនេះគឺជាជម្រើសចុងក្រោយបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOtsMycQ59Rj4LuSsAiA10EkNKqz9OTo96WSCO_RFpPtJH8cv56YiuhvS5LZ2Bb3ycgvt85cH62G_PMJoa6YhEaia92N_IMhQMQ44jB9XXFWIlaVBIbT9HV6i5vFQi3D2QauwBvWtiM2ngPEce9HjDIKPBA2M5L3LZTEFnBynuZlxsm7_hr2QbemgOe-AX/s5601/image_2024-10-29_09-39-44.png

សញ្ញាមិនធម្មតា ៤ យ៉ាងរបស់ក្រចកដែលបង្ហាញពីស្ថានភាពសុខភាពរបស់អ្នក

0

ក្រចកដៃ ឬក្រចកជើងជាធម្មតាគឺមិនសូវមានអ្នកយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែដឹងអំពីរោគសញ្ញាមិនធម្មតាមួយចំនួននៃក្រចក ដែលមិនគួរមើលរំលងឡើយ ព្រោះវាអាចជាសញ្ញាមិនប្រក្រតី ឬជាសញ្ញាប្រមាននៃជំងឺកាចសាហាវផ្សេងៗ។

១.ក្រចកមានពណ៌លឿង ឬពណ៌ស៖ ប្រសិនបើអ្នកសម្គាល់ឃើញថាក្រចករបស់អ្នកពីដំបូងមានពណ៌ផ្កាឈូក ហើយបានក្លាយទៅជាពណ៌លឿង ឬពណ៌សវិញ នេះអាចជាសញ្ញាព្រមាននៃការឆ្លងមេរោគផ្សិតក្រចក។ ភាពមិនធម្មតានេះអាចត្រូវបានរកឃើញទាំងក្រចកដៃ និងក្រចកជើង លើសពីនេះវាក៏អាចជារោគសញ្ញានៃជំងឺស្បែក រួមទាំងជំងឺក្រពេញទីរ៉ូអ៊ីតធ្ងន់ធ្ងរ ជំងឺសួត និងទឹកនោមផ្អែមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdWjiD-oSyryvILKfE7lF3fKXKINNg8JcHJzOfbMUQcvJ9KuzEK4SqzMycBVAJ-bqAUsZkDc4utjVECeGNY4SpMzvNA_EyatS4aN2aFsOJ7oznvYTjkXh1W3dAEI5PbRpZjcemFhGnyyvP8QM7FPxyVXVTXRCQZstYhhj_cFlwlbciiHBfadfag3njVAMs/s685/photo_2024-10-28_16-52-09%20(2).jpg

២.ក្រចកស្តើងជាងធម្មតា៖ ក្រចកដែលស្តើងជាងធម្មតា ហើយមានរាងកោង វាអាចជាសញ្ញាព្រមាននៃភាពស្លេកស្លាំង នេះគឺជារោគសញ្ញាដែលបណ្តាលមកពីកង្វះជាតិដែកនៅក្នុងខ្លួន ក្នុងករណីខ្លះ ភាពមិនប្រក្រតីនេះអាចទាក់ទងនឹងប្រភេទមួយចំនួននៃជំងឺបេះដូង ឬ hypothyroidism ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiQtIwVI9fByY43WRhxi4LqXjl_bqWGiZxbQRg8AWiLsji6mhq3h8Ovy7BWP612z7IcI7q5z8RGkscP3AiiUqf_wDv2tY7G0vUD1M8FonzFtnoIKg0exbXuIcpL8bJMi8aPySC3oEEx14Wb6U0w5bGCe_uz6Lme0SgorV4dVhb8qW131G0vauuiWpJXaYO/s830/photo_2024-10-28_16-52-09.jpg

