ប្រទេសថៃ ៖ មន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ថា ការនាំចេញសាច់មាន់លើពិភពលោកនឹងកើនឡើងខ្ពស់ ហើយការនាំចេញសាច់មាន់របស់ថៃនឹងកើនឡើងដូចគ្នានៅឆ្នាំ២០២៥ ។ ការនាំចេញសាច់មាន់កើនឡើងនេះ ដោយសារតម្រូវការច្រើនពីអតិថិជន និងជួយជំរុញដល់ការនាំចេញសាច់មាន់ថៃ ។

ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ប្រទេសថៃគួរតែប្រុងប្រយ័ត្នចំពោះការនាំចេញសាច់មាន់ប្រេស៊ីលកើនឡើងខ្លាំង ដោយសារប្រេស៊ីលជាប្រទេសនាំចេញសាច់មាន់ច្រើនជាងគេស្ថិតក្នុងលំដាប់ទី១ លើពិភពលោក ។ ហេតុនេះ ថៃត្រូវតែរក្សាចំណែកទីផ្សារសាច់មាន់ និងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសថ្មីៗថែមទៀត ។
លោក ផូនផុង ណៃយ៉ាណាផាកន នាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និយាយថា ក្រោយពីបានតាមដានស្ថានការណ៍នាំចេញសាច់មាន់ លោករំពឹងថា នៅឆ្នាំ២០២៥ បរិមាណនាំចេញសាច់មាន់លើពិភពលោក នឹងកើនឡើង២% ឬស្មើ១៣លាន ៨សែនតោន ។ រីឯថៃ ដែលជាប្រទេសនាំចេញសាច់មាន់ច្រើនលើពិភពលោក នឹងនាំចេញសាច់មាន់កើនឡើងដូចគ្នា ហើយថៃគួរប្រយ័ត្នផលប៉ះពាល់ដោយសារការនាំចេញសាច់មាន់ប្រេស៊ីល ។.png)
ដោយឡែក របាយការណ៍ស្ថានការណ៍ទីផ្សារសត្វស្លាបរបស់ក្រសួងកសិកម្មអាមេរិករំពឹងថា ការចិញ្ចឹមមាន់យកសាច់លើពិភពលោក នៅឆ្នាំ២០២៥ នឹងស្មើប្រមាណ ១០៤លាន ៩សែនតោន គឺខ្ពស់ជាងបរិមាណសាច់មាន់ឆ្នាំ២០២៤ ដែលស្មើត្រឹមតែ ១០៣លានតោន ។ សាច់មាន់លើពិភពលោកកើនឡើងនេះ ដោយសារតម្រូវបរិភោគកើនឡើង ។
.png)
ចំណែកការចិញ្ចឹមមាន់យកសាច់នៅចិនបានកើនឡើងខ្លាំង ហើយចិននឹងក្លាយជាប្រទេសចិញ្ចឹមមាន់យកសាច់ច្រើនជាងគេលើពិភពលោកម្តងទៀត ខណៈចិនធ្លាប់ជាប់ចំណាត់ថ្នាក់ទី១ ដែលមានបរិមាណសាច់មាន់ច្រើនបំផុត ប៉ុន្តែត្រូវប្រេស៊ីលយកចំណាត់ថ្នាក់នេះ នៅឆ្នាំ២០២២ ។ ការនាំចេញសាច់មាន់ប្រេស៊ីលកើនឡើងខ្លាំងនឹងប៉ះពាល់ដល់ការនាំចេញសាច់មាន់របស់អឺរ៉ុប និងអាមេរិក ហើយនាថ្ងៃអនាគត ប្រេស៊ីលនឹងដណ្តើមចំណែកទីផ្សារប្រទេសផ្សេងៗបន្ថែមទៀត ។.png)
គួរបញ្ជាក់ថា ប្រទេសថៃទទួលបានប្រាក់ចំណូលពីការនាំសាច់មាន់ទៅក្រៅប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ (ចាប់ពីខែមករា ដល់ខែតុលា) គឺស្មើជាង៣ពាន់លានដុល្លារអាមេរិក កើនឡើង៤,៩% ៕










