Home ព័ត៌មានអន្តរជាតិ អង្គការយូណេស្កូចុះបញ្ជីសម្លតុមយ៉ាំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃជាផ្លូវការ

អង្គការយូណេស្កូចុះបញ្ជីសម្លតុមយ៉ាំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃជាផ្លូវការ

110
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាហារដ៏ល្បីឈ្មោះ «សម្លតុមយ៉ាំ» ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ ក្នុងកិច្ចប្រជុំនៅប្រទេស Paraguay ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគសម្លនេះដើម្បីឱ្យក្លាយជា Soft Power របស់ជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcjcIKZZhRCeQvDC_Ed84c-9SixtqrOZLfZ1eNAwIZOwpWPjqwkOA_DsF0EP2LjjHQIyxPqsFx0TjNqSF4ajZvYMwQAYiNtmEBo8gZZPuc7ZO9Wz3AmQlqGV5NYAHTx3wq2AkDk1c3svbfc1lG0Ev8tfPvm5JE-uShksuHmnniNdsoQ1CA0XRcjYiy-Ot/s1620/image_2024-12-04_14-03-36.png
លោក Jirayu Houngsub មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា កិច្ចប្រជុំគណៈកម្មការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ បានចុះបញ្ជីសម្លតុមយ៉ាំ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ការចុះបញ្ជីលើកនេះ បានធ្វើឱ្យពិភពលោកស្គាល់ប្រទេសថៃថា គឺជាទឹកដីសម្បូរវប្បធម៌ និងអាហារជាច្រើនមុខ ជាពិសេស សម្លតុមយ៉ាំបង្គា នឹងជួយជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8B_dAzJ4A56TspozbLAIpnregPyR0LwA6UE04NjSksnf3NSRyjuOmag9TgFVlUhVjN11qFo4Ovtjk2DzJTCnNv_Jza_qX7epSa7D3Cn_sLiBcVO56BEdHZGyfcTFFf3mjhA_0axVisI2mocjDu-8L9pN6Ng74iGzP2H2JtQ12nHpyDelSIaewCEG5F24/s1200/image_2024-12-04_14-03-37.png
លោកស្រី ផេថងថាន ថ្លែងថា ការចុះបញ្ជីសម្លតុមយ៉ាំរបស់អង្គការយូណេស្កូ គឺជាភាពជោគជ័យមួយ និងមោទនភាពរបស់ពលរដ្ឋថៃទូទាំងប្រទេស ព្រមទាំងអរគុណគណៈកម្មការនេះ និងម្ចាស់ផ្ទះកិច្ចប្រជុំផងដែរ ដែលផ្តល់កិត្តិយស លើកតម្កើងមរតកវប្បធម៌ថៃ ។ លោកស្រីថា សម្លនេះបញ្ជាក់ពីភាពស៊ីជម្រៅនៃប្រាជ្ញា និងការរស់នៅរបស់ពលរដ្ឋថៃ ហើយវាជាអាហារសុខភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ តាមរយៈការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2HI3Vaq2E0SlCgV70vTsEPpciKQAwUDNMWfMa2d0zktxCU5Oa0FXZrol0_QwKwmdb_EbbIRjtSapHjrr37ErRVRK711JJlwN0dwWfYhX4fSl7pn3soax2CflirfvTYFPjJ8naEeBQxmqOQFQzS8ukwa4RVW-TJ_meL5_QK3apF6JEZmBZciQgoYZ-a2pJ/s1920/image_2024-12-04_14-03-38%20(2).png

ក្រៅពីនេះ លោកស្រីក៏បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគស្លតុមយ៉ាំក្នុងភោជនីយដ្ឋានថៃ ឬសាកល្បងចម្អិនសម្លនៅផ្ទះ ដើម្បីទទួលបានរសជាតិឆ្ងាញ់ភ្ជាប់គ្នាជាមួយវប្បធម៌ ។ សម្លតុមយ៉ាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃបន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងពិធីបុណ្យសង្ក្រាន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7LwL_g7eBWEQUL0sUwh9xXuNRPYf3i87ePNdQCZb08H04JOnFFnJfLX4KRmUJu9sx-xmQ-9RhD7Xb8oY3c-5qYVmUpNBXPmQXWCydJx14-vLnwBTSCwMj4OxlG_jyZL8ceEjhDtKHexe2N6RzJc76is8Qt4jvAlP0-MWCKplYSi725EzMqokNG2q80la/s800/image_2024-12-04_14-03-38.png

នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃនឹងរៀបចំពិធីយ៉ាងអធិកអធមឈ្មោះ «Tom Yum Kung and Kebaya: Intangible Cultural Heritage of Humanity Celebration» ដើម្បីអបអរការចុះបញ្ជីសម្លតុមយ៉ាំ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ។ ក្នុងកម្មវិធីនឹងមានការបង្ហាញពីវប្បធម៌ និងប្រគំតន្ត្រី ដើម្បីឱ្យអ្នកចូលរួមស្គាល់ពីវប្បធម៌ថៃ ៕