Home ព័ត៌មានអន្តរជាតិ បន្លំឬច្រឡំទៀតហើយ? Mobile Legend ដាក់ឡូហ្កូប្រាសាទអង្គរវត្តតំណាងផ្ទះលេខ២ ក្រោយប្រតិ.កម្មក៏កែសម្រួលចេញភ្លាម

បន្លំឬច្រឡំទៀតហើយ? Mobile Legend ដាក់ឡូហ្កូប្រាសាទអង្គរវត្តតំណាងផ្ទះលេខ២ ក្រោយប្រតិ.កម្មក៏កែសម្រួលចេញភ្លាម

98
0

កាលពីយប់មិញ អ្នកលេងបណ្តាញសង្គម ជាពិសេសគឺក្រុមអ្នកលេងហ្គេ.មអាជីព Esports និងអ្នកលេងហ្គេ.មទូរស័ព្ទដៃ ហាក់ប្រតិក.ម្មយ៉ាងខ្លាំងទៅលើវីដេអូមួយដែលបានដាក់បង្ហោះដោយក្រុមហ៊ុន Mobile Legend បង្ហាញឡូហ្កូរូបប្រាសាទអង្គវត្តខ្មែរ ភ្ជាប់មកជាមួយនឹងពាក្យថា Thailand។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6CkcoLah0dxAmIjNGXB4Dq-FOAP97I2oSqaSWWQqZ0bgMKsu0QmCODicTCl9CsI1XcwIbDV4rEayZxl8VZ9FFHE1nHOsFszRcvSYdv0khWbC4onXgPMeMK6vmypjlnKn0EFjCjfmXFsLkqsR6Wrupe2JQyOf90IP3bjYQiZ60__t29ZcmMczvUOVv08v/s2532/IMG_9813.PNG

កាលពីរាត្រីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ គេហទំព័រ Mobile Legend បានបង្ហាញវីដេអូខ្លីមួយ ដែលផលិតដោយ Moontoon។ ក្នុងវីដេអូនោះ មានភ្ជាប់មកជាមួយនឹងឡូហ្កូតំណាងប្រទេសមួយចំនួន ដែលនឹងត្រូវចូលរួមប្រកួត MLBB នាពេលខាងមុខ។ អ្វីដែលធ្វើមហាជនប្រតិកម្មខ្លាំងនោះ ឡូហ្កូដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារូបប្រាសាទអង្គវត្តរបស់ខ្មែរ តែបែរជាសរសេរថាពាក្យថា Thailand តំណាងប្រទេសថៃទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJrCw2nWEBbLxl2dkg61T7Lp99-bNduZasGOjoselONrBmKV7THkC7I31CM_NMuxoaOIuKVTPXjg1tYuzTgCfWm_5o6Qkp8TfQyIc5AInTbWe4lMlGc5BIfyEHFFlFx2uNSOlNGypUtXi247teNEVOxHnmZjXpZ4XSMHkBeBBRLBAXFPV_VgqK1BL-1OoA/s720/IMG_9807.JPG
ជាមួយគ្នានោះ ទាំងអ្នកហ្គេមអាជីព Esports ព្រមជាមួយអ្នកលេងហ្គេមទូរស័ព្ទដៃជាច្រើនបានធ្វើ Reaction តវ៉ានិងបង្ហោះសារព្រោងព្រាត ហាក់ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហេសរបស់ក្រុមការងារ Mobile Legend។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXOPIiWMNNRlRJ1x8LudsGnO9Aqbbr9VEO_vwBj_Ove88Xqrc6w1JGA7_MBHwzFL1vlGIyc-JEdBLiUcvGBl1jlA4Td9VSoIeOghNdW95a0AIZdAt3Ldfke-BE-VI4KjsXf78J2Y_5r1SX4g-GKtL7D0vCXe59u1SI49_4wa1nFWzzFIxem9WkCqRFVt3/s2532/IMG_9808.PNG

យ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានដាក់បង្ហោះត្រឹមរយៈពេលប្រមាណ ២ ម៉ោង ដោយទទួលបានមតិរិះគន់និងដឹងកំហុស ក្រុមហ៊ុនហ្គេមខាងលើបានកែសម្រួលដករូបប្រាសាទអង្គរវត្តចេញរួចរាល់ហើយ ព្រមទាំងគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូនច្នេះថា«ក្នុងនាមយើងជាក្រុមការងារ យើងសូមអភ័យទោសចំពោះមាតិកាដែលបានបង្ហោះចេញកាលពីពេលមុននេះ។ បន្ទាប់ពីទទួលការបញ្ចេញមតិពីខាងអ្នកលេងរបស់យើង ក្រុមការងារយើងបានធ្វើការលុប ហើយកែប្រែនូវមាតិកាដែលមានកំហុសឆ្គងនោះភ្លាមៗ។ តែយ៉ាងណាមិញ តាំងនាមឲ្យក្រុមការងារយើងសូមទោសសារជាថ្មីចំពោះកំហុសឆ្គងមួយនេះ។ អរគុណចំពោះការបន្តការគាំទ្រមកកាន់ MLBB និងអត់ទោសចំពោះកំហុសឆ្គងមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQzRicwvCbaX7TqvUGRxDnOnSJvHww8b4CTUd2VG69j-tDhG5je_xrnkMnQkI1a2ei0hexa17ZgHznnSIowczFTHyOT6yw1a5FXPIsv7XMANeJIgbqx2xBQFc4-wVAcSYl2sjClslR9Vh1jDsWwDhOFK36WdVR4KTafleFXhJkIIckQbrdfxAOqlG3sT0/s2532/IMG_9811.PNG