Home ព័ត៌មានអន្តរជាតិ ថៃងាកទៅរុស្ស៊ីភ្លាម ពេលកម្ពុជាឈប់ប្រើប្រាស់ផលិតផលខ្លួន

ថៃងាកទៅរុស្ស៊ីភ្លាម ពេលកម្ពុជាឈប់ប្រើប្រាស់ផលិតផលខ្លួន

104
0

គ្មានជម្រើសផ្សេងទៀតទេ បន្ទាប់ពីថៃបានបរាជ័យក្នុងតំបន់ ជាពិសេស ទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសជិតខាង រួមមាន កម្ពុជា ម៉ាឡេស៊ី និងភូមា។ល។ វិបត្តិនេះបានធ្វើឱ្យថៃមានឱនភាពសេដ្ឋកិច្ចខ្លាំងបំផុតមិនធ្លាប់ជួប។ ការបិទព្រំដែនកម្ពុជា ការបិទការនាំចេញពីម៉ាឡេស៊ី និងភូមា។ល។ បានធ្វើឱ្យការនាំចេញរបស់ថៃជួបបញ្ហាផ្ទួនៗ ដែលបញ្ហានេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្តូរយុទ្ធសាស្ត្រងាករករុស្ស៊ី ទាំងដែលរុស្ស៊ីកំពុងប្រឈមនឹងទណ្ឌក.ម្មពេញពិភពលោក ពីមហាអំណាចអាមេរិក។ តើការងាកទៅរកទីផ្សារ​រុស្សុីនេះ អាចនឹងនាំឱ្យសេដ្ឋកិច្ចថៃបានប្រសើរដូចកាលមិនទាន់មានសង្គ្រា.មឈ្លា.នពានមកលើព្រំដែនកម្ពុជាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQUQSAecC4e5rDuhZIaCUCCDyIqksh2tR_LnowK4pAhW2KE817YTHyxv2JtHzshNF8uH8UvuSPtyFAft1SIMFM4SJc1eJXwEqWWWdsY9UwVPia5rd0eaJMgttbUzImH5nNwWx3p5jBLxATrUFF5ccItOWksHN1aigHYN2lTF2G2nOlV7yCotfv0wXUxwE/s860/photo_2026-06-18_08-22-46%20(2).jpg

