លោក Ivan Gunawan ដែលជានាយកជាតិនៃ Miss Grand Indonesia បានប្រកាសថានឹងមិនមានការប្រលងជ្រើសរើសតំណាងប្រទេសសម្រាប់ Miss Grand International នៅឆ្នាំក្រោយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtkzxiDjm7OolRLDO_xOJEEh6iIVl9_MTTfNj6Q7F-0To8PHWjfOQ903ufKFLAK7vFh4_D1lvEJk5riH47GLP176_vNcv9ukUmz67HSyIIkGQoO2pYuMRG5cA6YdrYR4iGz8n0FmCybMq0DZmQ8vdmLb_kpH3pMjMBovGZiVGnVfLNrM1UmyFiybWWSOoB/s1800/image_2024-12-04_13-34-28.png
ND Miss Grand Indonesia បានសរសេរនៅលើ Instagram នៅថ្ងៃទី២ ធ្នូ ថា «ខ្ញុំប្រកាសអ្នកថានឹងមិនមានការប្រកួតបវរកញ្ញា Mega Bintang Indonesia នៅឆ្នាំ២០២៥ ហើយយើងនឹងមិនមានអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិទៀតទេរហូតដល់មានការជូនដំណឹងបន្ថែម» ។ «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ដោយមិនមានសម្ពាធពីខាងក្រៅណាមួយឡើយ»។ ការប្រកួតបវរកញ្ញា Mega Bintang Indonesia គឺជាបវរកញ្ញាដែលទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ប្រទេសសម្រាប់ MGI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Q-ZauTWcuMSAOKHRBNr78sgJDGYbNI_ehK_1-LPDlPOAxVGKSTMgwM1Lhg73wWpPpib_CHTqWCCEhdoioMAyWvcvFZEzQ4d0DRfT7wzXl1z4IxDUGjNuatoH8E_UB7r4n-cfWsqZKtjIPXgLRnYhN1rRqMtddhBV6u4moGJeAM8TjKg1IUIKgehLWThu/s1350/image_2024-12-04_13-34-29.png

លោកបានបន្តពន្យល់ថា អង្គការរបស់ខ្លួននឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ «វិស័យដែលមានឥទ្ធិពលផ្សេងទៀត» ហើយអរគុណអ្នកគាំទ្រដែលបានគាំទ្រពួកគេកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs_8RkusfdmKgDchvzfpmfWffrOh5uYCaFrRK8YcucrRU0uvucnNa4DxJiD3E30uajHSSzDVupDh7Z_mF9OXRiZGYGDBaAFYB2udPAedoZQpfezdxIECd9TDr_W-FI-3XYdj6O5gCcHu_WbSbeYTkZvTXsi_gxRHS63oAuI7w54z-EAk-jnS5S_Z0WJs62/s1600/image_2024-12-04_13-34-31.png
នៅក្រោមការបង្ហោះរបស់លោក Ivan អនុប្រធាន MGI លោកស្រី Teresa បានបញ្ចេញមតិថា «វាជាកិត្តិយសរបស់ខ្ញុំដែលមានអ្នកជានាយកជាតិរបស់យើង ហើយមិត្តភាពរបស់យើងនឹងនៅស្ថិតស្ថេរជារៀងរហូត»។ ក្រោមការដឹកនាំរបស់លោកក្នុងវិស័យបវរកញ្ញាប្រទេឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8aWk_M3vCDXsaDQRFRpvjnmd_3-_JmCJQKtJBSgDGT0nEUTuUjh52GKhE-LBu3rrJhQkumYFVEB9UUgExAKcZA1QIv1lfpbms65TEbBcjGaS_GWT52Qx2xkug0ZYvIGXWGp5-T3xz1WMik_ImZ3daR5oekJsf6v4xYVA6npDfmTOu70h1GPqlBOKCqobo/s1648/image_2024-12-04_13-34-32.png

ឆ្នាំនេះការប្រកួត Miss Grand International របស់ ឥណ្ឌូនេស៊ី មានអ្នកតំណាង Nova Liana បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃការប្រកួត MGI ។ ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ីសម្គាល់ប្រទេសមួយផ្សេងទៀតដែលមានជម្លោះជាមួយ MGI នៅឆ្នាំនេះ។ គិតមកទល់ពេលនេះ នាយកជាតិចាស់ដែលប្រកាសបញ្ចប់អាជ្ញាប័ណ្ណ MGI មានដូចជា ប្រទេសហុងឌូរ៉ាស ឥណ្ឌា មីយ៉ាន់ម៉ា កម្ពុជា រួមទាំងឥណ្ឌូនេស៊ីនេះ៕