Home ព័ត៌មានអន្តរជាតិ ថៃនឹងស្នើសុំឱ្យតុលាការមីយ៉ាន់ម៉ាលើកលែងទោ.ស អ្នកនេសាទខុសច្បាប់៤នាក់របស់ខ្លួន ក្រោមហេតុផលមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ

ថៃនឹងស្នើសុំឱ្យតុលាការមីយ៉ាន់ម៉ាលើកលែងទោ.ស អ្នកនេសាទខុសច្បាប់៤នាក់របស់ខ្លួន ក្រោមហេតុផលមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ

50
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីឱ្យអ្នកនេសាទថៃ៤នាក់ ជាប់ពន្ធនា.គារ រយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ករណីចូលនេសាទក្នុងដែនទឹកមីយ៉ាន់ម៉ាខុសច្បាប់ ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃជឿថា មីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2D8c6s1XZtn_XIAJHDjje1ZRXWU2o07AlipFXnJ5f46p_IEy9qm-fQjuAUOk4d7QdOo6s-IAQLInpPHzfXcvBdtr31yaIztOUeKip49ycYrcnNLRhbQfYj_EalrY-CX_E6lxZbxsqgFz5xrlX74S3rNLmneTALb18ec-Q9xuKV7_S6Ce7VKFwqSyr_q3J/s1280/photo_2024-12-17_11-04-36.jpg
ថ្មីៗនេះ នាវាចម្បាំងមីយ៉ាន់ម៉ាបានបាញ់ទូកនេសាទថៃ ព្រមទាំងចាប់ខ្លួនអ្នកនេសាទថៃ និងមីយ៉ាន់ម៉ា សរុប៣១នាក់ នៅបរិវេណកោះយ៉ានឈឿកខាងមីយ៉ាន់ម៉ា ហើយបណ្តាលឱ្យមានអ្នករងរបួស២នាក់ និងស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា មីយ៉ាន់ម៉ាប្រកាសថា នឹងដោះលែងអ្នកនេសាទថៃ៤នាក់ ក្រោយពីមានការអន្តរាគមន៍ពីក្រសួងការបរទេស និងកងទ័ពជើងគោកថៃជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែមីយ៉ាន់ម៉ាពុំដោះលែងអ្នកនេសាទថៃតាមការស្នើសុំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVMB2aSFLYKmJX3UPBHu3XOM8A0-jsOSJMMYjjmnnhvkfz6y27RLHt1_0cb_7SWhyphenhyphenSgRFiwR7W4R1UrGgH5iFHpt3TNJ706SoUC9dFW7DTLzDd_HPxbFrcf-0IQzOpxPdHfk4tFpo2fIpBKWL94ALkyIXtRV14_os8Ea31HktEN3XahE45U5yDaPlshw2T/s1280/photo_2024-12-17_11-04-38.jpg

រហូតមកដល់នៅថ្ងៃទី១៦ ខែធ្នូ តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីម្ចាស់ទូកនេសាទថៃឱ្យជាប់ពន្ធានាគាររយៈពេល៥ឆ្នាំ ពីបទលួចចូលនេសាទខុសច្បាប់ក្នុងដែនទឹកមីយ៉ាន់ម៉ា និងជាប់ពន្ធនាគារ១ឆ្នាំទៀតពីបទចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ដូច្នេះ ម្ចាស់ទូកនេសាទថៃនឹងជាប់ពន្ធនាគារ៦ឆ្នាំ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQZo9P09UKZF-VZTJsvvGSgdHYj8Zd-yJyEJW3OISxOyc1FoOLr0xEGi_7RZ7Yr0Y1bOXcY0RcewKmA1O7evYriWOCKvbsz4IXb_cFTIulRszlmYKASe2GH1Xl2nedk32DNwlbNEb-FSyYHiWVSyMiSgGo2xFfyE9KwdOCM_nZNetEHXUutKPI6-S_Ayh/s735/photo_2024-12-17_11-04-39%20(2).jpg

រីឯអ្នកនេសាទថៃ៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទចូលនេសាទខុសច្បាប់ ព្រមទាំងជាប់ពន្ធនាគារ១ឆ្នាំទៀតករណីចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ហេតុនេះ អ្នកនេសាទថៃទាំង៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ។ ស្ថានទូតថៃនៅទីក្រុងយ៉ាំងហ្គន បានព្យាយាមចរចាជាមួយមីយ៉ាន់ម៉ាឱ្យដោះលែងអ្នកនេសាទរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUFOwmiamXcKfsV_PqYuRVC-AMsV_-sVPrPMT-ozSvveFyiq0nmcoCyyAJoRP6VLMmObfO6Oh9OHT-SyJshyvNlAootlfYbawCZqGD1NH5s1etCJrpTG8qd3l9uMRhxiIIJFQxNSj3Gd8POIw85lZ9fyaDHLLrJacYZmZMLuPROiiwuunChELFad1RW1x/s644/photo_2024-12-17_11-04-39%20(3).jpg

នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ករណីមីយ៉ាន់ម៉ាចាប់អ្នកនេសាទថៃដាក់ពន្ធនាគារថា លោកស្រីទទួលដំណឹងនេះពីលោក ម៉ារីស សាងៀមផុង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ។ ការដាក់ពន្ធនាគារនេះធ្វើឡើងតាមនីតិវិធី ប៉ុន្តែយើងបានពិភាក្សារួចហើយពីបញ្ហានេះ ហើយមីយ៉ាន់ម៉ានឹងលើកលែងទោសអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0o5EYVHfkvoubBIkUlY_uCKR9Cskm-bkUvZ2UXargIj0OOsr0m2CYFgOy6R-eWd963lpG2y7N1D0y00lYFoPKP8sCz5eVLkpdi621f1WMh8SDZp_62aeI5G5IbaHgVs7LVpmDfnmlgSDfriO407pwo40_9zai-Vkv7i0vWH2mnydmZ7HUPo2aLM6hx9T/s640/photo_2024-12-17_11-04-39.jpg

ការដាក់ពន្ធនាគារអ្នកនេសាទថៃ គឺមីយ៉ាន់ម៉ាធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ ។ ហេតុនេះ ថៃអាចស្នើសុំឱ្យមីយ៉ាន់ម៉ាលើកលែងទោសពលរដ្ឋថៃនាពេលឆាប់ៗ ៕