៣.ក្រចកគ្រើមៗមានភាពរដុប៖ កាលដែលអ្នកមានក្រចកបែបនេះវាអាចជាសញ្ញានៃជំងឺស្បែក psoriasis ហើយវាក៏អាចមានបញ្ហាមិនប្រក្រតីផ្សេងទៀតដូចជាការជ្រុះសក់ជាបំណះ ឬអាឡែស៊ី ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMgUZ0_sLYgbSUsd-G1eAEilhFjGHPHy1c64U_Wdltwv4bg41g9kV1XgSF1qPDca5o6NVgS2yRy4q6dWcT67KRKY4O_KOimA5b051ILZRyFVbWZI1QBCqj4qXY6A7Gk_4Rz3KU5IBSGbXLQLg1Yp1c-4bkMTFch593v8utNRyzGb79ZGRPGYe3Bev3b6T/s828/photo_2024-10-28_16-52-08.jpg

៤.ក្រចកពណ៌សពាក់កណ្តាល៖ ក្រចកពណ៌សពាក់កណ្តាល ជារឿយៗត្រូវបានរកឃើញចំពោះអ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងជំងឺខ្សោយបេះដូង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi5LDm4oUJLLWD2t44_ehMqwL8Eq-QbP0w_9sGRmCjAXC82gQi4ApbVhh7rAhNfA3t-aV2pAk8EIpPk3AgRgHxRKC_Yoef2Sz5q-gra08nbgbHU0wSZ88H0RQ8GO2V_kA34SoYm3G3b3HtWy6uh7AQctwiehV0eyAsDGY9zVenAQdeMq1dL68dtHUsBw4E/s704/photo_2024-10-28_16-52-09%20(3).jpg

បរិភោគផ្លែឈើនេះឱ្យបានទៀងទាត់ ដើម្បីការពារសុខភាពពីអាការៈគ្រុនក្តៅ និងផ្តាសាយ

0

ខែភ្លៀងឈឺច្រើន ដោយសារអាកាសធាតុប្រែប្រួល អាការៈគ្រុនក្តៅ និងគ្រុនផ្តាសាយតែងតែកើតមានចំពោះមនុស្សគ្រប់វ័យ។ គ្រុនក្តៅជាទូទៅមានការកើនឡើងកម្តៅក្នុងខ្លួនលើសពី ៣៧-៣៨ អង្សាសេ ខណៈគ្រុនផ្តាសាយតែងតែកើតឡើងញឹកញាប់ជាពិសេសនៅពេលដែលអ្នកត្រូវទឹកភ្លៀង។ ជំនួសឱ្យការលេបថ្នាំ អ្នកអាចទទួលទានផ្លែឈើសុខភាពមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយកាត់បន្ថយអាការៈគ្រុនក្តៅ និងគ្រុនផ្តាសាយរបស់អ្នកបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj01D4cJl74i57939RmKvabxwF9A96JJhmWeaXFpRwulsycCWx_sb7iL8j7MlNZOsBeAG6hRoU-TQuUz5f9EzOH4vmCyhFODuCqwU5iK9eVRmdms46fYGnTlxCH7j_HFJ4EUnB-L35_hlcVbj4jnFVGkP_RSaJTNPjvtwJefncRhlgAFsJ-ozIY3Sndn6AA/s1200/image_2024-10-29_09-18-10.png

១.ផ្លែឪឡឹក៖ ឪឡឹកត្រូវបានគេចាត់ថ្នាក់ជាផ្លែឈើមួយប្រភេទដែលអាចជួយកាត់បន្ថយគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រោះឪឡឹក ៩០% គឺជាទឹក។ នៅពេលដែលមនុស្សឈឺ រាងកាយរបស់យើងទំនងជាខ្សោះជាតិទឹក ដូច្នេះការទទួលទានផ្លែឪឡឹកប្រៀបដូចជាការបន្ថែមទឹកឱ្យរាងកាយស្រស់ស្រាយ និងរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvk7uEi2HAq9zLUOHRc975s2HDeavLwxuRAklKDjAeoDuxypysatOdFqae5dIeQqNmG6salKFQfgpJ9i73WvEpGls6fsgIcTxzjR_oup1U5sd7Qdrp0PwRBWwe40R3IyUj6Jqj8psr0lWHkbEsvweEzpMcVc3JL61SzMPC1lGj9zUHNvXJShvxavG5S1Bk/s2119/image_2024-10-29_09-18-10%20(2).png

