គូស្នេហ៍ស្ថិតនៅក្នុងក្រុម Vessa របស់ ហេង វិសាល គឺ Linda Vee និង Naro Vee បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Naro បានសម្រេចចិត្តស្នើសុំ Lin រៀបការដោយបានទទួលចម្លើយយ៉ាងកក់ក្តៅ។ អ្នកទាំងពីរទើបតែបើកចំហស្នេហាជាសាធារណៈកាលពីខែសីហា និងបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCi9GwnG6CDbNHti0IR-MAiz5mPoOkyECSPpr4KQrKGVTYuVmtZi9q7exOkWms5YO3Oxa5SEMRzdeFcq2RZG1uDL43yHPeiE78iLOj9HRgGAZe3Vjm3dcTLwOgE0GqWP4vwYUIAxNKBOENlTA-q8xe2Wv4rdqMlUPtfJEyEc4U4C8LdyeyFlJhHDCW3Ru8/s1699/image_2024-12-04_09-52-44%20(2).png

នៅយប់ថ្ងៃទី៣ ធ្នូ អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីវិស័យ Content Creator ជោគជ័យមួយគូទៀតបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ពេលនេះដល់វេនកូនក្រុមតែម្តង គឺជា Linda Vee និង Naro Vee ដែល Naro បានស្នើសុំ Linda រៀបការជាមួយនឹងសាក្សីជាច្រើននាក់ចូលរួម។ Linda បានផ្តល់ចម្លើយ យល់ព្រម ទៅដល់គូស្នេហ៍ ដែលធ្វើឱ្យអ្នកផ្សេងទៀតចូលរួមអបអរសាទរចែករំលែកដំណឹងល្អជាមួយអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJju6ucSOm5PeLTOy903FocQVd18yIDUnQtuQZlxO2MbVx7wtvOvQHA2UsWqWskJBEHg-QppRmcczWudgoWIBitd6Xctoq_Ozesj62hm_e2xo10vtAxOK1au_SJijt2ZdV-4kNtQpcPr0lVRKbU147oSa1RYDUcxFrEW8NG91eY_pSIteFA-RNumwnDAPA/s2048/image_2024-12-04_09-52-45.png

ដំណឹងអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ Content Creator រួមទាំង Influencer និងអ្នកគាំទ្រផងបានចូលរួមអបអរសាទរ Linda Vee និង Naro Vee ព្រោងព្រាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aIpgBXLcPCXmlJlRFXAPPXgwDXoPoxGrO_kQsV6C_6muJubWQaQSq176epI_ZulsOS24buisJHMp_yZI-0ApYJ5CdY6gh-5DQ1-TrgGaHM4cZSxIse-zor4hyphenhypheni4Dxi2OAAaVvfOp1SoWSGJGLagaIsmmv6dbr1WMr1I9-td33tsTtUtRb-5VlZLaGJQP/s2048/image_2024-12-04_09-52-42.png
គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