ពេលការនាំចេញទំនិញថៃកំពុងតែជាប់គាំង នាយករដ្ឋមន្ត្រីថៃ លោក Anutin​ បានសម្រេចចិត្តបោះជំហានការទូតសេដ្ឋកិច្ច ដោយត្រៀមខ្លួនប្រើប្រាស់កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ដើម្បីស្វែងរកទីផ្សារថ្មីជួយស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះឱ្យងើបឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0YEZwK3kZNjmj5Kw0tpYZ_AUUHZuHOfiPZ0VJg03vjtacpJXvOLhLN-my8y1Sbuas81vEPAYU_krYPAQLgwOBlAan9dtkczlmJFSXXjs1QNC5qxlB0wrjQj8HIqxFKr2XTyKQ-Pz4JTjCbDg74JnKSvy7sGezg4na3dPlClFIulCmOVmDFV1JDfqqmIA/s1280/photo_2026-06-18_08-22-46.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺថៃនឹងប្រើប្រាស់ឱកាសនៃកិច្ចប្រជុំនេះដើម្បីជជែកពីនាំចេញកសិផល គ្រឿងសមុទ្រ និងគ្រឿងបន្លាស់យានយន្ត ទៅកាន់ទីផ្សាររុស្ស៊ី និងបណ្តាប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដោយសារបច្ចុប្បន្ន សេដ្ឋកិច្ចថៃបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែប្រឈមនឹងហានិភ័យពីភាពមិនប្រាកដប្រជាដែលកើតឡើងដោយសារស្ថានការណ៍ពិភពលោក និងគ្មានទីផ្សារនាំចេញទំនិញ។ វាជាការបង្វែរទិសដៅពាណិជ្ជកម្មទៅកាន់ទីផ្សារថ្មីៗដែលថៃចាត់ទុកថាមានសក្តានុពលខ្ពស់ ដើម្បីប៉ះប៉ូវការនាំចេញទំនិញធ្លាក់ចុះទៅកាន់ទីផ្សារប្រទេសជិតខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-93L8Fpf6g9_sMkhGWmyvWKZ8j9v6T9IchfgvIiAShd080dIpu8gpg6wPtRmqeIj_YyeHs08cMua4YDFiPm_L8vfU_LqlBDJzULAn7_6y7H3N7UOkUYBZSiU_72dGapr4ivhI35S9agHLSuTbvgQ7t2_KbBf0ONdA_W6Ddlyqns2dTJlJoJxoVlQiNZQ/s1280/photo_2026-06-18_08-22-47.jpg
អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី រ៉ាជឆាដា ថាណាឌិរេក ឱ្យដឹងថា លោក Anutin នឹងដឹកនាំមន្ត្រីពាក់ព័ន្ធទៅចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងបង្កើតឱកាសសេដ្ឋកិច្ច ទាំងការស្វែងរកទីផ្សារថ្មី ការស្វែងរកវិនិយោគិន និងការជំរុញពាណិជ្ជកម្ម។ លោក Anutin សង្ឃឹមថា នឹងអាចជួបជជែកពីការធ្វើពាណិជ្ជកម្មជាមួយបណ្តាមេដឹកនាំប្រទេសអាស៊ាន រួមទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIE9D7xIt7lADF3MAr_b-rV8Gq6pQELlFVQjfrk2sOcKD13JiHJ62UJmM6vLnnM1GZIXkVASdLQseqVKp34UGuS7vAYKup7i1zmAvxaks7naH0rjifbBEaiJYKfRlCAeGEAubJMjVtKSiELYaClLh5k-QmKhIUBRgDJuGHV-0IoTeV57bKXlx03ACvyC8/s596/photo_2026-06-18_08-22-49%20(2).jpg
គួរបញ្ជាក់ថា ការនាំចេញទំនិញរបស់ថៃទៅកាន់ទីផ្សារប្រទេសជិតខាងក្នុងតំបន់អាស៊ាន បាននិងកំពុងដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៥ និងឈានចូលមកដល់ឆ្នាំ២០២៦នេះ។ ជាក់ស្តែង ការនាំចេញទំនិញមកកម្ពុជា បានធ្លាក់ចុះដោយសារថៃបិទព្រំដែនជាឯកតោភាគី។ ពលរដ្ឋកម្ពុជាដែលធ្លាប់ទិញទំនិញថៃពីមុន ពេលនេះ បានពហិការមិនប្រើប្រាស់ទំនិញថៃ និងងាកទៅប្រើប្រាស់ទំនិញប្រទេសផ្សេងវិញដែលមានគុណភាពល្អជាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpfnOLw4HMbd0P4oBSYl0PLy5U7eYYXroHdJoIiDaNfexU46hCq_-KsjXZm-2O7Px2poRBQDa40Vb4Ete0oN31SRuqJiTmHLZQ4SHDhtRHBnKEwDfRXl8hwdci0-dbgQ5aiAIclcW8dpnvCLKBuDxqiaI3IPHLspX1Nb3-4K4918bvvle7L0Ec8rhYqRI/s1280/photo_2026-06-18_08-22-49.jpg
ស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន កំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងសមត្ថភាពប្រកួតប្រជែងលើវិស័យផលិតកម្មបានចុះខ្សោយ។ ការនាំចេញទំនិញថៃមកកាន់ប្រទេសកម្ពុជា តាមរយៈផ្លូវគោកជួបការលំបាក ដរាបណាបញ្ហាជម្លោះព្រំដែនមិនទាន់ត្រូវបានដោះស្រាយរួចរាល់នៅឡើយ។ ហេតុនេះ នាយករដ្ឋមន្ត្រីថៃក៏ព្យាយាមបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសនានា ដូចជា វៀតណាម និងរុស្ស៊ី ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ៕