២.ផ្លែក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត។ វាក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរលាកផ្សេងៗក្នុងរាងកាយ ដូច្នេះហើយដើម្បីបង្ការកុំឱ្យឈឺបានដោយងាយ អ្នកត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាក្រូចជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ZZdQRNtSkVk47trZrwZK2dwggIN4BIrKS0AOypuurHP-9dcrBmxAWyXRBJQ9CispX9fXihyKEsFDLvqW-Dn0Y58DJIKx3UFtg6ldiQjjhFYKQE7P5rHlphDXlmj5Y9Qjih1kXmE5SK-Z1HZdPBJ8KY-IN6rmc_Z91fC3VdJMaZ0oUdaZe4StPDJmTVyG/s1500/image_2024-10-29_09-18-12.png
៣.ផ្លែត្រសក់ស្រូវ៖ ត្រសក់ស្រូវត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានឥទ្ធិពលត្រជាក់ ដូចនេះអ្នកមានជំងឺគ្រុនក្តៅ សីតុណ្ហភាពរាងកាយខ្ពស់យ៉ាងណា ក៏ចុះត្រជាក់វិញបានយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZUugxKU70_zykcR8MeV0rb59Frf9VPQ4OjUmIkN5KmWEAHgAc9FV9yWNFw6yNo_1TocS96bYS_IRLhdwPXl31dOAoO5EI-PCgeL6tsrM96YSVIQxw-HqC6PnOgxcl-kd1tKxFy9ihO5J8rE5nwXXkn4grwIyKRSWaL-C_pzDsvTpXqOYcld-lG3ka_fn/s720/image_2024-10-29_09-18-14.png

៤.ផ្លែត្របែក៖ ផ្លែត្របែកផ្តល់នូវវីតាមីន C ប្រមាណ ៣៧៧ មីលីក្រាម ហើយក៏សម្បូរទៅដោយសារធាតុរ៉ែផងដែរ ការញ៉ាំត្របែកត្រូវញ៉ាំទាំងមូលដើម្បីទទួលបាននូវសារធាតុចិញ្ចឹមពីវាទាំងស្រុង និងកាត់បន្ថយជំងឺគ្រុនក្តៅយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBngG-NfTAsuBI1hZC2AWbAH-5G7yelzMOcRw7aZk4bMszTE8ajAiXSwvDufloMdj5wkK8taC1Wd_Y5eQMw3jx2ER9vHZs9E2Z3pDH2mC45jKYq-X_qn89gnJd7IfQo6O-bkZiceP2fjYRu-_tbD-CqA8twt41ePzqNdxfqb5DLggzgcSrJ6yBMgVTjXh/s1200/image_2024-10-29_09-18-14%20(2).png

៥.ផ្លែល្ហុង៖ ផ្លែល្ហុងអាចញ៉ាំបានទាំងខ្ចីទាំងទុំ ដែលផ្តល់នៅវីតាមីន C ប្រមាណ ៦២ មីលីក្រាម នឹងជួយព្យាបាលអាការៈគ្រុនក្តៅ ព្រមទាំងជួយឱ្យមានភាពងាយស្រួលក្នុងការបន្ទោរបង់និងជួយបន្ស៊ាំភាពស៊ាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHmP1ml_7uad7kRRAOrJgoGBC2CnzcYBahby3eBAzT9iR3_wsdBTk3BvXi4U3obwbhgEuiDv2mVtGPYXx0TiDtTOsG9TxGUODXbiFPiceKuQV2IbOaXAwC2V5SLchZW97kZxDlqikbMkh5lJQMzRtbkze25mFSM1z3MHl_e-W3GgdSo0R8beTX1O8U7MlB/s2500/image_2024-10-29_09-18-14%20(3).png