រូបថតរបស់តារាសម្តែង Fan Bingbing និងមហាសេដ្ឋីដ៏ល្បីបំផុតរបស់ហុងកុង Cecil Chao កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយថ្មីៗនេះ Fan Bingbing ត្រូវបានគេប្រទះឃើញនៅផ្ទះវីឡាដ៏ប្រណីតរបស់មហាសេដ្ឋីវ័យ ៨៨ឆ្នាំរូបនេះក្នុងទីក្រុងហុងកុងនិងបានរាំរែកជាមួយគ្នាក្រោមដើមណូអែល។
តាមប្រភពពីគេហទំព័រហុងកុងបានរាយការណ៍ថានៅពេល Fan Bingbing មកដល់កម្មវិធីជប់លៀងនាងបានដើរចាប់ដៃជាមួយមហាសេដ្ឋី Cecil Chao ចូលទៅក្នុងសាលធំនៃផ្ទះវីឡា ដោយអ្នកចូលរួមព្រឹត្តិការណ៍នេះភាគច្រើនសុទ្ធតែជាពាណិជ្ជករ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺនៅពេល Fan Bingbing និងលោក Cecil Chao ចាប់ដៃរាំជាមួយគ្នាក្រោមដើមណូអែល។ រូបភាពទាំងនេះបានធ្វើឱ្យមហាជនមានការចង់ដឹងចង់ដឹងពីទំនាក់ទំនងរវាងតារាសម្ដែងនិងមហាសេដ្ឋីនេះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាចុងក្រោយនេះ Fan Bingbing មានសកម្មភាពជាចម្បងនៅក្នុងទីក្រុងហុងកុង។.png)
តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ បាននិយាយថានៅពេលដែលនាងមកផ្ទះវីឡារបស់លោក Cecil Chao ជាលើកដំបូង នាងបានបញ្ចេញមតិថា នេះគឺជាអចលនទ្រព្យពិសេសដែល «មនុស្សជាច្រើនចង់ទស្សនា»។ ចំណែកឯមហាសេដ្ឋីរូបនេះវិញបានសរសើរ Fan Bingbing ថាជាតារាសម្ដែងដ៏ឆ្នើមមួយរូប ដោយលោកបានឃើញស្នាដៃជាច្រើនរបស់នាង។ 
លោក Cecil Chao គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតនៅហុងកុង។ លោកគឺជាកូនប្រុសទីបីនៃមហាសេដ្ឋី Chao Tong-yea ដែលគេស្គាល់ថាជាស្តេចដឹកជញ្ជូនហុងកុង។ កាលពីមុនលោក Cecil Chao មិនត្រូវបានឪពុករបស់ខ្លួនមើលឃើញខ្លាំងទេ ដោយសារកេរ្តិ៍ឈ្មោះលោកជាអ្នកបោកប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោកបានបែកគំនិតដោយខ្លួនឯង ហើយបានកសាងអាណាចក្រផ្ទាល់ខ្លួនយ៉ាងជោគជ័យទៅលើក្រុមស្ថាបត្យកម្ម និងអចលនទ្រព្យ។
.png)
លោក Cecil Chao មានទ្រព្យសម្បត្តិ និងមានមន្តស្នេហ៍ ហើយត្រូវបានគេរាយការណ៍ថា បានណាត់ជួបនារីៗរាប់ម៉ឺននាក់។ លោកធ្លាប់បាននិយាយថាសុភមង្គលដ៏ធំបំផុតរបស់លោកនៅក្នុងជីវិតគឺស្ថិតនៅលើស្ត្រី។ ជារៀងរាល់ឆ្នាំមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះត្រូវបានគេនិយាយថាមានស្ត្រីប្រហែល ១៧២ នាក់ ជួនកាលឃើញស្ត្រីពី ៣ ទៅ ៤ នាក់ក្នុងមួយថ្ងៃ។ ជាលទ្ធផល ប្រព័ន្ធផ្សព្វផ្សាយបានដាក់រហ័សនាមលោកថា «The Ultimate Playboy»។ សូម្បីតែពេលនេះអាយុជិត៩០ឆ្នាំតែលោក Cecil Chao នៅតែបន្តហ៊ុព័ទ្ធដោយដៃគូនារីវ័យក្មេង។ អ្នកជំនួញរូបនេះមិនបានរៀបការទេ ហើយមានកូន៣នាក់ពីនារី ៣នាក់ផ្សេងគ្នា៕










