Jisoo សមាជិកក្រុមចម្រៀង BLACKPINK មិនត្រឹមតែជាតារា K-pop ដ៏មានឥទ្ធិពល និងជោគជ័យបំផុតម្នាក់ប៉ុណ្ណោះទេ នាងក៏ជាតារាម្នាក់ក្នុងចំណោមតារាស្រីដ៏ស្រស់ស្អាតបំផុតផងដែរ។

ថ្មីៗនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីស្រីស្អាតបំផុតនៅលើពិភពលោកឆ្នាំ ២០២៤របស់ទស្សនាវដ្តី Nubia របស់ចក្រភពអង់គ្លេស។ ចំណងជើងនេះត្រូវបានផ្តល់រង្វាន់បន្ទាប់ពីការស្ទង់មតិជាសកលជាមួយនឹងការបោះឆ្នោតចំនួន ៣០០,០០០ ពី ១០៦ ប្រទេស។ គួរឱ្យដឹងថាវាជាឆ្នាំទីបីជាប់គ្នារបស់ Jisoo ដែលឈ្នះពាននេះម្ដងទៀត។
ក្នុងបញ្ជីនេះក៏មានតារា K-pop ៣រូបផ្សេងទៀតនោះគឺតារាចម្រៀងកូរ៉េ-អាម៉េរិក Nancy អតីតសមាជិក Momoland ទទួលបានចំណាត់ថ្នាក់លេខ២ Wonyoung សមាជិកក្រុម IVE ជាប់ចំណាត់ថ្នាក់ទី ៤ និង Rosé សមាជិកក្រុម BLACKPINK ទទួលបានចំណាត់ថ្នាក់ទី៨។ គួរឱ្យកត់សម្គាល់ផ្សេងទៀតក្នុងបញ្ជីរួមមាន តារាសម្ដែងចិន Dilraba Dilmurat ជាប់ចំណាត់ថ្នាក់ទី ៥ តារាចម្រៀង និងតារាសម្ដែង Ariana Grande ស្ថិតនៅលេខរៀងទី ៩។
គួរបញ្ជាក់ថា Jisoo ជាសមាជិក BLACLPINK ដែលនៅមិនទាន់ទម្លាក់បទចម្រៀងថ្មី បន្ទាប់ពីមិនបន្តកុងត្រាទោលជាផលិតកម្ម YG បន្ទាប់ពីសមាជិកផ្សេងទៀតសុទ្ធតែទម្លាក់រួចហើយ។ ទោះយ៉ាងណា Jisoo កំពុងមមាញឹកជាមួយនឹងការសម្តែងនៅក្នុងខ្សែភាពយន្ត ហើយក៏កំពុងដំណើររៀបចំអាល់ប៊ុមរបស់ខ្លួន។ Jisoo បានសម្តែងក្នុងរឿងភាគទូរទស្សន៍ ជាតួឯកស្រី Snowdrop ក្នុងឆ្នាំ២០២២ជាមួយតារាសម្តែង Jung Hae Inខណៈនឹងបញ្ចេញស្នាដៃសម្តែងថ្មីក្នុងរឿងភាគ « Monthly Boyfriend»។ លើសពីនេះ Jisoo ក៏គ្រោងនឹងបង្ហាញមុខក្នុងរឿង Zombie K-drama មានចំណងជើងថា Influenza ៕










